ប្រែសម្រួល៖ ស្រីស្រស់ នាង Karmity Hoeb កេ្មងស្រីដែលកើតជំងឺទឹកនោមផ្អែមអាយុ៤ឆ្នាំបានស្លាប់បន្ទាប់ពីបានញ៉ាំអាហារដែលផ្សំឡើងពី Mountain Dew ហេតុការណ៏នេះបណ្តាលឲ្យស្ត្រីជាម្តាយនាង Tamara Banksនៅរដ្ឋOhio សហរដ្ឋអាមេរិក ត្រូវបានតុលាការចោទប្រតកាន់និងចាប់ខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃចន្ទ។ ហើយប្រសិនបើរកឃើញថានាងមានពិរុទ្ធភាពនោះនាងនឹងត្រូវឃុំខ្លួនក្នុងពន្ធនាគារយ៉ាងហោចណាស់ប្រាំបួនឆ្នាំពីបទបង្កឲ្យកូនស្លាប់ដោយសារតែមានចេតនាផ្តល់ទឹកដោះគោ​លាយ​ជាមួយសារធាតុ Mountain Dewបណ្តាលឲ្យកូនស្លាប់។ នាង Tamara Banks បានសារភាពថាខ្លួនពិតជាប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនៅក្នុងខែមីនាចំពោះដើមហេតុដែលបណ្តាលឲ្យកូនស្រីរបស់នាង Karmity Hoeb បានស្លាប់នៅក្នុងឆ្នាំ ២០២២។ នាង Tamara Banks អាយុ ៤១ ឆ្នាំ តែងតែផ្តល់ឲ្យកូនស្រីនាង Karmity Hoeb នូវទឹកដោះគោលាយជាមួយសូដាស្ករបៃតង ដែលមានសារធាតុMountain Dewបង្កឲ្យរបួសខួរក្បាលរហូតដល់ស្លាប់នេះបើយោងតាមការចោទប្រកាន់របស់រដ្ឋអាជ្ញា។ នាង Karmity បានស្លាប់នៅក្នុងមន្ទីរពេទ្យកុមារ Cincinnati ស្ថិតនៅខាងលិចផ្ទះរបស់នាង Clermont County ដោយសារតែរបួសខួរក្បាលធ្ងន់ធ្ងររួមទាំងជំងឺទឹកនោមផ្អែមតំណាក់កាលចុងក្រោយនេះបើយោងតាមការរាយការណ៍ពីវេជ្ជសាស្ត្រ។ នាងKarmity បានទទួលរងនូវការផ្តលអាហារប្រកបដោយការធ្វេសប្រហែសរបស់ម្តាយនាងដែលជាការរំលោភបំពានធ្វើឲ្យជីវិតរស់នៅរបស់នាងខ្លីបំផុតហើយមិនដែលទទួលបានអាហារូបត្ថម្ភ និងការថែទាំវេជ្ជសាស្រ្តឲ្យបានត្រឹមត្រូវនោះទេនេះបើយោងតាមសំណុំរឿងដែលរដ្ឋអាជ្ញាបានសរុបធាតុផ្សំនៃបទល្មើសរបស់ម្តាយនាងដើម្បីដាក់បន្ទុក។ ដោយសារតែឥទ្ធិពលនៃសារធាតុនៅក្នុងសូដាស្ករបៃតងវាបានធ្វើឲ្យធ្មេញរបស់ក្មេងស្រីនោះរលួយអស់នៅពេលដែលនាងស្លាប់ហេតុនេះហើយមិនមានភស្តុតាងដែលត្រូវបានបញ្ជាក់ពីពេទ្យធ្មេញទេ។ សារធារតុMountain Dew ក្នុងមួយដបចំណុះ ២០ អោន មានជាតិស្ករ ៧៧ […]