ក) អ្វីទៅជាក្រពេញអ៊ីប៉ូហ្វី? ជាក្រពេញដែលមានទំហំពី ៧ទៅ១០មីលីម៉ែត្រនិងមានទំងន់ប្រហែល 0,៥ក្រាម ដែលវាស្ថិតនៅបាតខួរក្បាលរបស់យើងម្នាក់ៗ។ វាមានមុខងារបញ្ចេញនូងអ័កម៉ូនជាច្រើនដើម្បីគ្រប់គ្រងដំណើរការនិងការរីកលូតលាស់របស់មនុស្ស។ ខ) អ្វីទៅជាដុំក្រពេញអ៊ីប៉ូហ្វី( Adénome Hypophyaire)? ជាដុំសាច់ស្លូតដែលកើតទ្បើងពីក្រពេញអ៊ីប៉ូហ្វី ក្នុងករណីខ្លះវាបណ្តាលអោយមានការបញ្ចេញនូវអ័កម៉ូនច្រើនលើសធម្មតា ហើយក្នុងករណីខ្លះទៀតដុំនោះវាសង្កត់ទៅលើសរសៃប្រសាទដែលនៅជិតនឹងដុំនេះ វាបណ្តាលអោយប៉ះពាល់លើសរសៃភ្នែក និងការបញ្ជាចលនាភ្នែកជាដើម។ គ) រោគសញ្ញា៖ – មើលមិនសូវច្បាស់ – ឈឺក្បាល – ការរីកលូតលាស់ធំខុសប្រក្រតីរបស់សរីរាង្គ (អណ្តាតធំ ចង្កាធំ លូតកំពស់លឿន…) – អាចហូរទឹកដោះខុសប្រក្រតី – អសមត្ថភាពផ្លូវភេទ ចំពោះបុរស ឃ) ការព្យាបាល៖ ការព្យាបាលដែលមានការចូលរួមជាមួយគ្រូពេទ្យជំនាញផ្នែកក្រពេញ ផ្នែករូបភាពវេជ្ជសាស្ត្រ និងក្រុមគ្រូពេទ្យវះកាត់។ ក្នុងករណីដែលដុំនោះមិនប៉ះពាល់ដល់គំហើញ និងមិនប៉ះពាល់ដល់មុខងារប្រព័ន្ធប្រសាទផ្សេងទៀត ក្រុមគ្រូពេទ្យនឹងជ្រើសរើសយកវិធីសាស្ត្រព្យាបាលដោយថ្នាំ។ ក្នុងករណីដែលដុំនោះមានទំហំធំ សង្កត់លើសរសៃភ្នែក ធ្វើអោយប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះ ការព្យាបាលដោយវិធីវះកាត់ជាជំរើសដែលល្អចំពោះអ្នកជំងឺ។ សូមបញ្ជាក់ថាមន្ទីពេទ្យកាល់ម៉ែតមានក្រុមគ្រូពេទ្យជំនាញវះកាត់ខួរក្បាល និងមានបច្ចេកទេសថ្មី “ការវះកាត់ដុំអីប៉ូហ្វី ចូលតាមច្រមុះដោយអង់ដូស្កូប” ជាវិធីសាស្ត្រនៃការព្យាបាលដែលកំពង់តែអនុវត្តនៅលើសកលលោក ហើយជាបច្ចេកទេសដែលទំនើបចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់៕ ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។ ក) មូលហេតុនៃការកើតខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ៖ – ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ • ការរលាកថ្លើម ឫក្រិនថ្លើម • ក្រួសក្នុងថង់ទឹកប្រមាត់ • ការរលាកលំពែងរ៉ាំរ៉ៃ • ការរលាកផ្លូវទឹកប្រមាត់រ៉ាំរ៉ៃ • មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម) – ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម។ ខ) រោគសញ្ញារួមមាន៖ – ការឡើងលឿងតាមស្បែក និងភ្នែក – រមាស់លើស្បែក – លាមកពណ៌ស – ទឹកនោមលឿងចាស់ – រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា […]
ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។ ១) ហេតុអ្វីត្រូវធ្វើការវះកាត់ថ្គាមទាល់? តាមរយៈ NICE guideline (National Institute For Health and Clinical Excellence) ការវះកាត់ថ្គាមទាល់ធ្វើឡើងក្នុងករណីដូចខាងក្រោម៖ – ការរលាកអញ្ចាញ ឬហើមសាច់ដែលគ្របលើធ្មេញថ្គាមទាល់ញឹកញាប់ – ធ្មេញថ្គាមទាល់ដែលពុកផុយមិនអាចប៉ះបាន – ធ្មេញថ្គាមទាល់ដែលបង្ករោគនៅចុងឫសធ្មេញ – ធ្មេញថ្គាមទាល់ដែលធ្វើឲ្យថ្គាមធំទី២ពុក ឬបង្កជំងឺរលាកជាលិការជុំវិញធ្មេញដែលមានជំរៅលើសពី ៥ម.ម – ធ្មេញថ្គាមទាល់ដែលបង្កជាគីសធ្មេញ ឬដុំសាច់ផ្សេងៗ – មុនពេលពត់តម្រង់ធ្មេញ ឬវះកាត់កែតម្រូវឆ្អឹងថ្គាម – ធ្មេញថ្គាមទាល់ដែលស្ថិតនៅតំបន់ឆ្អឹងបាក់បែក – ការវះកាត់ថ្គាមទាល់ចេញមុនពេលអ្នកជំងឺព្យាបាលសុខភាពមួយចំនួនដូចជាៈ + មុនពេលបាញ់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកតំបន់ក និងក្បាល + មុនពេលវះកាត់ផ្លាស់ប្តូរសរីរាង្គ + មុនពេលព្យាបាលដោយថ្នាំគីមី […]
– តើអ្វីជាជំងឺរលាកថ្លើមប្រភេទ B? ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺថ្លើមដែលបណ្តាលមកពីវីរុស។ មនុស្សភាគច្រើនដែលកើត ជំងឺរលាកថ្លើមប្រភេទ B គឺ វីរុសនោះស្ថិតនៅក្នុងខ្លួនអ្នកជំងឺ ដែលបណ្តាលអោយមនុស្សនោះឈឺអស់មួយជីវិត។ ជំងឺរលាកថ្លើមប្រភេទ B អាចបង្កអោយមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តិចម្តងៗ បូករួមទាំងការខូចថ្លើម ខ្សោយថ្លើម និងធ្វើអោយកើតមហារីកថ្លើម។ មនុស្សភាគច្រើនដែលមាន ជំងឺរលាកថ្លើមប្រភេទ B មិនមានចេញរោគសញ្ញាទេ ហើយក៏អាចមិនដឹងខ្លួនថា គាត់កើតជំងឺនេះដែរ តែពួកគេនៅតែអាចចម្លងទៅអ្នកដ៏ទៃបាន។ មនុស្សដែលមានផ្ទៃពោះ គួរតែធ្វើតេស្តរកជំងឺរលាកថ្លើមប្រភេទ B។ – ហេតុអ្វីបានជាអ្នកមានផ្ទៃពោះ ត្រូវធ្វើតេស្តជំងឺនេះ? បើអ្នកមានផ្ទៃពោះ តេស្តជំងឺរលាកថ្លើមប្រភេទ B ចេញវិជ្ជមាន គេត្រូវការពារទារកនោះតាំងពីពេលកើត។ ចំពោះទារកដែលទទួលបានការការពារ នៅពេលកើតភ្លាម កម្រកើត ជំងឺរលាកថ្លើមប្រភេទ Bណាស់។ ផ្ទុយទៅវិញ នៅពេលទារកឆ្លងមេរោគរលាកថ្លើម B ពួកគេទំនងវិវត្តទៅជាមេរោគនោះពេញមួយជីវិត។ – តើត្រូវធ្វើបែបណា បើអ្នកកើតជំងឺរលាកថ្លើមប្រភេទ B ហើយមានផ្ទៃពោះនោះ? អ្នកត្រូវពិភាក្សាបញ្ហានោះជាមួយនឹងគ្រូពេទ្យ ពីរបៀបគ្រប់គ្រងជំងឺរលាកថ្លើមប្រភេទ B របស់អ្នក ពីព្រោះគ្រូពេទ្យមានរបៀបព្យាបាល […]
ការបរាជ័យក្នុងការផ្លាស់ប្ដូររបត់ឈាមពីទារកក្នុងផ្ទៃ មកជារបត់ឈាមធម្មតាដូចជាមនុស្សពេញវ័យក្រោយពេលសម្រាលរួច នឹងអាចបង្កឲ្យមានការលើសសម្ពាធឈាមនៅក្នុងសួត បណ្តាលឲ្យមានការឡើងសំបុរស្វាយលើទារកទើបនឹងកើត (refractory cyanosis) ការខ្វះកម្រិតអុកស៊ីហ្សែនក្នុងខ្លួន(Desaturation) និង ការខ្សោយបេះដូងដែលអាចឈានដល់ការបាត់បង់ជីវិត។ អត្រានៃការលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត មានចំនួនប្រហែលជា ០២នាក់ក្នុងចំណោមទារក១០០០នាក់។ ក) មូលហេតុដែលបង្ក៖ – ការឈ្លក់ទឹកព្រៃ – ការឆ្លងរោគពីម្តាយមកកូន ជាពិសេសដោយមេរោគStreptococcus Group B – ទារកមិនគ្រប់ខែ ដែលមិនទទួលបានការបន្ទុំសួតត្រឹមត្រូវ (No antenatal corticosteroid therapy) – ការខ្សោយនៅកំឡុងជុំវិញកំណើត (perinatal birth asphyxia) – ការខ្សោយខ្លាំងតាំងពីនៅក្នុងផ្ទៃពោះ (chronic in utero asphyxia) – ការលូនសន្ទះទ្រូងចូលក្នុងសួត(Congenital diaphragmatic hernia) មុននឹងធ្វើរោគវិនិច្ឆ័យថាជាការលើសសម្ពាធឈាមក្នុងសួតវេជ្ជបណ្ឌិតឯកទេសត្រូវរកមើល ថាមិនមានជំងឺបេះដូងពីកំណើតប្រភេទដូចនេះជាមុនសិន៖ – Transposition of great arteries – Tetralogy of Fallot – […]

ប្រែសម្រួល៖ លន ស្រស់ សិង្ហបុរី៖ ផលិតផលអាហារពីរប្រភេទដែលត្រូវបានដាក់លក់នៅទីផ្សារជាមួយការអះអាងថាមានប្រសិទ្ធភាពលើកកម្ពស់ផ្លូវភេទបុរស ត្រូវបានរកឃើញថាមានផ្ទុកថ្នាំ tadalafil ដែលជាថ្នាំពេទ្យមានប្រសិទ្ធភាពខ្លាំងដែលត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺខ្សោយសមត្ថភាពផ្លូវភេទ។ ផលិតផលទាំងនោះគឺ Loboose High End Super Candy និង Premium Thundercat Super Candy ដែលត្រូវបានលក់តាមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក នេះបើយោងតាមទីភ្នាក់ងារអាហារសិង្ហបុរី (SFA) កាលពីថ្ងៃពុធ (ថ្ងៃទី ៣០ ខែមេសា)។ យោងតាម SFA ថ្នាំ tadalafil អាចបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឈឺក្បាល ចង្វាក់បេះដូងមិនទៀងទាត់ និងជំងឺប្រដាប់ភេទរឹងយូរ។ វាក៏អាចបណ្តាលឱ្យមានសម្ពាធឈាមទាបដែលអាចគំរាមកំហែងដល់ជីវិតនៅក្នុងបុគ្គលដែលកំពុងប្រើថ្នាំបេះដូងផងដែរ។ ថ្នាំ tadalafil គួរតែត្រូវបានផ្តល់ឱ្យក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិតតែប៉ុណ្ណោះ។ SFA ក៏បានរកឃើញថ្នាំនៅក្នុងផលិតផលអាហារពីរប្រភេទដែលត្រូវបានទីផ្សារជាមួយការអះអាងដូចជាការថយទម្ងន់ ការបញ្ចេញជាតិពុល និងការកែលម្អប្រព័ន្ធរំលាយអាហារផងដែរ៕ ប្រភព៖ CNA/dc(mp)
ដកស្រង់ដោយ៖ ស្រីនិច ជាទូទៅអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល តែងតែមានវិបត្តិនៃការហូបអាហារ (ឈ្លក់)។ ការឈ្លក់អាហារ គឺនៅពេលលេបចូលទៅ ធ្វើឲ្យអាហារ ឬទឹកធ្លាក់ចូលក្នុងបំពង់ខ្យល់ ដោយសារការខ្សោយសាច់ដុំបិទមិនជិតនៃរន្ធបំពង់ខ្យល់នៅចំហៀងខាងណាមួយ។ នៅពេលមានកាកសំណល់ធ្លាក់ចូលតាមបំពង់ខ្យល់ទៅដល់សួត វាធ្វើឲ្យមានការរលាកសួត ឬអាចស្លាប់បាននៅពេលឈ្លក់អាហារធ្ងន់ធ្ងរ។ អ្នកជំនាញខាងចលនាបង្ហាត់បង្រៀនការលេបអាហារ និងទឹកឲ្យមានសុវត្ថិភាព ចំពោះអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល នៃមន្ទីរពេទ្យកាល់ម៉ែត សូមចូលរួមផ្តល់ចំណេះដឹងសំខាន់ៗដូចខាងក្រោម៖ ១) យើងត្រូវធ្វើតេស្តឲ្យអ្នកជំងឺផឹកទឹក៩០ម.ល បើសិនគាត់ឈ្លក់ ចាំបាច់ត្រូវដាក់សុងក្រពះដើម្បីផ្ដល់អាហារជូនគាត់ ២) ធ្វើលំហាត់ចលនានៅមាត់ ដូចជាបូញមាត់ទៅមុខ ទាញមកក្រោយវិញ ខ្ជឹបមាត់ ហាមាត់ ធ្វើចលនាថ្គាមក្រោមងាកទៅចំហៀង (ស្ដាំ ឬឆ្វេង) ៣) ធ្វើលំហាត់អណ្ដាតដូចជា លៀនអណ្ដាតចេញក្រៅ ទាញចូលមកវិញ ក្រលៀសអណ្ដាតក្នុងមាត់ ដើម្បីពង្រឹងកំលាំងសាច់ដុំអណ្ដាតឲ្យខ្លាំងក្នុងការជួយរុញច្រានអាហារចូលទៅក្នុងបំពង់ក ៤) ធ្វើលំហាត់ដោយស្រែក អាហ៏ៗៗៗៗៗ ឲ្យវែងដើម្បីពង្រឹងសាច់ដុំខាងក្នុងបំពង់ក និងបង្កើនកំលាំងដកដង្ហើម។ ៥) ស្រែក អ៊ីៗៗៗៗ ឲ្យវែង ដើម្បីបង្កើនកំលាំងសាច់ដុំខ្ជឹបបំពង់ខ្យល់ សម្រាប់ទប់អាហារ ឬទឹកកុំឲ្យធ្លាក់ចូលបំពង់ខ្យល់ពេលលេបអាហារ។ ៦) យុទ្ធសាស្ត្រពិសាអាហារ និងទឹកឲ្យមានសុវត្ថិភាព៖ – […]
ទារកធម្មតាមានទម្ងន់ចាប់ពី 2,5គីឡូ (2500ក្រាម) ឡើងទៅ។ ទារកមានគីឡូមិនគ្រប់កាលណាតិចជាង 2500ក្រាម (កម្រិតធ្ងន់ធ្ងរបើ <1500ក្រាម និង ធ្ងន់ធ្ងរខ្លាំងបើ <1000ក្រាម)។ ក) មូលហេតុអ្វីខ្លះដែលធ្វើអោយទារកកើតមិនគ្រប់គីឡូ? – កត្តាម្តាយ: ជំងឺក្រឡាភ្លើង ការឡើងសំពាធឈាមរ៉ាំរ៉ៃ – កត្តាទារក: ការបង្ករោគតាំងពីក្នុងពោះ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ) ជំងឺតំនពូជពីកំនើត (ឧទាហរណ៏ ជំងឺ trisomie ទី21 ទី18) – កត្តាគភ៌: ការពពោះកូនភ្លោះ ២ ឬ ច្រើន ខ) តើអាចមានបញ្ហាអ្វីខ្លះនៅពេលសំរាល និងក្រោយម្រាល? ទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី បើសិនជាមានទំងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖ ១) គ្រោះថ្នាក់មុនពេលសម្រាល៖ ទារកកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ (ដោយសារកង្វះអាហាររូបត្ថម្ភ ឬការបង្ករោគ)។ ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។ ២) គ្រោះថ្នាក់ក្រោយពេលសំរាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖ – […]
ជាការអភិវឌ្ឍបន្ថែមទៀតរបស់មន្ទីរពេទ្យកាល់ម៉ែត នូវឧបករណ៍ ក៏ដូចជាបច្ចេកទេសទំនើប ដើម្បីសម្រួលដល់ការព្យាបាល និងផាសុកភាពជូនដល់អ្នកជំងឺ។ Port-a-Caths: គឺជាឧបករណ៍ដែលជាធម្មតាត្រូវបានគេដាក់នៅក្រោមស្បែកផ្នែកខាងស្តាំនៃទ្រូង ភ្ជាប់ទៅនឹងបំពង់កាតេទែរ (Catheter) ដែលបញ្ចូលទៅក្នុងសរសៃឈាមវ៉ែនធំមួយនៅផ្នែកខាងស្តាំនៃបេះដូង ដែលគេហៅថា វ៉ែណា កាវ៉ា (Vena Cava)។ វាត្រូវបានប្រើប្រាស់ជាញឹកញាប់ សំរាប់អ្នកជំងឺដែលមានសរសៃឈាមវ៉ែនខ្សោយ តូចចង្អៀត ឬសម្រាប់អ្នកដែលត្រូវការប្រើប្រាស់ថ្នាំតាមសរសៃរយៈពេលយូរ ដែលជៀសវាងពីការចាក់ច្រើនដង ក៏ដូចជាផលលំបាកផ្សេងៗដែលអាចកើតមានពីការចាក់តាមសរសៃធម្មតា។ បច្ចេកទេសនេះ ត្រូវបានវេជ្ជបណ្ឌិតជំនាញប្រើប្រាស់សម្រាប់ការបញ្ចូលថ្នាំ បូមឈាម និងបញ្ចូលឈាមចំពោះ៖ – អ្នកជំងឺមហារីក ដែលទទួលការព្យាបាលដោយថ្នាំគីមី – ថ្នាំអង់ទីប៊ីយោទិចរយៈពេលយូរ – អាហារូបត្ថម្ភតាមសរសៃឈាមរយៈពេលយូរ ។ល។ «សូមលោក លោកស្រីអញ្ជើញមកពិគ្រោះ បញ្ហាសុខភាព និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យពហុឯកទេស និងជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត អោយបានទាន់ពេលវេលា ដើម្បីប្រសិទ្ធភាពខ្ពស់ក្នងវិធីសាស្រ្តនៃការព្យាបាល។»
ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) គឺជាការរលាកទងសួតរ៉ាំរ៉ៃ មានការត្បៀតទងសួត ដែលបង្កឡើងដោយមូលហេតុផ្សេងៗ ជាច្រើនពិសេសគឺផ្សែងបារី។ ១) កត្តាបង្ក៖ កត្តាដែលបង្កអោយមានជំងឺស្ទះផ្លូវដង្ហើមមាន÷ – កត្តាអាយុ គឺនៅពេលដែលយើងមានអាយុកាន់តែច្រើន យើងកាន់តែប្រឈមមុខកើតជំងឺនេះ កាន់តែច្រើន (ភាគច្រើនចាប់ពីអាយុ៤០ឆ្នាំឡើងទៅ)។ – កត្តាពុលបរិស្ថាន ។ – កត្តាដកដង្ហើមស្រូបផ្សែងផ្សេងៗ ជាពិសេសបារី (រួមទាំង ផ្សែងធូប ផ្សែងចង្ក្រាន ដោយសារការដុតអូស ឬធ្យូង និង ធូបមូសជាដើម)។ – កត្តាដែលធ្លាប់មានរលាកសួតធ្ងន់ធ្ងរ (ដូចជាជំងឺរបេង) – និងកត្តាផ្សេងៗទៀត។ ២) រោគសញ្ញា៖ រោគសញ្ញានៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃរួមមាន – ក្អករ៉ាំរ៉ៃ – មានស្លេសជាប្រចាំជាពិសេសនៅពេលក្រោកពីដំណេក ពេលព្រលឹម – ហត់ ឬពិបាកដកដង្ហើម រ៉ាំរ៉ៃ។ ឧទាហរណ៍នៅពេលដើរ ធ្វើអ្វីមួយយើងមានអារម្មណ៍ថាឆាប់ហត់ជាងអ្នកដទៃដែល មានអាយុប្រហាក់ប្រហែលនឹងយើងដែរ។ ៣) ការធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ៖ ជាទូទៅវេជ្ជបណ្ឌិតធ្វើការសន្និដ្ឋានជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ដោយពឹងផ្អែកទៅលើ អាយុអ្នកជំងឺ (លើស៤០ឆ្នាំ កត្តា […]

ប្រែសម្រួល៖ លន ស្រស់ ផ្លែឈើមានច្រើនប្រភេទលើទីផ្សារ យើងអាចដឹងពីរសជាតិរបស់វា ប៉ុន្ដែពេលខ្លះយើងក៏មិនប្រាកដថាអាចដឹងពីគុណសម្បត្ដិផ្លែឈើទាំងនោះចំពោះសុខភាពនោះដែរ។ ពពួកផ្លែឈើមួយចំនួនអាចជួយឲ្យបេះដូងយើងមានសុខភាពល្អ សម្រួលសរសៃឈាម និងអាចការពារបេះដូងពីជំងឺផ្សេងៗផង។ ផ្លែឈើទាំងនោះរួមមាន ៖ ១.ផ្លែប៊ឺរី ខ្សែស្រឡាយផ្លែឈើប្រភេទនេះមិនថា ប្លូប៊ឺរី ឬស្ដ្រប៊ឺរី មានមុខងារពិសេសប្រឆាំងនឹងអុកស៊ីតកម្ម។ Anthocyanins ជាសារធាតុម្យ៉ាងមាននៅក្នុងផ្លែប៊ឺរី អាចជួយការពារការរលាក កាត់បន្ថយការកើតស្រេ្ដស ជួយសុខភាពបេះដូង និងជំរុញឲ្យចរន្តឈាមរត់បានស្រួល។ ការសិក្សាបង្ហាញថា បង្កើតទម្លាប់ញ៉ាំទឹកប៊ឺរី មួយពែងប្រចាំថ្ងៃ រយៈពេល ៧ខែ នឹងអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន ១៧%។ ២. ផ្លែក្រូច ផ្លែក្រូចជាផ្លែឈើសម្បូរទៅដោយ វីតាមីន A, C, E និងជាតិសរសៃច្រើនល្អសម្រាប់សុខភាព។ វីតាមីន C មានមុខងារជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារពីពពួកមេរោគ និង ពីជំងឺផ្សេងៗ។ ចំណែកវីតាមីន E ជួយរក្សាសម្ពាធ ឈាម ជំរុញឲ្យឈាមដំណើរការល្អ និងសម្រួលចង្វាក់បេះដូង។ ៣. ផ្លែឪឡឹក ឪឡឹកទុំក្រៅពីរសជាតិឆ្ងាញ់ ក៏ជាអាហារសម្រាប់សុខភាពបេះដូងផងដែរ។ ការសិក្សាបានបង្ហាញ ក្នុងផ្លែឪឡឹកមានផ្ទុកសារធាតុសំខាន់ […]
ក) មូលហេតុនៃជំងឺនេះវាធ្វើឲ្យមាន៖ – ការឈឺចាប់នៅកដៃ – ម្រាមដៃចាប់កាន់អ្វីៗមិនបាន – គាំងចលនាសន្លាក់ – ស្វិតសាច់ដុំ លោកអ្នកគួរតែមានការចាប់ផ្តើមព្យាបាលដោយចលនាឲ្យបានឆាប់រហ័ស ក្នុងគោលបំណងពត់ចលនាសន្លាក់កដៃដែលបង្កើនចលនាកដៃ និងម្រាមដៃ ការចាប់កាន់វត្ថុផ្សេងៗ និងចលនាការងារប្រចាំថ្ងៃឡើងវិញ ដែលអាចបម្រើការងារបានដូចធម្មតា។ ខ) វិធីព្យាបាល៖ – ព្យាបាលដោយស្អំសរសៃម៉ាស៊ីន Micro Thermy – ព្យាបាលដោយម៉ាស៊ីន Ultrasound – ព្យាបាលដោយបន្ទន់ជាលិកាសាច់ដុំដែលជាប់ស្អិត – ព្យាបាលពត់សន្លាក់កដៃ គ) តើត្រូវធ្វើចលនាលំហាត់ដោយខ្លួនឯងយ៉ាងដូចម្តេចខ្លះ ? – ការបត់និងលា កដៃ – ត្រឡប់បាតដៃផ្កាប់ និងផ្ងារ – ប្រអប់ដៃងាកទៅខាងមេដៃ និងទៅខាងកូនដៃ – ទាញពន្លាតដោយបត់កដៃ – ទាញពន្លាតដោយច្រត់កដៃ – ចលនាបត់លាម្រាមដៃ ការតាមដាន ការពិគ្រោះ ការពិនិត្យព្យាបាល ការស្តារចលនា ប្រចាំថ្ងៃឡើងវិញ ជាមួយគ្រូពេទ្យព្យាបាលដោយចលនាជាការចាំបាច់។ ដូចនេះ នៅពេលលោកអ្នកមានបញ្ហាឈឺនៅកដៃ […]
ការតឹងច្រមុះ ឬហៀរសំបោរ អាចបណ្តាលមកពីជំងឺ គ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅច្រមុះជាប់ជាប្រចាំអាចបណ្តាលឲ្យមានការបង្ករោគនៅក្នុង ត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកប្រអប់ឆ្អឹងច្រមុះ ចំពោះមនុស្សចាស់។ ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តដូចខាងក្រោមនេះ៖ ១) ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬ ជាមួយទឹកសេរ៉ូមប្រៃ ២) មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹក សេរ៉ូមប្រៃចូលក្នុងរន្ធច្រមុះទាំងសងខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល ៣) ឆ្ពង់ទឹកក្តៅ ឬទឹកសេរ៉ូមប្រៃ ៤) ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើដៃខ្លាំងៗទេវាអាចបណ្តាលអោយឈឺនិងណែនត្រចៀក ៥) ចំពោះស្ត្រីមានផ្ទៃពោះ ហាមប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការតឹងច្រមុះ។ *សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងករណីការតឹងច្រមុះនិងហៀរសំបោរបន្តរលើសពីមួយសប្តាហ៍ ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងការព្យាបាល ទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ !” ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត
ដោយ៖ ស្រីនិច វីតាមីនDមានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់និងដំណើរការរបស់ប្រព័ន្ធប្រសាទ។ នេះបើតាមការបង្ហាញលើការសិក្សាស្រាវជ្រាវជាច្រើនកន្លងមក វីតាមីនDគឺជា secosteroid ដែលបានមកពីការបំលែងរបស់ 7-dehydrocholesterol នៅក្រោមស្រទាប់ស្បែកអេពីដែម ក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ B(UVB)។ ការផ្លាស់ប្តូរបរិស្ថានសង្គមដែលកាត់បន្ថយការប៉ះត្រូវកាំរស្មីព្រះអាទិត្យ ជីវិតក្នុងទីក្រុង ការបំពុលបរិយាកាស របៀបស្លៀកពាក់ បាននាំឲ្យមានកង្វះវីតាមីន D ទោះបីជាយើងរស់នៅតំបន់ត្រូពិចដែលចែងចាំងទៅដោយរស្មីព្រះសុរិយាក៏ដោយ។ កាលណានិយាយពីវីតាមីន D មជ្ឈដ្ឋានទូទៅនឹងគិតភ្លាមដល់ជំងឺពុកឆ្អឹង(Osteoporosis) និងមិនបានដឹងថាវីតាមីន D នៅមានតួនាទីច្រើនទៀតសម្រាប់សារពាង្គកាយយើង។ ក) តើជំងឺប្រព័ន្ធប្រសាទកណ្តាលអ្វីខ្លះដែលអាចបណ្តាលមកពីកង្វះវីតាមីនD? 1) ប្រព័ន្ធប្រសាទ កណ្ដាល(Central Nervous System) – មានការថយចុះទំហំរបស់ខួរក្បាល – ជំងឺក្រិនប្រព័ន្ធប្រសាទ(Multiple Sclerosis) – ជំងឺរលាកសរសៃភ្នែក – ជំងឺអេពីឡឹបស៊ី – ការប៉ះពាល់ដល់សរសៃឈាមខួរក្បាលនិងការស្ទះសរសៃឈាម – ជំងឺប៉ាកគិនសុន ( Parkinson) – ជំងឺស្វិតប្រព័ន្ធសាច់ដុំបញ្ជា(Amyotrophic lateral sclerosis) – អាចប៉ះពាល់ដល់ការចងចាំនិងជំងឺAlzheimer 2) ប្រព័ន្ធប្រសាទខាងក្រៅ(Peripheral Nervous […]
ដោយ៖ស្រីនិច ក) កត្តាប្រឈម៖ ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំជាដើម។ ខ) រោគសញ្ញា៖ – ភាពចុករោយសាច់ដុំ ឬ ក៏រមួលក្រពើ (Crampes Musculaires) – ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue) – ភាពស្ពឹក ស្រពន់ដៃជើង ដូចស្រមោចវារ (Paresthésie des extrémités à type de picotement et fourmillements) – ភាពក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure) – ភាពចុះថយទំហំ ឬស្វិតសាច់ដុំ (Amyotrophie) គ) ការធ្វើរោគវិនិច្ឆ័យ៖ – ជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស – ធ្វើការវាស់មុខងារសរសៃប្រសាទ […]

ដោយ៖ ស្រីនិច ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាច្រើនលើសលប់ ដែលអ្នកជំងឺមានអត្រាស្លាប់លើសពី 50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ។ ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ គេចាត់ ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី 4កែវស្តង់ដារក្នុងមួយថ្ងៃ ឬ15កែវស្តង់ដារក្នុងមួយសប្តាហ៍ចំពោះបុរស និងលើសពី 3កែវស្តង់ដារក្នុងមួយថ្ងៃ ឬ7កែវស្តង់ដារក្នុងមួយសប្តាហ៍ ចំពោះស្រ្តី ។ – (1កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%) – 150មល ស្រាក្រហម (អាល់កុល12%) – 45-50មល ស្រា whiskey (អាល់កុល 40-45%) ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។ “សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹង ដែលជាហានិភ័យខ្ពស់បង្កអោយមានការរលាកថ្លើមធ្ងន់ធ្ងរ”៕ […]
ដុំសាច់នៅភ្នាសក្នុងនៃស្បូន នៅក្នុងស្រទាប់សាច់ដុំស្បូន គឺជាដុំសាច់ដែលកើតឡើង ដែលដុះចូលទៅក្នុងប្រហោង ស្បូន ដែលចែកចេញជា៣ពាកម្រិត៖ – ទី១ (Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Endometrial fibroma pedunculated) មានទង ច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ – ទី២ (Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Partial intramural endocavity angle of protrusion < 900) ដែលមានទងធំ ស៊ីចូលទៅដល់ សាច់ដុំស្បូន – ទី៣ (Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Predominantly intramural endocavity angle of protrusion > 900) ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំ លើសពី៥សង់ទីម៉ែត្រ។ ១) មូលហេតុ៖ – ជំងឺនេះកើតមានតែលើស្ត្រីក្នុងវ័យបន្តពូជ […]
រលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគភ៌ពីស្បូនមុន ២៤សប្តាហ៍ ទោះជាគភ៌ឈប់វិវត្តន៏ឬទារកនៅរស់ក៏ដោយ ហើយយើងត្រូវញែកដាច់ពីគ្នារវាង៖ – ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់ មូលហេតុមកពីកូនខ្លួនឯង (d’origine ovulaire) – ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants) – ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់ ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ (Cause infectieuse) ។ ក) រោគសញ្ញាគ្លីនិច៖ រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់ ១) គំរាមរលូត មានសញ្ញាដូចជា ៖ – ធ្លាក់ឈាម តិច ឬច្រើន ប្រសិនជាពណ៌ខ្មៅជាករណី ស៊ុតលែងលូតលាស់ – ឈឺពោះ តិច ឬខ្លាំង ដែលបណ្តាលមកពីស្បូនកន្ត្រាក់ ២) កំពុងរលូត (Avortement en cours) មានសញ្ញា ដូចជា៖ – […]
ការរមួលទងពងស្វាស ភាគច្រើនកើតលើបុរសដែលមានវ័យ ជំទង់ ឬទើបតែពេញវ័យ ត្រូវបានចាត់ទុកជាជំងឺបន្ទាន់ ដែល ទាមទារការធ្វើរោគវិនិច្ឆ័យឆាប់រហ័ស ដើម្បីអោយការ ព្យាបាលមានប្រសិទ្ធភាពខ្ពស់ ។ ១) តើអ្វីជាជំងឺរមូលទងពងស្វាស? ការរមួលទងពងស្វាសជាការរមួលនៃរចនាសម្ព័ន្ធខ្សែមេជីវិតឈ្មោល និងសរសៃឈាមរបស់ពងស្វាសដែលនាំឲ្យមានការកកស្ទះសរសៃឈាមទៅចិញ្ចឹមពងស្វាស (ischemia) ។ ២) រោគសញ្ញានៃជំងឺរមូលទងពងស្វាស – ការចាប់ផ្តើមឈឺ ភ្លាមៗ បន្ទាប់ពីលេងកីឡា រឺ លំហាត់ ប្រាណ – ឈឺចុកចាប់ខ្លាំងនៅត្រង់ពងស្វាសម្ខាង – ពងស្វាស មានសភាពកន្ត្រាក់ទាញទៅលើបើប្រៀបធៀប នឹងម្ខាងទៀត – ពងស្វាសហើមធំ រឹង ប្រែពណ៌ខុសធម្មតា – អាចមានសញ្ញាចង្អោរ ចង់ក្អួត ក្តៅខ្លួន ជាដើម។ ៣) រោគវិនិច្ឆ័យអមគ្លីនិក – អេកូនៅតំបន់ទងពងស្វាស ដើម្បីរកមូលហេតុ ច្បាស់លាស់ (Testicular Ultrasound) – អេកូសរសៃឈាមទៅចិញ្ចឹមពងស្វាស (Doppler Testicular Ultrasound) ៤) ការព្យាបាល […]
ជំងឺថប់បារម្ភ គឺជាការព្រួយបារម្ភហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ដែលមានរយៈពេលលើសពី៦ខែ។ ក ) មូលហេតុ ៖ មិនមានមូលហេតុច្បាស់លាស់ ខ) កត្តាងាយប្រឈម ៖ – តំណពូជ – បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល – ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត – ប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង – ជំងឺផ្លូវកាយមួយចំនួន – បរិស្ថានជុំវិញ៖ បញ្ហាគ្រួសារ បញ្ហាការងារ បញ្ហាហិរញ្ញវត្ថុ បញ្ហាការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។ គ ) រោគសញ្ញា ៖ – ថប់បារម្ភ ឆាប់ភ័យ – ឆាប់ខឹងម៉ួម៉ៅ – ចុករោយពេញខ្លួន – ល្ហិតល្ហៃ អស់កម្លាំង – ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច – ប៉ះពាល់ដល់ការគេង ឃ) ផលវិបាកប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ – វិវត្តន៍ទៅរ៉ាំរ៉ៃ – […]
