ហោរាសាស្ត្រ »

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅបើជាស្រ្តីនៅថ្ងៃនេះគឺមិនត្រូវឆាប់ត្រចៀកស្រាលជឿទុកចិត្តគេពេកឡើយ ព្រោះបើកាលណាថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេ ហើយមិនងាយស្តារឡើងវិញទេ។ -កិច្ចការងារ៖ការប្រកបការងារពុំត្រូវយកអារម្មណ៍ដាក់ខ្លួនច្រើនឡើយ ត្រូវចងចាំថាទោះទៅទីណាក៏មានមនុស្សបែបនេះ ឬក៏មានមនុស្សដែលពិបាកជាងនេះទៅទៀត ។ «-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើស និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ –បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធ និងគូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ឡើយ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏តែងជឿនលឿនសន្សឹមៗទៅមុខជានិច្ច។ក្រៅពីនេះបើមានបញ្ហាតូចធំតែងអាចដោះស្រាយចេញដោយងាយស្រួលថែមទៀត។  -កិច្ចការងារ៖ក្នុងថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ និងបើចង់ទំនាក់ទំនងស្នេហាថ្មោងថ្មីប្រកបដោយភាពស្រស់ស្រាយជានិច្ច៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតបានឈានថយក្រោយ ហើយបញ្ហាខ្លះតូចតាចសោះអាចរីកជាធំផង ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ -កិច្ចការងារ៖ការប្រកបការងារតូចធំលោកអ្នកតោងតែចងចាំថា ការចេះធ្វើចិត្តត្រជាក់ និងអត់ធ្មត់ ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកត្រូវចេះគិតឱ្យវែងឆ្ងាយ ហើយកុំសម្លឹងឃើញតែផលប្រយោជន៍តិចតួចនៅថ្ងៃនេះ ហើយនាំជះផលអាក្រក់នាថ្ងៃខាងមុខ។ -កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះលោកអ្នកជួបបញ្ហានឿយណាយ និងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទេ គួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលដោយក្តីឈ្នានីសច្រើន។ –បញ្ហាស្នេហា៖  រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើន នាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកមិនធ្វើអ្វីដែលធ្វេសប្រហែស ឬមិនប្រមាថកិច្ចការចំពោះមុខនោះក៏ពុំមានបញ្ហាអាក្រក់កើតឡើងឡើយ។ -កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ដំណើរជីវិតក្នុងការរស់នៅរបស់លោកអ្នកពុំត្រូវនៅស្ងៀមឡើយ ពិសេសត្រូវធ្វើអ្វីថ្មីៗ ឬរកមធ្យោបាយដោះស្រាយជីវភាពគ្រួសារទើបមានការរីកចម្រើនជាងនេះ។ -កិច្ចការងារ៖ការប្រកបការងារមានភាពលំនឹងល្អ ហើយទោះធ្វើអ្វីតែងចម្រើនលូតលាស់ឈានមុខទៅមុខសន្សឹមៗជានិច្ច ។ -ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក្តី ទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។ –បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុស និងយកភាពប្រចែប្រចណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ការរស់នៅថ្ងៃនេះបើមានបញ្ហាអ្វីមួយមិនល្អហើយ ត្រូវប្រុងប្រយ័ត្នបន្ថែមទៀត ពីព្រោះថាអាចនឹងមានរឿងពុំល្អកើតឡើងមួយជាន់ថែមទៀត។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយ ប្រយ័ត្នជញ្ជាំងមានត្រចៀក កើតមានរឿងរ៉ាវជាប់កុនដល់អាត្មាខ្លួនវិញ។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។ –បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅលោកអ្នកត្រូវចេះមើលគេឯង ហើយមិនត្រូវរឹងចចេសច្រើននាំតែកើតបញ្ហាសៅហ្មងក្នុងក្រុមគ្រួសារប៉ុណ្ណោះ។  -កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានលំនឹងល្អ ហើយទោះប្រកបការងារ ឬបញ្ហាផ្ទាល់ខ្លួនមានសភាពស្ងប់ស្ងាត់ដែរ។ -ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនថា ផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក្តី ទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។ –បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុស និងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕ ឆ្នាំថោះ នៅថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ហើយចង់ធ្វើអ្វីនៅថ្ងៃនេះអាចចាប់ផ្តើមបានហើយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាគាប់ចិត្ត។ -កិច្ចការងារ៖ចំពោះកិច្ចការងារផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬចុះកិច្ចសន្យាអ្វីមួយ ពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរ ហើយបើលោកអ្នកចង់ពឹងពាក់នរណាម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់និងស្រុះស្រួលគ្នាប្រពៃ៕ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយដ៏ល្អ និង ពិសេសអាចមានក្រុមមនុស្សណែនាំ ចង្អុលបង្ហាញផ្លូវឱ្យរកច្រកចេញពីបញ្ហាពីអ្វីមួយផង។ -កិច្ចការងារ៖កិច្ចការងាររបស់លោកអ្នករលូនល្អ ហើយការងារអាចសម្រេចដល់គោលដៅ និងចៅហ្វាយអាណិតស្រឡាញ់ថែមទៀត។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរ ឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃផងដែរ។ –បញ្ហាស្នេហា៖ចំពោះគូស្នេហ៍ប្រកបដោយភាពផ្អែមល្ហែម៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬអាចទទួលបានផលប្រយោជន៍អ្វីមួយផង។ -កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកប្រសើរ ដូចនេះមិនថាជាបញ្ហាការងារ ឬប្រាក់កាសតែងមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមប្រពៃ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ចាប់ពីដើមខែតុលាមក លោកអ្នកកើតឆ្នាំខ្លាជាច្រើននាក់ឃើញថាដំណើរជីវិតចាប់ផ្តើមល្អប្រសើរ ហើយបញ្ហាទុក្ខលំបាកកន្លងមកក៏បានឆ្លងផុតអស់រលីងដែរ។ -កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេ គឺអ្វីៗដូចសព្វមួយដង។ –ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូស ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។ -ការរស់នៅ៖ការរស់នៅក្នុងក្រុមគ្រួសាររមែងកើតការរកាំរកូស និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទជាមួយមនុស្សក្បែរខាងតែម្តង។ -កិច្ចការងារ៖នៅថ្ងៃនេះការបំពេញការងារអ្វីមិនងាយឆាប់ចប់ និងថែមទាំងខុសញឹកញាប់ទៀតផង។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗ ហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។ –បញ្ហាស្នេហា៖បញ្ហាស្នេហាប្រុសស្រីលោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹក កុំលង់លក់តែរឿងស្នេហានាំខាតបង់ការងារ និងការសិក្សា៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះរាល់បញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូល ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរឡើងវិញ។ -កិច្ចការងារ៖បើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លា ហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ […]

  ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖នៅថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។ -កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងល្អ និង អាក្រក់នៅលាយឡំគ្នា ដែលធ្វើឱ្យលោកអ្នកមានទាំងរឿងសប្បាយចិត្ត និងរឿងទុក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរស ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែងទើបគ្មានរឿងអាក្រក់ឈានចូលកើត ។ -កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗ ហើយធ្វើអ្វីក៏តែងមានភាពសុខដុមផង។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនទៅមុខជានិច្ច។ –បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមដូចសព្វមួយដង៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬទំនាក់ទំនងអ្វីមួយ ពីព្រោះថាផ្តល់ផលល្អដូចសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារវិញ លោកអ្នក តែងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ចប់ចុងចប់ដើមទៀតផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និងអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណៈទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ការរស់នៅបញ្ហាលំបាកបានធូរស្បើយវិញខ្លះ ហើយបញ្ហាខ្លះទៀតដែលមិនធ្លាប់ដោះស្រាយចេញក៏អាចដោះស្រាយចេញបានផងដែរ។ -កិច្ចការងារ៖ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយ ហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើនចំពោះមុខ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃ ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរ ឬទិញទីកន្លែងលក់ដូរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ស្រ្តីកើតឆ្នាំកណ្តុរ ដំណើរជីវិតរបស់លោកអ្នកនៅខែតុលានេះគឺល្អជាមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីតែងចម្រើនលូតលាស់សន្សឹមៗទៅមុខ តែសម្រាប់បុរសវិញជួបនូវបញ្ហារកាំរកូសច្រើន។ -កិច្ចការងារ៖នាពេលនេះលោកអ្នកគប្បីតាំងចិត្តធ្វើការ និងព្យាយាមអត់ធ្មត់ ពីព្រោះថាផលតែង ឆ្លើយតបមិនថាពេលនេះ ឬពេលក្រោយផង។ –ការធ្វើជំនួញ៖ដោយឡែកសម្រាប់ការជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អ៊ីចឹងដែរ តែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទ ព្រោះតែក្រុមមនុស្សចាក់ដោត។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីពេលនេះអាចសាងពន្លកស្នេហ៍បានដោយពុំមានឧបសគ្គអ្វីចូលមករារាំងបិទបាំងច្រើនឡើយ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ចាប់តាំងតែឈានចូលខែតុលានេះមក ដំណើរជីវិតរបស់លោកអ្នកចាប់ផ្តើម ហត់នឿយពិសេសបុរសតែម្តង។ខែតុលានេះដែរដួងរាសីធ្លាក់ស្រុតចុះ ធ្វើឱ្យអ្វីៗជួបស្ថានភាពលំបាកច្រើនចំពោះមុខ។ -កិច្ចការងារ៖ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេក ឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។ –ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ មិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅលោកអ្នក ត្រូវជម្រុះបញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញហើយត្រូវរវៀសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។ -កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនិងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែងផង។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។ ​-បញ្ហាស្នេហា៖  រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងមានជោគសិរីដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ -កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ឬធ្វើពិធីអ្វីមួយ។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕ ឆ្នាំរោង […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និងដោះស្រាយរឿងរ៉ាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។ -កិច្ចការងារ៖នៅថ្ងៃនេះ លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាស ពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តី តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ –បញ្ហាស្នេហា៖រី​ឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិច ព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះឃើញថាបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូលជំនួសមកវិញ ហេតុនេះធ្វើឱ្យលោកអ្នក សប្បាយចិត្ត សប្បាយកាយគ្រាន់ជាទីកក់ក្តៅ ផ្លូវចិត្ត។ -កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកអាចប្រកបការងារពេញដៃជើង ហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរក្នុងថ្ងៃនេះវិញចំណូលចំណាយមិនមានអ្វីលេចធ្លោទេគឺដូចសព្វមួយដង តែយ៉ាងណាបើលោកអ្នកមានគម្រោងចង់ធ្វើអ្វីមួយគួររួសរាន់ ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅជានិច្ច។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមប្រពៃ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ការរស់នៅទៅទីណា ឬធ្វើអ្វីត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច ពីព្រោះថាងាយធ្លាក់ក្នុងគ្រោះចាញ់បោកគេ និងរឿងរ៉ាវយាយីជាងសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារក្នុងអំឡុងពេលនេះមានការត្រូវចំណាយលើបញ្ហាប្រាក់កាសច្រើន ដូចនេះត្រូវចេះថ្លឹងថ្លែង ហើយសន្សំសំចៃខ្លះទើបមិនជួបវិបត្តិនៅថ្ងៃខាងមុខ។ -ការធ្វើជំនួញ៖ ការប្រកបមុខជំនួញជួបបញ្ហាលំបាក និង ការរកប្រាក់ចំណូលខ្សត់ខ្សោយជាងសព្វមួយដង។ –បញ្ហាស្នេហា៖សម្ព័នស្នេហាប្រុសស្រីថ្ងៃនេះវិញពុំសូវមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយនិងងាយកើតរឿងបែកបាក់ថែមទៀត៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ដូចនេះនាំឱ្យមានការប្រែប្រួលអារម្មណ៍ដែលនាំកើតបញ្ហាជាមួយអ្នកដទៃមិនតិចនោះទេ។ -កិច្ចការងារ៖ក្រៅពីនេះការបំពេញការងារក៏តែងកើតការរាំងស្ទះនិងមានបញ្ហាចូលយាយីច្រើនផង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយការចង់បណ្តាក់ទុនអ្វីមួយក៏ត្រូវប្រយ័ត្នគ្រោះចាញ់បោកគេព្រោះថាមានខ្ពស់ណាស់។ –បញ្ហាស្នេហា៖ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ការរស់នៅចូរកុំមានចិត្តលោភលន់ដោយចង់មាន ចង់បានឱ្យហួសប្រមាណពេក ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចខាតបង់លាភសក្ការៈវិញ។ -កិច្ចការងារ៖ ការប្រកបការងារដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ដូច្នេះលោកអ្នកត្រូវចេះរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន។ -ការធ្វើជំនួញ៖មានការចម្រើនលូតលាស់ទៅមុខជាលំដាប់ ហើយបើមានបើករបរថ្មីៗផងគឺប្រៀបដូចជាដាក់ចុះដុះតាមដៃដូច្នេះដែរ។ –បញ្ហាស្នេហា៖ចំពោះគូស្នេហាប្តីប្រពន្ធរយៈពេលនេះមានភាពល្អូកល្អិនគ្រាន់គាប់ប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរ៉ាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។ -កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាស ពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តី តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។ –បញ្ហាស្នេហា៖រី​ឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិច ព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ការរស់នៅមានភាពសុខដុមល្អប្រសើរ ហើយរាល់កិច្ចការអ្វីក៏លូតលាស់ឈានទៅមុខគួរសមដែរ។ -កិច្ចការងារ៖នៅថ្ងៃនេះយីអ៊ុនងើបឡើងខ្ពស់ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីក៏ដោយតែងផ្តល់ផលល្អសម្រាប់ក្នុងការសម្រុកការងារ ឬធ្វើអ្វីមួយផង។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មី ឬបើកហាងថ្មីក៏ជាពេលវេលាល្អប្រពៃណាស់។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកើតមានការប្រចែប្រចណ្ឌច្រើន ម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេពិតជាមានរឿងបែកបាក់រង់ចាំនាថ្ងៃខាងមុខពុំខាន៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅលោកអ្នកតោងតែចងចាំថា កុំរកបានដោយតានតឹង តែចាយធូរឱ្យសោះប្រយ័ត្នជួបបញ្ហាខ្វះថវិកាទៅពឹងពាក់អ្នកដទៃគេប្រមាថមើលងាយ ។ -កិច្ចការងារ៖ការប្រកបការងារ បើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួយដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេ ព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ការរស់នៅឃើញថាអ្វីៗដែលអ្នកប៉ងតែងមិនសម្រេច ហើយក៏ងាយផ្ទុះជម្លោះវិវាទជាមួយអ្នកដទៃថែមទៀត ។ -កិច្ចការងារ៖ការប្រកបការងារវិញឃើញថាតែងជួបបញ្ហាប្រទាំងប្រទើស និងបញ្ហាខ្លះថែមទាំងអូសបន្លាយពេលយូរនាំឱ្យរកាំចិត្តមិនតិចដែរទេ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេ គឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទពីតូចតាចក្លាយរីកជាធំ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងងាយកើតបញ្ហាចម្រូងចម្រាសណាស់ផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។ -ការរស់នៅ៖លោកអ្នកមិនត្រូវសម្រេចចិត្តអ្វីមួយសំខាន់ឡើយ ពីព្រោះថាផលអាក្រក់តែងកើតឡើងច្រើនជាងផលល្អ ។ -កិច្ចការងារ៖ក្នុងរយៈពេលនេះចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមបណ្តាក្រសួង មន្ទីរ ក្រុមហ៊ុន ឬរោងចក្រនានា មិនត្រូវបង្ករឿងឈ្លោះប្រកែក ជាមួយចៅហ្វាយនាយ ឬថៅកែឡើយ ពុំនោះអាចនឹងបាត់បង់តួនាទី និងកន្លែងធ្វើការជាក់ជាពុំខាន។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តី តែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួស ព្រោះរវល់តែស្រវាចាប់តែអាធំ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេ គឺមានការថយក្រោយច្រើនជាង៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។ -ការរស់នៅ៖ ការរស់នៅមុនលោកអ្នកហាមាត់និយាយស្តីបន្ទោស ឬ អប់រំនរណាម្នាក់ឱ្យចង់ល្អត្រូវចេះពិចារណាឱ្យបានត្រឹមត្រូវ ប្រយ័ត្នចង់ឱ្យគេល្អសោះបែរជាត្រូវគេគុំកួននាពេលក្រោយវិញ។ -កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះគឺងាយមានបញ្ហា និងកើតជាជម្លោះវិវាទជាមួយអ្នកដទៃច្រើនជាងសព្វមួយដង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។ –បញ្ហាស្នេហា៖ ​រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។ -ការរស់នៅ៖លោកអ្នកកើតឆ្នាំទន្សាយឆ្លងចូលខែតុលានេះដួងរាសីបានត្រឡប់មកខ្ពស់ត្រដែត ធ្វើឱ្យដំណើរជីវិតភ្លឺថ្លា និងធ្វើអ្វីតែងលូតលាស់ឈានទៅមុខជាលំដាប់។ -កិច្ចការងារ៖ថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះ ម្ល៉ោះហើយរាល់ការប្រកបការងារលោកអ្នកជួបនូវរឿងរ៉ាវខ្វាយខ្វល់ច្រើន […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ឈានមកដល់ពេលនេះលោកអ្នកធូរកាយធូរចិត្តបន្តិច បន្ទាប់ពីជួបផលលំបាកនាខែកន្លងមក។ -កិច្ចការងារ៖ ការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ហើយកំពុងមានភាពសុខដុមគួរសម។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់ដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនឬពីចម្ងាយដោយប្រការណាមួយផង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬធ្វើអ្វីមួយដែលធំដុំផងដែរ។ -កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកប្រកបការងារជាក្រុមហ៊ុន ជាជាមន្រ្តីរាជធាការ តែងឆ្លើយតបលទ្ធផលគ្រាន់ជាទីគាប់ចិត្ត។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ បើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មី ឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ឆ្លងចូលខែថ្មីនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ហើយពិសេសអាចទទួលដំណឹងល្អៗ និងបញ្ហាលំបាកមួយចំនួនបានធូរស្បើយផងដែរ។ -កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារលោកអ្នកធ្វើអ្វីក៏តែងកើតរឿងតប់ប្រមល់និងមានរឿងរកាំចិត្តច្រើន។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរកុំគប្បីលោភលន់ទិញរបស់របរទុកច្រើនពេកឡើយព្រោះផ្លែផ្កាហុចមកវិញមិនដូចជាទីគាប់ចិត្តប៉ុន្មានទេ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានកាប្រែប្រួលប្តូរផ្លាស់ ព្រោះ ជួនត្រូវរ៉ូវ ជួនពាក់មុខយក្សដាក់គ្នាឬកើតការប្រចែប្រចណ្ឌដោយប្រការណាមួយ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ក្នុងថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយ លោកអ្នក មិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរ ព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលត្រូវពិបាកឆ្លងកាត់ផង។ -កិច្ចការងារ៖ក្នុងពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតច្រើនបន្តិច ពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើន តែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។ –បញ្ហាស្នេហា៖   រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះទោះធ្វើអ្វីក៏តែងជួបប្រទះនូវបញ្ហាមិនល្អយាយី ហើយធ្វើច្រើនតែងជួបបញ្ហាច្រើនថែមទៀត។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖នាពេលនេះសម្រាប់លោកអ្នកកកើតឆ្នាំជ្រូក ដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ បន្ទាប់ពីជួបនូវផលលំបាកត្រូវពុះពារឆ្លងកាត់នាខែកញ្ញាកន្លងមក។ -កិច្ចការងារ៖សម្រាប់ការបំពេញការងារអ្វី លោកអ្នកត្រូវចងចាំថាមានតម្លៃ ហើយពិសេសធ្វើច្រើនទទួលបានផលច្រើនទៀតផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោក ឬ ផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ –បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខ និងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ក្នុងសប្តាហ៍នេះសម្រាប់លោកអ្នកកើតឆ្នាំគោមានទាំងល្អ និងអាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អចោទឡើង។  -កិច្ចការងារ៖ការប្រកបការងារ បើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីបានដែរ គ្រាន់តែងាយទទួលរងប៉ះទង្គិច និងជួបបញ្ហាច្រើនប៉ុណ្ណោះ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា ពិសេសគ្រោះចាញ់បោកគេតែម្តង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើស និង ប្រឆាំងគ្នាច្រើន ព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕ ឆ្នាំខាល ថ្ងៃនេះរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះចូរប្រយ័ត្នអ្នកក្រៅអុជអាលបង្កើតជាបញ្ហាជាមួយមនុស្សស្និទ្ធស្នាល ឬសូម្បីតែជម្លោះក្នុងក្រុមគ្រួសារខ្លួនឯង។ -កិច្ចការងារ៖សម្រាប់ អ្នកប្រកបការងារ មិនត្រូវមើលស្រាលកិច្ចការទាំងតូចទាំងធំ ឬធ្វើដោយក្តីធ្វេសប្រហែសឱ្យសោះ ពីព្រោះថាលោកអ្នកអាចជួបការលំបាកអ្វីមួយរកស្មានមិនដល់។ -ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដួរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំគ្នាច្រើន៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ក្នុងថ្ងៃនេះអ្វីៗលោកអ្នកមិនត្រូវសង្ឃឹមពេកឡើយ ពីព្រោះថាអ្វីដែលលោកអ្នកសង្ឃឹមវាអាចប្រែក្រឡាស់មកជាអត់ និងពេលខ្លះក្រុមមនុស្សដែលធ្លាប់តែល្អគេអាចបែរមកព្រួតគ្នាវាយប្រហារអ្នកថែមទៀត។ -កិច្ចការងារ៖ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។ –ការធ្វើជំនួញ៖ការធ្វើជំនួញតែងមានឧបទ្រពចង្រៃបិទបាំងធ្វើឱ្យការជួញឆ្ងាយជិតមិនសូវសមដូចប្រកបឡើយ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖នាពេលនេះសម្រាប់លោកអ្នកកកើតឆ្នាំជ្រូក ដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ បន្ទាប់ពីជួបនូវផលលំបាកត្រូវពុះពារឆ្លងកាត់នាខែកញ្ញាកន្លងមក។ -កិច្ចការងារ៖សម្រាប់ការបំពេញការងារអ្វី លោកអ្នកត្រូវចងចាំថាមានតម្លៃ ហើយពិសេសធ្វើច្រើនទទួលបានផលច្រើនទៀតផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោក ឬ ផ្លូវអាកាសក្តី តែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ –បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខ និងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ក្នុងសប្តាហ៍នេះសម្រាប់លោកអ្នកកើតឆ្នាំគោមានទាំងល្អ និងអាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អចោទឡើង។  -កិច្ចការងារ៖ការប្រកបការងារ បើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីបានដែរ គ្រាន់តែងាយទទួលរងប៉ះទង្គិច និងជួបបញ្ហាច្រើនប៉ុណ្ណោះ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា ពិសេសគ្រោះចាញ់បោកគេតែម្តង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើស និង ប្រឆាំងគ្នាច្រើន ព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕ ឆ្នាំខាល ថ្ងៃនេះរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះចូរប្រយ័ត្នអ្នកក្រៅអុជអាលបង្កើតជាបញ្ហាជាមួយមនុស្សស្និទ្ធស្នាល ឬសូម្បីតែជម្លោះក្នុងក្រុមគ្រួសារខ្លួនឯង។ -កិច្ចការងារ៖សម្រាប់អ្នកប្រកបការងារ មិនត្រូវមើលស្រាលកិច្ចការទាំងតូចទាំងធំ ឬធ្វើដោយក្តីធ្វេសប្រហែសឱ្យសោះ ពីព្រោះថាលោកអ្នកអាចជួបការលំបាកអ្វីមួយរកស្មានមិនដល់។ -ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដួរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេ គឺដូចសព្វមួយដង។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុប និងមានការប្រឆាំគ្នាច្រើន៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ក្នុងថ្ងៃនេះអ្វីៗលោកអ្នកមិនត្រូវសង្ឃឹមពេកឡើយ ពីព្រោះថាអ្វីដែលលោកអ្នកសង្ឃឹមវាអាចប្រែក្រឡាស់មកជាអត់ និងពេលខ្លះក្រុមមនុស្សដែលធ្លាប់តែល្អគេអាចបែរមកព្រួតគ្នាវាយប្រហារអ្នកថែមទៀត។ -កិច្ចការងារ៖ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។ […]

  ហោរាសាស្រ្ត ៧០៥ ប្រចាំថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២ ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកបើមានចុះហត្ថលេខាអ្វី ត្រូវប្រយ័ត្នប្រយែង និង ក្រៅពីនេះបើមានឯកសារសំខាន់អ្វីមួយឱ្យប្រយ័ត្នការបាត់បង់ និងបើមានការណាត់ជួបចរចាអ្វីច្រើនតែមិនសូវសម្រេចដូចបំណងទេ។ -កិច្ចការងារ៖ការប្រកបការងារច្រើនតែពុំសូវមានការចុះសម្រុងជាមួយអ្នកដទៃឡើយ ហើយពិសេសឱ្យប្រយ័ត្នគេទម្លាក់កំហុសឱ្យថែមទៀត។ -ការធ្វើជំនួញ៖ដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរសបើចង់ពឹងពាក់ ឬចង់ដោះស្រាយបញ្ហាអ្វីមួយនៅថ្ងៃនេះឃើញថាតែងជួបបញ្ហារអាក់រអួល និងមានបញ្ហាកាន់តែច្រើននាពេលក្រោយថែមទៀត។  -កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានលំនឹងល្អ ហើយទោះប្រកបការងារឬបញ្ហាផ្ទាល់ខ្លួនមានសភាពស្ងប់ស្ងាត់ដែរ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថា ផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក្តី​ ទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។ –បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុស និង យកភាពប្រចែប្រចណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ទាំងស្រ្តីនៅថ្ងៃនេះលោកអ្នកអាចជួបប្រទះនូវរឿងរ៉ាវខ្វាយខ្វល់ និងធ្វើអ្វីតែងមានបញ្ហាយាយីច្រើន។ -កិច្ចការងារ៖បើលោកអ្នកចង់ពឹងពាក់ ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាមិនឆ្លើយតបដូចគាប់បំណងទេ គឺតែងខកបំណងច្រើនជាង។ -ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូស ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកអាចនឹងទទួលរងការប៉ះទង្គិចផ្លូវចិត្តច្រើន ហើយពិសេសក្រុមមនុស្សក៏សាងបញ្ហាមកឱ្យច្រើនដែរ។ -កិច្ចការងារ៖ ការប្រកបការងារ ស្រ្តីគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាពេលនេះជាអំឡុងពេលមិនល្អសម្រាប់លោកអ្នកទេ ដូចនេះទោះធ្វើអ្វីគួរប្រយ័ត្នប្រយែងនោះទើបអាចឆ្លងផុតផលលំបាកទាំងពួង។ -ការធ្វើជំនួញ៖ចំណែកបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ការរស់នៅ បើទោះបីធ្វើអ្វីមួយហើយ គឺតែងឆ្លើយតបជាលទ្ធផលមកវិញគ្រាន់ជាទីកក់ក្តៅ ផ្លូវចិត្ត។ -កិច្ចការងារ៖ ការប្រកបការងារទាំងស្រ្តីបុរសលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវនិយាយច្រើនទៅលើរឿងអ្នកដទៃនោះឡើយ ទើបគ្មានបញ្ហាណាមួយចោទឡើង។ -ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវអាក្រក់មកដាក់ខ្លួនវិញ។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើស និងចាប់កំហុសគ្នាច្រើន៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ក្នុងថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកគប្បីធ្វើចិត្តត្រជាក់មិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ បើពុំនោះរឿងតូចតាចពិតរីកជាធំជាក់ជាពុំខាន។ -កិច្ចការងារ៖ការប្រកបការងារតែងមានបញ្ហាចូលលុកលុយយាយី ក្នុងនេះដូចជាកិច្ចការងាររាំងស្ទះធ្វើមិនទាន់ ការងារមិនទាន់ផែនការ និងពិសេសចៅហ្វាយនាយអាចថាស្តីបន្ទោសទៀតផង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ មានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មារឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ពីព្រោះជួនត្រូវរ៉ូវ ជួនទាស់ទែងគ្នា៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរសត្រូវចងចាំថាទោះធ្វើអ្វីក៏ដោយថ្ងៃនេះតោងតែឧស្សាហ៍ខ្មីឃា្មតបន្តិចទើបផ្លែផ្កាល្អៗអាចហុចទាន់ពេលវេលា ឬមិនត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។ -កិច្ចការងារ៖ ចំពោះការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងនិងមើលបំណាំច្រើនធ្វើឱ្យមិនសុខស្រួលចិត្តប៉ុន្មានទេ។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយធូរដល់ថ្ងៃក្រោយ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅស្រ្តីគប្បីមានការប្រយ័ត្នប្រយែងក្នុងរឿងអ្វីមួយបន្តិច ព្រោះថាបើសម្រេចចិត្តខុសនោះនាំឱ្យបាត់បង់ច្រើនជាងទទួលផល។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ថ្ងៃនេះឆ្លងចូលខែតុលាហើយ ឃើញថាដំណើរជីវិតរបស់លោកអ្នក ទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេ បើពុំនោះពេលខ្លះផលល្អសោះអាចប្រែមកអាក្រក់វិញផង។ -កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និង ដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាសផង។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ –បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ ពិសេសអាចក្លាយជាគូគាប់ទៀតផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំសូវល្អប៉ុន្មានក្តី ប៉ុន្តែបើចេះខិតខំព្យាយាមក្នុងកិច្ចការបន្តិចទើបជាការប្រពៃបំផុត។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនគួរបង្កទំនាស់ជាមួយក្រុមមនុស្សក្បែរខ្លួនទេ ព្រោះថាផលអាក្រក់នោះក៏មានច្រើនជាងល្អ ដូចនេះបើចេះធ្វើគធ្វើថ្លង់ខ្លះទើបរឿងរ៉ាវអាក្រក់មិនងាយកើតមាន។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានការខិតខំ ហើយរវៀសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រណុកចិត្តដែរ។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រចណ្ឌនៅតែលុកលុយនៅឡើយ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖នៅថ្ងៃនេះឆ្លងចូលខែថ្មី ឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះ ហើយបើសម្រេចចិត្តអ្វីមួយបានល្អនោះផលតែងឆ្លើយតបមកវិញនឹងបានទ្វេដងថែមទៀត។ -កិច្ចការងារ៖ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរដូចនេះបើចេះគ្រប់គ្រងអារម្មណ៍និងចាត់ចែងការងារនោះឃើញថាតែងផ្តល់ផលល្អមកវិញជានិច្ច។ -ការធ្វើជំនួញ៖ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់ស្រួលចិត្ត។ –បញ្ហាស្នេហា៖ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ -កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ថ្ងៃនេះលោកអ្នកចូរកុំប្រមាថស្ថានការខ្លះពីព្រោះថាងាយឱ្យលោកអ្នកជួបនូវវិបត្តិកើតឡើងដោយងាយណាស់។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅពុំសូវមានសុវត្ថិភាពប៉ុន្មានទេ គួរបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម -ការរស់នៅ៖ការរស់នៅដោយសារដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និង ងាយកើតរឿងប៉ះទង្គិចណាស់។ -កិច្ចការងារ៖ថ្ងៃនេះបើទោះបីប្រកបការងារអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។ -ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នា ព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកងាយកើតនូវរឿងរ៉ាតប់ប្រមល់ និង ក៏ងាយលេចចេញនូវបាតុភាពជាមួយអ្នកដទៃណាស់ដែរ គប្បីប្រយ័ត្នប្រយែង។ -កិច្ចការងារ៖ការប្រកបការងារអ្វីក៏ដោយឱ្យចេះប៉ាន់ប្រមាណ ហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាណ ពុំនោះនឹងបណ្តាលឱ្យបាត់បង់ទៅវិញទេ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តី តែក៏មានភាពសុខដុមគួរជាទីកក់ក្តៅផង។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងអ្វីមួយបានល្អនោះ ផលតែងឆ្លើយតបមកវិញគ្រាន់ដូចគាប់បំណងត្រឡប់មកវិញជានិច្ច ។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ -ការធ្វើជំនួញ៖ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងនឹករលឹកចំពោះគ្នាប្រពៃណាស់៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខ ហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញដែរ។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នក មិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយ ហើយត្រូវចងចាំថា ធ្វើច្រើនទទួលបានផលច្រើន ធ្វើតិចទទួលបានផលតិច ទៅតាមនោះដែរ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មី ឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ផ្តល់ផលល្អប្រពៃណាស់។ –បញ្ហាស្នេហា៖សេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ចងស្ពានមេត្រី ឬចង់ចូលស្តីដណ្តឹងនរណាម្នាក់ក៏ជាពេលវេលាមួយល្អដែរ៕ ឆ្នាំរោង […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតនៅថ្ងៃនេះមានភាពរលូនល្អទៅមុខសន្សឹមៗ ហើយធ្វើអ្វីក៏តែងឆ្លើយតបផលគ្រាន់សុខស្រួលចិត្ត។ -កិច្ចការងារ៖ការប្រកបការងារច្រើនតែពុំសូវមានការចុះសម្រុងជាមួយអ្នកដទៃឡើយ ហើយពិសេសឱ្យប្រយ័ត្នគេទម្លាក់កំហុសឱ្យថែមទៀត។ -ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងសោះឡើយ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕ ឆ្នាំឆ្លូវ ថ្ងៃនេះរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖លោកអ្នកអាចសម្រុកកិច្ចការសំខាន់ៗបានហើយ ពីព្រោះថាឆ្លងដល់ខែក្រោយផលលំបាកនឹងមានច្រើនជាងនេះដែលត្រូវរ៉ាប់រង។ កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរបើទោះបីមានការមមាញឹកក្តី លោកអ្នកត្រូវស្រវាស្រទេញ ពីព្រោះមិនអត់ប្រយោជន៍ទេ គឺជោគសំណាងនោះនឹងហុចមកឱ្យវិញនាពេលក្រោយ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួស ឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ឬចូលនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណង៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅបើជាស្រ្តីនៅថ្ងៃនេះគឺមិនត្រូវឆាប់ត្រចៀកស្រាលជឿទុកចិត្តគេពេកឡើយ ព្រោះបើកាលណាថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេ ហើយមិនងាយស្តារឡើងវិញទេ។ -កិច្ចការងារ៖ការប្រកបការងារពុំត្រូវយកអារម្មណ៍ដាក់ខ្លួនច្រើន ហើយត្រូវចងចាំថាទោះទៅទីណាកក៏មានមនុស្សបែបនេះ ឬក៏មានមនុស្សដែលពិបាកជាងនេះទៅទៀត ។ត្រូវគិតថាបញ្ហាមួយចំនួនកើតឡើងជារឿងធម្មតារបស់ជីវិតមនុស្សយើង។  -ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើស និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ –បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធ និងគូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតី មិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ឡើយ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះល្អមានតិច ឯអាក្រក់មានច្រើន ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។ -កិច្ចការងារ៖ដោយឡែកការប្រកបការងារនៅថ្ងៃនេះវិញចូរប្រយ័ត្នការឡើងទីខ្ពស់ ពីព្រោះថាងាយភ្លាត់ធ្លាក់ចុះ ឬជួបបញ្ហាលំបាកដោយប្រការណាមួយណាស់។ -ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនឆ្លើយតបដូចសេចក្តីបា្រថ្នាទេ ឬ អាចនិយាយបានថាគ្រាន់មួយទប់ទល់។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំធ្វើអ្វីៗឱ្យចេះអប់រំខ្លួនឯង ទើបគ្មានពាក្យថាត្រូវមកធ្លាក់ទឹក […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖នៅខែតុលានេះដួងរាសីរបស់លោកអ្នកបានឆ្លងផុតដួងរាសីស្រុតចុះ ហើយឈានដល់ខែថ្មីនេះដែរ ដំណើរជីវិតបានល្អប្រសើរឡើងវិញ ម្ល៉ោះហើយធ្វើអ្វីៗក៏ជឿនលឿនទៅមុខគ្រាន់ជាទីគាប់បំណង។ -កិច្ចការងារ៖សម្រាប់ថ្ងៃនេះវិញការប្រកបការងារមានភាពរលូនល្អ និងផលសម្រេចឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។  -ការធ្វើជំនួញ៖អាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ចាប់តាំងតែពីដើមខែកញ្ញាមកដល់ចុងខែនេះ ដំណើរជីវិតរបស់លោកអ្នករលូនល្អ និងមានការជឿនលឿនទៅមុខច្រើនរឿង មិនថាជាការរកស៊ីជួញដូរ ប្រាក់កាស និងរឿងផ្ទាល់ខ្លួនជាដើម។ -កិច្ចការងារ៖ថ្ងៃនេះវិញដំណើរជីវិតរបស់មនុស្សយើងនោះបើធ្វើអ្វីក៏ដោយតែងឆ្លងកាត់ផលលំបាកមុនទើបផលល្អៗនឹងហុចមកវិញនៅពេលក្រោយ។ដូចជានៅពេលនេះលោកអ្នកជួបបញ្ហាខ្លះៗយាយីដំណើរជីវិតបន្តិចពិតមែន តែនៅពេលឆ្លងផុតបញ្ហានេះទៅផ្លែផ្កានឹងហុចមកវិញនៅពេលក្រោយជាក់ជាពុំខាន។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ និងងាយមានជម្លោះឈានដល់ការបាក់បែកណាស់ គួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។ -ការរស់នៅ៖អំឡុងពេលនេះបើឃើញមានរឿងរ៉ាវឬបញ្ហាមិនល្អចូលមក លោកអ្នកមិនត្រូវយកខ្លួនបៀតឡើយ ពិសេសរឿងរ៉ាវអ្នកដទៃតែម្តង។ -កិច្ចការងារ៖ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រចចិត្តធ្វើអ្វីដែលជារឿងសំខាន់ ឬមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងកិច្ចការផ្នែកខាងក្រៅឡើយ ពីព្រោះថាងាយរាំងស្ទះ និងជួបបញ្ហាច្រើន។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ ការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ ព្រោះជារឿយៗតែងមានក្រុមមនុស្សអុកឡុកយាយីជានិច្ច។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការល្អក់កករ និងប្រឆាំងគ្នាធ្វើឱ្យកើតបញ្ហាមិនសូវចេះចប់ទេ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរសទោះធ្វើអ្វីក៏ដោយមិនអាចយកកំហឹងទល់កំហល់បានទេ ហើយត្រូវចងចាំពាក្យចាស់ថា៖” ការសន្សំសេចក្តីសុខគឺជាទ្រព្យធន ”។ -កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុន ហើយធ្វើការងារចាស់ឱ្យបានរួចរាល់ ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើន ហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។ –បញ្ហាស្នេហា៖ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ការរស់នៅទាំងស្រ្តីបុរសលោកអ្នកងាយកើតនូវបញ្ហាផ្លាស់ប្តូរខាងអារម្មណ៍ និងបើលោកអ្នកធ្វើអ្វីក៏ងាយរាំងស្ទះច្រើន។ -កិច្ចការងារ៖ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាស និងបញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញ និង ហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយ ប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យអស់ពីខ្លួន។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយ នាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ទាំងស្រ្តីបុរសផ្តល់ផលល្អក្នុងការចរចា ឬទំនាក់ទំនងអ្វីមួយ ពីព្រោះថាតែងទទួលជោគ័យត្រឡប់មកវិញ ។ -កិច្ចការងារ៖ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារ ឬចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅ។ -ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំរឿងដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។ –បញ្ហាស្នេហា៖ ស្វាមីភរិយាមានការយល់ចិត្ត និងភាពសុខដុមរម្យនា៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ស្រ្តីបុរសឱ្យប្រយ័ត្នអារម្មណ៍ និងបញ្ហាត្រចៀកស្រាល ឆាប់ជឿពាក្យញុះញង់ពាក្យសម្តីអ្នកដទៃបង្កើតជារឿងជម្លោះវិវាទ ដោយប្រការណាមួយ។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីប្រយ័ត្នប្រយែងក្រុមមនុស្ស ពីព្រោះថាងាយបង្កបញ្ហាមកឱ្យណាស់។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិច ព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយ ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖លោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសយើងអាក្រក់ឡើយ បើពុំនោះទេនឹងអាចកើតរឿងរ៉ាវមិនល្អណាមួយចៀសមិនរួច។ -កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសមិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយ ពីព្រោះថាផលជាផ្លែផ្កានោះពុំសូវឆ្លើយតបច្រើនទេ។ ការធ្វើជំនួញ៖ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។ –បញ្ហាស្នេហា៖-រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេ ពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងបញ្ហាឧប្បត្តិហេតុ […]

  ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ការសម្រេចចិត្តអ្វីមួយតោងតែប្រយ័ត្នប្រយែង និងមើលមុខក្រោយ ពីព្រោះថាងាយជួបនូវបរាជ័យជាងសព្វមួយដង។ -កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះ និងកើតការរកាំចិត្តច្រើនថែមទៀត។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ លោកអ្នកជួបរឿងខ្វាយខ្វល់ ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេ ។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖នាពេលនេះដំណើរជីវិតរបស់លោកអ្នកផលល្អ និងអាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។ការធ្វើដំណើរឆ្ងាយជិតមិនសូវមិនសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន ។ -កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។ -ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរ ពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ថ្ងៃនេះលោកអ្នកធ្វើអ្វីតែងជួបនូវកំណាត់ផ្លូវភ្លើងក្រហម និងឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុយាយី ។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។ក្រៅពីនេះមិនត្រូវប្រកបការងារណាដែលសំខាន់ ឬធំដុំឡើយ ពីព្រោះថាផលមិនល្អមានច្រើនចំពោះមុខ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចរចាក្នុងរឿងអ្វីមួយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើមានការដាក់គម្រោងការ​ ឬណាត់ធ្វើអ្វីមួយជាមួយនរណាម្នាក់តែងមានការសហការពីអ្នកដទៃបានយ៉ាងល្អ។ -កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ –បញ្ហាស្នេហា៖ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយី និងគ្រោះចាញ់បោកគេដោយប្រការណាមួយ។ -កិច្ចការងារ៖ ក្នុងថ្ងៃនេះដែរលោកអ្នកងាយជួបនូវឧបសគ្គចំពោះមុខណាស់ ហើយធ្វើអ្វីក៏ដោយប្រៀបដូចអុំទូកបញ្ច្រាសទឹកដែលមិនងាយទៅមុខតែងាយថយក្រោយ ម្ល៉ោះហើយបើមិនខិតខំស្រវាស្រទេញទេ ពិតជាជួបផលលំបាកខ្លាំងជាក់ជាពុំខាន។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស  ហើយអាចបង្កជម្លោះច្រើន ដូចនេះបើមិនចេះរម្ងាប់ចិត្ត ហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងនាំអំពល់ទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។ –បញ្ហាស្នេហា៖ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើនជាងសព្វមួយដង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ថ្ងៃនេះការរស់នៅមានរឿងរ៉ាវខ្លះអាចរត់ចូលមកទាំងយើងមិនដឹងខ្លួនផង ហេតុនេះបើមានបញ្ហានេះត្រូវចេះប្រើបញ្ញាជាអាវុធដោះស្រាយទើបប្រសើរ។ -កិច្ចការងារ៖ការប្រកបការងារមានបញ្ហារាំងស្ទះខ្លះៗយាយី ប៉ុន្តែបើមានការពុះពារតែងសម្រេចជោគជ័យមកវិញ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញពុំផ្តល់ជោគលាភល្អទេ ដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែស ឬធ្វើដោយក្តីក្តៅក្រហាយបានដែរបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយនៅពេលក្រោយជាក់ជាពុំខាន។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ចំពោះគ្នាច្រើន ដូចនេះលោកអ្នកចាំបាច់ត្រូវកាត់បន្ថយជម្លោះវិវាទខ្លះទើបប្រសើរ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ថ្ងៃនេះបញ្ហាឧបទ្រពចង្រៃរត់ចេញ ហើយជោគសំណាងមួយចំនួនអាចឈានចូលជំនួសវិញ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។  -កិច្ចការងារ៖ ការប្រកបការងារផ្តល់ផលល្អក្នុងការបណ្តាក់ទុនរកស៊ី ឬពិភាក្សារឿងសំខាន់អ្វីមួយ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពកាក់កបគួរសម ហើយកំពុងមានភាពសុខដុមប្រពៃ។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុត និងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ថ្ងៃនេះលោកអ្នកបើចង់ធ្វើអ្វីមួយគឺត្រូវផ្សងព្រេង ឬប្រឈមបញ្ហាបន្តិច ​ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អចោទឡើង។ -កិច្ចការងារ៖ ដោយសារដួងរាសីស្រុតចុះខ្លាំងណាស់ដែរ ហេតុនេះបើចង់ប្រកបកិច្ចការមួយត្រូវចេះមើលមុខក្រោយទើបមិនមានបញ្ហាចោទឡើងនៅពេលក្រោយនាំពិបាកទប់ទល់វិញ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការលូតលាស់ទៅមុខសន្សឹមៗ ហើយទោះលោកអ្នកជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយផងដែរ។ –បញ្ហាស្នេហា៖បញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខទេ ប៉ុន្តែយ៉ាងណាកុំឆ្កួតនឹងល្បែងស្នេហាខុសរបៀប ប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលទៅហើយ៕ ឆ្នាំរោង ថ្ងៃនេះរាសីល្អជាមធ្យម។ -ការរស់នៅ៖ក្នុងថ្ងៃនេះមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយ […]