ហោរាសាស្ត្រ »

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាត្រូវប្រឈមច្រើន ហេតុនេះត្រូវប្រុងប្រយ័ត្នគ្រោះកើតឡើងដោយប្រការណាមួយ ។ -កិច្ចការងារ៖ការប្រកបការងារវិញជួបបញ្ហារកាំចិត្តច្រើន ម្ល៉ោះហើយត្រូវអត់ធ្មត់ និងតស៊ូចំពោះមុខបន្តិចទើបឆ្លងគ្រាលំបាកទាំងនេះទៅរួច ។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិច ព្រោះងាយបាត់បង់ និងក្រុមអន្ធពាលតាមយាយីណាស់ដែរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រចណ្ឌដឹកមុខឡើយ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ក្នុងថ្ងៃនេះដោយសាររាល់ឧបទ្រពចង្រៃបានចាកចេញឆ្ងាយធ្វើឱ្យរាល់បញ្ហាតូចធំត្រូវបានរលត់រលាយទៅឆ្ងាយ ធ្វើឱ្យដំណើរជីវិតលោកអ្នកស្រស់ស្រាយគ្រាន់ជាទីកក់ក្តៅ។  -កិច្ចការងារ៖សម្រាប់អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មី ឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយ មិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។ –ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខ និងផ្អែមល្ហែមល្អណាស់៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែង និងមិនត្រូវជឿក្រុមមនុស្សពេកឡើយ នាំតែជួបផលលំបាកនាពេលក្រោយវិញប៉ុណ្ណោះ។ -កិច្ចការងារ៖ថ្ងៃនេះលោកអ្នកងាយភ្លាំងភ្លាត់ និងមានបញ្ហាច្រើនចំពោះមុខ ហេតុនេះមុនធ្វើអ្វីត្រូវប្រយ័ត្នប្រយែង និងពិនិត្យពិច័យឱ្យបានត្រឹមត្រូវ។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះជួបនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយធ្វើឱ្យជួបនូវបញ្ហាប្រឈមច្រើនចំពោះមុខ។ -កិច្ចការងារ៖ការប្រកបការងារងាយត្រូវក្រុមមនុស្សវាយប្រហារ ហេតុនេះទាំងស្រ្តីបុរសគប្បីប្រយ័ត្នប្រយែងបន្តិច។ –ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ […]

  ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅអំឡុងពេលនេះលោកអ្នកដែលមានការងារលំនឹង ហើយមិនផ្តល់ផលល្អក្នុងការផ្លាស់ប្តូរការងារសោះឡើយ ពីព្រោះប្រយ័ត្នជួបរឿងដូចពាក្យចាស់ថា”ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច” ។ -កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបរឿងរ៉ាវទាំងនេះមិនអាចចូលយាយីកើត។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងអង្គុយស្ងាបច្រើនជាង។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះអ្វីៗមានភាពល្អប្រសើរ ហើយបើលោកអ្នកចង់ធ្វើអ្វីមួយគឺមានការលូតលាស់ទៅមុខសន្សឹមៗគ្រាន់គាប់ប្រសើរផងដែរ។ -កិច្ចការងារ៖បើលោកអ្នកចង់ជជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់ និងទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលការជួយជ្រោមជ្រែងអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នក គប្បីប្រយ័ត្នប្រយែងបញ្ហាសុខភាពបន្តិច។ទោះបីយ៉ាងណាសម្រាប់ស្រ្តីវិញលោកអ្នកអាចសម្រុកបានទាំងក្នុងរឿងការងារ បញ្ហាប្រាក់កាស និងរឿងផ្ទាល់ខ្លួន ព្រោះថាតែងទទួលផលល្អត្រឡប់មកវិញគ្រាន់ស្រួលខ្លួន។ -កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ពីព្រោះថាងាយជួបនូវរឿងរ៉ាវយាយីជាងសព្វមួយដង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្ត ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អក្នុងការជជែកចរចា ឬតថ្លៃក្នុងរឿងអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ ​និងការគ្រប់គ្រងបញ្ហាប្រាក់កាសអ្វីមួយផងក៏អាចចាប់ផ្តើមពេលនេះពេញបានផងដែរ។ -កិច្ចការងារ៖ការប្រកបការងារអ្វីតែងផ្តល់ផលល្អ និងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ ពីព្រោះផលល្អៗនឹងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ក្នុងអំឡុងពេលនេះផលល្អ និងមិនល្អនៅតែលាយឡំគ្នានៅឡើយ […]

ឆ្នាំជូត រាសីថ្ងៃនេះល្អជាមធ្យម។ -ការរស់នៅ៖ សម្រាប់ស្រ្តីមិនត្រូវមាត់ឥតគម្រប ប្រយ័ត្នកើតរឿងជម្លោះវិវាទ ហើយមកលំបាកនៅគ្រាខាងមុខ។ -កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅ ឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរ ការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយ ព្រោះផ្លែផ្កាទទួលបានមកវិញមានភាពលំបាកច្រើនចំពោះមុខ។ –បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងការងារ បណ្តាក់ទុន ការចរចា ការធ្វើកិច្ចសន្យាជាដើម។ -កិច្ចការងារ៖នៅថ្ងៃនេះបើលោកអ្នកមានការណាត់ទុកជាមុនជាមួយអតិថិជនគឺតែងមានផ្លែផ្កា និងហុចផលល្អមកវិញជានិច្ច។ -ការធ្វើជំនួញ៖អ្នកអាជីវករ ការជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុត ព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្តូរមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ  បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។ -កិច្ចការងារ៖ការប្រកបការងារ ចំពោះស្រ្តីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេ គប្បីមានការប្រយ័ត្នប្រយែង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ក្នុងពេលនេះទាំងស្រ្តីបុរស ងាយឈ្លក់វង្វេង ឬអាចភ្លាំងភ្លាត់ធ្វើអ្វីមួយណាស់ ប្រយ័ត្នជាប់ផុងខ្លួនហើយដកពុំរួច។ -កិច្ចការងារ៖ ការប្រកបការងារ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖នៅពេលនេះឈានចូលសប្តាហ៍ទី ២នៃខែវិច្ឆិកាហើយ ដំណើរជីវិតរបស់លោកអ្នកមានល្អនិងអាក្រក់លាយឡំគ្នា ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងផងដែរ ។ -កិច្ចការងារ៖ ការប្រកបការងារទាំងស្រ្តីបុរស លោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវនិយាយច្រើនទៅលើរឿងអ្នកដទៃនោះឡើយទើបគ្មានបញ្ហាណាមួយចោទឡើងចំពោះគ្នា។ -ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវអាក្រក់មកដាក់ខ្លួនវិញ។ –បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពសុខដុម និងផ្អែមល្ហែម៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ក្នុងថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកគប្បីធ្វើចិត្តត្រជាក់មិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ បើពុំនោះរឿងតូចតាចពិតរីកជាធំជាក់ជាពុំខាន។ -កិច្ចការងារ៖ការប្រកបការងារតែងមានបញ្ហាចូលលុកលុយយាយីក្នុងនេះដូចជាកិច្ចការងាររាំងស្ទះធ្វើមិនទាន់ ការងារមិនទាន់ផែនការ និងពិសេសចៅហ្វាយនាយអាចថាស្តីបន្ទោសទៀតផង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ មានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មារឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ពីព្រោះជួនត្រូវរ៉ូវ ជួនទាស់ទែងគ្នា៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរសត្រូវចងចាំថាទោះធ្វើអ្វីក៏ដោយថ្ងៃនេះតោងតែឧស្សាហ៍ខ្មីឃា្មតបន្តិចទើបផ្លែផ្កាល្អៗអាចហុចទាន់ពេលវេលា ឬមិនត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។ -កិច្ចការងារ៖ ចំពោះការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងនិងមើលបំណាំច្រើនធ្វើឱ្យមិនសុខស្រួលចិត្តប៉ុន្មានទេ។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយធូរដល់ថ្ងៃក្រោយ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នក ចូរប្រយ័ត្នប្រយែងក្នុងរឿងបញ្ហាឧប្បត្តិហេតុ បញ្ហាបាត់បង់របស់របរ មួយចំនួនចូលយាយីដោយប្រការណាមួយ។ -កិច្ចការងារ៖ ការប្រកបការងារវិញលោកអ្នក ងាយមានបញ្ហាចម្រូងចម្រាសកើតមានឡើងណាស់ចូរប្រយ័ត្នការកើតជម្លោះវិវាទណាមួយឡើង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារ និងអ្នកមានមុខរបរដូចគ្នា។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករែកកម្មនៅគ្រាខាងមុខ ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖នាពេលកន្លងមក លោកអ្នក ទទួលរងការហត់នឿយ ម្ល៉ោះហើយត្រូវចេះមានការតស៊ូអត់ធ្មត់បន្តិចទើបប្រសើរ។ -កិច្ចការងារ៖ ចំណែកអ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិច ចូរប្រយ័ត្នកើតជម្លោះវិវាទ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរវិញ ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ –បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកងាយកើតអារម្មណ៍តប់ប្រមល់ និង ងាយបង្កើតជារឿងរ៉ាវជាមួយអ្នកដទៃជាងសព្វមួយដង ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។  -កិច្ចការងារ៖ការប្រកបការងារមានការរាំងស្ទះញឹកញាប់ ហើយពិសេសងាយបង្កើតបញ្ហាច្រើនជាងសព្វមួយដង។ -ការធ្វើជំនួញ៖អ្នកការធ្វើជំនួញពុំសូវមានការលូតលាស់ទៅមុខទេ គឺមានការថយក្រោយច្រើនជាង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ និងមិនសូវចុះសម្រុងគ្នាប៉ុន្មានឡើយដោយសារម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីដែលមិនធ្វេសប្រហែស ឬមិនប្រមាថកិច្ចការចំពោះមុខនោះក៏ពុំមានបញ្ហាអាក្រក់កើតឡើងឡើយ។ -កិច្ចការងារ៖ការប្រកបការងារបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកានៅពេលក្រោយ។ -ការធ្វើជំនួញ៖នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណ ប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្ត។ -កិច្ចការងារ៖ការប្រកបការងារគឺលោកអ្នកអាចទទួលដំណឹងល្អ ឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។ –ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុក។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះពិចារណា និងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។ -កិច្ចការងារ៖ការប្រកបការងាររបស់លោកអ្នកត្រូវរែកពន់ភាពនឿយហត់ និង […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នក តោងតែប្រយ័ត្នប្រយែងទៅលើក្រុមមនុស្សបន្តិច ពីព្រោះថា អាចមានការប្រែក្រឡាស់ពីល្អមកអាក្រក់បានទាំងអស់។ -កិច្ចការងារ៖ក្រៅពីនេះការបំពេញការងារមិនត្រូវធ្វេសប្រហែស ឬធ្វើដោយរួចៗពីដៃបានដែរ បើពុំនោះទេនឹងជះឥទ្ធិពលមិនល្អណាមួយនៅពេលក្រោយនាំកម្មក្រាស់ដោះស្រាយមិនចេញ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។ –បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រចណ្ឌដឹកមុខមិនតិចនោះទេ ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។ -កិច្ចការងារ៖ការប្រកបការងារវិញទោះដួងរាសីថ្ងៃល្អប្រសើរក្តី ប៉ុន្តែលោកអ្នកមិនអាចធ្វើអ្វីដោយការមិនប្រយ័ត្នប្រយែងបាននោះឡើយ បើពុំនោះផលលំបាកងាយធ្លាក់មកឱ្យរែកពន់ណាស់។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នាពេលនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់គឺចូរនិយាយស្តីឱ្យតិច ហើយធ្វើឱ្យច្រើនទើបគ្មានការប៉ះពាល់អ្នកដទៃ ហើយកើតជារឿងរ៉ាវណាមួយឡើង។ -កិច្ចការងារ៖ទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែញាប់ដៃញាប់ជើង ហើយត្រូវចងចាំថាធ្វើច្រើនផលក៏ទទួលច្រើនទៅតាមនោះដែរ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខ និងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុស និងភាពប្រចែប្រចណ្ឌចូលលុកលុយច្រើន ដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នាពេលនេះលោកអ្នកបានសុខកាយបន្តិច ប៉ុន្តែផ្លូវចិត្តជួបការលំបាកច្រើន ហេតុនេះត្រូវអត់ធ្មត់ទើបជាការប្រសើរបំផុត ។ -កិច្ចការងារ៖ការប្រកបការងារវិញទោះដួងរាសីថ្ងៃល្អប្រសើរក្តី ប៉ុន្តែលោកអ្នកមិនអាចធ្វើអ្វីដោយការមិនប្រយ័ត្នប្រយែងបាននោះឡើយ បើពុំនោះផលលំបាកងាយធ្លាក់មកឱ្យរែកពន់ណាស់។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ មានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ដោយសារដួងរាសី នៅថ្ងៃនេះស្រុតចុះ ​ម្ល៉ោះហើយត្រូវប្រយ័ត្នប្រយែង និងមានចិត្តត្រជាក់ទើបបញ្ហាអាក្រក់មិនអាចឈានចូលកើត។ -កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាសៅហ្មង និងក្រុមមនុស្សបង្កបញ្ហាច្រើន។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ និងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួច តែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះទោះធ្វើអ្វីលោកអ្នកត្រូវសន្សឹមៗមើលគេឯង និងមិនត្រូវមើលងាយសត្រូវឡើយបើពុំនោះងាយត្រូវគេវាយប្រហារដោយប្រការណាមួយផង។ -កិច្ចការងារ៖ទោះបីយ៉ាងណាក្តីការប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដងទេ។ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នការសម្រេចចិត្តអ្វីមួយ ពីព្រោះងាយមានកំហុសឆ្គង និងមានបញ្ហាណាស់។ -ការធ្វើជំនួញ៖សម្រាប់មុខជំនួញជួញដូរនៅថ្ងៃនេះងាយថយក្រោយ ហើយក៏ពុំមានការរីកលូតលាស់ទៅមុខដែរ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេ ពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ក្នុងពេលនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយធ្វើអ្វីក៏ដោយមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយ បើពុំនោះបញ្ហាពិតជារត់ចូលកាន់តែច្រើនឡើងជាក់ជាពុំខាន។ -កិច្ចការងារ៖ការប្រកបការងារ លោកអ្នកត្រូវរែកពន់ផលលំបាកច្រើន ហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខយឺតណាស់ ហើយអ្នកខ្លះរកគ្រាន់ចិញ្ចឹមខ្លួនឯងក៏សឹងថាយ៉ាប់ផង។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នការលេងម៉េះម៉ោះច្រើន នាំកើតជម្លោះវិវាទកើតតែបញ្ហាពាក់មុខយក្សដាក់គ្នា៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖អំឡុងពេលនេះលោកអ្នកកើតឆ្នាំទន្សាយ ក្នុងការធ្វើដំណើរទៅណាមកណាមានភាពភ្លឺថ្លានិងជួបភាពសុខដុមគួរសម។ការធ្វើដំណើរជួបភាពប្រទាំងប្រទើស និងកើតការរកាំចិត្តច្រើន។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវរក្សាភាពនឹងធឹង និងប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អចោទឡើង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ […]

  ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ការរស់នៅមានភាពសុខដុម និង ក្រុមមនុស្សជួយជ្រោមជ្រែងក្នុងរឿងអ្វីមួយផង។ -កិច្ចការងារ៖ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬ បានទទួលអ្វីមួយគួរជាទីពេញចិត្ត។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរក ឬមានការចូលដល់ចាស់ទុំផងដែរ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ក្នុងថ្ងៃនេះបើជាបុរសដំណើរចាកចេញក្រៅផ្ទះលោកអ្នកពុំគប្បីសេពគប់ល្បែងស្រីស្រាឡើយ ពីព្រោះងាយជួបរឿងរ៉ាវអាក្រក់ជាងសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាមួយចំនួនយាយីតែបើលោកអ្នកចេះដោះស្រាយនោះបញ្ហាអាក្រក់សោះនឹងប្រែជាល្អរកស្មានមិនដល់ទៀតផង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើន ប្រយ័ត្នឥតការអ្វីសោះយករឿងក្តៅក្រហាយដាក់ខ្លួន។ –បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីជួបរឿងចង់ចាញ់ឈ្នះគ្នាច្រើន​​ ហេតុនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើងនាំបាត់បង់សុភមង្គល ហើយកើតតែរឿងមួម៉ៅក្តៅក្រហាយចូលជំនួសវិញ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។ -ការរស់នៅ៖ដំណើរជីវិតនៅក្នុងថ្ងៃនេះ ជួបនូវបញ្ហាលំបាកផ្លូវចិត្ត និងជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញច្រើននាំឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ ។ -កិច្ចការងារ៖លោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទដោយសារសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ។ក្រៅពីនេះត្រូវចងចាំថារាល់ការប្រកបការងារ បើលោកអ្នកធ្វើដោយចិត្តត្រជាក់នោះតែងទទួលជោគជ័យត្រឡប់មកវិញជានិច្ច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិ និងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ –បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខនោះឡើយ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅលោកអ្នកតោងតែចេះប្រយ័ត្នប្រយែងរឿងខ្លះពីព្រោះថាពេលខ្លះមើលទៅជារឿងរ៉ាវតូចតាចសោះតែវាអាចត្រឡប់រីកជាធំនាគ្រាខាងមុខដោយមិនអាចទប់ទល់ឈ្នះ។ -កិច្ចការងារ៖ចំពោះការប្រកបការងារវិញតែងទទួលការរាំងស្ទះ និងបញ្ហាច្រើន។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយ គួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយ ព្រោះបើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។ –បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រចណ្ឌកំពុងដឹកមុខ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យលោកអ្នកមានការចម្រើនលូតលាស់ច្រើនរឿង ។ -កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖លោកអ្នកកើតឆ្នាំកណ្តុរនៅខែតុលានេះដំណើរជីវិតចាប់ផ្តើមភ្លឺថ្លា និងធ្វើអ្វីក៏តែងចម្រើនលូតលាស់ឈានទៅមុខសន្សឹមៗជានិច្ច។ -កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយនាំឱ្យទទួលរងការប៉ះទង្គិច និងគាបសង្កត់ផ្លូវចិត្តច្រើនបន្តិច។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ ព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖លោកអ្នកកើតតឆ្នាំគោពេលនេះអាចសប្បាយចិត្តបានហើយទាំងស្រ្តីបុរស ពីព្រោះថាដំណើរជីវិតភ្លឺថ្លា និងមានសិរីសួស្តីគាប់ប្រសើរឡើងវិញ។ -កិច្ចការងារ៖ ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារលោកអ្នកមិនត្រូវស្រវាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានទេ។ -ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែន តែលោកអ្នកក៏ជួបភាពសុខដុម មិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់។ –បញ្ហាស្នេហា៖បញ្ហាគូស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖លោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយមិនត្រូវបង្ករឿងជាមួយអ្នកដទៃឡើយ ពីព្រោះថាងាយកើតពីរឿងតូចតាចរីកជាធំណាស់ ។ -កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរ ព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណ ប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ -កិច្ចការងារ៖ថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីងាយឆាប់ចប់ និងទទួលលទ្ធផលលឿនផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន​ព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះទោះលោកអ្នកធ្វើល្អ ឬខិតខំធ្វើអ្វីមួយគឺពុំមានការឆ្លើយតបដូចក្តីប្រាថ្នាឡើយ ហើយក្រុមមនុស្សក៏គេមើលពុំឃើញដែរ។ -កិច្ចការងារ៖ការប្រកបការងារវិញឃើញថាតែងជួបបញ្ហាប្រទាំងប្រទើស […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះប្រែប្រួលមកធ្លាក់ចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការធ្វើអ្វីមួយសំខាន់ឡើយ ពីព្រោះថាមានតែការខាតបង់ច្រើនជាងការទទួលផល។ -កិច្ចការងារ៖អ្នកប្រកបការងារវិញពុំមានការជឿនលឿនអ្វីច្រើនទេ ហើយបើជាការបំពេញការងារធំផងច្រើនភ្លាំងភ្លាត់និងមានរឿងរ៉ាវច្រើនថែមទៀត។ -ការធ្វើជំនួញ៖ការប្រកបជំនួញវិញមានតែក្រុមមនុស្សចាំច្រណែនឈ្នានីស ឬចាំមើលតែលោកអ្នកខុសដើម្បីសង្កត់កបន្ថែមប៉ុណ្ណោះ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហេតុនេះត្រូវចេះផ្តល់សេចក្តីស្រឡាញ់ចំពោះគ្នាឱ្យកាន់តែច្រើនកាលណាគឺកាន់តែល្អកាលនោះដែរ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅក្នុងផ្ទះសំបែងក៏ងាយផ្ទុះជម្លោះវិវាទណាស់ដែរគប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ -កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារទោះលោកអ្នកធ្វើអ្វីៗមិនអាចលោភលន់បានទេ ពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែង។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនង ការបណ្តាក់ទុន ចរចា ការធ្វើកិច្ចសន្យា ឬការធ្វើបទសម្ភាសន៍ផ្សេងៗផង។ -កិច្ចការងារ៖ ការប្រកបការងារមានសភាពរលូនល្អ ហើយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកថែមទៀត។ -ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញពេលនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរ ឬបើករបរថ្មីក៏អាចធ្វើបានតែត្រូវប្រយ័ត្នប្រយែងបន្តិចពីព្រោះក្នុងរយៈពេលវែងពុំសូវល្អទេគឺអាចនឹងជួបឧបសគ្គច្រើន។ –បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកហាក់មាននិស្ស័យល្អជាមួយគូស្នេហ៍ដែលប្រៀបបានទៅនឹងព្រះអាទិត្យនឹងសត្វលោកដែលមិនអាចខ្វះបាន ហើយបើលោកអ្នកចេះថែរក្សាចំណងនេះគឺគ្មានអ្វីបំបែកបំបាក់បានឡើយ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ក្នុងថ្ងៃនេះការរស់នៅមានភាពសុខដុម ហើយចង់ជជែកពិភាក្សាដោះស្រាយអ្វីមួយក៏តែងសម្រេចជោគជ័យលឿនដែរ ។ -កិច្ចការងារ៖សម្រាប់នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមានការពេញចិត្តពេញថ្លើមពីចៅហ្វាយនាយ ឬពីបណ្តាមិត្តភក្តិផង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន ព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។ –បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហៃមល្អប្រពៃ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរសមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយ ពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើសមិនចេះចប់។ -កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីមានក្រុមមនុស្សមកនិយាយបញ្ឆេះបញ្ហាមិនត្រូវជឿដោយខ្វះការពិចារណាឡើយ ពីព្រោះថាមានតែការខាតបង់ ហើយគេទទួលផលប្រយោជន៍វិញប៉ុណ្ណោះ ។ -ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ –បញ្ហាស្នេហា៖ចំពោះគូស្នេហ៍ប្រយ័ត្នអាចមានអ្នកក្រៅនាំរឿងមកអុជអាលនាំតែកើតរឿងសៅហ្មងចំពោះគ្នា៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ទាំងស្រ្តីបុរសនាពេលនេះ ធ្វើអ្វីកុំធ្វេសប្រហែស ឬមិនត្រូវប្រមាថមនុស្សឡើយ ពីព្រោះថាងាយជះផលអាក្រក់មកវិញប៉ុណ្ណោះ។ -កិច្ចការងារ៖ការប្រកបការងារវិញបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ទើបពុំមានបញ្ហាឧបទ្រពចង្រៃ និងរឿងរ៉ាវមិនល្អណាមួយឈានចូលយាយី។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន ។ –បញ្ហាស្នេហា៖បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាល ប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវបង្កជម្លោះជាមួយអ្នកដទៃឡើយ ទោះរឿងនោះតូចធំពីព្រោះថាមិនផ្តល់ផលចំណេញឡើយ ផ្ទុយមកវិញនាំខាតបង់រយៈពេលយូរអង្វែងទៅវិញទេ។ -កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីមានក្រុមមនុស្សមកនិយាយបញ្ឆេះបញ្ហាមិនត្រូវជឿដោយខ្វះការពិចារណាឡើយ ពីព្រោះថាមានតែការខាតបង់ ហើយគេទទួលផលប្រយោជន៍វិញប៉ុណ្ណោះ ។ -ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។ –បញ្ហាស្នេហា៖ ចំពោះគូស្នេហាប្រយ័ត្នអាចមានអ្នកទី៣ ចូលជ្រៀតជ្រែកធ្វើឱ្យចំណងស្នេហារង្គោះរង្គើ ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ យីអ៊ុនរបស់លោកអ្នកថ្ងៃនេះពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។ -កិច្ចការងារ៖ក្នុងរយៈពេលនេះត្រូវយកចិត្តទុកដាល់សុវត្ថិភាពផ្ទាល់ខ្លួន ហើយមិនត្រូវលូកដៃរឿងអ្នកដទៃច្រើនឡើយ ប្រយ័ត្នកើតជារឿងអាសន្នអន់ក្រដល់អាត្មាខ្លួនវិញ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេ ប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។ –បញ្ហាស្នេហា៖ […]

ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ បុរសកើតឆ្នាំកណ្តុរ អំឡុងពេលនេះមិនទាន់ឆ្លងផុតខែតុលា ដែលដួងរាសីមិនល្អប្រសើរ ទេ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង។ -កិច្ចការងារ៖ ការប្រកបការងារលោកអ្នកមិនត្រូវស្រវាការងារធំដុំពេកឡើយ ពីព្រោះថា ផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានឡើយ។ -ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែន តែលោកអ្នកក៏ជួបភាពសុខដុម មិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។ –បញ្ហាស្នេហា៖បញ្ហាគូស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖លោកអ្នកកើតឆ្នាំគោទទួលរងការនឿយហត់តាំងតែពីដើមខែរហូតដល់ចុងខែនេះនៅមិនទាន់ផុតហត់នឿយនៅឡើយទេ។ទោះបីយ៉ាងណាឆ្លងដល់ខែក្រោយដំណើរជីវិតរបស់លោកអ្នកនឹងផ្លាស់ប្តូរប្រសើរជាងនេះវិញហើយ។ -កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីប្រយ័ត្នប្រយែង៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ថ្ងៃនេះគឺតែងផ្តល់ផលល្អសម្រាប់លោកអ្នកប្រាស្រ័យទាក់ទងនឹងប្រាក់កាស ឬ ដោះស្រាយបញ្ហាអ្វី មួយ ពីព្រោះថាតែងទទួលជោគជ័យត្រឡប់មកវិញ ។ -កិច្ចការងារ៖ការប្រកបការងារវិញលោកអ្នកត្រូវរវៀសរវៃ ញាប់ដៃញាប់ជើង ហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញជាក់ជាពុំខាន។ក្រៅពីនេះចំពោះតួនាទីការងារក៏អាចត្រូវបានគេមើលឃើញ និងអាចត្រូវដំឡើងតំណែងផង ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាមផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាសក្តី តែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖លោកអ្នកកើតឆ្នាំទន្សាយដំណើរជីវិតរបស់លោកអ្នកនឹងភ្លឺថ្លា នៅពេលឆាប់ៗខាងមុខនេះ។សម្រាប់ខែវិច្ឆិកាផ្លែផ្កានឹងហុចមកឱ្យឃើញវិញហើយ។ -កិច្ចការងារ៖ការប្រកបការងារថ្ងៃនេះឃើញថាតែងមានឧបសគ្គខ្លះៗយាយី តែយ៉ាងណាបើលោកអ្នកប្រឹងប្រែងពុះពារនោះតែងសម្រេចបំណងផង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ការរស់នៅលោកអ្នកត្រូវយកចិត្តទុកដាក់ថែទាំផ្ទះសំបែង កូនចៅ ឬសូម្បីតែសាច់ញាតិព្រោះនោះសុទ្ធសឹងនាំមកនូវក្តីចម្រុងចម្រើន និងសេចក្តីសុខរបស់យើងទាំងអស់។ -កិច្ចការងារ៖ក្នុងថ្ងៃនេះដែរដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរ ឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ការរស់នៅថ្ងៃនេះបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរ៉ាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តនាំពិបាករែកពន់ផងដែរ។ -កិច្ចការងារ៖ការប្រកបការងារហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែង ។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើមានញាតិមិត្តបបួលធ្វើអ្វីមួយ ឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេផងដែរ។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិង​ស្រស់ស្រាយល្អប្រពៃ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីអាចសម្រុកពេញទៅបានហើយពីព្រោះថាផលឆ្លើយតបមកវិញគ្រាន់ជាកក់ក្តៅ។ពេលវេលាល្អសម្រាប់លោកអ្នកក្នុងការធ្វើ្វអ្វីមួយគឺម៉ោង ១១,០០-១២,៥៩វិនាទីថ្ងៃ។ -កិច្ចការងារ៖ ការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ហើយកំពុងមានភាពសុខដុមគួរសម។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អ៊ីចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន ឬពីចម្ងាយដោយប្រការណាមួយផង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ អំឡុងពេលនេះលោកអ្នកត្រូវពុះពារផលលំបាកច្រើនបន្តិចទើបអាចឆ្លងចូលដល់ពេលវេលាគ្រាន់សុខស្រួលខ្លួននៅគ្រាខាងមុខនោះវិញ។ -កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញដំណើរជីវិតរបស់លោកអ្នកបានងើបប្រសើរឡើងវិញមិនថាជាកិច្ចការងារ ឬប្រាក់កាសតែងផ្តល់ជាផ្លែផ្កាមកវិញផង។ -ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើន ព្រោះផលចំណូលរកបានដោយតានតឹង និងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។ –បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ការរស់នៅលោកអ្នកអាចមានរឿងរ៉ាវឱ្យសប្បាយចិត្ត និងមានរឿងរ៉ាវល្អៗចូលមកឱ្យសប្បាយចិត្តផង។ -កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សជានិច្ច។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ទាំងស្រ្តីបុរសបញ្ហាប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេ តែយ៉ាងណាបញ្ហាផ្លូវចិត្តមិនទាន់ធូរស្បើយនៅឡើយទេ ពីព្រោះថាការតានតឹងនៅតែកើតមាន។ -កិច្ចការងារ៖កិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរសនៅថ្ងៃនេះលោកអ្នកអាចសម្រុកធ្វើអ្វីមួយពេញទីបានហើយ។សម្រាប់ពេលវេលាល្អរបស់លោកអ្នកគឺម៉ោង ១១,០០-១២,៥៩ វិនាទីថ្ងៃត្រង់។ -កិច្ចការងារ៖នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែង និងគិតឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះផលលំបាកងាយធ្លាក់មកត្រូវរែកពន់ណាស់។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ –បញ្ហាស្នេហា៖   រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេក បើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យមានការប្រែប្រួលទាំងខាងអារម្មណ៍ និងកិច្ចការងារមួយចំនួន។ -កិច្ចការងារ៖ការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។ –ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ –បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និងមានការនឿយណាយផ្លូវចិត្តច្រើន៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ការរស់នៅលោកអ្នកបើជួបបញ្ហាលំបាកនឹងបានធូរស្រាល ហើយរឿងរ៉ាវខ្លះដែលអាក្រក់អាចប្រែមកល្អវិញ។ -កិច្ចការងារ៖ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារ ឬចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅពុំខាន។ -ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយតែងជួបប្រទះនូវការប្រឆាំងពីអ្នកដទៃ និងពិសេសងាយជួបនូវឧបទ្រពយាយីច្រើន។ -កិច្ចការងារ៖ក្នុងថ្ងៃនេះដែរគឺមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាសំខាន់ពេកដែរ ពីព្រោះថាផលមិនល្អងាយកើតមានជាងសព្វមួយដង។  -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។ –បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ម្ល៉ោះហើយការកើតជម្លោះវិវាទក៏មានចូលយាយីច្រើនដែរ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ហើយទោះធ្វើអ្វីតែងឆ្លើយតបផលគ្រាន់ជាទីគាប់បំណងជានិច្ច។ -កិច្ចការងារ៖ អ្នកប្រកបការងារនៅថ្ងៃនេះឃើញថាដោយសារដួងរាសីឡើងខ្ពស់វិញដូចនេះបញ្ហាអាក្រក់ៗទាំងឡាយនឹងត្រូវរលាយរលត់អស់ទៅ ហើយទោះលោកអ្នកប្រកបការងារមិនថាតូចធំតែងទទួលជោគជ័យនិងមានភាពស្រស់ស្រាយគួរសម។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬរើទីកន្លែងលក់ដូរ ដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខគ្រាន់គាប់ប្រសើរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងកំពុងស្រស់ស្រាយដូចត្រីក្នុងទឹក៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកមិនត្រូវយកខ្លួនបៀតក្រុមមនុស្សខ្ចាត់ព្រាត់ ឬមានគំនិតលោភលន់ឡើយ ពីព្រោះថាគេងាយនាំទុក្ខលំបាកមកឱ្យជាងសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារកុំសង្ឃឹមលើអ្នកដទៃពេក ពីព្រោះថាផលអាក្រក់ងាយកើតឡើងចំពោះខ្លួនអ្នកណាស់ដែរ ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅគ្រាខាងមុខ។ –បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការងាយទាំងថ្នាំងថ្នាក់ និងក៏ងាយត្រូវរ៉ូវវិញ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះក្នុងរង្វង់គ្រួសាររបស់លោកអ្នកតែងមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។ -កិច្ចការងារ៖ការប្រកបការងារត្រូវរក្សាភាពនឹងធឹង និងមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនពេកដែរ បើពុំនោះទេរឿងរ៉ាវពិតជារត់ចូលទៀតពុំខាន។ -ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អ និងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចគ្រាន់កក់ក្តៅត្រឡប់មកវិញ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើន ម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ថ្ងៃនេះអ្វីៗអាចងាយភ្លាំងភ្លាត់ និងកើតជាបញ្ហាបានងាយណាស់ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ថ្ងៃនេះបើមានបញ្ហាអ្វីគឺអ្នកដទៃមិនអាចធ្វើអ្វីលោកអ្នកបានស្រេចតែចិត្តទេ ពិសេសងាយទទួលផលលំបាកដោយសារអ្នកទៀតផង ។ -កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អៗសម្រាប់លោកអ្នកបំពេញកិច្ចការងារសំខាន់ៗ ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីមានឧបសគ្គខ្លះៗចូលមកលុកលុយយាយីក្តី តែយ៉ាងណាប្រាក់កម្រៃមិនថាទីជិតឆ្ងាយមានហូរចូលខ្លះៗគ្រាន់ជាការដោះស្រាយចាយវាយសម្រាប់គ្រួសារ។ –បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងនរណាម្នាក់មកធ្វើគូគាប់ជាពេលវេលាល្អក្នុងការភ្ជាប់ចំណងនេះហើយ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ក្នុងដំណើរជីវិតរបស់មនុស្សយើង ពេលខ្លះមានបញ្ហាច្រើន មានបញ្ហាតិច ឬបើពុំមានបញ្ហាសោះនោះគឺពុំអាចមានឡើយ។និយាយរួមគ្រាន់តែអ្នកខ្លះមានបញ្ហាច្រើននិងតិចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ឱ្យយើងចេះដោះស្រាយនិងតស៊ូជាមួយវាទើបជាការល្អប្រពៃបំផុត។ -កិច្ចការងារ៖នៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារនិងដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬធ្វើអ្វីមួយដែលធំដុំឡើយ ពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។ -កិច្ចការងារ៖រាល់កិច្ចការតូចធំរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើនហើយទាល់តែចេះប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុន ដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអ៊ីចឹងដែរ។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖លោកអ្នកចង់បានអ្វី ឬប្រាថ្នាធ្វើអ្វីមួយគឺតែងឆ្លើយតបផលសម្រេចមកវិញគ្រាន់កក់ក្តៅ។ -កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ពីព្រោះថាផលល្អតែងឆ្លើយតបមកវិញជានិច្ច។ -ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្ត។ ​ –បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ លោកអ្នកមានដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយចូរចេះចាត់ចែងការងារ និងបញ្ហាប្រាក់កាសទើបគ្មានបញ្ហាចោទឡើង។ -កិច្ចការងារ៖ថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវសន្សឹមៗកុំបំបោល ហើយឱ្យប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិច ព្រោះគេងាយបង្កផលលំបាកដែលត្រូវរ៉ាប់រងណាស់។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរ ការប្រកបការងារ ការចុះហត្ថលេខាឯកសារ ការទារបំណុលជាដើម។ -កិច្ចការងារ៖សម្រាប់ការប្រកបការងារវិញគឺផ្តល់ផលល្អដល់លោកអ្នកទំនាក់ទំនងការងារ ការចរចាឬក៏ចង់ដោះស្រាយបញ្ហាសេសសល់ពីមុនមកក៏ល្អប្រពៃផងដែរ។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាមួយល្អប្រពៃហើយ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលមុខក្រោយ ពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារសព្វបែបយ៉ាងលោកអ្នកទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណ ហើយពុំត្រូវលោភលន់ទេ បើមិនដូច្នេះនឹងជួបរឿងសោកាជាក់ជាពុំខាន។ –ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសឥតសូវចេះចប់ ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុស ព្រោះតែភាពចង់ឈ្នះគ្នា៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការទាស់សម្តី ឬមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួនដោយសារតែពាក្យសម្តី ឬការបង្ហាញកាយវិការមិនល្អណាមួយដាក់គ្នា។ការធ្វើដំណើរឆ្ងាយជិតមិនសូវល្អទេ គប្បីមានការប្រយ័ត្នប្រយែង។​ -កិច្ចការងារ៖លោកអ្នកឱ្យប្រយ័ត្នការប្រែប្រួលខាងអារម្មណ៍ និង គំនិតពីព្រោះថាវានាំជះផលអាក្រក់ដល់កិច្ចការងារណាមួយឡើង។ –ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ច ដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់ និងគ្រោះចាញ់បោកគេ។ –បញ្ហាស្នេហា៖ ឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការប្រេះឆា៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ថ្ងៃនេះបើទោះបីដំណើរជីវិតឃើញថាល្អប្រសើរក្តី ប៉ុន្តែមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនជះឥទ្ធិពលមិនល្អណាមួយនៅគ្រាខាងមុខ។ -កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារគឺលោកអ្នកធ្វើអ្វីៗតែងទទួលផ្លែផ្កា និង ជួបភាពសុខដុមដូចសព្វមួយដង។ –ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបអាពាហ៍ពិពាហ៍ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ការរស់នៅដោយសាររាល់ចង្រៃឧបទ្រព និងឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលអស់រលីងនោះ ធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកមានភាពរលូនឡើងវិញ។ -កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ហេតុនេះទាំងស្រ្តីបុរសអាចសម្រុការងារតូចធំបានហើយ ពីព្រោះថាផ្លែផ្កានឹងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។  -ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុន ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។ –បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។ -ការរស់នៅ៖ ការរស់នៅលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង និងពិសេសត្រូវមានចិត្តត្រជាក់ជានិច្ចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង ។  -កិច្ចការងារ៖នៅថ្ងៃនេះដែរបើលោកអ្នកទំនាក់ទំនងការងារ ឬចង់ធ្វើអ្វីមួយមិនត្រូវមានក្តីសង្ឃឺមពេកឡើយពីព្រោះថាបញ្ហាខកបំណងនោះក៏មានខ្ពស់ផងដែរ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ និងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទត្រូវចេះអប់រំខ្លួនឯងទើបជាការល្អដល់ថ្ងៃក្រោយ៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅនៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សភេទផ្ទុយគ្នាចូលមកពាក់ព័ន្ធនាំកើតនូវបញ្ហាអាក្រក់ដោយប្រការណាមួយឡើង។ក្រៅពីនេះចំពោះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។ -កិច្ចការងារ៖ការប្រកបការងារមិនត្រូវយកក្តីច្រណែនឈ្នានីសដាក់ខ្លួន ឬលោភលន់ក្នុងរឿងអ្វីមួយឡើយ ពីព្រោះថាផលអាក្រក់នោះក៏មាននៅឡើយនាំឱ្យអ្វីៗដែលល្អសោះនឹងប្រែជាអាក្រក់វិញ ។ –ការធ្វើជំនួញ៖លោកអ្នកអាចបណ្តាក់ទុនរកស៊ី ឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅ។ ​ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី បើមានការចង់រៀបចំជីវិតគ្រួសារតែងមានភាពគាប់ប្រសើរ និងជឿនលឿនទៅមុខ ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយបើចង់ដោះស្រាយបញ្ហាអ្វីមួយតែងទទួលផលគ្រាន់កក់ក្តៅ ។ -កិច្ចការងារ៖ការប្រកបការងារពុំមានផលលំបាកអ្វីចូលមកនាំពិបាកដោះស្រាយ ឬត្រូវរែកពន់លំបាកទេ។ –ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញនៅពេលនេះមុននឹងចង់ដាក់ទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយ ទើបអាចទទួលផលសម្រេចល្អៗទៅរួច។ –បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីបើលោកអ្នកចង់ចូលនិយាយដល់ចាស់ទុំ ឬផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃហើយ៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវទុកចិត្តក្រុមមនុស្សពេកឡើយដូចពាក្យចាស់ថា” […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការធ្វើអ្វីមួយសំខាន់ឡើយ ពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារត្រូវធ្វើរបស់តូចតាច ឬកិច្ចការងារមិនធំដុំទើបប្រសើរ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយៈពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។ ​  –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីងាយមានជម្លោះវិវាទ និងពាក់មុខយក្សដាក់គ្នាណាស់៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នាពេលនេះសម្រាប់បុរសកើតឆ្នាំគោជួបនូវបញ្ហាលំបាកខាងសុខភាព ហើយពិសេសការធ្វើអ្វីមួយតែងមិនសម្រេចដូចបំណងនោះដែរ។ -កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយគប្បីចេះត្រិះរិះឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាពុំខាន។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ –បញ្ហាស្នេហា៖ បញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់ និងតានតឹងសម្តីដាក់គ្នា៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះមានការជឿនលឿនក្នុងដំណើរជីវិតគួរសម ហើយភាពសុខដុមក៏មានច្រើនជាងមុនបន្តិចដែរ។ -កិច្ចការងារ៖ថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារសំខាន់ៗ ឬទំនាក់ទំនងកិច្ចការងារអ្វីមួយ ពីព្រោះថាផលល្អៗតែងហុចមកវិញ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ –បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រី បើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីបា្រថ្នា៕ ឆ្នាំថោះ នៅថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះបញ្ហាជាច្រើនអាចចូលមកចោមរោម ហើយក្រុមមនុស្សក៏តែងចូលចិត្តទម្លាក់កំហុសមកទុកឱ្យផងដែរ។ទោះបីយ៉ាងណាសម្រាប់ពេលវេលាល្អក្នុងការលោកអ្នកសម្រេចចិត្តអ្វីមួយអាចជ្រើសរើសពេលវេលាម៉ោង ១,០០-២,៥៩ វិនាទីរសៀល។ -កិច្ចការងារ៖ចំពោះការប្រកបការងារឯកជន ឬរាជការក្តី បើមានឯកសារអ្វីគប្បីត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អចោទឡើង។ទាំងស្រ្តីបុរសបើមានណាត់ជួបនរណាម្នាក់គប្បីទៅមុនពេលវេលាទើបប្រសើរ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តី តែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរទេ។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំភាគីម្ខាងទៀតអាចកើតមានចិត្តរេនិងមានការប្រែក្រឡាស់ច្រើនគប្បីមានការប្រយ័ត្នប្រយែង៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ថ្ងៃនេះបើទោះធ្វើអ្វីក៏តែងជួបបញ្ហាសៅហ្មង និងកើតការរកាំចិត្តច្រើនផង។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាយាយីបន្តិច ពីព្រោះក្រុមមនុស្សងាយបង្កបញ្ហាដាក់ណាស់។ -កិច្ចការងារ៖អ្នកប្រកបកាងារតូចធំជួបភាពសុខដុមនិងកិច្ចការងាររីកលូតលាស់សន្សឹមៗទៅមុខជានិច្ច។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរ ឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ […]

ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖មុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីគឺងាយកើតនូវរឿងរ៉ាវមកដាក់ខ្លួនវិញណាស់ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។ -កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះជួបនូវភាពប្រទាំងប្រទើស និង ពិសេសឱ្យប្រយ័ត្នកិច្ចការធម្មតាបង្កជាកំហុសឆ្គង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត តែងាយថយក្រោយណាស់៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ក្នុងរង្វង់គ្រួសារកំពុងមានភាពស្រុះស្រួល និងមានភាពស្រស់ស្រាយគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតបើចង់ពឹងពាក់នរណាម្នាក់តែងសម្រេចសមដូចប្រកប។ -កិច្ចការងារ៖ការប្រកបការងារក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ល្អ ហើយធ្វើអ្វីក៏តែងមានភាពសុខដុមគួរសមផង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយភាពសុខដុមក៏កើតមានច្រើនដែរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕ ឆ្នាំខាល ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះបើមានដំណើរទៅណាមកណាទោះទីជិតឆ្ងាយក្តី ចូរយកចិត្តទុកដាក់បញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសចំពោះស្រ្តីភេទហាមដើរផ្លូវឆ្ងាយដាច់សង្វែងតែម្នាក់ឯង។ -កិច្ចការងារ៖ចំពោះបុរសការប្រកបការងារទោះធ្វើអ្វីមួយត្រូវសន្សឹមៗ ប្រយ័ត្នប្រយែង និងមិនត្រូវប្រកបកិច្ចការងារអ្វីសំខាន់ពេកឡើយ ពីព្រោះថាងាយជួបនូវបញ្ហាចម្រូងចម្រាសណាស់។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបប្រសើរ៕ ឆ្នាំថោះ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះមិនត្រូវជឿសម្តីក្រុមមនុស្សពេកឡើយ ពិសេសក្រុមមនុស្សខ្ចាត់ព្រាត់ ពីព្រោះគេងាយនាំទុក្ខមកឱ្យជាងសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារមិនអាចធ្វេសប្រហែសបានឡើយ ពីព្រោះថាងាយជះផលអាក្រក់ជាងសព្វមួយដង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នា គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ –បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកម្លោះក្រមុំមានការនឿយណាយ និងបង្កជម្លោះជាមួយគ្នាច្រើន៕ ឆ្នាំរោង ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅត្រូវរក្សាភាពនឹងធឹង ទោះមានបញ្ហាអ្វីក៏ដោយ ពីព្រោះថាងាយកើតរឿងរ៉ាវជាមួយសាច់ញាតិ […]