កម្សាន្ដ »

ដោយ៖ បញ្ញា អ្នកបានជ្រើសរើសនាវា កក់ការធ្វើដំណើរ និងជ្រើសរើសកន្លែងរបស់អ្នក ប៉ុន្តែទោះបីជាមានផ្នែកដ៏លំបាកបំផុតដែលបានធ្វើក៏ដោយ ការស្វែងរកប្រភេទកនាវា និងរបៀបដើម្បីទទួលបានកន្លែងសម្រាប់ដំណើរកម្សាន្តដ៏ពេញនិយមអាចជារឿងគួរឲ្យស្មុគស្មាញមួយ។ នាវាកម្សាន្តតាមមហាសមុទ្រមានទំហំធំ ហើយវានីមួយៗមានលក្ខណៈប្លែកពីគ្នា ដូច្នេះសូមស្វែងយល់ពីប្លង់នាវា និងលក្ខណៈពិសេសមុនពេលអ្នកឡើងជិះ។ ក្រុមហ៊ុនទេសចរណ៍ភាគច្រើនមានគម្រោង និងវីដេអូលម្អិតនៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។ នៅពេលដែលអ្នកបានចូលឆែកឆេរ និងរកឃើញកន្លែងរបស់អ្នកហើយ សូមបន្តបេសកកម្មរុករក ដោយកំណត់តំបន់សំខាន់ៗដូចជា បន្ទប់ទទួលទានអាហារធំ អាងហែលទឹក និងកន្លែងទទួលភ្ញៀវដែលមានផាសុកភាពនិងសុវត្ថិភាពជារឿងដ៏សំខាន់៕

ដោយ៖ បញ្ញា បុណ្យ​ណូអែល​អាច​ជា​រដូវ​នៃ​ការ​ផ្តល់​អំណោយឲ្យគ្នាទៅវិញទៅមក ប៉ុន្តែ​វា​ក៏​ជា​រដូវ​ដែល​ពួកគេត្រូវការសម្រិតសម្រាំងអំណោយទាំងនោះ​ឲ្យបានត្រឹមត្រូវដែរ។ ពេល​ខ្លះអំណោយ​ដែល​យើង​ដាក់​ចេញ​ដោយ​អចេតនាវា​នឹងក្លាយ​ជា​ការ​រញ៉េរញ៉ៃ​សម្រាប់​អ្នក​ផ្សេងទៅវិញទេ។ បុណ្យណូអែលដែលជាទំនៀមទម្លាប់របស់បណ្តាប្រទេសលោកខាងលិចកាន់តែខិតជិតចូលមកដល់នៅពេលឆាប់ៗនេះហើយ យើងជ្រើសរើសផ្តល់ឱ្យមនុស្សជាទីស្រលាញ់របស់យើងនូវអ្វីដែលគេពេញចិត្តនិងនូវអ្វីដែលជាបទពិសោធដ៏មានន័យសម្រាប់ការងារឬសម្រាប់ជីវិតជំនួសវិញគឺវាអាចល្អជាង៕

ប្រែសម្រួល៖កញ្ញាស្រីស្រស់ ខ្លាឃ្មុំផេនដាយក្សតែមួយគត់របស់ចក្រភពអង់គ្លេសបានចាកចេញពីទីក្រុង Edinburgh ទៅកាន់ប្រទេសចិនកាលពីថ្ងៃចន្ទទី៤ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីចំណាយពេលអស់ ១២ ឆ្នាំនៅក្នុងរដ្ឋធានីស្កុតឡេន។ វាត្រូវបានគេសង្ឃឹមថា Tian Tian (“Sweetie”) និងYang Guang (“Sunshine”) នឹងបង្កើតកូនក្នុងអំឡុងពេលស្នាក់នៅក្នុងសួនសត្វ Edinburgh ។ប៉ុន្តែខ្លាឃ្មុំនោះមិនដែលទទួលបានជោគជ័យក្នុងការបង្កើតកូននោះទេ។ លោក Simon Girling ប្រធានផ្នែកសេវាពេទ្យសត្វនៅ Royal Zoological Society of Scotland បាននិយាយថា “វាជារឿងសោកស្ដាយដែល Tian Tian មិនបានបង្កាត់ពូជនៅទីនេះ យើងប្រាកដជាចូលចិត្តឱ្យនាងធ្វើដូច្នេះ ប៉ុន្តែនេះមិនធម្មតាទេជាមួយខ្លាឃ្មុំផេនដាធំ”  ។ “ខ្ញុំគិតថាយើងទាំងអស់គ្នាពិតជាសោកស្ដាយណាស់ដែលបានឃើញពួកគេទៅ ពួកគេគឺជាបុគ្គលដ៏គួរឱ្យស្រឡាញ់ តួអង្គគួរឱ្យស្រឡាញ់ ហើយពួកយើងបានស្គាល់ពួកគេយ៉ាងច្បាស់” ។ ខ្លាឃ្មុំផេនដាត្រូវបានដឹកជញ្ជូនទៅកាន់អាកាសយានដ្ឋានក្នុងទ្រុងដែក ហើយផ្ទុកទៅក្នុងយន្តហោះដឹកទំនិញ មុនពេលហោះហើរត្រឡប់ទៅប្រទេសចិនវិញ។ ពួកគេ​នឹង​ចំណាយ​ពេល​នៅ​ដាច់​ដោយ​ឡែក​ពី​គេ នៅ​ពេល​មក​ដល់​ប្រទេស​ចិន មុន​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ទីជម្រក​ក្នុង​ក្រុង Chengdu ​នៃ​ខេត្ត Sichuan ភាគ​និរតី​នៃ​ប្រទេស​ចិន។ ខ្លាឃ្មុំផេនដាបានមកដល់សួនសត្វ Edinburgh ក្នុងខែធ្នូ ឆ្នាំ […]

ប្រែសម្រួល៖ កញ្ញាស្រីស្រស់ ហ្គេមដ៏ពេញនិយម Rockstar ដែលជាកម្មវិធីរបស់ Take-Two Interactive Software បានដាក់បង្ហាញឈុតខ្លីៗកាលពីថ្ងៃចន្ទដែលជាកម្មវិធីសេរីថ្មីចុងក្រោយបង្អស់សម្រាប់ការលេងហ្គេមវីដេអូដែលមានការពេញនិយមបំផុតហើយក៏លក់ដាច់បំផុតផងដែរ “Grant Theft Auto” (GTA) ដែលអថិជនបានទន្ទឹងការរង់ចាំអស់ជាច្រើនឆ្នាំកន្លងមកឥឡូវនេះគ្រោងនឹងចេញលក់ហើយ។ ហ្គេមវីដេអូដ៏ពេញនិយមបំផុត “GTA VI” ត្រូវបានគ្រោងនឹងចេញលក់នៅលើទីផ្សារនៅឆ្នាំ ២០២៥ ខាងមុខនេះហើយ នេះបើយោងតាមការបង្ហាញឈុតឆាកខ្លីៗដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយក្នុងប្រព័ន្ធ YouTube  បន្ទាប់ពីកំណែឈុតឆាកខ្លីៗមួយចំនួនត្រូវបានលេចធ្លាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ ចំណែក Trailer វិញត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅត្រឹមព្រឹកថ្ងៃអង្គារនេះហើយ។ ឈុតឆាកខ្លីៗរបស់ហ្គេមនេះបានលេចឡើងនៅក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកហើយបន្ទាប់ពីអ្នកគ្រប់គ្រងកម្មវិធីមុនត្រូវបានបើកឲ្យមានដំណើរការឡើងវិញហើយក៏ស្របពេលគ្នាជាមួយនឹងខួបលើកទី ២៥ របស់ហ្គេម Rockstar ផងដែ។ អ្នកវិភាគជាច្រើនបានព្យាករថា ចំណងជើងរបស់ហ្គេមថ្មីនេះ នឹងទាក់ទាញចំណាប់អារម្មណ៍អតិថិជនខ្លាំងជាមុនហើយអាចលក់បានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ការ hack ចូលគ្រប់គ្រងកម្មវិធីហ្គេមកាលពីឆ្នាំមុនបានលេចចេញនូវវីដេអូអភិវឌ្ឍន៍ហ្គេមជាច្រើនសាច់រឿងរបស់ “GTA VI” ដែលបង្ហាញពីឈុតឆាកវីដេអូហ្គេមខ្លីៗនូវ សកម្មភាពចោរប្លន់ ការបាញ់កាំភ្លើង និងការបើកបរក្នុងពិភពបើកចំហឈុតឆាកវីដេអូហ្គេមខ្លីៗទាំងនេះគឺជាការលេចធ្លាយហ្គេមដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក៕ ប្រភព៖ Reuters

ដោយ៖ កំចាយ កែប៖ រយ:ពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រ ខេត្តកែបបានទទូលភ្ញៀវមកលម្ហែកម្សាន្តប្រមាណជាង២៦៨.០០០នាក់។ ថ្នាក់ដឹកនាំនៃអាជ្ញាធរខេត្តជាម្ចាស់ផ្ទះបានអះអាងថាពិធៅបុណ្យសមុទ្រទទួលបានលទ្ធផលល្អប្រសើរដោយមិនមានឧបទ្ទវហេតុណាមួយកើតឡើងឡើយ។ តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ខេត្តកែបទទួលបានភ្ញៀវចូលមកកម្សាន្តជាង២៦៨.០០០នាក់។ ក្នុងនោះទេសចរបរទេសប្រមាណជិត១.៨០០នាក់។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្របានបញ្ចប់ដោយជោគជ័យ និងសប្បាយរីករាយបំផុត។ លទ្ធផលដ៏ត្រចះត្រចង់នេះបានទទួលនូវការកោតសរសើរ និងផ្តល់តម្លៃខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមហាជនទូទៅ។ លោកអភិបាលខេត្តបានបញ្ជាក់ថា អ្វីដែលកាន់តែប្រសើរទៀនោះគឺរយៈពេល៣ថ្ងៃកន្លងទៅនេះមិនមានភាពអវិជ្ជមានកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្តអាយុជីវិត បងប្អូនប្រជាពលរដ្ឋដោយប្រការណាមួយនោះឡើយ។ ទាំងនេះផ្តើមចេញពីកិច្ចខិតខំរបស់កងកម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់៕

ដោយ៖សុខុម ស្ទឹងត្រែង៖សហគមន៍អេកូទេសចរសម្រស់កោះហាន មានទេសភាពស្រស់បំព្រងអមទៅដោយកោះខ្សាច់តូចធំ មានព្រៃព្រឹក្សាលតាវល្លិដុះមីរដេរដាស ពណ៌ខៀវស្រងាត់និងគ្រប     ដណ្តប់ទៅដោយផ្ទៃទឹកថ្លាឈ្វេងលាយឡំជាមួយផ្ទាំងថ្មកំបោរ និងខ្យល់ជំនោរបក់រំភើយៗពីធម្មជាតិ។ សហគមនន៍នេះគឺស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងទឹកដីឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទីនោះកន្លងមកដោយសារតែមានការរៀបចំចូលរួមកែច្នៃអភិវឌ្ឍន៍ពីសំណាក់សហគមន៍ អង្គការ ក៏ដូចជាប្រជាពលរដ្ឋទូទៅ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន គឺបានប្រែក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ដំណើរកម្សាន្ត ជាពិសេសសម្រាប់ជិះទូក បោះតង់សម្រាកលម្ហែកាយនារដូវប្រាំង។ សហគមន៍នេះតែងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានទៅលេងកម្សាន្តព្រមទាំងបានទៅឃើញនឹងភ្នែកដោយផ្ទាល់ពីសម្រស់ធម្មជាតិនិងការទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវ ពីការផ្តល់សេវាកម្មទូទៅដែលមាននៅក្នុងតំបន់នោះ។ អ្នកដែលចង់ធ្វើដំណើរទៅទស្សនានៅសហគមន៍នោះមុននឹងទៅដល់គឺគេត្រូវធ្វើដំណើរឆ្លងកាត់ស្ពានសេកុងតាមបណ្តោយផ្លូវជាតិលេខ៧ស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវដែលមានចម្ងាយប្រមាណជា២៤គីឡូម៉ែត្រតែប៉ុណ្ណោះ។ នៅពេលគេធ្វើដំណើរទៅនោះឃើញមានស្ពានដ៏វែងមួយឆ្លងកាត់ទន្លេសេកុងដែលជាចំណងដៃមិត្តភាពកម្ពុជាចិនហើយស្ពានមួយនេះផងដែរអ្នកស្រុកហៅថាស្ពានសេកុង។នៅអមតាមសងខាងផ្លូវជាតិលេខ៧គេឃើញមានផ្ទះប្រជាពលរដ្ឋវាលស្រែនិងផលដំណាំជាច្រើននៅតាមដងផ្លូវ។ពេលទៅដល់ផ្លូវចូលគេនឹងឃើញមានផ្លាកសញ្ញាបង្ហាញផ្លូវប្រាប់ពីសហគមន៍ទេសចរណ៍សម្រស់កោះហាននៅខាងឆ្វេងដៃ។ធ្វើដំណើរជាបន្តតាមផ្លូវក្រួសក្រហមមិនយូរប៉ុន្មាននឹងបានទៅដល់មាត់ទន្លេមេគង្គដែលមានកន្លែងសម្រាប់ចតរថយន្តឬម៉ូតូនៅលើទីធ្លាធំទូលាយ។ ភ្ញៀវជាតិនិងអន្តរជាតិពេលទៅដល់ទីនោះតែងតែមានការណែនាំពីលោកសេង សុធា អតីតគឺជាអ្នកសម្របសម្រួលដ៏សំខាន់មួយរូបជាមួយនឹងសហគមន៍នៅឃុំកោះស្នែង។ លោកសុធានឹងប្រាប់ពីទីតាំងសំខាន់ៗរួមទាំងសេវាកម្មផ្សេងៗក្នុងដំណើរកម្សាន្តមួយនេះ។ សហគមន៍កោះស្នែងគឺមានទូកជាច្រើនគ្រឿងដែលសហគមន៍ត្រៀមរង់ចាំរួចជាស្រេចដើម្បីទទួលសម្រាប់បើកជូននៅពេលភ្ញៀវចង់ទៅទស្សនាពីតំបន់ណាមួយនៅទីនោះ។ លោកសេងសុធាបានរៀបរាប់ឲ្យដឹងថាបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏ល្អបំផុតនៅក្នុងដំណើរកម្សាន្តមិនថាភ្ញៀវជាតិនិងអន្តរជាតិទេ។ ពួកគេគឺអាចមកកាន់ទីនេះបានហើយសហគមន៍ក៏មានសេវាកម្មបម្រើជូនគ្រប់ពេលវេលា។ ក្រៅពីនោះមានអាហារគ្រប់គ្រាន់សម្រាប់លក់ជូនភ្ញៀវក្នុងតម្លៃមួយសមរម្យដែលអាចទទួលយកបានទៀតផង។ លោកសេងសុធាបានរៀបរាប់ឲ្យដឹងបន្តថាក្នុងដំណើរកម្សាន្តដ៏រីករាយភ្ញៀវអាចទស្សនាតំបន់ទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត។ ជិះទូកមើលផ្ទាំងថ្មកំបោរ ទស្សនាសត្វស្លាប និងសត្វទន្លេមេគង្គ ងូតទឹកថ្លាដូចកញ្ចក់ហូរតាមចន្លោះព្រៃលិចទឹក ផ្ទាំងថ្មធំៗ ឆ្នេរខ្សាច់ ឬឈើផុសចេញពីទឹក ។មើលកោះខ្សាច់ស្តាប់សំឡេងទឹកហូរ លាយឡំសត្វយំពីរោះរណ្តំនិង ចូលរួមសកម្មភាពនេសាទ ឫសកម្មភាពកសិកម្មផ្សេងៗ របស់សហគមន៍នៅតាមកោះ។ បោះតង់ និងជិះទូកកៃយ៉ាក់ក្នុងព្រៃលិចទឹក។បោះតង់សំរាកលម្ហែលើឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត ឬអុំទូកកៃយ៉ាក់តាមទឹកជួរតូចៗចន្លោះផ្ទាំងថ្ម និងពើងថ្ម លិចទឹកទន្លេមេគង្គនៅរដូវប្រាំង គឺចាប់ពីខែវិច្ឆិការហូតដល់ខែ មិថុនា។ អ្នកធ្វើដំណើរកម្សាន្តអាចស្នាក់នៅផ្ទះសហគមន៍ និង […]

ដោយ៖ កំពត កែប៖ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានក្រើនរម្លឹកដល់មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខេត្តជាប់សមុទ្រត្រូវឯកភាពគ្នាឈានទៅកំណត់គោលដៅ ព្រមទាំងលើកទឹកចិត្តពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យរួមគ្នាអភិវឌ្ឍន៍តំបន់ឆ្នេរ។ សកម្មភាពនេះជាផ្នែកសំខាន់ដើម្បីរក្សាធនធានសមុទ្រ និងទាក់ទាញទេសចរឱ្យមកលម្ហែកម្សាន្ត។ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែបមានរៀបចំពិធីប្រកាស និងប្រគល់ពានជូនម្ចាស់ជ័យលាភីប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ប្រចាំឆ្នាំ២០២៣។ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានមានប្រសាសន៍ថា ធនធានតំបន់ឆ្នេរបានផ្តល់ប្រយោជន៍ច្រើនយ៉ាងដល់បងប្អូនប្រជានេសាទក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ ការរៀបចំតំបន់ឆ្នេរដើម្បីទាក់ទាញទេសចរក៏ជាឱកាសរកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋបានមកពីវិស័យឧស្សាហកម្មគ្មានផ្សែងផងដែរ។ ពេលសកម្មភាពទេសចរណ៍រស់រវើកក្នុងតំបន់ណាមួយនោះជាសក្តានុពលបន្ថែមដើម្បីជួយជំរុញដល់ការនាំចេញផលិតផលនានានៅនឹងកន្លែង ។ លោកឧបនាយករដ្ឋមន្ត្រីបានណែនាំថា មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាប់មាត់សមុទ្រទាំង៤ត្រូវសហការគ្នាក្នុងការផ្សព្វផ្សាយពីសារប្រយោជន៍នៃកិច្ចអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ឆ្នេរបំណងលើកកម្ពស់ធនធានធម្មជាតិតំបន់ឆ្នេរផង និងសក្តានុពលដើម្បីបានជ្រាបអំពីវិស័យទេសចរណ៍ទៅកាន់ពិភពលោកផង។ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តទាំង៤នៃតំបន់ឆ្នេរសមុទ្រកម្ពុជាបានដាក់ពាក្យជាបេក្ខភាពឆ្នេរស្អាតចំនួន៣០ និងបេក្ខភាពព្រែកស្អាតចំនួន៣២ ដើម្បីចូលរួមប្រឡងប្រណាំង៕

ប្រែសម្រួល៖ សហការី បាងកក៖ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកានេះក្រសួងទេសចរណ៍ថៃ (TAT) បានធ្វើការអះអាងថានឹងទទួលបានភ្ញៀវទេសចរចិនចាប់ពី ៣,៤ ទៅ ៣,៥ លាននាក់នៅក្នុងឆ្នាំនេះគឺទាបជាងគោលដៅរបស់ខ្លួនបើទោះបីជាបានចេញនូវគោលនយោបាយគ្មានទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដោយ។ របាយការណ៍បានបង្ហាញថារហូតមកដល់ពេលនេះមានទេសចរចិនប្រហែល ៣.០១ លាននាក់បានមកទស្សនាប្រទេសថៃហើយត្រូវបានចាត់ទុកថាចិនគឺជាប្រភពទីផ្សាដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ថៃបើយោងតាមបទពិសោធកន្លងមកនៅមុនពេលដែលមានជំងឺរាតត្បាតតាំងពីឆ្នាំ ២០១៩ឃើញថាមានភ្ញៀវទេសចរចិនចំនួន ១១ លាននាក់ស្មើនឹងជាងមួយភាគបួននៃចំនួនទេសចរទាំងអស់នៅក្នុងឆ្នាំនោះ។ ទេសាភិបាលរង TAT លោក Chattan Kunjara Na Ayudhya ទទួលបន្ទុកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងបានប្រាប់សារព័ត៌មានថា “សេដ្ឋកិច្ចចិនមានការធ្លាក់ចុះធ្វើឲ្យពលរដ្ឋចិនមានកង្វល់លើការចំណាយសម្រាប់វិស័យទេសចរណ៍” ។ លោក​បាន​បន្ថែម​ថា រួមទាំងព្រឹត្តិការណ៏​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​បាងកក​ក៏​ជាការគំរាមកំហែងមួយធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ភ្ញៀវ​ទេសចរ​ផង​ដែរ។ លោក​បាន​បន្ត​ថា TAT នៅក្នុង​ខែ​មិថុនា​សង្ឃឹម​ថា​នឹង​មាន​​ទេសចរ​ចិន​ចាប់​ពី ៤ ទៅ ៤,៤ លាន​នាក់នៅ​ក្នុង​ឆ្នាំ​នេះ។ គឺមានការធ្លាក់ចុះខុសពីគោលដៅរំពឹងទុកកាលពីដំបូងរបស់រដ្ឋាភិបាលដែលគិតថាមានចំនួន ៥ លាននាក់។ លោក Chattan បាន​បន្ត​ថា ការ​មក​ដល់​របស់​ទេសចរ​បរទេស​សរុប​មាន​ប្រហែល ២៣,៨៨ លាន​នាក់បើគិត​​តាំង​ពី​ដើម​ឆ្នាំមក។ រដ្ឋាភិបាលថៃកំពុងកំណត់គោលដៅសម្រាប់ការមកដល់ភ្ញៀវទេសចរចំនួន ២៨ លាននាក់ធៀបនឹងកំណត់ត្រាមុនជំងឺរាតត្បាតសម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសជិត ៤០ លាននាក់នៅក្នុងឆ្នាំ ២០១៩ ដែលបានចំណាយប្រាក់ […]

ដោយ៖សុខុម ស្ទឹងត្រែង៖សហគមន៍អេកូទេសចរភ្នំជម្រកសត្វឬអ្នកខ្លះហៅថាភ្នំឈ្ងោកមានទេសភាពស្អាតគួរឲ្យចង់គយគន់ហើយថែមទាំងមានល្អាងរូងភ្នំសំខាន់ៗលាយឡំនឹងទេសភាពប្លែកភ្នែកទៀតផង។ នៅទីនោះក៏ជាជម្រើសល្អមួយសម្រាប់អ្នកចូលចិត្តផ្តិតយករូបភាពទេសភាពធម្មជាតិដើម្បីទុកជាអនុស្សាវរីយ៍ទៀតផង។ តំបន់ទេសចរមួយនេះគឺស្ថិតនៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។ មុនយើងទៅដល់ទីនោះដោយគ្រាន់តែចេញដំណើរឆ្លងស្ពានមិត្តភាពកម្ពុជាចិនហៅថាស្ពានមេគង្គតាមផ្លូវជាតិលេខ៩ស្ទឹងត្រែងព្រះវិហារ។ពេលកំពុងធ្វើដំណើរទៅនោះយើងនឹងឃើញមានផ្ទះប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មផលដំណាំជាច្រើន។បើសិនជាយើងកំពុងធ្វើដំណើរមិនយូរប៉ុន្មានក៏ឃើញមានផ្លាកសញ្ញាបង្ហាញផ្លូវដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តនៅខាងស្ដាំដៃជាប់នឹងផ្លូវជាតិតែម្ដង។ទៅដល់ទីនោះយើងគ្រាន់តែបន្តដំណើរតាមផ្លូវលំកាត់ចំការអ្នកស្រុកនោះនឹងទៅដល់សហគមន៍ភ្លាម។ សហគមន៍អេកូទេសចរភ្នំជម្រកសត្វរង់ចាំទទួលភ្ញៀវគ្រប់ពេល។ទីនោះអាចបោះតង់ជិះកង់មើលព្រៃ។ឆ្លងស្ពានតឿ៥០០ម៉ែត្រនិងឡើងលើកំពូលភ្នំមើលទេសភាពជុំវិញ។កាន់តែពិសេសទៀតនោះគឺមានល្អាងជាច្រើនដែលអាចឱ្យយើងចូលទៅមើលបានដូចជាល្អាងអូនបងល្អាងទឹកចេញជាដើម។ ទេសភាពនៅទីនោះយើងអាចផ្តិតរូបភាពទុកជាអនុស្សាវរីយ៍។តែកុំភ្លេចកុម៉ង់មាន់ដុតម្ហូបសហគមន៍ផងដើម្បីជួយដល់ពួកគាត់បានប្រាក់ចំណូល។ សព្វថ្ងៃនេះសហគមន៍មានតួនាទីយ៉ាងសំខាន់ក្នុងការបំពេញការងារយ៉ាងយកចិត្តទុកដាក់ខិតខំថែរក្សាបរិស្ថាន។បម្រើសេវាកម្មផ្សេងៗជូនភ្ញៀវផងតាមចិត្តចង់ទៅនិងការពារសុវត្ថិភាពឱ្យភ្ញៀវ៕

ដោយ៖សហការី កែប៖ មណ្ឌលកម្សាន្តខ្សែរ៉កជាផលិតផលទេសចរណ៍ថ្មីមួយដែលពោរពេញដោយភាពទាក់ទាញរបស់ខេត្តកែបមានទីតាំងនៅលើចង្កេះភ្នំទល់មុខឆ្នេរខ្សាច់រូបសំណាកស្រីស។ ទីនេះ ភ្ញៀវអាចមើលឃើញសមុទ្រ និងស្រូបយកខ្យល់អាកាសបរិសុទ្ធប្រកបដោយផាសុកភាព មានដើមឈើធំៗរំលេចទេសភាពពណ៌បៃតងយ៉ាងស្រស់ត្រកាល។ កន្លែងកម្សាន្តមានភាពអនាម័យ ពិសេសអាចជិះខ្សែរ៉កលេងកម្សាន្តថែមទៀតផង។ កញ្ញា ស្រី គា ភ្ញៀវមកពីខេត្តតាកែវ  បានរៀបរាប់ថា នាងធ្លាប់មកលេងខេត្តកែបជាញឹកញយតែមិនជិនណាយទេព្រោះខេត្តនេះមានការអភិវឌ្ឍ និងសម្បូរកន្លែងទេសចរណ៍ប្លែកៗ។ ជាក់ស្តែង មណ្ឌលកម្សាន្តខ្សែរ៉កពិតជាមានភាពទាក់ទាញខ្លាំង ពិសេសសម្រាប់អ្នកចូលចិត្តថតរូបអនុស្សាវរីយ៍។ លោក វាសនា ទេសចរមកពីខេត្តសៀមរាបបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា នេះជាលើកដំបូងក្នុងជីវិត ដែលលោកបានជិះខ្សែរ៉ក។ សកម្មភាពទាំងឡាយបានធ្វើឱ្យលោករំភើបរីករាយ និងមានអាម្មណ៍ប្លែកខុសពីដំណើរកម្សាន្តទៅតំបន់នានា។ លោក បុត្រ អ្នកមើលថែភ្ញៀវជិះខ្សែរ៉កបានប្រាប់ឱ្យដឹងថា សេវាកម្មជិះខ្សែរ៉កជាផ្នែកសំខាន់សម្រាប់ទាក់ទាញទេសចរឱ្យមកកម្សាន្តខេត្តកែប។  ក្រោយពីបានបើកអស់រយ:ពេលជាង១ខែកន្លងមកនេះ មណ្ឌលកម្សាន្តខ្សែរ៉កមានភ្ញៀវមកលម្ហែកើនឡើងជារៀងរាល់ថ្ងៃ ពិសេសថ្ងៃចុងសប្តាហ៍ ។ សូមញ្ជាក់ថា ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នាដើមខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”។ ទីតាំងប្រារព្ធពិធី និងសម្រាប់លេងកម្សាន្ត រួមមាន នៅលើឆ្នេរ២.៧០០ម៉ែត្រក្បែរផ្សារក្តាម ឆ្នេរខ្សាច់រូបសំណាកស្រីស និងបរិវេណខាងមុខសាលាខេត្ត៕

នៅឯប្រទេសមីយ៉ាន់ម៉ាឯណោះវិញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣គេបាននាំគ្នាប្រារព្ធពិធីបុណ្យខួបកំណើតឲ្យទៅសត្វដំរីអាស៊ីដ៏ល្បីល្បាញអស្ចារ្យមួយក្បាលឈ្មោះMomoគម្រប់ខួបអាយុ៧០ឆ្នាំរបស់នាង។ ពីធីនោះគេបានរៀបចំតាក់តែងជាមកុដចម្រុះពណ៌មានក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាតបំពាក់ឲ្យសត្វដំរីដែលត្រូវធ្វើខួបកំណើតឲ្យ។ក្រៅពីនោះគេបានរៀបចំឲ្យមានបន្លែផ្លែឈើជាច្រើនមុខដាក់ត្រៀបត្រាសម្រាប់ដំរីបរិភោគឲ្យបានផ្អែមមាត់ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។ ក្រៅពីនោះគេក៏បានរៀបចំឲ្យដំរីមួយចំនួនដែលមិនត្រូវធ្វើខួបកំណើតក៏បានទៅចូលរួមនៅក្នុងកម្មវិធីដ៏ឱឡារិកនោះដែរ។លើសពីនោះទៅទៀតគេឃើញមានមនុស្សម្នាក្មេងចាស់ប្រុសស្រីជាច្រើននាក់ក៏បានទៅចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយនៅក្នុងឱកាសខួបកំណើតឲ្យដំរីនោះផងដែរ៕ ប្រភព៖ Xinhua

ប្រែសម្រួល៖សហការី សម្រាប់ដំណឹងដ៏រំភើបរីករាយដែលបានផ្សព្វផ្សាយថាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងឈ្មោះ Ed Sheeran គ្រោងនឹងមកសម្តែងនៅប្រទេសសិង្ហបុរីក្នុងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ប្រយ័ត្នស្តាយក្រោយប្រសិនបើអ្នកខកខានមិនបានចូលរួមក្នុងឱកាសដ៏រីករាយនេះ។យើងចង់គូសបញ្ជាក់ថាទេពកោសល្យសម្តែងតន្ត្រីរបស់ Sheeran ពិតជាអស្ចារ្យមែនក៏ប៉ុន្តែនៅក្នុងកាប្រើប្រាស់សម្លៀកបំពាក់វិញនោះឃើញថាគាត់នៅមិនទាន់ប្រើប្រាស់ម៉ូដទាន់សម័យជាងគេបំផុតនៅឡើយទេ។ ប៉ុន្តែយ៉ាងណាមិញនៅក្នុងការប្រគំតន្ត្រីលំនាំដើមរបស់គាត់គេឃើញគាត់ពាក់អាវយឺត និងស្លៀកខោខូវប៊យ ទោះបីជាគាត់ស្លៀកពាក់ម្តងម្កាលសម្រាប់ព្រឹត្តិការណ៍ដែលក្រាលទៅដោយកម្រាលព្រំក្រហមឆ្អិនឆ្ងៅក៏ដោយ។ បើយើងមើលឱ្យជិតអ្នកនឹងដឹងថាតារាចម្រៀងរូបនេះមិនដែលខ្វះម៉ាកនាឡិការដៃប្រណីតៗសម្រាប់ពាក់លើកដៃរបស់គាត់នោះឡើយ។ តាមពិតទៅអ្នកជំនាញបានដឹងពីការប្រមូលទិញនាឡិកាសេរីទំនើបដែលជាម៉ាកលំដាប់ខ្ពស់ហើយមានតម្លៃរហូតដល់ទៅជាង ៦ លានដុល្លារអាមេរិកស្មើនឹង ៨.២ លានដុល្លារសិង្ហបុរី ។ គាត់ក៏ជាអ្នកប្រមូលទិញនាឡិកាដៃជាច្រើនទៀតផងដែរ Sheeran បានចាប់ផ្តើមធ្វើរឿងនេះតាំងតែពី នៅតូច។ នៅក្នុងបទសម្ភាសន៍ក្នុងឆ្នាំ ២០២២ ជាមួយ Hodinkee ដែលជាវិចិត្រករបានបង្ហាញពីការចាប់អារម្មណ៍លើនាឡិកាដៃដែលបានចាប់ផ្តើមប្រើដំបូងជាមួយនឹងនាឡិកាម៉ាក ToyWatch ។ “ខ្ញុំបានទទួលស្គាល់វាហើយក៏ចុះក្នុងកំណត់ត្រាជាមុនរួចហើយ ខ្ញុំមិនបានគិតពីផលប្រយោលជន៏ដើម្បីរកលុយទេ ខ្ញុំរកលុយបានត្រឹមតែ ៥០០ផោនស្មើនឹង 829ដុល្លាអាមេរិកប៉ុណ្ណោះនៅក្នុងការធ្វើកម្មវិធីមួយនេះ ហើយមិត្តភ័ក្តិរបស់ខ្ញុំមាននាឡិការពាក់គឺម៉ាក ToyWatch។ Sheeran បាននិយាយថា” សម្រាប់ខ្ញុំតែងតែពេញចិត្តវាជានិច្ច ព្រោះមើលទៅវាស៊ីគ្នាជាមួយនឹងម៉ូដខ្សែរបស់វាខ្លាំងណាស់ ខ្ញុំ​​ទិញ​នាឡិកាហើយ​ខ្ញុំ​ទិញ​ខ្សែ​នាឡិកាដៃដែលមានពណ៌​បៃតង ខ្សែ​ពណ៌​ខ្មៅ ខ្សែ​ពណ៌​ស និង​ខ្សែ​ពណ៌​ទឹកក្រូច។ នោះ​គឺ​ជា​នាឡិកា​របស់​ខ្ញុំ​ដែល​ខ្ញុំ​ទើប​តែ​បង្វិលចេញ”។ សព្វថ្ងៃនេះ ការប្រមូលនាឡិការបស់គាត់តែងតែមានការផ្លាស់ផ្តូរម៉ាកពី MoonSwatch រហូតដល់ Rolex, […]

ប្រែសម្រួល៖សហការី សត្វសុនកដ៏ចំណាស់ជាងគេបំផុតលើពិភពលោកឈ្មោះ Bobi បានងាប់ទៅហើយបន្ទាប់ពីឈានចូលអាយុ ៣១ ឆ្នាំ និង ១៦៥ ថ្ងៃដែលធ្វើឲ្យគេមិនអាចនឹកស្មានដល់។ សត្វឆ្កែនេះបានងាប់នៅក្នុងមន្ទីរពេទ្យសត្វមួយកន្លែងកាលពីថ្ងៃសុក្រហើយត្រូវបានគេប្រកាសជាលើកដំបូងដោយពេទ្យសត្វគឺលោកវេជ្ជបណ្ឌិត Karen Becker ។ គាត់បានសរសេរនៅលើ Facebook ថា “ទោះបីជាមានជីវិតលើសពីសត្វឆ្កែដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រក៏ដោយ ក៏រយៈពេល ១១,៤៧៨ ថ្ងៃនៃការរស់រានរបស់ឆ្កែនេះនៅលើផែនដីនៅមិនទាន់គ្រប់គ្រាន់ទេសម្រាប់អ្នកដែលស្រលាញ់វា” ។ នៅមានអាថ៌កំបាំងជាច្រើនទាក់ទងវ័យដ៏ចំណាស់មិនធម្មតារបស់សត្វឆ្កែ Bobi ម្ចាស់របស់វាគឺលោក Leonel Costa បានប្រាប់ GWR កាលពីខែកុម្ភៈ។ Costa បាននិយាយថា គាត់តែងតែដើរលេងដោយសេរី ដោយគ្មានខ្សែចង ឬដាក់ច្រវាក់នោះទេ វារស់នៅក្នុងបរិយាកាស “ស្ងប់ស្ងាត់ សន្តិភាព” ហើយបានញ៉ាំអាហារដូចមនុស្សដែរ។ គាត់បានចំណាយពេលពេញមួយជីវិតរបស់គាត់រស់នៅក្នុងភូមិ Conqueiros ដែលជាភូមិតូចមួយរបស់ជនជាតិព័រទុយហ្គាល់មានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រនៃភាគខាងជើងនៃរដ្ឋធានី Lisbon វាតែងតែដើរលេងជាមួយឆ្មាមួយក្បាល។ Bobi គឺជាពូជឆ្កែប្រភេទ Rafeiro do Alentejo ដែលជាពូជឆ្កែរបស់អាណាព្យាបាលបសុសត្វ យោងទៅតាមម្ចាស់របស់វានិយាយប្រាប់។ Rafeiro do Alentejos […]

ដោយ:សុខុម ស្ទឹងត្រែង:ក្រុមការងារបច្ចេកទេសអនុវត្តគម្រោងហូកា (Hoka) នៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានចូលរួមដំណើរទស្សនកិច្ចសិក្សាជាមួយ អង្គការ Swiss Contact ទៅកាន់សហគមន៍ អេកូទេសចរណ៍ភ្នំជម្រកសត្វក្នុងរយៈពេលពីរថ្ងៃមួយយប់ ពីថ្ងៃទី១៨និង១៩ខែតុលាឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះ មានការផ្តល់កិត្តិយសចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តនិង តំណាងអង្គការស្វីសខន់ថាក់។ ដំណើរទស្សនកិច្ចនេះមានគោលបំណងឈ្វេងយល់បន្ថែមអំពីតម្រូវការ ភាពខ្លាំង ភាពខ្សោយ និងបញ្ហាប្រឈមនានា នៃវគ្គបណ្ដុះបណ្ដាល ដែលបានអនុវត្តក្នុងគម្រោងហូកា តាមរយៈ មន្ទីរទេសចរណ៍ខេត្ត គាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នៃអង្គការស្វីខនថាក់ ដើម្បីត្រៀមរៀបចំ កែលម្អសម្រាប់អនុវត្តក្នុងដំណាក់កាលបន្ទាប់។ ដើម្បីឲ្យដំណើរការទស្សនកិច្ចកាន់តែមានភាពរស់រវើក ក្រុមការងារក៏មានរៀបចំសកម្មភាព មួយចំនួនដូចជា÷ ១. ការចែករំលែកពីបទពិសោធន៍ រវាងសហគមន៍ និង អង្គការដៃគូ។ ២.ការឈ្វេងយល់ពីផលិតផលទេសចរណ៍ក្នុងសហគមន៍ ការបោះតង់ស្នាក់នៅ (មានការរៀបចំ ចម្រៀងចាបុីដងវែងក្នុងពេលរាត្រី និងដុតដំឡូងក្នុងភ្នក់ភ្លើង) ៣.ការរៀបចំម្ហូបអាហារដោយសហគមន៍។ ៤.ការដាំដើមឈើអនុស្សាវរីយ៍ (ទេសចរម្នាក់ ដើមឈើមួយដើម) […]

ដោយ:សុខុម ស្ទឹងត្រែង: ភ្ញៀវទេសចរជនបរទេសនិងខ្មែរទៅទស្សនានិងឈ្វេងយល់ពីសហគមន៍​ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់​បានជួបការសម្ដែង​ដ៏ប៉ិនប្រសប់របស់លោកតាចាប៉ីដងវែងម្នាក់លាន់មាត់សរសើរគ្រប់គ្នាក្នុងពេលរាត្រីមួយស្នាក់នៅបោះតង់យប់សម្រាកដំណើរកម្សាន្ត។ លោក ទិត្យ សំហេន ហៅតាចាបុី សព្វថ្ងៃនេះមានវ័យ៨៤ឆ្នាំ​និងមានស្រុកកំណើត​មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ធ្លាប់មានប្រពន្ធចំនួន២នាក់។ប្រពន្ធទី ១មានកូន​ចំនួន១២នាក់តែប្រពន្ធគាត់បានស្លាប់នៅវ័យ៤០ឆ្នាំ។ចំណែកប្រពន្ធទី២សព្វថ្ងៃនេះ​មានកូនចំនួន១៣នាក់។ លោកតាចាប៉ីបានចាកចេញពីស្រុកមករស់នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងជាយូរឆ្នាំ​មកហើយ។ លោកបាននិយាយរៀបរាប់ថា​កាលពីធំដឹងក្តីធ្លាប់បានសិក្សាជំនាញខាងលេង​និងច្រៀងចាប៉ីនៅទសវត្សរ៍៦០។ចំពោះការហាត់រៀនមិនលំបាកទេសម្រាប់គាត់​ដោយសារតែមានដុងពីកំណើតនិងហាត់រៀនបន្តពីគ្រូបន្ថែមទៀតធ្វើឲ្យគាត់ចេះលេងចាប៉ីច្រៀងបានរហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្នពុំសូវមានអ្នកស្គាល់លោកតាទិត្យសំហេនហៅតាចាប៉ីច្រើនទេ​ប៉ុន្តែការសំដែង​របស់គាត់ពិតជាល្អណាស់។ដោយសារគាត់ធ្លាប់ហាត់រៀនតាំងពីជំនាន់​លោកព្រឹទ្ធាចារ្យគង់ណៃមកម៉្លេះ។ហើយបច្ចុប្បន្នមករស់នៅក្បែរវត្តមួយក្នុងភូមិឆ្វាំង​ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ លោកតាបានរៀបរាប់ថា បើទោះបីជាមានវ័យចំណាស់ក៏ពិតមែន​គាត់ក៏ធ្លាប់ទៅ​សម្ដែងនៅទីក្រុងភ្នំពេញផងដែរ។ប៉ុន្តែសម្រាប់អ្នកខេត្តស្ទឹងត្រែងភាគច្រើនពុំសូវ​បានស្គាល់គាត់ទេ។ពេលខ្លះគាត់ត្រូវបានគេអញ្ជើញឲ្យទៅច្រៀងចាប៉ី​ក្នុងពិធីផ្សេងៗដើម្បីបានចំណូលខ្លះសម្រាប់ដោះស្រាយជីវភាពក្នុងជីវិតចុងក្រោយ។ តបតាមការអញ្ជើញពីសហគមន៍ភ្នំជម្រកសត្វដើម្បីឲ្យគាត់សម្ដែងច្រៀងចាប៉ីដល់ជន​បរទេសនិងភ្ញៀវខ្មែរដែលបោះតង់នៅទីនោះឃើញថាការសម្ដែងច្រៀងទំនុករៀបរាប់ក្បោះក្បាយអត្ថន័យជ្រាលជ្រៅរៀបរាប់ពីសក្តានុពលសហគមន៍ទេសចរណ៍ភ្នំជម្រកសត្វបានយ៉ាងល្អ។នៅក្នុងពិធីជួបជុំនោះក៏មានការអបអរសាទរពីលោកញ៉ែម សារី អភិបាលរងខេត្ត។ លោកសន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ លោកអ៊ន់ ប៉ោសឿន​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែងនិងលោកអភិបាលរងស្រុកឃុំសហគមន៍ស្ងើចសរសើរ​និងការសំដែងច្រៀងរៀបរាប់ក្បោះក្បាយប្រកបដោយអត្ថន័យដ៏សែនពីរោះរបស់លោកតាចាប៉ី៕

ដោយ:សុខុម ស្ទឹងត្រែង:ភ្ញៀវទេសចរជាតិនិងអន្តរជាតិកំពុងតែចាប់អារម្មណ៍នឹងស្ពានឈើដែលខាង សហគមន៍បានសាងសង់ចូលទៅក្នុងព្រៃសហគមន៍ភ្នុំជម្រកសត្វ ឬអ្នកខ្លះហៅភ្នុំឈ្ងោក​មានចម្ងាយប្រមាណ៥០០ម៉ែត្រ។កន្លែងនោះអមទៅដោយទេសភាពបែប​ធម្មជាតិស្រស់បំព្រងលាយឡំនឹងសំឡេងសត្វយំដូចគេប្រគំតន្ត្រីដ៏សែនពីរោះ។ សហគមន៍អេកូទេសចរណ៍មួយនេះគឺស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់​មានចម្ងាយ៥០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងប៉ុណ្ណោះ។មុននឹងទៅដល់យើងគ្រាន់តែធ្វើ​ដំណើរតាមរថយន្តឬម៉ូតូឆ្លងកាត់ស្ពានមិត្តភាពកម្ពុជាចិន(ស្ពានមេគង្គ)តាមផ្លូវជាតិលេខ៩​ស្ទឹងត្រែងព្រះវិហារ។ លោក មុឹង​រដ្ឋា​ប្រធានសហគមន៍ភ្នំជម្រកសត្វបានរៀបរាប់ថា​តំបន់ទេសចរណ៍មួយនេះ​មានសក្តានុពលច្រើនខុសពីនៅមាត់សមុទ្រ ទើបធ្វើអោយភ្ញៀវចាប់អារម្មណ៍មកកម្សាន្ត​មិនលស់ថ្ងៃមិនថាជិតឬឆ្ងាយ។ លោករដ្ឋាបាននិយាយថា ភ្ញៀវទេសចរក្នុងខេត្តភាគច្រើនគឺជាយុវវ័យ។ពួកគេពេញចិត្ត​ថតរូបនិងឡើងទៅលើកំពូលភ្នំដើម្បីមើលទេសភាព។លើសពីនេះភ្ញៀវអន្តរជាតិក៏មាន​ផងដែរ។ ប្រធានសហគន៍បានបញ្ជាក់ថា ថ្ងៃបុណ្យទានបុណ្យជាតិភ្ញៀវមកទស្សនាភ្នំ​ជម្រកសត្វច្រើន​ណាស់​ហើយក្នុងនោះភ្ញៀវចូលចិត្តថតរូបស្ពានតឿ​ក្នុងព្រៃសហគមន៍ពីព្រោះមានទេសភាពស្អាតស្រស់បំព្រងនិងត្រជាក់នៅពេលយើងដើរហត់នឿយជាមួយការថតរូបបែបធម្មជាតិ។ លោកម៉ឹង​​ រដ្ឋា​ បាននិយាយទៀតថា ចំពោះសេវាកម្មម្ហូបអាហារគឺមានតម្លៃសមរម្យ។សហគមន៍មានម្ហូបបែបធម្មជាតិជាច្រើនមុខ។ក្រៅពីនេះក៏មានសេវាកម្មផ្សេងៗដូចជា​ការបោះតង់ ​ជិះកង់ ជិះគោយន្តកាត់ព្រៃ។ខាងសហគមន៍ក៏អាចជូនភ្ញៀវមើលល្អាង​ជាច្រើន​កន្លែងឬទៅមើលទេសភាពផ្សេងទៀតតាមចិត្តភ្ញៀវចង់ទៅ។ លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានជំរុញលើកទឹកចិត្តដល់​សហគមន៍ទទួលភ្ញៀវឲ្យបានល្អ។ជាពិសេសការសម្អាតអនាម័យជុំវិញបរិវេណ​ក្នុងសហគមន៍និងត្រូវចេះកែច្នៃម្ហូបអាហារឲ្យមានរសជាតិឆ្ងាញ់តម្លៃសមរម្យដើម្បីទាក់​ទាញភ្ញៀវ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបាននិយាយទៀតថា តំបន់ទេសចរណ៍​ភ្នំជម្រកសត្វគឺជារមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិមួយដែលកំពុងទាក់ទាញភ្ញៀវខ្លាំងនៅជិតក្រុងស្ទឹងត្រែង។ហើយការធ្វើដំណើរទៅនោះមានផ្លូវចេញចូលមិនពិបាកទេ។ក្រៅពីនេះសហគមន៍មានសេវាកម្មបម្រើភ្ញៀវនិងការពារប្រកបដោយសុវត្ថិភាពទៀតផង៕

ប្រែសម្រួល៖សហការី ចង្វាក់លទ្ធកម្មខោអាវក្នុងអាមេរិកបានស៊ីពេលអស់ពីរឆ្នាំនៅក្នុងគ្រាចុងក្រោយនេះសម្រាប់កែលម្អរូបភាពនៃភេទដ៏សិចស៊ីហួសហេតុរបស់ខ្លួនក្នុងគោលបំណងដើម្បីទទួលបាននូវរចនាបទសមរម្យមួយដែលពាក់ព័ន្ធទៅនឹងវប្បធម៌ និងដើម្បីយកឈ្នះបេះដូងអ្នកប្រើប្រាស់វ័យក្មេងសម្រាប់ជាការឆ្លើយតបមកវិញថាតើពួកគេពេញចិត្តនឹងការពេញនិយមម៉ូដែលសម័យថ្មីបន្ថែមទៀតដូចជា Savage X Fenty និង Parade ដែឬមួយយ៉ាងណា? ការឃោសនាពាណិជ្ជកម្មមានទទួលបានជោគជ័យមួយចំនួន រួមទាំងយុទ្ធនាការបង្ហាញម៉ូដែលសេរី”ថ្មី” របស់ Victoria’s Secret ដែលមានអ្នកលេងបាល់ទាត់ Megan Rapinoe តារាម៉ូដែលកែភេទ Valentina Sampaio និងអ្នកនាំពាក្យផ្សេងទៀតចូលរួមផងដែរ ប៉ុន្តែចំពោះការវាយតម្លៃជាវិជ្ជមានពីសំណាក់អ្នករិះគន់តាមអ៊ីនធឺណិតមិនដែលបកស្រាយថាជាការលក់នោះទេ៖ ម៉ាកយីហោនេះកំពុងត្រូវបានគេព្យាករណ៍ថាអាចរកប្រាក់ចំណូលបានក្នុងចំនួន ៦.២ ពាន់លានដុល្លារឯនោះនៅក្នុង ឆ្នាំសារពើពន្ធនេះឃើញថាមានការធ្លាក់ចុះប្រហែល ៥% កាលពីឆ្នាំមុនដែលទាបជាង ៧.៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០កន្លងទៅ។ នៅមានយុទ្ធនាការឃោសនាពាណិជ្ជកម្មថ្មីៗជាច្រើនទៀតដែលមានតារាបង្ហាញម៉ូតចូលរួមដូចជា Hailey Bieber និង Emily Ratajkowski ដែលស័ក្តិកសមនឹង Heidi Klum និង Adriana Lima នៅក្នុងកម្មវិធីកសាលពីឆ្នាំ ២០០៧ ក៏ដូចជាទូតសុឆន្ទៈម៉ាកសញ្ញាថ្មី រួមទាំងតារាម៉ូដែល Plus-Size Paloma Elsesser និង Ali Tate-Cutler ផងដែរ។ Victoria’s […]

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំ២០២៣ នេះភ្ញៀវទេសចរបានមកលេង កម្សាន្តតាមបណ្តាតំបន់រមណីយដ្ឋាននានា សរុបប្រមាណជាង ៤៤ម៉ឺន នាក់ គឺចំនួននេះបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ បានកើតឡើងចំនួន ១៣៨៣,៨ ភាគរយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់មន្រ្តីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៦ តុលានេះ។ ប្រភពព័ត៌មាននោះបានបញ្ជាក់ថា ការកើនឡើងភ្ញៀវក្នុងឱកាសបុណ្យប្រពៃណីជាតិមួយនេះ ពីឆ្នាំ២០២២ មានចំនួនសរុប ២៩.៦៧៣ នាក់ មកដល់ឆ្នាំ២០២៣ មានចំនួនសរុប ៤៤០.៣០០ នាក់ ដោយសារ​រដ្ឋបាលខេត្តនេះបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំង​វេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញ ការតាំងបង្ហាញផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ ការប្រគំតន្រ្តី ស្តង់ពិព័រណ៍ និងបាញ់កាំជ្រួចនៅមាត់ទន្លេសិប្បនិម្មិត។ ប្រភពនោះបានបន្តថា ជាមួយនោះមន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយផ្សព្វផ្សាយសារាចរណែនាំ​លេខ០០៧ សរណន ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ស្តីអំពីការ​ពង្រឹង​គុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ,បានណែនាំឲ្យម្ចាស់អាជីវកម្ម​រក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន ,បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់​រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សំរាមក្នុងធុងសំរាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕