កម្សាន្ដ »

ប្រែសម្រួល៖ ស្រីនិច ពានរង្វាន់ Star Awards នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ដែលជាខួបលើកទី៣០របស់កម្មវិធីនេះ។ ពានរង្វាន់ Star Awards បានចាប់ផ្តើមនៅឆ្នាំ១៩៩៤ ប៉ុន្តែត្រូវបានផ្អាកមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាត។ ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនេះ គឺដើម្បីផ្តល់កិត្តិយសដល់ទេពកោសល្យច្នៃប្រឌិត និងខ្លឹមសារក្នុងឧស្សាហកម្មកម្សាន្តចិននៅមូលដ្ឋាន ហើយលើសពីនេះទៅទៀត អ្នកគាំទ្រនឹងបានឃើញតារាក្នុងស្រុកដែលពួកគេចូលចិត្តស្លៀកពាក់យ៉ាងស្រស់ស្អាត ពេលដើរលើកម្រាលព្រំក្រហម ក្នុងសម្លៀកបំពាក់ដែលនឹងត្រូវបានគេនិយាយដល់រាប់ថ្ងៃ និងពេលខ្លះរាប់ឆ្នាំ។ ពានរង្វាន់រាប់សិបត្រូវបានប្រគល់ជូនក្នុងកម្មវិធីនេះ រួមមានពានរង្វាន់តួឯកប្រុសល្អបំផុត និងតួឯកស្រីល្អបំផុត ខ្សែភាពយន្តទូរទស្សន៍ល្អបំផុត បទចម្រៀងប្រធានបទល្អបំផុត និងពានរង្វាន់ដែលមានការប្រកួតប្រជែងខ្លាំង គឺតារាប្រុសស្រីពេញនិយមបំផុត១០រូប។ ពានរង្វាន់ Star Awards ឆ្នាំ២០២៤ កាលពីឆ្នាំមុន បានឃើញទាំងពានរង្វាន់តួឯកប្រុសស្អាតបំផុត និងតួឯកស្រីស្អាតបំផុត ត្រូវបានឈ្នះដោយអ្នកឈ្នះលើកដំបូង។ លោក Jeremy Chan បានទទួលពានរង្វាន់តួឯកប្រុសល្អបំផុតសម្រាប់តួនាទីរបស់គាត់ក្នុងរឿង All That Glitters ខណៈដែលកញ្ញា Kym Ng បានឈ្នះចំណាត់ថ្នាក់លេខមួយសម្រាប់តួឯកស្រីល្អបំផុតក្នុងខ្សែភាពយន្តទូរទស្សន៍ Till The End។ តារាសម្តែង Zhang Ze Tong […]

សហការជាមួយសមាជិកសហគមន៍ មកពីភូមិចំនួន ៧ ក្នុងខេត្តក្រចេះ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងបានស្វែងរកទីតាំងសំបុកនៃប្រភេទសត្វស្លាបសំខាន់ៗកាលពីសប្តាហ៍មុន។ បេសកកម្មដែលមានរយៈពេល ៤ ថ្ងៃរបស់យើងទទួលបាននូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ រួមមាន៖ -សំបុកសត្វត្រយងចង្កំក-ស ចំនួន ១២ សំបុក -សំបុកសត្វត្រដក់តូចចំនួន ៥ សំបុក -សំបុកសត្វត្មាតភ្លើងចំនួន ១ សំបុក កាន់តែអស្ចារ្យថែមទៀតនោះគឺ ក្រុមការងាររបស់យើងថែមទាំងបានប្រទះឃើញកូនសត្វត្រយងចង្កំក-ស ចំនួន ៨ ក្បាល និងកូនសត្វត្រដក់តូចៗចំនួន ៥ ក្បាលផងដែរ ដែលកំពុងហោះហើរចេញពីសំបុករបស់ពួកវា។ តាមរយៈលទ្ធផលនេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ចំពោះកិច្ចការអភិរក្ស ដោយសារយើងអាចប្រមូលទិន្នន័យសំខាន់ៗសម្រាប់ការយល់ដឹងឱ្យបានច្បាស់ និងពីរបៀបដែលយើងអាចធ្វើសកម្មភាពការពារសត្វស្លាបដែលងាយរងគ្រោះទាំងនេះឱ្យជៀសផុតពីហានិភ័យបានយ៉ាងល្អបំផុត៕ អត្ថបទ៖ អង្គការWFF-កម្ពុជា  

ប្រែសម្រួល ៖ លន ស្រស់ តើអ្នកមានមិត្តភក្តិដែលមានរោមឬគ្រាន់តែស្រឡាញ់សុនខដែរទេ? ប្រសិនបើដូច្នេះមែន សូមកុំភ្លេចទៅទស្សនាមហោស្រពសុនខសិង្ហបុរី (Singapore Dog Festival) ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈ នៅតំបន់បៃតងផាឡាវ៉ាន់ក្នុងកោះសិនតូសា (Sentosa)។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃសម្រាប់ម្ចាស់សុនខ និងអ្នកស្រឡាញ់សុនខនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Furflr ដែលជាអ្នករៀបចំព្រឹត្តិការណ៍ធំៗផ្សេងទៀតទាក់ទងនឹងសត្វចិញ្ចឹម ដូចជាពិព័រណ៍ឆ្មាអាស៊ី និងមហោស្រពឆ្មាសិង្ហបុរី។ មហោស្រពសុនខសិង្ហបុរីលើកចុងក្រោយត្រូវបានប្រារព្ធធ្វើឡើងកាលពីឆ្នាំ២០១៨។ មហោស្រពនេះនឹងបើកដំណើរការចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៩យប់ទាំងពីរថ្ងៃ ហើយនឹងផ្តល់ឱកាសឱ្យសាធារណជនបានទស្សនាអាជីវកម្មសត្វចិញ្ចឹមក្នុងស្រុក សិប្បករ និងអង្គការនានា។ នឹងមានម៉ាកយីហោចំនួន៤០ ដែលផ្តោតលើសុនខនៅក្នុងព្រឹត្តិការណ៍នេះ ចាប់ពីចំណីសម្រន់រហូតដល់សម្ភារសម្អាងចាំបាច់។ ភ្ញៀវក៏អាចរង់ចាំទស្សនាការប្រកួតប្រជែង ល្បែងកម្សាន្ត និងរង្វាន់គួរឱ្យរំភើបផងដែរ។ ក្នុងចំណោមចំណុចពិសេសៗនៃមហោស្រពសម្រាប់ម្ចាស់សត្វចិញ្ចឹម និងសុនខរបស់ពួកគេ មានការប្រកួតស្លៀកពាក់ល្អបំផុត តំបន់ Bark N Play ដែលពួកគេអាចចូលរួមល្បែងកម្សាន្តអន្តរកម្ម និងកន្លែងថតរូប ព្រមទាំងចំណុចថតរូបផ្សេងទៀតជុំវិញទីធ្លាមហោស្រព រួមទាំងមានប៉ោងពណ៌ចម្រុះផងដែរ។ មហោស្រពក៏កំពុងរៀបចំកម្មវិធីស្មុំកូនសុនខផងដែរ ដោយសហការជាមួយអង្គការ Purely Adoptions សម្រាប់អ្នកដែលកំពុងគិតចង់បន្ថែមសមាជិកថ្មីក្នុងគ្រួសាររបស់ពួកគេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រមហោស្រពសុនខសិង្ហបុរី។ ព័ត៌មានថ្មីៗក៏មាននៅលើទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់មហោស្រពផងដែរ៕/ ប្រភព៖ […]

ប្រែសម្រួល៖ ស្រីនិច តារាចម្រៀងរ៉េប កាន់យេ វ៉េស្ត បានអួតអាងថា ភរិយារបស់គាត់ ប៊ីយ៉ាងកា សិនសូរី បានបង្កចលនានៅលើអ៊ីនធឺណិត ដោយសារតែការស្លៀកពាក់សម្លៀកបំពាក់ថ្លានៅក្នុងកម្មវិធី Grammy Awards។ តារាចម្រៀងដែលមានភាពចម្រូងចម្រាសរូបនេះ ត្រូវបានគេចោទប្រកាន់ដោយមនុស្សជាច្រើនថា បានបង្ខំភរិយារបស់គាត់ឱ្យបង្ហាញផ្នែកឯកជននៃរាងកាយ តាមរយៈការស្លៀកពាក់សម្លៀកបំពាក់ថ្លានៅលើកម្រាលព្រំក្រហមនៅក្នុងកម្មវិធីនៅទីក្រុងឡូសអានជឺលេសកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២ ខែកុម្ភៈ)។ ឥឡូវនេះ គាត់បានបង្ហោះនៅលើគណនី Instagram របស់គាត់អំពីស្ថិតិដែលបង្ហាញថា រូបកាយទទេរបស់សិនសូរី បានទទួលការស្វែងរកនៅលើ Google ច្រើនជាងអ្នកឈ្នះពានរង្វាន់នៅក្នុងពិធីប្រគំតន្ត្រីនេះ។ ស្ថិតិពី Google ដែលបានបង្ហោះដោយតារាចម្រៀងរ៉េបរូបនេះនៅក្នុង Instagram Stories របស់គាត់បានបង្ហាញថា ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការស្វែងរកឈ្មោះសិនសូរីលើសពី ៥ លានដង។ លោក វ៉េស្ត អាយុ ៤៧ ឆ្នាំ ក៏បានប្រកាសថា “យើងបានឈ្នះ Grammy” និងបានសរសើរសិនសូរី ដែលជាប្រធានផ្នែកស្ថាបត្យកម្មនៅក្រុមហ៊ុនម៉ូតរបស់គាត់ Yeezy ថាជា “មនុស្សដែលត្រូវបានគេស្វែងរកច្រើនជាងគេបំផុតនៅលើភពផែនដី”។ មានរបាយការណ៍ខុសៗគ្នាអំពីថាតើពួកគេត្រូវបានគេស្នើឱ្យចាកចេញពីកីឡដ្ឋាន Crypto.com Arena បន្ទាប់ពីព្រឹត្តិការណ៍នេះ ឬក៏ពួកគេបានចាកចេញដោយខ្លួនឯង។ ខណៈពេលដែលគាត់អួតអាងថាបានឈ្នះ […]

ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងនៅក្នុងទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី បានបញ្ចប់ការស្វែងរកសំបុកសត្វត្មាតរយៈពេលប្រាំថ្ងៃដំបូងនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងគូសផែនទីទីតាំងសក្តានុពលនៃតំបន់សំបុកសត្វត្មាតភ្លើងដែលនៅជិតនឹងអាហារដ្ឋានសត្វត្មាត ដោយផ្តល់នូវទិន្នន័យសំខាន់ៗសម្រាប់ការស្វែងរកសត្វត្មាតនាពេលអនាគត។ ទោះបីជាគ្មានសំបុកត្រូវបានកត់ត្រាក៏ដោយ ការមើលឃើញសត្វត្មាតនៅក្បែរនោះបានគូសបញ្ជាក់ពីទីតាំងសក្តានុពលសម្រាប់ការស្ទង់មតិនាពេលអនាគតដោយក្រុមរបស់យើង។ ពួកគេក៏បានប្រទះឃើញប្រភេទសត្វសំខាន់ៗផ្សេងទៀតក្នុងការស្វែងរករបស់ពួកគេផងដែរ ដូចជាសត្វកុកពាក់អំបោះ ៣ក្បាល និងសត្វស្វាព្រាម ៨ក្បាល ព្រមទាំងសត្វជ្រូកព្រៃផងដែរ! អត្ថបទ៖ អង្គការWWF-កម្ពុជា

ប្រែសម្រួល៖ ស្រីកា តារាស្រី Beyonce បានឈ្នះពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំសម្រាប់អាល់ប៊ុម Cowboy Carter នៅក្នុងកម្មវិធី Grammy Awards ២០២៥ ដែលជាពានរង្វាន់កំពូលដ៏កម្រមួយនៃកម្មវិធីនេះ។ តារាចម្រៀងល្បីឈ្មោះរូបនេះ ដែលជាសិល្បការិនីទទួលបានពានរង្វាន់ និងការដាក់បញ្ចូលឈ្មោះច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Grammy ត្រូវបានដាក់បញ្ចូលឈ្មោះក្នុងប្រភេទនេះចំនួនបួនដងរួចមកហើយ ហើយមនុស្សជាច្រើនយល់ថានាងត្រូវបានគេមើលរំលងពីពានរង្វាន់កំពូលនេះ។ “វាបានកន្លងផុតទៅច្រើនឆ្នាំណាស់មកហើយ” លោកស្រី Beyonce បាននិយាយក្នុងសុន្ទរកថារបស់នាង។ “ខ្ញុំសូមឧទ្ទិសពានរង្វាន់នេះជូនលោកស្រី Martell” នាងបានបន្ថែម ដោយសំដៅទៅលើលោកស្រី Linda Martell ដែលជាសិល្បការិនីស្បែកខ្មៅដំបូងគេដែលបានសម្តែងនៅឆាក Grand Ole Opry។ “យើងទាំងអស់គ្នាបានឃើញវាកើតឡើងហើយ” ពិធីករ Trevor Noah បាននិយាយ ដោយសំដៅទៅលើសមិទ្ធផលដ៏យូរអង្វែងមកហើយសម្រាប់សិល្បករឆ្នើមមួយរូបនៃវិស័យតន្ត្រី។ Kendrick Lamar បានឈ្នះពានរង្វាន់បទចម្រៀង និងការថតសំឡេងប្រចាំឆ្នាំសម្រាប់បទ Not Like Us ដែលជាបទចម្រៀងរិះគន់មួយ ដោយទទួលបានពានរង្វាន់កំពូលពីរនៃរាត្រីកម្មវិធីនោះ។ “យើងនឹងឧទ្ទិសពានរង្វាន់នេះជូនដល់ទីក្រុង” Lamar បាននិយាយ មុនពេលរៀបរាប់ឈ្មោះតំបន់នានានៅក្នុងតំបន់ Los Angeles។ នេះគឺជាបទចម្រៀងហិបហបលើកទីពីរដែលធ្លាប់ឈ្នះក្នុងប្រភេទនេះ។ បទដំបូងគឺជាបទ […]

ប្រែសម្រួល៖ ស្រីកា តារាល្បីៗក្នុងវិស័យតន្ត្រីកំពុងមកដល់ Crypto.com Arena នៅទីក្រុងឡូសអានជឺលេស សម្រាប់ពិធីប្រគល់រង្វាន់ Grammy។ ខណៈដែលព្រឹត្តិការណ៍ដ៏ធំនេះល្បីល្បាញដោយសារម៉ូដសម្លៀកបំពាក់ចម្លែកៗ ជាពិសេសបើប្រៀបធៀបជាមួយនឹងព្រឹត្តិការណ៍ហូលីវូដផ្សេងទៀត។  អ្នកចូលរួមអាចនឹងស្លៀកពាក់សមរម្យជាងមុន ដោយសារតែភ្លើងឆេះព្រៃដែលបានបំផ្លាញផ្នែកខ្លះនៃទីក្រុងនេះកាលពីខែមុន។ បន្ទាប់ពីមានការស្នើសុំឱ្យពន្យារពេលកម្មវិធីប្រគល់រង្វាន់ធំៗ អ្នករៀបចំបាននិយាយថា ពិធីនៅថ្ងៃអាទិត្យនេះនឹងប្រព្រឹត្តទៅតាមផែនការដដែល ប៉ុន្តែនឹងផ្តោតសំខាន់លើក្រុមសង្គ្រោះបន្ទាន់ និងមានផ្នែកសប្បុរសធម៌មួយដែលមិនទាន់បានបញ្ជាក់។ អ្នកតាមដានម៉ូដនឹងរង់ចាំមើលមិនត្រឹមតែតារាល្បីៗដូចជា Beyoncé និង Billie Eilish ដែលជាបេក្ខជនឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែក៏រង់ចាំមើលការស្លៀកពាក់ដែលគោរពដល់ទីក្រុងមួយនេះផងដែរ ដែលបានធ្វើជាម្ចាស់ផ្ទះពិធី Grammy ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ៦៦ ឆ្នាំរបស់ខ្លួន។ សូមមើលខាងក្រោមសម្រាប់រូបភាពស្លៀកពាក់ល្អបំផុតមួយចំនួនរហូតមកដល់ពេលនេះ៖      

ប្រែសម្រួល៖ រីយ៉ា ប៊ីយ៉ាងកា សិនសូរី (Bianca Censori )បានបង្កើតការឆ្អើមរអើមទូទាំងពិភពលោក នៅថ្ងៃអាទិត្យ ដោយដើរអាក្រាតទាំងស្រុងក្នុងពិធីប្រគល់រង្វាន់ក្រាមី ២០២៥ ជាមួយនឹងស្វាមីរបស់នាង កាញ៉េ វេស្ត ដែលស្លៀកពាក់គ្របបាំង។ អ្នករចនាម៉ូដវ័យ ៣០ឆ្នាំ ដែលធ្លាប់បង្កការភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញខ្លួនប្រថុយប្រថាន បានបង្ហាញសាច់សារពាង្គកាយទាំងស្រុងក្នុងរ៉ូបស្បៃថ្លាពណ៌សាច់ ដោយមិនពាក់អាវទ្រនាប់ក្នុង ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងអ្នកទស្សនា។ ប៊ីយ៉ាងកា បានបង្ហាញទំនុកចិត្តខ្ពស់ នៅពេលដើរចូលទៅកាន់កម្រាលព្រំក្រហមដោយស្លៀកអាវរងាចោមពណ៌ មុននឹងដោះអាវនោះចេញយ៉ាង និងបង្ហាញគូទអាក្រាតរបស់នាងទៅកាន់អ្នកថតរូប។ នាងបានបង្វិលខ្លួនដើម្បីបង្ហាញដើមទ្រូងអាក្រាត និងការមិនពាក់អាវទ្រនាប់ក្នុង ខណៈដែលវេស្ត ដែលត្រូវបានចាត់ឱ្យចូលរួមប្រកួតប្រជែងក្នុងចំណាត់ថ្នាក់បទរ៉ាបល្អបំផុត បានសម្លឹងមើលរាងកាយអាក្រាតរបស់នាងក្នុងអំឡុងពេលនៃការបង្ហាញខ្លួនអសីលធម៌នេះ។ តារាសម្តែងរូបនេះបានពាក់ស្បែកជើងកែងខ្ពស់ពណ៌សាច់ និងម៉ាកធម្មតា។ ផ្ទុយទៅវិញ វេស្ត អាយុ ៤៧ឆ្នាំ បានស្លៀកឈុតខ្មៅសុភាពរាបសា និងវ៉ែនតា។ ប្រភពជិតស្និទ្ធរបស់ DailyMail.com បានបង្ហាញថា ភ្ញៀវនៅក្នុងពិធីបានឮថា គូស្វាមីភរិយានេះមិនត្រូវបានអញ្ជើញឱ្យចូលរួមពិធីនេះទេ ហើយត្រូវបានស្នើឱ្យចាកចេញភ្លាមៗក្រោយពេលពួកគេមកដល់។ អ្នកជំនាញក្នុងឧស្សាហកម្មតន្ត្រីក៏បានចោទសួរថាតើការចាកចេញយ៉ាងលឿនរបស់គាត់ គឺដោយសារតែជម្លោះជាមួយ ថេឡ័រ ស្វីហ្វ ដែរឬទេ។ អ្នកគាំទ្របានបង្ហោះសារនៅលើបណ្តាញសង្គម ដោយចាត់ទុកការបង្ហាញខ្លួននេះថា “គួរឱ្យរន្ធត់” និងថា សិនសូរី […]

ដោយ៖ កំចាយ កំពត÷ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមរយៈពេល៣ថ្ងៃ ខេត្តកំពតទទួលភ្ញៀវមកលេងកម្សាន្តបានជាង៧ម៉ឺន២ពាន់នាក់។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម គិតត្រឹមថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខេត្តកំពតមានវត្តមានភ្ញៀវទេសចរចំនួន៧២.៦១១នាក់។ ក្នុងនោះភ្ញៀវជាតិមាន៧០.៩៨២នាក់ និងទេសចរបរទេសចំនួន១.៦២៩នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា សម្រាប់ស្ថានភាពនៅតាមតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាមានលក្ខណ:ល្អប្រសើរដោយពុំមានភាពមិនប្រក្រតីណាមួយកើតឡើងទេ។ ដោយឡែក នៅខេត្តកែបឯណេះវិញ រយ:ពេល៣ថ្ងៃដូចគ្នានេះមានភ្ញៀវប្រមាណជិត៧ម៉ឺននាក់។ លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ភ្ញៀវជាតិ អន្តរជាតិបានចូលមកលេងក្នុងខេត្តកែបចំនួន៦៨.៣៦៥នាក់។ ក្នុងនោះភ្ញៀវជាតិមាន៦៧.៩៣៦នាក់ និងទេសចរបរទេសចំនួន៤២៩នាក់។ លោកប្រធានស្តីទីបានបន្តថា អំឡុងថ្ងៃដើរកម្សាន្តនោះ មន្ត្រីជំនាញពុំទទួលបានបណ្តឹងពីភ្ញៀវណាម្នាក់ទាក់ទិននឹងភាពមិនប្រក្រតីពីគ្រប់សេវាកម្មទេសចរណ៍ទេ។ មន្ត្រីនៃមន្ទីរទេសចរណ៍បានបែងចែកក្រុមការងារចុះសង្កេតការណ៍តាមគោលដៅកម្សាន្តទាំងអស់ដោយមិនចន្លោះឡើយ៕

ដោយ៖ កំចាយ កំពត÷ ថ្ងៃដើរលេងដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវចូលមកលម្ហែកម្សាន្តនៅខេត្តកំពតប្រមាណជាង២៤.០០០នាក់។ រមណីយដ្ឋានដែលភ្ញៀវជាប់សែស្រឡាយចិនចូលចិត្តឡើងទៅលេងគឺរមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃដើរលេងដំបូងសម្រាប់ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តកំពតទទួលភ្ញៀវទេសចរបានចំនួន២៤.៣៥៩នាក់។ ក្នុងនោះភ្ញៀវជាតិមាន២៣.៩០៨នាក់ និងទេសចរបរទេសចំនួន៤៥១នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា បងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិនច្រើនលើសលប់បាននាំគ្នាឡើងទៅលេងនៅលើភ្នំបូកគោដែលជាគោលដៅអុជធូបបន់ស្រន់ចំពោះមុខរូបសំណាកលោកយាយម៉ៅ និងព្រះអង្គវត្តសំពៅប្រាំដោយមិនអាចខកខានបាន។ និយាយរួម ឧទ្យានជាតិព្រះមុនីវង្សបូកគោជាគោលដោទេសចរណ៍ដ៏សំខាន់សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម។ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិនមកពីរាជធានីភ្នំពេញបានរៀបរាប់ថា ពួកគាត់តែងតែនាំក្រុមគ្រួសារមកលេងភ្នំបូកគោរៀងរាល់ថ្ងៃចូលឆ្នាំចិន ព្រោះទីនេះមានទេសភាពស្អាត បរិយាកាសបរិសុទ្ធ និងអាកាសធាតុត្រជាក់។ ម្យ៉ាងទៀតភ្នំបូកគោ ក៏មានកន្លែងស័ក្តិសិទ្ធិសម្រាប់បួងសួងសុំសេចក្តីសុខចម្រើន រកស៊ីមានបាន និងសម្រេចគ្រប់បំណងប្រាថ្នា។ ក្រុមភ្ញៀវដដែលបានបន្តថា កន្លែងដែលពួកគាត់មិនអាចខកខានបានគឺទីតាំងលោកយាយម៉ៅ និងព្រះអង្គនៅវត្តសំពៅប្រាំ។ ភ្នំបូកគោពិតជាកន្លែងពិសេសដែលអាចព្យាបាលជំងឺតានតឹងអារម្មណ៍បាន៕

ពស់ ដែលគេស្គាល់សម្រាប់ពណ៌ដ៏រស់រវើក និងខាំមានពិស ត្រូវបានរកឃើញនៅទូទាំងអាស៊ី និងអាមេរិក។ ក្នុងចំណោមពួកវា គឺមានពណ៌បៃតងភ្លឺ 𝘛𝘳𝘪𝘮𝘦𝘳𝘦𝘴𝘶𝘳𝘶𝘴 𝘢𝘭𝘣𝘰𝘭𝘢𝘣𝘳𝘪𝘴𝘶𝘳𝘶𝘴 𝘢𝘭𝘣𝘰𝘭𝘢𝘣𝘳𝘳𝘪𝘴 ត្រូវបានគេគិតថាជាប្រភេទសត្វដែលមានតែ១ប្រភេទមាននៅប្រទេសនេប៉ាល់ និងឥណ្ឌូនេស៊ី។ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា នេះពិតជាស្មុគស្មាញនៃពូជពង្សផ្សេងៗគ្នា រួមទាំង 𝘛𝘳𝘪𝘮𝘦𝘳𝘦𝘴𝘶𝘳𝘶𝘴 𝘶𝘦𝘵𝘻𝘪 ដែលទើបនឹងកំណត់អត្តសញ្ញាណបានពីការធ្វើតេស្ត DNA នូវប្រភេទដែលមាននៅប្រទេសមីយ៉ាន់ម៉ា។ ការរកឃើញនេះ គឺជាការរំលឹកដ៏មានអានុភាពនៃជីវៈចម្រុះដ៏អស្ចារ្យដែលយើងធ្វើការដើម្បីការពារជារៀងរាល់ថ្ងៃ។ តស់! ចូលរួមការពារធនធានធម្មជាតិរបស់យើងក្នុងឆ្នាំថ្មីនេះ។ ឈ្វេងយល់បន្ថែមអំពីប្រភេទសត្វពស់ដែលបានពិពណ៌នាថ្មីៗផ្សេងទៀតនៅក្នុងរបាយការណ៍ប្រភេទសត្វថ្មីរបស់យើងដែលមាននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ៕ អត្ថបទ៖  អង្គការ WWF កម្ពុជា

ប្រែសម្រួល៖ តារា ការបង្ហោះរូបភាពគួរឱ្យចាប់អារម្មណ៍ចុងក្រោយរបស់ នាងខាយលី ជឺនណឺ(Kylie Jenner) នៅលើ Instagram បានធ្វើឱ្យអ្នកគាំទ្រជាពិសេសកំលោះៗឈាមរាវបានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍។ តារាកម្មវិធីទូរទស្សន៍ប្រចាំថ្ងៃ អាយុ ២៧ឆ្នាំ រូបនេះបានចែករំលែករូបភាពពីការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធីបង្ហាញម៉ូដ Jean Paul Gaultier Haute Couture នៅទីក្រុងប៉ារីស។ ប៉ុន្តែមានចំណុចមួយដែលអ្នកគាំទ្រជាច្រើនមិនអាចដកភ្នែកចេញបាន។ ស្លៀកពាក់សម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់ Ludovic de Saint Sernin ដើមទ្រូងដ៏ធំទាំងទ្វេរបស់ខាយលីបានក្លាយជាចំណុចចាប់អារម្មណ៍ ហើយបានបង្កការពិភាក្សាពីសំណាក់អ្នកតាមដានជាច្រើននៅលើ Instagram ដោយមានការសន្និដ្ឋានថាខាយលីប្រហែលជាបានវះកាត់ទ្រូងម្តងទៀតហើយមើលទៅ។”ស៊ីលីកូនទាំងនោះជិតផ្ទុះហើយ” អ្នកផ្សេងទៀតបានសរសេរ។ “នោះហើយជាមូលហេតុដែលអ្នកមិនបានបង្ហោះរូបភាពកន្លងមក ព្រោះទៅវះកាត់” អ្នកផ្សេងទៀតបានសរសេរ។ មតិយោបល់ក៏មានរូបភាពចល័តទាក់ទងនឹងដើមទ្រូងជាច្រើនផងដែរ។ អ្នកគាំទ្រផ្សេងទៀតគ្រាន់តែមានការចាប់អារម្មណ៍លើទ្រូងប៉ុណ្ណោះ៖ “ខ្ញុំមិនអាចមើលឡើងលើបានទេ សូមទោស” មួយបានសរសេរ។”ទ្រូងពិតជាគូដ៏ល្បីល្បាញនៅទីនេះ” មួយទៀតបានបង្ហោះ។ ការបង្ហោះចាប់ផ្តើមជាមួយរូបថត polaroid របស់ខាយលីក្នុងសម្លៀកបំពាក់ពណ៌មាស បន្ទាប់មកជារូបថតខ្លួនឯង (ដែលបង្ហាញដើមទ្រូងណែនក្តំយ៉ាងច្បាស់)។ លើសពីនេះ នាងក៏បានបញ្ចូលរូបភាពនិងវីដេអូពីក្រោយឆាក និងការបង្ហាញម៉ូដ រួមទាំងវីដេអូខ្លីរបស់តារាម៉ូដែល អាមេលៀ ហែមលីន ដើរលើផ្លូវម៉ូដផងដែរ។ រូបភាពមុនចុងក្រោយរបស់ខាយលីក្នុងស៊េរីនេះគឺនាងដើរលើផ្លូវម៉ូដ ទោះជាយ៉ាងណា នាងហាក់បីដូចជាមិនមែនជាផ្នែកមួយនៃការបង្ហាញម៉ូដពិតប្រាកដទេ គ្រាន់តែជាតារាល្បីម្នាក់ក្នុងចំណោមតារាល្បីៗជាច្រើនដែលបានចូលរួមប៉ុណ្ណោះ។ […]

គ្រាន់តែនៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ២ក្បាល ដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះ ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF។ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណកូនផ្សោតកើតថ្មីទី២ នាវេលាម៉ោង២:១៥នាទីរសៀល នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥៕ អត្ថបទ៖ អង្គការ WWF កម្ពុជា

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩និង៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការ WWF-កម្ពុជា សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរសព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕ អត្ថបទ៖ អង្គការ WWF-កម្ពុជា

ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក និងនៅតាមដងទន្លេនេះ ក្រុមការងារយើងបានប្រទះឃើញកូនក្រពើភ្នំចំនួនពីរក្បាល ដែលនេះជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនដែលជិតផុតពូជ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងប៉ាន់ស្មានថា ក្រពើទាំងនេះមានអាយុពី ៥ ទៅ ៦ ខែ។ សូមបញ្ជាក់ថា តំបន់នេះក៏ធ្លាប់ជាកន្លែងដែលយើងធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះប្រព្រឹត្តទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីតំបន់នេះ។ តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ៕ អត្ថបទ៖ អង្គការ WWF-កម្ពុជា

ដោយ៖ កំចាយ កំពត÷ មជ្ឈមណ្ឌលសំណង់ប្រាសាទមាសលើភ្នំទ្វារក្នុងទឹកដីភូមិល្អាង ឃុំល្អាង ស្រុកដងទង់ កន្លែងតម្កល់រូបសំណាកលោកយាយម៉ៅនឹងបានជាទីដ៏ស័ក្តិសមដើម្បីពុទ្ធបរិស័ទគោរពប្រណិប័តន៍តាមជំនឿ។ ក្រោយបើកឲ្យដំណើរការជាផ្លូវការ តំបន់ជុំវិញបរិវេណប្រាសាទមាសនៅលើកំពូលភ្នំទ្វារដែលមានខ្យល់អាកាសបរិសុទ្ធ អាចមើលឃើញទេសភាពជួរភ្នំ និងទិដ្ឋភាពនៃក្រុងកំពតយ៉ាងស្រស់ស្អាតនោះនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ទាក់ទាញបំផុត។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពត រួមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទបានជួបជុំធ្វើពិធីរំកិលរូបសំណាកលោកជំទាវម៉ៅឆ្ពោះទៅទីអាសនៈក្នុងប្រាសាទមាសស្ថិតនៅលើកំពូលភ្នំទ្វារ។ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបានមានប្រសាសន៍ថា ការសាងសង់ប្រាសាទមាសតម្កល់រូបសំណាកលោកយាយម៉ៅលើកំពូលភ្នំទ្វារគឺក្នុងគោលដៅអភិរក្ស និងជាការកសាងកន្លែងគោរពប្រណិប័តន៍ជំនឿឲ្យបានស័ក្តិសម ដ្បិតនៅទីនេះមានទីធ្លាធំទូលាយសម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជា។ ដោយឡែក ទីតាំងអាស្រមលោកយាយម៉ៅចាស់ត្រូវបានរក្សាទុកនៅដដែល។ លោកប្រធានមន្ទីរបានបន្តថា ការសាងសង់ប្រាសាទមាសនៅលើភ្នំនេះជាការពង្រីកទីធ្លាឲ្យបានធំជាងមុនដើម្បីប្រជាពុទ្ធបរិស័ទងាយស្រួលក្នុងការគោរពប្រណិប័តន៍ និងថ្វាយបង្គំ ឬធ្វើពិធីសក្ការបូជាផ្សេងៗ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា ជារឿងមួយដ៏ល្អសម្រាប់ខេត្តកំពតដែលប្រាសាទមាសលោកជំទាវម៉ៅត្រូវបានសាងសង់នៅលើកំពូលភ្នំទ្វារនេះ។ ប្រាសាទមាសនឹងរួមចំណែកយ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍បែបជំនឿសាសនា ព្រោះទីតាំងនេះមានសក្តានុពលធម្មជាតិស្រាប់ដែលជាអំណោយផលដល់ការទាក់ទាញភ្ញៀវទេសចរ។ លោកប្រធានមន្ទីរបានបន្តថា ក្រោយសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលប្រាសាទមាសនឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀតរបស់ខេត្តកំពត។ នៅលើកំពូលភ្នំទ្វារ ឬតំបន់បរិវេណជុំវិញប្រាសាទមាសមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាទេសភាពជួរភ្នំ និងទិដ្ឋភាពនៃក្រុងកំពតយ៉ាងស្រស់ស្អាត ព្រមទាំងគយគន់ថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយទៀតផង៕

តើ​អ្នក​ដឹង​ទេ​ថា ឆ្កែព្រៃ ជា​ប្រភេទសត្វ​ព្រៃ​ដែល​មានវត្តមានរស់នៅ​ទូទាំងតំបន់​អាស៊ី ហើយពួកវាក៏កំពុងរស់នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក និង​ភ្នំព្រិចរបស់យើងផងដែរ ដែលទីនោះ គឺជាទីជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វប្រភេទនេះ។ ឆ្កែព្រៃចូលចិត្តរស់នៅមានលក្ខណៈជាហ្វូង និងប្រមាញ់ចំណីរួមគ្នា ហើយទៅណា មកណាអាចមានចំនួនចាប់ពី៥ ទៅ១០ ក្បាល។តាមរយៈការចាប់សត្វក្តាន់ និងសត្វដែលមានមាឌតូចល្មមៗផ្សេងទៀតជាចំណីអាហារ សត្វឆ្កែព្រៃក៏ដើរតួនាទីជាអ្នកជួយធ្វើឱ្យមានតុល្យភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើងផងដែរ។ សត្វឆ្កែព្រៃ គឺជិតផុតពូជជាសកល ហើយពួកគេត្រូវការការពារពីយើងទាំងអស់គ្នា! សូមរក្សាសត្វឆ្កែក្នុងស្រុករបស់អ្នកកុំឱ្យចូលទៅក្នុងតំបន់ការពារ ដើម្បីការពារពីការចម្លងជំងឺ និងបញ្ហានានា។  សូមចូលរួមទាំងអស់គ្នា ដើម្បីការពារ និងអភិរក្សសត្វព្រៃរបស់ប្រទេសយើង! អត្ថបទ៖អង្គការ WWF-កម្ពុជា

យើងមានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបថា ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងបានរកឃើញកូនសត្វត្រយងចង្កំក-ស ចំនួនពីរក្បាលនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។ កូនសត្វទាំង២នេះគឺជាកូនសត្វត្រយងចង្កំក-ស ដំបូងដែលអង្គការ WWF-កម្ពុជា បានកត់ត្រានៅក្នុងតំបន់របស់យើងក្នុងឆ្នាំនេះ ហើយពួកវាមានអាយុប្រហែល ៤ សប្តាហ៍ ដោយផ្អែកលើការត្រួតពិនិត្យរបស់យើង៕ អត្ថបទ៖ អង្គការ WWF-កម្ពុជា

ដោយ៖ កំចាយ កែប÷ ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤-២០២៥ រដ្ឋបាលខេត្តកែបនឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនប្រភេទដើម្បីស្វាគមន៍ភ្ញៀវជិតឆ្ងាយសម្រាប់រយ:ពេល២ថ្ងៃ។ មន្ត្រីជំនាញរំពឹងថាភ្ញៀវនឹងមកលេងក្នុងខេត្តកែបយ៉ាងកុះករ ខណ:ដែលហេដ្ឋារចនាសម្ព័ន្ធ និងឥរិយាបថប្រតិបត្តិករល្អប្រសើរជាងមុន។ លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ថា សម្រាប់ឱកាសនៃពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៤ឈានចូលឆ្នាំ២០២៥ លោកសង្ឃឹមថាភ្ញៀវជិតឆ្ងាយនឹងចូលមកលេងក្នុងខេត្តកែបយ៉ាងច្រើនកុះករ។ កត្តាមួយចំនួនដែលជំរុញ និងទាក់ទាញទេសចរឲ្យចូលមកខេត្តកែប ដូចជា ផ្លូវធ្វើដំណើរមានភាពងាយស្រួលជាងមុន ការកែប្រែទម្លាប់មិនល្អរបស់អ្នកលក់ដូរមួយចំនួនបន្ទាប់ពីមន្ត្រីជំនាញចុះអប់រំតាមការចង្អុលណែនាំពីព្រោះតែភាពអវិជ្ជមានធ្លាប់កើតឡើងកន្លងមកនោះ។ បន្ថែមលើនេះ នៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តនឹងបង្កើតព្រឹត្តិការណ៍កម្សាន្តសប្បាយផ្សេងៗ​ ដូចជា ពិធីបង្ហើរខ្លែងឯកខ្មែរ ប្រឡងចម្រៀងបុរាណសម័យ ពិធីប្រណាំងទូកផ្កាចារសមុទ្រ ការប្រគំតន្ត្រី សកម្មភាពអុជកាំជ្រួច បង្ហោះគោម និងសិល្បៈជាដើម។ លោកប្រធានស្តីទីបានបន្តថា ចំពោះសេវាម្ហូបអាហារ បច្ចុប្បន្ននៅទូទាំងខេត្តកែបមានភោជនីយដ្ឋាន អាហារដ្ឋានចំនួន៤២កន្លែង។ ដោយឡែក សេវាកម្មកម្សាន្តលើផ្ទៃសមុទ្រ ខេត្តកែបមានទូកម៉ាស៊ីនដឹកភ្ញៀវទៅលេងតាមបណ្តាកោះចំនួន១៦គ្រឿង និងទូកជូនភ្ញៀវស្ទូចត្រី១៨គ្រឿង។ សូមបញ្ជាក់ថា ជាមួយតម្លៃ និងសេវាកម្មនានាទាក់ទិនវិស័យទេសចរណ៍ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីពេលថ្មីៗនេះ លោក សោម ពិសិដ្ឋ បានណែនាំតាមរយ:មន្ទីរទេសចរណ៍ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់អាជីវករធ្វើយ៉ាងណាប្រកបអាជីវកម្មឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ សុចរិតភាព ពិសេសត្រូវបង្ហាញបញ្ជីមុខម្ហូបដើម្បីធានាផាសុកភាព ក៏ដូចជាជំនឿជឿជាក់ជូនអ្នកទេសចរ៕

ភ្នំពេញ  ៖ Miss Cosmo គឺជាកម្មវិធីប្រកួតសម្រស់ និងការបង្ហាញអត្តសញ្ញាណប្រពៃណីនៃភាពស្រស់ស្អាត ដើម្បីបញ្ជាក់អំពីការផ្តល់អំណាច តំណាងវប្បធម៌ និងការតស៊ូមតិ ។ កម្មវិធីនេះ នឹងផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌និងការលើកកម្ពស់ស្ត្រី ក្នុងឆាកអន្តរជាតិ។ Miss Cosmo ដ៏ល្បីល្បាញសម្រាប់ការប្រារព្ធពិធីនៃភាពចម្រុះ និងការផ្តល់អំណាចដល់ស្ត្រីនៅទូទាំងពិភពលោក កញ្ញា Cosmo បានក្លាយជាសញ្ញានៃការបំផុសគំនិត ដោយបង្ហាញពីសក្តានុពលផ្លាស់ប្តូររបស់ស្ត្រីនូវ វប្បធម៌ និងសហគមន៍។ ជាមួយគ្នានេះ ការប្រារព្ធពិធីនៃភាពចម្រុះ និងគោលបំណង នៃកម្មវិធី បវរកញ្ញា Cosmo មិនត្រឹមតែជាការប្រកួតមួយប៉ុណ្ណោះទេ  តែវាជាចលនាមួយដែលប្រមួលផ្តុំស្ត្រីមកពីជុំវិញពិភពលោក ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរជាវិជ្ជមាន ។ ស្ត្រីតំណាងឱ្យប្រទេសនីមួយៗ មិនត្រឹមតែបង្ហាញពីភាពថ្លៃថ្នូរ និងភាពស្រស់ស្អាតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការតស៊ូមតិ សម្រាប់បុព្វហេតុជិតស្និទ្ធនឹងបេះដូងរបស់ពួកគេផងដែរ ដូចជា និរន្តរភាព ការអប់រំ ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការពង្រឹងអំណាចរបស់ស្ត្រី។ មានសំណួរជាច្រើនដែលើកឡើងថា ហេតុអ្វី Miss Cosmo សំខាន់? បវរកញ្ញា Cosmo បានវិវត្តទៅជាវេទិកាមួយសម្រាប់ជំរុញការផ្លាស់ប្តូរសង្គម ដោយលើកទឹកចិត្តបេក្ខជនឱ្យធ្វើជាឯកអគ្គរដ្ឋទូតនៃក្តីសង្ឃឹម និងវឌ្ឍនភាពក្នុងប្រទេសរៀងៗខ្លួន ។ តាមរយៈការផ្តោតលើភាពស្រស់ស្អាតជាមួយនឹងគោលបំណង […]