ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ពិធីរៀបការលេងៗដើម្បីចូលរួមរកបច្ច័យកសាងវត្តនៅវត្តបឹងត្រាវឃុំបត់ត្រង់ស្រុកមង្គលបូរី នៅតែរក្សាបាននិងរៀបចំ ទោះបីជាឥទ្ធិពលសង្ក្រាន្តរៀបចំដោយអាជ្ញាធរធ្វើធំ គគ្រឹកគគ្រេងហាក់បានបង្វែរចំណាប់អារម្មណ៍ឲ្យអ្នកស្រុក ពិសេសបងប្អូនកូនក្មួយយុវជន យុវនារីឲ្យវក់ជក់ចិត្តតែមួយកម្មវិធីនៅកន្លែងសំខាន់ៗនោះ។ យ៉ាងណាមិញកាលពីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥ នៅអម្ពរនារាមបឹងត្រាវ ហៅវត្តបឹងត្រាវ នាឃុំបត់ត្រង់ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ គេឃើញយុវជន យុវនារីដែលស្ម័គ្រចិត្តធ្វើជាតួអង្គសម្តែងជាកូនកំលោះកូនក្រមុំអមដោយអ្នកំដរដែលជាក់ស្តែងមិនបានស្រលាញ់គ្នានិងចង់យកគ្នាជាប្តីប្រពន្ធទេ ហើយក៏មិនបារម្ភខ្លាចក្លាយជា«មេម៉ាយ, ពោះម៉ាយខាន់ស្លា» បានទទួលយកសម្លៀកបំពាក់និងពិធីអាពាហ៍ពិពាហ៍និមិត្តរូបឬពិធីលេងៗដើម្បីចូលរួមចំណែករកចំណូលកសាងវត្តតាមរយ:ភ្ញៀវចង់ថែ។ ក្នុងនោះ គេសង្កេតឃើញ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី, លោកជាវ ណារិន ប្រធានអគ្គិសនីកម្ពុជាសាខាខេត្តបន្ទាយមានជ័យ លោកអនុប្រធានមន្ទីររ៉ែនិងថាមពលខេត្ត មន្ត្រីអាជ្ញាធរ សមត្ថកិច្ច អ្នកពាក់ព័ន្ធបានចូលរួមនិងឧបត្ថម្ភផងដែរ ។ អស់លោកបានសាទរនិងលើកទឹកចិត្តឲ្យមានការថែរក្សាប្រពៃណីរៀបចំពិធីរៀបការលេងៗដើម្បីចូលរួមរកបច្ច័យឬចំណូលមែនទែននេះ ព្រោះនៅទូទាំងខេត្តបន្ទាយមានជ័យឬអាចថានៅទូទាំងប្រទេស ពិធីនេះមានតែនៅវត្តបឹងត្រាវនេះមួយប៉ុណ្ណោះ។ សូមរំលឹកថា ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ តាមទីវត្តអារាមនានា គេតែងតែប្រារព្ធពិធីត្រាស់ចូលឆ្នាំឬសង្រ្កាន្ត (ឆ្លងចូលឆ្នាំថ្មី) ដែលជាពិធីផ្តាច់ឆ្នាំចាស់ ផ្តាច់សករាជចាស់ ទទួលសករាជថ្មី និងបណ្តេញអស់ឧបទ្រព្យចង្រៃទាំងឡាយទាំងពួងពីឆ្នាំចាស់ ហើយអញ្ជើញទេវតាឆ្នាំថ្មីគ្រប់គ្រងថែរក្សាកូនចៅ ។ ដោយឡែកវត្តអម្ពរនារាមបឹងត្រាវ ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រះសង្ឃ គណៈកម្មការ អាចារ្យ […]
ដោយ : បន្ទាយ បន្ទាយមនជ័យ ៖ដំណើរសង្រ្កាន្តបន្ទាយមានជ័យរយៈពេល៤ថ្ងៃ ដែលបានប្រារព្ធធ្វើឡើងនៅសួនតេជោ ឈ្នះ ឈ្នះ (វេទិកាខេត្ត) ចំកណ្តាលទីប្រជុំជនខេត្តក្នុងក្រុងសិរីសោភ័ណ ដែលមានបងប្អូនពលរដ្ឋនិងភ្ញៀវទេសចរឆ្លងកាត់មកចូលរួម កម្សាន្តសប្បាយយ៉ាងច្រើន ឬអាចនិយាយថា ក្នុងរយៈពេល៤ថ្ងៃ ក្នុងទូទាំងខេត្តមានសរុបជិត១លាននាក់លើពលរដ្ឋសរុបក្នុងខេត្តមានជាង៨៥ម៉ឺននាក់នោះ។ ពិធីបិទបញ្ចប់ នៅព្រលប់ងៃទី១៧ខែមេសាឆ្នាំ២០២៥ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកអ៊ុំ រាត្រី និង លោកស្រីជ័យ ណារី និងចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីអាជ្ញារ សមត្ថកិច្ច អ្នកពាក់ព័ន្ធជាច្រើន។ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាព ការអភិវឌ្ឍដែលជាសមិទ្ធផលនៃរាជរដ្ឋាភិបាលតាំងពីសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដល់បច្ចុប្បន្នដឹកនាំដោយដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់ខេត្តនេះ ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ ឃើញថា បងប្អូនពលរដ្ឋនិងភ្ញៀវទេសចរឆ្លងកាត់មកកម្សាន្តសប្បាយរីករាយយ៉ាងក្រៃលែង និងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីល្បែងប្រជាប្រិយ ក៏មានការរាំលេង រួមជាមួយការបាញ់ទឹក ពពុះសាប៊ូ ប៉ាតម្សៅ ដោយរបៀបរៀបរយ សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរមិនប៉ះពាល់ទាស់ទែង បង្កបាតុភាពអ្វីឡើយ។ពិសេសជាងនេះទៀត ក៏មានការចូលរួម សហការពីក្រុមហ៊ុនSmart Phone និងបានអញ្ជើញ តារាល្បីៗ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ ។កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់)។ ចំនួនភ្ញៀវទេសចរឆ្លងកាត់និងលេងកម្សាន្តចំនួន២៤លាននាក់នោះ ខណ:ចំនួនប្រជាពលរដ្ឋកម្ពុជាយើងសរុបចំនួន១៧លាននាក់ ។នេះបើតាមការប្រកាសរបស់ក្រសួងទេសចរណ៍ ដែលសារព័ត៌មានក្នុងស្រុកទទួលបានកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ ។ យោងប្រកាសនោះ ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជិត២៤លាននាក់នោះ មានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។ ដោយតួលេខប្រចាំថ្ងៃនិមួយៗនៃ៣ថ្ងៃ រួមមាន៖ ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់ , ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់ ,ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់។ […]
ដោយ : បន្ទាយ ភ្នំពេញ :រយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ (ថ្ងៃទី១៤-១៦ខែមេសាឆ្នាំ២០២៥) កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តក្នុងកម្មវិធី “សង្ក្រាន្ត” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ត្រូវបានបញ្ចប់ដោយជោគជ័យ ។ ពោលគឺក្រោមស្មារតី ទទួលខុសត្រូវខ្ពស់ ប្រកបដោយស្នាមញញឹម និងមានមោទនភាព បើទោះបី ជាកម្លាំងម្នាក់ៗ មិនបានទៅចូលរួមជួបជុំគ្រួសារ ដូចគេឯងក៏ដោយ។ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញ ចុះត្រួតពិនិត្យដោយផ្ទាល់ លើកម្លាំងក្រោមឱវាទ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពការងារ ឲ្យប្រព្រឹត្តទៅដោយរលូន និងសម្រេចជោគជ័យ តាមផែនការ សក្តឹសមជាមេបញ្ជាការដ៏ម៉ត់ចត់ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត សង្ក្រានថ្ងៃទី៣និងថ្ងៃបង្ហើយនៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃទី១៦-១៧ ខែមេសា ឆ្នាំ២០២៥។ កម្លាំងនគរបាលទាំងអស់ រួមមានផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងកម្លាំងវរសេនាតូចការពារនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបានដាក់ពង្រាយ តាមទីប្រជុំជន តាមវត្តអារាម តាមរមនីយដ្ឋាន តាមដងផ្លូវជាតិ និងតាមទីតាំងប្រារព្ធពិធីសង្ក្រាន ។ គឺដើម្បីចេញប្រតិបត្តិការយាមល្បាត ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងកម្លាំងមួយចំនួនប្រចាំការនៅកន្លែងសម្រាប់ចេញអន្តរាគមន៍ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ ឬអគ្គីភ័យជាយថាហេតុ។ និងក៏ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពល្អជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យទាំងមូល លោកឧត្តមសេនីយ៍ទោ សិទ្ធិ […]

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ រយ:ពេលបីថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរចូលលេងកម្សាន្តតាមគោលដៅលំហែសំខាន់ៗ មានចំនួនជិត ២លាននាក់។ មន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ អំឡុងថ្ងៃសង្ក្រាន្ត ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥ និងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ អន្តរជាតិបានចូលមកលេងនៅតាមគោលដៅលំហែនានាមានចំនួន ១.៧៤១.៧៩៥ នាក់។ ចំណោមភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឆ្នាំ ២០២៥នេះបានកើនឡើង ធៀបនឹងឆ្នាំចាស់ ២០២៤ រួមមានភ្ញៀវទេសចរជាតិមានចំនួន ១.៧៣៨.៩០៦ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២.៨៨៩ នាក់។ មន្ត្រីជំនាញផ្នែកទេសចរណ៍ខេត្តបាត់ដំបងដដែលបានបញ្ជាក់បន្តថា÷ ភ្ញៀវទេសចរដែលបានធ្វើដំណើរពីតំបន់ផ្សេងៗចូលក្នុងខេត្តបាត់ដំបងនាឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥នេះបានហក់ឡើងខ្ពស់ដោយសារកត្តាការអភិវឌ្ឍ ផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ មានសន្តិសុខល្អ សុវត្ថិភាព អំណោយផលពីអាកាសធាតុ និងមានការរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តធំនៅកណ្តាលទីប្រជុំជនក្រុងបាត់ដំបង។ រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តបាត់ដំបងរួមមាន៖ រមណីយដ្ឋាន ប្រាសាទបាណន់, រមណីយដ្ឋាន ភ្នំសំពៅ, រមណីយដ្ឋាន ប្រាសាទឯកភ្នំ, រមណីយដ្ឋាន អាងកំពីងពួយ, រមណីយដ្ឋាន ស្ទឹងថ្មដាចម្ការទុរេន, រមណីយដ្ឋាន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ នៅខេត្តបន្ទាយមានជ័យក្នុងសង្ក្រាន្តចូលឆ្នាំថ្មីឆ្នាំម្សាញ់ ៣ ថ្ងៃ(១៤-១៦ខែមេសាឆ្នាំ២០២៥) មានភ្ញៀវជាតិ និងអន្តរជាតិជាង៦០ម៉ឺននាក់ ដែលមកលេងកម្សាន្ត ។ បើតាមមន្ត្រីមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យឲ្យដឹងថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ ថា ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៥ នេះ រយៈពេល៣ថ្ងៃ មកនេះមានភ្ញៀវជាតិ អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ មានប្រមាណជាង៦០ ម៉ឺននាក់ ។គឺនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានប្រមាណជិត២០ ម៉ឺន នាក់, ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥ ជាង២០ម៉ឺននាក់ និងថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៥ ជាង២០ម៉ឺននាក់ដែរ ។ អ្នកកត់ត្រាបានឲ្យដឹងថា ស្ទើរតែទាំងអស់ជាភ្ញៀវជាតិខ្មែរដែលលេងកម្សាន្តច្រើនជាងគេ មាននៅសួនតេជោឈ្នះឈ្នះ (ឬវេទិកាខេត្ត កណ្តាលបេះដូងខេត្ត) នាក្រុងសិរីសោភ័ណនិងលេងតាមដងផ្លូវ, នៅបរិវេណកាស៊ីណូនាក្រុងប៉ោយប៉ែត , នៅប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ពនិងប្រាសាទមេបុណ្យ អាងជើងគ្រុស ស្រុកថ្មពួក, អាងត្រពាំងថ្មស្រុកភ្នំស្រុក , នៅឃុំភ្នំតូចស្រុកមង្គលបូរី និងក៏មាននៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ។ រីឯនៅតាមវត្តអារាមនានា […]
ដោយ ៖ សុខុម ស្ទឹងត្រែង ៖រដ្ឋបាលខេត្តស្ទឹងត្រែងដឹកនាំដោយឯកឧត្តមសរ សុពុត្រា អភិបាលខេត្តបានរៀបចំមហាព្រឹត្តិការណ៍ឆ្នាំថ្មី ទទួលបានភ្ញៀវមកកម្សាន្តដល់ទៅជាង២៦ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃនេះគឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥។ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ បើប្រៀបធៀបកាលពីឆ្នាំ២០២៤ មានការកើនឡើងចំនួន ១៥២.១៥៣ នាក់ ស្មើនឹង១៣៩% ។ ក្នុងនោះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី ស្ទឹងត្រែង សង្ក្រាន្តមានចំនួន២៦១.៧៤៥ នាក់ អ្នកទេសចរបរទេសចំនួន ១០៦ នាក់។បីថ្ងៃនេះកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ៕
សៀមរាប៖ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។ លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារភ្នាក់ងារទេសចរនៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររូបនេះ បញ្ជាក់ថា ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខក្រុមការងារភ្នាក់ងារទេសចរប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខាតាមប្រាសាទ។ បន្ថែមពីនេះ មានក្រុមការងារភ្នាក់ងារទេសចរប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ មានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។ អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ សូមចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ […]
ដោយៈសុខុម ស្ទឹងត្រែងៈ ម្ចាស់សម្លេងទឹកដមដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រស់ជាតិ អន្លង់អន្លោច សប្បាយ កម្សត់ខ្លោចផ្សារផ្សេងៗបានដិតជាប់ក្នុងក្រអៅបេះដូងមនុស្សគ្រប់វ័យស្តាប់ពេលនេះអាជ្ញាធរចាប់ផ្តើមសង់រូបសំណាករបស់គាត់នៅខេត្តស្ទឹងត្រែង។ ឯកឧត្តម សរ សុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ប្រាប់Cambodia Flash News(CFN)ថាផ្តើមគំនិតសាងសង់នូវរូបសំណាកអធិរាជសម្លេងមាសឡើងគឺដើម្បីរំលឹកដល់ម្ចាស់សម្លេងដែលល្បីរន្ទឺតាំងពីដំណាក់កាលមុនមកដល់បច្ចុប្បន្ន។លោកអភិបាលខេត្តយល់ឃើញថា ការសង់រូបគាត់ឡើងក៏ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងផងដែរ។ លោកអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍បន្តទៀតថា ការសាងសង់រូបសំណាកម្ចាស់សម្លេងមាស ស៊ីន ស៊ីសាមុតក៏ជាការផ្សព្វផ្សាយទេសចរណ៍ផង។ម្យ៉ាងទៀតគាត់គឺជាវីរបុរសសំនៀងពិរោះរបស់កម្ពុជាយើង។ រីឯលោកអ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងយល់ឃើញថាការកសាងរូបសំណាកតាស៊ីនស៊ីមុតលើទឹកដីស្រុកកំណើតគឺជាការគោរពដឹងគុណរបស់អ្នកជំនាន់ក្រោយហើយក៏បានផ្សព្វទេសចរណ៍តាមរយះភ្ញៀវ។ លោកប្រធានមន្ទីររំពឹងទុកយ៉ាងមុតមាំថា នៅពេលរូបសាងសង់ រួចរាល់ហើយនោះភ្ញៀវ ដែលបានមកដល់ខេត្តស្ទឹងត្រែង នឹងចូលទៅផ្តិតរូបភាពដើម្បីផ្សព្វផ្សាយបន្តកាន់តែល្បីល្បាញពេលមកដល់ខេត្តស្ទឹងត្រែង នឹកដល់លោកតាស៊ីនស៊ីសាមុត។ លោកប្រធានមន្ទីរបាននិយាយបន្តទៀតថាទីតាំងជុំវិញ បរិវេន របស់គាត់នឹងរំលេចពណ៍ទេសភាពស្អាតៗឱ្យកាន់តែមានភាពទាក់ទាញ ការចាប់អារម្មណ៍ពីភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា។ទីតាំងបានភ្ជាប់ជាមួយទេសភាពមានទន្លេនិងស្ពានសេកុងក្នុងក្រុងស្ទឹងត្រែងដ៏ទាក់ទាញនាពេលដ៏ឆាប់ខាងមុខ។ ប្រវត្តិខ្លះៗ លោក ស៊ីន ស៊ីសាមុតកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣។ លោកគឺជា អ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរ ដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ មានរហស្សនាមថា អធិរាជ សម្លេងមាស ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ។ លោក “ស៊ីន ស៊ីសាមុត” ទទួលមរណៈភាព […]

ដោយ៖ ឧត្តរ ឧត្តរមានជ័យ÷ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ បាននាំមកនូវទិដ្ឋភាពថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចតាមបែបវប្បធម៌។ ជាពិសេសស្រុកចុងកាល់ បានក្លាយជាគំរូនៃការរួមបញ្ចូលសិល្បៈ វប្បធម៌ជាមួយការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក។ លោក លី រដ្ឋា អភិបាលស្រុកចុងកាល់ បានឱ្យដឹងថា សង្ក្រាន្តឆ្នាំថ្មីនេះ អាជ្ញាធរ បានអនុវត្តន៍យុទ្ធសាស្ត្រថ្មីក្នុងការរៀបចំនិងតុបតែងកម្មវិធីសង្ក្រាន្តនេះ ដោយផ្ដោតលើសិល្បៈច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋាន។ កន្លែងប្រារព្ធពិធីត្រូវបានរចនាយ៉ាងប្រណិត ដោយបញ្ចូលឧបករណ៍កសិកម្ម និងនេសាទជាធាតុសំខាន់ ដែលសម្គាល់ពីជីវិតប្រពៃណី និងមុខរបរដើមរបស់ប្រជាជនក្នុងតំបន់។ លោកអភិបាលបន្តថា ការតុបតែងសង្ក្រាន្តឆ្នាំថ្មីនេះដែរនូវទិដ្ឋភាពវប្បធម៌ អាជ្ញាធរបានបង្កើតតំបន់លក់ផលិតផលក្នុងស្រុក ដើម្បីជួយជំរុញអាជីវកម្មតូចតាច និងបង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋ។ បន្លែ សម្ល បង្អែម និងផលិតផលសិប្បកម្ម ត្រូវបានរៀបចំឱ្យភ្ញៀវទេសចរបានទស្សនាក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីមួយនេះ។ លោកអភិបាលបញ្ជាក់ថា សង្ក្រាន្តឆ្នាំថ្មី មានកម្មវិធីកម្សាន្តដ៏ចម្រុះដូចជា៖ ល្បែងប្រជាប្រិយ តន្ត្រីបុរាណ និងសម្តែងល្ខោនបាសាក់ ត្រូវបានរៀបចំយ៉ាងល្អ ប្រកបដោយភាពរីករាយ ដែលបង្កើនភាពទាក់ទាញ និងជួយឈ្វេងយល់អំពីវប្បធម៌ជាតិដល់ភ្ញៀវទាំងក្នុងស្រុកនិងក្រៅស្រុក។ គួររម្លឹកថា ការរៀបចំសង្ក្រាន្តឆ្នាំនេះបានផ្ដោតជាអាទិភាពលើការគ្រប់គ្រងសុវត្ថិភាព និងតម្លៃសេវាកម្មសមរម្យ ដើម្បីធានាឲ្យមានភាពរលូននៃពិធីបុណ្យ ហើយផ្ដល់បទពិសោធល្អដល់ភ្ញៀវទេសចរ។ នេះបង្ហាញថា វប្បធម៌មិនត្រឹមតែជាការរក្សា ឬបង្ហាញពីអតីតកាលទេ ប៉ុន្តែថែមទាំងជាវិធីសាស្ត្រសំខាន់ក្នុងការជឿនលឿនសេដ្ឋកិច្ច និងស្ថាបនាអនាគតរីកចម្រើនសម្រាប់តំបន់ផងដែរ៕
ដោយៈ ឧត្តរ ឧត្តរមានជ័យ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យនិងត្រួតពិនិត្យវឌ្ឍនភាពនៃការងាររៀបចំតុបតែងតំបន់សួនច្បារ ដែលស្ថិតនៅមុខតំបន់រដ្ឋបាលខេត្ត។ ការចុះពិនិត្យនេះមានគោលបំណងដើម្បីត្រៀមខ្លួនក្នុងការស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរដ៏ស្រស់ស្រាយដែលនឹងមកដល់ឆាប់ៗនេះ។ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ដំបូន្មានសំខាន់ៗចំពោះក្រុមការងារ និងស្នើឲ្យមានការសហការគ្នាជាប្រព័ន្ធ ដើម្បីអនុវត្តគម្រោងក្នុងការតុបតែងឲ្យទាន់ពេលវេលា និងមានគុណភាពខ្ពស់ សមស្របនឹងបរិយាកាសសប្បាយរីករាយនៃបុណ្យដ៏សំខាន់មួយនេះ។ ឯកឧត្តមបានបញ្ជាក់ថា៖ បុណ្យសង្ក្រាន្តឆ្នាំថ្មីនេះបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិដ៏សម្បូរបែបរបស់ខ្មែរយើង។ ដូច្នេះ ការរៀបចំតំបន់សួនច្បារឲ្យមានភាពស្រស់ស្អាត ទាក់ទាញ នឹងជំរុញមិនឲ្យមានការស្ទាក់ស្ទើររបស់ភ្ញៀវទេសចរចំពោះការដើរកម្សាន្តនៅក្នុងខេត្ត និងបង្កើនឱ្យមានការទំនាក់ទំនងល្អក្នុងសង្គមផងដែរ៕
កាលពីរសៀលថ្ងៃសុក្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រុមស្រាវជ្រាវរបស់រដ្ឋបាលជលផល (FiA) និងអង្គការ WWF-កម្ពុជា បានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅអន្លង់កំពី ក្នុងខេត្តក្រចេះ។ កូនផ្សោតនេះមានអាយុប្រហែល ៤ថ្ងៃ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាល ផ្សេងទៀត។ តាមរយៈលទ្ធផលនេះ រដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា ឥឡូវនេះបានកត់ត្រាចំនួនកូនសត្វផ្សោតថ្មីចំនួន ៦ ក្បាលនៅក្នុងទន្លេមេគង្គ ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ដែលក្នុងនោះមាន ៤ នៅខេត្តក្រចេះ និង ២ នៅខេត្តស្ទឹងត្រែង។ យើងសូមសម្តែងនូវការគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ឆ្មាំទន្លេទាំង ៧២ នាក់របស់យើងក្នុងការការពារទីជម្រកសត្វផ្សោត និងការការពារដែលនឹងធ្វើឱ្យកូនសត្វផ្សោតថ្មីទាំងនេះធំធាត់បានល្អប្រសើរ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន យើងអាចធានាបាននូវការការពារទន្លេមេគង្គ និងធនធានដ៏មានតម្លៃជាច្រើនទៀតផងដែរ៕ អត្ថបទ៖ អង្គការ WWF-កម្ពុជា
ដោយ៖ឧត្តរ ឧត្តរមានជ័យ÷ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែង ក្នុងឱកាសរៀបចំ សង្ក្រាន្តឧត្តរមានជ័យ ដែល ប្រព្រឹត្តទៅនៅរដូវចូលឆ្នាំថ្មី ឆ្នាំ២០២៥ ខាងមុខនេះថា៖ ពិធីបុណ្យបានរៀបចំឡើងដោយមានការដំឡើងតំបន់សួនច្បារដែលតុបតែងយ៉ាងស្រស់ស្អាត សមស្របសម្រាប់ភ្ញៀវទេសចរ និងការអបអរសាទរផងដែរ។ ឯកឧត្ដម បានបញ្ជាក់ថា មានការរៀបចំ តំបន់ម្ហូបអាហារមូលដ្ឋាន ដែលជាស្នាដៃបង្កើតដោយប្រជាពលរដ្ឋក្នុងតំបន់ផ្ទាល់ ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌មូលដ្ឋាន និងជួយលើកស្ទួយសេដ្ឋកិច្ចសហគមន៍។ ឯកឧត្ដមបានបន្ថែមថា ការរៀបចំពិធីនេះ មិនត្រឹមតែផ្តោតលើការសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចសំខាន់មួយសម្រាប់បង្កើនចំណូលដល់ប្រជាជនតាមរយៈការលក់អាហារមូលដ្ឋាន និងការបង្ហាញស្នាដៃបែបវប្បធម៌ខ្មែរ។ សង្ក្រាន្តឧត្តរមានជ័យ ឆ្នាំ២០២៥ នេះ គឺជាឱកាសមួយសម្រាប់ទេសចរជាតិ និងអន្តរជាតិបានស្វែងយល់ និងជះចំណូលចិត្តលើអរិយធម៌របស់ខេត្តដែលកំពុងមាន និងជួយជំរុញការអភិវឌ្ឍក្នុងតំបន់ផងដែរ៕
ដោយ៖ឧត្តរ ឧត្តរមានជ័យ -ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអះអាងថា រូបចម្លាក់ “ពស់យក្ស” ដែលធ្វើឡើងពី ចំរៀកឬស្សី និងបានដាក់តាំងនៅលើតំបន់សួនច្បារមុខតំបន់រដ្ឋបាលខេត្ត គឺជាស្នាដៃច្នៃប្រឌិត និងមានតម្លៃខ្ពស់ដែលបង្កើតឡើងដោយ ប្រជាពលរដ្ឋក្នុងក្រុងសំរោងផ្ទាល់។ ឯកឧត្តម មាន ចាន់យ៉ាដា បង្ហាញការភ្ញាក់ផ្អើល និងមិននឹកស្មានថា ប្រជាពលរដ្ឋក្នុងស្រុកអាចបង្កើតបានស្នាដៃដ៏អស្ចារ្យមួយនេះទាល់តែសោះ ក្នុងការត្រៀមទទួលស្វាគមន៍ ឆ្នាំថ្មី ២០២៥។ រូបពស់យក្សនេះ មិនត្រឹមតែជារូបសម្បត្តិសិល្បៈអស្ចារ្យនោះទេ ប៉ុន្តែជាការបង្ហាញពីស្នាដៃ នៃការច្នៃប្រឌិតផ្ទាល់របស់អ្នកស្រុកក្រុងសំរោងផ្ទាល់។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរនិងលើកទឹកចិត្តដល់ប្រជាជនក្នុងការរក្សាចំណេះជំនាញ និងបន្តអភិរក្សសិល្បៈដែលមានការច្នៃប្រឌិត ដើម្បីឲ្យសម្បត្តិវប្បធម៌ដ៏ល្អនេះ បន្តអភិវឌ្ឍក្នុងសង្គមកម្ពុជាយើង។ពស់យក្សនេះ មិនមែនត្រឹមតែជារូបចម្លាក់បានឃើញនៅសកម្មភាពការរួមចំណែកសហការរបស់ប្រជាជនយ៉ាងសកម្ម ដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួន។ហើយនេះជាសញ្ញាបង្ហាញថា ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ មានសមត្ថភាព និងសិល្បៈច្នៃប្រឌិតខ្ពស់ អាចជះពន្លឺដល់ការអភិវឌ្ឍទេសចរណ៍ និងវប្បធម៌នៅក្នុងតំបន់បានយ៉ាងល្អទៀតផង៕

ដោយ៖ កំចាយ កំពតៈ សង្ក្រាន្តវិទ្យាល័យព្រះបិតាជាតិស្រុកកំពង់ត្រាចបានប្រារព្ធឡើងដោយភ្ជាប់ជាមួយការបង្ហាញនូវអត្តសញ្ញាណនំចំណី ម្ហូបអាហារ របាំ និងល្បែងប្រជាប្រិយដែលជាកេរដំណែលសម្បត្តិវប្បធម៌ជាតិ។ ក្រុមសិស្សចូលរួមក្នុងពិធីសង្ក្រាន្តកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានរៀបរាប់ថា ពួកខ្លួនមានអារម្មណ៍រំភើបដែលវិទ្យាល័យព្រះបិតាជាតិបានរៀបចំសង្ក្រាន្តឆ្នាំថ្មីក្នុងទ្រង់ទ្រាយធំ និងល្អជាងឆ្នាំមុន។ ពិធីនេះបានផ្តល់នូវភាពសប្បាយរីករាយប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ល្អប្រពៃសម្រាប់ពួកខ្លួនដើម្បីចងចាំ ហើយចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណី ពិសេសល្បែងរបាំប្រជាប្រិយកេរដំណែលដូនតាបន្សល់ទុកជាយូរមកហើយ។ ក្រុមសិស្សានុសិស្សបានបន្តថា តាមរយៈសង្ក្រាន្តវិទ្យាល័យព្រះបិតានេះគឺបានបង្ហាត់ និងបង្ហាញដល់ពួកខ្លួនអំពីរបៀបធ្វើនំចំណី ការលេងល្បែងប្រជាប្រិយ ក៏ដូចជាការរាំរបាំត្រុដិ របាំជូនពរ របាំនារីជាជួរ ព្រមទាំងរបាំរស្មីដួងចន្ទជាដើម។ លោក អ៊ុង សុភាព នាយកវិទ្យាល័យព្រះបិតាជាតិបានបញ្ជាក់ថា ឆ្នាំនេះ ការរៀបចំសង្ក្រាន្តវិទ្យាល័យព្រះបិតាជាតិបានធ្វើក្នុងទ្រង់ទ្រាយធំ ហើយល្អជាងឆ្នាំមុនតាមរយៈការបង្កើតជាទស្សនីយភាពសិល្បៈ និងបរិយាកាសរីករាយមុនថ្ងៃបុណ្យចូលលឆ្នាំថ្មីមកដល់។ លោកនាយកបានបន្តថា ការរៀបចំសង្ក្រាន្តវិទ្យាល័យឆ្នាំនេះផ្តោតលើចំណុចសំខាន់ចំនួន៤ គឺ វប្បធម៌ ប្រពៃណី យុវជន និងការអភិវឌ្ឍ។ លោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលស្រុក លោកមានសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យព្រះបិតាជាតិដែលមានចរិតលក្ខណៈបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ។ ការណ៍នេះគឺឆ្លើយតបតាមបំណងរបស់ថ្នាក់ដឹកនាំខេត្តដែលលោកចង់ឃើញប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន ពិសេសក្មេងៗជំនាន់ក្រោយរក្សាបាននូវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ។ លោកអភិបាលស្រុកបានបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ស្រុកកំពង់ត្រាចនឹងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនកន្លែងនៅតាមតំបន់រមណីយដ្ឋាន និងទីវត្តអារាមទូទាំងស្រុក។ ជាការអំពាវនាវ លោកសូមឲ្យយុវជនទាំងអស់បញ្ចៀសពីការលេងល្បែងដែលប៉ះពាល់ដល់កិត្តិយស […]
ដោយ៖ កំចាយ កំពត÷ នៅតាមបណ្តាវិទ្យាល័យនានាក្នុងខេត្តកំពត គណ:គ្រប់គ្រងសាលាបានរៀបចំសង្ក្រាន្តឆ្នាំថ្មីដើម្បីបង្កភាពសប្បាយរីករាយសម្រាប់សិស្សានុសិស្សមុនឱកាសវិស្សមកាលចូលមកដល់។ ជាមួយសកម្មភាពចូលរួមហាត់សម និងលេងល្បែងប្រជាប្រិយផ្សេងៗ គណៈគ្រប់គ្រងសាលាបញ្ជាក់ថា សង្ក្រាន្តវិទ្យាល័យធ្វើឡើងដើម្បីរំលេចអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់នៃល្បែង របាំប្រជាប្រិយខ្មែរដែលជាកេរដំណែលរបស់ខ្មែរ។ ក្រុមសិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះនរោត្តមរណឫទ្ធិក្នុងស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា៖ ឆ្នាំនេះ គណៈគ្រប់គ្រងសាលាបានអនុញ្ញាតឲ្យរៀបចំសង្ក្រាន្តវិទ្យាល័យដើម្បីបានកម្សាន្តសប្បាយមុនវិស្សមកាលចូលមកដល់នៅថ្ងៃទី៦ ខែមេសាដ៏ខ្លីខាងមុខ។ ពួកប្អូនពិតជារីករាយក្នុងការចូលរួមហាត់សម និងលេងល្បែង ក៏ដូចជាការរាំរបាំផ្សេងៗ។ ក្រុមសិស្សានុសិស្សបានបន្តថា ការរៀបចំសង្ក្រានវិទ្យាល័យនឹងបង្កបរិយាកាសសប្បាយរីករាយនៅក្នុងសាលា បង្កើនសាមគ្គីភាព ពិសេសបានចូលរួមអភិរក្សវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរកុំឲ្យបាត់បង់។ លោក ស៊ុយ ធឹង នាយករងវិទ្យាល័យព្រះនរោត្តមរណឫទ្ធិបានបញ្ជាក់ថា ចូលដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ សិស្សានុសិស្សបាននាំគ្នាចូលរួមហាត់សម និងលេងល្បែង រាំរបាំប្រជាប្រិយយ៉ាងសប្បាយរីករាយ។ សង្ក្រាន្តឆ្នាំនេះ សាលាគ្រោងរៀបចំក្នុងទ្រង់ទ្រាយធំដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ដោយបំផុសនូវសកម្មភាពជាច្រើនក្នុងន័យអភិរក្សវប្បធម៌ ប្រពៃណី ល្បែង របាំប្រជាប្រិយរបស់ខ្មែរ។ ក្នុងនាមគណៈគ្រប់គ្រងវិទ្យាល័យ លោកសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន រួមទាំងលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូដែលតែងបានគិតគូរ និងជំរុញក្នុងការរៀបចំសង្ក្រាន្តវិទ្យាល័យនេះឡើង។ លោកនាយករងបានបន្តថា ជាមួយគ្នានេះដែរ មន្ទីរអប់រំ យុវជន និងកីឡាខេត្តក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកម្មវិធីសង្ក្រាន្តនៅគ្រប់វិទ្យាល័យទូទាំងខេត្តតាមលទ្ធភាពដែលអាចធ្វើបាន៕
ប្រែសម្រួល៖ តារា Kanye West (ខេនី វេស្ត ) បានធ្វើការសារភាពដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងអំឡុងពេលនៃបទសម្ភាសន៍ជាមួយ DJ Akademiks អំពីអាពាហ៍ពិពាហ៍កន្លងមករបស់គាត់ជាមួយ គីម ខាដាស៊ាន និងកូនៗដែលគាត់មានជាមួយនាង។ ក្នុងអំឡុងពេលនៃការសន្ទនារយៈពេលមួយម៉ោង ដែលត្រូវបានបង្ហោះនៅលើ YouTube កាលពីថ្ងៃអាទិត្យ អ្នកច្រៀងរ៉េប វ័យ ៤៧ ឆ្នាំរូបនេះ ដែលឥឡូវហៅខ្លួនឯងថា Ye បាននិយាយថា គាត់ស្តាយក្រោយដែលបានធ្វើឱ្យអតីតភរិយារបស់គាត់ គីម វ័យ ៤៤ ឆ្នាំ មានផ្ទៃពោះ។ “វាជាកំហុសរបស់ខ្ញុំ” គាត់បាននិយាយថា។ “ខ្ញុំមិនចង់មានកូនជាមួយមនុស្សម្នាក់នេះក្រោយពេលរស់នៅជាមួយគ្នាពីរខែដំបូងនោះទេ ប៉ុន្តែនោះមិនមែនជាផែនការរបស់ព្រះជាម្ចាស់ទេ។” “ខ្ញុំមិនមានកម្មសិទ្ធិឈ្មោះនិងរូបភាពឬយ៉ាងហោចណាស់សិទ្ធិ ៥០-៥០ ជាមួយកូនៗរបស់ខ្ញុំទេ” គាត់បាននិយាយនៅពេលមួយ ដោយសំដៅលើសង្គ្រាម “ធំមហិមា” រវាងពួកគេលើកូនប្រុសពីរនាក់និងកូនស្រីពីរនាក់របស់ពួកគេ។ “ដូច្នេះ តើវាជាការថែទាំរួមគ្នាដោយរបៀបណា?” វេស្ត និង ខាដាស៊ាន ពីមុនបានរៀបការអស់រយៈពេលប្រាំមួយឆ្នាំចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១ និងមានកូនបួននាក់៖ ណត វ័យ ១១ ឆ្នាំ […]
ដោយ៖ កំចាយ កំពតៈ មន្ត្រីគ្រប់គ្រងតំបន់ការពារបឹងធម្មជាតិបានសម្តែងក្តីរីករាយចំពោះការចុះរកចំណី និងស្នាក់នៅរបស់សត្វក្រៀលនាដែនអភិរក្សអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាចសម្រាប់រដូវកាលឆ្នាំនេះមានរយៈពេលវែង។ ការបង្កើត ” ស្រែមិត្តក្រៀល ” កត្តាអាកាសធាតុ និងការយល់ដឹងបន្ថែមរបស់ពលរដ្ឋសហគមន៍ជាចលករដែលធ្វើឲ្យពពួកសត្វក្រៀលស្នាក់នៅបឹងអន្លង់ព្រីងមានរយៈពេលយូរ ហើយពោរពេញដោយភាពកក់ក្តៅ។ លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពបឹងអន្លង់ព្រីងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា ការចុះរកចំណី និងស្នាក់នៅរបស់សត្វក្រៀលនាបឹងអន្លង់ព្រីងក្នុងឆ្នាំ២០២៤-២០២៥ មានរយៈពេលយូរជាងរដូវកាលមុនៗ។ នេះជាមោទកភាពមួយសម្រាប់មន្ត្រីជំនាញ និងសមាជិកសហគមន៍ ព្រោះជាធម្មតាត្រឹមចុងខែកុម្ភៈ ពពួកសត្វក្រៀលតែងចាប់ផ្តើមធ្វើបន្លាស់ទីទៅកាន់កន្លែងថ្មីដើម្បីសម្ងំពងកូនហើយ។ លោកនាយកបានបន្តថា រដូវកាលឆ្នាំនេះ សត្វក្រៀលចាប់ផ្តើមចុះកាលពីដើមខែធ្នូ ឆ្នាំ២០២៤ ហើយមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សត្វក្រៀលកំពុងបន្តរកចំណីនៅបឹងអន្លង់ព្រីងមានចំនួន៨៨ក្បាល។ បរិមាណនេះនៅថេរ បើប្រៀបធៀបកាលពីដើមខែកុម្ភ:ដោយមិនទាន់មានមួយក្បាលណាចាកចេញនៅឡើយទេ។ ជាធម្មតា បណ្តាឆ្នាំកន្លងទៅ ត្រឹមដើមខែមីនា ពពួកសត្វក្រៀលបានចាកចេញអស់ពីបឹងអន្លង់ព្រីងដោយនាំគ្នាឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ លោក ម៉ម រិន ប្រធានសហគមន៍ការពារតំបន់អន្លង់ព្រីងបានបញ្ជាក់ថា តាមការកត់សម្គាល់ ឈរលើកត្តា២ដែលឆ្នាំនេះសត្វក្រៀលមកស្នាក់នៅក្នុងតំបន់បឹងអន្លង់ព្រីងមានរយៈពេលវែង។ ទី១ កត្តាធម្មជាតិ គឺចុងខែវិច្ឆិកា ឆ្នាំ២០២៤ រដូវកាលភ្លៀងធ្លាក់បានបញ្ចប់ ព្រោះកាលណារាំងភ្លៀង ហើយទឹកស្រកជិតអស់ពីផ្ទៃបឹងនោះសត្វក្រៀលចាប់ផ្តើមចុះមករកចំណី […]
ដោយ៖ គង់ហេង កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា មានការសង្ឃឹម និងជឿជាក់ថា នឹងមានប្រជាពលរដ្ឋ ភ្ញៀវទេសចរមកចូលរួមលេងកម្សាន្តរយៈពេលបីថ្ងៃ នៃសង្រ្កាន្ត ឬពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់២០២៥ ដែលនឹងមកដល់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ គឺក្នុងមួយថ្ងៃប្រមាណ ១លាននាក់។ ការថ្លែងយ៉ាងដូច្នេះ នៅក្នុងការដែលឯកឧត្តមអភិបាលរូបនេះបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពការងាររបស់គណៈកម្មការរៀបចំសង្រ្កាន្តកំពង់ចាម ដើម្បីអបអរសាទរបុណ្យ ដើម្បីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅសាលាខេត្តកំពង់ចាមនារសៀលថ្ងៃទី ២៥ មីនាម្សិលមិញនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ជាមហិច្ឆតារបស់គណៈកម្មការយើង សម្រាប់ការស្រូបភ្ញៀវមកលេងក្នុងឱកាស បុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃខាងមុខនេះ គឺយ៉ាងហោចក៏បានបីលាននាក់ដែរ។ ប៉ុន្តែបើអាចបាន ៥លាន នាក់ស្មើនឹងឆ្នាំទៅ២០២៤ នោះជាការល្អប្រសើរមែនទែន មានន័យថា យើងអាចការពារខ្សែក្រវាត់យើងបាន។ ឯកឧត្តម បានបន្ថែមថា៖ ការដែលឯកឧត្តមលើកឡើងបែបនេះ ដោយយោងទៅលើកត្តាចំនួនពីរ គឺទី១ តាមបណ្តារាជធានី ខេត្តទូទាំងប្រទេសគេរៀបចំសង្រ្កាន្តធំដែរ មានតុបតែងព្រឹត្តិការណ៍ សម្រាប់ក្នុង ខេត្តសាមីនីមួយៗ ជាពិសេសអង្គរសង្រ្កាន្តនៅខេត្តសៀមរាបដែលថ្នាក់ដឹកនាំបានរៀបចំដឹកនាំចាត់ចែង ដែលមានទ្រង់ទ្រាយធំជាលក្ខណៈជាថ្នាក់ជាតិ និងអន្តរជាតិ និងទី២ ការដែលយើងប៉ាន់ប្រមាណប្រជាពលរដ្ឋ បីលាន នេះ គឺដោយសារយើងចិញ្ចឹមចលនារបស់យើងនៅក្នុងខេត្តឱ្យចូលរួមលេងកម្សាន្ត […]
