សេដ្ឋកិច្ច »

ដោយៈសិរីមតី ភ្នំពេញ៖ក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.ក (CRBV) គឺជាក្រុមហ៊ុនចម្រុះរវាងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា(កម្ពុជា រី)និងក្រុមហ៊ុន BlueVenture Group Public Company Limited (BVG) ដែលផ្តល់សេវាគាំទ្រលើការគ្រប់គ្រងសំណងធានារ៉ាប់រង សុខភាព និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស្ថាប័នស្វ័យធានារ៉ាប់រង (self-insured organizations) បានប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដើម្បីផ្ដល់ជូនដល់អតិថិជនដែលមានធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល ក្នុងការទទួលបានសេវាថែទាំនិងព្យាបាលសុខភាព ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីចុះអត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីភាពជាដៃគូអាជីវកម្ម នារសៀលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក Suthon Chutiniyomkarn អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនកម្ពុជារីប៊្លូវេនឈ័រ ឯ.កនិងលោកសាស្រ្ដាចារ្យ Attapoom Susupausជានាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។ លោក Suthon Chutiniyomkarn ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.ក បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវដោះស្រាយសំណងធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់បុគ្គល និងការលើកកម្ពស់សុខមាលភាពរបស់អតិថិជនជាមួយពិសោធន៍ថ្មី ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យាចុងក្រោយ សម្រាប់ការស្នើទាមទារសំណងធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់បុគ្គល។ លោក បានបន្ថែមថា […]

ដោយ៖ សិរីមតី ភ្នំពេញ៖ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរ ពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដើម្បីផ្ដល់ជូនដល់អតិថិជន ក្នុងការទទួលបានសេវាថែទាំសុខភាព សម្រាប់ប្រជាជនកម្ពុជា ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីភាពជាដៃគូអាជីវកម្ម នាព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងលោកសាស្រ្ដាចារ្យ Attapoom Susupaus ជានាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ។ លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានលើកឡើងពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍លើសពីសេវាធនាគារ និងការលើកកម្ពស់សុខុមាលភាពរបស់អតិថិជន។ លោក បានបន្ថែមថា ធនាគារ ហត្ថា មិនត្រឹមតែមានជំនាញក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនតែអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណងលើកកម្ពស់សុខុមាលភាពសង្គមរបស់ប្រជាជនកម្ពុជាតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រផ្សេងៗ ។ បើតាម លោក មិន សុផា បានឱ្យដឹងទៀតថា […]

ដោយ៖សិរីមតី ភ្នំពេញ៖ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលីនិងណូវែលហ្សេឡង់ដ៏ធំជាងគេត្រូវបានរៀបចំឡើងដោយស្ថាប័នIDP Education ក្រោមការគាំទ្រនិងចូលរួមបើកដោយលោកAndreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានិងលោកម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE នាព្រឹកចុងសប្តាហ៍ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ។ សិស្ស និស្សិត និងអាណាព្យាបាលសរុបប្រមាណជាង ១២០០ នាក់បានជួបប្រឹក្សាផ្ទាល់ជាមួយអ្នកតំណាងនៃស្ថាប័នលំដាប់ពិភពលោកប្រមាណជាង ៥០ ស្ថាប័នមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ដើម្បីស្វែងយល់លម្អិតនូវព័ត៌មានអំពីជម្រើសសិក្សា លក្ខខណ្ឌចូលរៀន ការដាក់ពាក្យ និងស្នើរសុំទិដ្ឋាការដើម្បីទៅសិក្សា ព្រមទាំងព័ត៌មានអាហារូបករណ៍នានាជាច្រើន នាពិព័រណ៍រយៈពេល ២ថ្ងៃនេះដែលធ្វើឡើងក្នុងថ្ងៃទី ១៣ និង ១៤ កក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលអង្គរ និងភ្នំពេញ។ ក្រោមការឆ្លុះបញ្ចាំងលើឥទ្ធិពលនៃការអប់រំអន្តរជាតិ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE បានបញ្ជាក់ថា៖ “ការអប់រំអន្តរជាតិផ្តល់ផលវិជ្ចមានគួរឲ្យកត់សម្គាល់សម្រាប់សិស្សានុសិស្សលើចំណេះដឹង និងជំនាញ ព្រមទាំងចក្ខុវិស័យដែលជម្រុញបន្ថែមដល់ការអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពសម្រាប់ភាពជាអ្នកដឹកនាំ។” លោកក៏បានបន្ថែមទៀតថា៖ […]

ដោយ៖ ស-សម្បត្តិ ភ្នំពេញ៖ ក្រុមហ៊ុន U.S.R.V GROUP Co., Ltd បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ប៊ីហ្សខ្មែរ ឌីជីថល មេឌា Co., Ltd. ដើម្បីរួមគ្នាចាប់ជាដៃគូគាំទ្រនិងជំរុញការអភិវឌ្ឍអាជីវកម្មឲ្យគ្នាទៅវិញទៅមកឲ្យកាន់តែរីកចម្រើនបានឆាប់រហ័ស។ ពិធីនេះគឺបានធ្វើឡើងនៅក្រុមហ៊ុនU.S.R.V GROUP នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ុំ សារ៉ាវុធ ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន U.S.R.V GROUP បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនUSRV Group និងក្រុមហ៊ុន BizKhmer Digital Media នៅពេលនេះ គឺអាចចាត់ទុកបានថា ជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តមួយសម្រាប់ក្រុមហ៊ុនទាំងពីរ។ ផ្តើមចេញលើមូលដ្ឋាននៃការចុះអនុស្សរណៈនេះ ក្រុមហ៊ុនទាំងពីរនឹងបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្តយូរអង្វែងក្នុងកិច្ចសហការដ៏ល្អនិងរិះរកគ្រប់វិធីជំរុញការអភិវឌ្ឍអាជីវកម្មឲ្យគ្នាទៅវិញទៅមកឲ្យមានការរីកចម្រើលឿនទៅមុខ។ ជាពិសេសលើការផ្តល់សេវារបស់ក្រុមហ៊ុន BizKhmer Digital Media ដែលជាក្រុមហ៊ុនបម្រើទីផ្សារឌីជីថល និងអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា។ ឯកឧត្តមបានបន្តថា លើសពីនេះក្រុមហ៊ុននឹងផ្លាស់ប្តូរបទពិសោធល្អៗជាគន្លឹះជាមួយគ្នាទៅវិញទៅមកធ្វើយ៉ាងណាឲ្យបានជិតស្និទ្ធនិងស៊ីជម្រៅទៅលើគ្រប់ផ្នែកក្នុងការធ្វើអាជីវកម្មដែលយើងកំពុងមានស្រាប់និងផែនការបង្កើតអាជីវកម្មថ្មីៗបន្ថែមទៀតរបស់ក្រុមហ៊ុនទាំងពីរដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវប្រសិទ្ធភាពនិងផលប្រយោជន៍រួមទាំងអស់គ្នា។ ឯកឧត្តម អ៊ុំ សារ៉ាវុធ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន U.S.R.V GROUP […]

ដោយ៖ប្រសិទ្ធ ភ្នំពេញ៖និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) សូមជម្រាបជូនម្ចាស់សហគ្រាស និងប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ (អង្គភាព) ឱ្យបានជា្របថា៖ សម្រាប់សហគ្រាស និងអង្គភាពរងសវនកម្មឯករាជ្យ កាលបរិច្ឆេទនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក ន.គ.ស. នឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ដើម្បីសម្រួលដល់សហគ្រាស និងអង្គភាព ដែលរងសវនកម្មឯករាជ្យមួយចំនួន ដែលមិនទាន់បញ្ចប់នីតិវិធីជាស្ថាពរ ន.គ.ស. បានសម្រេចផ្តល់ពេលបន្ថែមចំនួន ៣០ (សាមសិប) ថ្ងៃ ក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក ន.គ.ស. តាមប្រព័ន្ធអនឡាញ (E-Filing System) និងអនុញ្ញាតឱ្យដាក់លិខិតពន្យារពេលដូចខាងក្រោម៖ ១. សហគ្រាស និងអង្គភាព រងសវនកម្មឯករាជ្យ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក គ.ន.ស. មិនឱ្យហួសថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ សហគ្រាស និងអង្គភាព រងសវនកម្មឯករាជ្យ ដែលបានអនុញ្ញាតឱ្យបិទបញ្ជីគណនេយ្យខុសពីថ្ងៃទី៣១ ខែធ្នូ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក ន.គ.ស. ហួសរយៈពេល ៧ខែ បូក […]

កំពង់ឆ្នាំង ៖ សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ដែលជាអ្នកខេត្តកំពង់ឆ្នាំង និងបានចុះប្រគល់រង្វាន់ជូនដល់លំនៅដ្ឋានផ្ទាល់តែម្ដង។ សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ឈុំ ចាន់ថា ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន បម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅម្ដុំផ្សារព្រៃទា ជិតអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ ពោធិ៍ចិនតុង រាជធានីភ្នំពេញ ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាននាស្រុកកំណើត អ្នកនាង ឈុំ ចាន់ថា បានប្រាប់ឱ្យដឹងថា ដោយសារតែខ្លួនជាស្ត្រីម៉េម៉ាយ ហើយកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ អ្នកនាងបានសម្រេចចិត្តទុកកូនប្រុសអាយុ១០ឆ្នាំម្នាក់ឱ្យរស់នៅជាមួយម្តាយនាស្រុកកំណើត ហើយខ្លួនបានមកបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ។ អ្នកនាង ឈុំ ចាន់ថា បានបន្តឱ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ អ្នកនាងតែងទិញភេសជ្ជៈតែបៃតង អ៊ីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំទទួលទានជាប្រចាំ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដង […]

ដោយ៖ប្រសិទ្ធ ភ្នំពេញ៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ)កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាឲ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលបានសម្រេចលើវិធានការលើកទឹកចិត្តដល់សមាជិកសមាគមអ្នកអភិវឌ្ឍន៍កម្ពុជា រួមមានដូចខាងក្រោម៖ ១.មិនអនុវត្តពិន័យអន្តរការណ៍ចំពោះសមាជិកសមាគមអ្នកអភិវឌ្ឍន៍កម្ពុជារហូតដល់ការអនុគ្រោះបង់ពន្ធជាកញ្ចប់ ត្រូវបានបញ្ចប់។ ២.ពន្យារពេលការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ដែលមានបច្ចេកទេសខ្ពស់ និងត្រូវការពេលសិក្សាឈ្វេងយល់ រួមមាន៖ ១).កាតព្វកិច្ចអនុវត្តស្តង់ដាគណនេយ្យជាធរមាន និង២).កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។ ៣.ត្រូវអនុវត្តកាតព្វកិច្ចរួមមាន៖ កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក (ន.គ.ស.) ជាកំហិត។ ៤.គួរមានឆន្ទៈ និងមានផែនការច្បាស់លាស់ក្នុងការចូលរួមសិក្សា ស្រាវជ្រាវ និងចូលរួមការបណ្តុះបណ្តាលស្តង់ដាបច្ចេកទេស ដែលរៀបចំដោយ (ន.គ.ស.) និងគ្រឹះស្ថានបណ្តុះបណ្តាលដែលមានការទទួលស្គាល់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ដោយៈសិរីមតី ប៉ោយប៉ែត៖ ធនាគារ ហ្វីលីពដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅកម្ពុជាកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤ បានប្រកាស បើកសម្ពោធជាផ្លូវការនូវទីតាំងថ្មីសាខាប៉ោយប៉ែតដែលស្ថិតនៅកណ្តាលនៃតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន ជាប់ព្រំប្រទល់ជាប់ប្រទេសថៃ។ សាខាថ្មីនេះត្រូវបានធ្វើការកែលម្អ ដើម្បីបើកបម្រើជូននូវសេវាធនាគារពេញលេញក្នុងគោលបំណងបំពេញនូវតម្រូវការអតិថិជននៅក្នុងតំបន់។ សាខាប៉ោយប៉ែតបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការជម្រុញភាពរីកចម្រើននៅក្នុងសហគមន៍ក៏ដូចជាពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ដែលនឹងជួយជំរុញខេត្តមួយនេះឆ្ពោះទៅរកអនាគតដ៏រុងរឿង។ សាខាថ្មីនេះ ក៏បានភ្ជាប់មកជាមួយអាគារធំទូលាយជាងមុនក៏ដូចជាការបន្ថែមនូវសេវាកម្មធនាគារជាច្រើនផ្សេងទៀត សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់ជាមួយនឹងការបម្រើសេវាកម្មពីបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈនិងបទពិសោធន៍ច្បាស់លាស់។ លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា៖“យើងមានសេចក្តីរំភើបរីករាយក្នុងការបើកសម្ពោធសាខាថ្មីនេះដើម្បីបម្រើទៅដល់តម្រូវការហិរញ្ញវត្ថុដែលកំពុងកើនឡើងនៅក្នុងសហគមន៍របស់យើង។យើងប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់សេវាកម្មធនាគារដែលងាយស្រួលប្រើប្រាស់ជូនទៅដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តផ្សេងៗទៀតផងដែរ។” សាខាប៉ោយប៉ែត ដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើបនិងសំបូរបែបជាច្រើន ទៅតាមតម្រូវការរបស់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យមនិងបុគ្គល។ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖ • ហិរញ្ញប្បទានពាណិជ្ជកម្ម • មូលប្បទានបត្រធនាគារ • សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស • ផលិតផល និងសេវាផ្សេងៗ។ ដើម្បីអបអរសាទរការបើកដំណើរការនៃសាខាប៉ោយប៉ែតអតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេសនិងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនទៀតនៅពេលធ្វើការបើកគណនីជាមួយធនាគារ ហ្វីលីព។ សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះអតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីពតាមរយៈលេខទូរសព្ទ 086 930 000 / 089 989 818 / 088 […]

ដោយ៖​ សិរីមតី កណ្តាល៖កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. បានបរិច្ចាគសម្ភារប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋនៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុន ADATA បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋក្នុងតំបន់តាមសមត្ថភាពជាក់ស្តែង និងបំពេញទំនួលខុសត្រូវផ្នែកសង្គម ផ្នែកសាជីវកម្ម តាមលទ្ធភាពរបស់ពួកគេផងដែរ។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ រួមមានលោក Chen Libai ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd. លោកគ្រូ Lianze , លោក សេង ហូត ប្រធានសម្ព័ន្ធយុវជនអាហារូបករណ៍( ស២) ប្រចាំប្រទេសចិន និង អភិបាលរងស្រុកអង្គស្នួលប្រចាំខេត្តកណ្តាល និងលោក ណែម ចន្នី ជំទប់ទី១នៃឃុំម្កាក់ ព្រមទាំង លោក Chen Jianwen តំណាងស្ថាប័នរបស់ ក្រុមហ៊ុន ADATA Technology Co., Ltd នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោក Chen […]