ភ្នំពេញ៖ក្នុងដំណើរបេសកកម្មលើកកម្ពស់សុខុមាលភាពរបស់គ្រួសារកម្ពុជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ (ខេមបូឌា) ម.ក និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៤ ក្រោមវត្តមានថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ រួមមាន៖ លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក, លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹនសួរ៉ិនស៍ (ខេមបូឌា) ម.ក និងលោក ហួត សៀងហៃ នាយករង សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានប្រព្រឹត្តទៅនៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះយុគន្ធរ។ ការការពារនិងផ្តល់នូវដំណោះស្រាយផែនការហិរញ្ញវត្ថុដល់ប្រព័ន្ធគ្រឹះស្ថានអប់រំសាធារណៈក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន សាលារៀនជំនាន់ថ្មីផងនោះ គឺជាកម្មវត្ថុចម្បងដែលជំរុញឱ្យកិច្ចសហការនេះកើតឡើង។ កត្តាដ៏សំខាន់មួយទៀត នៃកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រនេះ គឺការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យអប់រំកម្ពុជា ដែលស្របគ្នាទៅនឹងបេសកកម្មរបស់ក្រុមហ៊ុន ហ្វតតេ ក្នុងការជួយជ្រោមជ្រែងដល់ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលប្រៀបបានទៅនឹង […]
ដោយ៖ស-សម្បត្តិ ភ្នំពេញ ៖ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា CAMBODIA ECONOMIC MEDIA ETERPRENUAR ASSOCIATION ហៅកាត់ថា (CEMEA) ដែលទើបនឹងត្រូវបានបង្កើតឡើងនេះ គឺដើម្បីចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានគ្របដណ្តប់ទាក់ទងទៅនឹងសេដ្ឋកិច្ចនៅកម្ពុជា។ លោកអ៊ុំ សារ៉ាវុធ ស្ថាបនិកសារព័ត៌មានCambodia Flash News(CFN) និងជាអនុប្រធានប្រចាំការរបស់(CEMEA)បានឲ្យដឹងថា ការបង្កើត(CEMEA)នេះចក្ខុវិស័យសំខាន់គឺយើងចង់ប្រមែប្រមូលធនធានមនុស្ស ពោលគឺអ្នកសារព័ត៌មានដែលមានជំនាញនិងបទពិសោធជ្រៅជ្រះប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងក្រមសីលធម៌ ក្នុងការផលិតមាតិកាព័ត៌មានបែបសេដ្ឋកិច្ចដើម្បីផ្សព្វផ្សាយជាប្រយោន៍ទៅដល់សង្គម។ លោកអ៊ុំ សារ៉ាវុធបានឲ្យដឹងទៀតថា នៅកម្ពុជានិយាយជារួមមកដល់ពេលនេះ យើងមានសារព័ត៌មានជាច្រើនប៉ុន្តែព័ត៌មានដែលផ្តោតទៅលើសេដ្ឋកិច្ចគឺមានតិចនៅឡើយ។ផ្តើមពីនេះយើងក៏បានរួមគ្នាបង្កើតឲ្យមាន(CEMEA)នេះឡើង ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិនិងអន្តរជាតិ ដែលមានលក្ខណៈត្រឹមត្រូវទៅដល់មហាជនជាពិសេសធុរកិច្ចជនក្នុងការធ្វើអាជីវកម្មនិងចូលរួមជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិឲ្យរីកចម្រើន។ លោក យិន លាងគង់ ស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodia Financialtimes.com ជាប្រធាន(CEMEA)បានបញ្ជាក់ថា៖“អ្វីៗបានផ្លាស់ប្តូរហើយលើនិន្នាការសង្គម សេដ្ឋកិច្ច ដែលប្រព័ន្ឋផ្សព្វផ្សាយនានា គួរផ្តោតលើព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានជាចំណេះដឹង ដែលមានលក្ខណៈវិជ្ជមាន ដល់ប្រជាពលរដ្ឋឲ្យបានដឹង”។ លោកបន្តថា (CEMEA)គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយលើកកម្ពស់មុខមាត់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែងដល់សហគ្រិន ធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានា ឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។ […]
ភ្នំពេញៈ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង១០ស្ថាប័ន បានរួមគ្នាផ្តួចផ្តើមគំនិត បង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ដើម្បីរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងក្រមសីលធម៌។ លោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodia Financialtimes.com ជាប្រធានសមាគមសហគ្រិនសារព័ត៌មានកម្ពុជា ដែលទើបទទួលបានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃនាពេលថ្មីៗនេះបានថ្លែងថា សមាគមនេះផ្តោតតែលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍ សក្តានុពលវិនិយោគ ទេសចរណ៍ និងអចលនទ្រព្យជាដើម។ល។ លោកបញ្ជាក់ថា “ខ្ញុំគិតថា វាជាការចាំបាច់ណាស់ ក្នុងរួមគ្នាជាក្រុម ដើម្បីជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាអោយស្របតាមគោលនយោបាយអភិវឌ្ឍសដ្ឋកិច្ចជាតិ ឆ្នាំ២០៣០ប្រែក្លាយជាប្រទេស មានចំណូលធម្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០”។ លោកកៃ គឹមសុង ជាស្ថាបនិក និងជាចាងហ្វាងការផ្សាយនៃសារព័ត៌មានឌីជីថល Amazadia Education (AE) ជាអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានបន្ថែមថា នៅកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងកង្វះខាតព័ត៌មានសេដ្ឋកិច្ច សម្រាប់វិនិយោគិនបរទេស ដែលចង់ស្វែងរកការដាក់ទុនវិនិយោគ ក្នុងប្រទេសមួយ ដែលមានច្បាប់វិនិយោគល្អនិងមានការទាក់ទាញ។ លោកកៃ គីមសុងបានថ្លែងថា “ខ្ញុំគិតថា នៅពេលដែលយើងផ្សព្វផ្សាយ ពីសក្តានុពលរបស់ប្រទេសយើង អោយបានកាន់តែច្រើន នោះវិនិយោគិនបរទេស នឹងមានចំណាប់អារម្មណ៍កាន់តែខ្លាំង”។ ស្ថាបនិកសមាគមផ្សេងទៀត រូមមាន […]
ដោយ៖ សិរីមតី ភ្នំពេញ៖ កូនខ្មែរមួយរូប បានបង្កើតគំនិតប្រមូលយករថយន្តម៉ាកហ្សីប(Jeep)ចាស់ៗយកមកកែច្នៃសម្រាប់បម្រើវិស័យទេសចរណ៍។ដោយផ្តើមដំបូងពីរថយន្តមួយគ្រឿង ឥឡូវរថយន្តបានកើនឡើងដល់ជាង១០គ្រឿង ក្រោយពីទទួលបានការគាំទ្រពីទេសចរបរទេស និងខ្មែរ។ រថយន្តហ្សីប(Jeep)ចាស់ៗប្រមាណជាង១០គ្រឿង បានត្រូវគេកែច្នៃសម្រាប់យកទៅដឹកភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅក្នុងខេត្តសៀមរាប។ជាពិសេសសម្រាប់ដំណើរកម្សាន្តនិងគយគន់ប្រាសាទនានា រមណីយដ្ឋានវប្បធម៌ ទេសចរណ៍បែបធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។ អ្នកស្រី អាគីម លី (Akim Ly) ស្ថាបនិកក្រុមហ៊ុន Adventures Cambodia មានគំនិតកែច្នៃរថយន្តJEEPចាស់ៗ ដើម្បីលក់កញ្ចប់សេវាទេសចរណ៍នេះឡើង ដោយសារមើលឃើញថា រថយន្តJEEPចាស់ៗនេះ ជារបស់កម្រ ហើយមានការពេញនិយមពីសំណាក់ភ្ញៀវបរទេសសម្រាប់ដំណើរទេសចរណ៍បែបលក្ខណៈផ្សងព្រេង។ អ្នកស្រី អាគីម លី បានឱ្យដឹងថា៖បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកស្រី មានរថយន្តJEEP ដែលត្រូវបានកែច្នៃសរុបចំនួន១២គ្រឿង ហើយកញ្ចប់ទេសចរណ៍ដែលដាក់លក់ជូនភ្ញៀវទេសចរមានដូចជា៖ ដំណើរកម្សាន្តទៅមើលទេសភាពនិងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមស្រុកស្រែ ទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ ដំណើរទេសចរណ៍តាមដងទន្លេ ដំណើរទេសចរណ៍ទៅមើលថ្ងៃលិច កញ្ចប់សេវាទេសចរណ៍បែបម្ហូបអាហារខ្មែរ និងដំណើរទេសចរណ៍ទៅមើលសត្វ ជាដើម។ អ្នកស្រី បានឱ្យដឹងទៀតថា ភ្ញៀវបរទេសប្រមាណ៩០ភាគរយ មានការពេញនិយមខ្លាំងទៅលើដំណើរកម្សាន្តបែបផ្សងព្រេងតាមរថយន្តនេះ ខណៈប្រជាពលរដ្ឋខ្មែរមិនសូវមានការចាប់អារម្មណ៍ ដោយសារអាចមកពីកញ្ចប់សេវាខ្ពស់បន្តិច។ តម្លៃនៃកញ្ចប់សេវាកម្ម គឺអាស្រ័យទៅលើភ្ញៀវដោយពួកគេអាចទិញជាកញ្ចប់ពេញមួយថ្ងៃ ឬក៏ទិញទៅតាមម៉ោងដែលពួកគេចង់បាន។ ចំពោះកញ្ចប់សេវាពេញមួយថ្ងៃ សម្រាប់ភ្ញៀវបរទេសម្នាក់ គឺលក់ចាប់ពី៨០ដុល្លារឡើងទៅ ដោយក្នុងបញ្ចប់សេវានេះបូករួមទាំងសេវាម្ហូបអាហារ។ អ្នកស្រី […]
ដោយ ៖ ស-សម្បត្តិ ភ្នំពេញ៖ លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់នៅក្នុងកម្មវិធី«ពន្ធដារកម្ពុជា»ដែលផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះថា ចំពោះអាជីវកម្មតូចតាច ដែលមានផលកម្រិតមុខរបរក្រោម ២៥០លានរៀល រាជរដ្ឋាភិបាលកម្ពុជា គឺមិនតម្រូវឲ្យបង់ពន្ធអាករទេ។ លោកបណ្ឌិត អេង រតនា បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់ខ្ពស់និងជួយគាំទ្រដល់អាជីវកម្មតូចតាច ដែលមានកម្រិតផលរបរក្រោម ២៥០លានរៀល (ក្រោមផលរបរអ្នកជាប់ពន្ធតូច) ដែលភាគច្រើនគឺជាអាជីវកម្មមានលក្ខណគ្រួសាររបស់ប្រជាពលរដ្ឋ ពោលគឺអាជីវកម្មទាំងនេះមិនតម្រូវឲ្យបង់ពន្ធអាករអ្វីនោះឡើយ។ លោកបណ្ឌិតបានបញ្ជាក់ទៀតថា ជាមួយគ្នានេះ ចំពោះអាជីវកម្មដែលមានកម្រិតផលរបរចាប់ពី ២៥០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនៅរដ្ឋបាលសារពើពន្ធ ដោយត្រូវបានកំណត់ បែងចែកជាអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ផ្អែកលើផលរបរ ទ្រព្យសកម្មនិងទ្រង់ទ្រាយគតិយុត្តជាដើម។ បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យចុះបញ្ជី ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស អ្នកជាប់ពន្ធមានកាតព្វកិច្ចកាន់ កត់ត្រាបញ្ជីគណនេយ្យ ដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធអាករ ប្រចាំខែនិងប្រចាំឆ្នាំ ជូនដំណឹងមករដ្ឋបាលសារពើពន្ធនៅពេលដែលមានការផ្លាស់ប្តូរព័ត៌មានសហគ្រាសព្រមទាំងកាតព្វកិច្ចសារពើពន្ធផ្សេងទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ លោកបណ្ឌិត អេង រតនា ក៏បានបញ្ជាក់ឲ្យដឹងទៀតថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវទទួលខុសត្រូវចំពោះការគណនាប្រកាសនិងបង់ប្រាក់ពន្ធអាករផ្សេងៗ ដោយខ្លួនឯង ប្រកបដោយ ភាពស្មោះត្រង់ ក្នុងករណីរដ្ឋបាលសារពើពន្ធ រកឃើញពីការធ្វេសប្រហែស […]
ដោយៈសិរីមតី/ភ្នំពេញ៖ ទំហំទីផ្សារគ្រឿងអលង្ការនិងត្បូងមានតម្លៃនៅកម្ពុជាកំពុងបន្តរីកកាន់តែធំជាពិសេសក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ស្របនឹងបរិបទនេះ ក្រសួងពាណិជ្ជកម្ម បានគាំទ្រនិងជំរុញលើកទឹកចិត្តការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការនិងត្បូងមានតម្លៃនៅកម្ពុជាតាមរយៈការចូលរួមបង្កើតសមា គមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជាប្រមូលកៀងគរផលិតករ អាជីវករ ក្រុមហ៊ុននិងគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យគ្រឿងអលង្ការទាំងអស់ឱ្យក្លាយទៅជាតួអង្គតែមួយ និងប្រមូលផ្តុំ លើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍លើវិស័យគ្រឿងអលង្ការ ទាំងការរចនាម៉ូដ ការធ្វើពិពិធកម្មទីផ្សារ ដើម្បីជួយរាជរដ្ឋាភិបាលបើកច្រកសេដ្ឋកិច្ចសម្រាប់វិស័យនេះនិងចូលរួមចំណែកក្នុងការនាំយករូបិយបណ្ណបរទេសមកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ លោកស្រី តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍លើកឡើងដូច្នេះក្នុងពិធីបើកសម្ពោធពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៩ នារសៀលថ្ងៃទី២១ខែមីនា ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ លោកស្រីអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានស្នើដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ កម្ពុជា ពង្រឹងការគ្រប់គ្រងលើគុណភាពផលិតផល និងរៀបចំកសាងក្រមសីលធម៌វិជ្ជាជីវៈ លើវិស័យគ្រឿងអលង្ការ ដើម្បីកសាងទំនុកចិត្ដជូនអតិថិជនក្នុង និងក្រៅប្រទេស។ជាពិសេសជ្រៀតចូលទីផ្សារក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ដែលកម្ពុជាកំពុងតែមានស្រាប់ និងកំពុងចរចារជាបន្ដបន្ទាប់។ លោកស្រី តាន់ ទេពីកណ្ណិកា ក៏បានលើកទឹកចិត្ដដល់សមាគម ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ បន្ដអនុវត្ដនូវគំនិតផ្ដួចផ្ដើម និងវិធានការចាំបាច់នានា ក្នុងការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ដល់ការយល់ដឹង ពីវិស័យគ្រឿងអលង្ការដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយឧត្ដមភាពនិងនិរន្ដភាពលើឆាកអន្ដរជាតិ។ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានឲ្យដឹងថាពិព័រណ៍គ្រឿងអលង្ការនិងត្បូងកម្ពុជាអន្ដរជាតិនេះមានគោលបំណងឲ្យបងប្អូនអាជីវករ […]
ដោយៈសិរីមតី សៀមរាប៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ នឹងមានព្រឹត្តិការណ៍ធំៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្នុងនោះក៏នឹងមានព្រឹត្តិការណ៍ធំៗលំដាប់អន្តរជាតិ។ ប៉ុន្តែឯកឧត្តមមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ ថាព្រឹត្តិការណ៍ទាំងនោះមានអ្វីខ្លះ។តែទោះយ៉ាងណាក៏ដោយឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងនោះនឹងចាប់ផ្ដើមពីខែមេសា ខាងមុខនេះតទៅ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា គោលដៅទេសចរណ៍របស់កម្ពុជានៅឆ្នាំ២០២៤នេះ រួមមានទេសចរណ៍ចិន និងឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើន ហើយចេញដើរកម្សាន្តច្រើនជាងគេនៅលើពិភពលោក។ គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានកំណត់យកខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលមានលក្ខណៈពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទៅក្នុងសៀមរាប និងខេត្តដទៃទៀត ជាពិសេស វិស័យទេសចរណ៍ តាមរយៈការទាក់ទាញពីសក្តានុពលពីខេត្តសៀមរាប តភ្ជាប់ទៅកាន់សក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗដទៃទូទាំងប្រទេស ដែលតម្រូវឱ្យដាក់ចេញនូវវិធានការណ៍ពិសេស និងគន្លឹះក្នុងការទាក់ទាញក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និងត្រូវបានប្រកាស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិការដ្ឋាភិបាល-ឯកជន លើកទី១៩ នៅវិមានសន្តិភាព ដោយមានវិធានការចំនួន ៨ ក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាបរួមមាន៖ ១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍,២. ការរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ “ទស្សនាសៀមរាប ឆ្នាំ២០២៤”,៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន,៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន,៥. ការផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប,៦. […]
កែប÷ សំណង់កំពង់ផែទេសចរណ៍លើកោះទន្សាយខេត្តកែបដែលគ្រោងចំណាយថវិកាប្រហែល១លាន៦សែនដុល្លារក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីបានលេចចេញជារូបរាងប្រមាណ៩០ភាគរយហើយ។ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ អភិបាលខេត្តកែបបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍នលើកោះទន្សាយដែលមានចម្ងាយប្រហែក៤គីឡូម៉ែត្រដីគោក។ ប្រាប់ឲ្យដឹងក្នុងដំណើរចុះពិនិត្យនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថា ដំណើរការសាងសង់កំពង់ផែទេសចរណ៍លើកោះទន្សាយកំពុងប្រព្រឹត្តទៅតាមផែនការ និងពេលវេលាដែលបានកំណត់។ គិតមកដល់ពេលនេះ លទ្ធផលសាងសង់សម្រាប់គម្រោងទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ។ លោកអភិបាលខេត្តបានបញ្ជាក់ថា កំពង់ផែទេសចរណ៍ជាប្រវត្ថិសាស្រ្តនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ខេត្តកែប ពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ តែម្តង។ សមិទ្ធផលថ្មីលើដែនដីខេត្តតូចច្រឡឹងនេះនឹងប្រែក្លាយ ខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់នាពេលខាងមុខ។ ម្យ៉ាងទៀត ការកកើតឡើងនូវកំពង់ផែលើកោះទន្សាយជាការពង្រីកសក្តានុពលសម្រាប់វិស័យសេដ្ឋកិច្ចរបស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគីជាមួយប្រទេសក្នុងតំបន់៕
ដោយៈសិរីមតី ភ្នំពេញ៖បេសកកម្មសារព័ត៌មានដើម្បី «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប» ដែលត្រូវបានរៀបចំ និងដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា បានបញ្ចប់ហើយ ខណៈដែល ក.អ.ក បានកត់សម្គាល់ និងវាយតម្លៃជារួមថា បេសកកម្មនេះទទួលបានជោគជ័យលើសពីការរំពឹងទុក។ អត្ថបទសារព័ត៌មាន រួមទាំងវីដេអូប្រមាណជាង១០០ ទាំងភាសាខ្មែរ អង់គ្លេស ចិន និង វៀតណាម ដែលបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប បាននិងកំពុងត្រូវ បានផ្សព្វផ្សាយតាមបណ្តាញសង្គមជាបន្តបន្ទាប់តាមរយៈស្ថាប័នសារព័ត៌មាន ដែលបានចូលរួមក្នុងបេសកកម្មខាងលើ រួមទាំងសារព័ត៌មានជាច្រើនទៀត។ បេសកកម្មដ៏មានសារសំខាន់ ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន៤២នាក់ មកពី៣២ស្ថាប័ន ផ្សេងៗគ្នាទាំងជាតិ និងអន្តរជាតិ ត្រូវបានសម្របសម្រួលឱ្យចូលទស្សនាយកព័ត៌មាន និងផ្ដិតរូបភាពក្នុង រមណីយដ្ឋានដ៏មានសក្តានុពលរួមមាន៖ Angkor Wild Life and Aquarium, Angkor Eyes (កន្ត្រកវិល), ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, ភូមិព្រះដាក់, បារាយណ៍, ទេសចរណ៍បែបស៊ី វីល័យតាមរថយន្ត Jeep, សហគមន៍អេកូទេសចរណ៍កំពង់ភ្លុក, បុណ្យទន្លេ រួមនិងសន្និសីទសារព័ត៌មាន ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅមុខប្រាសាទអង្គរវត្ត។ តាមរយៈបេសកកម្មសារព័ត៌មាននោះ […]
ដោយ៖សិរីមតី/ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជំនួប ព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ នៅអគារឌីអ៊ែលីហ្សេ (The Elysee) ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ពីលោក ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កញ្ញា មាន សូនីតា គណៈកម្មការនារីឯក និងភ្ញៀវកិត្តិយសជាច្រើនកុះករ។ ក្នុងឱកាសនោះ លោក ឆាយ ស៊ីណាត បានថ្លែងថា៖« ព្រឹត្តិការណ៍ជ្រើសរើសនារីឯក នាពេលនេះគឺមានសារសំខាន់ណាស់ក្នុងវិស័យគ្រឿងអលង្ការ»។ លោកបញ្ជាក់ថា លោកមានបទពិសោធន៍ច្រើន ក្នុងការទៅចូលរួមនៅក្នុងកម្មវិធីគ្រឿងអលង្ការអន្តរជាតិ ដែលគេតែងតែមាននូវការដើរបង្ហាញគ្រឿងអលង្ការ តែកម្ពុជាខ្លួនឯងដែលជាវិស័យគ្រឿងអលង្ការ គួរណាស់ក៏មានអ្នកដើរបង្ហាញម៉ូដគ្រឿងអលង្ការផ្ទាល់សម្រាប់វិស័យគ្រឿងអលង្ការនេះ។ ដោយឃើញបែបនេះ ជាគំនិតច្នៃប្រឌិតមួយរបស់ខាងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសមាគម ដែលគាត់គិតថា មានការប្រកួតនារីឯកជាច្រើន ក៏ប៉ុន្តែការឱ្យនាមករណ៍នូវនារីឯកមួយៗគឺមានភាពខុសៗគ្នា។ដូច្នេះសមាគម ក៏ចាប់ផ្ដើមបង្កើតនារីឯក គ្រឿងអលង្ការនិងត្បូងមានតម្លៃនេះឡើង។ លោកបន្ថែមថា៖ ជាសកសលោក កម្មវិធីនារីឯកគ្រឿងអលង្ការនិងត្បូងមានតម្លៃនេះគឺកម្ពុជា បានបង្កើតមុនគេ។លោករំពឹងថា សកម្មភាពនៃកម្មវិធីនេះ នឹងធ្វើឱ្យកម្ពុជាមានឈ្មោះនៅលើឆាកអន្តរជាតិផងដែរ។ ពោលបានជាលោកហ៊ានអះអាងបែបនេះ ព្រោះសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានបណ្ដាញសមាគមដែលជាដៃគូ […]
ពោធិ៍សាត់ ៖ បុរសជាកសិករវ័យក្មេងម្នាក់នៅខេត្តពោធិ៍សាត់ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល។បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១២៥លានរៀលខាងលើនេះ មានឈ្មោះ សាំ ចាន់រ៉ា អាយុ២៧ឆ្នាំ បច្ចុប្បន្ន មានមុខរបរជាកសិករ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋាន លោក សាំ ចាន់រ៉ា បាននិយាយប្រាប់ឱ្យដឹងថា ចំពោះកម្រិតជីវភាពសព្វថ្ងៃនេះ គឺមិនសូវធូរធានោះទេ ព្រោះមិនមានមុខរបរអ្វីក្រៅពីធ្វើស្រែដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ការឈ្នះរង្វាន់ប្រាក់លានខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ ខណៈដែលពេលចេញទៅបាញ់ថ្នាំស្រូវនៅស្រែដូចសព្វដង ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងទុកទទួលទាន លុះពេលទៅដល់វាលស្រែ ក្រោយពេលបាញ់ថ្នាំស្រូវរួច ក៏គាស់ក្រវិលកំប៉ុងទទួលទានដើម្បីទទួលទាន ស្រាប់តែឃើញមានរង្វាន់ធំ១២៥លានរៀលតែម្ដង។ លោកបានបន្តថា គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយបានរួសរាន់ត្រលប់មកផ្ទះវិញ ហៅឪពុកម្តាយ និងប្រពន្ធ ឱ្យជួយមើល ព្រមទាំងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។ អ្នកដែលមានសំណាងរូបនេះបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំណែកសងបំណុលគេ និងយកធ្វើបុណ្យជូនឪពុក-ម្ដាយ ហើយនៅសល់ប៉ុន្មានយកទៅទិញដីស្រែបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ […]
ដោយ:សិរីមតី សៀមរាប: ក្លឹបអ្នកកាសែតកម្ពុជា បាននាំអ្នកសារពត៌មានជាតិនិងអន្តរជាតិជាង៤០នាក់មកពី៣០ស្ថាប័នទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប។ ដោយមានកិច្ចសហការជាបន្តបន្ទាប់ពីស្ថាប័នរដ្ឋនិងឯកជន អ្នកសារព័ត៌មានជិត៣០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជានឹងផ្តិតយករូបភាពប្រហែល២០ទីតាំងនៅក្នុងទឹកដីខេត្តសៀមរាប រួមទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ដោយរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្ករត្នោត/នំបញ្ចុក/នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក។ អ្នកសារពត៌មានមកពីស្ថាប័ន Cambodia Flash News (CFN) ក៏ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលផ្តើមពីថ្ងៃទី១៥ដល់១៧ខែមីនាឆ្នាំ២០២៤។ តាមរយ:កម្មវិធីនេះ អ្នកសារព័ត៌មាន រំពឹងថាផ្សព្វផ្សាយពីទេសចរណ៍នៅសៀមរាបបានច្រើន ក្នុងដំណើរទស្សនកិច្ចដែលរៀបចំដោយក្លិប អ្នកកាសែតកម្ពុជា។ ក្នុងដំណើរទស្សនកិច្ច នេះ ក្រុមអ្នកសារព័ត៌មាន នឹងទៅទស្សនានៅទីតាំងទេសចរណ័ថ្មីៗ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប រួមទាំង ជីវភាពរស់នៅរបស់ពលរដ្ឋនៅភូមិព្រះដាក់ផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានសង្ឃឹមថាអាចជួយផ្សព្វផ្សាយពីសក្តានុពលនៅសៀមរាបបានច្រើន។ បើតាមក្លិបអ្នកកាសែតកម្ពុជា បានអោយដឹងថា ក្រុមអ្នកសារពត៌មាននឹងទៅទស្សនាAngkor Wild life & Aquarium ព្រលានយន្តហោះអន្តរជាតិសៀមរាប ជិះកន្ត្រកវិល (Angkor Eyes) ទស្សនកិច្ចពិសេសនៅភូមិព្រះដាក់ ទស្សនាទីតាំងផលិតស្ករត្នោត ទីតាំងផលិតទៀន កន្លែងធ្វើស្លឹកត្នោតបត់ជារូបសត្វស្លាប ជិះរទេះគោកម្សាន្តទស្សនាអ្នកប្រកបរបរធ្វើនំបញ្ចុកខ្មែរដើម្បីយល់ដឹងពីបៀបធ្វើនំបញ្ចុកខ្មែរ ភ្លក់នំបញ្ចុកខ្មែរ ពិសាទឹកដូងធម្មជាតិ។ អ្នកសារ ពត៌មានក៏នឹងចុះទៅទស្សនាអ្នកភូមិធ្វើនំក្រឡាន នំគ្រក់ […]
ដោយៈសិរីមតី/ភ្នំពេញ៖ក្រុមហ៊ុន NETSTARS Co., Ltd. (“NETSTARS”)ដែលមានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រទេសជប៉ុន ដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ថ្មីៗនេះបានប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ “StarPay”។ ប្រព័ន្ធ “StarPay” នេះនឹងជួយសម្រួលដល់ “Wechat Pay” ពីក្រុមហ៊ុន Tenpay Payment Technology ដល់ធនាគារ អេស៊ីលីដា ជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា ដែលមានការិយាល័យកណ្តាលស្ថិតនៅ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ធនាគារ អេស៊ីលីដា ជាធនាគារដែលផ្តល់ និងបម្រើសេវាកម្មក្នុងការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ (QR code*1) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរបរទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់កម្មវិធី “WeChat” ជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ២០២៤ហើយកម្មវិធី “WeChat”របស់ក្រុមហ៊ុន Tenpay Payment Technology […]
ដោយៈសិរីមតី/ភ្នំពេញ៖កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា ២០២៤ ដែលនឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃទី ០៧ ដល់ ០៩ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ, រាជធានីភ្នំពេញ ។ពិព័រណ៍នឹងចាប់ផ្តើមពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៦ល្ងាច។ ពិព័រណ៍ ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា រៀបចំឡើងក្នុងគោលបំណង ស្វែងរកដៃគូអាជីវកម្ម/ក្រុមហ៊ុន ផ្សាភ្ជាប់ទំនងទំនាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី។ អ្នកចូលរួមទស្សនា ពិព័រណ៍ អាចធ្វើការស្វែងយល់ពីផលិតផល និងសេវាកម្មថ្មីៗ ស្ទើរគ្រប់វិស័យដូចជា វិស័យម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង សំភារៈផ្ទះបាយ សំភារៈតុបតែងផ្ទះ ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម ផ្នែកបច្ចេកវិទ្យានិងសំភារៈផ្គត់ផ្គង់រោងចក្រ ដែលសុទ្ធសឹងផលិតផលដ៏មានគុណភាពខ្ពស់ និងនាំចូលមកពីប្រទេសអ៊ីតាលី។ អ្នកចូលរួមទស្សនាក៏អាចមានឱកាស ជួបផ្ទាល់ជាមួយម្ចាស់អាជីវកម្ម/ក្រុមហ៊ុន លំដាប់ថ្នាក់អន្តរជាតិ ជាង ១០០ក្រុមហ៊ុន និង១០០ស្តង់។ ពិព័រណ៍ ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា មានការគ្រាំទ្រពី ក្រសួងពាណិជ្ជកម្ម, សភាពាណិជ្ជកម្មកម្ពុជា, ស្ថាតទូតអ៊ីតាលីប្រចាំប្រទេសថៃ និងសមាគមពាណិជ្ជកម្មអ៊ីតាលីប្រចាំប្រទេសថៃ។ លោក លោកស្រី អ្នកនាង កញ្ញាក៏ធ្វើការចុះឈ្នោះជាមុនតាមរយៈLinks ខាងក្រោម: […]
ដោយៈសិរីមតី/ភ្នំពេញ៖ថ្មីៗនេះ ស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន ដែលជាស្ថាប័នឈានមុខលើពិភពលោក ក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេស និងសេវាកម្មអប់រំអន្តរជាតិបានប្រារព្ធខួបលើក ២០ នៃសន្និសីទ CamTESOL ដែលជាវេទិកាដ៏ធំ និងឈានមុខគេក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះកម្មវិធីបើកត្រូវបានចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោកស្រី Bridgette L. Walker ភារធារីសហរដ្ឋ អាមេរិកប្រចាំកម្ពុជា លោក Marc Thayre អនុប្រធានបេសកកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន អាយ ឌី ភី អេឌ្យូខេសិន និងស្ថាបនិកសន្និសីទ CamTESOL និងលោក Ashley Irving នាយកនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE)។ កម្មវិធីបើកនៃសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ២០ បានរំលេចនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ […]