សេដ្ឋកិច្ច »

ដោយៈសិរីមតី ភ្នំពេញ៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូធនាគារពិភពលោក ដើម្បីពិភាក្សាអំពីការជំរុញបរិវត្តកម្ម ឧស្សាហកម្មបៃតងនៅកម្ពុជា តាមរយៈកម្មវិធីហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម (IEEFP) ដែលមានគោលដៅគាំទ្រសហគ្រាសឧស្សាហកម្ម ឱ្យទទួលយកការអនុវត្តប្រកបដោយប្រសិទ្ធភាពថាមពល។ នៅក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃតុល្យភាពរវាងគោលដៅបរិស្ថាន និងតថភាពសេដ្ឋកិច្ច។ ឯកឧត្តមបានលើកឡើងថា៖ “ឧស្សាហកម្មរបស់កម្ពុជាកំពុងខិតខំអនុលោមតាមលក្ខខណ្ឌតម្រូវកាន់តែខ្ពស់នៃអព្យាក្រឹតភាពកាបូន។ ប៉ុន្តែ បរិវត្តកម្មឧស្សាហកម្មឆ្ពោះទៅរបៀបវារៈបៃតង ក៏ត្រូវតែគិតគូរពីប្រសិទ្ធភាពចំណាយ ដើម្បីធានាបាននូវភាពប្រកួតប្រជែង ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។” កម្មវិធីហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនឹងផ្តល់ឥណទានចំនួន ៣០ លានដុល្លារអាមេរិក ដើម្បីជំរុញប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម។ ធនាគារពិភពលោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដំណើររបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឧស្សាហកម្មបៃតង និងបានលើកឡើងថា ការបំពេញតាមលក្ខខណ្ឌតម្រូវទីផ្សារអន្តរជាតិកាន់តែមានសារៈសំខាន់ក្នុងការរក្សា និងការទាក់ទាញការវិនិយោគ។ កម្មវិធីហិរញ្ញប្បទាននេះក៏នឹងផ្តល់ការកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធ រួមទាំងមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងរ៉ែ និងថាមពល ព្រមទាំងលើកកម្ពស់ការធ្វើអធិការកិច្ចថាមពល និងការអភិវឌ្ឍក្របខណ្ឌច្បាប់សម្រាប់ឧស្សាហកម្មបៃតងផងដែរ។ ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើដល់ធនាគារពិភពលោកឱ្យផ្តោតលើការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈកម្មវិធីហិរញ្ញប្បទានបៃតងនេះ សម្រាប់សហគ្រាសធុនតូច […]

ដោយៈសិរីមតី ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) នៅថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបិទកម្មវិធីជាមួយក្រសួងពាណិជ្ជកម្មដើម្បីពិនិត្យលើការសិក្សាជាបឋមនៃគម្រោង“មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជានិងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា៖Cambodia’s National Trademark Management Center (NTMC) and IP -Business Information System Development Project”។ ការសិក្សាជាបឋមនៃគម្រោងនេះ ត្រូវបានធ្វើឡើងដោយភាពជាដៃគូជាមួយអ្នកជំនាញកូរ៉េ និងក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំដែលធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឡើងនៅក្រសួងពាណិជ្ជកម្ម លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា រួមជាមួយ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាលើការរកឃើញការសិក្សាជាបឋមនៃគម្រោងនិងបង្ហាញពីជំហានបន្ទាប់សម្រាប់ការអភិវឌ្ឍគម្រោង។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទីភ្នាក់ងារកយកា-KOICA ក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងឌីជីថល។ ក្នុងនាមជាដៃគូសំខាន់របស់កម្ពុជា ទីភ្នាក់ងារកយកា-KOICA បានប្តេជ្ញាចិត្តក្នុងការពង្រឹងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈកម្មវិធីផ្សេងៗដែលលើកកំពស់វិបុលភាពរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំក៏បានរួមបញ្ចូលការពិភាក្សាលើការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា Cambodia’s […]

ដោយ៖ សិរីមតី ខេត្តសៀមរាប៖កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអគ្នេយ៍បានបញ្ចប់នៅថ្ងៃទី២១ខែវិច្ឆិកា ដែលកិច្ចប្រជុំនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងការអប់រំកុមារ។ កិច្ចប្រជុំកំពូលលើកទី១ក្នុងតំបន់នេះ សហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយរដ្ឋាភិបាលនៃប្រទេសហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ ក្រោមឆ័ត្រនៃសម្ព័ន្ធអាហារតាមសាលារៀន ដោយបានប្រមូលផ្តុំប្រតិភូចំនួន ១៣០នាក់ មកពីប្រទេសចំនួន ៧ ក្នុងតំបន់ និងអង្គការដៃគូចំនួន ៣៩។ ​ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសនៅអាស៊ីអាគ្នេយ៍ បានបោះជំហានក្នុងការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងការផ្ដល់អាហារតាមសាលារៀន ការបែងចែកថវិកាជាតិ និងការបង្កើតកម្មវិធីបែបច្នៃប្រឌិតទ្រង់ទ្រាយធំ ដែលប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក កិច្ចប្រជុំបានលើកឡើងពីភាពចាំបាច់នៃការរៀបចំនិងអនុវត្តសកម្មភាពបន្ថែមទៀត ដើម្បីកែលម្អគុណភាព និងបង្កើនភាពគ្រប់ដណ្តប់នៃការអនុវត្តកម្មវិធីអាហារនៅតាម    សាលារៀន ក្នុងគោលដៅធានាថា មិនមានកុមារណាម្នាក់ត្រូវបានទុកចោល។ ​កិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីអាហារនៅតាមសាលារៀន ក្នុងការធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយរាប់បញ្ជូលទាំងអាហារូបត្ថម្ភកុមារ ការអប់រំ និងកសិកម្មក្នុងស្រុក ព្រមទាំងដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងភាពធន់នៃប្រព័ន្ធស្បៀងអាហារ។ រដ្ឋាភិបាលនៃ​​ប្រទេសនីមួយៗបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទិន្នន័យបែបវិទ្យាសាស្រ្ត សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ដូចជាការវាយតម្លៃផលប៉ះពាល់ ការវិភាគការចំណាយ និងការសិក្សា ផលត្រឡប់នៃការវិនិយោគ ដើម្បីបង្កើនការគាំទ្រកម្រិតនយោបាយ។ ​អាទិភាពគោលនយោបាយផ្តោតលើកិច្ចសហប្រតិបត្តិការឆ្លងវិស័យ ការធ្វើមូលដ្ឋានីយកម្ម និងការរួមបញ្ចូលស្តង់ដាអាហារូបត្ថម្ភ ជាពិសេសការជំរុញឱ្យមានការផ្តោតសំខាន់​លើការអនុវត្តវិធីសាស្រ្តច្នៃប្រឌិតនានាដូចជាកសិកម្មឆ្លាតវៃនឹងអាកាសធាតុ, អនាម័យក្នុងការចម្អិនអាហារ និងសេដ្ឋកិច្ចវិលជុំ។ កិច្ចប្រជុំបានលើកឡើងពី ភាពចាំបាច់នៃការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុលើកម្មវិធីអាហារនៅតាមសាលារៀន ជាមួយនឹងយន្តការរៀបចំហិរញ្ញប្បទានប្រកបដោយចីរភាព រួមទាំងហិរញ្ញប្បទានដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ខេត្តកំពង់ចាម ប្រទេសកម្ពុជា គ្រោងនឹងស្នើសុំសាធារណរដ្ឋចិន ជួយបង្កើតទីផ្សារ ប្រមូលទិញកសិផលដោយផ្ទាល់ពីប្រជាកសិករ ហើយដឹកជញ្ជួនតាមផ្លូវទឹកទន្លេមេគង្គ និងតាមព្រែកជីកហ្វូណនតេជោ ចូលដល់សមុទ្រប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចិនតែម្តង ពោលគឺមិនបាច់ឆ្លងកាត់ប្រទេសទី២ទៀតទេ។ នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅវត្តមានចូលរួមពីឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងជំនួបពិភាក្សាពីលទ្ធភាពរបស់សភាពាណិជ្ជកម្មខេត្តកំពង់ចាមលើវិស័យស្រូវអង្ករ,ស្វាយចន្ទី និងកសិផលផ្សេងៗទៀត នៅសាលាខេត្តកំពង់ចាមកាលពីថ្ងៃទី ១៩ វិច្ឆិកាកន្លងទៅ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ អតីតកាល និងបច្ចុប្បន្នយើងធ្វើពាណិជ្ជកម្មនាំផលិតផលទៅក្រៅប្រទេសតាមរយៈប្រទេសជិតខាង ទើបទៅកាន់ប្រទេសចិន។ ប៉ុន្តែនៅពេលនេះយើងចាប់ផ្តើមរកទីផ្សារចាប់ដៃគូដោយផ្ទាល់ជាមួយប្រទេសចិនតែម្តង។ ដោយសារខេត្តកំពង់ចាមមានសក្តានុពល គឺមានកំពង់ផែទន្លេបិទបានដំណើរការហើយសព្វថ្ងៃ។ ដូច្នេះនៅពេលព្រែកជីកហ្វូណនតេជោស្ថាបនារួចរាល់ គឺការដឹកជញ្ជួនផ្លូវទឹកពីកំពង់ផែទន្លេបិទ នៃទន្លេមេគង្គទៅកាន់ព្រែកជីកហ្វូណនតេជោចូលដល់សមុទ្រប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចិន គឺមិនឆ្លងកាត់ប្រទេសទី២ ទៀតទេ។ ឯកឧត្តមថ្លែងទៀតថា៖ កត្តានេះនឹងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើពាណិជ្ជកម្មដោយផ្ទាល់ជាមួយប្រទេសចិន គឺមិនប្រឈមខាតបង់ពាក់ព័ន្ធនឹងទីផ្សារ តម្លៃ ការផ្គត់ផ្គង់ជាដើម…។ មានន័យថាខាងដៃគូពាណិជ្ជកម្មរបស់ប្រទេសចិននឹងចុះមកប្រមូលទិញជាកសិផលដោយផ្ទាល់ពីកសិករ ជាទីផ្សារឃ្លាំងស្តុកទំនិញនៅខេត្តកំពង់ចាមតែម្តង។ ឯកឧត្តមបានបន្ថែមថា៖ ដើម្បីត្រៀមលក្ខណៈទីផ្សារដ៏ល្អមួយនេះ សូមឱ្យភាគីពាក់ព័ន្ធសិក្សាបន្ថែម និងច្បាស់លាស់លើបញ្ហា គុណភាព និងស្តង់ដារនៃការផលិតនូវកសិផល ដើម្បីធានាការផ្គត់ផ្គង់ ចៀសវាងមានបញ្ហាដឹកទៅហើយដឹកមកវិញ […]

ភ្នំពេញ៖ទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី៣បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨និងទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ្វាប្រ៊ីស អេជែន ទីប្រឹក្សាទី១នៃស្ថានទូតបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍នេះ។ ទិវានេះត្រូវបានរៀបចំឡើងដោយស្ថានទូតបារាំង ដោយរួមសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវបារាំងនានាដែលមានវត្តមាននៅកម្ពុជា រួមទាំងស្ថាប័នស្រាវជ្រាវកម្ពុជាផងដែរ ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍការស្រាវជ្រាវ និងមុខអាជីពផ្នែកវិទ្យាសាស្រ្តនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ទិវាស្រាវជ្រាវបានជួយជំរុញនិស្សិត និងគ្រូបង្រៀនកម្ពុជាឱ្យចាប់អារម្មណ៍លើការងារស្រាវជ្រាវ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។  ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ជំនួបពិភាក្សា និងការចងក្រង បណ្តាញក្នុងចំណោមតួអង្គមកពីពិភពផ្សេងៗ(រួមមាននិស្សិត អ្នកស្រាវជ្រាវ ស្ថាប័ន និងក្រុមហ៊ុន)។ ទិវានេះក៏ជួយផ្សព្វផ្សាយផងដែរឱ្យសាធារណជនយល់ដឹងអំពីការស្រាវជ្រាវ ដែលធ្វើឡើងដោយស្ថាប័នបារាំងនៅកម្ពុជា ជាមួយដៃគូកម្ពុជា និងអន្តរជាតិ។ជាក់ស្តែង គម្រោងចំនួន៨ត្រូវបានផ្តួចផ្តើមឡើងចាប់តាំងពីឆ្នាំ២០២១ក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូ Hubert Curien ដែលមានគោលដៅពង្រឹងការផ្លាស់ប្តូរផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារវាងមន្ទីរពិសោធន៍ស្រាវជ្រាវនៃប្រទេសទំាងពីរ។ ម៉្យាងទៀត ព្រឹត្តិការណ៍នេះក៏ជាឱកាសនៃការសន្ទនា និងការផ្លាស់ប្តូរយោបល់គ្នាអំពីប្រធានបទនានា និងបញ្ហាប្រឈមក្នុងការស្រាវជ្រាវ ក៏ដូចជាការរួមចំណែករបស់ការស្រាវជ្រាវក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ប្រធានបទនៃការស្រាវ ជ្រាវ ពិតជាមានសារសំខាន់ជាក់ស្តែងសម្រាប់កម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គម ការស្រាវជ្រាវ មានគោលដៅតួយ៉ាងដូចជាសិក្សាអំពីទំនាក់ទំនងរវាងសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន (វិធីសាស្រ្ត«សុខភាពតែមួយ») […]

សិង្ហបុរី៖ថ្នាក់ដឹកនាំយុវជនចំនួន៤៤រូបដែលមកពីបណ្តាប្រទេសប៉ែកអាស៊ីអាគ្នេយ៍ត្រូវបានទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅនាក្នុងឱកាសកម្មវិធី ASEAN Youth Fellowship (AYF) លើកទី៦ ដែលប្រារព្ធធ្វើពីថ្ងៃទី៣ដល់១០វិច្ឆិកា។ ពួកគាត់ទាំងអស់គ្នាបានអញ្ជើញមកពីសមាជិកនៃបណ្តាប្រទេសអាស៊ានទាំង១០ និងមកពីទីម័រខាងកើត ដែលទើបតែអញ្ជើញមកបង្ហាញខ្លួនក្នុងកម្មវិធីនេះជាលើកដំបូង។ កម្មវិធីនេះទទួលបានការសហការរៀបចំឡើងជាប្រចាំឆ្នាំដោយមូលនិធិអន្តរជាតិសិង្ហបុរី( Singapore International Foundation) (SIF) ជាមួយនិង ក្រុមប្រឹក្សាជាតិយុវជនសិង្ហបុរី (NYC)។ កម្មវិធីនេះស្វែងរកនូវការទំនាក់ទំនង ក៏ដូចជាក្រុមអ្នកដឹកនាំវ័យក្មេងដែលកំពុងអភិវឌ្ឍន៍ ផ្តោតលើវិស័យសាធារណៈ ឯកជន និងកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស។ AYF 2024 បានដឹកនាំសមាជិករបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាទីក្រុងវៀងច័ន្ទន៍ និងខេត្តហ្លួងព្រះបាងនៃប្រទេសឡាវ។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ សមាជិកទាំងអស់គ្នាបានពិភាក្សាលើប្រធានបទនានាដូចជា ការផ្លាស់ប្តូរបែបឌីជីថល ការរួមបញ្ចូលគ្នា និងនិរន្តរភាពនៅក្នុងតំបន់ ជាមួយនឹងគំនិតរបស់អ្នកដឹកនាំល្បីៗមួយចំនួនដែលមកពីវិស័យផ្សេងៗគ្នា។ ពួកគេបានបំផុសឡើងនូវដំណោះស្រាយជាច្រើនដើម្បឆ្លើយតបទៅនឹងបញ្ហាប្រឈមទូទៅនៅក្នុងតំបន់ទាំងនេះ។ សមាជិកទាំងឡាយក៏មានឱកាសចូលរួមធ្វើការសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសសិង្ហបុរី គឺលោក Chan Chun Sing និងឯកឧត្តម Thongly Sisoulith អគ្គលេខាធិការរងនៃសហភាពយុវជនឡាវនៅទីក្រុងវៀងចន្ទន៍។ ទាំងលោករដ្ឋមន្ត្រី Chan និងឯកឧត្តម Thongly សុទ្ធតែបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការភ្ជាប់ទំនាក់ទំនង ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃបណ្តាប្រទេសអាស៊ានផងដែរ។ ទាំងនៅប្រទេសសិង្ហបុរី និងប្រទេសឡាវ សមាជិកគ្រប់គ្នាអាចទទួលបានការយល់ដឹងអំពីដំណើរទស្សនកិច្ចទៅកាន់អង្គការនានាដើម្បីទទួលបានចំណេះដឹង ជំនាញ […]

ប្រែសម្រួល៖ ស្រីស្រស់ ស៊ីដនី៖ លោក Carl Benz ជនជាតិអាល្លឺម៉ង់ប្រហែលជាអ្នកបង្កើតរថយន្ត ប៉ុន្តែសហរដ្ឋអាមេរិកគឺជាអ្នកជំរុញឱ្យយើងបើកបររថយន្ត។ ការនាំចេញរថយន្តនិងវប្បធម៌រថយន្តអាមេរិកយ៉ាងខ្លាំងក្លា បានដាក់ពិភពលោកឱ្យស្ថិតនៅលើផ្លូវក្នុងសតវត្សរ៍ទី ២០។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ ក្រុមហ៊ុន Ford Motor មានរោងចក្រនៅស្ទើរតែគ្រប់ប្រទេសអឺរ៉ុបសំខាន់ៗ ព្រមទាំងនៅអាហ្សង់ទីន ប្រេស៊ីល អេហ្ស៊ីប ឥណ្ឌា អ៊ីស្រាអែល ប៉េរូ ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង តួកគី និងស៊ីមបាវ៉េ។ ពេលនេះ វាកំពុងផ្ទេរតួនាទីនោះទៅឱ្យចិនដោយគ្មានការប្រកួតប្រជែងជាខ្លាំងឡើយ។ ឧស្សាហកម្មរថយន្តអាមេរិកដែលលេចឡើងនឹងមានទំហំតូចជាងមុន មានឥទ្ធិពលតិចជាងមុន ហើយនៅទីបញ្ចប់ នឹងមានប្រាក់ចំណេញតិចជាងមុន និងមាននិរន្តរភាពហិរញ្ញវត្ថុតិចជាងមុន។ សំណួរបន្ទាន់គឺអំពីជោគវាសនានៃអង្គភាពចិនរបស់ក្រុមហ៊ុន General Motors (GM) ដែលភាគច្រើនជាសហគ្រាសរួមទុនជាមួយក្រុមហ៊ុន SAIC Motor។ ក្រុមហ៊ុននោះ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងសៀងហៃ ត្រូវបានគេស្គាល់ច្រើនជាអន្តរជាតិក្នុងការរស់ឡើងវិញនៃម៉ាករថយន្តអង់គ្លេសដ៏ល្បីឈ្មោះ MG ជាមួយនឹងរថយន្តប្រភេទ SUV និងរថយន្តតូចៗដែលមានតម្លៃសមរម្យ និងផ្តោតលើការនាំចេញ។ វាមិនមែនជាការសម្ងាត់ទេដែលសហគ្រាសទាំងនេះកំពុងជួបការលំបាក។ មួយទសវត្សរ៍មុន ប្រាក់ចំណូលដែលរាប់បញ្ចូលក្នុងមូលធនពីចិន មានចំនួនជិតពាក់កណ្តាលនៃប្រាក់ចំណេញសុទ្ធរបស់ GM ប៉ុន្តែក្នុងរយៈពេល […]

ភ្នំពេញ ៖ ពានរង្វាន់​អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច​ ដែល​បានជួយកិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ ប្រទេស​កម្ពុជា កាលពីរាត្រី​ថ្ងៃទី១១ វិច្ឆិកា ២០២៤ ដោយមាន​សហ​គ្រិន​ចំនួន ៧៥រូប​មកពីប្រទេស​ចំនួន១៩​ ត្រូវបានជ្រើសរើស​សម្រាប់ការផ្ដល់​ជូនពានរង្វាន់​ដ៏អស្ចារ្យមួយនេះ ។ នៅក្នុងឱកាស​នៃពិធីប្រគល់ពានរង្វាន់នេះដែរ លោក​ហ៊ាង វុទ្ធា ប្រធានក្លិប​ Global Entrepreneur 1% Club បាន​មានប្រសាសន៍ឱ្យដឹងថា​ ពានរង្វាន់​អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច​ ដែលបានជួយកិច្ចការ​សង្គម​ប្រចាំ​ឆ្នាំ ២០២៤នេះ បានឆ្លុះបញ្ចាំ​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹងទំនួលខុស​ត្រូវ​សង្គមរួម​របស់យើង ចំពោះ​កិច្ច​ការ​​សង្គម​ ។ ម្យ៉ាងវិញទៀត វាមិនត្រឹមតែ​លើក​កម្ពស់​ដំណើរការ​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​លើក​កម្ព​ស់​ជីវភាព​រស់នៅរបស់​មនុស្ស​ជុំវិញ​យើផងដែរ ។ ការជួបជុំ នៅក្នុង​ថ្ងៃនេះ ក៏ឆ្លុះ​បញ្ចាំ​ពីជំហានសំខាន់ៗ​ដែល យើងធ្វើ ក្នុងនាមយើងជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព លើក​កម្ពស់ជីវិត និង​រួម​ចំណែក​​ដល់​សុខុមាលភាព​នៃសង្គមតំបន់​អាស៊ាន​ទាំង​មូល ។ ​លោកបន្តថាកម្មវិធី​ពានរង្វាន់​នេះ ត្រូវ​បានរៀបចំឡើងអស់​រយៈ​ពេល ៨០​ថ្ងៃ ដែលមានអ្នកចូលរួម​ដាក់ពាក្យ​ចំនួន ៣.៧៦០​នាក់ មកពីបណ្ដា​ប្រទេស​ចំនួន៣៩​ប្រទេស ។ ក្នុងនោះគណៈកម្មាធិការ​បានជ្រើសរើស​អ្នក​មាន​សក្ដានុពល​ចំនួន ៤៨០​នាក់ ហើយឈានទៅដល់​ការ​វាយតម្លៃជា​ផ្លូវការ​ចំនួន […]

ដោយៈសិរីមតី ប៉េកាំង៖ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានរៀបចំពិធីជប់លៀងអបអរសាទរខួបលើកទី៧១ នៃនៃទិវាបុណ្យ ឯករាជ្យជាតិ និងខួបលើកទី៧១ នៃការបង្កើតកងយោធពលខេមរភូមិន្ទកម្ពុជា នៅសណ្ឋាគារ Legendale Hotel Beijingនៅទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមយ៉ាងសកម្មរបស់មន្ត្រីស្ថានទូត។ ខួបលើកទី៧១នៃទិវាបុណ្យ ឯករាជ្យជាតិនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងប្រកបដោយបរិយាកាសស្និទ្ធស្នាល ដោយទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមពីលោក ឈិន សៀវទុង (CHEN Xiaodong) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន ថ្នាក់ដឹកនាំ និងមន្ត្រីការបរទេសចិន ឯកអគ្គរាជទូត/រដ្ឋទូត និងអនុប្រធានបេសកកម្មនៃប្រទេសជាមិត្តព្រមទាំងបងប្អូន ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងប៉េកាំង សរុបប្រមាណ ១៥០នាក់។ ថ្លែងក្នុងកម្មវីធីនេះ លោកស្រីឯកអគ្គរាជទូតបានរំលេចនូវសាវតានៃការទាមទារឯករាជ្យជាតិពេញលេញពីបារាំងក្រោម ព្រះរាជបូជនីយកិច្ចដ៏ស្វាហាប់ និងក្លៀវក្លារបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ ការសម្រេចបាន នូវសន្តិភាព ស្ថេរភាព និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃជាមួយនឹងគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយដែលបន្តរីកចម្រើន […]

ដោយ៖ ប្រសិទ្ធ ភ្នំពេញ÷ នៅពាក់កណ្ដាលខែនេះ គិតចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រេងសាំងធម្មតាបានឡើងថ្លៃចំនួន ៥០ រៀល/លីត្រ ចំណែកឯប្រេងម៉ាស៊ូតឡើងថ្លៃចំនួន ១០០ រៀល/លីត្រ។ ដោយមានការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងត្រូវលក់ក្នុងតម្លៃ ៤.២១៤ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា gasoline  92 និង ៤.១១៤ រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត gasoline 50ppm។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងដែរថា អនុវត្តតាមគោលការណ៍ដែលបានដាក់ចុះ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា […]

ដោយ៖ប្រសិទ្ធ ភ្នំពេញ៖រោងចក្រផលិត ផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អផ្សេងៗដែលធំដំបូងគេបង្អស់នៅកម្ពុជា បានសម្ពោធជាផ្លូវការហើយ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធរោងចក្រដ៏ធំនៅកម្ពុជារបស់ខ្លួន បន្ទាប់ពីបានទទួលគោលការណ៍អនុញ្ញាតឱ្យវិនិយោគបង្កើតរោងចក្រផលិត ផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អផ្សេងៗ ធ្វើពីលោហៈនិងប្លាស្ទិក កាលពីខែមិថុនា ឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ ការសម្ពោធនេះក៏មានការ អញ្ជើញចូលរួមពី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ (ក.អ.ក), អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, តំណាងក្រុមហ៊ុន Metal Jewelry Cambodia, ភ្ញៀវកិត្តិយស និងកម្មករ កម្មការិនី ជាច្រើនរូបទៀត។ ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន […]

ភ្នំពេញ៖« ការប្រកបអាជីវកម្មរីកចម្រើនយើងមិនត្រូវភ្លេចកិច្ចការសង្គមទេ។យើងរីកចម្រើនទៅបានលុះត្រាតែមានការចូលរួមគាំទ្រពីសង្គម។អ៊ីចឹងពេលដែលយើងតបស្នងអ្វីទៅសង្គម សង្គមនឹងជួយគាំទ្រយើងវិញ។ដូចទស្សនៈធនាគារអេស៊ីលីដាអីចឹងយើងធ្វើអ្វីមួយក៏ដោយត្រូវគិតពីសង្គម»។ លោក លី ថៃ គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ចទទួលបន្ទុកផ្នែកធនធានមនុស្សនិងរដ្ឋបាលនៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាព្រឹកថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៤។ ធនាគារអេស៊ីលីដាភីអិលស៊ី សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងបុគ្គលិកប្រមាណជិត៧០០នាក់នៅទូទាំងប្រទេសដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះ ឬអ្នកជំងឺដែលជួបគ្រោះថ្នាក់ ឬមានជំងឺត្រូវការឈាមជាបន្ទាន់។ លោក លី ថៃ បានលើកឡើងថា៖«ការបរិច្ចាគឈាមនេះជាទង្វើមនុស្សធម៌ដ៏ប្រពៃ ហើយយើងអាចជួយសង្គ្រោះអាយុជីវិតជួយដល់អ្នករងគ្រោះ។ទន្ទឹមនឹងនេះក៏អាចធ្វើឱ្យសុខភាពយើងប្រសើរឡើងផងដែរ។ដោយសារយើងយល់ពីសារសំខាន់នេះហើយទើបមានអ្នកចូលរួមច្រើន»។ នេះជាលើកទី៨ហើយដែលធនាគារអេស៊ីលីដាបានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានបុគ្គលិកចូលរួមបរិច្ចាគឈាមចំនួន៦៧០នាក់នៅទូទាំងប្រទេសក្នុងនោះនៅរាជធានីភ្នំពេញមាន២៣៥នាក់និងតាមបណ្តាខេត្ត៤៣៥នាក់ខណៈ៧លើកមុនមានអ្នកចូលរួមចំនួន១៧៨០នាក់។ លោកបានលើកទឹកចិត្តឱ្យមានការចូលរួមបរិច្ចាគឈាមនេះឱ្យបានច្រើនបន្ថែមទៀតនិងសូមថ្លែងអំណរគុណដល់សហការីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមដែលជាការងារសង្គម។ លោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិឈាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃធនាគារអេស៊ីលីដាភីអិលស៊ី ដែលតែងតែបានរៀបចំបានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមកទទួលយកអំណោយឈាមដោយសប្បុរស ដើម្បីជួយជីវិតដល់ជនរងគ្រោះនិងសូមអរគុណចំពោះសកម្មភាពចូលរួមលើផ្នែកមនុស្សធម៌ ដើម្បីជួយជីវិតមនុស្ស ពិសេសអ្នកដែលត្រូវការឈាម នៅតាមគ្រប់មន្ទីរពេទ្យទាំងអស់។ លោកវេជ្ជបណ្ឌិតបានបន្តថាសកម្មភាពរបស់ធនាគារអេស៊ីលីដានេះគឺជាគំរូមួយដ៏ល្អដល់ស្ថាប័នដទៃទៀតក្នុងការរួមចំណែកជាមួយស្ថាប័នផ្តល់ឈាមមានឈាមគ្រប់គ្រាន់ជួយសង្គ្រោះជីវិតអ្នកជំងឺ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថាការចូលរួមរបស់អេស៊ីលីដានេះមានសារសំខាន់រកអ្វីកាត់ថ្លៃមិនបានទេក្រៅពីការជួយសង្គមក៏បានដឹងពីសុខភាពនិងជំងឺរបស់គាត់ដែរដូចជាជំងឺថ្លើមប្រភេទ បេ, សេ, ស្វាយនិងជំងឺអេដស៍និងជួយកាត់បន្ថយជំងឺមហារីកកាត់បន្ថយលើសជាតិដែកធ្វើឱ្យប៉ះពាល់ដល់ថ្លើមនិងលំពែងនិងជួយសម្រួលសុខភាពបេះដូងពិសេសមានមោទនភាពក្នុងការចូលរួមចំណែកជាមួយសង្គមជាតិក្នុងសកម្មភាពមនុស្សធម៌ជួយសង្គ្រោះអាយុជីវិតមនុស្ស។ លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់វិស័យឯកជន និងសាធារណជនទូទៅ ពិសេសយុវវ័យ បន្តចូលរួមបង្កើនសកម្មភាពផ្តល់ឈាមឲ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ ដោយសារបច្ចុប្បន្ននេះការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃមានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ខណៈការផ្តល់ឈាមដោយក្រុមគ្រួសារ និងសាច់ញាតិបងប្អូនរបស់អ្នកជំងឺមានរហូតដល់៨០ភាគរយឯណោះ៕

ព្រៃវែង ៖ សម្រាប់រដូវកាលថ្មីនៃប្រាក់រង្វាន់ធំ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំជាបន្តបន្ទាប់ និងរៀងរាល់សប្ដាហ៍។ ជាក់ស្ដែងបន្ទាប់ពីប្រគល់ទឹកប្រាក់១២៥លានរៀលដល់អ្នកមានសំណាងដែលរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីសប្ដាហ៍មុននេះរួច នៅក្នុងសប្ដាហ៍នេះ ទឹកប្រាក់១២៥លានរៀលពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃអ្នករស់នៅស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្រាប់អ្នកមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅក្នុងសប្ដាហ៍នេះមានឈ្មោះ សាន ប៊ី ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិត្រពាំងផ្លុង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលនាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋាន លោក សាន ប៊ី បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃក្រោយពេលធ្វើការហត់ ហើយអស់កម្លាំង លោកតែងទទួលទានភេសជ្ជៈខារ៉ាបាវជាប្រចាំ។ ដោយឡែក កាលពីសប្ដាហ៍កន្លងទៅនេះ មុនពេលដឹកជញ្ជូនទំនិញឱ្យអតិថិជន ម្ដុំផ្សារទួលពង្រ រាជធានីភ្នំពេញ លោកបានយកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុង ដែលកូនជាអ្នកលក់គាស់ទទួលទាន ហើយក៏ឃើញមានរង្វាន់១២៥លានរៀលតែម្ដង ហើយក៏ស្រែកប្រាប់កូន ព្រមទាំងអ្នកនៅជិតខាង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។ លោក សាន ប៊ី បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតបង្កើតអាជីវកម្មដើម្បីទទួលបានចំណូលផ្គត់ផ្គង់គ្រួសារ ហើយសល់ប៉ុន្មានទុកព្យាបាលជំងឺប្រពន្ធ […]

ដោយៈសិរីមតី ភ្នំពេញ៖ ជំងឺដុំពកខួរក្បាល លៀនឌីសឆ្អឹងខ្នងនិងក បើរកឃើញដំណាក់កាលដំបូងវាងាយស្រួលព្យាបាលនិងព្យាបាលឆាប់ជាសះស្បើយបានឆាប់រហ័ស។នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិតដ៏ល្បីល្បាញជនជាតិសិង្ហបុរីជំនាញខាងវះកាត់ប្រព័ន្ធប្រសាទ លោក ដេវីដ ឆយ គីម សឹង(Dr David Choy Kim Seng) មកពីមន្ទីរពេទ្យRaffles Hospital ប្រទេសសិង្ហបុរី។ ជាលើកទីមួយដែលបានចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៣របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នោះ លោក ដេវីដ ឆយ បានមានប្រសាសន៍ថា៖ជំងឺដុំពកខួរក្បាល កើតមាននៅប្រទេសកម្ពុជាច្រើនករណី តែអ្នកជំងឺទម្រាំរកឃើញគឺឈានដល់ដំណាក់កាលចុងក្រោយដែលជាដំណាក់កាលធ្ងន់ធ្ងរ។អ្នកជំងឺមិនបានទៅពេទ្យពិនិត្យពីដំបូង ដល់ពេលមកជួបពេទ្យដុំពកឡើងធំទៅហើយ។ ជាអ្នកឯកទេសខាងវះកាត់ប្រព័ន្ធប្រសាទជាងពីរទស្សវត្សរ៍ លោកវេជ្ជបណ្ឌិត ឆយ បានឱ្យដឹងទៀតថា៖ នៅពេលដុំពកក្នុងខួរក្បាលឡើងធំ វាពិបាក់ និងស្មុគស្មាញក្នុងការវះកាត់ ។ការវះកាត់ត្រូវចំណាយពេលច្រើនម៉ោងព្រោះខួរក្បាលទន់ ងាយរងរបួសពេលវះកាត់ព្រោះមានសរសៃឈាមច្រើន បើថ្លោះធ្លោយតែបន្តិចនឹងមានគ្រោះថ្នាក់។ ចំណែកជំងឺលៀនឌីស ឆ្អឹងខ្នង និងក វិញ ការវះកាត់ទាមទារឱ្យមានជំនាញច្បាស់លាស់ខ្លាំងព្រោះមានសរសៃប្រាសាទតូចៗច្រើន។ លោកបានបញ្ជាក់ថា៖«ដើម្បីបង្ការជំងឺទាំងនេះ ត្រូវរស់ឱ្យមានសុខភាពល្អ តាមរយៈការហូបចុកត្រឹមត្រូវ ហាត់ប្រាណ ដេកឱ្យបានគ្រប់គ្រាន់ […]

ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ការប្រកួតប្រជែង CEE បានអញ្ជើញអាជីវកម្មជាច្រើនឱ្យស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់កាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេ។ អង្គការ WWF-កម្ពុជា បានផ្តួចផ្តើមឱ្យមានការប្រកួតប្រជែងមួយបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ តាមរយៈការឧបត្ថម្ភគាំទ្រឱ្យមានការចូលរួមពីវិស័យទេសចរណ៍។ យើងជំរុញ និងលើកទឹកចិត្តដល់អ្នកចូលរួមពីបណ្តាសណ្ឋាគារដែលដំណើរការល្អបំផុត ហើយចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេបានរហូតដល់ទៅ ៣៧.២%! សរុបមកតាមរយៈការប្រកួតប្រជែងនេះ គឺអាជីវកម្មដែលអាចចូលរួមកាត់បន្ថយបាននូវការបំភាយឧស្ម័នកាបូនិច (CO2) ចំនួន ១៤៩ តោន និងសន្សំថាមពលបាន ២៦៦,០០០ kWh។ យើងខ្ញុំសូមអរគុណចំពោះដៃគូ និងបណ្តាក្រសួងពាក់ព័ន្ធសំខាន់ៗ ដែលបានធ្វើឱ្យការប្រកួតប្រជែងមួយនេះអាចធ្វើទៅបានដោយជោគជ័យ។ តាមរយៈការជំរុញការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាព យើងអាចចូលរួមធ្វើឱ្យសេដ្ឋកិច្ច និងបរិស្ថានរបស់យើងកាន់តែរីកចម្រើន៕ អត្ថបទ៖ WWF-កម្ពុជា

ភ្នំពេញ: នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាបានធ្វើសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។ កម្មវិធីខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយមានការចូលរួមចំនួន១៥០នាក់ដែលកម្មវិធីនោះផងដែរធ្វើឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិ-ឧស្សាហកម្ម និងចំណីអាហាររបស់កម្ពុជា។សិក្ខាសាលានេះបានផ្តល់នូវវេទិកាពិសេសមួយសម្រាប់តំណាងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអាជីវកម្ម និងអ្នកជំនាញដើម្បីចែករំលែកការយល់ដឹង និងការអនុវត្តល្អបំផុតដែលអាចជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។ សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនមកពីស្ថាប័នរដ្ឋាភិបាលនានា រួមតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ,សមាគមន៏ធុរកិច្ចថៃនៅកម្ពុជា និងបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជាក្រុមហ៊ុនMakro, CPAll Truemoney ,Apsara Rice,PCG, CPPC ,CPT ,KPC ក្នុងការបង្កើននិងពង្រឹងបណ្តាញឧស្សាហកម្មនិងការចែករំលែកចំណេះដឹង។ នៅក្នុងសុន្ទរកថាបើកកម្មវិធីរបស់ លោកស្រី អេកអន ខុណាចារើនភារធារីស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងការប្តេជ្ញាចិត្តរបស់ស្ថានទូតក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ និងការរីកចម្រើនទៅវិញទៅមករវាងប្រទេសថៃ និងកម្ពុជា។ ស្ថានទូតថៃមានកិត្តិយសដែលជាផ្នែកមួយនៃសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។ លោកស្រី […]

ដោយ៖ ប្រសិទ្ធ សណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ បានរៀបចំកម្មវិធីពិសេសមួយ ដើម្បីណែនាំដល់អតិថិជនចាស់-ថ្មី ស្ដីពីការរៀបចំកែលម្អបន្ទប់ស្នាក់នៅដ៏ស្រស់ស្អាត និងផ្តល់នូវសេវាកម្មថ្មីៗបន្ថែមទៀត ជូនទៅដល់អតិថិជនកាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសណ្ឋាគារដោយមានអ្នកចូលរួមប្រមាណជាង២០០នាក់។ សណ្ឋាគារកាំបូឌីយ៉ាណា ដែលមានអាសយដ្ឋាន អគារលេខ៖៣១៣ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺជាសណ្ឋាគារមួយដែលមានឈ្មោះល្បីល្បាញជាយូរឆ្នាំមកហើយ នៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងនោះមានការបម្រើជូនអតិថិជនក្នុងការស្នាក់នៅ សេវាកម្មម្ហូបអាហារមានរសជាតិឈ្ងុយឆ្ងាញ់ពេសេស មានកន្លែងហាត់ប្រាណ អាងហែលទឹកជាដើម ពោរពេញទៅដោយសោភ័ណភាពល្អ មានកន្លែងចតរថយន្តធំទូលាយ សម្រាប់អតិថិជនដែលបានមកស្នាក់នៅ។ ដើម្បីបន្ថែមនិងផ្ដល់ជូននូវការស្នាក់នៅជូនអតិថិជនរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតនោះ សណ្ឋាគារនេះបានរៀបចំកែសម្រួលបន្ថែមនូវគ្រឿងបំពាក់ សោភ័ណភាព ក៏ដូចជារចនាបទថ្មីទំនើបទាន់សម័យសម្រាប់បម្រើអតិថិជនរបស់ខ្លួន។ ជាក់ស្តែងនៅក្នុងនោះបានរៀបចំកែសម្រួលទាំងស្រុង នូវគ្រែថ្មី កំរាលព្រំថ្មី ពូកថ្មី ការ៉ូថ្មី អាហារដ្ឋានថ្មី និងមានតម្លៃថោកសមរម្យផងដែរ។ លោក Hamno Stamm អគ្គនាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារនេះ បានមានប្រសាសន៍ថា យើងសូមអតិថិជនទាំងចាស់ទាំងថ្មីទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនាល្ងាចថ្ងៃទី១ ខែវិច្ឆិកា នេះ សូមអញ្ជើញសប្បាយរីករាយជាមួយនឹងកម្មវិធី និងអាចអញ្ជើញទស្សនា បន្ទប់ស្នាក់នៅ ក៏ដូចជាអាហារដ្ឋាន អាងហែលទឹក កន្លែងហាត់ប្រាណ ដែលបានរៀបចំជាថ្មីនៅក្នុងពេលចូលរួមកម្មវិធី ដើម្បីបានឃើញនូវការរៀបចំUpgradeថ្មីរបស់សណ្ឋាគារ។ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្លែងថា ឆ្នាំ២០២៤ នេះប្រជាកសិករទូទាំងប្រទេស ផលិតស្រូវសរុបបានចំនួន ១៣លាន តោន បើទោះឆ្នាំបានជួបប្រទះបញ្ហាគ្រោះរាំងស្ងួតខ្លះ និងគ្រោះទឹកជំនន់ច្រើនលើកយ៉ាងណាក្តី។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្លែងបែបនេះ នៅចំពោះមុខឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងពិធីចែកពូជស្រូវ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួនជាង ៨០០ គ្រួសារ នៅស្រុកស្ទឹងត្រង់ កាលពីរសៀលថ្ងៃទី ២ វិច្ឆិកាកន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា៖សម្តេចទាំងពីរ(សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត) បានឱ្យខាងកសិកម្មត្រៀមពូជស្រូវពីចម្ងាយរួចហើយ ដូច្នេះឆ្នាំនេះអត់ខ្វះពូជទេ។ ប៉ុន្តែចែកពូជស្រូវទាំងនេះវាធ្វើឱ្យស្មើនឹងការបាត់បង់ខូចទេ គឺប្រាដកជាមិនស្មើ ហើយ តែបានជួយសម្រាល ជីវភាពនៃការចំណាយរបស់បងប្អូន។ ឯកឧត្តមបានបន្ថែមថា៖ បើគិតទូទាំងប្រទេសឆ្នាំនេះ កសិករធ្វើស្រែបានច្រើន បើទោះជាជួបប្រទះបញ្ហាគ្រោះរាំងស្ងួតខ្លះ និងគ្រោះលិចទឹកជំនន់ចំនួនពីរក៏ដោយ គឹធ្វើស្រូវបានចំនួន ១៣លាន […]

សៀមរាប ៖ ទឹកប្រាក់រង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀល បានបន្តធ្លាក់ដល់ដៃបុរសម្នាក់មានឈ្មោះ ថូ ពិសិទ្ធ អាយុ២៣ឆ្នាំ មានមុខរបរជាអ្នកបើកឡានដឹកដី បច្ចុប្បន្ន រស់នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលបាននាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋានដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ លោក ថូ ពិសិទ្ធ បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃនៅពេលដែលលោកធ្វើការ ក៏ដូចជាបើកឡានដឹកដីឱ្យគេអស់កម្លាំង លោកតែងយកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវដែលមានប្រពន្ធជាអ្នកលក់នៅផ្ទះទទួលទានជាប្រចាំ។ ដោយឡែក ចំពោះការត្រូវរង្វាន់ខាងលើនេះគឺជារឿងដែលនឹកស្មានមិនដល់ ខណៈពេលដែលលោកយកភេសជ្ជៈ ខារ៉ាបាវ គាស់ទទួលទានដូចសព្វដង ក៏ស្រាប់តែឃើញមានរង្វាន់ ១២៥លានរៀលតែម្ដង។ គ្រាន់តែបានឃើញមានរង្វាន់ធំភ្លាម លោកពិតជាមានអារម្មណ៍រីករាយ រំភើបជាខ្លាំង ហើយក៏ប្រាប់ប្រពន្ធ បងប្អូនក្រុមគ្រួសារ និងទូរសព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។ លោក ថូ ពិសិទ្ធ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតសង់ផ្ទះសម្រាប់រស់នៅ ហើយសល់ប៉ុន្មានទុកសង់ទីតាំងលក់អីវ៉ាន់របស់ប្រពន្ធឱ្យធំជាងបច្ចុប្បន្ន ដើម្បីជាប្រភពចំណូលសម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ លោក ថូ ពិសិទ្ធ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាកដ និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។ […]

ដោយៈសិរីមតី ភ្នំពេញ៖ កម្ពុជានិងជប៉ុន បានសហការគ្នាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា តាមរយៈការធ្វើសិក្ខាសាលារួមគ្នាដែលចែករំលែកបទពិសោធន៍ ចំណេះដឹង ពីវាគ្មិនជប៉ុន និង កម្ពុជាផ្តោតទៅលើសក្តានុពលនៃ បច្ចេកវិទ្យា ការការពារពីការគំរាមកំហែងតាមប្រព័ន្ធសាយប៊័រ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនិងការអភិវឌ្ឍវិស័យទូរគមនាគមន៍។ សិក្ខាសាលាស្ដីពី Emerging Digital Technology powered by JAPAN—Current State of Open RAN and Cybersecurity សហការរៀបចំដោយក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងនៃប្រទេសជប៉ុន ,ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងក្រុមហ៊ុនOREX SAI, INC។ សិក្ខាសាលានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នាថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយនិងទូរគមានគមន៍ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងនៃប្រទេសជប៉ុន គ្រឹះស្ថានសិក្សា និងវិស័យឯកជនសរុបប្រមាណ 250រូប។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីបច្ចេកវិទ្យាឌីជីថលថ្មីៗ រួមមានOpen RAN និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនេះ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែក និងពង្រឹងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលថ្មី។ […]