សេដ្ឋកិច្ច »

​ភ្នំពេញ​៖​ចាប់ពី​ខែមករា ដល់​ខែកក្កដា កម្ពុជា រកចំណូលបាន​ជាង​៨០២​លាន​ដុល្លារ ពី​ការនាំចេញ​កាបូប និង​ផលិតផល​ធ្វើដំណើរ ទៅ​កាន់​​ទីផ្សារ​បរទេស​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក លឹម តុង ប្រធាន​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែក នៅ​កម្ពុជា​។​ ​ការបញ្ជាក់​ឲ្យ​ដឹងដូច្នេះក្នុងឱកាស​ដែល​សមាគម​ផលិតផល​ធ្វើដំណើរនិង​ស្បែ​កនៅ​កម្ពុជាបាន​បើកសម្ពោធ​ជា​ផ្លូវការក្នុង​គោល​បំណ​ង​​​ជួយ​ជំរុញ ដល់​ការអភិវឌ្ឍ​វិស័យនេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើងបន្តបន្ទាប់​ទៀត​។​ ​លោក លឹម តុង បាន​បញ្ជាក់ថា «​គិត​ត្រឹម​ឆមាស​ទី​១ នៃ​ដើមឆ្នាំ​២០២២​នេះ ទិន្នន័យ​នៃ​ការនាំចេញ​កាបូប និង​ផលិតផល​ធ្វើដំណើរ ទៅកាន់​ទីផ្សារ​បរទេស មានតម្លៃ​សរុប ៨០២.៦៥​លាន​ដុល្លារ មាន​កំណើន​៥៩.៤៨% ធៀប​នឹង​ឆ្នាំ​២០២១»​។​លោក​បាន​គូសបញ្ជាក់ថា ដោយសារតែ​កំណើន នៃ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ផលិតផល​ធ្វើដំណើរ និង​កាបូប កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទើបបាន​ផ្តួច​ផ្តើមគំនិត​រួមគ្នា បង្កើត​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា​នេះ​ឡើង​៕ដោយៈសិរីមតី   ​

កំពង់ស្ពឺ៖ គម្រោងទី៤របស់ក្រុមហ៊ុន Top Land Group បានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២២។គម្រោងអភិវឌ្ឍដីឡូតិ៍នេះមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ៤៤ ក្នុងភូមិ សប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។គម្រោងវិនិយោគលើផ្ទៃដីជាង១០ហិកតា ដែលរួមមានរមណីយដ្ឋាន(Resort) អាហារដ្ឋាន កន្លែងកម្សាន្ត គម្រោងផ្ទះវីឡា គម្រោងដីឡូតិ៍ ព្រមទាំងមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ។ នៅក្នុងកម្មវិធីសម្ពោធគម្រោងទី៤នេះមានការអញ្ជើញជាកិត្តិយសពីលោកអភិបាលស្រុកសំរោងទង,អនុប្រធានសភាពាណិជ្ជកម្មខេត្ត កំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជានិងអគ្គនាយក ,ប្រធាន,ស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យជាច្រើនរូបបានចូលរួម។ លោក ជុន សេរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថប់លែនគ្រុបបានឲ្យដឹងថា៖ថ្ងៃទី៧ខែសីហាគឺជាថ្ងៃសម្ពោធបើកគម្រោងទី៤របស់ក្រុមហ៊ុនបន្ទាប់ពីមាន ការលក់អស់នូវគម្រោងទីមួយទី២និងទី៣ រួចមក។ក្រៅពីសម្ពោធគម្រោងទី៤ ក៏មានមានការសម្ពោធហាង កាហ្វេផងដែរនៅក្នុងតំបន់អភិវឌ្ឍន៍គម្រោងដីឡូតិ៍នេះ។ លោកបានឱ្យដឹងថា៖អតិថិជនបានចូលរួមយ៉ាងច្រើនកុះករហើយការលក់កំពុងមានសន្ទុះខ្លាំង។លោករំពឹងថានឹងមានអតិថិជនមកកក់និងទិញចន្លោះពី ១០០ ទៅ ២០០នាក់។ក្នុងថ្ងៃសម្ពោធនេះមានប្រម៉ូសិនច្រើនមែនទែន។បើអតិថិជនកក់ប្រាក់ប៉ុណ្ណានឹងមានការឌីសខោនប៉ុណ្ណឹង។បើកក់១០០ដុល្លារបញ្ចុះ ១០០ដុល្លារ បើកក់២០០ដុល្លារចុះតម្លៃឲ្យ២០០ដុល្លារហើយបើកក់១០០០ដុល្លារបញ្ចុះតម្លៃ១០០០ដុល្លារ។ការទិញដីឡូត៍នេះមានជម្រើសច្រើនដែលក្នុងនៅមានការបង់រំលស់គ្មានការប្រាក់ដែលជាជម្រសើល្អសម្រាប់អ្នកមានជីវភាពមធ្យម កម្មកររោងចក្រ អ្នកធ្វើការ។ទីតាំងគម្រោងទី៤ មានទំហំជាង១០ ហិកតាក្នុងចំណោមគម្រោងទាំងមូល ៤០ហិកតាហើយនិងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ដែលក្នុងនោះមានរីសតហាងកាហ្វេអាហារដ្ឋានផ្ទះលំហែគម្រោងផ្ទះវីឡាព្រមទាំងមានកន្លែងកម្សាន្តកន្លែងជិះទូកកាយ៉ាកចំណែកដើមត្នោតដែលមាននៅក្នុងទីតាំងអភិវឌ្ឍនេះគឺមិនកាប់ចោលនោះទេដោយយើងនឹងធ្វើខ្ចូសកោះបេះដូងសម្រាប់កំសាន្តលំហែកាយ។លោកកំពុងព្យាយាម   ទាក់ ទាញការវិនិយោគធ្វើជាតំបន់រោងចក្រដើម្បីឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចទេសចរណ៍ ចំណែកហេដ្ឋារចនាសម្ព័ន្ធវិញមានប្រព័ន្ធភ្លើងប្រព័ន្ធទឹក។ ថ្លែងក្នុងពិធីបើកសម្ពោធគម្រោងទី៤ របស់ក្រុមហ៊ុនថប់លែន លោកស៊ឹម រតនៈ អភិបាលស្រុងសំរោងទងខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា៖ពីមុនតំបន់នេះ ជាតំបន់ដីព្រៃជាកន្លែងប្រទាញប្រទង់និងប្រយុទ្ធគ្នា។តែឥឡូវនេះមានការអភិវឌ្ឍគួរឲ្យភ្ញាក់ផ្អើលដោយសារមានសន្តិភាព។ពេលនេះមានសន្តិភាពហើយយើងត្រូវចេះរួបរួមគ្នាថែរក្សា។នៅទីនេះប្រជាពលរដ្ឋអាចមានជម្រើសទិញដីឡូត៍បានតាមរយៈការបង់រំលស់នេះគឺពិតជាល្អណាស់ព្រោះប្រជាពលរដ្ឋមិនមានលុយដុលតែគាត់មានការងារធ្វើ  គាត់អាចបង់រំលោះដីបានដើម្បីយកទៅសាងសង់ផ្ទះ។នេះជាការល្អប្រសើរណាស់។ […]

កំពង់ស្ពឺ៖ក្រុមហ៊ុនអចលទ្រព្យដ៏ធំ ថ័បលែនគ្រុប ដែលមានការិយាល័យនៅបុរី ជារី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងបើកលក់គម្រោងធំទី៤របស់ខ្លួន នៅខេត្ត កំពង់ស្ពឺ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ជាមួយនឹងប្រ៉ូម៉ូសិនពិសេសដែលមិនធ្លាប់មានពីមុន     មក។ គម្រោងទី៤របស់ក្រុមហ៊ុនថ័បលែនគ្រុប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤៤ឆ្ពោះទៅភ្នំឱរ៉ាល់ ក្នុងភូមិ សប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ គម្រោងនេះវិនិយោគលើផ្ទៃដីជាង១០ហិកតា ដែលរួមមានរមណីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត គម្រោងផ្ទះវីឡា គម្រោងដីឡូតិ៍ ព្រមទាំងមានប្រព័ន្ធទឹក ភ្លើងលូផ្លូវបេតុងជាច្រើនផងដែរ ។ លោក ជុន សេរី អគ្គនាយកក្រុមហ៊ុនថ័បលែនគ្រុប បានប្រាប់អ្នកយកព័ត៌មាន Cambodia Flash News នៅលើទីតាំងគម្រោងផ្ទាល់កាលពីថ្ងៃទី២ខែសីហាថា៖ នៅថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២២ខាងមុខនេះ ,ក្រុមហ៊ុនTop Land Group នឹងរៀបចំព្រឹត្តិការណ៍ដ៍អស្ចារ្យ បើកគម្រោងទី៤របស់ខ្លួន បន្ទាប់ពីគម្រោងទី១, ទី២ និងទី៣ បានទទួលជោគជ័យ ដោយមានអ្នកគាំទ្រយ៉ាងច្រើន។ […]

​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានឱ្យដឹងថា ឧស្សាហកម្ម​ធនាគារ​រ​បស់​ប្រទេស​កម្ពុជាទទួលបាន​កំណើន​ដ៏​រឹងមាំ​ទាំង​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២២​។​ ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារជាតិ​កម្ពុជា បានឱ្យដឹងថា ប្រាក់កម្ចី​ឆ្នើម (Outstanding loans) បាន​កើនឡើង​២៣,៤​ភាគរយ ធៀប​នឹង​ឆ្នាំមុនដល់​៥១,៥​ពាន់​លាន​ដុល្លារ​ត្រឹម​ខែមិថុនា​ឆ្នាំនេះខណៈ​ប្រាក់​បញ្ញើ​របស់​អតិថិជនបាន​កើនឡើង​១៦​ភាគរយ ដល់​​៤២​ពាន់​លាន​ដុល្លារ​។​ ​ប្រាក់កម្ចី​នេះ ត្រូវបាន​ផ្តល់ទៅឱ្យ​វិស័យ​សំខាន់ៗ ដូចជា វិស័យ​ពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​វិស័យ​កា​ម្មន្ត​សាល ​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន​៥៨ ធនាគារ​ឯកទេស​ចំនួន​៩ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨៦ ដែលមាន​ការិយាល័យ​ក​ណ្តា​ល និង​សាខា​សរុប​ចំនួន ២.៦១៤ព្រមទាំង​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន​៣.៩៩៨​គ្រឿងនៅទូទាំង​ប្រទេស​​​។​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ថែមថា បច្ចុប្បន្ន​មាន​គណនី​បញ្ញើ​ចំនួន​១៣,២​លាន និង​គណនី​ឥណទាន​ចំនួន​៣,៥​លាន នៅ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​៕​ដោយៈសិរីមតី

​ភ្នំពេញ​៖​ឯកឧត្តម មាស សុខ​សេន​សាន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា​៖ ផ្អែក​តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​កំណើន ៥,៤% គឺ​ខ្ពស់ជាង​ការ​ព្យាករ​ក្នុង​អត្រា ៤,៨%​នៅពេល​រៀបចំ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ក៏ប៉ុន្តែ ទាប​ជាង​ការ​ព្យាករ​កាលពីដើមឆ្នាំ​ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​កំណើន​ក្នុង​អត្រា ៥,៦%​។ ​នៅក្នុង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី “​សមិទ្ធផល​សម្រេចបាន រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៧-​ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​” ឯកឧត្តម មាស សុខ​សេន​សាន បាន​មានប្រសាសន៍ថា ដោយសារ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ប្រសើរឡើង​ទាំង​ស្រុង ហើយ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏​កំពុង​បង្កើតឡើង​នូវ​ផលប៉ះពាល់​បន្តបន្ទាប់ ជាពិសេស​គឺ​បញ្ហា​អតិផរណា​លើ​ថ្លៃ​ប្រេង ស្បៀង និង​ម្ហូបអាហារ បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ម្រា​ប់​ពាក់កណ្ដាល​ឆ្នាំ​២០២២​នេះ នៅតែ​ទាប​ជាង​ការ​ព្យាករ​កាលពីដើមឆ្នាំ​ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​កំណើន​ក្នុង​អត្រា ៥,៦%​។​ ​ឯកឧត្តម​បន្តថា ទោះជា​យ៉ាងណា ផ្អែក​តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​កំណើន ​៥,៤% គឺ​ខ្ពស់ជាង​ការ​ព្យាករ​ក្នុង​អត្រា ៤,៨ % នៅពេល​រៀបចំ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២​៕ដោយៈសិរីមតី

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ព​ន្លឿ​ន​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី “​ការបង្កើត និង​គ្រប់គ្រង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​”​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឱ្យមក​វិនិយោគ​និង​គ្រោង​បង្កើត​ឱ្យបាន​យ៉ាងតិច​៣​កន្លែង ត្រឹម​ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ​។​ ​លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹងថា ការបង្កើត និង​គ្រប់គ្រង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹងចូលរួម​ចំណែក​ទា​ក់​ទាញ​វិនិយោគិន ធុរជន និង​បុគ្គល​មានគំនិត​បង្កើត​ថ្មី និង​នវានុវត្តន៍​ថ្មីៗ ដើម្បី​ចូលរួម​បណ្តាក់ទុន និង​សិក្សា​ស្រាវជ្រាវ​នៅ​កម្ពុជា​។​ ​លោក​បាន​បន្តថា តាមរយៈ​ការ​ចូលមក​វិនិយោគ​ក្នុង​សួន​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ត្រូវបាន​រំពឹងថា​នឹង​អាច​ផ្ទេរ​បច្ចេកវិទ្យា និង​វិទ្យា​សាស្ត្រ​​ក្នុងស្រុក​។​ ​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​អន្តរក្រសួង​-​ស្ថាប័ន សាកលវិទ្យាល័យ និង​វិស័យ​ឯកជន បាន​ត្រូវធ្វើឡើង​ដើម្បី​ពិនិត្យ កែសម្រួល​និង​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី ការបង្កើត និង​គ្រប់គ្រង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។៕ដោយៈផាវី

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចាត់វិធានការ​ហាមឃាត់​ការ​នាំចូល​ផលិតផល​មី​កញ្ចប់ និង​ការ៉េម ដែល​សង្ស័យថា​មាន​ផ្ទុក​សារធាតុ​​អេ​ទី​ឡែ​ន​អុកស៊ីត (Ethylene Oxide) ដែល​អាច​បង្ក​ហានិភ័យ​ផ្នែក​សុខភាព​ដល់​អ្នកប្រើប្រាស់​។ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ថ្មីៗ​នេះ អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ របស់​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​មួយចំនួន​បាន​រកឃើញ​លើ​ផលិតផល​មី​កញ្ចប់ និង​ការ៉េម​មួយចំនួន មាន​ផ្ទុក​សំណល់ សារធាតុ​អេ​ទី​ឡែ​ន​អុកស៊ីត (Ethylene Oxide) ដែល​សហភាព​អឺរ៉ុប អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក​ចាត់ទុក ថា​ជា​សារធាតុ​បង្ក​ហានិភ័យ​ជា​ជំងឺមហារីក​ចំពោះ​អ្នកប្រើប្រាស់​។​ ​ក្នុងន័យនេះដើម្បី​ចូលរួម​ការពារ​សុខភាព​សាធារណៈ សុវត្ថិភាព​ម្ហូបអាហារនិង​ការពារ​សុខុមាលភាព​អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានធ្វើ​ការណែនាំ​បណ្តោះអាសន្ន​មួយចំនួន​គឺ​ចាប់ពី​ថ្ងៃទី​១ខែសីហា ឆ្នាំ​២០២២ តទៅ រាល់​ការ​នាំចូល​ទំនិញ​ជា​មី​កញ្ចប់​​ម៉ាក “Lucky. Me!” ផលិត​នៅ ប្រទេស​ថៃ​, មី​កញ្ចប់​ម៉ាក “Háo Hão” ផលិត​នៅ​ប្រទេស​វៀតណាម និង​ការ៉េម​ម៉ាក “Häagen-Dazs” (Vanilla) ផលិត​នៅ​ប្រទេស​បារាំង ។ ដោយឡែក ចំពោះ​ទំនិញ​ដែល​មកដល់​ដែន​គយ​មុន​ថ្ងៃទី​១ ខែសីហាឆ្នាំ​២០២២អ្នក​នាំចូល​​ត្រូវ​ដក​សំណាក​ទំនិញ​ធ្វើការ​វិភាគ​សារធាតុ Ethylene Oxide នៅ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែងនិង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម មុនពេល​​​អនុញ្ញាតឱ្យ​បញ្ចេញ​ទំនិញ​ពី​គយ​។ នាយកដ្ឋាន​សវនកម្ម​គយ​ត្រូវធ្វើ​ការតាមដាន​និង​វាយតម្លៃ​ហានិភ័យ​លើ​ផលិតផល​ទាំងនេះ​ជាប្រចាំ​ដើម្បី​លើក វិធានការ​អនុវត្ត​ឱ្យបាន​ទាន់ពេល​និង​មាន​ប្រសិទ្ធភាព​។​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច […]

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ​នៅ​តាម​​​ស្ថានីយ​នានាដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ត្រូវលក់សាំងធម្មតា​តម្លៃ៤,៧៥០រៀលនិងម៉ាស៊ូតត្រូវលក់៥,១៥០​​រៀលក្នុង១លីត្រ។​ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.០១៦​រៀល/១លីត្រ សម្រាប់សាំងធម្មតាEA92 និង៥.៤១៦​រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50​ppm។ តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ៕ដោយៈសិរីមតី