សេដ្ឋកិច្ច »

ដោយ : បន្ទាយ បន្ទាយមានជ័យ៖  វគ្គ” បណ្ដុះបណ្ដាលអំពីការផលិតកែច្នៃចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ការពង្រីកទីផ្សារនិងការ ត្រៀមខ្លួនក្នុងការនាំចេញខេត្តបន្ទាយមានជ័យ”  ធ្វើឡើងកាលពី ថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០២៤ ក្រោមគម្រោងជំនួយរបស់អង្គការ សហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)  បានសហការ ជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម  ,វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (ITC) ។ ក្នុងនោះគ្រូឧទ្ទេស  វាគ្មិននិងសិក្ខាកាមក៏បានចុះធ្វើទស្សនកិច្ចសិក្សានៅ សិប្បកម្ម”សញ្ញាភ្នំមាស “ផលិតទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេសដ៏ល្បីមួយ​ដែលមានទីតាំងនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ផងដែរ ។ លោកញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបន្ទាយមានជ័យបានអោយដឹងកាលពីថ្ងៃទី២៥ខែមករាថា :វគ្គបណ្ដុះបណ្ដាលសិក្ខាកាមទាំងឡាយបានសិក្សាពីមូលដ្ឋានគ្រឹះចម្បង សំខាន់ៗ នៃការផលិត ផលិតផល សុវត្ថិភាពម្ហូបអាហារ គុណភាពនិង​ស្តង់ដារអនាម័យ ។ សិក្ខាកាមទាំងអស់ក៏បានស្វែងយល់កាន់តែច្បាស់ ពីខ្សែសង្វាក់ផលិតកម្ម ដំណើរការផលិត ការវេចខ្ចប់ ការរក្សាទុកផលិតផលសម្រេច ការរក្សាទុក​វត្ថុធាតុដើមគ្រឿងផ្សំ ដែលមានស្តង់ដារអនាម័យល្អដើម្បីជាបទពិសោធន៍ យកទៅអនុវត្តនៅក្នុងសិប្បកម្មរបស់ខ្លួន […]

ប្រែសម្រួល៖ ស្រីស្រស់ តូក្យូ៖ នៅថ្ងៃសុក្រប្រាក់ដុល្លារអាមេរិកបានរក្សាលំនឹងបន្ទាប់ពីមានការហក់ឡើងពេញមួយយប់ ខណៈដែលពាណិជ្ជករបានពិចារណាលើទិន្នន័យ GDP ក្នុងស្រុកដែលបានជះឥទ្ធិពលដល់អត្រាការប្រាក់របស់ធនាគារកណ្តាលនាំឲ្យពួកគេរង់ចាំពិនិត្យមើលទិន្នន័យអតិផរណាលើវិស័យសំខាន់ៗដែលនឹងអាចកើ់តមាននៅពេលក្រោយ។ ចំណែកប្រាក់អឺរ៉ូក៏បានធ្លាក់ចុះបន្ទាប់ពីការប្រជុំតាក់តែងគោលនយោបាយរូបិយវត្ថុក្នុងគ្រាចុងក្រោយបង្អស់របស់ធនាគារកណ្តាលអឺរ៉ុប (ECB) កាលពីថ្ងៃព្រហស្បតិ៍ ដោយសម្រេចរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់បំផុត ៤ ភាគរយ។ នៅសហរដ្ឋអាមេរិក ទិន្នន័យផ្លូវការស្តីពីការព្យាករលើទិន្នផលក្នុងស្រុកសរុបបានបង្ហាញឡើងសម្រាប់ត្រីមាសចុងក្រោយនេះឃើញថាមានការកើនឡើក្នុងអត្រាប្រចាំឆ្នាំ ៣.៣ ភាគរយ លើសពីការព្យាករដែលឯកភាពគ្នាលើអត្រាកំណើនត្រឹមតែ ២ភាគរយ។ កត្តានេះបានបង្ហាញអពីសក្តានុពលនៃអតិផរណាដែលមានការធ្លាក់ចុះបន្ថែមទៀត។ ប្រធានយុទ្ធសាស្រ្តរូបិយប័ណ្ណលោក Charu Chanana បាននិយាយថា “ទិន្នន័យ GDP របស់សហរដ្ឋអាមេរិកបានបង្ហាញនូវក្តីសង្ឃឹមឡើងវិញសម្រាប់ការចុះទន់របស់អ្នកវិនិយោគអាមេរិក ប៉ុន្តែទីផ្សារមូលបត្របំណុលបានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើសមាសធាតុអតិផរណាដើម្បីជួយលើកកម្ពស់ទិន្នផលដែលមានការធ្លាក់ចុះដូចមានបង្ហាញនៅលើទិន្នន័យស្រាប់ដែលអាចធ្វើឲ្យប្រាក់ដុល្លារនៅតែរក្សាលំនឹងដដែល” ។ បើយោងតាមសន្ទស្សន៍ប្រាក់ដុល្លារក្នុងការបង្វិលត្រឡប់មកវិញធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗបានស្ថិតនៅជុំវិញ ១០៣.៥២ ធៀបនឹង មួយរយអ៊ីរ៉ូ បន្ទាប់ពីបានហក់ឡើងប្រហែល ០.២ ភាគរយពេញមួយយប់។ គឺ​បាន​កើន​ឡើង​ប្រហែល ២ ភាគរយ​មក​ទល់នឹង​ពេល​នេះ​នៅក្នុង​ឆ្នាំ​នេះ។ ទិន្នផលរតនាគារសហរដ្ឋអាមេរិកបានធ្លាក់ចុះ ជាមួយនឹងទិន្នផលគោលក្នុងរយៈពេល ១០ ឆ្នាំគឺធ្លាក់មកត្រឹម ៤.១១ ភាគរយនៅលើទីផ្សារអាស៊ីក្នុងព្រឹកនេះ។ ទីផ្សារកំពុងបើកឱកាសប្រកួតប្រជេងដោយដាក់ឲ្យដេញថ្លៃ៥០ ភាគរយសម្រាប់ការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា នេះបើយោងតាម CME FedWatch ដែលធ្លាក់ចុះ ៧៥.៦ ភាគរយកាលពីមួយខែមុន៕ ប្រភព៖ Reuters

ដោយៈសិរីមតី ភ្នំពេញ៖ នៅឆ្នាំ២០២៣កម្ពុជាប្រមូលចំណូលសម្រាប់ថវិកាជាតិបានប្រមាណជាង៣៦០០លានដុល្លារ ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣កើន៤.៤៩%។ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨.២៨ប៊ីលានរៀល (ប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង៤.៤៩%។ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថាលទ្ធផលដ៏ជោគជ័យនិងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។ គួររំលឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយ នៃយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេល៥ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨។ អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល […]

ដោយៈសិរីមតី ភ្នំពេញ៖ធនាគារ ព្រីនស៍ បានដាក់ដំណើរការជាផ្លូវការនូវផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតគឺ គណនីសន្សំឆ្លាត។ ពិធីសម្ភោជផលិតផលថ្មីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមយ៉ាងអធិកអធមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ​ ព្រីនស៍ ដៃគូអាជីវកម្ម និងអតិថិជនជាភ្ញៀវកិត្តិយសរបស់ធនាគារ ព្រីនស៍។ ផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ដែលមានឈ្មោះថា គណនីសន្សំឆ្លាត នឹងជួយប្រជាជនកម្ពុជាក្នុងការសម្រេចបាននូវគោលដៅ​ហិរញ្ញវត្ថុរបស់ពួកគេតាមរយៈផែនការសន្សំ ខណៈដែលផ្តល់ជូនឱ្យពួកគេនូវការធានារ៉ាប់រង និងការថែទាំសុខភាពដោយឥតគិតថ្លៃ។ ធនាគារយល់ច្បាស់ពីបញ្ហាផ្នែកហិរញ្ញវត្ថុដែលប្រជាជនកម្ពុជាភាគច្រើនកំពុងប្រឈម និងបានបង្កើតគណនីសន្សំប្រកបដោយភាពច្នៃប្រឌិតនេះឡើង ដើម្បីជួយឱ្យពួកគេបង្កើតទម្លាប់សន្សំល្អ និងការធានាលើថ្លៃចំណាយព្យាបាលក្នុងករណីបន្ទាន់ ឬបញ្ហាសុខភាពផ្សេងៗ។ គណនីសន្សំឆ្លាត នេះគឺជាផលិតផលមានលក្ខណៈពិសេសមួយខុសប្លែកពីគណនីសន្សំផ្សេងទៀត ដែលអាចជួយបុគ្គលម្នាក់ៗក្នុងការសន្សំប្រាក់ ទទួលបានការប្រាក់ ព្រមទាំងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃទៀតផង។ ផលិតផលមួយនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងប្រទេស​កម្ពុជា ដែលថ្លៃថែទាំសុខភាពកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារសម្ពាធអតិផរណា។ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រងនិងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “គណនីសន្សំឆ្លាតគឺជាការផ្តល់ជូនពិសេស​ពីធនាគារ ព្រីនស៍ហើយផលិតផលនេះនឹងផ្លាស់ប្តូរនូវរបៀបសន្សំប្រាក់របស់អតិថិជនរបស់យើង។ វាគឺជាគណនីសន្សំដែលបង្កើតឡើងដើម្បីជួយអតិថិជនរបស់យើងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេហើយនឹងមានឥទ្ធិពល​វិជ្ជមានដល់ជីវិតរបស់ពួកគេផងដែរ។ នៅធនាគារ ព្រីនស៍ ភាពជោគជ័យរបស់យើង គឺផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងភាពជោគជ័យរបស់អតិថិជនយើង។ យើងប្តេជ្ញាផ្តល់ជូនអតិថិជនគ្រប់រូបនូវផលិតផល និងសេវាកម្មល្អបំផុត ហើយគណនីសន្សំឆ្លាតនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តនេះ។” ក្នុងអំឡុងពេលធ្វើបទបង្ហាញអំពីផលិតផលនេះ លោកស្រី ប៉េង លីយ៉ា នាយិកានាយកដ្ឋានសេវាធនាគារអាជីវកម្ម […]

ដោយៈសិរីមតី ភ្នំពេញ៖នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅកាន់ទីផ្សារអន្ដរជាតិ ជាង៨៥១លានដុល្លារ កើន២៦១% បើធៀបនឹងឆ្នាំ២០២២។នេះបើតាមការឲ្យដឹងពីលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៥ ឆ្នាំ២០២៤ នៅសាលប្រជុំអគារ Morgan Tower ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា លោកជំទាវបានបញ្ជាក់ថា «ចំពោះទំហំពាណិជ្ជកម្ម នៃការនាំចេញ គ្រឿងអលង្ការ និងត្បូងមានតម្លៃ របស់កម្ពុជា ទៅទីផ្សារអន្ដរជាតិ មានការកើនឡើងជាលំដាប់ រហូតដល់បរិមាណជាង៨៥១លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលមានការកើនឡើងប្រហែល២៦១% បើធៀបនឹងឆ្នាំ២០២២។នៅឆ្នាំ២០២១កម្ពុជា នាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ១៤៩លានដុល្លារ ហើយឆ្នាំ២០២២ ចំនួន២៦១លានដុល្លារដែលកើនឡើង៧៥ភាគរយ។ លោកជំទាវបានគូសបញ្ជាក់ថា សន្ទុះនៃកំណើនជាវិជ្ជមាន នៃការនាំចេញនេះ សរបញ្ជាក់ឲ្យឃើញអំពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធ រឹងមាំ និងគ្រប់ជ្រុងជ្រោយ រវាងក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក៏ដូចជាសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាផងដែរ។ ទន្ទឹមគ្នានេះ លោកស្រីកិត្តិបណ្ឌិត […]

ប្រែសម្រួល៖ សហការី កាលពីឆ្នាំមុនការនាំចូលទុរេនរបស់ចិនបានកើនឡើង តែផ្ទុយទៅវិញប្រទេសថៃដែលជាអ្នកផ្គត់ផ្គង់ទុរេនរបស់ចិនដ៏ធំជាងគេបាននឹងកំពុងតែបាត់បង់ចំណែកទីផ្សារនាំចូលទុរេនទៅកាន់ប្រទេសចិនដែលជាអ្នកទទួលទិញផ្លែឈើមកពីតំបន់ត្រូពិចដ៏ធំជាងគេលើពិភពលោក។ គឺដោយសារតែឥឡូវនេះចិនបានបើកឱកាសឲ្យវៀតណាមនិងហ្វីលីពីនប្រកួតប្រជែងលើទីផ្សារនាំចូលទុរេនទៅកាន់ប្រទេសខ្លួន។ យោងតាមទិន្នន័យរបស់ដ្ឋបាលសាធារណ:របស់ប្រទេសចិនបានបង្ហាញឲ្យឃើញថា នៅក្នុងឆ្នាំ ២០២៣ ចិនបាននាំចូលទុរេនចំនួន ១.៤ លានតោន គឺកើនឡើង ៦៩ ភាគរយបើធៀបនឹងឆ្នាំមុនៗ។ ចំណែកការនាំចូលពីប្រទេសថៃបានធ្លាក់ចុះពី ១០០ ភាគរយមកនៅត្រឹម ៩៥.៣៦ ភាគរយនៅក្នុងឆ្នាំ ២០២១ ហើយនៅមួយឆ្នាំក្រោយមករហូតមកដល់ឆ្នាំ២០២៣ក៏បានធ្លាក់ចុះដល់ ៦៧.៩៨ ភាគរយ ។ វៀតណាម​បាន​ដណ្តើមចំណែកទីផ្សារនាំចូលពី​ថៃ​បន្ទាប់ពី​ចិន​បាន​ចាប់ផ្តើម​បើកឱកាសឲ្យ​ក្រុមហ៊ុន​នាំចេញ​របស់​វៀតណាម​នាំចូល​ទុរេន​ស្រស់ទៅកាន់ប្រទេសខ្លួនតាំងពី​ឆ្នាំ ២០២១កន្លងមក។ នៅមុនឆ្នាំ២០២១ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនគឺស្ថិតនៅក្នុងកម្រឹតដ៏ទាបបំផុតដោយមានចំនួនត្រឹមតែ ៤.៦ ភាគរយដែលមានតម្លៃសរុបត្រឹមតែ ១៨៨.១ លានដុល្លារ។ តែនៅក្នុងឆ្នាំ ២០២២ រហូតមកដល់ឆ្នាំ២០២៣កន្លងទៅនេះ ការនាំចេញទុរេនរបស់វៀតណាមបានកើនឡើងដល់ ៣១.៨ ភាគរយ ដែលមានតម្លៃសរុបដល់ទៅ ២.១ ពាន់លានដុល្លារអាមេរិក។ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងថា ការនាំចេញផ្លែឈើរបស់វៀតណាមនៅលើទូទាំងពិភពលោកបានឈានដល់ ៤.៩ ភាគរយនៃបរិមាណសរុបនៅក្នុងឆ្នាំ ២០២២ ក្នុងទំហំ ៤០.៨៨ លានគីឡូក្រាម អង្គការនេះបញ្ជាក់ថាចំណែកហ៊ុននៅលើទីផ្សាររបស់វៀតណាមគឺតិចជាង ១ ភាគរយកាលពីឆ្នាំមុន និងសូន្យភាគរយនៅមុនឆ្នាំ២០២២។ យោងតាមនាយកដ្ឋានព័ត៌មានរបស់វៀតណាមបានព្យាករកាលពីសប្តាហ៍មុនថានឹងមានកំណើនដល់ ៣.៥ […]

ដោយ:សុខុម ស្ទឹងត្រែង៖លោកអ្នកដែលចង់បានដីធ្វើអាជីវកម្មផ្សេងៗ ឬក៏ទិញទុកលក់បន្តយកចំណេញនៅថ្ងៃខាងមុខ  យើងខ្ញុំមានដីមួយកន្លែងទំហំ២៥ហិកតានៅជាយក្រុងស្ទឹងត្រែង ដោយបច្ចុប្បន្នតម្លៃនៅធូរថ្លៃទេ។ សូមបញ្ជាក់ថា ដីទាំងនោះគឺជាប្រភេទដីកសិកម្មដំណាំកៅស៊ូជាប់ផ្លូវក្រួសក្រហម១០ម៉ែត្រមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់និងមានផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ។អតិថិជនដែលទិញគឺអាចនឹងទទួលបានប្លង់រឹងកម្មសិទ្ធិស្របច្បាប់។ ព័ត៌មានលម្អិតសូមទំនាក់ទំនងមកតាមរយៈលេខទូរសព្ទ ៖  0715605665/ 012605665 សូមអរគុណ!

ដោយ : បន្ទាយ ឧត្តរមានជ័យ៖របរដាំដំណាំបន្លែសុវត្ថិភាពនិងដំណាំរួមផ្សំច្រើនមុខបែបអាជីវកម្ម ប្រពលវប្បកម្ម រស់នៅសហគមន៍កសិកម្មសាមក្គីអូរក្សី ស្ថិតក្នុងភូមិអូរឬក្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានកសិករជាម្ចាស់អះអាង អាចរកចំណូល៥០ម៉ឺនរៀល/ថ្ងៃសម្រាប់លក់នៅលើទីផ្សារ។ កសិករឈ្មោះង៉ែត សាវឿន បានឲ្យដឹងថ្ងៃទី១៩ខែមករាថា : ការដាំបន្លែរួមផ្សំគ្រប់មុខរបស់អ្នកភូមិអូរឬស្សីនេះ បានចងក្រងជាសហគមន៍កសិករសាមគ្គីអូរឬស្សីមានគ្នាចំនួន៤០ក្រួសារដែលប្រកបរបរដាំបន្លែ។ គ្រួសារនិមួយៗបានដាំបន្លែបណ្តាក់វេនគ្នាជាបន្តបន្ទាប់ដោយការដាំប្រភេទបន្លែចម្រុះច្រើនមុខផ្សេងៗពីគ្នា ហើយបានផលជាផ្លែផ្កានិងទទួលបានតម្លៃថ្លៃនៅលើទីផ្សារ។ លោកង៉ែត សាវឿន បានបន្តថា ការដែលដាំដំណាំបន្លែទាំងឡាយជាលក្ខណៈបណ្តាក់វេនបន្តនេះគឺវាផ្តល់ប្រយោជន៍ច្រើនអ្នកដាំបន្លែនៅពេលបេះលក់នៅលើទីផ្សារមិនអោយកកស្ទះបន្លែច្រើននិងត្រូវបង្អាប់ថ្លៃពេលចេញនៅលើទីផ្សារ ។ ឧទាហរណ៍រូបលោកផ្ទាល់ក៏ដូចជាកសិករដទៃទៀត លោកអាចបេះបន្លែលក់លើទីផ្សារមិនក្រោមពី៣០០គីឡូក្រាម/ថ្ងៃ ហើយអាចរកប្រាក់ចំណូលបានរហូតដល់៥០ម៉ឺនរៀល/ ថ្ងៃ ៕  

ដោយៈសិរីមតី/ភ្នំពេញ៖លោកតា លោកអ៊ុំ លោកពូ អ្នកធាក់ស៊ីក្លូក្រីក្រ ប្រមាណ ៣០០នាក់ ក្នុងរាជធានីភ្នំពេញ ដែលកំពុងជួបភាពខ្វះខាតនិងការលំបាក បានទទួលអំណោយពីក្រុមហ៊ុន វីតាល់ និង មូលនិធី ២៥៛ នៅក្នុងកម្មវិធីសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៧កាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៤នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។ អំណោយទាំងនេះរួមមាន៖អង្ករ, ទឹកវីតាល់, មីជាតិ, ក្រម៉ា, ភួយ, បំពង់ទឹក, ត្រីខកំប៉ុង, ទឹកស៊ីអ៊ីវ, ទឹកត្រី, នំផ្អែម, ប្រេងកូឡា,  ថវិកា និងការឧបត្ថម្ភបន្ថែមពី ក្រុមហ៊ុន ខ្មែរ ហៅហូល ហ៊ែលឃែរ (KLEN Cambodia) ជូនលោកតា លោកអ៊ុំ លោកពូ អ្នកមីង ក្នុងម្នាក់ៗទទួលបាន សាប៊ូកក់សក់, សាប៊ូលាងដៃ, ជែល និងទឹកបាញ់សម្លាប់មេរោគ ក្លិនម្នាក់១ឈុត។ ក្រៅពីអំណោយសប្បុរស លោកតា លោកអ៊ុំ លោកពូ អ្នកធាក់ស៊ីក្លូ និងប្រជាពលរដ្ឋជាច្រើនបានទទួលការកាត់សក់ដោយឥតគិតថ្លៃ និងពិសា មី […]

ក្រចេះ ៖ ជាមួយនឹងការបើកគ្រឹះសករាជថ្មី ដើមឆ្នាំ២០២៤ ទឹកប្រាក់រង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ ១០០លានរៀល បានធ្លាក់ដល់ដៃកសិករម្នាក់រស់នៅភូមិចុងកោះ ឃុំកោះទ្រង់ ក្រុងក្រចេះ ខេត្តចេះ ។ កសិករដែលមានសំណាងជាងគេដែលត្រូវរង្វាន់ ១០០លានរៀលខាងលើនេះមានឈ្មោះ យាន ម៉ាលី ភេទប្រុស អាយុ៦៣ឆ្នាំ បច្ចុប្បន្ននេះមានមុខរបរជាអ្នកធ្វើស្រែចំការ ជាមួយនឹងកម្រិតជីវភាពគ្រួសារសមរម្យ និងមានកូននៅក្នុងបន្ទុកចំនួន ០២ នាក់កំពុងបន្តការសិក្សា។ នៅចំពោះមុខក្រុមការងារដែលយកទឹកប្រាក់រង្វាន់ទៅប្រគល់ជូនដល់ទីតាំងលំនៅដ្ឋានដូចបានរៀបរាប់ខាងលើនេះ លោក យាន ម៉ាលី បានប្រាប់ឱ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ព្រោះក្នុងមួយឆាកជីវិតរបស់លោកមិនធ្លាប់បានកាន់លុយច្រើនយ៉ាងសន្ធឹកសន្ធាប់បែបនេះនោះទេ។ លោកបានបន្តទៀតថា ៖ កាលដែលត្រូវរង្វាន់ពីខារ៉ាបាវនេះ ពិតជារឿងចៃដន្យ និងសំណាងពិតមែន ព្រោះលោកធ្លាប់តែឃើញគេត្រូវ និងផ្សព្វផ្សាយតាមទូរទស្សន៍ ប៉ុន្តែពេលពេលធ្លាក់ដល់ដៃរបស់លោកផ្ទាល់តែម្ដង វាពិតជារឿងអស្ចារ្យបំផុតសម្រាប់ក្រុមគ្រួសារ និងជីវិតរបស់លោក។ ក្រោយពីទទួលបានប្រាក់រង្វាន់១០០លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ មួយចំនួនទៀតយកទៅកែលម្អលំនៅដ្ឋានឱ្យបានសមរម្យ និងទុកផ្គត់ផ្គង់ការសិក្សារបស់កូន ហើយនៅសល់ប៉ុន្មានទុកសម្រាប់ផ្គត់ផ្គង់ចំណាយក្នុងគ្រួសារ ព្រោះអាយុកាល និងវ័យរបស់លោកក៏ចាស់បន្តិចទៅហើយ។ ជាចុងក្រោយ លោក យាន ម៉ាលី ក៏សូមអរគុណដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដកដល់រូបលោក និងសូមជូនពរអោយក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។ […]

ប្រែសម្រួល៖ រតនា ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកក្រុមហ៊ុន Apple បាននាំមុខក្រុមហ៊ុន Samsung Electronics ក្នុងការលក់ស្មាតហ្វូនដ៏ធំបំផុតនៅលើទីផ្សាររបស់ពិភពលោកដោយគ្រប់គ្រងលើទីផ្សារចំនួន ២០ ភាគរយនៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យដែលដកស្រង់ពីក្រុមហ៊ុន International Data Corp ។ យោងតាមទិន្នន័យបឋមពីកម្មវិធីតាមដានទូរសព្ទចល័តប្រចាំត្រីមាសរបស់ IDC បានបង្ហាញថាក្រុមហ៊ុន Samsung ក្នុងឆ្នាំនេះមានភាគហ៊ុន ១៩.៤ ភាគរយរត់តាមក្រោយក្រុមហ៊ុន Xiaomi, Oppo និង Transsion របស់ប្រទេសចិន ។ ការផ្លាស់ប្តូរចំណាត់ថ្នាក់នេះបានកើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់មានការយឺតយ៉ាវលើការអាប់ដេតស្មាតហ្វូនដោយសារតែភាពមិនច្បាស់លាស់នៃម៉ាក្រូសេដ្ឋកិច្ចនិងអតិផរណាមានកម្រឹតខ្ពស់។ ការងើបឡើងវិញយឺតជាងការរំពឹងទុកនៅក្នុងប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោកដែលត្រូវបានគេថ្លឹងថ្លែងលើការលក់ទូរសព្ទនៅទូទាំងពិភពលោកផងដែរ។ ស្មាតហ្វូន Apple និង Transsion គឺជាម៉ាកយីហោតែមួយគត់នៅក្នុងកំពូលស្មាតហ្វូនទាំង ៥ ដែលបានកត់ត្រាពីកំណើននៃការនាំចេញកាលពីឆ្នាំមុន នៅពេលដែលទីផ្សារបានធ្លាក់ចុះ ៣.២ ភាគរយមកនៅត្រឹម ១.១៧ ពាន់លានគ្រឿងដែលឈានដល់កម្រិតទាបមួយក្នុងទសវត្សរ៍នេះ។ ទោះជាយ៉ាងណាក៏ដោយស្មាតហ្វូន Apple កំពុង​ប្រឈម​នឹង​សម្ពាធ​នៅ​ក្នុង​ប្រទេស​ចិន​ពី​ក្រុមហ៊ុន Huawei ដែលទើបនឹង​ងើប​ឡើង​វិញ​ក៏​ដូច​ជា​​ម៉ាក​យីហោស្មាតហ្វូន​ចិន​ដទៃទៀតផងដែរ។ ក្រុមហ៊ុន   ផលិតទូរសព្ទ ដៃ iPhone […]

ដោយ៖រតនា រាជធានីភ្នំពេញ៖ ប្រូម៉ូសិន Mega 1 Year Anniversary  ទើបតែបញ្ចប់ ឯម្ចាស់រង្វាន់រថយន្ត Mitsubishi Expander ដ៏ថ្មីសន្លាងក៏បានរកឃើញ តែមិនទាន់ចប់នោះទេ កាលពីវេលាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសពីប្រូម៉ូសិនថ្មី Mega Celebration ដោយនៅតែបន្តដាក់រង្វាន់ឡានជូនអតិថិជនជាលើកទី២ និងមិនធ្លាប់មានផ្សារទំនើបណាមានពីមុនមក។ ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះតែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច មានដូចជាប្រូម៉ូសិនខ្នាតធំដែលមានតែមួយគត់នៅប្រទេសកម្ពុជា ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលរួមមាន “កម្មវិធីមេហ្គាអស្ចារ្យ” និង “Mega Anniversary“ដែលបានចំណាយទឹកប្រាក់រហូតដល់ជាង ២លាន ដុល្លារ។ ដោយកាលពីទី១៤ ខែមករា ឆ្នាំ២០២៤ គ្រាន់តែចូលឆ្នាំថ្មីភ្លាម លោកជំទាវលី សុខឆេង ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ក្នុងនាមគណៈគ្រប់គ្រងនៃផ្សារទំនើប ជីប ម៉ុង ២៧១ […]

ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ១៥ មករានេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យពីស្ថានភាពជាក់ស្តែង ពីការបង្កបង្កើនផលដំណាំស្រូវប្រាំង នៅស្រុកជើងព្រៃ និងស្រុកបាធាយ គឺជាលទ្ធផលបានរកឃើញដំណាំមួយនេះចំនួនជាង ១.០០០ ហិកតា បានប្រឈមបញ្ហាខ្វះ ត្រូវសង្រ្គោះបន្ទាន់។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមដែលបានអមដំណើរលោកអភិបាលខេត្តក្នុងការចុះពិនិត្យបញ្ហាខាងលើបានឱ្យដឹងថា៖ ក្នុងនោះស្រុកជើងព្រៃមានផ្ទៃដីស្រែប្រាំងជួបបញ្ហាខ្វះទឹកសរុបចំនួន ៩៦០ ហិកតា នៅឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ស្មើនឹងភូមិចំនួន ប្រាំបី។ ហើយស្រុកបាធាយស្រែប្រាំងរបស់ប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកចំនួនជាង ៥០០ ហិកតា មានឃុំតាំងក្រសាំង។ លោកប្រធានមន្ទីរបានបន្តថា៖ ក្រោយពីការពិនិត្យជាក់ស្តែងរួចលោក អ៊ុន ចាន់ដា បានបញ្ជាឱ្យខាងលោកបើកទ្វារទឹកទ្វារទឹកបន្ថែមពីអាងថ្មដា ដើម្បីជួយសង្រ្គោះដំណាំស្រូវប្រាំង ខ្វះទឹកក្នុងស្រុកជើងជើងព្រៃជិត ១.០០០ ហិកតានោះ។ ដោយឡែកសម្រាប់ស្រុកបាធាយស្រែប្រាំងខ្វះទឹកជាង ៥០០ ហិកតានោះយើងប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ប្រាំបួន គ្រឿង ដោយមានកម្លាំងចាប់ពី ១២ ដល់ ២៤ សេសចំនួន ប្រាំបី […]

ប្រែសម្រួល៖ សហការី សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការផលិតនិងចែកចាយទៅកាន់ប្រទេសចិននូវយន្តហោះ Boeing  737 MAX ទំនងជានឹងត្រូវពន្យារពេលជាថ្មីបន្ទាប់ពីមានការផ្ទុះនៅកណ្តាលអាកាសធ្វើឲ្យរហែកបន្ទះទ្វារយន្តហោះ Alaska Airlines MAX 9 ដែលកំពុងដំណើរការហោះហើរនៅក្នុងខែនេះ។ យោងតាមរបាយការណ៍ដែលបានដកស្រង់សម្តីពីអ្នកដែលដឹងពីបញ្ហានេះថាក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានត្រៀមរួចជាស្រេចដើម្បីទទួលយន្តហោះ Boeing  737 MAX នៅក្នុងខែមករាក៏ប៉ុន្តែខ្លួនបានគ្រោងនឹងធ្វើការត្រួតពិនិត្យលើសុវត្ថិភាពបន្ថែមទៀត។ របាយការណ៍បានបន្ថែមថា និយតករអាកាសចរណ៍របស់ប្រទេសចិនក៏បានណែនាំឲ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើសុវត្ថិភាពជាមុន។ ក្រុមហ៊ុនអាកាសចរណ៍ចិនមិនមានម៉ូដែល MAX 9 នៅក្នុងចំណោមយន្តហោះរបស់ពួកគេនោះទេ។ យន្តហោះ MAX 8 ដែល​ពួកគេ​ប្រតិបត្តិការ​មិនមាន​បន្ទះគម្របទ្វារ​ដូចដែលមាន​​ឧប្បត្តិហេតុ​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ Alaska នោះទេ។ សារព័ត៌មាន WSJ បានរាយការណ៍ថាក្រុងប៉េកាំងកំពុងរង់ចាំការបញ្ជាក់ឲ្យបានច្បាស់លាស់បន្ថែមទៀតពីការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកលើឧបទ្ទវហេតុកន្លងមក។ ក្រុមហ៊ុន Boeing បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងនិយតករអាកាសចរណ៍របស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយរបស់ Reuters នោះទេ។ ប្រទេសចិនបានផ្អាកការបញ្ជាទិញ និងចែកចាយយន្តហោះ Boeing […]

ដោយ៖សុខុម ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងកាលពីកន្លងទៅថ្មីនេះបានសម្រេចដាក់ក្រុមហ៊ុនមួយក្នុងបញ្ជីខ្មៅមិនឱ្យទទួលសិទ្ធិបានលើការដេញថ្លៃគម្រោងស្ថាបនាផ្លូវឃុំសង្កាត់តទៅទៀតនោះទេ។ យោងតាមលិខិតរបស់រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ថាក្រុមហ៊ុនសុធីរាជឃិនស្រ្តាក់សិនដែលមានលោកម៉ៅអេងជឺជាប្រធានក្រុមហ៊ុនឱ្យស្ថិតនៅក្នុងបញ្ជីខ្មៅ។សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមួយនេះដេញថ្លៃបានគម្រោងស្ថាបនាផ្លូវមួយខ្សែចម្លាយ១០គីឡូម៉ែត្រនៅឃុំស្រែសំបូរស្រុកសៀមប៉ាងនិងផ្លូវចាក់បេតុងមួយខ្សែនៅសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងសម្រាប់កញ្ចប់ថវិកាឆ្នាំ២០២៤។ សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៣ក្រុមហ៊ុនមួយនេះក៏ធ្លាប់ត្រូវបានក្រុមហ៊ុនចំនួន៤បានដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលខេត្តនិងក្រសួងពាក់ព័ន្ធមួយចំនួនប្ដឹងក្រុមហ៊ុនឈ្មោះ សុធីរាជឃិនស្រ្តាក់សិនដោយចោទប្រកាន់ថាគប់គិតគ្នាជាមួយមន្ត្រីបច្ចេកទេសបំប៉ោងគម្រោងដើម្បីយកលុយរដ្ឋរាប់រយលានរៀល។ ក្រោយពីមានបាតុភាពបែបនេះរដ្ឋបាលខេត្តស្ទឹងត្រែងបានកែសម្រួលមន្ត្រីទាំងនោះនិងសម្រេចដាក់ក្រុមហ៊ុនមួយនេះឱ្យស្ថិតក្នុងបញ្ជីខ្មៅពុំមានសិទ្ធិដេញថ្លៃលើគម្រោងណាមួយតទៅទៀតទេ។ ប្រភពពីមន្ត្រីបង្ហើបឲ្យដឹងថាចាប់ពីថ្ងៃទី ៥ខែមករាឆ្នាំ២០២៤ក្រុមហ៊ុនសុធីរាជឃិនស្រ្តាក់សិនស្ថិតក្នុងបញ្ជីខ្មៅហើយគម្រោងសាងសង់ផ្លូវជាង១០គីឡូម៉ែត្រនៅឃុំស្រែសំបូរនិងផ្លូវចាក់បេតុងនៅសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងដែលជាកញ្ចប់ថវិកាស្ថាបនាផ្លូវឆ្នាំ២០២៤អាចនឹងបន្តឲ្យទៅអ្នកបន្ទាប់ដេញថ្លៃបានឬរៀបចំគម្រោងដេញថ្លៃសារជាថ្មីម្ដងទៀត៕    

ដោយៈសិរីមតី/ភ្នំពេញ៖ ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក (LOCALIZE TECH SOLUTION CO.,LTD) បានដាក់ឱ្យដំណើរការមុខងារថ្មីមួយគឺ “វិក្កយបត្រឌីជីថលជាមួយនឹងABA Payway – Digitalize Invoicing with ABA Payway” នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នៅសាលប្រជុំធំនៃមជ្ឈមមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”រាជធានីភ្នំពេញ។ «វិក្កយបត្រឌីជីថលនេះ»នឹងជួយសម្រួលឲ្យអ្នកប្រើប្រាស់ធ្វើការចេញវិក្កយបត្រនិងធ្វើការទូទាត់។បច្ចេកវិទ្យាឌីជីថលនេះ ជួយឲ្យសហគ្រាសធនតូចនិងមធ្យម មានការគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហរិញ្ញវត្ថុច្បាស់លាស់។ លោក ទុយ ហុង ស្ថាបនិក និងជានាយកគ្រប់គ្រង LOCALIZE TECH SOLUTION CO.,LTD បានថ្លែងថា៖Localize គឺជាធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡានសម្រាប់សហគ្រាសធនតូច និង មធ្យមដែលមានឈ្មោះថា LocalizeBook ។ លោកបានបញ្ជាក់ថា៖បេសកម្មរបស់ LOCALIZE គឺ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយឲ្យសហគ្រាសធនតូច និងមធ្យម មានការគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហរិញ្ញវត្ថុច្បាស់លាស់ ។មុខងារថ្មីនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន Localize […]

ប្រែសម្រួល៖ ស.សម្បត្តិ សៀងហៃ៖ តម្លៃរថយន្តដែល​ផលិតនៅចិនសេរីថ្មី Model 3 ក្រុមហ៊ុន Tesla បានធ្លាក់ចុះមកនៅត្រឹម ២៤៥,៩០០ យន់ ហើយតម្លៃ Model Y បានធ្លាក់ចុះមកនៅត្រឹម ២៥៨,៩០០ យន់ គិតត្រឹមថ្ងៃទី ១២ ខែមករា នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន។ រថយន្ត Tesla ផលិតនៅចិន Model Y ស៊េរី​វែង​ដែល​ផលិត​ឡើង​វិញ​បាន​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម ២៩៩,៩០០ យន់។ ប្រភព៖ Reuters  

ភ្នំពេញ៖ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ នៅក្នុងឆ្នាំ២០២៣ សម្រេចបាននូវទឹកប្រាក់ចំនួន ៤៦,៨២៨,០៣២,០០០ដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា រយៈពេល១២ខែ ចាប់ពីខែមករា-ធ្នូ ឆ្នាំ២០២៣ ការនាំចេញកម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន ២២,៦៤៤,៩៨៩,០០០ដុល្លារកើនឡើង១,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានទឹកប្រាក់ ២២,២៥១,២៣៥,០០០ដុល្លារ។ ដោយឡែកចំពោះទិន្នន័យការនាំចូលវិញ បើតាមរបាយការណ៍បានបង្ហាញថា កម្ពុជានាំចូលទំនិញក្នុងបរិមាណចំនួន ២៤,១៨៣,០៤៣,០០០ដុល្លារ ធ្លាក់ចុះ ៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ចំនួន ២៥,៤៦០,៤៣៤,០០០ដុល្លារ។ ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន៖ ទីផ្សារប្រទេសចិនមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដោយសម្រេចបានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើនឡើង ៥ភាគរយ ។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំមានទឹកប្រាក់ប្រមាណជាង ៩,១៥ពាន់លានដុល្លារ ថយចុះ ១.៤ភាគរយ ។ រីឯប្រទេសវៀតណាមឈរនៅលេខរៀងទី៣ មានទំហំជាង ៦ពាន់លានដុល្លារ កើនឡើង៧.៣ភាគរយ,បន្ទាប់មកគឺប្រទេសថៃ ៣,៧ពាន់លានដុល្លារ ។ ចំណែកប្រទេសជប៉ុនមានជាង ១,៧៩ពាន់លានដុល្លារ […]

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្ត។ អនុស្សរណៈនៃការយោគយល់គ្នានេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ខេត្តសានតុងនៃសាធារណរដ្ឋប្រជាមានិតចិន របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីថ្ងៃទី៥ដល់ថ្ងៃទី៨ខែមករា ឆ្នាំ២០២៤ ដើម្បីគៀងគរវិនិយោគិនចិនមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាព្រមទាំងផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ចកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើគគម្រោងអទិភាពទាំងនោះ។ NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសំបកកង់ ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន៕

ដោយៈសិរីមតី ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថាក្នុងរយៈពេល១២ខែឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករ ចំនួន ៦៥៦.៣២៣ តោន ដោយទទួលបានទឹកប្រាក់ចំនួនប្រមាណជាង ៤៦៦លានដុល្លារអាមេរិក ដែលការនាំចេញក្នុងឆ្នាំ២០២៣មានកំណើនលើបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% រៀងគ្នា បើធៀបនឹងឆ្នាំ២០២២។ យោងតាមស្ថិតតិបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករ ចំនួន ៦៥៦.៣២៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង ៤៦៦លានដុល្លារអាមេរិក។ តួលេខនេះមានកំណើនលើបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% រៀងគ្នា បើធៀបនឹងឆ្នាំ២០២២។ ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២.៧៥៦តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨លានដុល្លារអាមេរិក ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤.៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លានដុល្លារអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ប្រទេស បានបរិមាណចំនួន ៩៣.៣៧៦តោន គិតជាទឹកប្រាក់ចំនួន ៦២លានដុល្លារអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា […]