សេដ្ឋកិច្ច »

​ភ្នំពេញ​៖​យោងតាម​របាយ​ការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩​សីហាបានបង្ហាញ​ថា​នៅ ឆមាស​ទី​១​ឆ្នាំ​២០២២​នេះគណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជានៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុប្រមូល​ចំណូល​ពី​វិស័យល្បែង​ពាណិជ្ជកម្ម​​នៅ​កម្ពុជា បាន ប្រមាណ​ជិត​៤០​លាន​ដុល្លារ​អាមេរិក​។ ​របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២២​នេះ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ទទួលបាន​ចំណូល​ពី​កម្រៃ​ផ្សេងៗ បាន​ចំនួន ១៤២,២០២.១១​លាន​រៀល ឬ​ប្រមាណ​ជាង​៣៤​លាន​ដុល្លារ​អាមេរិក​។​ ​ចំណូល​ប្រមូលបាន​ពី​កាតព្វកិច្ច​ពី​ល្បែង​សរុប​មាន​ចំនួន១៤,៥៧៤.៤៥ លាន​រៀល ឬ​ប្រមាណ​ជាង​៣លាន​ដុល្លារ​អាមេរិកស្មើនឹង៩.៦៥​%​នៃ​ផែនការ ក្នុងនោះ​មាន ចំណូល​កាតព្វកិច្ច​ពី​ល្បែង​កាស៊ីណូ មាន​ចំនួន​ជាង ១២,៦៤១. ៣៨​លាន​រៀល ឬ​ប្រមាណ ៣.១ ដុល្លារ ស្មើនឹង ៨.៥% ធៀប​នឹង​ផែនការ និង​ចំណូល​កាតព្វកិច្ច​ពី​ល្បែង​ផ្សងសំណាង ឆ្នោត​-​ឡូតូ មាន​ចំនួន ១,៩៣៣.០៧​លាន​រៀល ប្រមាណ​ជាង​៤៦​ម៉ឺន​ដុល្លារ ស្មើនឹង ៨២.១៨%​ធៀប​នឹង​ផែនការ ។​ ​ក្នុង​រយៈពេល​៦​ខែ​នេះ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ​ត្រួតពិនិត្យនិង​វាយតម្លៃ​ដល់ទី​កន្លែង​លើ​ពាក្យស្នើសុំ​អាជ្ញា​​​​បណ្ណ របស់​ក្រុមហ៊ុន​កាស៊ីណូ ចំនួន​១២៥ និង​ក្រុមហ៊ុន​ល្បែង​ផ្សងសំណាង ចំនួន ២២ ព្រមទាំង​បាន​ពិនិត្យ​បែបបទ និង​វាយតម្លៃ​លើ​ការស្នើសុំ​បន្ត​សុពលភាព​អាជ្ញា​បណ្ណ​សម្រាប់​ឆ្នាំ​២០២២ របស់​ប្រតិបត្តិ​ករ និង​/ ឬ​កម្មសិទ្ធិករ​កាស៊ីណូ និង​ល្បែង​ផ្សងសំណាង ដោយ​ដំណាក់ កាល​ទី​១ បានសម្រេច​ផ្តល់​អាជ្ញា​បណ្ណ​ជូន​ក្រុមហ៊ុន​កាស៊ីណូ ១៣ […]

​ភ្នំពេញ​៖ ប្រទេស​ចិន នៅតែ​រក្សា​តំណែង​លំដាប់​ទី​១​នា​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ក្នុងនាម​ជា​អ្នកបញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ ដោយ​វ៉ា​ដាច់​សហគមន៍​អឺរ៉ុប​ដែល​ធ្លាប់តែ​ឈរ​នៅ​លេខ​១ នាពេល​កន្លងមក​។​ចិន​បាន​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់ សម្រាប់​ការនាំចេញ​អង្ករ​របស់​កម្ពុជា ។​ ​បើ​យោងតាម​ការព្យាករណ៍រ​បស់ លោក ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត ចិន​នៅតែ​ជា ទី​ផ្សារ​នាំមុខគេ​ដដែល ហើយ​ការនាំចេញ​អង្ករ​នឹង​ឈានទៅដល់​១​លាន​តោន​ក្នុង​មួយឆ្នាំ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។​ យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៩​មក ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​១​ដែល​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងបន្ទាប់ពី​សហគមន៍​អឺរ៉ុប​បានកំណត់​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​រយៈពេល​៣​ឆ្នាំពោលគឺ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ក្នុង​ឆ្នាំ​២០១៩ប្រទេស​ចិនបាន​នាំចូល​អង្ករ​កម្ពុជា​ប្រមាណ​ជាង​២៤​ម៉ឺន​តោនស្មើនឹង​៤០%​នៃ​បរិមាណ​នាំចេញ​សរុប​ជាង ​៦២​ម៉ឺន​តោន​។​នៅ​ឆ្នាំ​២០២០មាន​បរិមាណ​ជាង​២៨​ម៉ឺន​តោនស្មើ​៥០.២%នៃ​បរិមាណ​នាំចេញ​សរុប​ជាង​៦៩​ម៉ឺន​តោន ។ចំណែក​ឆ្នាំ​២០២១ អង្ករ​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​នេះ បាន​ចំនួន​ជាង​៣០​ម៉ឺន​តោនស្មើនឹង​៥០.២%​នៃ​បរិមាណ​នាំចេញ​សរុប​របស់​កម្ពុជា ដែល មាន​ជាង​៦១​ម៉ឺន​តោន​។រីឯ​ក្នុង​ឆ្នាំ​២០២២​នេះគិតតែ​ត្រឹម​ឆមាស​ទី​១​នេះកម្ពុជា​បានចេញ​អង្ករ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​ជាង​១៦​ម៉ឺន​តោន ដែល ​ស្មើនឹង​៥១.៤% នៃ​បរិមាណ​នាំចេញ​សរុប​។​ ​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា​ ៖ ​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​បាន​កើនឡើង​បន្តបន្ទាប់ ក្រោយពី​កម្ពុជា និង ចិន​បាន​ប្តេជ្ញា​ជាមួយគ្នា​ក្នុងការ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​ការឈាន​ទៅដល់​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា លើ ការផ្តល់​កិច្ចសហប្រតិបត្តិការ​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា ទៅ​ចិន ដែលមាន​៦​លើក​មកហើយ​។​ ​លោក​បាន​អះអាងថា សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត មិន​អាចមាន​ទីផ្សារ​ណា​ដែល ស្រូបយក​នាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​បរិមាណ​ច្រើន ក្រៅពី​ចិន​នោះទេ​។ […]

​ភ្នំពេញ​៖ស្ពាន​អាកាស​ចំនួន​ពីរគឺ​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កង​យោ​ធ​​ពល​ខេមរភូមិន្ទ(​ផ្លូវ​២៧១)​និង​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ីជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀង​ជ័យ​អធិ​ប​តី​​​​ស្រឹង្គារ គង់ សំអុល​បាន​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០២២​។​ស្ពាន​ទាំងពីរ​នេះ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ដោយ​គ្រោង​ចំណាយ​ថវិកា​ចំនួន ជាង​៤៦​ដុល្លា​អាមេរិក​។ស្ពាន​អាកាស​ទាំងពីរ​នេះ​នឹង​ចំណាយ​រយៈពេល​សាងសង់ចំនួន៣៦ខែដែលនឹង​បញ្ចប់​​​ឆ្នាំ​​២០២៥។​សម្តេច​​តេ​​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពាន​អាកាស​ចំនួន​ពីរ នេះ​។​ សូមបញ្ជាក់ថា​ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​កំណើន​យានយន្ត និង​ការធ្វើ​ចរាចរណ៍​កាន់តែ​ច្រើនឡើង​ពីមួ​យ​​​ឆ្នាំទៅ​មួយឆ្នាំ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​សាងសង់​ស្ពាន​អាកាស​ចំនួន​ពីរ​បន្ថែមទៀត​។​ស្ពាន​អាកាស​ដែល​សាងសង់​បន្ថែម​នេះ​ទី​១​ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ​។ ទី​២​ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ​២០០៤) ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថាស្ពាន​អាកាស​ទាំងពីរ​នេះ នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិ​យោគទុន​អាណិក​ជន​​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​សរុប ៤៦,៧៧៥.០០០​ដុល្លា​អាមេរិក​។ ក្នុងនោះ​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោហ៊ុន សែន មហាវិថី​ព្រះមុនីវង្សជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ(​ផ្លូវ​លេខ​២៧១)ចំណាយ​ថវិកា៣៦,៧៧៥,០០០​ដុល្លារនិង​ចំណាយ​ពេល​សាងសង់ ៣៦​ខែ​។​ ​ដោយឡែក​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ចំណាយ​ថវិកា ១០​លាន​ដុល្លារ​អាមេរិក ចំណាយពេល​សាងសង់ ១៦​ខែ​។​ លោក សាំ ពិសិដ្ឋ […]

​ភ្នំពេញ​៖​អគ្គនាយក​ពន្ធដារ បាន​បន្ត​ប្រកាស​ហៅ​ម្ចាស់​ក្រុមហ៊ុន​ចំនួន​៧​ទៀត ឱ្យមក​ទូទាត់​បំណុល​រដ្ឋ​។ ម្ចាស់​ក្រុមហ៊ុន​ដែល​ពន្ធដារ​ហៅ​ឱ្យមក​ទូទាត់​បំណុល​នេះមាន​ភាគច្រើន​គឺជា​ក្រុមហ៊ុន​ចិន​។ម្ចាស់​ក្រុមហ៊ុន​ចំនួន​៧​នេះ ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​ហៅ​ឱ្យមក ទូទាត់​បំណុល​រដ្ឋ​ឱ្យបាន​មុន​ថ្ងៃទី​១៧​សីហា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​លិខិត​របស់​អគ្គនាយក​ពន្ធ​ដារ​(GDT)​។ ម្ចាស់​ក្រុមហ៊ុន​ទាំង​៧ ដែល​ត្រូវ​មក​ទូទាត់​បំណុល​នោះមាន​លោក LE VANDONG នាយក​ក្រុមហ៊ុន ខា​ញ វី ខន​ស្រា្ត​ក់សិន ឯ​.​ក​,លោក កែវ វណ្ណ​ដេ​ត នាយក​ក្រុមហ៊ុន មេន អ៊ែត​វើ​ថា​យ​ស៊ី​ង ឯ​.​ក​, លោក WANG CANLONG នាយក​ក្រុមហ៊ុន ស៊ីន អ៊ី​សៀង​, លោក PENG JIAHUAN នាយក​ក្រុមហ៊ុន ជុន ហ៊ី ត្រេ​ឌី​ង​, លោក CHIU YUNG YU នាយក​ក្រុមហ៊ុន លាន​ហី ហ្គ្រោ អ៊ិន​វេស​មេន និង​លោក សាន ភន នាយក​ក្រុមហ៊ុន ជីន​បៀ​ន ហុងដា ប៊ិ​ល​ឌី​ង​មេធៀ​រៀល ឯ​.​ក​។​ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ ព្រមាន​ថា ក្នុងករណី​បើ​ម្ចាស់​ក្រុមហ៊ុន​ណាមួយ […]

​ភ្នំពេញ​៖ កម្ពុជា​កំពុង​សិក្សា​លទ្ធភាព​បង្កើត​ក្រុមហ៊ុន​ជាតិ​មួយ ដើម្បី​គ្រប់គ្រង​លើ​ការ​បូម​ប្រេង​នៅប្លុក A ខណៈ​រដ្ឋាភិបាល​គ្រោង​បន្ត ដំណើរ​ការ​បូម​ប្រេង​ពី​ប្លុក A ឡើងវិញ ក្នុងពេល​ឆាប់ៗ​នេះ​។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​សមិទ្ធផល​សម្រេចបាន​រយៈពេល​៥​ឆ្នាំ របស់​ក្រសួង​រ៉ែ និង​ថាមពល​» នាពេល​ថ្មីៗ​នេះ​លោក ម៉េង ស័​ក្ត​ធារ៉ា រដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា ការបង្កើត​ក្រុមហ៊ុន​ជាតិ​លើ​ការគ្រប់គ្រង​ការ​បូម​ប្រេង​នេះ​គឺ​រដ្ឋាភិបាល​មិន​ចង់​ពឹង​ផ្អែកលើ​ការវិនិយោគ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ទាំងស្រុង​ទៀតឡើយដោយ​បច្ចុប្បន្ននេះក្រសួង​រ៉ែនិង​ថាមពលកំពុង​ពិភាក្សាជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​សមាសភាព​ទទួលខុសត្រូវ​កិច្ចការ​នេះ​។​ ​គម្រោង​បង្កើត​ក្រុមហ៊ុន​ជាតិ​គ្រប់គ្រង លើ​ការ​បូម​ប្រេង​នេះ ធ្វើឡើង​បន្ទាប់ពី​វិស័យ​បូម​ប្រេងនៅ​កម្ពុជា​ជួប​បញ្ហា​ស្មុគស្មាញ ក្រោយ​ការវិនិ យោគ​របស់​ក្រុមហ៊ុន KrisEnergy បាន​ក្ស័យធន និង​បានបញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នេះ​។​ លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួង​រ៉ែ និង​ថាមពល កំពុង​សិក្សា​ជាមួយក្រុមហ៊ុន EnerCam Resources Corp (Cambodia) របស់​ប្រទេស​កាណាដាដើម្បី​ចាប់ផ្តើម​ដំណើរការ​មូ​ប​ឡើងវិញ ដោយ​ប្រើ​ឧបករណ៍​ដែលមាន​ស្រាប់ ដែល​បាន​បង្កក​ពី​ក្រុមហ៊ុន KrisEnergy​។​ ​លោកម៉េង ស័​ក្ត​ធារ៉ា បាន​គូសបញ្ជាក់​បន្ថែមថាប្លុក A មាន​សក្តានុពល​ធំ​ណាស់ដោយសារតែ​ធនធាន​ប្រេង​នៅ​តំបន់​នេះត្រូវបាន​បញ្ជាក់​​រួចហើយ​ថា មាន​លក្ខណៈ​ពាណិជ្ជកម្ម និង​បាន​ចំណាយ​ទុនវិនិយោគ​អស់​ប្រមាណ​២០០​លាន​ដុល្លារ និង​ពេលវេលា​សិក្សា​អស់​ជាច្រើន​ឆ្នាំ​។ ប្រសិនបើ​ក្រុមហ៊ុន​ថ្មី មក​វិនិយោគ​លើ​ការ​បូម​ប្រេង​បន្ត នឹងមិន​ចំណាយ​២០០​លាន​ដុល្លារ […]

​ស្ទឹងត្រែង ​៖ ​ប្រទេស​កម្ពុជា​រហូតមក​ដល់ពេលនេះ​គឺ​នៅ​មិនទាន់​អាចមាន​លទ្ធភាព​ផលិត​នា​ត្រី​ចេញទៅ​ក្រៅប្រទេស​បាន​នៅឡើយ។​បញ្ហា​​ផលិត​ត្រី​នៅ​កម្ពុជា​សម្រាប់​ការនាំចេញ​គឺមាន​កម្រិត។ ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានលើកឡើង​ដូច្នេះ​នៅក្នុង​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ផលិត​ពូជ​វា​រី​សត្វ​មេគង្គ​លើ​ក្នុង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១០ ​ខែសីហា ​ឆ្នាំ​២០២២​។​ លោក​រដ្ឋមន្ត្រី​កសិកម្ម​បានលើកឡើង​ទៀតថា​«​យើង​មិនអាច​ដឹក​ត្រី​ស្រស់​ទៅកាន់​ប្រទេស​ណាមួយ​នៃ​អន្តរជាតិ​បានទេ​។​ប្រទេស​ដែលជា​អន្តរជាតិ​គេ​មិនអាច​ទទួលយកបាន លើកលែងតែ​ករណី​ពិសេស​បំផុត​ប៉ុណ្ណោះ​។​បច្ចុប្បន្ន​ការធ្វើ​ចរាចរ​ត្រី​សាច់​នៅលើ​ពិភពលោក​គឺ​ត្រូវ​ការ​សាច់​សុទ្ធ​ពន្លះ​បង្កក​វេច​ខ្ចប់​ឱ្យ​បានល្អ​ត្រឹមត្រូវ​ប្រកបដោយ​គុណភាព​ខ្ពស់​ហើយ​ធ្វើការ​ដឹកជញ្ជូន​តាម​ទូ​ត្រជាក់​ដូចជា​ទូ​កុង​តឺ​ណឺ​បំពាក់​ដោយ​ស្វ័យប្រវត្តិ​នូវ​ម៉ាស៊ីនត្រជាក់​ដើម្បី​រក្សា​សាច់​ត្រី​ឱ្យ​វា​កក​តាម​ស្តង់ដារ​នាំចេញ​»​។​ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បានបញ្ជាក់​ថា​នេះ​គឺជា​បញ្ហា​ប្រឈម​ដែល​យើង​មិនទាន់​អាចធ្វើ​បាន​។​លោក​បាន​និយាយទៀតថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ជំនួប​រវាង​សម្ដេច​តេ​ជោ​បាន​ធ្វើជា​គណៈអធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បាន​និយា​យ​​ពី​ចំណុច​ដឹកជញ្ជូន​នេះ​ផងដែរ​។​ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​និយាយថា​យើង​ត្រូវមាន​ការទទួលយក​ឲ្យ​បាន​ដើម្បី​ធ្វើ​កំពង់ផែ​ទឹក​ជ្រៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​ដោយសារ​សព្វថ្ងៃ​យើង​អនុញ្ញាត​ឱ្យតែ​កប៉ាល់​តូចៗ​មក​ទទួលយក​ទំនិញ​ពី​កម្ពុជា​តែប៉ុណ្ណោះ​។​មិន​អាចមាន​កប៉ាល់​ណា​ដែលមាន​ចំណុះ​១.២០០០​តោន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ដើម្បី​ដឹកទំនិញ​បានទេ​។​យើង​មិនអាច​ដឹកជញ្ជូន​ឆ្លងកាត់​មហាសាគរ​ធំធេង​បានទេ​។​សព្វថ្ងៃ​យើង​ត្រូវ​ដឹកជញ្ជូន​តាម​កប៉ាល់​តូចៗ​ទៅ​ប្រទេស​សាំង​ហ្គា​ពួ​ឬ​វៀតណាម​និង​ប្រទេស​ថៃ​ដើម្បី​ផ្ទេរ​ដាក់​កប៉ាល់​ធំ​។​ចំណុច​មួយទៀត​គឺ​ខ្វះ​ថវិកា​ក្នុងការ​ប្រកួតប្រជែង​។​ លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​បញ្ហា​ប្រឈម​សំខាន់បំផុត​ផង​នោះ​គឺ​តម្លៃ​ភ្លើង​ក្នុងការ​បង្កក​សាច់​ត្រី​ការដឹកជញ្ជូន​។​ហេតុដូច្នេះ​ហើយ​បានជា​យើង​ពង្រីក​ឲ្យ​វា​លើសពី១០០% គឺ​មិនអាច​ទៅរួច​ទេ​៕ដោយ៖សុខុម

​ភ្នំពេញ​៖​ការប្រែប្រួល​អាកាសធាតុ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយ​នាពេល​បច្ចុប្បន្ននេះ​។ ផលប៉ះពាល់​របស់​វា​កំពុង​ត្រូវ​បានទទួល​ដោយ​​មនុស្ស​និង​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក ដោយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវបាន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​។ មូលនិធិ​ហូ​ឡង់​សម្រាប់​​អាកាសធាតុ និង​ការអភិវឌ្ឍន៍ (DFCD) អនុញ្ញាតឱ្យ​មានការ​វិនិយោគ​ពី​វិស័យ ឯកជន​នៅក្នុង​គម្រោង​នានា​ក្នុង​គោលបំណង បន្ធូរបន្ថយ និង​បន្សំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ​ក្រសួងការបរទេស​ហូ​ឡង់ បាន​ផ្តល់ប្រាក់ ចំនួន១៦០​លាន​អឺរ៉ូ ដើម្បី​បង្កើន​ភាព​ធន់​នៃ​សហគមន៍ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ងាយ​រង​គ្រោះ​​​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ​។ មូលនិធិ DFCO ត្រូវបាន​គ្រប់គ្រង​ដោយ សម្ព័ន្ធ​អ្នកត្រួសត្រាយ​នៃ​អ្នកគ្រប់គ្រង​មូលនិធិ​អាកាស​ធាតុ (CEM) មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​ប្រចាំ​ប្រទេស​ហូ​ឡង់ (WWF-NL) និង​អង្គការ​អភិវឌ្ឍន៍​ហូ​ឡង់ (SNV) ដែល​មូលនិធិ​ដឹកនាំ​ដោយ​ធនាគារ​អភិវឌ្ឍន៍​សហគ្រិន​ហូ​ឡង់ (FMO) ។​ ​សម្ព័ន្ធ​មូលនិធិ DFCD មាន​គោលបំណង​ធ្វើជា​គំរូ​ឈានមុខ​គេ​សម្រាប់​ភាពជា​ដៃគូ​ក្នុង​ស្ថាប័ន ដើម្បី​ទាក់ទាញ និង​ដាក់ពង្រាយ​មូលធន​សាធារណៈ​និង​ឯកជន​នៅក្នុង គម្រោង​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ និង​មាន​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​អាកាសធាតុ​។ សម្ព័ន្ធ​នេះ​ភ្ជាប់​អ្នក ជំនាញ​អភិវឌ្ឍន៍​គម្រោង​រយៈពេល​យូរអង្វែង​របស់​អង្ក​ការ SNV និង WWF-NL ទៅនឹង​ការបង្កើន​ដើមទុន និង​សមត្ថភាព​វិនិយោគ​របស់ FMO និង CFM ។ ការវិនិយោគ​នេះ​នឹង​អនុញ្ញាតឱ្យ​គម្រោង​បញ្ចប់​ការសិក្សា​ពី​គំនិត​ទៅ​ការអនុវត្ត ពេញលេញដោយ​ប្រើប្រាស់​ការ​ផ្តល់​ហិរញ្ញប្បទាន​ពេញលេញ​ក្នុង​វត្ត​អាជីវកម្ម​។ មូលនិធិ DFCD ផ្តល់​ហិរញ្ញប្បទាន​និង​ជំនួយ​បច្ចេកទេស​ដល់​គម្រោង​ដោយ​ផ្តោត​លើ​ការបន្សំាំនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ប្រមូល​មូលនិធិ​ពី​វិស័យ​ឯកជន​ខាងក្រៅ​តាម​ទំហំ​នៃ​ការវិនិយោគ​អាជីវកម្ម​។ ​ទាក់ទង​នឹង​គម្រោង​នេះ រដ្ឋ និង​វិស័យ​ឯកជន […]

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រនៅ​ថ្ងៃទី​៨ខែសីហាឆ្នាំ​២០២២បានទទួល​ការបន្ត​សុពលភាព​វិញ្ញាបនបត្រ​បញ្ជាក់​អំពី«​ការទទួល ស្គាល់ ​បន្តក​ម្រិ​ត ISO លើ​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​បច្ចេកវិទ្យា​ព័ត៌មាន​» ពី​ស្ថាប័ន​វាយតម្លៃ​ស្តង់ដារ​សហគ្រាស (BSI) ប្រចាំ​ចក្រភព​អង់គ្លេស​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កាលពី​ថ្ងៃ​ទី​៩​ខែសីហា​។​ ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​ពិនិត្យ និង​វាយតម្លៃ​លើ​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​បច្ចេកវិទ្យា​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ជាប់​ជាប្រចាំ ដោយមាន​វិសាលភាព​គ្របដណ្ដប់​ទាំង លើ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ Data Center និង​ហេដ្ឋារចនាសម្ព័ន្ធ​រួមផ្សំ​នានា ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បាននិងកំពុង​អភិវឌ្ឍ ព្រមទាំង​ប្រើប្រាស់​ក្នុងការ​បំពេញការងារ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​នាពេល​បច្ចុប្បន្ន​។​ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ ទទួលបាន​វិញ្ញាបនបត្រ​ជា​ផ្លូវការ​លើ​ស្តង់ដារ ISO/IEC 27001:2013 ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សន្តិសុខ​ព័ត៌មានវិទ្យា លើកដំបូង នា​ឆ្នាំ​២០១៦ ដែលមាន​សុពលភាព​រយៈពេល​៣​ឆ្នាំ ដោយ​តម្រូវឱ្យមាន​ការធ្វើ​សវនកម្ម តាមដាន​លើ​ការអនុវត្ត​ការងារ​ស្តង់ដារ​ជាប្រចាំ​ឆ្នាំ​។​ជា​លទ្ធផល​បន្តបន្ទាប់ អគ្គនាយកដ្ឋាន​ពន្ធដា​រ បន្ត​អនុលោមភាព​ដោយ​ទទួលបាន​វិញ្ញាបនបត្រ​លើ​ស្តង់ដារ​ជា លើក​ទី​២ នា​ឆ្នាំ​២០១៩​។ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏​បន្ត​ទទួលបាន​វិញ្ញាបនបត្រ ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សន្តិសុខ​ព័ត៌មានវិទ្យា​ជា លើក​ទី​៣ សម្រាប់​សុពលភាព​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៥ ពី​ស្ថាប័ន​វាយតម្លៃ​ស្តង់ដារ​សហគ្រាស (BSI) ប្រចាំ​ចក្រភព​អង់គ្លេស​៕ដោយៈសិរីមតី

ភ្នំពេញ​៖ ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍ ថ្ងៃទី​៦-៧ ខែសីហា ឆ្នាំ​២០២២ មានចំនួនសរុប​២៤៦,១៩៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២២៤,៩៩៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២១,២០២​នាក់​។​តួលេខ​នេះ មានការ​កើនឡើង​ប្រមាណ​១១.៤៣% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​ ​ប្រភព​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​សប្តាហ៍​កន្លងមក​គឺជា​សប្តាហ៍​ដ៏​មមាញឹក​មួយ​ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ជោគជ័យ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន អាស៊ាន​បូក និង​ដៃគូ​អាស៊ាន​។ នាឱកាស​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មួយចំនួន និង​ភរិយា​រដ្ឋមន្ត្រីការបរទេស​អា​សាន អាស៊ាន​បូក និង​ដៃគូ​បាន​ឆ្លៀតឱកាស​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​មួយចំនួន ពិសេស​តំបន់​សៀមរាប​-​អង្គរ​។​ ​ទន្ទឹមនឹងនេះ នា​សប្តាហ៍​កន្លងមក នៅ​ខេត្តសៀមរាប​មានការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ​មួយចំនួន ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមមាន ទី​១. ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៧ នៅមុខ​ប្រាសាទអង្គរវត្ត កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ ដែលមាន​អ្នកចូលរួម​ប្រមាណ​២,១០០​នាក់ ក្នុងនោះ​មាន​បរទេស​មកពី​ក្រៅ​ស្រុក​ជិត​១០០​នាក់ និង​បរទេស​ក្នុងស្រុក​ប្រមាណ​៣០០​នាក់​។ ទី​២. ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​វ័យ​ចំណាស់​មេគង្គ (​កម្ពុជា ថៃ ឡាវ និង​វៀតណាម​) រយៈពេល​៤​ថ្ងៃ និង​ទី​៣. ការប្រកួត​វាយ​កូន​ហ្គោល Angkor Four Ball Championship រៀបចំឡើង​ដោយ Angkor Resort Golf Club​។​ ​សម្រាប់​ចុង​សប្តាហ៍​នេះ […]

​សៀមរាប​៖​កសិដ្ឋាន​បង្កាត់​ពូជ​ជ្រូក​មួយ​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ធ្វើការ​បន្ត​ពូជ​ជ្រូក​ក្នុងស្រុក​ចំនួន​ពីរ​ប្រភេទ​កំពុងមាន​ឈ្មោះ​បោះ​សម្លេង​​គឺ​ពូជ​ជ្រូក​របស់​ជនជាតិដើម​ភាគតិច​រស់នៅ ខេត្តមណ្ឌលគិរី និង​ប្រភេទ​ពូជ​ជ្រូក​លើ​ខ្នងភ្នំ​គូលែន ក្នុងភូមិ​សា​ស្ត​ខេត្តសៀមរាប​។​ ​ជ្រូក​ទាំងពីរ​ប្រភេទ​ដែល​កំពុងមាន​ឈ្មោះ​បោះ​សម្លេង​និង​មានតម្លៃ​លើ​ទីផ្សារ​ខ្ពស់​នេះ​ត្រូវបាន​គេ​បង្កាត់​នៅ​កសិដ្ឋាន​មួយ ដែលមាន​ឈ្មោះ​ថា​ក​សិ​ដ្ឋា​« ចិ​ញ្ចឹ​សត្វ និង កសិកម្ម​អភិរក្ស​» ស្ថិត នៅ ឃុំ ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ជ្រូក​ពូជ​ដ៏​ពិសេស​ទាំងពីរ​ប្រភេទ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួងបរិស្ថាន​។​​ជ្រូក​ទាំងពីរ ប្រភេទ​នេះ​គឺជា​ជ្រូក​កូនកាត់​ស្រុក​និង​ជ្រូកព្រៃ មាឌតូច តែ​មានឱជា​រស​ឆ្ងាញ់​ពិសារ និង​មាន​ទីផ្សារ​ខ្ពស់​។​ ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ទស្សនកិច្ច​ទីកន្លែង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​នេះ​កាលពី​ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២២​បានឱ្យដឹងថា​ពូជ​ជ្រូក​ទាំងនេះ មាន​រសជាតិ​ឆ្ងាញ់​ពិសារ ។​វា​ជា​ប្រភេទ​ជ្រូក​កាត់​ជ្រូកព្រៃ​និង​ជ្រូកស្រុក និង​មាន​សារធាតុ​ជា​ជ្រូកព្រៃ​ប្រមាណ៦០​ទៅ៧០​ភាគរយ​ដែល​ពលរដ្ឋ​នៅតាម​តំបន់​ធម្មជាតិ​នានា​បាន​ចិញ្ចឹ​ម និង​ព្រលែង​ឱ្យ​រកស៊ី​តាម​ធម្មជាតិ​ក្នុងព្រៃ​។ ទោះ​វា​រស់នៅ​ក្នុងព្រៃ​ក៏ពិតមែន តែ​ជាមួយ​ការ​បន្ស៊ាំ ជ្រូក​ខ្លះ​ស៊ាំ​ង​នឹង​មនុស្ស​។​ ​ដោយឡែក លោក លាង សេង ទីប្រឹក្សា​អម​ក្រសួងបរិស្ថាន និង​ជា​អ្នកគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​កន្លែង​នេះ​បានឱ្យដឹងថា ការបង្កើត​កសិដ្ឋាន​ក្នុងការ​បង្កាត់​ពូជ​ជ្រូក​នេះ​ឡើង​ទើបតែ​បាន​ជិត​៤​ខែ​មកនេះ​ដោយបាន​ធ្វើការ​ជ្រើសរើស​ពូជ​ជ្រូក​មកពី​តំបន់ ពូជ​ជ្រូក​ភ្នំ​គូលែន​ឬ​ហៅថា​ជ្រូក​កណ្តុរ​និង ពូជ​ជ្រូក​ឦសាន ដែលជា​ពូជ​ជ្រូក​ជនជាតិដើម​ភាគតិច​រស់នៅ​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​បន្ត​ពូជ មុន​ធ្វើការ​ចែក​ចាយ​ដល់​សហគមន៍​ដទៃទៀត​ទុក​ចិញ្ចឹម​សម្រាប់​លើកស្ទួយ​ជីវភាព​គ្រួសារ​។​ ​លោក​បាន​លើកឡើងថា​”​បច្ចុប្បន្ន​ពូជ​ជ្រូក​ក្នុង​ក​សិ​ដ្ខា​ន​នេះ​មានដូចជា​ពូជ​ជ្រូកព្រៃ​សុទ្ធ ពូជ​ជ្រូក​គូលែន​ដែល​យើង​យក​ពីលើ​ខ្នងភ្នំ​គូលែន និង​ពូជ​ជ្រូក​ឦសាន​ដោយ​យើង​យកមក​បង្កាត់ នៅពេល​បានកូន​មក​យើង​នឹង​បញ្ចេញ​ចែកចាយ​ទៅតាម​សហគមន៍​។​សម្រាប់​ការដាក់​បង្កាត់​ដំបូង​នេះ​មាន​ចំនួន​១០០​ក្បាល ដោយ​ក្នុងនេះ​មាន​ញី​ចំនួន ៩០​ក្បាល […]

ភ្នំពេញ៖ ផ្លែស្វាយកែវរមៀត មកដល់ពេលនេះគឺមានតម្លៃហក់ឡើងខ្ពស់ ជាក់ស្តែងគឺគ្រាន់តែស្វាយសម្រាប់ទិញយកកែច្នៃនៅតាមរោងចក្រ ក្នុងមួយគីឡូក្រាមតម្លៃ១៥០០រៀល និងស្វាយសម្រាប់វេចខ្ចប់តម្លៃ៣៧០០រៀល។ ការឡើងថ្លៃខ្ពស់នេះគឺនៅចំពេលដែល កសិករមួយចំនួនបាននាំគ្នាកាប់ដើមស្វាយកែវរមៀតចោលនិងមួយចំនួនទៀតបានបោះបង់ការថែទាំដោយសារតែរយ:ពេល៣ឆ្នាំកន្លងមកនេះ បានជួបវិបត្តិជាសកលគឺកូវីដ-១៩, បញ្ហាអាកាសធាតុ និងវិបត្តិអ៊ុយក្រែន មិនអាចនាំចេញបានធ្វើឲ្យកសិករខាតបង់យ៉ាងធ្ងន់ធ្ងរមិនអាចនឹងអត់ធ្មត់បានតទៅទៀត។ ជាមួយនោះកន្លងមកគេក៏ឃើញក្រសួងកសិកម្មបានខិតខំជួយយ៉ាងសស្រាក់សស្រាំដែរដល់កសិករបើទោះជាជួបការលំបាក់ក្នុងការនាំចេញយ៉ាងណាក៏ដោយ។ លោកអូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាហៅកាត់ថា៖ (សសក)បានជំរុញនិងលើកទឹកចិត្តដល់ប្រជាកសិករឲ្យខំអត់ធ្មត់ព្រោះខ្សែកោងសេដ្ឋកិច្ចគឺវាមានឡើងមានចុះ។ដូច្នេះ ត្រូវដាំនិងបន្តថែទាំស្វាយកែវរមៀតដែលមានស្រាប់ ព្រោះស្វាយកែវរមៀតមានទីផ្សារល្អឡើងវិញហើយនៅពេលបច្ចុប្បន្ននិងពេលខាងមុខ។ម្យ៉ាងវិញទៀតដោយសារចិនបើកប្រទេសនិងគោលនយោបាយកូវីដសូន្យរបស់ចិន។ លោកប្រធានសមាគមបានឲ្យដឹងថា៖ ក្រោមការសម្របសម្រួលពី(សសក) មានក្រុមហ៊ុនចិនពីរដែលមានរោងចក្រនៅខេត្តកំពង់ស្ពឺគឺ Zhongbao Food Science & Tecnologies Co., Ltd និងក្រុមហ៊ុនចិនដ៏ធំមួយទៀតបានមកសិក្សាលើការបើករោងចក្រនៅខេត្តកំពង់ធំគឺ Yanjinpuzi Co., Ltd ដើម្បីរៀបចំទិញស្វាយពីកសិករនារដូវកាលថ្មី។ដោយឡែក (សសក) បានសម្របសម្រួលដោយឥតគិតថ្លៃឱ្យក្រុមហ៊ុនកម្ពុជាមួយគឺ Misota Food Co., Ltd នៅខេត្តបាត់ដំបង និងក្រុមហ៊ុនពីរនាំចេញទៅវៀតណាមគឺ ក្រុមហ៊ុន ខេ ឌី គ្រួសារសុខសាន្ត និងថៃ ។ សំខាន់ជាងនេះ បើស្វាយកែវរមៀតលក់ឲ្យរោងចក្រមានតម្លៃដល់ទៅ១៥០០រៀលនាពេលបច្ចុប្បន្ន ហើយនោះគឺល្អជាងដំឡូងមីឆ្ងាយណាស់។ ដ្បិតស្វាយមួយហិកតាទិន្នផលអាចទទួលបានក្នុងចន្លោះពី ២០តោនទៅ៤០តោន។ ចំណែកដំឡូងមីទិន្នផលប្រហាក់ប្រហែលស្វាយដែរ ប៉ុន្តែតម្លៃត្រឹមតែ៥០០រៀលប៉ុណ្ណោះ។ […]

​ភ្នំពេញ​៖​កម្ពុជា​និង​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​នាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​ទៅ​ចិន​និង​ការបង្កើត​រោងចក្រ​កែច្នៃ​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​ ​អនុស្សរណៈ​យោគយល់​គ្នា​(MOU)​ស្តីពី​”​ការនាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​និង​មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ​បាន​ត្រូវ​ចុះហត្ថលេខា​កាលពី​រសៀល​ថ្ងៃទី​៨​ខែសីហា​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ។ ​​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ព្រមជាមួយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត​ក៏បាន​អញ្ជើញ​ចូលរួម​ជា​សាក្សី​ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកនាយក​មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង សហ ការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុងការ​ជំរុញ លើកទឹកចិត្ត​និង​គាំទ្រ​ផលិតផល​កសិកម្ម​ថ្មី​មួយទៀត​គឺ​ការបើក​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា​ឲ្យ​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​នាពេល​អនាគត​ដ៏​ខ្លី​។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការខិត​ខំ​ប្រឹង ប្រែង​របស់​ភាគី​ទាំងពីរ ដែល​ឈាន​មកដល់​ការចុះហត្ថលេខា​លើ​ឯកសារ MOU នាពេលនេះ​។​ ឯកឧត្តម​បានលើកឡើង​ថា៖​ទឹកមាត់​ត្រចៀក​កម្ម​កម្ពុជា​កន្លង​មក​ ផលិត​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ មានការ​នាំចេញ​ក្នុង​បរិ​មា​ណ​​​តិច​តូចនិង​ក្រៅផ្លូវការ​។ ​MOUនេះ​នឹង​ជួយ​បើក​ទីផ្សារ​ចិន​ដែល​ជាទី​ផ្សារធំជាងគេ​ឲ្យ​ទទួលយក​ផលិតផល​មួយ​នេះ​ជា​ផ្លូវការ ធានា​បាន​នូវ​ស្តង់ដា​ផលិត គុណភាព​ផលិតផលនិង​សុវត្ថិភាព​សម្រាប់​សុខភាព​សាធារណ​:​ឆ្លើយតប​តាម​លក្ខ​ខណ្ឌ​តម្រូវ​ភូតគាម​អនា​ម័​យ​នៃ​អគ្គនាយកដ្ឋាន​គយ​ចិន​។ ​ឯកឧត្តម​បញ្ជាក់​បន្ថែមថា​ផលិតកម្ម​ទឹកមាត់​ត្រចៀកកាំ (​ការចិញ្ចឹម​) ការប្រមូល​ផល ការកែច្នៃ ក៏​នឹង​ត្រូវបាន​លើកកម្ពស់ ឆ្លើយតបបាន​តាម​សេចក្តីត្រូវការ​ទី​សារ​ចិន តាមរយ​:​ការលើកកម្ពស់​គុណភាព​ផលិតនិង​កែច្នៃ​ស្រម​តាម​មតិ​របស់លោក​ប្រធាន​មជ្ឈមណ្ឌល​បានលើក​ឡើង​ថា​មជ្ឈមណ្ឌល​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា​នាពេល​អាន​គ​ត​ដ៏​ខ្លី​។ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​សាទរ និង​បង្ហាញ​ឆន្ទ​:​គាំទ្រ​លើ​ដំណើរការ​នៃ​ការអនុវត្ត​ខ្លឹមសារ MOU របស់​ភាគី​ទាំងពីរ រួមជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុងនោះ​ក៏មាន​អ្នក​ចិញ្ចឹម​ផងដែរ​។ ​យោង​លើ​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កិ​សកម្ម បាន​ឲ្យ​ដឹងថា​តាម​ស្ថិតិ​របស់​រដ្ឋបាល​ព្រៃឈើ​ក្នុង​ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​មាន​ផ្ទះ​ត្រចៀកកាំ​ចំនួន​៨៧២​ផ្ទះ […]

​រដ្ឋាភិបាល​ឥណ្ឌា រំពឹងថា​នឹងមាន​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ ៨​ទៅ​៩ ពាន់​លាន​ដុល្លារ​ជាមួយ​រុស្ស៊ី និង​ស្រីលង្កា ក្នុង​រយៈពេល​២​ខែ​ខាងមុខ​ទៀត​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋលេខាធិការ​ពាណិជ្ជ​កម្ម​នៃ​រដ្ឋាភិបាល​ឥណ្ឌា​កាលពី​សប្តាហ៍​មុន​។​ ​យោងតាម​ការចេញផ្សាយ​ដោយ​រ៉​យ​ទ័​រ ការបញ្ជាក់​នេះ​ត្រូវបាន​ប្រកាស​ដោយ​លោក B.V. R. Subrahmanyam រដ្ឋលេខាធិការ​ពាណិជ្ជ​កម្ម​ឥណ្ឌា​។ លោក​បាន​មានប្រសាសន៍ថា“​ខ្ញុំ​កំពុង​មើលឃើញ​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ​ទៀតពាណិជ្ជកម្ម​ពី ៨ ទៅ ៩ ពាន់​លាន​ដុល្លារ​​ជាមួយ​រុស្ស៊ី និង​ស្រីលង្កា​នឹងត្រូវ​កើតឡើង​”​។ មូលហេតុ​ដែល​ឥណ្ឌា​រំពឹង​ដូច្នេះ​ក៏​ដោយសារតែ​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា​មាន​ឱន​ភាព​ពាណិជ្ជកម្ម​ចំនួន ៣១.០២ ពាន់​លាន​ដុល្លារ​នៅ​ខែកក្កដា ដែលជា​ចំនួន​ខ្ពស់​មួយ​កើនឡើង​បី​ដង​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែមិថុនា ពី​ព្រោះតែ​ការធ្លាក់ចុះ​នៃ​ការនាំចេញ មាន​ត្រឹមតែ​ការនាំ​ចូល​។ លោក Subrahmanyam បាន​បន្តថា រដ្ឋាភិបាល​កំពុងធ្វើកា​រ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ដើម្បី​ជំរុញ​ការនាំចេញ និង​ទូទាត់​ភាពទន់ខ្សោយ​តម្រូវការ​នៅក្នុង​ទីផ្សារ​មួយចំនួន​របស់ខ្លួន​។ ​យោងតាម​ទិន្នន័យ​ពាណិជ្ជកម្ម​បឋម​ចុងក្រោយ​បំផុត ការនាំ​ចូល​របស់​ឥណ្ឌា​ពី​ប្រទេស​រុស្ស៊ី ភាគច្រើន​ជា​ប្រេង​ឆៅ​បាន​កើនឡើង​ជិត ៥ ដង​ដល់​ជាង ១៥ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុងខែ​កក្កដា​ធៀប​នឹង​ឆ្នាំមុន​ចាប់តាំងពី​ថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលដែល​រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទៅលើ​អ៊ុយ​ក្រែ​ន​។ យ៉ាងណា​ចំពោះ​តួលេខ​ពាណិជ្ជកម្ម​ចុងក្រោយបង្អស់​រវាង​ឥណ្ឌា និង​ស្រីលង្កា មិន​ត្រូវបាន​រាយការណ៍​ភ្លាមៗ​នោះទេ ប៉ុន្តែ​ប្រទេស​ទាំងពីរ​ក៏​កំពុង​ស្ថិតក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ដែរ​៕ដោយៈសុខ តុលា ​ប្រភព​៖ REUTERS ​វីដេអូ​៖ https://www.youtube.com/watch?v=uegIylltwuI ​

​ភ្នំពេញ​៖​ចាប់ពី​ខែមករា ដល់​ខែកក្កដា កម្ពុជា រកចំណូលបាន​ជាង​៨០២​លាន​ដុល្លារ ពី​ការនាំចេញ​កាបូប និង​ផលិតផល​ធ្វើដំណើរ ទៅ​កាន់​​ទីផ្សារ​បរទេស​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក លឹម តុង ប្រធាន​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែក នៅ​កម្ពុជា​។​ ​ការបញ្ជាក់​ឲ្យ​ដឹងដូច្នេះក្នុងឱកាស​ដែល​សមាគម​ផលិតផល​ធ្វើដំណើរនិង​ស្បែ​កនៅ​កម្ពុជាបាន​បើកសម្ពោធ​ជា​ផ្លូវការក្នុង​គោល​បំណ​ង​​​ជួយ​ជំរុញ ដល់​ការអភិវឌ្ឍ​វិស័យនេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើងបន្តបន្ទាប់​ទៀត​។​ ​លោក លឹម តុង បាន​បញ្ជាក់ថា «​គិត​ត្រឹម​ឆមាស​ទី​១ នៃ​ដើមឆ្នាំ​២០២២​នេះ ទិន្នន័យ​នៃ​ការនាំចេញ​កាបូប និង​ផលិតផល​ធ្វើដំណើរ ទៅកាន់​ទីផ្សារ​បរទេស មានតម្លៃ​សរុប ៨០២.៦៥​លាន​ដុល្លារ មាន​កំណើន​៥៩.៤៨% ធៀប​នឹង​ឆ្នាំ​២០២១»​។​លោក​បាន​គូសបញ្ជាក់ថា ដោយសារតែ​កំណើន នៃ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ផលិតផល​ធ្វើដំណើរ និង​កាបូប កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទើបបាន​ផ្តួច​ផ្តើមគំនិត​រួមគ្នា បង្កើត​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា​នេះ​ឡើង​៕ដោយៈសិរីមតី   ​

កំពង់ស្ពឺ៖ គម្រោងទី៤របស់ក្រុមហ៊ុន Top Land Group បានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២២។គម្រោងអភិវឌ្ឍដីឡូតិ៍នេះមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ៤៤ ក្នុងភូមិ សប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។គម្រោងវិនិយោគលើផ្ទៃដីជាង១០ហិកតា ដែលរួមមានរមណីយដ្ឋាន(Resort) អាហារដ្ឋាន កន្លែងកម្សាន្ត គម្រោងផ្ទះវីឡា គម្រោងដីឡូតិ៍ ព្រមទាំងមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ។ នៅក្នុងកម្មវិធីសម្ពោធគម្រោងទី៤នេះមានការអញ្ជើញជាកិត្តិយសពីលោកអភិបាលស្រុកសំរោងទង,អនុប្រធានសភាពាណិជ្ជកម្មខេត្ត កំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជានិងអគ្គនាយក ,ប្រធាន,ស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យជាច្រើនរូបបានចូលរួម។ លោក ជុន សេរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថប់លែនគ្រុបបានឲ្យដឹងថា៖ថ្ងៃទី៧ខែសីហាគឺជាថ្ងៃសម្ពោធបើកគម្រោងទី៤របស់ក្រុមហ៊ុនបន្ទាប់ពីមាន ការលក់អស់នូវគម្រោងទីមួយទី២និងទី៣ រួចមក។ក្រៅពីសម្ពោធគម្រោងទី៤ ក៏មានមានការសម្ពោធហាង កាហ្វេផងដែរនៅក្នុងតំបន់អភិវឌ្ឍន៍គម្រោងដីឡូតិ៍នេះ។ លោកបានឱ្យដឹងថា៖អតិថិជនបានចូលរួមយ៉ាងច្រើនកុះករហើយការលក់កំពុងមានសន្ទុះខ្លាំង។លោករំពឹងថានឹងមានអតិថិជនមកកក់និងទិញចន្លោះពី ១០០ ទៅ ២០០នាក់។ក្នុងថ្ងៃសម្ពោធនេះមានប្រម៉ូសិនច្រើនមែនទែន។បើអតិថិជនកក់ប្រាក់ប៉ុណ្ណានឹងមានការឌីសខោនប៉ុណ្ណឹង។បើកក់១០០ដុល្លារបញ្ចុះ ១០០ដុល្លារ បើកក់២០០ដុល្លារចុះតម្លៃឲ្យ២០០ដុល្លារហើយបើកក់១០០០ដុល្លារបញ្ចុះតម្លៃ១០០០ដុល្លារ។ការទិញដីឡូត៍នេះមានជម្រើសច្រើនដែលក្នុងនៅមានការបង់រំលស់គ្មានការប្រាក់ដែលជាជម្រសើល្អសម្រាប់អ្នកមានជីវភាពមធ្យម កម្មកររោងចក្រ អ្នកធ្វើការ។ទីតាំងគម្រោងទី៤ មានទំហំជាង១០ ហិកតាក្នុងចំណោមគម្រោងទាំងមូល ៤០ហិកតាហើយនិងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ដែលក្នុងនោះមានរីសតហាងកាហ្វេអាហារដ្ឋានផ្ទះលំហែគម្រោងផ្ទះវីឡាព្រមទាំងមានកន្លែងកម្សាន្តកន្លែងជិះទូកកាយ៉ាកចំណែកដើមត្នោតដែលមាននៅក្នុងទីតាំងអភិវឌ្ឍនេះគឺមិនកាប់ចោលនោះទេដោយយើងនឹងធ្វើខ្ចូសកោះបេះដូងសម្រាប់កំសាន្តលំហែកាយ។លោកកំពុងព្យាយាម   ទាក់ ទាញការវិនិយោគធ្វើជាតំបន់រោងចក្រដើម្បីឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចទេសចរណ៍ ចំណែកហេដ្ឋារចនាសម្ព័ន្ធវិញមានប្រព័ន្ធភ្លើងប្រព័ន្ធទឹក។ ថ្លែងក្នុងពិធីបើកសម្ពោធគម្រោងទី៤ របស់ក្រុមហ៊ុនថប់លែន លោកស៊ឹម រតនៈ អភិបាលស្រុងសំរោងទងខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា៖ពីមុនតំបន់នេះ ជាតំបន់ដីព្រៃជាកន្លែងប្រទាញប្រទង់និងប្រយុទ្ធគ្នា។តែឥឡូវនេះមានការអភិវឌ្ឍគួរឲ្យភ្ញាក់ផ្អើលដោយសារមានសន្តិភាព។ពេលនេះមានសន្តិភាពហើយយើងត្រូវចេះរួបរួមគ្នាថែរក្សា។នៅទីនេះប្រជាពលរដ្ឋអាចមានជម្រើសទិញដីឡូត៍បានតាមរយៈការបង់រំលស់នេះគឺពិតជាល្អណាស់ព្រោះប្រជាពលរដ្ឋមិនមានលុយដុលតែគាត់មានការងារធ្វើ  គាត់អាចបង់រំលោះដីបានដើម្បីយកទៅសាងសង់ផ្ទះ។នេះជាការល្អប្រសើរណាស់។ […]

កំពង់ស្ពឺ៖ក្រុមហ៊ុនអចលទ្រព្យដ៏ធំ ថ័បលែនគ្រុប ដែលមានការិយាល័យនៅបុរី ជារី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងបើកលក់គម្រោងធំទី៤របស់ខ្លួន នៅខេត្ត កំពង់ស្ពឺ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ជាមួយនឹងប្រ៉ូម៉ូសិនពិសេសដែលមិនធ្លាប់មានពីមុន     មក។ គម្រោងទី៤របស់ក្រុមហ៊ុនថ័បលែនគ្រុប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤៤ឆ្ពោះទៅភ្នំឱរ៉ាល់ ក្នុងភូមិ សប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ គម្រោងនេះវិនិយោគលើផ្ទៃដីជាង១០ហិកតា ដែលរួមមានរមណីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត គម្រោងផ្ទះវីឡា គម្រោងដីឡូតិ៍ ព្រមទាំងមានប្រព័ន្ធទឹក ភ្លើងលូផ្លូវបេតុងជាច្រើនផងដែរ ។ លោក ជុន សេរី អគ្គនាយកក្រុមហ៊ុនថ័បលែនគ្រុប បានប្រាប់អ្នកយកព័ត៌មាន Cambodia Flash News នៅលើទីតាំងគម្រោងផ្ទាល់កាលពីថ្ងៃទី២ខែសីហាថា៖ នៅថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២២ខាងមុខនេះ ,ក្រុមហ៊ុនTop Land Group នឹងរៀបចំព្រឹត្តិការណ៍ដ៍អស្ចារ្យ បើកគម្រោងទី៤របស់ខ្លួន បន្ទាប់ពីគម្រោងទី១, ទី២ និងទី៣ បានទទួលជោគជ័យ ដោយមានអ្នកគាំទ្រយ៉ាងច្រើន។ […]

​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានឱ្យដឹងថា ឧស្សាហកម្ម​ធនាគារ​រ​បស់​ប្រទេស​កម្ពុជាទទួលបាន​កំណើន​ដ៏​រឹងមាំ​ទាំង​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២២​។​ ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារជាតិ​កម្ពុជា បានឱ្យដឹងថា ប្រាក់កម្ចី​ឆ្នើម (Outstanding loans) បាន​កើនឡើង​២៣,៤​ភាគរយ ធៀប​នឹង​ឆ្នាំមុនដល់​៥១,៥​ពាន់​លាន​ដុល្លារ​ត្រឹម​ខែមិថុនា​ឆ្នាំនេះខណៈ​ប្រាក់​បញ្ញើ​របស់​អតិថិជនបាន​កើនឡើង​១៦​ភាគរយ ដល់​​៤២​ពាន់​លាន​ដុល្លារ​។​ ​ប្រាក់កម្ចី​នេះ ត្រូវបាន​ផ្តល់ទៅឱ្យ​វិស័យ​សំខាន់ៗ ដូចជា វិស័យ​ពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​វិស័យ​កា​ម្មន្ត​សាល ​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន​៥៨ ធនាគារ​ឯកទេស​ចំនួន​៩ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨៦ ដែលមាន​ការិយាល័យ​ក​ណ្តា​ល និង​សាខា​សរុប​ចំនួន ២.៦១៤ព្រមទាំង​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន​៣.៩៩៨​គ្រឿងនៅទូទាំង​ប្រទេស​​​។​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ថែមថា បច្ចុប្បន្ន​មាន​គណនី​បញ្ញើ​ចំនួន​១៣,២​លាន និង​គណនី​ឥណទាន​ចំនួន​៣,៥​លាន នៅ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​៕​ដោយៈសិរីមតី

​ភ្នំពេញ​៖​ឯកឧត្តម មាស សុខ​សេន​សាន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា​៖ ផ្អែក​តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​កំណើន ៥,៤% គឺ​ខ្ពស់ជាង​ការ​ព្យាករ​ក្នុង​អត្រា ៤,៨%​នៅពេល​រៀបចំ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ក៏ប៉ុន្តែ ទាប​ជាង​ការ​ព្យាករ​កាលពីដើមឆ្នាំ​ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​កំណើន​ក្នុង​អត្រា ៥,៦%​។ ​នៅក្នុង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី “​សមិទ្ធផល​សម្រេចបាន រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៧-​ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​” ឯកឧត្តម មាស សុខ​សេន​សាន បាន​មានប្រសាសន៍ថា ដោយសារ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ប្រសើរឡើង​ទាំង​ស្រុង ហើយ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏​កំពុង​បង្កើតឡើង​នូវ​ផលប៉ះពាល់​បន្តបន្ទាប់ ជាពិសេស​គឺ​បញ្ហា​អតិផរណា​លើ​ថ្លៃ​ប្រេង ស្បៀង និង​ម្ហូបអាហារ បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ម្រា​ប់​ពាក់កណ្ដាល​ឆ្នាំ​២០២២​នេះ នៅតែ​ទាប​ជាង​ការ​ព្យាករ​កាលពីដើមឆ្នាំ​ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​កំណើន​ក្នុង​អត្រា ៥,៦%​។​ ​ឯកឧត្តម​បន្តថា ទោះជា​យ៉ាងណា ផ្អែក​តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​កំណើន ​៥,៤% គឺ​ខ្ពស់ជាង​ការ​ព្យាករ​ក្នុង​អត្រា ៤,៨ % នៅពេល​រៀបចំ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២​៕ដោយៈសិរីមតី

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ព​ន្លឿ​ន​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី “​ការបង្កើត និង​គ្រប់គ្រង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​”​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឱ្យមក​វិនិយោគ​និង​គ្រោង​បង្កើត​ឱ្យបាន​យ៉ាងតិច​៣​កន្លែង ត្រឹម​ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ​។​ ​លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹងថា ការបង្កើត និង​គ្រប់គ្រង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹងចូលរួម​ចំណែក​ទា​ក់​ទាញ​វិនិយោគិន ធុរជន និង​បុគ្គល​មានគំនិត​បង្កើត​ថ្មី និង​នវានុវត្តន៍​ថ្មីៗ ដើម្បី​ចូលរួម​បណ្តាក់ទុន និង​សិក្សា​ស្រាវជ្រាវ​នៅ​កម្ពុជា​។​ ​លោក​បាន​បន្តថា តាមរយៈ​ការ​ចូលមក​វិនិយោគ​ក្នុង​សួន​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ត្រូវបាន​រំពឹងថា​នឹង​អាច​ផ្ទេរ​បច្ចេកវិទ្យា និង​វិទ្យា​សាស្ត្រ​​ក្នុងស្រុក​។​ ​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​អន្តរក្រសួង​-​ស្ថាប័ន សាកលវិទ្យាល័យ និង​វិស័យ​ឯកជន បាន​ត្រូវធ្វើឡើង​ដើម្បី​ពិនិត្យ កែសម្រួល​និង​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី ការបង្កើត និង​គ្រប់គ្រង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។៕ដោយៈផាវី

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចាត់វិធានការ​ហាមឃាត់​ការ​នាំចូល​ផលិតផល​មី​កញ្ចប់ និង​ការ៉េម ដែល​សង្ស័យថា​មាន​ផ្ទុក​សារធាតុ​​អេ​ទី​ឡែ​ន​អុកស៊ីត (Ethylene Oxide) ដែល​អាច​បង្ក​ហានិភ័យ​ផ្នែក​សុខភាព​ដល់​អ្នកប្រើប្រាស់​។ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ថ្មីៗ​នេះ អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ របស់​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​មួយចំនួន​បាន​រកឃើញ​លើ​ផលិតផល​មី​កញ្ចប់ និង​ការ៉េម​មួយចំនួន មាន​ផ្ទុក​សំណល់ សារធាតុ​អេ​ទី​ឡែ​ន​អុកស៊ីត (Ethylene Oxide) ដែល​សហភាព​អឺរ៉ុប អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក​ចាត់ទុក ថា​ជា​សារធាតុ​បង្ក​ហានិភ័យ​ជា​ជំងឺមហារីក​ចំពោះ​អ្នកប្រើប្រាស់​។​ ​ក្នុងន័យនេះដើម្បី​ចូលរួម​ការពារ​សុខភាព​សាធារណៈ សុវត្ថិភាព​ម្ហូបអាហារនិង​ការពារ​សុខុមាលភាព​អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានធ្វើ​ការណែនាំ​បណ្តោះអាសន្ន​មួយចំនួន​គឺ​ចាប់ពី​ថ្ងៃទី​១ខែសីហា ឆ្នាំ​២០២២ តទៅ រាល់​ការ​នាំចូល​ទំនិញ​ជា​មី​កញ្ចប់​​ម៉ាក “Lucky. Me!” ផលិត​នៅ ប្រទេស​ថៃ​, មី​កញ្ចប់​ម៉ាក “Háo Hão” ផលិត​នៅ​ប្រទេស​វៀតណាម និង​ការ៉េម​ម៉ាក “Häagen-Dazs” (Vanilla) ផលិត​នៅ​ប្រទេស​បារាំង ។ ដោយឡែក ចំពោះ​ទំនិញ​ដែល​មកដល់​ដែន​គយ​មុន​ថ្ងៃទី​១ ខែសីហាឆ្នាំ​២០២២អ្នក​នាំចូល​​ត្រូវ​ដក​សំណាក​ទំនិញ​ធ្វើការ​វិភាគ​សារធាតុ Ethylene Oxide នៅ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែងនិង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម មុនពេល​​​អនុញ្ញាតឱ្យ​បញ្ចេញ​ទំនិញ​ពី​គយ​។ នាយកដ្ឋាន​សវនកម្ម​គយ​ត្រូវធ្វើ​ការតាមដាន​និង​វាយតម្លៃ​ហានិភ័យ​លើ​ផលិតផល​ទាំងនេះ​ជាប្រចាំ​ដើម្បី​លើក វិធានការ​អនុវត្ត​ឱ្យបាន​ទាន់ពេល​និង​មាន​ប្រសិទ្ធភាព​។​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច […]