សេដ្ឋកិច្ច »

​ភ្នំពេញ​៖ កម្ពុជា​ទទួលបាន​ពានរង្វាន់​ពិភពលោក​ចំនួន​២​ពី​ស្ថាប័ន World Travel Awards​ទីមួយ​គឺ​ពានរង្វាន​គោលដៅ​វប្បធម៌​ឈាន​មុខ​​​គេក្នុង​ទ្វីបអាស៊ី​ឆ្នាំ​២០២២ (Asia’s Leading Culture Destination 2022)​និង​ទី​២​ពានរង្វាន់​គោលដៅ​ទេសចរណ៍​យុវជន​ឈាន​មុខ​​គេ​ក្នុង​ទ្វី​អាស៊ី​ឆ្នាំ​២០២២ (Asia’s Leading Youth Travel Destination 2022)​។ ​គួរ​ជម្រាប​ថា មុន​ឈានដល់​ការទទួលបាន​ពានរង្វាន់​ទាំងពីរ​នេះ ភ្ញៀវទេសចរ​ប្រមាណ​២​លាន​នាក់​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ក្នុ​ង​ការបោះឆ្នោត​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ជា​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ​២០២២​។​ ​ពិធី​ប្រគល់​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ ត្រូវបាន​ធ្វើឡើង​នា​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022 នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២​។ លោក ថោង រដ្ឋ​សក្តិ​អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍ ជា​អ្នក​ឡើង​ទទួល​ពានរង្វាន់​ទាំងពីរ​នេះ​ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​។​ ​លោក ថោង រដ្ឋ​សក្តិ​បាន​ថ្លែងថា​៖​តាមរយៈ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង​,​វិធានការ​គោល​នយោ​បាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឆ្នាំ​២០២១-២០២៣,​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២៥ ដំណាក់កាល​ទី​២ (Recovery) និង​ឈរលើ​យុទ្ធសាស្ត្រ​ចាក់​ស្រោច​វ៉ាក់សាំង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ បានធ្វើឱ្យ​កម្ពុ​ជាមាន​សន្ទុះ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​៥៨០​ភាគរយ​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០២២ ដែលមាន​ចំនួន​ជិត​១​លាន​នាក់​។​ ​លោក​បាន​បញ្ជាក់ថា​កត្តា​ទាំងនេះ​ធ្វើឱ្យ​កម្ពុជា​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ពី​អ្នកទេសចរ​ជាង​២​លាន​នាក់ ក្លាយជា​ម្ចាស់​ពាន​រង្វាន់​ចំនួន​២ ក្រោម​ប្រធានបទ «​គោលដៅ​សម្រាប់​ទ្វីបអាស៊ី​»​ទីមួយ​គឺ​គោលដៅ​វប្បធម៌​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​២០២២​និង​ទី​ពីរ​គឺ​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ​២០២២​។ ក្រៅពី​កម្ពុជា​ក៏មាន​ប្រទេស​ដទៃទៀត​ដែល​ទទួលបាន​ពានរង្វាន់​នេះ​ដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និង​ប្រទេស​ដទៃទៀត​សរុប​ចំនួន​៣៥​ប្រទេស​។​ […]

ភ្នំពេញ​៖ រយៈពេល​៨​ខែ ឆ្នាំ​២០២២ ការប្រមូល​ចំណូល​ថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ី​លាន​រៀល ប្រមាណ​៤​ពាន់​លាន​ដុល្លារស្មើ​នឹង​៧០%ធៀប​នឹង​ច្បាប់​ថវិកាជាតិខណៈដែល​ចំណូល​សារពើពន្ធនៅតែ​បន្ត​រួមចំណែក​ខ្ពស់​រហូតដល់​៩៣%នៃ​ចំណូល​សរុប​។​ដោយ​ឡែក​, ចំពោះ​ការអនុវត្ត​ចំណាយ​ថវិកាជាតិ​សម្រេចបាន ១៥ ២៧១ ប៊ី​លាន​រៀល ស្មើនឹង​៥៧% ធៀប​នឹង​ច្បាប់​​។​ ​នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ក្រុមការងារ​បច្ចេកទេស​សី្ដ​ពី ការត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី៣បូក​២ ប្រចាំឆមាស​ទី​១ឆ្នាំ​២០២២ កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​។​ ​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (​គ​.​ហ​.​ស​.)​។​ ​បើតាម​ក្រសួង​សេដ្ឋកិច្ច ការអនុវត្ត​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ កំពុង​វិ​វត្ត​ទៅរក​ប្រក្រតីភាព និង​ភាពល្អប្រសើរ​ឡើងវិញ​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីត​-១៩ មាន​ភាព​ថមថយ ដែ​លេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ធន់​នៃ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ ភាពបត់បែន​នៃ​ការអនុវត្ត​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ និង​ចីរភាព​នៃ​ការអនុវត្ត​ការងារ​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​៕ដោយៈសិរីមតី  

​ភ្នំពេញ​៖​យោងតាម​ទិន្ន័យ​របស់​ក្រសួងពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​មាន​ប្រមាណ ៨,៦២៤​ពាន់​លាន​ដុល្លារ នៅ​ឆមាស​ទី​១​ឆ្នាំ ២០២២​នេះ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​គិត​ជា​ទំហំ​ទឹកប្រាក់ ១,៨២៦​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​វិញ​មានតម្លៃ ៦,៧៩៨​ពាន់​លាន​ដុល្លារ​។ ​ទិន្ន័យ​របស់​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង​ទៀតថា​៖​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​វៀតណាម​មាន​ចំនួន ៣,២៦​ពាន់​លាន​ដុល្លារ​ក្នុង​នោ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ១,១៧​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​វិញ​មានតម្លៃ ២,០៨​ពាន់​លាន​ដុល្លារ​។​ជាមួយ​ថៃ ២,២៩​ពាន់​លាន​ដុល្លារ​៖ ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ​៤៩៥,៧៨​លាន​ដុល្លារ ការនាំ​ចូល​វិញ​មានតម្លៃ ១,៨​ពាន់​លាន​ដុល្លារ​។​ជាមួយ សិង្ហ​បុរី​មាន​២,០៧​ពាន់​លា​ដុល្លារ​៖​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ​៦២,៣៦​លាន​ដុល្លារ ​ការ នាំ​ចូល​វិញ​មានតម្លៃ​២,០១​ពាន់​លាន​ដុល្លារ​។​ជាមួយ​ឥណ្ឌូនេស៊ី​ចំនួន​៤៦៥,២១​លាន​ដុល្លារ​៖​ការនាំ​ចេញពី​កម្ពុជា​មាន តម្លៃ ១៣,០៣​លាន​ដុល្លារ ខណៈ​ការ​នាំចូល​វិញ​មានតម្លៃ ៤៥២,១៩​លាន​ដុល្លារ​។​ ​ចំណែក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​មី​យ៉ាន់​ម៉ា​មាន​ចំនួន​៣២៥,៦០​លាន​ដុល្លារ​៖​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ៥១,៦៥​លាន​ដុល្លារ​ការនាំ​ចូល​វិមាន​តម្លៃ ២៧៣,៩៦​លាន​ដុល្លារ​។​ជាមួយ​ម៉ាឡេស៊ី​១៣,៧៩​លាន​ដុល្លារ​៖​ការនាំ​ចេញពី​កម្ពុជា​០,៦២​លាន​ដុល្លារ​ការនាំ​ចូល​វិញ​មាន​តម្លៃ​១៣,១៧​លាន​ដុល្លារ​។​រីឯ​ជាមួយ ព្រុយ​ណេ មាន​ទំហំ​ពាណិជ្ជកម្ម​១១,៣២​លាន​ដុល្លារ​ដែល​ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មាន​តម្លៃ ៥,៨២​​លាន​ដុល្លារ​ខណៈ​កា​នាំចូល​វិញ​មានតម្លៃ ៥,៥០​លាន​ដុល្លារ​៕​ដោយៈសិរីមតី

​ភ្នំពេញ​៖ យើង​ដឹង​ហើយ​ថា ក្រុមហ៊ុន​ជប៉ុន មុន​ទៅ​វិនិយោគ​នៅ​ប្រទេស​ណា គឺ​បាន​សិក្សា​ល្អិតល្អន់​ណាស់ ។​នៅ​ទីបំផុត​ក្រុមហ៊ុន​Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានសម្រេច​ចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា ជាមួយ​ទុន​ដំបូង​របស់ខ្លួន​ចំនួន​៣៦,៧​លាន​ដុល្លារ​អាមេរិក​។​ ​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​បានអនុម័ត​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដល់​ក្រុមហ៊ុន​Toyota ដើម្បី​បង្កើត​រោងចក្រ​ផ្គុំ និង​តម្លើងរថយន្ត​តូយ៉ូតា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​, រាជធានី​ភ្នំពេញ​, មាន​ទុនវិនិយោគ​ចំនួន ៣៦,៧​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៥០​នាក់​។​ ​ក្រៅពី​អនុម័ត​ដល់​ក្រុមហ៊ុន​តូយ៉ូតា CDC ក៏​បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដល​ក្រុមហ៊ុន​ចំនួន​៤​ទៀត គឺ​៖ ១-WCFO (Cambodia) Co.,Ltd.​គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់​និង​គ្រឿង​បង្គុំ​ផ្សេងៗ​ធ្វើ​ពី​លោហៈ​។​ទីតាំង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប​ភ្នំពេញ​, រាជធានី​ភ្នំពេញ​,​មាន​ទុនវិនិយោគ​ចំនួន​៣,៨​លាន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងារ​បាន​ចំ​នួ​ន​ប្រមាណ ១៥០​នាក់​។​ ២-Thirty Three Apparels (Cambodia) Co., Ltd. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ​,​រាជធានី​ភ្នំពេញ​,​មាន​ទុនវិនិយោគ​ចំនួន​២,១​លាន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​៤៥០​នាក់​។​ ៣- “A & M Clothing Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, […]

ភ្នំពេញ​៖​គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ជប៉ុន ចំនួន​១៤៩​គម្រោង​ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ​២.៩​ប៊ី​លាន​ដុល្លារ​អាម៉េរិក​។​ ​ជាមួយគ្នានេះ សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (JBAC) បាន​ប្ដេជ្ញា​កៀរគរ​អ្នក​វិនិយោគិន​ជប៉ុន បន្ត​និង​មក​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​រួមចំណែក​ស្តារ​សេដ្ឋកិច្ច ។​ ​ការប្ដេជ្ញា​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៤ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ក្រោម​ការដឹកនាំ​ដោយ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក ម៉ាសា​ហ៊ី​រ៉ុ មី​ខា​មី (Masahiro MIKAMI) ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញនិង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ​​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA)​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) សមាគម​ធុរកិច្ច​ជប៉ុន នៅ​កម្ពុជា (JBAC) និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​ប្រតិបត្តិ​ការ​វិនិយោគ​នៅ​កម្ពុជា ដែលមាន​អ្នកចូលរួម​សរុប​ចំនួន​ប្រមាណ ១៣០ រូប​។​ ​កិច្ចប្រជុំ​ទ្វេភាគី​នេះ ជា​ផ្នែក​មួយ​នៃ​យន្ត​ការថែទាំ​វិនិយោគដែល​ត្រូវបាន​រៀបចំឡើង​ចាប់តាំងពី​ឆ្នាំ​២០០៩​មកក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុ​ជា និង​ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ឯកឧត្តម ស៊ីន​ហ្សូ អា​បេ […]

​ភ្នំពេញ​៖​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាននិងកំពុង​សិក្សា​ស្រាវជ្រាវ​រៀបចំ​គម្រោង​ថ្មី«​គម្រោង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នាពេល​អនាគត (Skills for Future Economy)» ក្នុង​គោលបំណង​ចម្បង​គឺ​ធ្វើឱ្យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ប្រសើរឡើង​។​ ​គម្រោង​ទាំងនេះ​បាន​ចូលរួម​អនុវត្ត​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​, គោលនយោបាយ​អភិវឌ្ឍ​ន៍​មុខរបរ និង​ការងារ​, គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ផែនការ​មេ​សម្រាប់​ការអភិវឌ្ឍ​គ្រឹះស្ថាន TVET រួមមាន​៖ ហេដ្ឋារចនាសម្ព័ន្ធ​, ការ​បំពាក់​​ឧបករណ៍​សម្ភារ​, ការអភិវឌ្ឍ​ធនធានមនុស្ស​, ការអភិវឌ្ឍ​កម្មវិធីសិក្សា​,​ការបណ្តុះបណ្តាល​, ប្រាក់ឧបត្ថម្ភ​សិស្ស​, កម្មសិក្សា​គ្រូ​និង​សិស្ស​និង​ការសិក្សា​ផ្អែកលើ​ការងារ​។​ ​ក្នុងជំនួប​ជាមួយ​លោកស្រី Jyotsana Varma នាយិកា​ប្រចាំ​ប្រទេស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នា​ព្រឹក​ថ្ងៃទី​៧ខែកញ្ញា ឆ្នាំ​២០​២២​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​បញ្ជាក់ថាតាំងពី​កម្ពុ​ជា​មាន​សន្តិភាព​ពេញលេញ​ADB​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឲ្យ​មាន​វឌ្ឍនភាព​ប្រកបដោយ​ផ្លែផ្កា​។​ADB​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ល្អ​មួយ​ក្នុ​រយៈពេល​បី​ទស្សវត្ស​កន្លងមកនេះ៕ដោយៈសិរីមតី

​ភ្នំពេញ​៖​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២២​នេះ ឥណទាន​ផ្ដល់​លើ​ការទិញ​ផ្ទះ និង​អចលនទ្រព្យ​កើនឡើង​រហូតដល់ ៧​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១មាន​ត្រឹម​៦.៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​នេះ​បើ​យោងតាម​របាយ​ការណ៍រ​បស់​ការិយាល័យ​ឥណ​ទា​ន​​​កម្ពុជា (CBC) ។​ ​របាយការណ៍​បាន​បង្ហាញថា គ្រឹះស្ថាន​ធនាគារ​ភាគច្រើនបានផ្ដល់​កម្ចី​ទៅលើ​ការទិញ​ផ្ទះក្នុង​អត្រា​ការប្រាក់ ៧.៥​ភាគ​រយ​​ក្នុង​មួយឆ្នាំ ចំពោះ​ទ្រព្យ​ធានា​ជា​អចលនទ្រព្យ​ប្លង់រឹង និង​អត្រា​ការប្រាក់​ក្នុង​រង្វង់ ១០​ភាគរយ​ក្នុង​មួយឆ្នាំ ចំពោះ​អចលន​ទ្រព្យ​ប្លង់​ទន់​។​ ​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃនិង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជាបានឱ្យដឹងថា​៖​ការកើនឡើង​នៃ​ឥណ​   ទា​ន​​ផ្ដល់​លើ​ការទិញ​ផ្ទះ​និង​អចលនទ្រព្យ​ជាស​ញ្ញា​ល្អ​បង្ហាញ​ពី​ភាពរឹងមាំ​ក្នុង​វិស័យ​អចលនទ្រព្យ ព្រោះ​ធនាគារ​នៅតែ​បន្ដ​នូវ​ភាព​ទុកចិត្ត​លើ​វិស័យនេះ និង​ជាយ​ន្ដ​ការពង្រឹង គាំទ្រ​លើ​វិស័យ​អចលនទ្រព្យ​ឲ្យ​ទទួលបាន​ភាពជោគជ័យ​នាពេល​អនាគត​។​ ​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បាន​ថ្លែងថា៖​ការកើនឡើង​នៃ​ការផ្ដល់​កម្ចី​ទិញ​ផ្ទះ និង​អចលន​ទ្រព្យ​នេះ​បានបង្ហាញ​ពី​ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​ទាំង​បច្ចុប្បន្ន និង​អនាគត ៕ដោយៈសិរីមតី ​

ភ្នំពេញ​៖​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា មាន​កំណើន​ក្នុង​រង្វង់​៥​ភាគរយ ហើយ​អត្រា​អតិផរណា​នឹង​ថយចុះ​ទាប​ជាង​៥​ភាគរយ នៅ​ឆមាស​ទី​២ ឆ្នាំ​២០២២​នេះ​។​នេះ​បើតាម​ប្រសាសន៍​របស់លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។​ ​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ដូច្នេះ​ជម្រាប​ទៅដល់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ក្នុងជំនួប​ជាមួយ​លោក Alasdair Scott ប្រធាន​បេសកកម្ម​របស់ IMF សម្រាប់​កម្ពុជា នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២​។ ​​លោក ជា ចាន់តូ បាន​ជម្រាបជូន​ថា​៖​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា មាន​កំណើន​ក្នុង​រង្វង់​៥​ភាគរយ ជាមួយនឹង​អត្រា​អតិផរណា​អាច​គ្រប់គ្រង​បាន ទោះបីជា​នៅក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២២ បាន​កើនឡើង​ក៏ដោយ ចំណែក​អតិផរណា​នៅ​ឆមាស​ទី​២​នេះ​ត្រូវបាន​រំពឹងថា ថយ​ចុះ​ទាប​ជាង​៥​ភាគរយក្នុងនោះ​ទុនបម្រុង​អន្ដរជាតិ​កម្ពុជា បន្ត​រក្សាបាន​ក្នុង​កម្រិត​គ្រប់គ្រាន់​ស្មើនឹង​ប្រមាណ​៧​ខែ​នៃ​ការ​នាំចូល​ទំនិញ និង​​សេវា ដែល​ខ្ពង់​ជាង​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន​គឺ​៣​ខែ​។​ ​លោក​ទេសាភិបាល​បាន​បន្ដថា ចំពោះ​តម្លៃ​ប្រាក់រៀលអត្រា​ប្ដូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​មាន​ស្ថិរភាព​ល្អប្រសើរ ដោយមាន​កម្រិត​​មធ្យម​ប្រហាក់ប្រហែល​នឹង​គ្រា​ដូចគ្នា ក្នុង​រយៈពេល​៨​ខែ​ដំបូង​ឆ្នាំ​២០២១ ក្រោម​បរិការណ៍​ដែល​សកម្មភាព​សេដ្ឋកិច្ច ងើប​ឡើងជា​លំដាប់​។ ស្ថិរភាព​អត្រា​ប្ដូរប្រាក់​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ការពារ​អំណាច​ទិញ​របស់​ចំណូល​ប្រជាជន ក៏ដូចជា​កាត់បន្ថយ​ផលប៉ះពាល់ ពី​ការកើនឡើង​នៃ​អតិផរណា​៕ដោយៈសិរីមតី

​ភ្នំពេញ​៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៦​ខែកញ្ញា​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ដឹកនាំ​ដោយ​លោក Sun Yao Guo ប្រធាន​វិស្វករ ដើម្បី​ពិនិត្យ​ពិភាក្សា លើ​ចំណុច​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការងារ​ដែល​នៅ​សេសសល់ និង​ត្រៀម​ដាក់ឱ្យ​ដំណើរការ​សាកល្បង ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​នាពេល​ឆាប់ៗ​ខាងមុខ​។​ ​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​អំណរគុណ​ទៅកាន់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC) ដែល​បាន​អនុវត្ត​ការងារ​សាងសង់​លឿន​ជាងគម្រោង​ដែល​បានគ្រោង​ទុក​ក្នុង​កិច្ចសន្យា ​។ ជាមួយគ្នានេះដែរ​    ឯក​ឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ដាក់​ផែនការឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ការងារ​ដែល​នៅ​សេសសល់​យកមក​ពិភាក្សា​ដើម្បី​ស្វែង​រក      ដំណោះ​ស្រាយ ​ឱ្យបាន​រួចរាល់ ដើម្បី​ត្រៀម​ដាក់ឱ្យ​ដំណើរ​សាកល្បង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​ សូម​ជម្រាបជូន​ថា​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង​សរុប ១៨៧,០៥​គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ស​ម្រ​ច​បាន ៩៦,៦០% គិត​ត្រឹម​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោង​ក្រោម​​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ គម្រោង​សាងសង់​ផ្លូវ ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿន​ថ្មី និង​ដំបូង​បំផុត​នៅក្នុង​ព្រះរាជា​ណា […]

​ភ្នំពេញ​៖​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​សាលា​របស់ខ្លួន​ដែល​ផ្តោត​សំខាន់​ទៅលើ​ការអប់រំ​កុមារ​តូចៗ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ Raffles Hotel Le Royal​។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ​​ជា​កិច្ច​ចាប់ផ្ដើម​នៃ​ពិធី​នេះ មានការ​សម្តែង​នូវ​របាំ​ជួន​ពរ ដែលជា​របាំ​ប្រពៃណី​ខ្មែរ​មួយ​ប្រភេទ​មាន​ប្រភព​មកពី​របាំ​បុរាណ​ខ្មែរ​។​របាំ​ជូនពរ​ត្រូវបាន​គេ​និយម​ធ្វើឡើង​ក្នុងការ​ប្រារព្ធ​កម្មវិធី​ពិសេស​ណាមួយហើយ​សាលា​ក៏បាន​រៀបចំ​ការសម្តែង​នេះ​ដើម្បី​សុំ​សុខភាព​ល្អ សុភ​មង្គ​ល ភាព​ចម្រុងចម្រើន និង​ជោគជ័យ​ផងដែរ​។​ ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​យ៉ាង​មហោឡារិក ក្រោម​ការចូលរួម​គាំទ្រ​ពី​សំណាក់​ឥស្សរជន​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង ​សាលា Shrewsbury នៃ​ចក្រភព​អង់គ្លេស​ហើយក៏​មានការ​ចូលរួម​ពី​សំណាក់​លោក Dominic Williams MBE ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បណ្ឌិត Maghin Tamilarasan អភិបាល​នៃ​សាលា​អន្តរជាតិ Shrewsbury ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​និង​ជា​នាយក​ផ្នែក​ធុរកិច្ច​អន្តរជាតិ​នៃ​សម្ព័ន្ធ​សាលា Shrewsbury លោក Kong Jianming ប្រធាន​ក្រុមហ៊ុន Jovan Group (Cambodia) និង​មន្ត្រី​ជាច្រើន​ទៀត​មកពី​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ដោយ​រួមមាន លោក Charles Wong […]

ភ្នំពេញ​៖ កម្ពុជា​មានបំណង​យក​ឱកាស​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នា​ចុងឆ្នាំ​២០២២​នេះ ជា​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ឆ្នេរសមុទ្រ​របស់ខ្លួន ទៅកាន់​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​បំផុត​លើ​សកលលោក ដោយ​កម្ពុជា​ក៏​ជា​សមាជិក​នៃ​អង្គការ​នេះដែរ​។​ ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៩-១១ ខែធ្នូ ឆ្នាំ​២០២២ ជាមួយគ្នា​នោះ​កម្ពុជា​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ​ផងដែរ ក្រោម​ប្រធានបទ «​ឆ្នេរ​នៃ​សន្តិភាព​ឆ្នេរ​នៃ​ក្ដីសង្ឃឹម​»​។​ ​នៅ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេស​ចរណ៍​បាន​ជំ​រុញឱ្យ​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ត្រូវមាន​ស្ដង់​មួយ​សម្រាប់​បង្ហាញ​ស្នាដៃ​របស់ខ្លួន ពិសេស​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម ទៅកាន់​ប្រជាជន ភ្ញៀវទេសចរ​អន្តរជាតិ ក៏ដូចជា​គណៈ​ប្រតិភូ​អន្តរជាតិ​ដែល​នឹងចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ​។ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ក្នុងពេល​រៀបចំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នាពេល​ខាង​មុខ​នោះ ប្រធាន​ក្លិប​នឹង​ផ្សព្វផ្សាយ​អំពី​គំរូ​ដ៏​ល្អ​របស់​កម្ពុជា និង​ខេត្ត​ព្រះសីហនុ​ដែល​បាន​ខិតខំ​អភិវឌ្ឍ​គ្រប់គ្រង​ឆ្នេរសមុទ្រ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ បង្ហាញ​ទៅ​សមាជិក​ក្លិប​ឆ្នេរ​ទាំងអស់​ដែល​បច្ចុប្បន្ន​មាន​២៦​ប្រទេស​៕ដោយៈផាវី ​

​ភ្នំពេញ​៖ អ្នកជំនាញបាន​ជំរុញ​ឲ្យ​អ្នក​ដែលមាន​បំណង​ចង់​ចាប់ផ្តើម​អាជីវកម្ម លក្ខណៈ​កែច្នៃ​កសិផល សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ គួរតែ​ព្យាយាម​ចាប់យក​ទីផ្សារ​ចិន និង​អឺរ៉ុប​ឱ្យ​ជាប់ ដើម្បី​រក្សា​និរន្ត​ភាព​នៃ​ការនាំចេញ​របស់ខ្លួន​។​​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្លែង​បែបនេះនៅក្នុង​វេទិកានិង​ពិព័រណ៍​ប្រចាំឆ្នាំស្តីពី​ជំនួញនិង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នាពេល​ថ្មី​ៗ​នេះ។​ ​តាមរយៈ​បទពិសោធន៍​ការនាំចេញ​របស់​វិស័យ​ស្រូវ​អង្ករ រយៈពេល​១០​ឆ្នាំនេះ លោក​កត់សម្គាល់​ឃើញថា ទីផ្សារ​ទាំងពីរ​នេះ ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​ដ៏​សម្រាប់​កម្ពុជាដែល​អាច​ជំរុញ​ឱ្យ​ការនាំចេញ​បាន​លឿន និង​មិន​ខាត​ពេល​។ សម្រាប់​ទីផ្សារ​ចិន បាន​ស្រូបយក​ប្រភេទ​​អង្ក​រស និង​អង្ករ​ក្រអូប​ពី​កម្ពុជា​យ៉ាងច្រើន និង​ទីផ្សារ​អឺរ៉ុប បាន​ស្រូបយក​ប្រភេទ​អង្ករ​ក្រអូប​របស់​កម្ពុ​ជាជាង​៩០%​។​ ​លោក​បាន​គូសបញ្ជាក់​ថា៖ក្នុង​វិស័យ​ក​សិ​-​កែច្នៃ​ម្ហូបអាហារ គឺ​មានតែ​ទីផ្សារ​ពីរ​ទេ ដែល​យើង​ត្រូវតែ​ព្យាយាម​ចាប់យក គឺ​ចិន និង​អឺរ៉ុប  ក្រៅពីនេះ​យើង​នៅមាន​ភាព​ស្មុ​គ្រ​ស្មាញ។ ​លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ស៊ី​កនេ​ត​ឈ័​រ អ​ហ្វ អេ​ស៊ា បាន​លើកឡើងថា ទីផ្សារ​ចិន និង​អឺរ៉ុប គឺជា​ទីផ្សារ​ដែលមាន​ស​ក្តា​នុព​ល សម្រាប់​ការនាំចេញ​របស់​ប្រទេស​នានា មិនថាតែ​កម្ពុជា​នោះទេ​។ ការ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​មិនមែន​ចូលទៅ​តែ​ប្រទេសមួយ​ទេ នៅក្នុង​នោះគេ​មាន​បណ្តាញ​ផ្គត់ផ្គង់​ទៅជា​ង​២០​ប្រទេស នៅក្នុង​ទីផ្សារ​អឺរ៉ុប​។ ​យោងតាម​​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​១ ដែល​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងគេ ដែល​បាន​ស្រូបយក​បរិមាណ​នាំចេញ​អង្ករ​ពី​កម្ពុជា​ចន្លោះ​ពី​ជាង​២០​ម៉ឺន​តោន​ទៅ​៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ​។ ចំណែក​ទីផ្សារ​អឺរ៉ុប​ស្ថិតក្នុង​លំដាប់​ទី​២ ដោយ​ជា​រៀងរាល់ឆ្នាំ​កម្ពុជា បាន​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​រង្វង់​ជាង​២០​ម៉ឺន​តោន​។ បន្ទាប់​សហគមន៍​អឺរ៉ុប បាន​បញ្ឈប់​ការយកពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា នៅ​ឆ្នាំ​២០២២​នេះ ការនាំចេញ […]

ភ្នំពេញ៖វេទិកាម្ចាស់អាជីវកម្មកម្ពុជា ស្តីពីការប្រឈម និងឱកាសក្រោយកូវីដ-១៩និងរលកសេដ្ឋកិច្ចសកលថ្មីត្រូវបានរៀបចំឡើងដោយ Home-Ducationក្រោមការ ចូលរួមពីសំណាក់វាគ្មិន ដែលជាអ្នកជំនាញសេដ្ឋកិច្ចនិងមានបទពិសោធន៍ក្នុងពិភពជំនួនជាច្រើន។វេទិកានេះប្រព្រឹត្ត ទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។ វេទិកាម្ចាស់អាជីវកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អ្នកដែលជាម្ចាស់អាជីវកម្មទាំងអស់។វេទិកានេះផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹង ការអភិវឌ្ឍសេដ្ឋកិច្ចសកលនិងគោលនយោបាយឆ្លើយតបរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់នឹងវិបត្តិដែលអាចនឹងកើតមានឡើង។ជាងនេះទៅទៀតអាចធ្វើការទំនងទំនងជាមួយគ្នាដើម្បីរៀនសូត្រអំពីបទពិសោធន៍ថ្មីៗក្នុងការដឹកនាំ ការរកស៊ីក្នុងបរិបទថ្មីនេះជាពិសេសម្ចាស់អាជីវកម្មបានជួបជាមួយវាគ្មិនកិត្តិយស ល្បីៗជាច្រើនរូបមកចែករំលែកបទពិសោធ ចំណេះដឹង ជំនាញក្នុងការជំរុញឱ្យអាជីវកម្មខ្នាតតូច និងមធ្យមឱ្យកាន់តែរីកចម្រើនទៅមុខ ។ លោក កឹម អឿន ស្ថាបនិក  និងជាអគ្គនាយកសហគ្រាសអប់រំ Home-Ducation បានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់អាជីវករ អំពីដំណើរការអភិវឌ្ឍ SME នាពេលអនាគត សេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេស សេដ្ឋកិច្ចកម្ពុជា អំពីឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ផ្សេងៗមកលើម្ចាស់ អាជីវកម្ម ពីសំណាក់វាគ្មិនដែលជាអ្នកជំនួញមានជំនាញចំនួន ១០រូប។ លើសពីនេះ កម្មវីធីនេះ គឺជួយឱ្យអាជីវករគ្រប់រូប ត្រូវចេះត្រៀមខ្លួនចាប់យកឱកាស នៅក្នុងវិបត្តិសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះបន្តថា កម្មវិធីនេះ ជាវេទិកាសម្រាប់អាជីវករបង្ហាញខ្លួន និងផ្សព្វផ្សាយផលិតផល ព្រមទាំងផ្តល់ព័ត៌ មាន ពីយន្តការគាំពារនិងគោលនយោបាយ របស់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាល។ លោក […]

​ភ្នំពេញ​៖​ក្នុងអំឡុងពេល​កូ​វីដ​១៩ វាយលុក​ខ្លាំង ចំនួន​ទេសចរ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ីបាន​ធ្លាក់ចុះហើយ​បច្ចុប្បន្ននេះ​ដោយសារ​វិបត្តិ​កូ​វីដ​បាន​​ធូរស្រាល ចរន្ត​ទេសចរ​បានចាប់ផ្តើម​រើប​ឡើងវិញ​បន្តិច ហើយ​ក្នុង​គោលបំណង​ស្តារ​វិស័យ​ទេសចរណ៍​ឱ្យដូចពេលមុនវិញ ម៉ាឡេស៊ី បាននិងកំពុង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់ខ្លួនហើយ​បាន​ដក​របាំង​និង​លក្ខខណ្ឌ​សុខាភិបាលចេញ។ ​ទាក់ទង​នឹង​បរិបទ​នេះ ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជានិង​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ បានរៀបចំ​ពិព័រណ៍​ទេសចរណ៍​ម៉ាឡេ​ស៊ី«Let’s Go Malaysia Travel Fair 2022 » នៅ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ រយៈពេល​៣​ថ្ងៃចាប់ពី​ថ្ងៃទី​២ដល់ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ​     ២០​២​២​។ ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​កម្មវិធី​ពិព័រណ៍​នា​ព្រឹក​ថ្ងៃទី​២​នេះ​មានការ​ចូលរួម​ពី​សំណាក់​ដា​ទុក អ៊ែ​ល​ដិ​ន ហ៊ូ​សៃ​នី ម៉ូដ​ហា​ស្ស៊ី​ម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា,លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ និង​ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា(CATA)​។​ លោកស្រី ពត រ៉ានី ប្រធាន​គ្រប់គ្រង​ទីផ្សារ​ប្រចាំ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី បានឱ្យដឹងថា ពិព័រណ៍​ទេសចរណ៍​ម៉ាឡេស៊ី​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយនិង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរក៏ដូចជា​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍​ថ្មីៗ​នៅ​ម៉ាឡេស៊ី​ព្រមទាំង​ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ម៉ាឡេស៊ី​។​ លោកស្រី ពត រ៉ានី បាន​បន្តថា ការតាំងពិព័រណ៍​ទេសចរណ៍​នេះដែរ​ក៏មាន​ការចូល​រួមសហកា​រ​ដោយ​ភ្នាក់ងារទេសចរណ៍​ក្នុងស្រុក​ចំនួន​១២​ក្រុមហ៊ុន​ដែល​បានមក​ដាក់តាំង​លក់​កញ្ចប់​សេវាកម្ម​ទេ​ចរណ៍​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី រួមមាន ក្រុមហ៊ុន World […]

​ភ្នំពេញ​៖​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងា​ជាមួយ​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេស​ជប៉ុន (JETRO) ដោយមាន​ការចូលរួម​ពី​តំណាង​​វិនិយោគិន​ជប៉ុន​ក្នុង​វិស័យ​ចំណីអាហារ អេឡិចត្រូនិក សុខាភិបាល ឡូ​ជី​ស្ទិ​ក ធនាគារ សំណង់និង​អចលនទ្រព្យសរុប​ប្រមាណ​៣០​រូប​។​ ​លោក សុខ ចិន្តា​សោភា បាន​ជម្រាបជូន​គណៈប្រតិភូ​ពី​ខ្លឹម​សារសំខាន់ៗ​នៃ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាល ពីថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ ដូចជា កិច្ចសម្របសម្រួល ការធានា​និង​ការការពារ ការលើកទឹកចិត្ត និង ការថែទាំ​វិនិយោគ​។ បន្ថែម​លើ​នេះ​លោក​ក៏បាន​បញ្ជាក់ជូន​គណៈប្រតិភូ​ថា​៖ ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះ​បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ពី​ការ​ត្រៀម​លក្ខណៈ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​និង​ទាក់ទាញ​វិនិយោគ​បន្ថែម​ប្រក​ដោយ​គុណភាព ដើម្បី​ចូលរួម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល តាមរយៈ​យុទ្ធសាស្ត្រ​បូក​មួយ​។ លោកស្រី Marisa Haruta តំណាង​អង្គការ JETRO ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បង្កើត​នូវ​​​បរិយា​កាស​​វិនិយោគ​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យ និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់ ចំពោះ​ក្តីកង្វល់ និង​សំណូមពរ​របស់​វិនិយោគិន​ជប៉ុន​។​ ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ជប៉ុន​ធ្វើការ​វិនិយោគ​ចំនួន ១៤៨​ត​ម្រោ​ង ដែលមាន​ទុន​វិ​និ​យោត​សរុប​ប្រមាណ ២,៨៥ ប៊ី​លាន​ដុល្លារ អាមេរិក​។​ ​គួរបញ្ជាក់​ផងដែរ​ថា កម្ពុជា​-​ជប៉ុន បានរៀបចំ​យន្តការ​ថែទាំ​វិនិយោគ​តាមរយៈ​កិច្ចប្រជុំ​ទ្វេភាគី ដែល​ត្រូវបាន​រៀបចំឡើង​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជា​ណា […]

​ភ្នំពេញ​៖​ក្រុមហ៊ុន KITATSU SOLAR (CAMBODIA) CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ក្នុង​ទុនវិនិយោគ​ប្រមាណ ២៣,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៣៧​កន្លែង​។​រោងចក្រ​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ត្រពាំង​ព្រៃ​ភូមិ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។​ ​ចំណែក​ក្រុមហ៊ុន KHEMUNIK HOSPITAL CO., LTD មាន​គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​ចំនួន ១៥០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ២១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ២៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៥៨​កន្លែង​។​ ​ដោយឡែក តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៣​ទៀត​៖ ១-SAMANEA CO., LTD គម្រោង​វិនិយោគ​អភិវឌ្ឍន៍​កោះ​ស្វាយ កោះ​ម្ទេស និង​កោះ​កុក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ក្នុង​ទុនវិនិយោគ​ប្រមាណ ១៨,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦០​កន្លែង​។​ ២-LATE CHENG MINING […]

ភ្នំពេញ​៖​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​មួយ​របស់​អាមេរិក FedEx បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ព និង​ដឹកជញ្ជូន​នៅ​កម្ពុជា ជាពិសេសការហោះហើរដឹកជញ្ជូនត្រង់មកកម្ពុជា។ ​នៅក្នុង​ជំនួប​ជាមួយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ពាក់កណ្តាល លោក Masamichi Ujiie អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន FedEx បាន​ថ្លែងថា​៖​ជំនួប​នេះ​មាន​គោលបំណង​ស្វែងយល់​ពី​ភាព​រីកចម្រើន​និង​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងកា​អភិវឌ្ឍ​ប្រទេសជាតិ ឱកាស​វិនិយោគ​និង​ផែនកា​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹក​ជញ្ជូន​នៅ​កម្ពុជា ក៏ដូចជា​ពង្រីក​ទំនាក់ទំនង​រវាង​អាមេរិក​និង​កម្ពុជ​បន្ថែមទៀត​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ពង្រឹង​និង​ពង្រីក​អាជីវ​កម្រ​បស់​ខ្លួន​នៅ​កម្ពុជា​និង​ចាប់ផ្តើម​ដំណើការ​ផ្តល់​សេវាកម្ម​ដោយផ្ទាល់​ចាប់ពី​ខែតុលា ឆ្នាំ​២០២២​នេះ​តទៅ​។​ ជាការ​ឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​គណ​:​ប្រតិភូ​ថា រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ វិស័យ​សាធារណការ និង​ដឹកជញ្ជូន​រួមមាន​៖ ការកសាង​ផ្លូវថ្នល់​បាន​ប្រមាណ​១៨ ០០០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​ទៅកាន់​បណ្ដា​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស ដោយ​អ៊ុត​បេតុង​កៅស៊ូ ដែល​បច្ចុប្បន្ន​យើងអាចធ្វើ​ដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​បាន​យ៉ាង​ងាយ​ស្រួល និង​ឆាប់រហ័ស​។​ ​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែម​​ថា​៖ បច្ចុប្បន្ន​កម្ពុជា​មានប​ណ្ដា​ញ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស​និង​ភស្តុភា​កម្ម​កាន់តែ​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្នុងនោះ​៖ ផ្លូវជាតិ​សំខាន់ៗ​មួយចំនួនមានការ​ពង្រីក​ពី​ពីរ​គន្លង​ទៅ​បួន​គន្លង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ក្នុង​ខែតុលា រួម​ជាមួយនឹង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ត​ភ្ជាប់​ជាមួយ​ទីក្រុង​ហូជីមិញ គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅក្នុងពេល​ខាងមុខនេះ​ផងដែរ​។​ ​ជាមួយគ្នានេះ កម្ពុជា​កំពុង​សាងសង់​ព្រលានយន្តហោះ​ថ្មី​ខ្នាត​អន្តរជាតិ​ចំនួន​៣​នៅ​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ព្រលានយន្តហោះ​ខេត្តកោះកុង​។​កម្ពុជា​បានធ្វើ​ការបញ្ចប់​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម ដែល​ត្រូវការ​ទុន​អនុ​វត្ត​ប្រមាណ​ជាង​៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​នឹងដាក់​ឆ្លង​គណ​:​រដ្ឋមន្ត្រី​នាពេល​ឆាប់​ខាងមុខ​។ជាងនេះទៀតក្រសួង​សាធា​រណ​ការ និង​ដឹកជញ្ជូន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន YCH សិង្ហ​បុរី និង​ក្រុមហ៊ុន Worldbridge […]

ភ្នំពេញ៖ក្រុមហ៊ុនជាង៥០ មកពីប្រទេសចំនួ១០ បានចាប់អារម្មណ៍ទៅលើគម្រោងបង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពលនៅកម្ពុជា។ក្រុមហ៊ុនទាំងនោះរួមមានមក​ពីប្រទេសអឺរ៉ុប អូស្រ្តាលី ឥណ្ឌានិងពីសហរដ្ឋអាមរិកដែលសុទ្ធតែជាក្រុមហ៊ុនធំៗមានបទពិសោធន៍ខ្ពស់ ។ នេះបើតាមការឱ្យដឹងរបស់លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផល​សម្រេច​​បានរយៈពេល៥ឆ្នាំកន្លង មក របស់ក្រសួងបរិស្ថាន”នាព្រឹកថ្ងៃទី ៣០ ខែ សីហា ២០២២ ។ លោកហេង ណារ៉េត បានមានប្រសាសន៍ថា៖ក្រសួងរ៉ែនិងថាមពលជាប្រធានក្រុមការងារដើម្បីសិក្សាអំពីលទ្ធភាពនៃការបង្កើត​រោងចក្រ​​​បម្លែង​សំរាមទៅ ជាថាមពលនេះ។ លោកអនុរដ្ឋលេខាធិការបានថ្លែងឲ្យដឹងទៀតថា៖បន្ទាប់ពីក្រសួងបានធ្វើការប្រកាសរកក្រុមហ៊ុនចូលរួមក្នុងគម្រោងរោងចក្រកែច្នៃសំរាមទៅជថាមពល ក្នុងនោះជាមោទនភាពដែលយើងទទួលបានរហូតទៅដល់៥១ក្រុមហ៊ុនដែលមានជាង១០ប្រទេសបានដាក់ពាក្យ​មាន​តាំង​​​ពីអឺរ៉ុប តាំងពីអូស្ត្រាលីតាំងពីអាស៊ី ឥណ្ឌារហូតទៅដល់សហរដ្ឋអាមេរិកដែលគេសុទ្ធតែក្រុមហ៊ុនធំៗដែលគេមានបទ​ពិសោធន៍​ខាង​ផ្នែកហ្នឹង ។ លោកបានបន្តទៀតថា ៖ បច្ចុប្បន្នបន្ទាប់ពីធ្វើការជ្រើសរើសយើងបានឈានដល់ដំណាក់កាលទីពីរគឺយើងជ្រើសរើសបាន ២១ ក្រុមហ៊ុន​ចំរ៉ាញ់​ចេញពី ៥១ ក្រុមហ៊ុន ,ហើយនៅសល់២១ក្រុមហ៊ុនទៀតក្រសួងនឹងបន្តធ្វើការជ្រើសរើសក្រុមហ៊ុនណា​ដែលសមស្របនិង​វា​មិន​ត្រូវ​ការ​ឧបត្ថម្ភធន​ពីរដ្ឋាភិបាលខ្ពស់បន្តទៀត ។ បើតាមការ ពន្យល់របស់លោ ហេង ណារ៉េត នៅក្នុងការកែច្នៃសំរាមទៅជាថាមពលនេះ មានគម្រោងច្រើនហើយគម្រោង​ខ្លះមានតម្លៃ​ទាប​ និង គម្រោងខ្លះមានការចំណាយ ខ្ពស់ ដូចជាគម្រោងឡដុតសម្រាម បើយើងប្រើឡដុតក្នុងមួយតោនយើងត្រូវវិនិយោគអស់ ១០ ម៉ឺនដុល្លារហើយនៅភ្នំ ពេញមាន ៣០០០ តោនក្នុង១ថ្ងៃ ដូចនេះត្រូវការ ទុនប្រមាណជាង […]

​ភ្នំពេញ​៖​យោងតាម​របាយ​ការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩​សីហាបានបង្ហាញ​ថា​នៅ ឆមាស​ទី​១​ឆ្នាំ​២០២២​នេះគណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជានៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុប្រមូល​ចំណូល​ពី​វិស័យល្បែង​ពាណិជ្ជកម្ម​​នៅ​កម្ពុជា បាន ប្រមាណ​ជិត​៤០​លាន​ដុល្លារ​អាមេរិក​។ ​របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២២​នេះ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ទទួលបាន​ចំណូល​ពី​កម្រៃ​ផ្សេងៗ បាន​ចំនួន ១៤២,២០២.១១​លាន​រៀល ឬ​ប្រមាណ​ជាង​៣៤​លាន​ដុល្លារ​អាមេរិក​។​ ​ចំណូល​ប្រមូលបាន​ពី​កាតព្វកិច្ច​ពី​ល្បែង​សរុប​មាន​ចំនួន១៤,៥៧៤.៤៥ លាន​រៀល ឬ​ប្រមាណ​ជាង​៣លាន​ដុល្លារ​អាមេរិកស្មើនឹង៩.៦៥​%​នៃ​ផែនការ ក្នុងនោះ​មាន ចំណូល​កាតព្វកិច្ច​ពី​ល្បែង​កាស៊ីណូ មាន​ចំនួន​ជាង ១២,៦៤១. ៣៨​លាន​រៀល ឬ​ប្រមាណ ៣.១ ដុល្លារ ស្មើនឹង ៨.៥% ធៀប​នឹង​ផែនការ និង​ចំណូល​កាតព្វកិច្ច​ពី​ល្បែង​ផ្សងសំណាង ឆ្នោត​-​ឡូតូ មាន​ចំនួន ១,៩៣៣.០៧​លាន​រៀល ប្រមាណ​ជាង​៤៦​ម៉ឺន​ដុល្លារ ស្មើនឹង ៨២.១៨%​ធៀប​នឹង​ផែនការ ។​ ​ក្នុង​រយៈពេល​៦​ខែ​នេះ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ​ត្រួតពិនិត្យនិង​វាយតម្លៃ​ដល់ទី​កន្លែង​លើ​ពាក្យស្នើសុំ​អាជ្ញា​​​​បណ្ណ របស់​ក្រុមហ៊ុន​កាស៊ីណូ ចំនួន​១២៥ និង​ក្រុមហ៊ុន​ល្បែង​ផ្សងសំណាង ចំនួន ២២ ព្រមទាំង​បាន​ពិនិត្យ​បែបបទ និង​វាយតម្លៃ​លើ​ការស្នើសុំ​បន្ត​សុពលភាព​អាជ្ញា​បណ្ណ​សម្រាប់​ឆ្នាំ​២០២២ របស់​ប្រតិបត្តិ​ករ និង​/ ឬ​កម្មសិទ្ធិករ​កាស៊ីណូ និង​ល្បែង​ផ្សងសំណាង ដោយ​ដំណាក់ កាល​ទី​១ បានសម្រេច​ផ្តល់​អាជ្ញា​បណ្ណ​ជូន​ក្រុមហ៊ុន​កាស៊ីណូ ១៣ […]

​ភ្នំពេញ​៖ ប្រទេស​ចិន នៅតែ​រក្សា​តំណែង​លំដាប់​ទី​១​នា​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ក្នុងនាម​ជា​អ្នកបញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ ដោយ​វ៉ា​ដាច់​សហគមន៍​អឺរ៉ុប​ដែល​ធ្លាប់តែ​ឈរ​នៅ​លេខ​១ នាពេល​កន្លងមក​។​ចិន​បាន​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់ សម្រាប់​ការនាំចេញ​អង្ករ​របស់​កម្ពុជា ។​ ​បើ​យោងតាម​ការព្យាករណ៍រ​បស់ លោក ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត ចិន​នៅតែ​ជា ទី​ផ្សារ​នាំមុខគេ​ដដែល ហើយ​ការនាំចេញ​អង្ករ​នឹង​ឈានទៅដល់​១​លាន​តោន​ក្នុង​មួយឆ្នាំ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។​ យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៩​មក ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​១​ដែល​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងបន្ទាប់ពី​សហគមន៍​អឺរ៉ុប​បានកំណត់​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​រយៈពេល​៣​ឆ្នាំពោលគឺ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ក្នុង​ឆ្នាំ​២០១៩ប្រទេស​ចិនបាន​នាំចូល​អង្ករ​កម្ពុជា​ប្រមាណ​ជាង​២៤​ម៉ឺន​តោនស្មើនឹង​៤០%​នៃ​បរិមាណ​នាំចេញ​សរុប​ជាង ​៦២​ម៉ឺន​តោន​។​នៅ​ឆ្នាំ​២០២០មាន​បរិមាណ​ជាង​២៨​ម៉ឺន​តោនស្មើ​៥០.២%នៃ​បរិមាណ​នាំចេញ​សរុប​ជាង​៦៩​ម៉ឺន​តោន ។ចំណែក​ឆ្នាំ​២០២១ អង្ករ​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​នេះ បាន​ចំនួន​ជាង​៣០​ម៉ឺន​តោនស្មើនឹង​៥០.២%​នៃ​បរិមាណ​នាំចេញ​សរុប​របស់​កម្ពុជា ដែល មាន​ជាង​៦១​ម៉ឺន​តោន​។រីឯ​ក្នុង​ឆ្នាំ​២០២២​នេះគិតតែ​ត្រឹម​ឆមាស​ទី​១​នេះកម្ពុជា​បានចេញ​អង្ករ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​ជាង​១៦​ម៉ឺន​តោន ដែល ​ស្មើនឹង​៥១.៤% នៃ​បរិមាណ​នាំចេញ​សរុប​។​ ​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា​ ៖ ​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​បាន​កើនឡើង​បន្តបន្ទាប់ ក្រោយពី​កម្ពុជា និង ចិន​បាន​ប្តេជ្ញា​ជាមួយគ្នា​ក្នុងការ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​ការឈាន​ទៅដល់​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា លើ ការផ្តល់​កិច្ចសហប្រតិបត្តិការ​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា ទៅ​ចិន ដែលមាន​៦​លើក​មកហើយ​។​ ​លោក​បាន​អះអាងថា សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត មិន​អាចមាន​ទីផ្សារ​ណា​ដែល ស្រូបយក​នាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​បរិមាណ​ច្រើន ក្រៅពី​ចិន​នោះទេ​។ […]