សេដ្ឋកិច្ច »

ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ មាន​ស្រាប់​ក្នុងប្រទេស​ដែល​បានមក​ចុះ​បញ្ជី​រួចហើយ ត្រូវ​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ និង​អាករ ត្រឹម​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដោយ​ពុំមាន​ការពន្យារពេល​ទៀត​ឡើយ​។​ ​ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក៏បាន​រំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​បាន​ចុះបញ្ជី​រួច​ប៉ុន្តែ​នៅ​មិនទាន់​បាន​មក​បំពេញ​កា​ត​ព្វ​កិច្ច​ពន្ធ​និង​អាករ ឱ្យប្រញាប់​រួសរាន់​ចូលមក​បង់ពន្ធ​និង​អាករ​នៅតាម​បណ្តា​អង្គភាព​គយ​និង​រដ្ឋាករ រាជធានី​-​ខេត្ត ដែល​សាមីខ្លួន​បាន​ចុះបញ្ជី​រថយន្ត​របស់ខ្លួន ឱ្យបាន​មុន​ការកំណត់​ដូច​បាន​ជម្រាបជូន​ខាងលើ ជា​កំហិត ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​ដោយ​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​តាម​ដងផ្លូវ ការដ្ឋាន អាជីវ​កម្មដ្ឋាន និង​តាម​ទីកន្លែង​សាធារណៈ​ជាយថាហេតុ​។​ ​ក្រោយ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២២ រថយន្ត​ចង្កូត​ស្ដាំ​បាន​ចុះបញ្ជី​រួច​ដែល​ពុំបាន​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​គឺជា​មុខសញ្ញា​នៃ​ការ​បង្ក្រាប​​​រឹបអូស ដោះ​ជា​គ្រឿងបន្លាស់ ឬ​កំទេចចោល​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ ជា​ធរមាន ដោយ​ពុំមាន​ការអនុគ្រោះ​ទៀតឡើយ​៕ដោយៈសិរីមតី ​ ​

ភ្នំពេញ៖កិច្ចសហប្រតិបត្តិការសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនកម្ពុជា និងវៀតណាម ត្រូវបានចុះហត្ថលេខា​ហើយ។ផ្លូវល្បឿនលឿននេះនឹងតភ្ជាប់ក្រុងបាវិតទៅកាន់ទីក្រុងហូជីមិញ និងផ្លូវអាស៊ានលេខ ១, ១១ និងផ្លូវលេខ ១២៣ តភ្ជាប់ពីកម្ពុជា ទៅថៃ ឡាវ និង​វៀតណាម កំពុងត្រូវបានពង្រីកជាបួនគន្លង និងធ្វើឱ្យប្រសើរឡើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដូចនេះនៅក្នុងវេទិកាភាព​ជាអ្នកដឹកនាំ​និង​ ភាពជាដៃគូសហប្រតិបត្តិការអាស៊ានក្រោមប្រធាន​បទ ៖ «ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូន​អាស៊ានដើម្បី​ជំរុញវិស័យ​ពាណិជ្ជកម្មនិងការ វិនិយោគក្នុងតំបន់»កាលពីពេលថ្មីៗនេះ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤​គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាគម្រោងមានសារៈសំខាន់ក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ច និងការដឹកជញ្ជូន​នៅកម្ពុជា​ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕ដោយៈសិរីមតី

​ភ្នំពេញៈ​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ បាន​ឯកភាពគ្នា ក្នុងការ​ព​ន្លឿ​ន​ដំឡើង និង​បើក​ដំណើរការ ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន​៣​បន្ថែមទៀត​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​ទេសចរណ៍​។​ ​ការឯកភាព​គ្នា​នេះ ធ្វើឡើង​ក្នុងជំនួប​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូរបស់​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នាពេល​ថ្មីៗ​នេះ​ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយសម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ភាគី​ថៃ ដឹកនាំ​ដោយ​នាយ​ឧត្ដមសេនីយ៍ អនុ​ភុង ផៅ​ចិន្តា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​។ ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន​៣ ដែល​បាន​ឯកភាពគ្នា​ក្នុងការ​ព​ន្លឿ​ន​តម្លើងនិង​បើក​ដំណើរការ​នោះ​រួមមាន ទី​១ ច្រកទ្វារព្រំដែន អាន​សេះ​ (​ខេត្តព្រះវិហារ​)-​អាន​ម៉ា(​ខេត្ត​ឧ​ប៊ុន​ថានី​) ទី​២ ច្រកទ្វារព្រំដែន​ថ្មដា (​ខេត្តពោធិ៍សាត់​)-​បាន​ថា​សែន (​ខេត្ត​ត្រាត​)និង​ទី​៣ ច្រកទ្វារព្រំដែន​​ជប់​គគីរ (​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)-​សាយ​តា​តូ (​ខេត្ត​បុរី​រ៉ាំ​)​។​ ​បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏បាន​លើក​ទឹក​ចិ ត្ត​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ សហការ​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​ឈានទៅ​បើក​ដំណើរការ ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ (​ខេត្តបន្ទាយមានជ័យ​)-​បាន​ណង​អៀន (​ខេត្ត​ស្រះកែវ​) ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​ ​ក្នុងនោះដែរ ភាគី​កម្ពុជា​-​ថៃ ក៏បាន​យល់ព្រម​ពិនិត្យ​លទ្ធភាព ក្នុងការ​ដំឡើង​កម្រិត​ច្រកទ្វារព្រំដែន​ឆក​រកា (​ខេត្តបាត់ដំបង​)-​បាន​ម៉ាក់​មួង (​ខេត្ត​ត្រាត​) ទៅជា​ច្រកទ្វារព្រំដែន​អន្តរជាតិ​។ ជាងនេះទៅទៀត ភាគី​ទាំង​ពីរបាន​លើកទឹកចិត្ត​អាជ្ញាធរ ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ឲ្យ​ធ្វើ​ការ​វាស់វែង​លម្អិត​នៅ​ភូមិ​ព្រៃ​ចាន់ ខេត្តបន្ទាយមានជ័យ និង​ភូមិ​ណន​ម៉ាក់​មួន ខេត្ត​ស្រះកែវ ដើម្បី​បង្កើត​ច្រកទ្វារ​តំបន់​ព្រំដែន​ថ្មី​មួយទៀត​ផងដែរ​៕​ដោយ៖សិរីមតី

សៀមរាប​៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​នា​ថ្ងៃទី​១៥​ខែកញ្ញា បានធ្វើការ​ពិភាក្សា​ពី​ការ​ផ្តល់​​ជំនួយ​បច្ចេកទេស​និង​ការបន្ត​កិច្ចសហប្រតិបត្តិការ ដល់​បណ្តា​ប្រទេស​អាស៊ាន និង​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការជួយ​លើកកម្ពស់​សមត្ថភាព របស់​សហគ្រាស​ធុន​តូចនិង​មធ្យមដើម្បី​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូចនិង​មធ្យមប្រើ​ប្រាស់​​កម្មសិទ្ធិបញ្ញា ជំរុញ​ការធ្វើ​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​។​ ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្នុង​កិច្ចពិភាក្សា​នេះ បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឱ្យបាន​ពេញលេញ ដែល​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​អ្នក​ច្នៃប្រឌិត​ធ្វើយ៉ាងណា​ប្រើប្រាស់​កម្មសិទ្ធិបញ្ញា​រប​ស់​ខ្លួន​ជា​ទ្រព្យ​ក្នុង​ការជំរុញ​ការធ្វើ​អាជីវកម្ម​និង​ប្រើប្រាស់​កម្មសិទ្ធិបញ្ញា​នេះ​ឱ្យអស់​លទ្ធភាព​ដើម្បី​​ភាព​រីកចម្រើន​នៃ​ក្រុមហ៊ុន​របស់ខ្លួន​។​ ​លោក​បាន​លើកឡើងថា​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា​ជា​លក្ខណៈ​ពាណិជ្ជ​កម្មនេះ​នឹង​អាចជួយ​ឱ្យមាន​ការទាក់ទាញ​វិនិយោគ​ដោយផ្ទាល់​ថែមទៀត​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ទាំងមូលហើយ​កិច្ច​នេះ​មាន​ប្រយោជន៍​បំផុត​សម្រាប់​ប្រទេស​​កម្ពុជា​យើង ដោយសារ​យើង​មាន​កម្មសិទ្ធិបញ្ញា​មាំមួន យើង​មានច្បាប់​គ្រប់គ្រាន់​ទាំង​ច្បាប់​ម៉ាក ពាណិជ្ជសញ្ញា និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​ច្បាប់​សិទ្ធិ​ប្រហាក់ប្រហែល​៕ដោយៈសិរីមតី  

​ភ្នំពេញ​៖ រោងចក្រ​ផលិត​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា​ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​។ នេះ​បើតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។​ ​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា​នេះ លោកស្រី យក់ សម្បត្តិ បាន​លើកឡើងថា រោងចក្រ​ផលិត​ថ្នាំ​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ដែលជា​ការវិនិយោគរ​បស់​ចិន នឹងត្រូវ​សាងសង់ នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ ៥​ហិកតា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញា​ឭ ខេត្តកណ្តាល​។ បច្ចុប្បន្ន ក្រុមហ៊ុន​ចិន កំពុង​បូម​ដី ចាក់​បំពេញ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។ លោកស្រី យក់ សម្បត្តិ លើកឡើងថា រោងចក្រ​ផលិត​ថ្នាំ​វ៉ាក់សាំង​នេះ នឹង​សាងសង់ ដោយ​ឈរលើ​មូលដ្ឋាន​បច្ចេក​វេជ្ជសាស្ត្រ មាន​អគារ​ធំៗ សម្រាប់​សង្វាក់​ផលិតកម្ម​ច្រក និង​វេច​ខ្ចប់ អគារ​ស្នាក់នៅ​របស់​ក​ម្មករ និង​មាន​ប្រព័ន្ធ សម្រាប់​រក្សា និង​បញ្ចេញ​កាកសំណល់​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ ជាដើម​។ ដោយឡែក បច្ចេកទេស​ច្រក និង​វេច​ខ្ចប់ ជា​បច្ចេកទេស​របស់​ក្រុមហ៊ុន​ចិន […]

​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៅ​រយៈពេល ៨​ខែ​ដំបូង ឆ្នាំ​២០២២  នេះ កម្ពុជា​ទទួលបាន​ចំណូល ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ មាន​ចំនួន​ជាង ៣​រយ​លាន​ដុល្លារ មានការ​កើន​ជាង ២៤% បើ​ធៀប​នឹង​រយៈ ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ។ តែ​ទោះ​យ៉ាងណាក៏ដោយ​ខ្សែចង្វាក់​ផលិតកម្ម​ដំណាំ​កៅស៊ូ​នាពេល​បច្ចុប្បន្ន នៅតែមាន​ជួប​បញ្ហា​ប្រឈម​មួយចំនួន រួមទាំង​ស្ថានភាព​ទីផ្សារ និង​តម្លៃ​កៅស៊ូ​មិនមាន​ស្ថិរភាព​ជាដើម​។​ ​ឯកឧត្តម ហ៊ឹម អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​គូសបញ្ជាក់ថា ស្ថានភាព​ទីផ្សារ និង​តម្លៃ​នៃ​ការនាំចេញ​កៅស៊ូ នាពេល​បច្ចុប្បន្ន ហាក់​មានការ​ថយចុះ​ជាង​ឆ្នាំមុន ពោលគឺ តម្លៃ​លក់​ជ័រកៅស៊ូ គិត​ចាប់ពី​ខែមករា​ឆ្នាំ​រហូតមក ដល់​ខែសីហា ឆ្នាំ​២០២២ មានតម្លៃ​ជា​មធ្យម ១៥៥៣ ដុល្លារ​ក្នុង​មួយ​តោន ថយចុះ ១៩៩ ដុល្លា​ក្នុង​មួយ​តោន ឬ​ស្មើនឹង​អត្រា​ធ្លាក់ចុះ ៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ដោយឡែក តម្លៃ​លក់​ជ័រកៅស៊ូ​ជា​មធ្យម​គិត​ក្នុង​ខែសីហា មានតម្លៃ ១៤៣១ ដុល្លា​ក្នុង​មួយ​តោន បាន​ថយចុះ​ចំនួន ៨៣​ដុល្លារ​ក្នុង​មួយ​តោន ស្មើនឹង​ជាង ៥% ធៀប​នឹង​ខែ​មុន និង​បាន​ថយចុះ​ចំនួន ២៣៩​ដុល្លារ​ក្នុង​មួយ​តោន […]

​ភ្នំពេញ​៖​សម្រាប់​រយៈពេល ៨​ខែ ឆ្នាំ​២០២២ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ជាក់​ស្ដែ​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន ៩ ៨៧៩,១៤ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២ ៤៣៩,២៩ លាន​ដុល្លារ​) ស្មើនឹង ៨៦,៥១% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១​ឃើញថា​កើនឡើង​ចំនួន ២ ១៣៨,៨៦ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៥២៨,១១ លាន​ដុល្លារ​) ស្មើនឹង ២៧,៦៦%​។​ ​នេះ​បើតាម​ការឱ្យ​ដឹង​របស់​ឯកឧត្តម គង់ វិបុល​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រតិភូ​រាជ​រដ្ឋា​ភិ​បា​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែសីហា កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​២០២២​។​ ឯកឧត្តម គង់ វិបុល បានឱ្យដឹង​ទៀតថា​៖​ចំពោះ ខែសីហា ឆ្នាំ​២០២២ ចំណូល​ពន្ធ​-​អាករ មាន​ចំនួន ៩២៧,៩៣ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២២៩,១២ លាន​ដុល្លារ​) ស្មើនឹង ៨,១៣% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២​។​បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែសីហា ឆ្នាំ​២០២១ ឃើញថា​កើនឡើង ចំនួន ១៤៩,១២ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៣៦,៨២ លាន​ដុល្លារ​) […]

​ភ្នំពេញ​៖​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ដោយ​ក្នុង​រយៈពេល​៧​ខែ ក្នុង​ឆ្នាំ​២០២២​មាន​រថយន្ត​អគ្គិសនី​សរុប​ចំនួន​៣០៥​គ្រឿង​បាន​ចុះបញ្ជី ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​មានការ​កើនឡើង​ប្រមាណ​១៨០៦%​។​នេះ​បើតាម​ការលើកឡើង​រប​ស់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​។​ ​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖​ការកើនឡើង​នូវ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នេះ ជាការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការយល់ដឹង និង​ការគាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​។ ​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​មានគុណ​សម្បត្តិ​ល្អ​ច្រើនជាង​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ ដោយ​ពន្ធ​នាំចូល​លើ​រថយន្ត​អគ្គិសនី​នេះ​មានតម្លៃ​ទាប​ជាង​ពន្ធ​នាំចូល​នៃ​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ ម្យ៉ាងវិញទៀត​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ចំណេញ​ថាម​ពល​​ច្រើនជាង​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​ដល់​ទៅ​៣​ដង ចំណែក​ការជួសជុល​ថែទាំ​មានការ​ចំណាយ​តិច​ដោយ​សារ​គ្រឿងបន្លាស់​រថយន្ត​អគ្គិសនី​មាន​ចំនួន​តិច ជាពិសេស​ជាងនេះទៀតការប្រើប្រាស់​រថយន្ត​អគ្គិសនី​មិន​បំ​ភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស និង​មាន​សំឡេង​​ស្ងាត់​ល្អ​ផងដែរ​។​ ​លោក​ស៊ុន ចាន់ថុលបាន​បន្ថែមថា​៖​រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំតាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយនិង​យុទ្ធ​សាស្ត្រ​​ជាតិ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​វិនិយោគ​លើ​ការដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ជាពិសេស​នៅតាម​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​​ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​យានយន្ត​បាន​គ្រប់ពេលវេលា​។ ​​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ ក្រសួង​បានដាក់​ឱ្យ​ដំណើរការ​នូវ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គីសនី​បាន​ចំនួន​៣​ទីតាំង ក្នុង​នោះ​៖ ទីតាំង​ទី​១​ស្ថិតនៅក្នុង​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទីតាំង​ទី​២​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​កន្លងទៅ និង​ទីតាំង​លើក​ទី​៣​ស្ថិតនៅក្នុង​ក្រុង​សៀមរាប នាពេលនេះ​។ ក្រសួង​នឹង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ទី​៤ នៅ​ខេត្តបាត់ដំបង ដែលជា​ជំនួយ​របស់​អង្គការ UNDP ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ឱ្យបាន​ច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ដោយៈសិរីមតី

​ភ្នំពេញ​៖ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានស្នើ​សុំ​ឲ្យ​ធនាគារ​វិនិយោគ​អឺរ៉ុប​( EIB )​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​វិនិយោគ​លើ​វិស័យ​អាទិភាព តាមរយៈ​ការចូលរួម​ជា​ឥណ​ទាន​សម្បទាន​, ហិរញ្ញប្បទាន​ឥត​សំណង និង​ការគាំទ្រ​ជំនួយ​បច្ចេកទេស​នានា​ជាដើម​។​ ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ស្នើឡើង​ដូច្នេះ​ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Kriss Peeters អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប កាលពីពេល​ថ្មីៗ​នេះ​។​ ​លោក​ Kriss Peeters បានឱ្យដឹងថា EIB បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ពង្រឹង​សហ​ប្រតិ​ប​ត្ដិ​ការកម្រិត​តំបន់ ជាពិសេស​ជាមួយ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ​ថែមទៀត ខណៈ​ខ្លួន​ទើបតែ​បានដាក់​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ប្រចាំ​តំបន់ នៅ​ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្មី​នេះ​។​ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជម្រាបជូន​ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ឱ្យប្រើ​ប្រាស់​នូវ «​ក្របខណ្ឌ​យុទ្ធ​សាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​​ឆ្នាំ ២០២១-២០២៣» ។​យុទ្ធសាស្ត្រ​ នេះ​បាន និង​កំពុង​ដើរតួនាទី​ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​កម្លាំងចលករ​ដ៏​មាន​ប្រសិទ្ធ​ភាព សម្រាប់​ការពង្រឹង​សក្តានុពល​នៃ​ចន្ទល់​កំណើនសេដ្ឋកិច្ចរ​បស់​កម្ពុជា ឱ្យ​រស់​រវើក​ឡើង ក៏ដូចជា​ចាប់យក​ឱ្យបាន​នូវ​កាលានុវត្តភាព​ថ្មី ដែល​កំពុង​លេចឡើង​ស្រប​នឹង​និន្នាការ​តំបន់និង​សកល ដើម្បី​លើកកម្ពស់​កំណើន​ប្រកប​ដោយ​ចីរ​ភាព និង​ដែល​កាន់​តែមាន​ពិពិធ​កម្ម ក៏ដូចជា​ដើម្បី​កសាង​ភាព​ធន់​ដ៏​រឹងមាំ​នៃ​សង្គម សេដ្ឋកិច្ចកម្ពុជា​៕ដោយៈសិរីមតី​ ​

​សៀមរាប​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ប្រើប្រាស់​សាកល្បង​ម៉ាស៊ីន​រ៉ូ​បូត​ទំនើប​ជំនួស​មនុស្ស ក្នុងការ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​។ ម៉ាស៊ីន​នេះ​នឹង​បង្ក​ភាពងាយស្រួល ដល់​មន្ត្រី​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​នានា​។​ ​ការប្រើប្រាស់​នូវ​ម៉ាស៊ីន​រ៉ូ​បូត​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ នេះ​ជា​បច្ចេកវិទ្យា​ទំនើប​មានភ្ជាប់ ជាមួយ​កាមេរ៉ា​អាច​មើលឃើញ​ស្ថាន​ភា​ជាក់ស្ដែង​ប្រព័ន្ធ​លូ​ផ្ទៃ​ខាងក្នុង ការកកស្ទះ ឬ​ការខូចខាត ដើម្បី​ចាត់វិធានការ​ដោះស្រាយបាន​ទាន់ពេលវេលា​។​ ​ក្នុងឱកាស​ចុះ​ពិនិត្យមើល​ស្ថានភាព​ច្រាំង​ស្ទឹង​សៀមរាប និង​បណ្តាញ​លូទឹក​ភ្លៀង លូទឹកកខ្វក់ នៅក្នុង​ក្រុង​សៀមរាប​ នា​ពាក់កណ្តាល​សប្តាហ៍​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ម៉ាស៊ីន​ត្រួតពិនិត្យ​កាកសំណល់​កខ្វក់​ក្នុង​លូ​ដ៏​ទំនើប​នេះ អាច​បញ្ជា​បាន​ប្រវែង​២០០​ម៉ែត្រ​ចូលក្នុង​លូ ដោយ​លូទឹក​ភ្លៀង​ដាក់​កង់​ធំ ហើយ​លូទឹកកខ្វក់ ប្រើ​កង់​តូច​។ ក្រោយពេល​ដាក់​ម៉ាស៊ីន​ចូលក្នុង​លូ​ហើយ ម៉ាស៊ីន​នោះ​វា​បានបង្ហាញ កាកសំណល់​នៅក្នុង​លូ ព្រមទាំង​មើលឃើញ​កន្លែង​អ្នក​លួច​ចោះ​លូ​ផងដែរ ដោយ​បង្ហាញឱ្យឃើញ​តាមរយៈ​នៅលើ​អេក្រង់​អាយ​ផេ​ត​។​ លោក​បាន​បន្ដថា “​ឧបករណ៍​ម៉ាស៊ីន​ទំនើប​នេះ មានប្រើ​លើកដំបូង​នៅ ក្នុងប្រទេស​កម្ពុជា មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការពិនិត្យ​មើល​ក្នុង​លូ ដែល​បាន​ជំនួស កម្លាំង​មនុស្ស​ចូលក្នុង​លូ​។ នៅពេល​ម៉ាស៊ីន​នេះ​បង្ហាញ​ពី​កាកសំណល់​នៅក្នុង​លូ ដែល​ធ្វើឱ្យមាន​ការកក​ស្ទះ ហើយ​យើង​ក៏មាន​រថយន្ដ​បាញ់​លាង​កាកសំណល់​ក្នុង​លូ បាន​យ៉ាង​ល្អ ដោយ​ប្រើ​ទុយ​យោ​បូ​ប​ទឹក​ចេញពី​ក្នុង​លូ​ផងដែរ​”​។​ លោក​បន្ថែមថា “​នៅក្នុងពេល​សាកល្បង​នេះ ឃើញថា នៅក្នុង​លូ​នៅតាម ទីតាំង មួយចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​ចាក់​កាកសំណល់​ខ្លាញ់​​ចូល ការដាំ​សណ្តែក​ធ្លាក់ចូល​លូ កន្លែង​ខ្លះ​ក៏មាន​ការ​លួច​ភ្ជាប់​បណ្តាញ​លូ​ដោយ​មិនមាន​ការអនុញ្ញាត​ជាដើម ដែល​ទង្វើ​បែបនេះ […]

ភ្នំពេញ៖ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក HYUNDAI នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុននៅក្រោមការដឹកនាំរបស់ Camko Motor Company Ltd. បានបើកសម្ពោធជាផ្លូវការនូវអាជីវកម្មថ្មីមួយទៀតរបស់ខ្លួនគឺ សេវាកម្មប៉ូលា និងបញ្ចុះរលោង នៅមជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខ។ ក្នុងពិធីបើកសម្ភោធជាផ្លូវការនូវអាជីវកម្មថ្មីមួយទៀតរបស់ខ្លួន នៅមជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខ នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះ លោក Brian Ko នាយក ប្រតិបត្តិក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ បានលើកឡើងថា មជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខ បានបើកដំណើរការនៅក្នុងឆ្នាំ 2016 ដើម្បីសម្រួលដល់អតិថិជនដែលប្រើប្រាស់រថយន្តហ៊ីយ៉ាន់ដាយ ដោយសារតែកំណើននៃការលក់រថយន្តហ៊ីយ៉ាន់ដាយកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា មជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខមានទីតាំងធំ ដែលអាចគ្រប់គ្រង ថែទាំ និងជួសជុល រថយន្តបានគ្រប់ប្រភេទ តាំងពីរថយន្ត Hyundai ធុនតូច ធុនកណ្តាល រហូតដល់រថយន្តធុនធំ (ប្រភេទរថយន្តទេសចរណ៍ ឬរថយន្តដឹកទំនិញ) ជាដើម ។ល។ ការបន្ថែមនូវសេវាកម្មថ្មី ប៉ូលា និងបញ្ចុះរលោងនេះ ត្រូវបានទទួលបានការកោតសរសើរយ៉ាងច្រើនពីអតិថិជនផងដែរ បន្ទាប់ពីសេវាកម្មដែលមានស្រាប់ដូចជា […]

ព្រះសីហនុ៖ភ្ញៀវទេសចរទាំងអស់ជាពិសេសអ្នកដែលបានទៅលេងទឹកដីខេត្តព្រះសីហនុបើចង់សាករសជាតិគ្រឿងសមុទ្រស្រស់ៗនិងមុខម្ហូបមានរសជាតិឆ្ងាញ់ជាច្រើនទៀតនោះគឺសូមអញ្ជើញទៅភោជនីយដ្ឋាន SEA.1ដែលមានទីតាំងនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។ អ្នកគ្រប់គ្រងនៅភោជនីយដ្ឋាន SEA.1 បាន ឱ្យដឹងថា៖ ចំណុចពិសេសរបស់ភោជនីយដ្ឋាន Sea.1 គឺមានទីតាំងធំទូលាយ នៅជាប់ឆ្នេរសមុទ្រអូរឈើទាល  មានខ្យល់អាកាសបរិសុទ្ធ បន្ទប់ទឹកស្អាត សេវាកម្មល្អលឿនទាន់ចិត្តនិងអាហារមានរសជាតិឆ្ងាញ់លើសគេ។ លោកបន្ថែមថា៖ភោជនីយដ្ឋាន SEA.1 មានបំរើសេវាកម្ម២៤ម៉ោង មានលក់ម្ហូបគ្រឿងសមុទ្រស្រស់ៗរបស់អ្នកនេសាទខ្មែរគ្រប់មុខអាហារកុម៉្មង់ និងភេសជ្ជៈគ្រប់ប្រភេទ មានឱជារសឆ្ងាញ់ ចំអិនដោយចុងភៅមានបទពិសោធច្រើនឆ្នាំ និងលំដាប់ស្តង់ដារ។ ចំណែកតម្លៃវិញគឺថោកសមរម្យ អនាម័យខ្ពស់  បុគ្គលិកមានភាពរួសរាយរាក់ទាក់  មានបទភ្លេងរៀបចំដោយឌីជេល្បី ឈ្មោះប្រចាំខេត្តព្រះសីហនុ  រចនាប្រព័ន្ធភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាតមើលទៅគួរឲ្យចង់គយគន់។ភោជនីយដ្ឋាន ក៏មានបន្ទប់ទឹកស្អាត និងទីធ្លាចតរថយន្តធំទូលាយដោយមិនលំបាកផងដែរ។ ក្រៅពីនេះ ភោជនីយដ្ឋាន SEA.1 មានទទួលការរៀបចំកម្មពិធីខួបកំណើតនិងកម្មវិធីជប់លៀងផ្សេងៗដែលភ្ញៀវអាចមកស្ដាប់ភ្លេងនៅពេលរាត្រីបានដោយមានឌីជេចាក់កំដរទល់ភ្លឺ។ អ្នកគ្រប់គ្រងហាង បានឱ្យដឹងទៀតថា៖ ភោជនីយដ្ឋានមានមុខម្ហូបពិសេសជាច្រើន ដោយគិតគូរយកចិត្តទុកដាក់ខ្ពស់លើសុខភាព អតិថិជន គុណភាព អនាម័យ និងរសជាតិជាចម្បង ។មុខម្ហូបពិសេសប្រចាំត្រកូលនៅហាងSEA .1 គឺ បង្គាSEA 1  ក្តាមឆាការី  និងគ្រឿងសមុទ្រស្រស់ៗនិងម្ហូបជាច្រើនមុខទៀតថ្មីៗ រសជាតិឈ្ងុយឆ្ងាញ់តម្លៃអាចទទួលយកបាន ។នៅផ្នែកខាងក្នុងហាងមានរចនាយ៉ាងស្អាតនិងមានរៀបចំប្រព័ន្ធភ្លើងចម្រុះពណ៌ ។ ជាងនេះទៅទៀត ភ្ញៀវអាចអង្គុយលេងហូបគ្រឿងសមុទ្រឆ្ងាញ់ៗនៅហាង រួចមុជទឹកសមុទ្រលេង។បន្ទាប់ពីងើបពីទឹកសមុទ្រ […]

​ស្ទឹងត្រែង​៖​អង្គការ កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា​(NTFP-EP)​បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ អាជ្ញាធរ​មូល ដ្ឋាន​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីជួយ​គាំទ្រ​ដល់​សហគមន៍​ចំនួន​៣​ក្នុង​ខេត្តស្ទឹងត្រែង​និង​ក្រចេះ​ដើម្បី​ជំរុញ​ឱ្យទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ពី​វិស័យ​ទេសចរណ៍​។​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​៣​រួមមាន​១.​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូ​ស្វាយ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​២.​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​និង​៣.​សហគមន៍​អេកូ​ទេសចរណ៍​កោះ​៣០​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។​ ​អង្គការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា តាមរយៈ​គម្រោង​ការបង្កើន​គុណ​ភាពជា​គំរូ​សម្រាប់​សហគមន៍​អេកូ​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​លើ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ(USAID) តាមរយៈ​គម្រោង ព្រៃ​ឡង់​​បៃតង(GPL) រយៈពេល​១៨​ខែចាប់ពី​ខែកក្កដា ឆ្នាំ​២០២១ ដល់ ខែធ្នូ ឆ្នាំ​២០២២​បានរៀបចំ​កញ្ចប់​ថវិកា​មួយចំនួន​ក្នុង​គោលបំណង​បំពេញ​​បន្ថែម​លើ​តម្រូវការ​ចាំបាច់​សម្រាប់​សហគមន៍​ទាំងនេះ NTFP-EP ទិញ​ជា​សម្ភារ​គាំទ្រ​សេវាកម្ម​អេកូ​ទេសចរណ៍ ចែកជូន​សហគមន៍​ក្នុង​ការ​បង្កើន​ចំណូល​ចូល​អោយ​កាន់តែ​ប្រសើ​ឡើង ។​ ​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង និង​លោក ចាន់ សុគ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ មានប្រសាសន៍​ស្រដៀង​គ្នា ថា​លោក​គាំទ្រ​ចំពោះ​អង្គការ​ដៃគូ​ដែល​បាន​ជួយ​ដល់​សហគមន៍​។ តាមរយៈ​ការផ្ដល់​សម្ភារ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ទុក​សម្រាប់​បម្រើភ្ញៀវ​ដែល​ទៅ​ទស្សនា​នៅតាម​សហគមន៍​។​ ​លោកស្រី​ទេស ធា​ភី តំណាង​អង្គការ​NTFP-EP​ក​ម្ព​ជា​បាន​និយាយថា​ចំពោះ​សម្ភារ​ដែល​ខាង​អង្គការ​បានផ្ដល់​ជូន​ដល់​សហគមន៍​ទាំង​នេះ​​រួមមាន : ១.​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​ទទួលបាន​ទូក​កៃ​យ៉ាក់​ចំនួន​៦ តង់​បោះជំរុំ​ចំនួន​១០​កំ​ផ្លេ​រ និង​ផ្ទាំង​ក្តារ​ពត៌មាន​០១ ។ ២.​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ​ទទួលបាន​កង់​ទេសចរ​ចំនួន​៦​គ្រឿង​និង​តង់​ចំនួន​១០​កំ​ផ្លេ​រ និង​ផ្ទាំង​ក្តារ​ពត៌មាន​ចំនួន​០១ ។ ៣. សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប​ទទួលបាន​ទូក​កៃ​យ៉ាក់​ចំនួន​៣​ទូក កង់​ទេសចរ​ចំនួន​៦​គ្រឿង តង់​បោះជំរំ​ចំនួន​១០​កំ​ផ្លេ​រ និង​ផ្ទាំង​ក្តារ​ពត៌មាន​ចំនួន​០១​។​ លោកស្រី​បាន​និយាយ​បន្ថែមថា​សម្ភារ​ទាំងនេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ក្របខណ្ឌ​រួម​ដែល​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៌​សហគមន៍​អេកូ​ទេសចរណ៍​តែប៉ុណ្ណោះ​។ សំភារ​ទាំងអស់នោះ​អាច​បម្រើ​សេវាកម្ម​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​តាម​សហគមន៍​អេកូ​ទេសចរណ៍​ទាំងបី​ខាងលើនេះ​។​ លោក​ ឃុ​ត សំអុល​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប​បាន​និយាយថា​ក្រោយពី​អង្គការ​ជួយ​ជា​សម្ភារ​ដល់​សហគមន៍​សម្រា​ប់​យកទៅ​ប្រើប្រាស់ បម្រើ​ដល់​វិស័យ​ទេសចរណ៍​នោះ​ពិតជា​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ចំណាយ​របស់​ស​ហគ​មន៍​បាន​មួយផ្នែកធំ​៕​ដោយៈសុខុម

​សៀមរាប​៖​ក្រុមការងារ​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដឹកនាំ​ដោយ​លោក ម៉ៅ ហាសវណ្ណាល់ រដ្ឋមន្ដ្រី​ទទួលបន្ទុករដ្ឋលេខាធិ កា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ចុះ​ពិនិត្យ​សមិទ្ធិផល​មួយចំនួន​នៃ​ព្រលាន​អន្ដរជាតិ​ថ្មី​នៅ​ខេត្ដ​សៀមរាប​កាលពី​ពាក់កណ្តាល​សប្តាហ៍​ឆ្នាំ​២០២២​។​ ​ព្រលានយន្ដហោះ​អន្ដរជាតិ​នៅក្នុង​ទឹកដី​ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប ដែល​កំពុង​សាងសង់​ថ្មី​នោះ​គឺ​បានសំរេច​ប្រហែល​៤២​ភាគរយ​ហើយ​ក្នុងចំណោម សមិទ្ធិផល​ទាំងអស់​។​ ​រដ្ឋលេខាធិការ​រដ្ឋា​ន​ប្រចាំការ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន មានប្រសាសន៍ថា ក្រុមការងារ​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដែល​ចុះមក​ពេលនេះ គឺ​ដើម្បី​ត្រួតពិនិត្យ​បច្ចេកទេស ទៅលើ​ឃ្លាំង​សាំង​យន្ដហោះ ផ្លូវរ​ត់របស់​យន្ដហោះ កន្លែង​បំពាក់​ឧបករណ៍​នាំ​ផ្លូវ​យន្ដហោះ​ចុះចត កន្លែង​បំពាក់​ឧបករណ៍​នាំ​ផ្លូវ​ហោះ​ពី​ចំងាយ និង​ពិនិត្យមើល​អគារកុងត្រូល​​ដែលមាន​កំពស់​១៧៦​ម៉ែត្រ​ស្មើ​១៣​ជាន់ ដើម្បីឱ្យ​ប្រាកដថា​រាល់​ការបំពាក់​ឧ​បរ​ណ៍​ទាំងនេះ​ធ្វើឡើង​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​អាកាសចរណ៍​កម្ពុជា​ផង និង​អន្ដរជាតិ​ផង​។​   ​ក្រៅពី​ចុះ​ពិនិត្យ​ការបំពាក់​ឧបករណ៍​នានា​សម្រាប់ ផ្លូវ​យន្តហោះ​ក្រុមការងារ​ក៏បាន​ពិនិត្យមើល​កន្លែង​បំពាក់​រ៉ា​ដា​សម្រាប់​មើល​យន្ដហោះ​ឆ្លងកាត់​ប្រទេស​កម្ពុជា ពិនិត្យមើល​ការសាងសង​​់សំណង់ និង​នៅ​កន្លែង​ការដ្ឋាន​ផ្សេងៗ​ទៀត​ដែរ​។​ ​មន្ត្រីជាន់ខ្ពស់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ឱ្យដឹងថា នៅ​ដំណាច់ឆ្នាំ​២០២២​នេះ ក្រុមហ៊ុន​នឹង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ឱ្យសម្រេចបាន​ជាង​៧០​ភាគរយ​បន្ថែមទៀត ដើម្បី​ឱ្យទាន់​ការហោះហើរ​សាកល្បង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣​។​ ​ពេលបច្ចុប្បន្ន​នេះ សមិទ្ធិផល​ដែល​សម្រេចបាន​រួចហើយ​មានដូចជា ផ្លូវរ​ត់របស់​យន្ដហោះ​ជា​បេតុង​ប្រវែង​៣៦០០​ម៉ែត្រឃ្លាំង​ប្រេង​សម្រាប់​​ផ្គត់ផ្គង់​យន្ដហោះ ដែល​ទំនើប​ជាង​ព្រលានយន្ដហោះ​ដទៃទៀត​មាន​៣៨​ចំណត​។ ជាមួយគ្នា​នោះ ក្រុមការងារ​កំពុង​រៀ​ប​ចំ​ឯកសារ​បច្ចេក​ទេស​មួយចំនួន ដូចជា អាយ​តា​កូដ និង​អាយ​ខេ​អូ​កូដ ដើម្បី​ដាក់ពាក្យ​ស្នើរ​សុំ​បាន​កូដ​ពី​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្ដរជាតិ ឯកសារ​នោះ​មាន​ជាង​មួយរយ​ចំណុច​ដែល​ត្រូវបំពេញ​ទាំង​ក្រុមហ៊ុន​និង​អាកាសចរណ៍​ស៊ីវិល​។​ ​ដំណើរការ​សាងសង់​អា​កាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប បានចាប់ផ្ដើម​បើក​ការដ្ឋាន កាលពី​ពាក់កណ្តាល​ខែមីនា​ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ គឺមាន​រយ​:​ពេល​សរុប​៣៦​ខែ។​អាកាសយានដ្ឋាន​ថ្មី​នេះ ស្ថិតក្នុង​លំដាប់​4E មាន​ផ្លូវ​រត់​ប្រវែង​៣,៦០០​​ម៉ែត្រ​ទទឹង​៤៥​ម៉ែត្រមាន​៣៨​ចំណត​យន្តហោះនិង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយសម្រាប់​ទទួល​អ្នកដំណើ​រ​ជាង​៨​ម៉ឺន​ម៉ែត្រក្រឡាដែល​អាច​ទទួល​ភ្ញៀវ​ជាប្រចាំ​ឆ្នាំ​ប្រមាណ​ជា ៧​លាន​នាក់​។ […]

​សៀមរាប​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​យោគយល់ និង​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ ប្រាក់​ទាប​ដល់​ប្រជាពលរដ្ឋ ដែល​រើចេញ​តំបន់​អង្គរ​មក​តាំងទី​លំនៅដ្ឋាន​ថ្មី​នៅ​តំបន់​រុន​តា​ឯក​។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​យ៉ាង​ដូច្នេះ ក្នុងឱកាស​សម្តេច​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រ ចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​មួយចំនួន​អាច​នឹង​ត្រូវការ​ដើមទុន​បង្កើត​មុខរបរ​ដោយ​សម្ដេច​ទទូច​ឱ្យ​សេវា​ឥណទាន​ហិរញ្ញវត្ថុ​យោគយល់ និង​អាទិភាព​ឱ្យ​ខ្ចី សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​រុន​តា​ឯក ហើយ​ទម្លាក់​អត្រា​ការប្រាក់​ទាប​ជាង​អតិថិជន​ទូទៅ​ផ្សេងទៀត​៕ដោយៈសិរីមតី ​

​ភ្នំពេញ​៖​យោងតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា​៖ក្នុង​រយៈពេល​៨​ខែឆ្នាំ​២០២២​ពី​ខែមករា​ដល់​ ខែសីហា ឆ្នាំ​២០២២ ការនាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស មានតម្លៃ ១៥.៦​ពាន់​លាន​ដុល្លារ កើនឡើង ២៦.៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១ ដែលមាន​តម្លៃ ១២.៣​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​ទំនិញ​មក​កម្ពុជា​វិញ មានតម្លៃ​២១.៧​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​១៨.៣%​ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយ​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈពេល​៨​ខែ​នេះ កើន​ដល់ ៣៧.៤​ពាន់​លាន​ដុល្លារ កើនឡើង​២១.៥%​។​ ​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទាំងនោះ រួមមាន សម្លៀកបំពាក់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៦.៤​ពាន់​លាន​ដុល្លារ​, ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​, ស្បែកជើង​ចំនួន​១ ១៨២ លាន​ដុល្លារ​, សម្ភារ​ធ្វើ​ពី​ស្បែក​សត្វ​ចំនួន ១ ៣៥៣​លាន​ដុល្លារ​, យាន​ក្រៅពី​អយ ស្ម័យយាន​តម្លៃ ៦៩៦​លាន​ដុល្លារ​, គ្រាប់​ធញ្ញជាតិ ៧៣៥​លាន​ដុល្លារ​, គ្រឿង​សង្ហា​រឹម​ចំនួន​៧៨១​លាន​ដុល្លារ​, កៅស៊ូ​តម្លៃ ៣០៨​លាន​ដុល្លារ​, រួម​នឹង​ផលិតផល​ផ្សេងទៀត ដូចជា​ផ្លែឈើ បន្លែ គុជ​ខ្យង ប្រដាប់​ក្មេង​លេង វត្ថុ​វាយនភ័ណ្ឌ​កែច្នៃ​ផ្សេង​ជាដើម​។​ ​តាម​អគ្គ​នាយក​ដ្ឋា​ន និង​រដ្ឋាករ​កម្ពុជា អាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ទី​១ ដែល​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​ច្រើនជាងគេ ក្នុង​តម្លៃ […]

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន ៣៨៩ ០០០​តោន កើនឡើង ១៣.២៦% បើ​ប្រៀបធៀប​ទៅ​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១​ហើយ​ចិន​នៅតែ​ជា​ប្រទេស​នាំមុខគេ ដែល​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​ ​ជាក់ស្តែង ក្នុង​រយៈពេល​៨​ខែ​នេះ ការនាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​ចិន បាន​ចំនួន ១៧៨ ១៤២ តោន ស្មើនឹង ៤៦% នៃ​ការនាំចេញ​សរុប ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៩៤.៥៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ ​របាយការណ៍​ដដែល​នេះ​បានឱ្យដឹងថា​៖ ប្រភេទ​អង្ករ​ដែល​បាន​នាំចេញ រួមមាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​បាន​ចំនួន ៦៥.៨% អង្ក​រស​ចំនួន ២៩.៩១% អង្ករ​សរីរាង្គ​ចំនួន​ជិត ២% អង្ករ​ចំ​ហ៊ុយ ចំនួន​ជាង​២% និង​អង្ករដំណើប​ចំនួន ០.០១%៕​ដោយៈសិរីមតី

ភ្នំពេញ​៖អគ្គនាយកដ្ឋាន​ពន្ធដា​របាន​ក្រើនរំលឹក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ត្រូវ​ប្រញាប់​​ធ្វើការ​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា​ឆ្នាំ​២០២២​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឬ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ដែល​អចលន​ទ្រព្យ​ស្ថិតនៅ ឬ​នៅ​គ្រប់​សាខា​ធនាគារ​ជា​ដៃគូ​ទាំងអស់​។ ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន។​ ​សេចក្តីជូនដំណឹង​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​កម្ពុ​ជាថ្មីៗ​នេះ​បានឱ្យដឹងថា​ការប្រមូល​ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ ការបង់ពន្ធ​លើ​អច​ល​​នទ្រព្យ និង​ការបង់ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​២០២២ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ​។ ​បើតាម​សេ​ក្តី​ជូនដំណឹង ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​/ ឬ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​២០២២​នេះ អាច​បង់ពន្ធ​បាន​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឬ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ដែល​អចលនទ្រព្យ​ស្ថិតនៅ ឬ​នៅ​គ្រប់​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី,​ធនាគារ កាណាឌីយ៉ា ក​.​អ ,​ធនាគារ វឌ្ឍនៈ ,ធនាគារ កម្ពុជា​សាធារណៈ ភីអិលស៊ី ,​ធនាគារ ស្ថាបនា ភីអិលស៊ី ,​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម​.​ក,ធ​នាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ ,ធនាគារ វឌ្ឍនៈ អាស៊ី​ចំកាត់ ,​ធនាគារ ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា ឬ​តាមរយៈ​កម្មវិធី “GDT Taxpayer App” ដែល​អាច​ទាញ​យកបាន​ពី App Store ឬ Play Store […]

​ភ្នំពេញ​៖ យោងតាម​ការព្យាករណ៍​ចុងក្រោយ ឆ្នាំ​២០២២​នេះ​កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ពី​១.៥​លាន​នាក់​ទៅ​២​លាន​នាក់ ខណៈខែ​៨​ខែ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្ដរជាតិ​ជិត​១​លាន​នាក់​។ នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​ ​ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ក្នុង​រយៈពេល​ចាប់ពី​ខែមករា​ដល់​ខែសីហា ឆ្នាំ​២០២២ ទេសចរ​អន្តរជាតិ​ដែល​ចូលមក​ទស្សនា​កម្ពុ​ជាស​រុ​ប ៩៩៨,២៧២​នាក់ កើនឡើង ៧២០% ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ និង​ថយចុះ -៧៧% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។​ ឯកឧត្ដម ថោង ខុន បាន​បន្តថា ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ មានមក​ពី​ថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និង​ឡាវ​។ យោងតាម​ការព្យាករណ៍​ចុងក្រោយ​ក្នុង​ឆ្នាំ​២០២២​នេះ​កម្ពុជា​អាចនឹងទទួល​បាន​ទេស​ចរ​អន្តរជាតិ​ចាប់ពី​១.៥​លា​នា​ក់ទ​២​លាន​នាក់​៕ដោយៈផាវី ​

ភ្នំពេញ៖ក្រោយការសាងសង់រយៈពេល៤ឆ្នាំ ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល បានបើកដំណើរការសាកល្បងបម្រើ​ជូនសាធារណ​ជនកាល​ពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២២។ ផ្សារ​ទំនើប​នេះ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១០​យប់។ ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល បានត្រូវវិនិយោគក្នុងទំហំជាង២៥០លានដុល្លារអាមេរិក និងជាបណ្តុំនៃ​ហាង​ល្បីៗ​លំដាប់ពិភព​លោកដូចជា​ភោជនីយដ្ឋាន ហាង​លក់​សម្លៀកបំពាក់ ហាង​លក់​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក និង​ហាង​លក់​ផលិតផល ក៏ដូចជា​សេវាកម្ម​ជាច្រើន​ទៀត​។​ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បានថ្លែងថា៖ វត្តមានផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧​១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ជួយលើកកម្ពស់ការលក់ទំនិញរាយ ជាមួយនឹងការនាំយក​ផលិតផល​ម៉ាកល្បីក្រៅប្រទេស​ដល់ប្រជាជន​កម្ពុជា ។ លោកជំទាវអគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បានបន្ថែមថា ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល គឺប្រមូលផ្តុំទៅដោយផលិតផលល្បីៗ នៅក្នុងស្រុក និងអន្តរជាតិ ដែលមានទៅដល់ ១៧០ ម៉ាកសម្រាប់បំពេញតម្រូវការចាំបាច់របស់អតិថិជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់​វណ្ណៈ […]