សេដ្ឋកិច្ច »

ភ្នំពេញ​៖គិត​ចាប់ពី​ថ្ងៃទី​ ០១ ដល់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២នេះ តម្លៃ​ប្រេងឥន្ធនៈនៅ​កម្ពុជាបាន​បន្ត​ធ្លាក់​ថ្លៃ​ថែម​ទៀត​ក្នុង នោះ  សម្រាប់​ប្រេងសាំង​ធម្មតា ធ្លាក់​ថ្លៃ​ចំនួន ១០០ រៀល ខណៈ​ប្រេងម៉ាស៊ូត ធ្លាក់​ថ្លៃ​ចំនួន ១៥០ រៀល ក្នុង​មួយ​លីត្រ​។​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ។​ ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​៖​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ក្នុង​រយៈពេល ១០ ថ្ងៃនេះ សម្រាប់​ប្រេងសាំង ធម្មតា កំណត់​ត្រឹម​តម្លៃ ៤.២៥០ រៀល និង​ប្រេងម៉ាស៊ូត ៤ .៧០០ រៀល ក្នុង​១​លីត្រ​។​ ​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថាៈ ផ្អែក​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈពេល​ដូចគ្នានេះ ត្រូវ​លក់ ៤.៥១៧ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៤.៩៦៧ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ។​ ​សូម​ជម្រាបជូន​ថា ការកំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បើ​ធៀប​រយៈពេល ដូចគ្នា […]

ភ្នំពេញ​៖​របាយការណ៍​របស់​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (CBC) បាន​បញ្ជាក់ថា មកដល់​ឆ្នាំ​២០២២​នេះ​ចំនួន​អ្នកប្រើប្រាស់​កម្ចី មាន​ចំនួន​៤.៦៧​លាន​នាក់​ក្នុងនោះ​ស្ត្រី ២.៤៨​លាន​នាក់ ស្មើ ៥៣% និង​បុរស ២.១៩​លាន​នាក់ ស្មើ ៤៧%​។​ ​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ CBC បាន​ថ្លែងថា ១០​ឆ្នាំ​មកនេះ CBC បាន​ខិតខំ​បង្កើតជា​ថ្នាល ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​ឥណទាន​នៅ​កម្ពុជា និង​បាន​ជួយ​ដល់​ស្ថាប័នហិរញ្ញវត្ថុ ជា​សមាជិក​របស់ CBC ចំនួន​១៨១​ស្ថាប័ន ដោយបាន​ចាត់ទុកថា ការលើកកម្ពស់​ការយ​ល់​ដឹង​ពី​សុខភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន ជា​កត្តា​អទិភាព​ផងដែរ​។​ ​លោកស្រី ជា សិរី ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (CBC) បាន​លើកឡើងថា បច្ចុប្បន្ននេះ CBC កំពុងមាន​អំ​រែក​យ៉ាង​ធំ និង​ធ្ងន់​មួយ គឺ​ការ​បម្រើសេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឆ្ពោះទៅ​ចាប់យក​ឌីជីថល​រូបី​យក​ម្ម និង​ការវិភាគ​ទិន្នន័យ​កម្រិត​ខ្ពស់​។​វត្តមាន​របស់ CBC រយៈពេល​១០​ឆ្នាំ​មកនេះ បានរួម​ចំណែក​ជួយ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ និង​ទីផ្សារ​ឥណទាន មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ […]

​ភ្នំពេញ​៖​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានបង្ហាញ​ពី​លក្ខខណ្ឌ​គួរ​យល់ដឹង​អំពី”ការដោះស្រាយ​នៅពេល​ថយ​ន្ត​ខូចនិង​ការស្វែង រក​ជំនួយ ” លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​។​ ​នៅពេល​យានយន្ត​ខូច អ្នកបើកបរ​ត្រូវ​បើកបរ ឬ​រុញ​រថយន្ត​មក​ខាងស្ដាំ​តាម​គន្លង​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់​កៀក​នឹង​រនាំង​សុវត្ថិភាព រួច​ត្រូវ​បើកភ្លើង​សញ្ញា​អាសន្ន​និង​ត្រូវដាក់​ចំណាំងផ្លាត​ពណ៌​ក្រហម​រាង​ត្រីកោណចម្ងាយ​យ៉ាងតិច​១០០​ម៉ែត្រពីក្រោយ​រថយន្ត​។ ប្រសិនបើ​ពេល យប់​ងងឹត ឬ​ពេល​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់ ត្រូវ​បើកភ្លើង​សញ្ញា​អាសន្ន បើកភ្លើង​ទីតាំង​(​ភ្លើង​ដឺ​មី​)​ខាងមុខ និង​ភ្លើង​ក្រហម​ខាងក្រោយ ហើយ​ត្រូវដាក់​ចំណាំងផ្លាត​ពណ៌​ក្រហម​រាង​ត្រីកោណ ពីក្រោយ​រថយន្ត​ចម្ងាយ​យ៉ាងតិច ២០០​ម៉ែត្រ​។​ ​ក្នុងករណីនេះ អ្នកបើកបរ​រថយន្ត​អាច​ឈប់ ឬ​ចត​ដើម្បី​ត្រួតពិនិត្យ ឬ​ជួសជុល​រថយន្ត​ក្នុង​រយៈពេល​មិន​លើស​៣០​នាទី​ឡើយ​ហើយ​អ្នកបើកបរ​ត្រូវ​រៀប​ច​ឱ្យ​អ្នករួមដំណើរ​ទាំងអស់​ទៅកាន់​ទី​សុវត្ថិភាព​ដែល​ស្ថិត​នៅក្រៅ​រនាំង​ការពារ​។​ក្នុងករណី​រថយន្ត​ខូច​មាន​បញ្ហា​ពិបាក​ដោះស្រាយ​អ្នកបើកបរ​ត្រូវ​ស្នើសុំ​ជំនួយ​ពី​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​តាម​លេខ​ទូរ​សព្ទ​បន្ទាន់​១៣៩៩​។​ ​នៅពេល​ជួសជុល​រួចរាល់ ដើម្បី​ងាក​ចូលទៅ​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​វិញ​អ្នកបើកបរ​ត្រូវ​បង្កើនល្បឿន​តាម​គន្លង​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់​និង​ឱ្យ​ភ្លើង​សញ្ញា​ប្ដូរ​ទិស​ខាងឆ្វេង​យ៉ាងតិច​៥​វិនាទី ដោយ​មិន​ត្រូវឱ្យ​រំខាន​ដល់​ចរាចរណ៍​យានយន្ត​ផ្សេង​ទៀតឡើយ​៕ដោយៈផាវី ​

ភ្នំពេញ​៖ ក្រោយពី​ការសាងសង់​រួច​ជា​ស្ថាពរ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ថ្ងៃទី​០១ ខែតុលា​ឆ្នាំ​២០២២​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើ​សាកល្បង​ដោយ​មិន​គិតថ្លៃ​រយៈពេល​មួយខែ​ពេញ​។​បន្ទាប់ពី​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​មិន​គិតថ្លៃ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ ២០២២ នឹង​ចាប់ផ្តើម​គិតលុយ​។​ ​ទាក់ទង​នឹង​តម្លៃ​នេះ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​បានបង្ហាញ​តារាង​តម្លៃ​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​លើផ្លូវ​ល្បឿន​លឿន​លើកដំបូង​នៅ​កម្ពុជា​នេះ​ផងដែរ​។ តម្លៃ​សម្រាប់​ការធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​នេះ ចែកចេញជា​៥​ប្រភេទ​ដូ​ខាងក្រោម​៖ ​ប្រភេទ​ទី​១៖ ទោចក្រយានយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​ចាប់ពី ៦០០​សេ​សេ​ឡើង​, រថយន្ត​គ្រួសារ​/​រថយន្ត​ដឹកទំនិញ (​គ្រួសារ​) ផ្ទុក​មិន​លើ​ពី ៧​នាក់​, រថយន្ត​ដឹកទំនិញ​ធុន​ស្រាល ផ្ទុក​មិន​លើសពី​២​តោន តម្លៃ ០.០៦៤​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់​តម្លៃ ០.០៨​ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​។​ ​ប្រភេទ​ទី​២៖ រថយន្ត​ដឹក​អ្នកដំណើរ​ផ្ទុក​ចាប់ពី ៨​នាក់ ដល់ ១៩​នាក់​, រថយន្ត​ដឹកទំនិញ​ផ្ទុក​ចាប់ពី ២​តោន ដល់ ៥​តោន តម្លៃ ០.១២៨​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់ តម្លៃ ០.១៦​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ​។​ ​ប្រភេទ​ទី​៣៖ រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ផ្ទុក​ចាប់ពី ២០​នាក់ ដល់ ៥៦​នាក់​, រថយន្ត​ដឹកទំនិញ​ផ្ទុក​ចាប់ពី ៥​តោន ដល់ ១០​តោន […]

​ភ្នំពេញ​៖​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នឹង​បើក​ឱ្យ​យានយន្ត​ចាប់ផ្ដើម​ធ្វើចរាចរ​ណ៍​ចេញ​-​ចូល​សាកល្បង​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ ដោយ​ឥតគិតថ្លៃ​រយៈពេល​០១​ខែ ចាប់ពី​ម៉ោង ០៧៖០០​នាទី​ព្រឹក​តទៅ នៅ​គ្រប់​ច្រកចេញ​-​ចូល​ទាំងអស់ ។​ ​ច្រក​ទាំង​៨​នេះ រួមមាន​៖ ច្រក​ទី​១ ភ្នំពេញ​(​ផ្លូវ​កប់​ស្រូវ​) គីឡូម៉ែត្រ ៣​។​ច្រក​ទី​២ កំពង់ស្ពឺ​កើត គីឡូម៉ែត្រ ២៦​។​ច្រក​ទី​៣ កំពង់ស្ពឺ​លិច គីឡូ ម៉ែត្រ​៤៣​។ ច្រក​ទី​៤​ត្រែងត្រយឹង គីឡូម៉ែត្រ​៧៦​។​ច្រក​ទី​៥ កំពង់​សិលា​គីឡូម៉ែត្រ​១១៤​។​ច្រក​ទី​៦ ស្រែអំបិល​គីឡូម៉ែត្រ​១៣៥​។​ច្រក​ទី​៧ ស្ទឹងហាវ គីឡូម៉ែត្រ​១៧២​និង​ច្រក​ទី​៨ ព្រះសីហនុ​គីឡូម៉ែត្រ ១៨២​។​ ​ជាមួយគ្នានេះដែរ ក្រសួង​សាធារណការ​ក៏បាន​បង្ហាញ​លក្ខខណ្ឌ​គួរ​យល់ដឹង​អំពី “​ការប្រើប្រាស់​គន្លង​ផ្លូវ និង​របៀប​វ៉ា​ជែង​” លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​។ ផ្លូវ​ល្បឿន​លឿន ត្រូវបាន​បែងចែក​ជា​៣​គន្លង​ទៅ និង​៣​គន្លង​មក ដែល​ក្នុងនោះ​រួមមាន​៖ -​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា៖ ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​បើកបរ​តាម​គន្លង​ផ្លូវ​ខាងស្ដាំ​នៃ​ផ្លូវ​ល្បឿន​លឿន​ដែលជា​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​។​ -​គន្លង​ផ្លូវ​សម្រាប់​ជែង​៖​ក្នុងករណី​សុំ​ជែង អ្នកបើកបរ​យានយន្ត​ត្រូវឱ្យ​សញ្ញា​ប្ដូរ​ទិស​ខាងឆ្វេង​យ៉ាងតិច ៥​វិនាទី ហើយ​ត្រូវ​ងាក​ទៅ​គន្លង​ផ្លូវ​ខាងឆ្វេង​នៃ​ផ្លូវ​ល្បឿន​លឿន​ដែលជា​គន្លង​ផ្លូវ​សម្រាប់​ជែង​។ នៅពេល​ជែង​ផុត អ្នកបើកបរ​ត្រូវឱ្យ​សញ្ញា​ប្ដូរ​ទិស​ខាងស្ដាំ​ដើម្បី​ងាក​ចូល​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​វិញ​។​ ក្នុងករណី​ចរាចរណ៍​មមាញឹក អ្នកបើកបរ​យានយន្ត​អាច​ប្រើប្រាស់​គន្លង​ផ្លូវ​ទាំង​២​បាន ដោយឡែក​រថយន្ត​ធុន​ធ្ងន់​ត្រូវប្រកាន់យក​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​ដដែល​។ ក្នុងករណីនេះ យានយន្ត​នៅតាម​គន្លង​ផ្លូវ​ណាមួយ​បើកបរ​លឿន​ជាង មិន​ចាត់ទុក​ជាការ​ជែង​ឡើយ ហើយ​យានយន្ត​ដែល​ស្ថិត​នៅក្រោយ​គេ​ត្រូវ​ប្រើ​ភ្លើង​សញ្ញា​អាសន្ន​ជា​ដំណឹង​។​ -​គន្លង​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់​៖​ជា​គន្លង​ផ្លូវ​សម្រាប់​ឈប់ […]

​ភ្នំពេញ ៖ បន្ទាប់ពី​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​នូវ​ទឹកប្រាក់​២០​លាន​រៀល​ដល់​អតិថិជន​ដែល​បានឈ្នះ​កាលពីពេល​កន្លងទៅ​នៅ​​ស្រុង​ស្ទោង ខេត្តកំពង់ធំ ពេលនេះ​ក្រុមហ៊ុន បាន​បន្ត​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​អតិថិជន​ម្នាក់ទៀត​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​២០​លាន​រៀល រស់នៅ​ក្នុង​ភូមិ​ព្រៃ​ខ្លី ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត ។ ​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ពី​ប្រេងកូឡា សៀង​ភាវ (SIANG PURE) នូវ​ទឹកប្រាក់​២០​លាន​រៀល​មានឈ្មោះ ឈិន រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បម្រើ​ការងារ​ជា​គ្រូបង្រៀន​ផ្នែក​អប់រំ​កាយ និង​កីឡា នៅ​វិទ្យាល័យ​ព្រៃ​ខ្លី និង​ជា​អតិថិជន​គាំទ្រ​ជាប្រចាំ​របស់​ប្រេងកូឡា សៀង​ភាវ សញ្ញា​រូប​តា​ប៉ិ តែម្ដង​។ ​លោក ឈិន រ៉ា បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​ឱ្យដឹងថា ក្រុមគ្រួសារ​របស់លោក​តែង​ជឿជាក់​លើ​គុណភាព​ប្រេងកូឡា សៀង​ភាវ សញ្ញា​រូប​តា​ប៉ិ តាំងពី​យូរ​មកហើយ ហើយ​ថែមទាំង​ទិញ​យកមក​លក់​ជា​លក្ខណៈ​អាជីវកម្ម​គ្រួសារ​បាន​ដាច់​ទៀត ព្រោះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​លាប​បំបាត់​អាការ​ឈឺពោះ វិលមុខ តឹង​ច្រមុះ ឈឺក្បាល និង​បំបាត់​ការឈឺចាប់​ពេល​មាន​សត្វ​ទិច ឬ​ខាំ​។ ដោយឡែក សម្រាប់​ការ​ត្រូវ​រង្វាន់​នៅពេលនេះ គឺ​នៅពេលដែល​ម្ដាយ​របស់លោក​មាន​អា​ការៈឈឺ​ក្បាល និង​វិលមុខ ហើយ​លោក​ក៏​យក​ប្រេងកូឡា​ដែល​ប្រពន្ធ​ដាក់លក់​នៅផ្ទះ​មក​ប្រើ លុះ​ពេល​កោស​ស្ទីក​គ័​រលើ​ប្រអប់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​២០​លាន​រៀល​តែម្ដង​។ ​លោក​បន្តថា នៅពេលដែល​ពិនិត្យឃើញ​ត្រូវ​រង្វាន់​ភ្លាម លោក​ពិត​ជាមាន​អារម្មណ៍​រំភើប រីករាយ ហើយ​ស្រែកប្រាប់​ប្រពន្ធនិង​អ្នកជិត​ខាង​ឱ្យ​បានដឹង​ហើយក៏​ទូរស័ព្ទ ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ស្រាប់​នៅលើ​សម្បក​ប្រអប់​តែម្ដង​។ ​លោក​បាន​បញ្ជាក់ទៀតថា […]

​ភ្នំពេញ​៖ ការប្រកួត​បាល់ទាត់​លំ​ដាប់​ពិភពលោក​ឆ្នាំ​២០២២ FIFA World Cup 2022 ដែល​ប្រជាជន​ទូទាំង​សកលលោក​កំពុងតែ​ទន្ទឹង រង់ចាំ​យ៉ាង​អន្ទះសារ​នោះ នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ពីថ្ងៃ​ទី​២០​ខែវិច្ឆិកា ដល់​ថ្ងៃទី​១៨​ខែ ធ្នូ​ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា​ខាងមុខនេះ​។​ ​ការប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោកដែល​ធ្វើឡើង​រៀងរាល់៤​ឆ្នាំ​ម្តងនេះ​មាន​ក្រុម​ជម្រើសជាតិ​កំពូល​ចំនួន​៣២​ប្រទេស​ចូល រួម​ក្នុងការ​ប្រកួត​រយៈពេល​ពេញ​មួយខែ​។ FIFA World Cup ឆ្នាំ 2022 លើក​នេះ​ជាការ​ប្រកួត​លើក​ទី ២២ នៃ​ការប្រកួត World Cup និង​ជា​លើក​ទី​១​ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​ប្រទេស​កាតា​។​ ​តើ​លោក​អ្នកដឹង​ទេ នៅក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ដ៏​ធំ​បំផុត​ក្រោយ​វិបត្តិ​កូ​វីដ​១៩​បាន​ធូរស្រាល​នេះ គឺ​ ស្រា​បៀរ   Budweiser , King Of Beers មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ពិសេស​លើសពី​ស្រា​បៀរ​ផ្សេងៗ បាន​ក្លាយជា​ស្រា​បៀរ​ផ្លូវការ​ប្រចាំ FIFA World Cup 2022 បន្ទាប់ពី​ក្រុមហ៊ុនមេ ABInBev​ បាន​បន្ត​កិច្ចព្រមព្រៀង​របស់ខ្លួន​សម្រាប់​ឆ្នាំ2022ជាមួយFIFA ក្នុងការ​ចុះហត្ថលេខា ​កាលពី​ឆ្នាំ 2011 បន្ទាប់ពី​ប្រទេស​កាតា​ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​។​ ​ក្នុងនាម​ជា​ដៃគូ​ស្រា​បៀរ​ផ្លូវការ​នៃ FIFA World Cup 2022 , Budweiser បានបង្ហាញ​យុទ្ធនាការ​កំពូល​ដែល​នាំមក​ជាមួយ​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ដែល​ជ​ទូត​សុច្ឆន្ទៈ​លំដាប់​ពិភពលោក​របស់ […]

ភ្នំពេញ​៖ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អារ៉ាប់​រួម​អេ​មី​រ៉េត សម្រេចបាន​ប្រមាណ ១០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ និង​១៥០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​ដែល​កើន​ក្នុង​អត្រា​ប្រមាណ ៥០% បើទោះបី​ស្ថិតក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។​ចំណែក​នៅ​ឆ្នាំ​២០២២​នេះ​បាន​ត្រូវគេ​រំពឹងថា​នឹងមាន​កំណើន​ជាង​ឆ្នាំមុនៗ​។​ ​ការ​រំពឹងថា​នឹងមាន​កំណើន​នេះ បន្ទាប់ពី​កម្ពុជា និង​អារ៉ាប់​រួម​អេ​មី​រ៉េត បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​ឱ្យមាន​ភាព​រីកចម្រើន ថែម​មួយកម្រិត​ទៀត​។​ ​ការប្តេជ្ញា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោក Thani Bin Ahmed Al Zeyoudi រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត នៅ​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម របស់​ក្រុម​ប្រទេស G20 នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។​ ​នៅក្នុង​កិច្ចពិភាក្សា​នោះ ភាគី​ទាំងពីរ​បានកត់សម្គាល់​លើ​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ព្រមទាំង​បាន​ផ្លាស់ប្ដូរ​ទស្សនាទាន​ល្អៗ​មួយចំនួន សម្រាប់​បរិការណ៍​នៃ​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ដូចជា​តាមរ​យៈ​ការជួយ​ជំរុញ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​តំបន់ និង​ជួយ​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាក់ព័ន្ធ​ឱ្យ​ដំណើរ​ការល្អ​ក្នុងការ​ជំរុញ​ភាព​ធន់​រឹងមាំ​របស់​សេដ្ឋកិច្ច​។​ ​បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏បាន​រំលឹក​ឡើងវិញ​នូវ​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ភាគី​ទាំងពីរ​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ជំរុញ​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​ផ្គូផ្គង​ធុរកិច្ច​ផ្សេងៗ នាពេល​អនាគត​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​៕ដោយៈសិរីមតី ​

​ភ្នំពេញ​៖កម្ពុជានិង​ឥណ្ឌូនេស៊ី​បាន​ឯកភាពគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​បន្ថែមទៀត​ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ទាំងអស់ គ្នា​និង​ជំរុញ​ឲ្យ​មាន​ការហោះ​ត្រង់​ឡើងវិញ​។​នេះ​បើ​យោងតាម​ប្រភព​របស់​ក្រសួងទេសចរណ៍​។​ ​ការឯកភាព​គ្នា​នេះ បាន​កើតឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​លោក Sandiaga Salahudin Uno រដ្ឋមន្ត្រី​ទេសចរណ៍​និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​ឥណ្ឌូណេស៊ី​នា​ល្ងាច​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ នា​អំឡុង​នៃ​ការចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​ប្រទេស G20 (G20 Tourism Ministerial Meeting)​និង​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២២ នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃទី​២៦-២៧ ខែកញ្ញា ឆ្នាំ​២០២២​។​ ​ក្នុងជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​បន្ថែមទៀត ក្នុងនោះ​រួមមាន​៖ ១. បង្កើត​ក្រុមការងារ​រួម​ដើម្បី​អនុវត្ត​អនុស្សរណៈ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ដែល​បាន​ចុះហត្ថលេខា​នា​អំឡុង​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ នៅ​ក្រុងព្រះសីហនុ​។​ ២. ជំរុញ​ឲ្យ​មាន​ការហោះ​ត្រង់​ឡើងវិញ និង​កាន់តែច្រើន​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ឥ​ណ្ដូ​ណេ​ស៊ី ដូចជា Lion Air, City Link ជាដើម​។​ ៣. ដោយ​កម្ពុជា និង​ឥណ្ឌូណេស៊ី​ជា​ប្រទេស​មាន​ភាពជឿនលឿន​នាំមុខ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN MRA-TP)​ភាគី​ទាំងពីរ​នឹង​ជំរុញ​ឲ្យ​មានការ​ចែក​រំ​លែ​បទពិសោធន៍​ពីគ្នា​បន្ថែមទៀត តាមរយៈ​ចូលរួម​ទស្សនកិច្ច​សិក្សា និង​សិក្ខាសាលា​ជាដើម​។​ ៤. ជំរុញ​ឲ្យ​មានការ​ចែករំលែក​បទ​ពិសោធន៍​ល្អៗ​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​សហគមន៍ […]

ភ្នំពេញ៖ រដ្ឋសភាកូរ៉េនៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកម្ពុជា​រួចរាល់ហើយ។នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផល សម្លៀក បំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។ គួររម្លឹកថា៖ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១។ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់ កម្ពុជា អំពី​ការ​បញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-ចិនបានចូលជាធរមានកាលខែមករា ឆ្នាំ២០​២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០និងដៃគូពាណិជ្ជ​កម្មសេរី ចំនួន៥ទៀត មាន​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕ដោយៈសិរីមតី

​ភ្នំពេញ​៖៖ ធនាគារពិភពលោក (World Bank) បានចេញ​ការព្យាករណ៍​ជាថ្មី ដោយបាន​ដំឡើង​អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា ពី​កំណើន​៤.៥​ភាគរយ កើន​ដល់​៤.៨​ភាគរយ​នៅក្នុង​ឆ្នាំ​២០២២​និង​បាន​ព្យាករ​ថា​ឆ្នាំ​២០២៣ មាន​កំណើន ៥.២​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់ World Bank នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​។​ ​កាលពី​ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ ធនាគារពិភពលោក​បាន​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា នៅ​ឆ្នាំ​២០២២ មាន​កំណើន ៤.៥​ភាគរយ ប៉ុន្ដែ​នៅពេលនេះ​បាន​ដំឡើង​អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា នៅក្នុង​ឆ្នាំ​២០២២ រហូតដល់​៤.៨%​។​ ​នាពេល​ថ្មីៗ​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏​បានចេញ​ការព្យាករណ៍ នូវ​កំណើន​សេដ្ឋកិច្ចកម្ពុជា នៅក្នុង​ឆ្នាំ​២០២២ មាន​កំណើន ៥.៣% ប៉ុន្តែ​បាន​បន្ទាប​ការព្យាករណ៍​អត្រាកំណើន​នៅ​ឆ្នាំ​២០២៣ ពី ៦.៥% មក​នៅត្រឹម​៦.២% ដោយសារ​ការចុះ​ខ្សោយ នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក​។​ ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ សម្រាប់​ឆ្នាំ ២០២២ ត្រូវបាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​នឹង​អា​ចស​ម្រ​ច​បាន​ក្នុង​រង្វង់ ៥,៤% ដោយ​ផ្អែកលើ​កំណើន​នៃ​តម្រូវការ​ក្រៅប្រទេស និង​ការកើនឡើង​វិញ​នៃ​ការវិនិយោគ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដោយ​រំពឹងថា​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​៕ដោយៈសិរីមតី ​

មណ្ឌលគីរី៖មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលពីបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា បានឲ្យដឹងនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២ថា សកម្មភាពដឹកជញ្ជូនឈើតាមរូបភាពម៉ូតូកែច្នៃចេញតាមច្រករបៀងនៅក្បែរៗច្រកព្រំដែនទ្វេភាគីឡាប៉ាខេយកទៅលក់ឲ្យឈ្មួញវៀតណាមគឺបានកើតឡើងយ៉ាងច្រើនក្រោយចប់បុណ្យភ្ជុំបិណ្ឌ។ គេមិនឃើញសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកែវសីមា ដែលមានតួនាទីភារកិច្ចទទួលខុសត្រូវតាមព្រំដែនមិនបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅប្រទេសវៀតណាម តាមច្រកង៉ាំអូរជុំ និងច្រកផ្សេងទៀតនោះទេ៕ដោយ៖សុខុម

​ភ្នំពេញ​៖ សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន បានប្រកាស​ឱ្យ​ធុរជន​កម្ពុជា និង​អាស៊ាន ចូលរួម​ដាក់ ពាក្យ​ប្រកួតប្រជែង​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​ឆ្នាំ​២០២២ ដែលជា​ពានរង្វាន់​កម្រិត​អន្តរជាតិ សម្រាប់​ក្រុមហ៊ុន​ជោគជ័យ និង ឈានមុខ នៅ​អាស៊ាន ដែល​បាន​ចូលរួមចំណែក​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​និង​វិបុលភាព​អាស៊ាន​។​ ​ក្រុមហ៊ុន​សហគ្រាស អាចដាក់​ពាក្យ​ប្រកួតប្រជែង​លើ​វិស័យ​សំខាន់ ដូចជា​៖១) វិស័យ​អាទិភាព​៖​ទេសចរណ៍ ភស្តុភារ អចលនទ្រព្យ កាត់ដេរ សុខាភិបាល សិប្បកម្ម បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ផលិតផល​កសិកម្ម​។​២) ឧត្តមភាព​សហគ្រាស​ធុន​តូច និង​មធ្យម ៖​ផ្នែក នវានុវត្តន៍ ការទទួលខុសត្រូវ​សង្គម និង​ការផ្តល់​ការងារ​ធ្វើ​និង​៣) ការអភិវឌ្ឍ​ជំនាញ ​។​ ​ជ័យលាភី​ដែល​ទទួលបាន​ពានរង្វាន់​ធុរកិច្ច​អាស៊ាននឹងត្រូវ​ប្រកាស​នៅក្នុង​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃទី​៩ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​។ ព្រឹត្តិការណ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ានក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​៕ដោយៈសិរីមតី

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៨ និង​២៩ ខែតុលា ឆ្នាំ​២០២២​ខាងមុខ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ដោយ​នឹង​នាំមក​នូវ​ឱកាស​ការងារ​ជាង ២​ម៉ឺន​កន្លែង ពី​ក្រុមហ៊ុន​ធំៗ​ជាង​១៥០ បង្ហាញជូន​សាធារណៈជន​នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​ ​ប្រភព​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ រៀបចំឡើង​ក្នុង​គោលដៅ ង្កើ​ត​ជា​វេទិកា​ប្រមូលផ្ដុំ​ឱកាស​ការងារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​មួយកន្លែង ងាយស្រួល​សម្រាប់​និយោជក អ្នកស្វែងរក​ការងារ និង​អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល​។​ ​តាមរយៈ​ពិព័រណ៍​នេះ​និយោជក​អាច​តាំង​បង្ហាញ​និង​ផ្សព្វផ្សាយ​ពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ដើម្បី​ទាក់ទាញ​អ្នកស្វែងរក​ការងារ​ដែលមាន សមត្ថភាព​ជំនាញ និង​សក្តានុពល​ស្របតាម​តម្រូវការ​, អ្នកស្វែងរក​ការងារ​អាចដាក់​ពាក្យ និង​សម្ភាស​ការងារ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ​ព្រមទាំង​ទទួលបាន​ព័ត៌មាន​អំពី​ឱកាស​ការងារនិង​ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ចំណែក អ្នកផ្តល់​ការអប់រំ​បណ្តុះ​បណ្តាល​អាច​ផ្សព្វផ្សាយ​កម្មវិធីសិក្សា វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍ​ជំនាញ​គ្រប់​ប្រភេទ​, លើកកម្ពស់​ការយល់ដឹង និង​បណ្ដុះ​គំនិត​អំពី​ការបង្កើន​ផលិតភាព​តាមរយៈ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ដោយ​វាគ្មិន​ជាតិ​-​អន្ដរជាតិ​ល្បីៗ និង​បង្កើត​វេទិកា​សម្រាប់​ពង្រីក​បណ្ដា​ញ​ទំនាក់ទំនង​ផ្នែក​ធនធានមនុស្ស (HR Networking)​។​ ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បានបញ្ជាក់​បន្ថែមថា សម្រាប់​កម្មវិធី​នេះ ក្រៅពី​ទទួលបាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង អ្នកស្វែងរក​ការងារ ក៏ដូចជា​យុវជន សិស្ស និស្សិត ក៏​អាច​ចូលរួម​ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ពី​ការលើកកម្ពស់​ផលិតភាព​ដោយ​វាគ្មិន​ជាតិ និង​អន្តរជាតិ​ល្បីៗ​ផងដែរ​៕​ដោយៈផាវី

ភ្នំពេញ៖ក្រសួងទេសចរណ៍ បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកញ្ញា​ថា​៖​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជាង​១​លាន​២​សែន​នាក់ នា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​និង​ការដើរ​កម្សាន្ត​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤-២៦ ខែកញ្ញា ឆ្នាំ​២០២២ក្នុងនោះ​ខេត្តបាត់ដំបង សៀមរាប ប៉ៃ​លិន ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ​ដាច់​។​ ​នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ​២០២២ កម្ពុជា​យើង​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ទូទាំងប្រទេស​១,២៥៩,១២១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១,២៤៤,៦៤២​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន​១៤,៤៧៩​នាក់​។​ ក្រសួងទេសចរណ៍បានឱ្យដឹងថា៖សម្រាប់ថ្ងៃភ្ជុំថ្ងៃទី​១ (២៤ កញ្ញា​) ទទួលបាន​៣៣៩,៤៥៩​នាក់​,ថ្ងៃទី​២ (២៥ កញ្ញា​) ទទួលបាន​៥១២,១២៦​នាក់​និងថ្ងៃទី​៣ (២៦ កញ្ញា​) ទទួលបាន​៤០៧,៥៣៦​នាក់​។​ ​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​ទាំង​១០ (Top 10) សម្រាប់​រយៈពេល​៣​ថ្ងៃនេះ រួមមាន​៖ * ខេត្តបាត់ដំបង ២១០,១២២​នាក់​ * ខេត្តសៀមរាប ១៤៣,៤៧០​នាក់​ * ខេត្ត​កែប ១១៦,៧៧៦​នាក់​ * ខេត្តពោធិ៍សាត់ ៩៦,៤៥២​នាក់​ * ខេត្ត​ព្រះសីហនុ ៨៤,៥៥៧​នាក់​ * ខេត្តកំពង់ចាម ៧៩,៥៧៤​នាក់​ * ខេត្តកំពត ៧៧,៥៤៨​នាក់​ * ខេត្តកណ្តាល ៥៤,៥៤៦​នាក់​ […]

ហុងកុង​៖​តារាចម្រៀង​និង​ជា​តារា​សម្ដែង​វ័យក្មេង កញ្ញា Jocelyn Choi ដែលជា​ទូត​សុច្ឆន្ទៈ​វប្ប​ធ៌​មរ​បស់​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប នៃ​ទីក្រុង​ហុងកុង កាលពី​ខែសីហា ឆ្នាំ​២០២២ បាន​សហការ​ជាមួយ​សមាគម​សិល្បៈ​សម្ដែង​ក្រោម​ទឹក​នាទី​ក្រុង​ហុងកុង​ដើម្បី​ផលិត​ជា​ចម្រៀង​វីដេអូ​ដែលមាន​ចំណងជើង​ថា​«​រឿងនិទាន​នៅក្រោម​សមុទ្រ​» ។ ក្រៅពី​តារាចម្រៀង​និង​ជា​តួឯក​ស្រី​ក្នុង​ចម្រៀង​វីដេអូ​នេះ កញ្ញា Jocelyn Choi ក៏​ជា​ប្រធាន​ស្ថាបនិក​នៃ​សមាគម​ផងដែរ​។ ​កញ្ញា Jocelyn Choi រួមជាមួយ​សហការី ដែលមាន​ជំនាញ​របស់​សមាគម រួមទាំង​អ្នក​ថតរូប​ក្រោម​ទឹក និង​គ្រូបង្វឹក​បាន​ចំណាយពេល​៣២​ម៉ោង​ក្នុង​ការថត ក្នុង​ជម្រៅ​ទឹក ៣០០​ម៉ែត្រ​និង ១៥០ ម៉ោង​ក្នុង​ការកែរ​សម្រួល​ចម្រៀង​វីដេអូ​។ នេះ​គឺជា​វីដេអូ​ក្រោម​ទឹក​ដំបូងបង្អស់​របស់​សមា​គម​ផងដែរ​ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុ​ការអភិវឌ្ឍ​សិល្បៈ​សម្ដែង​ក្រោម​ទឹក​ក្នុង​ទីក្រុង​ហុងកុង​។​ ​កញ្ញា Jocelyn Choi បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ចិន ហុងកុង ជាមួយ​ជំនាញ​ភាសា​អង់គ្លេស និង ប្រើប្រាស់​ភាសា​បារាំង​បាន​យ៉ាង​ស្ទាត់ជំនាញ​។​កញ្ញា​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​អាយុ ៥​ឆ្នាំ និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន​នៅ​ទីក្រុង​ហុងកុង និង ចិនដីគោក​។ ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​វប្ប​ធ៌​ម​នៃ​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប កញ្ញា Jocelyn Choi បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​គម្រោង​និង​កម្មវិធី​វប្ប​ធ៌​ម​និង​សិល្បៈ​ជាច្រើន​ដែល​រៀបចំ​ជា​ក្រុម​ដើម្បី​ព​ង្រឺ​ក​បន្ថែមទៀត​នូវ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​ហុងកុង ប្រទេស​ចិន និង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។​ ​បច្ចុប្បន្ន​កញ្ញា​កំពុង​ទទួលបន្ទុក​គ្រប់គ្រង​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ភាពយន្ត របស់​សាន់​វ៉ា​នៅ Beijing Film Academy (​ប្រទេស​ចិន​)​និង​ជា​សមាជិក​សំខាន់​នៃ​អង្គការ​សប្បុរស​ធ៌​ម​អន្តជាតិ​ជាច្រើន​។​នៅក្នុង​ឆ្នាំ​២០១៧ កញ្ញា​បាន​សម្ដែង​ជា​តួ Lily ក្នុង​រឿង […]

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី លើ​គម្រោង​វិនិយោគ ដែលមាន​ទុន​សរុប​៥,៦​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​រោងចក្រ​ចំនួន ១​កន្លែង នៅ​រាជធានី​ភ្នំពេញ​។​ ​ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បាន​ស្នើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​កន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ​៥,៦​លាន​ដុល្លារ​អាមេរិក​។​ បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) គម្រោង​ថ្មី​មួយ​នេះ នឹង​បង្កើត​ការងារ​ចំនួន ១.៨៨៦៣​កន្លែង​ជូន​ប្រជាពលរដ្ឋ​៕​ដោយៈសិរីមតី

​ភ្នំពេញ​៖​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នឹង​បើក​ឱ្យធ្វើ​ដំណើរ​ដោយ​ឥតគិតថ្លៃ​រយៈពេល​១​ខែ​ពេញ​នៅ​ខែតុលា​មុនពេល​ការផ្ដើម​បើក​ទូទាត់​ប្រាក់​នៅ​ខែវិច្ឆិកា​ចុងឆ្នាំ​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្នុងពេល​ចុះទៅ​ត្រួតពិនិត្យ​ផ្លូវ​នេះ​ជា​លើកចុងក្រោយ កាលពី​​ថ្ងៃទី​២១ខែ​កញ្ញា​។​ ​គិត​មកដល់ពេលនេះ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​- ព្រះសីហនុ សម្រេច​ការងារ​សាងសង់​រួចរាល់​ស្ទើរតែ​១០០%​ហើយ ខណៈ​ការងារ​នៅ​សល់​បន្តិចបន្តួច​ក្រុមហ៊ុន​នឹង​សាងសង់​ឱ្យបាន​រួចរាល់ មុនពេល​បើក​ដំណើរ​ជា​បណ្តោះអាសន្ន ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយ​ឥត​គិត​ថ្លៃ​​ចំនួន​១​ខែ នៅ​ខែតុលា ឆ្នាំ​២០២២​ខាងមុខនេះ​។​ ​ក្នុងឱកាស​នោះដែរ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា សម្រាប់​រថយន្ត​គ្រួសារ ដែលជា​រថយន្ត​តូច​អាច​បើកបរ​ល្បឿន​ខ្ពស់​បំផុត​១២០​គីឡូម៉ែត្រក្នុង​មួយ​ម៉ោងខណៈដែល​ល្បឿន​ទាប​បំផុត​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ចំពោះ​រថយន្ត​កុងតឺន័រ​ដែលមាន​សណ្តោង​​អនុញ្ញាតឱ្យ​ប្រាស់​ល្បឿន​ត្រឹមតែ​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​រថយន្ត​ធំ​អត់​មាន​សណ្តោង អាចឱ្យ​ប្រើប្រាស់​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ​បើតាម​លោក​ទេសរដ្ឋមន្ត្រី រថយន្ត​ដឹកទំនិញ​ធុន​ធំ គឺ​តម្រូវឱ្យ​បើក​ដោយ​ប្រកាន់​ស្តាំ​ជានិច្ច មិនអាច​បើក​លើ​គន្លង​ខាងឆ្វេងដោយ​ប្រើពេល​យូរ​បាន​នោះទេ ខណៈ​ឡានតូច​អាច​ប្រើប្រាស់​បាន ក្នុងករណី ដែល​មិនមាន​ឧបសគ្គ​នៅខាងមុខ​។ ជាមួយគ្នា​នោះ រថយន្ត​ដែល​បើក​លើផ្លូវ​នេះ ដាច់ខាត​ត្រូវមាន​សុពលភាព​ឆៀក​បាន​ត្រឹមត្រូវ ទើប​អាច​បើក​លើផ្លូវ​ល្បឿន​លឿន​នេះ​បាន​។​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ទៀតថា សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ ក៏មាន​ការអនុញ្ញាតឱ្យ​ម៉ូតូ ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី​៥០០​សេ​សេ អាច​ប្រើប្រាស់​បាន​ផងដែរ ដោយមាន​កំណត់​ល្បឿន​ត្រឹមតែ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈដែល​ម៉ូតូ​មាន​មាន​ទំហំ​ស៊ីឡាំង​តូច​ជាង​នេះ គឺ​មិនមាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នោះឡើយ​។​ ​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទោះបី​ផ្លូវ​ល្បឿន​លឿន​នេះ ជា​ផ្លូវ​ឯកជន តែ​ក៏​នៅក្រោម​ច្បាប់​របស់​ប្រទេស​កម្ពុជា ដូចនេះ​ផ្លូវ​នេះ​នៅតែមាន​ការដាក់​កាមេរ៉ា​ចាប់​ល្បឿន នៅតាម​គោលដៅ​នានា ជាមួយនឹង​ការផាកពិន័យ​ង​តាមច្បាប់ […]

ភ្នំពេញ​៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា​នៅ​កម្រិត ៥,៣% ក្នុង​ឆ្នាំ ២០​២២ ប៉ុន្តែបាន​បន្ទាប​ការ​ព្យាករ​ឆ្នាំ ២០២៣ មក​នៅត្រឹម ៦,២% ពី ៦,៥% ដោយសារ​ការចុះ​ខ្សោយ នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក ។ ​យោងតាម​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី ឆ្នាំ​២០២២ (ADO 2022 Update)ចេញផ្សាយ​នៅ​២១​ខែកញ្ញាបាន​បង្ហា​ញ​ថា៖ការនាំ​ចេញ​​ផលិតផល​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង ស្បែកជើង​របស់​កម្ពុជានៅតែ​រឹងមាំ ជាមួយ​កំណើន៣៩,៨% ក្នុង​ឆមាស​​ទីមួយ​នៃ​ឆ្នាំ ២០២២ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំមុន បើទោះបីជា​មានការ​ថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក និង អឺរ៉ុប​ក៏ដោយ​។ វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ បាន​បន្ត​សន្ទុះ​កំណើន​ដ៏​រឹងមាំ​។ វិស័យ​សំណង់ បាន ងើបឡើង​វិញ​ជា​បណ្តើរៗ​ជាមួយ​ការ​នាំចូល​សម្ភារ​សំណង់​កើនឡើង​២២,៨%​។ វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ៩,១% នៅ​ឆ្នាំនេះ មុនពេល​ថយ​មក​ត្រឹម ៨,៦% នៅ​ឆ្នាំ ២០២៣ ដោយសារ​ការចុះ​ខ្សោយ​នៃ​តម្រូវការ ក្រៅ​ស្រុក​។​ ​នាយិកា ADB ប្រចាំ​កម្ពុជា លោកស្រី Jyotsana Varma បាន​មានប្រសាសន៍ថា «​ការកើនឡើង នៃ​ការនាំចេញ​ផលិតផល​កម្មន្តសាល  រ​បស់​កម្ពុជា […]

ឧ​ត្ត​រ​មានជ័យ ៖ ជាមួយនឹង​កម្មវិធី​​ឈ្នះ​រង្វាន់​​ប្រា​ក់​លាន និង​ក្លាយជា​សេដ្ឋី​ភ្លាមៗ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ពេលនេះ​ក្រុមហ៊ុន​បាន​បន្ត​រកឃើញ​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន ១០០​លាន​រៀល​ម្នាក់​ទៀតហើយ ដែលជា​អ្នករស់នៅ​ខេត្ត   ​ឧ​ត្ត​រ​មានជ័យ​។ សម្រាប់​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​ទឹកប្រាក់​សុទ្ធ​ចំនួន ១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ រូបនេះ​មានឈ្មោះ ទីង ហឿង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានមុខរ​បរជាកសិក​រ និង​មានកូន​៣​នាក់​នៅក្នុង​បន្ទុក រស់នៅ​នៅ​ភូមិ​ត្នោត សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ​លោក ទីង ហឿង បាន​ប្រាប់​ឱ្យដឹងថា​ជា​រៀងរាល់ថ្ងៃ​លោក​តែងតែ​ទទួលទាន​ភេសជ្ជៈ​ខា​រ៉ា​បាវ ១ ឬ ២ កំប៉ុង ជាប្រចាំ​ព្រោះ​វា​ជួយ​ឱ្យមាន​កម្លាំង ជាពិសេស​ក្រោយពេល​មាន​អារម្មណ៍​ថា​ហត់នឿយ​បន្ទាប់ពី​ធ្វើការ​ងារ​។​ ​លោក​បាន​បញ្ជាក់ថា​៖ «​ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ នៅពេល​ត្រឡប់​ពី​ធ្វើស្រែ​វិញ ខ្ញុំ​បាន​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ ពី​អ្នកលក់​ដែល​នៅ​ជិត​ផ្ទះ​ចំនួន​១​កំប៉ុង​មក​ទទួលទាន លុះ​ពេល​គាស់​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល​តែម្ដង​។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង ហើយ​ស្រែកប្រាប់​អ្នក​ដែល​នៅក្បែរ​មកជួយ​ពិនិត្យមើល ហើយក៏​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​ក្រវិល​កំប៉ុង​ស្រាប់​តែម្ដង​»​។ លោក​បាន​បន្ថែមទៀតថា​៖«​តាំងពីដើម​មក នៅពេលដែល​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​ធំ និង​ផ្សព្វផ្សាយ​នៅតាម​ស្ថានីយ៍ទូរទស្សន៍ ខ្ញុំ​តែង​នឹក​ស្រមៃ​ថា ថ្ងៃ​ណាមួយ ខ្ញុំ​នឹងមាន​វាសនា​ត្រូវ​រង្វាន់​ដូច​គេ​ដែរ ហើយ​ថ្ងៃនេះ ក្ដី​ស្រមៃ​របស់ខ្ញុំ​បានក្លាយ​ជាការ​ពិតមែន​»​។ លោក […]