សេដ្ឋកិច្ច »

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសទទួលស្គាល់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាជាផ្លូវការ ដោយផ្ដោតលើជំនាញដែលរួមមានហិរញ្ញវត្ថុ ធនាគារនិងជំនាញបច្ចេកទេសឌីជីដល ដើម្បីចូលរួមជាមួយរដ្ឋាភិ​បាលក្នុងចក្ខុវិស័យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាថ្នាលអប់រំធុរកិច្ចប្រកបដោយគុណភាពឈានមុខ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងថ្នាក់តំបន់។ យោងអនុក្រឹត្យលេខ ២៧ អនក្រ.បក ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយធ្វើការបណ្ដុះបណ្ដាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ។ សម្រាប់ការសិក្សាបរិញ្ញាបត្ររង មានជំនាញ ហិរញ្ញវត្ថុ និងធនាគារ ជំនាញគណនេយ្យ ជំនាញធានារ៉ាប់រង ជំនាញចលនូបត្ថម្ភជំនាញគ្រប់​គ្រង​អាហរ័ណ-នីហរ័ណ ជំនាញទីផ្សារ ជំនាញភាសាអង់គ្លេស។ ចំណែកថ្នាក់បរិញ្ញាបត្ររួមមាន ជំនាញហិរញ្ញវត្ថុ និងធនាគារ ,គណនេយ្យ,គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង,សេដ្ឋកិច្ចពាណិជ្ជកម្ម,នីតិសាស្ត្រ,គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ,ពាណិជ្ជកម្មអន្តរជាតិ ទីផ្សារ,គ្រប់គ្រងធុរកិច្ច និងសហគ្រាស,បច្ចេកវិទ្យាព័ត៌មានធុរកិច្ច វិទ្យាសាស្ត្រ […]

ដោយ៖សិរីមតី ភ្នំពេញ៖សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់ចំនួន ៣២.៦២លានដុល្លារ សហរដ្ឋអាមេរិក។ ក្រុមហ៊ុនចំនួន៣២ បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៤២។ បរិមាណអង្ករចំនួន ២៥០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក បានត្រូវនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ ។នាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១១៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិក។នាំចេញទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១ តោន គិតជាទឹកប្រាក់ ២.៩៣លានដុល្លារសហរដ្ឋអាមេរិកព្រមទាំងទៅកាន់គោលដៅ១៣ផ្សេងទៀតដូចជា៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៧៩.៣៣% ប្រភេទអង្ករស ធម្មតា ១៤.៨៤% អង្ករចំហុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន […]

ដោយៈសិរីមតី ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៩៧,៧៨៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ខែកុម្ភៈ  ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយចំនួនពីរ ។ ថវិកាចំនួន៧១,១៣៧ ដុល្លារអាមេរិកបានត្រូវផ្តល់ទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាបសម្រាប់គម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិតនិងឧបករណ៍ព្យាបាលដោយចលនា។ថវិកាជំនួយនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្ម ចំនួន១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្ត សៀមរាប។ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ការខូតខាតនៃឧបករណ៍ ដែលចាំបាច់សម្រាប់ផលិតជើងសិប្បនិម្មិត និងរណប ក៏ដូចជាកង្វះឧបករណ៍ស្តារលទ្ធភាពពលកម្ម។ កត្តាទាំងនេះ នាំឱ្យអ្នកជំងឺត្រូវរង់ចាំយូរ និងសេវាព្យាបាលដោយចលនាមានកម្រិត។ ជាមួយនឹងឧបករណ៍ ក៏ដូចជាសេវាកម្មដែលប្រសើរឡើង គម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប្រហែល៩៥០នាក់ ក្នុងមួយឆ្នាំ។ ចំណែកថវិកាចំនួន ១២៦,៦៤៨ ដុល្លារអាមេរិកបានត្រូវផ្តល់ជូនទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារសម្រាប់គម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ ។ថវិកាជំនួយនេះ នឹងត្រូវប្រើប្រាស់ក្នុងការសាងសង់អគារមន្ទីរពេទ្យថ្មីមួយ ដែលមានចំនួន១៣បន្ទប់ និងបង្គន់អនាម័យចំនួន៤ នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ។ អគារចំបងនៃមណ្ឌលសុខភាពនេះ ត្រូវបានសាងសង់ក្នុងកំឡុងឆ្នាំ១៩៦០ ហើយបាននិងកំពុងប្រឈមមុខនឹងបញ្ហាដូចជា […]

ដោយៈសិរីមតី ភ្នំពេញ៖ ធនាគា អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ដែលជាធនាគារពាណិជ្ជទីមួយបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា៖ ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងយុតិ្តធម៌ ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលមានតម្រូវការស្នើសុំព្រឹត្តបត្រថ្កោលទោស បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា « ជាមោទនភាពដែលធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការ យោគយល់គ្នាជាមួយក្រសួងយុត្តិធម៌និងប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកក្នុងការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស។តាមរយៈអនុស្ស រណៈ នៃការយោគយល់គ្នានេះ អតិថិជន និងសាធារណជនទាំងអស់អាចទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) តាមរយៈការស្កេនKHQR ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋានអាចធ្វើការទូទាត់ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព ខ្ពស់»។ លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមថា៖ ក្រោមកិច្ចសហប្រតិបត្តិការនេះ ជាជំហានថ្មីមួយទៀតក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធធនាគារនៅក្នុងវិស័យយុត្តាធិការដើម្បីបំពេញតម្រូវការរបស់អតិថិជននិងបានចូលរួមចំណែកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលដែលបានដើរតួយ៉ាងសំខាន់ក្នុងសកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្រមតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល”។ […]

ដោយ : បន្ទាយ កំពង់ធំ៖ មានអារម្មណ៍ស្រស់ស្រាយនិងទឹកចិត្តរីករាយដូចកសិករនៅភូមិ ឃុំឯទៀតនៅខេត្តដែលមានផ្ទៃដីស្រូវប្រាំងដែរ  បច្ចុប្បន្នការធ្វើស្រូវប្រាំងនៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ក៏បាននឹងកំពុងពេញចិត្តនឹងតម្លៃស្រូវនាឆ្នាំ២០២៤នេះ ។ ប្រជាកសិករនៅសង្កាត់អូរកន្ធរនេះ ការបង្ករបង្កើនផលស្រូវបានកើតកបនិងកើនកំណើនជាងមុន។ចំពោះតម្លៃស្រូវបានខ្ពស់ជាងរាល់ឆ្នាំដែរ ដោយសារកត្តាតម្លៃស្បៀងអាហារឡើងថ្លៃនៃទីផ្សារស្បៀងអាហារពិភពលោក ដែលជាឥទ្ធិពលមកពីប្រទេសនាំអង្ករចេញច្រើនជាងគេ(ឥណ្ឌា)បានផ្អាកនាំចេញនិងការនាំចេញស្រូវសាឡីរបស់ប្រទេសអ៊ុយក្រែននិងរុស្សី មានការលំបាក។ ក្នុងនោះ នៅមូលដ្ឋានខាងលើតម្លៃស្រូវលក់ចេញពី ១,១៥០រៀល ដល់ ១,១៦០រៀល /គក្រ។ លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរ បានឲ្យដឹងកាលពីថ្ងៃទី០៦ខែកុម្ភ:ថា: នៅសង្កាត់នេះ មានពលរដ្ឋគ្រួសារសរុប១១៥១ គ្រួសារ ក្នុងនោះជាកសិករស្មើនឹង ៨០% ។ កសិករបានធ្វើស្រែប្រាំងចំនួន២ដងក្នុង១ឆ្នាំ លើផ្ទៃដី៤.៤៣៦ ហិកតា តែក្នុងនោះមានជាង១.៤០០ហិកតា គឺជាកសិករមកពីខាងក្រៅរដ្ឋបាល ។ លោកបន្តថា:  នាឆ្នាំនេះ កសិកររីករាយនិងថ្លែងអំណរគុណណាស់ដល់រាជរដ្ឋាភិបាល ក៏ដូចក្រសួង អាជ្ញាធរនិងសមត្ថកិច្ច រួមទាំងកត្តាតម្លៃទីផ្សារស្រូវនិងស្បៀងអាហារអន្តរជាតិដែលជាបច្ច័យនាំឲ្យវាឡើងថ្លៃ ឬមានតម្លៃសមរម្យ ។ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា: រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយដល់ប្រជាកសិករក្នុងខេត្តបានបន្ដដាំដំណាំបន្ទាប់បន្សំជាច្រើនមុខនិងបន្លែផ្លែឈើជាច្រើនទៀត […]

ដោយ:សុខុម ស្ទឹងត្រែង:មុខរបរឆុងកាហ្វេមើលទៅហាក់សាមញ្ញ ប៉ុន្តែទទួលបានចំណូល​ជាប្រចាំ។ គេអាចរកទិញកាហ្វេបានភ្លាមៗនៅតា​មភោជនីយដ្ឋាន អាហារដ្ឋាន​និងតៀមធំតូច​គ្រប់ទីកន្លែង។បើចង់ចេះពីរបៀបឆុងកាហ្វេឲ្យមាន​រសជាតិឆ្ងាញ់ត្រូវរៀនទៅតាមក្បួនខ្នាតឲ្យបានត្រឹមត្រូវ។ ដើម្បីផ្តល់​ចំណេះជំនាញនេះ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបើកវគ្គខ្លីៗ​រៀនឆុងកាហ្វេនិងបានបញ្ចប់ទៅកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈគណៈកម្មការ គ្រប់គ្រងគម្រោងហូកា ក្រោមកិច្ចសហការជាមួយ​កម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នៃអង្គការស្វីសខន់ថាក់។ លោកគ្រូបង្គោលម៉ៃមេត្តាបាននិយាយថា វគ្គនេះគឺបណ្តុះបណ្តាល ឆុងកាហ្វេកម្រិតមូលដ្ឋាន និងមូលដ្ឋានគ្រឹះនៃចាក់រូបលើកាហ្វេ (Latte Art) ដែលធ្វើការបណ្តុះបណ្តាលផ្ទាល់ដោយគ្រូបង្គោលមន្ទីរ និងគ្រូបង្គោលមកពី​សហគ្រាស មានការចូលរួមពីសិក្ខាកាមជាច្រើននាក់។ លោកម៉ៃ មេត្តា បាននិយាយទៀតថា វគ្គបណ្តុះបណ្តាលផ្តោតលើចំណេះដឹង និងជំនាញសំខាន់ៗរួមមាន៖ ១. ប្រភពកាហ្វេ ប្រភេទគ្រាប់កាហ្វេ ការថែទាំ និងទុកដាក់គ្រាប់កាហ្វេ​ឱ្យត្រូវតាមស្តង់ដារ។ ២.ស្គាល់ពីរសជាតិកាហ្វេ និងចំណុចពិសេសនៃប្រភេទគ្រាប់កាហ្វេ។ ៣. ដឹងពីតួនាទី និងភារកិច្ចរបស់អ្នកឆុងកាហ្វេ (Barista)។ ៤. ស្គាល់ពីឩបករណ៍ប្រើប្រាស់របស់អ្នកឆុងកាហ្វេ។ ៥. ស្គាល់ពីប្រភេទនៃម៉ាស៊ីនកិនគ្រាប់កាហ្វេ ម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនក្រឡុក ។ ៦. យល់ដឹងពីការថែទាំ និងលាងសម្អាតម៉ាស៊ីនឆុងកាហ្វេឱ្យបានត្រឹមត្រូវ។ ៧.នីតិវិធីនៃការបើកនិងបិទហាង។ ៨. ការថ្លឹងម្សៅកាហ្វេ និងកំណត់នាទីក្នុងការឆុងកាហ្វេ១កែវឱ្យបានត្រឹមត្រូវ និងមានរសជាតិឆ្ងាញ់។ […]

ដោយ៖សិរីមតី ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នៅខែមករាឆ្នាំ២០២៤នេះ បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីក ផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង១៨៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់CDCនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមករារួមមាន (១) គម្រោងបង្កើត រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ (២) គម្រោងបង្កើតរោងចក្រផ្តុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល (៣) គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម, ដែកនិងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង (៤) គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គួរបញ្ជាក់ជូនផងដែរថា ក្នុងខែមករា ឆ្នាំ២០២៤ ទុនវិនិយោគប្រមាណជាង ៧៨% មានប្រភពមកពីប្រទេសចិន ៩,៦៥% មកពីប្រទេសសិង្ហបុរី, ៥,៣៤% មកពីសហរដ្ឋអាម៉េរិក, ៣,៥៥% មកពីសាធារណរដ្ឋកូរ៉េ, និង ២,៧៣% មកពីប្រភពក្នុងស្រុក។ គួររម្លឹកថាក្នុងឆ្នាំ២០២៣វិញ […]

កំពត៖ ពិតជាអស្ចារ្យណាស់ ! ដើមឆ្នាំ២០២៤ ទឹកប្រាក់រង្វាន់ធំរដូវកាលថ្មីពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន ១២៥លានរៀល បានធ្លាក់ដល់ដៃអតិថិជនដែលមានសំណាងដំបូងគេបង្អស់ រសនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត និងមានមុខរបរជាកម្មករបម្រើការងារនៅរោងចក្រដូងប្រេងរបស់ក្រុមហ៊ុនវិស័យឯកជន។ សម្រាប់អ្នកដែលមានសំណាងបានក្លាយជាម្ចាស់ប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន ១២៥លានរៀលលើកដំបូងប្រចាំរដូវកាលថ្មី ដើមឆ្នាំ២០២៤នេះ មានឈ្មោះ ឆុន វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ បានរៀបរាប់ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះអាចរកចំណូលបានត្រឹមតែពីការប្ដូរកម្លាំងជាមួយការងារនៅរោងចក្រដូងប្រេងជាតែប៉ុណ្ណោះ ខណៈដែលមានកូននៅក្នុងបន្ទុកចំនួន៣នាក់កំពុងសិក្សា។ លោកបានបន្តឱ្យដឹងទៀតថា លោកពិតជាមិនធ្លាប់គិតនោះទេថា អាចមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ដោយធ្លាប់តែឃើញគេឡើងទទួលរង្វាន់នៅលើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ ប៉ុន្តែពេលនេះ លោក និងក្រុមគ្រួសារ ក៏ដូចជាអ្នកជិតខាង ពិតជាមានអារម្មណ៍រីករាយ រំភើបជាខ្លាំងបន្ទាប់ពីបានឈ្នះរង្វាន់ធំ និងលើកដំបូងរបស់ក្រុមហ៊ុននូវទឹកប្រាក់ចំនួន ១២៥លានរៀលនេះ។ លោក ឆុន វុទ្ធី បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ ហើយមួយចំនួនទៀតយកទៅកែលម្អលំនៅដ្ឋានឱ្យបានសមរម្យ និងទុកផ្គត់ផ្គង់ការសិក្សារបស់កូន ហើយនៅសល់ប៉ុន្មានទុកសម្រាប់បង្កើតមុខរបរប្រចាំគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាពទៅថ្ងៃអនាគត។ ជាចុងក្រោយ លោក ឆុន វុទ្ធី […]

ប្រែសម្រួល៖ ស្រីស្រស់ ប៉េកាំងៈ សកម្មភាពផលិតកម្មរបស់រោងចក្រចិនបានចុះកិច្ចសន្យាសម្រាប់ខែទីបួនជាប់ៗគ្នានៅក្នុងខែមករា នេះបើយោងតាមការស្ទង់មតិអំពីសកម្មភាពរោងចក្រផលិតកម្មផ្លូវការបានបង្ហាញឲ្យឃើញក្នុងថ្ងៃពុធនេះថាសន្ទុះលើវិស័យសេដ្ឋកិច្ចប្រកបដោយវិសាលភាពដ៏ទូលំទូលាយកំពុងតែខិតខំប្រឹងប្រែងតស៊ូយ៉ាងលំបាកដើម្បីលើកកម្ពស់ឲ្យមានសន្ទុះឡើងវិញនៅដើមឆ្នាំ ២០២៤នេះ ។ យោងតាមសន្ទស្សន៍ទិន្នន័យរបស់អ្នកគ្រប់គ្រងការបញ្ជាទិញផលិតផលរោងចក្រផ្លូវការ (PMI) បានកើនឡើងដល់ ៤៩.២ នៅក្នុងខែមករាបើធៀបនឹងខែធ្នូ ៤៩.០ ដែលជាកត្តាជំរុញមួយឲ្យមានការកើនឡើងនៃទិន្នផលផលិតកម្មរបស់រោងចក្រឡើងវិញក៏ប៉ុន្តែក្នុងស្រុកជារួមគឺថានៅតែស្ថិតនៅក្រោមមធ្យមភាគ ៥០ ភាគរយដែលនៅមិនទាន់បំបែកបាននូវអត្រាកំណើនបើគិតចាប់តាំងពីពេលដែលបានការចុះកិច្ចសន្យាកន្លងមក។ គឺវាបានដើរស្របតាមការព្យាករជាមធ្យមក្នុងរង្វង់ ៤៩.២ នេះបើយោងតាមការស្ទង់មតិរបស់ Reuters កន្លងមក។ ទិន្នន័យនេះផ្តល់នូវទិដ្ឋភាពផ្លូវការជាលើកដំបូងរបស់ប្រទេសសេដ្ឋកិច្ចលេខ ២ របស់ពិភពលោកដែលបានចាប់ផ្តើមនៅដើមឆ្នាំថ្មីនេះឃើញថានៅមានការរង្គោះរង្គើជាងការរំពឹងទុកក្រោយការស្តារឡើងវិញបន្ទាប់ពីកូវីដ។ យោងតាមតួលេខចុងក្រោយនេះបង្ហាញថា សេដ្ឋកិច្ចក្នុងស្រុកក៏នឹងរងផលប៉ះពាល់ផងដែរនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីរបស់ចិនបើតាមការព្យាករណ៏គឺវាអាចនឹងធ្លាក់ចុះនៅថ្ងៃទី ១០ កុម្ភៈឆ្នាំនេះ ដោយសាររោងចក្រអាចនឹងបិទទ្វារទាំងអស់នៅមុនចូលឆ្នាំថ្មីរបស់ចិន ហើយត្រូវបញ្ជូនកម្មករត្រឡប់ទៅផ្ទះវិញនៅមុនថ្ងៃឈប់សម្រាក។ ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management លោក Zhiwei Zhang បាននិយាយថា “សន្ទុះសេដ្ឋកិច្ចនៅតែជាប់គាំងយ៉ាងស្ងប់ស្ងាត់ ខណៈដែលសម្ពាធបរិត្តផរណានៅតែបន្ត” ដែលអ្នកជំនាញបានព្យាករថាធនាគារកណ្តាលរបស់ប្រទេសចិននឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដើម្បីលើកគំពស់ការចំណាយលើតម្រូវការក្នុងស្រុក។ បើយោងតាមការស្ទង់មតិរបស់ NBS សន្ទស្សន៍ស្តីពីការបញ្ជាទិញថ្មីក្នុងខែមករាគឺស្ថិតនៅក្នុងរង្វង់ ៤៩.០ ដោយបានចុះកិច្ចសន្យាសម្រាប់ខែទី ៤ នេះ។ តម្រូវការខាងក្រៅបានថយចុះដែលជាសម្ពាធមួយលើសកម្មភាពផលិតកម្មរបស់រោងចក្រផងដែរ សន្ទស្សន៍ទិន្នន័យក្នុងការបញ្ជាទិញនាំចេញថ្មីត្រូវបានចុះបញ្ជីក្នុងកម្រឹត ៤៧.២ ភាគរយដោយមានចុះកិច្ចសន្យាសម្រាប់រយៈពេល ១០ ខែជាប់ៗគ្នាផងដែរ។ […]

ដោយ៖សិរីមតី វៀងចន្ទន៍៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា លទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួម របស់ប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលនេះជាមោទនភាពសម្រាប់ខេត្តកែប និង ព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូលរួមអរអរសាទរចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕

ដោយៈសិរីមតី ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាន់តូ ដាណូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ ដោយផ្តោតលើការបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច។ ក្នុងជំនួបនេះឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងអំពីគម្រោងសំខាន់ៗដែលឥណ្ឌូនេស៊ីចង់ជំរុញនៅកម្ពុជានិងការរៀបចំព្រឹត្តការណ៍ធុរកិច្ចនៅឆ្នាំ ២០២៤នេះ ដែលក្នុងនោះរួមមានការតាំងពិព័រណ៍ផលិតផលផ្នែកសុខភាពដែលនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ការតាំងពិព័រណ៍ផលិតផលចម្រុះដទៃទៀតនៅខែបន្ដបន្ទាប់ និង ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និង វេទិកាធុរកិច្ចដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីនៅខែតុលាខាងមុខ។ ទាក់ទងនឹងគម្រោងធុរកិច្ចនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា និងអញ្ជើញសមាជិកសភាពាណិជ្ជកម្មកម្ពុជាចូលរួម ព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយស្ថានទូត និងរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី។ អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅនិងគាំទ្រចំពោះព្រឹត្តិការណ៍ធុរកិច្ចដែលពិតជារួមចំណែកក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្រៅពីនេះភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀតរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេសទាក់ទងនឹងសក្ដានុពល និងការវិនិយោគនៅតាមបណ្ដាខេត្តនីមួយៗ។ អ្នកឧកញ៉ា លឹម ហេង ក៏បានអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើទស្សនកិច្ចនៅតាមខេត្តនីមួយៗដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីសក្ដានុពលពាណិជ្ជកម្មទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ កំចាយ កំពត÷ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ឃុំកូនសត្វ នៃស្រុកទឹកឈូ បានក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញបំផុតក្នុងកាល:ទេស:ដែល ប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ ក្រៅពីដំណាំម្រេច ទុរេន និងស្រូវ កសិករឃុំកូនសត្វភាគច្រើនតែងនិយមដាំបន្លែរួមផ្សំដែលជា ចំណែកសំខាន់ក្នុងការលើកស្ទួយជីវភាពប្រចាំថ្ងៃ ពិសេសធ្វើឱ្យគ្រួសារ នីមួយៗ មានលទ្ធភាពបញ្ជូនកូនចៅទៅរៀនសូត្របានខ្ពង់ខ្ពស់។ លោក វិត សុភ័ក្ត្រ មេឃុំកូនសត្វបានប្រាប់ឱ្យដឹងថា ទឹកដីឃុំកូនសត្វ មានសក្តានុពល និងអំណោយផលល្អចំពោះវិស័យកសិកម្ម។ មូលដ្ឋាននេះ មានប្រភពទឺកដ៏ធំមួយសម្រាប់បម្រើផ្នែកទឹកស្អាត និងស្រោចស្រព ដំណាំគ្រប់ប្រភេទ នោះគឺទំបន់ប្រទាក់ក្រឡា។ លោកមេឃុំបានបន្តថា ជាមួយប្រព័ន្ធស្រោចស្រពនេះបានធ្វើឱ្យ អ្នកភូមិកូនសត្វប្រែក្លាយដីធ្លីរបស់ខ្លួនទៅជាសួនបន្លែ និងដំណាំរួមផ្សំ ច្រើនប្រភេទដើម្បីទទួលបានប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ទ្រទ្រង់ជីវភាព គ្រួសារ។ នាដើមឆ្នាំ២០២៤នេះ ផ្ទៃដីដាំបន្លែរួមផ្សំក្នុងឃុំទាំមូល មានប្រមាណ៣០ហិកតា ខណៈដែលផ្ទៃដីកសិកម្មសរុបជាង៣ពាន់ហិកតា។ កសិកររស់នៅភូមិបុស្សញ៉ិញ ឃុំកូនសត្វបានរៀបរាប់ថា ក្រៅពីធ្វើស្រែ អ្នកភូមិភាគច្រើននិយមដាំម្រេច ទុរេន ពិសេសដំណាំបន្លែរួមផ្សំនៅ ជុំវិញផ្ទះជាប្រចាំ។ ការដាំបន្លែជារបរបន្តពីដូនតា ទោះបីរដូវខ្លះគ្មានទីផ្សារ ឬធ្លាក់ថ្លៃខ្លាំងក៏ពួកគាត់នៅតែធ្វើដោយមិនបោះបង់ឡើយ។ ប្រជាកសិករបានបន្តថា បច្ចុប្បន្នស្រីៗក្នុងគ្រួសារភាគច្រើន ជាអ្នកដាំបន្លែរួមផ្សំ ចំណែកបុរសជាប្តីបានចេញទៅធ្វើការ នៅទីប្រជុំជនស្រុក និងក្រុង។ ដោយសារការដាំដំណាំបន្លែរួមផ្សំនេះ […]

ដោយៈសិរីមតី ភ្នំពេញ៖កម្ពុជាមានរោងចក្រដំណើរការសរុបមានចំនួន២ ០៨៩ រោងចក្រ (ប្រភេទរោងចក្រតាមផ្នែកកម្មន្តសាល) និងមានកម្លាំងពលកម្មសរុបចំនួន ១ ០៣៤ ៩៤៧ នាក់ (ក្នុងនោះស្ត្រីមាន ៧៨១ ២៣៣ នាក់) ស្មើនឹងប្រមាណ ៧៥,៤៨ភាគរយ។នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នៅក្នុងកិច្ចពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជា ស្តីពី«អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»កាលពីថ្ងៃទី២៦ខែមករា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖រោងចក្រទាំងជាង២ពាន់នេះ មានទុនវិនិយោគសរុបប្រមាណ ១៧ ៩១៣,៩ លាន ដុល្លារអាម៉េរិក។ តម្លៃបរិមាណ​ផលិតផលក្នុងខែតុលា ឆ្នាំ២០២៣ សរុបមានចំនួន ១៤៦១ លាន ដុល្លារ អាម៉េរិក (បម្រើទីផ្សារក្នុងស្រុកមានចំនួនប្រមាណ ៣៤៩ លាន ដុល្លារអាម៉េរិក និងសម្រាប់នាំចេញមានចំនួន ប្រមាណ១ ១១២ លាន ដុល្លារអាម៉េរិក)។ ឯកឧត្តម ហែម វណ្ឌឌី បានឱ្យដឹងទៀតថា៖ក្នុងចំណោមរោងចក្រដំណើរការចំនួន ២ ០៨៩ […]

ប្រែសម្រួល៖ ស្រីស្រស់ បាងកក៖ នៅថ្ងៃអាទិត្យ ទី២៨ មករានេះ ប្រទេសថៃ និងចិនបានចុះកិច្ចព្រមព្រៀងក្នុងការលើកលែងទិដ្ឋាការទៅវិញទៅមក ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរដែលកាលពីមុនបានខកខានដោយសារតែជំងឺកូវីដ-១៩។ នៅក្នុងពិធីមួយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបាងកករដ្ឋមន្ត្រីការបរទេសថៃ Parnpree Bahiddha-nukara និងសមភាគីចិនលោក Wang Yi បានចុះហត្ថលេខាលើអនុស្សរណ:ព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក ដែលចូលជាធរមាននៅថ្ងៃទី ១ ខែមីនាខាងមុខនេះ។ លោក Wang បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាថា “យុគសម័យគ្មានទិដ្ឋាការនេះនឹងនាំមកនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដែលជាការលើកកម្ពស់ទេសចរណ៍រថ្មីមួយវាងប្រទេសទាំងពីរ ” ។ ប្រទេសចិនគឺជាប្រភពចំណូលលើឧស្សាហកម្មទេសចរណ៍របស់ថៃ ដែលជាកត្តាជំរុញដ៏សំខាន់ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នៅមុនសម័យ COVID-19 ក៏ប៉ុន្តែការវិលត្រឡប់ភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃវិញឃើញថានៅមានសភាពយឺតយ៉ាវ។ លោក Wang បាន​បន្ត​ថា​៖ “ទេសចរចិននឹង​កើនឡើង​ក្នុងការ​មក​ទស្សនា​ប្រទេស​ថៃ​”​។ ចំនួនអ្នកទេសចរចិនទៅកាន់ប្រទេសថៃបានធ្លាក់ចុះមកនៅត្រឹមតែ ៣.៥ លាននាក់កាលពីឆ្នាំមុនបើធៀបនៅមុនពេលមានជំងឺរាតត្បាត២០១៩ឃើញថាមានចំនួនដល់ទៅ១១ លាននាក់។ លោក Wang បាននិយាយថា ក្រុងប៉េកាំង និងក្រុងបាងកកក៏បានសន្យាផងដែរថានិងពន្លឿនការសាងសង់ផ្លូវដែកតភ្ជាប់ពីប្រទេសចិនមកកាន់ប្រទេសថៃ និងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ លោក និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបពិភាក្សាគ្នានៅទីក្រុងបាងកក កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ អំពីបញ្ហារួមដោយលើកពីបញ្ហាទំនាក់ទំនងទ្វេភាគី និង ដោយឡែកពិភាក្សាអំពីបញ្ហាតៃវ៉ាន់ […]

ប្រែសម្រួល៖ ស-សម្បត្តិ ក្រុងប៉េកាំងៈ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានធ្លាក់ចុះ 2.3 ភាគរយក្នុងឆ្នាំ 2023។​ នេះជាការធ្លាក់ចុះប្រចាំឆ្នាំជាប់គ្នាទីពីររបស់ពួកគេ ដោយសារតែតម្រូវការធ្លាក់ចុះក្នុងប្រទេស និងក្រៅប្រទេស ដោយបន្ថែមសម្ពាធលើកំណើនសេដ្ឋកិច្ចចំពេលមានការធ្លាក់ចុះនៃអចលនទ្រព្យយ៉ាងជ្រៅ និងហានិភ័យ។ ការធ្លាក់ចុះនេះបានធ្វើឡើងបន្ទាប់ពីប្រាក់ចំណេញធ្លាក់ចុះ 4.4 ភាគរយក្នុងរយៈពេល 11 ខែដំបូងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) នៅថ្ងៃសៅរ៍។ ប៉ុន្តែ​មាន​សញ្ញា​មួយ​ចំនួន​នៃ​ការ​ប្រសើរ​ឡើង​នៅ​ចុង​ឆ្នាំ។ សម្រាប់ខែធ្នូតែមួយ ប្រាក់ចំណេញឧស្សាហកម្មបានកើនឡើង 16.8 ភាគរយធៀបនឹងឆ្នាំមុន ដែលធ្លាក់ចុះពីការកើនឡើង 29.5 ភាគរយនៅក្នុងខែវិច្ឆិកា និងបន្តការកើនឡើងសម្រាប់ខែទី 5 ។ ប្រាក់ចំណេញបានធ្លាក់ចុះ 4 ភាគរយក្នុងឆ្នាំ 2022 ដោយសារការទប់ស្កាត់ COVID-19 យ៉ាងតឹងរ៉ឹង។ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង 5.2 ភាគរយក្នុងឆ្នាំ 2023 ប៉ុន្តែការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺរាតត្បាតរបស់វាមានភាពរង្គោះរង្គើ ជាមួយនឹងការធ្លាក់ចុះនៃលំនៅឋានអូសបន្លាយ ការកើនឡើងហានិភ័យ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក នៅលើទស្សនវិស័យសម្រាប់ឆ្នាំនេះ។ ធនាគារកណ្តាលរបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងធ្វើការកាត់បន្ថយ 50 ចំណុចជាមូលដ្ឋានចំពោះទុនបម្រុងធនាគារ ដែលជាចំនួនដ៏ធំបំផុតក្នុងរយៈពេលពីរឆ្នាំ ដោយបានបញ្ជូនសញ្ញាដ៏រឹងមាំនៃការគាំទ្រសម្រាប់សេដ្ឋកិច្ចផុយស្រួយ និងទីផ្សារភាគហ៊ុនរបស់ប្រទេសដែលកំពុងធ្លាក់ចុះ។ ទោះយ៉ាងណាក៏ដោយ អ្នកវិភាគនិយាយថា […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖  វគ្គ” បណ្ដុះបណ្ដាលអំពីការផលិតកែច្នៃចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ការពង្រីកទីផ្សារនិងការ ត្រៀមខ្លួនក្នុងការនាំចេញខេត្តបន្ទាយមានជ័យ”  ធ្វើឡើងកាលពី ថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០២៤ ក្រោមគម្រោងជំនួយរបស់អង្គការ សហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)  បានសហការ ជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម  ,វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (ITC) ។ ក្នុងនោះគ្រូឧទ្ទេស  វាគ្មិននិងសិក្ខាកាមក៏បានចុះធ្វើទស្សនកិច្ចសិក្សានៅ សិប្បកម្ម”សញ្ញាភ្នំមាស “ផលិតទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេសដ៏ល្បីមួយ​ដែលមានទីតាំងនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ផងដែរ ។ លោកញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបន្ទាយមានជ័យបានអោយដឹងកាលពីថ្ងៃទី២៥ខែមករាថា :វគ្គបណ្ដុះបណ្ដាលសិក្ខាកាមទាំងឡាយបានសិក្សាពីមូលដ្ឋានគ្រឹះចម្បង សំខាន់ៗ នៃការផលិត ផលិតផល សុវត្ថិភាពម្ហូបអាហារ គុណភាពនិង​ស្តង់ដារអនាម័យ ។ សិក្ខាកាមទាំងអស់ក៏បានស្វែងយល់កាន់តែច្បាស់ ពីខ្សែសង្វាក់ផលិតកម្ម ដំណើរការផលិត ការវេចខ្ចប់ ការរក្សាទុកផលិតផលសម្រេច ការរក្សាទុក​វត្ថុធាតុដើមគ្រឿងផ្សំ ដែលមានស្តង់ដារអនាម័យល្អដើម្បីជាបទពិសោធន៍ យកទៅអនុវត្តនៅក្នុងសិប្បកម្មរបស់ខ្លួន […]

ប្រែសម្រួល៖ ស្រីស្រស់ តូក្យូ៖ នៅថ្ងៃសុក្រប្រាក់ដុល្លារអាមេរិកបានរក្សាលំនឹងបន្ទាប់ពីមានការហក់ឡើងពេញមួយយប់ ខណៈដែលពាណិជ្ជករបានពិចារណាលើទិន្នន័យ GDP ក្នុងស្រុកដែលបានជះឥទ្ធិពលដល់អត្រាការប្រាក់របស់ធនាគារកណ្តាលនាំឲ្យពួកគេរង់ចាំពិនិត្យមើលទិន្នន័យអតិផរណាលើវិស័យសំខាន់ៗដែលនឹងអាចកើ់តមាននៅពេលក្រោយ។ ចំណែកប្រាក់អឺរ៉ូក៏បានធ្លាក់ចុះបន្ទាប់ពីការប្រជុំតាក់តែងគោលនយោបាយរូបិយវត្ថុក្នុងគ្រាចុងក្រោយបង្អស់របស់ធនាគារកណ្តាលអឺរ៉ុប (ECB) កាលពីថ្ងៃព្រហស្បតិ៍ ដោយសម្រេចរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់បំផុត ៤ ភាគរយ។ នៅសហរដ្ឋអាមេរិក ទិន្នន័យផ្លូវការស្តីពីការព្យាករលើទិន្នផលក្នុងស្រុកសរុបបានបង្ហាញឡើងសម្រាប់ត្រីមាសចុងក្រោយនេះឃើញថាមានការកើនឡើក្នុងអត្រាប្រចាំឆ្នាំ ៣.៣ ភាគរយ លើសពីការព្យាករដែលឯកភាពគ្នាលើអត្រាកំណើនត្រឹមតែ ២ភាគរយ។ កត្តានេះបានបង្ហាញអពីសក្តានុពលនៃអតិផរណាដែលមានការធ្លាក់ចុះបន្ថែមទៀត។ ប្រធានយុទ្ធសាស្រ្តរូបិយប័ណ្ណលោក Charu Chanana បាននិយាយថា “ទិន្នន័យ GDP របស់សហរដ្ឋអាមេរិកបានបង្ហាញនូវក្តីសង្ឃឹមឡើងវិញសម្រាប់ការចុះទន់របស់អ្នកវិនិយោគអាមេរិក ប៉ុន្តែទីផ្សារមូលបត្របំណុលបានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើសមាសធាតុអតិផរណាដើម្បីជួយលើកកម្ពស់ទិន្នផលដែលមានការធ្លាក់ចុះដូចមានបង្ហាញនៅលើទិន្នន័យស្រាប់ដែលអាចធ្វើឲ្យប្រាក់ដុល្លារនៅតែរក្សាលំនឹងដដែល” ។ បើយោងតាមសន្ទស្សន៍ប្រាក់ដុល្លារក្នុងការបង្វិលត្រឡប់មកវិញធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗបានស្ថិតនៅជុំវិញ ១០៣.៥២ ធៀបនឹង មួយរយអ៊ីរ៉ូ បន្ទាប់ពីបានហក់ឡើងប្រហែល ០.២ ភាគរយពេញមួយយប់។ គឺ​បាន​កើន​ឡើង​ប្រហែល ២ ភាគរយ​មក​ទល់នឹង​ពេល​នេះ​នៅក្នុង​ឆ្នាំ​នេះ។ ទិន្នផលរតនាគារសហរដ្ឋអាមេរិកបានធ្លាក់ចុះ ជាមួយនឹងទិន្នផលគោលក្នុងរយៈពេល ១០ ឆ្នាំគឺធ្លាក់មកត្រឹម ៤.១១ ភាគរយនៅលើទីផ្សារអាស៊ីក្នុងព្រឹកនេះ។ ទីផ្សារកំពុងបើកឱកាសប្រកួតប្រជេងដោយដាក់ឲ្យដេញថ្លៃ៥០ ភាគរយសម្រាប់ការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា នេះបើយោងតាម CME FedWatch ដែលធ្លាក់ចុះ ៧៥.៦ ភាគរយកាលពីមួយខែមុន៕ ប្រភព៖ Reuters

ដោយៈសិរីមតី ភ្នំពេញ៖ នៅឆ្នាំ២០២៣កម្ពុជាប្រមូលចំណូលសម្រាប់ថវិកាជាតិបានប្រមាណជាង៣៦០០លានដុល្លារ ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣កើន៤.៤៩%។ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨.២៨ប៊ីលានរៀល (ប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង៤.៤៩%។ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថាលទ្ធផលដ៏ជោគជ័យនិងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។ គួររំលឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយ នៃយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេល៥ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨។ អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល […]

ដោយៈសិរីមតី ភ្នំពេញ៖ធនាគារ ព្រីនស៍ បានដាក់ដំណើរការជាផ្លូវការនូវផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតគឺ គណនីសន្សំឆ្លាត។ ពិធីសម្ភោជផលិតផលថ្មីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមយ៉ាងអធិកអធមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ​ ព្រីនស៍ ដៃគូអាជីវកម្ម និងអតិថិជនជាភ្ញៀវកិត្តិយសរបស់ធនាគារ ព្រីនស៍។ ផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ដែលមានឈ្មោះថា គណនីសន្សំឆ្លាត នឹងជួយប្រជាជនកម្ពុជាក្នុងការសម្រេចបាននូវគោលដៅ​ហិរញ្ញវត្ថុរបស់ពួកគេតាមរយៈផែនការសន្សំ ខណៈដែលផ្តល់ជូនឱ្យពួកគេនូវការធានារ៉ាប់រង និងការថែទាំសុខភាពដោយឥតគិតថ្លៃ។ ធនាគារយល់ច្បាស់ពីបញ្ហាផ្នែកហិរញ្ញវត្ថុដែលប្រជាជនកម្ពុជាភាគច្រើនកំពុងប្រឈម និងបានបង្កើតគណនីសន្សំប្រកបដោយភាពច្នៃប្រឌិតនេះឡើង ដើម្បីជួយឱ្យពួកគេបង្កើតទម្លាប់សន្សំល្អ និងការធានាលើថ្លៃចំណាយព្យាបាលក្នុងករណីបន្ទាន់ ឬបញ្ហាសុខភាពផ្សេងៗ។ គណនីសន្សំឆ្លាត នេះគឺជាផលិតផលមានលក្ខណៈពិសេសមួយខុសប្លែកពីគណនីសន្សំផ្សេងទៀត ដែលអាចជួយបុគ្គលម្នាក់ៗក្នុងការសន្សំប្រាក់ ទទួលបានការប្រាក់ ព្រមទាំងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃទៀតផង។ ផលិតផលមួយនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងប្រទេស​កម្ពុជា ដែលថ្លៃថែទាំសុខភាពកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារសម្ពាធអតិផរណា។ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រងនិងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “គណនីសន្សំឆ្លាតគឺជាការផ្តល់ជូនពិសេស​ពីធនាគារ ព្រីនស៍ហើយផលិតផលនេះនឹងផ្លាស់ប្តូរនូវរបៀបសន្សំប្រាក់របស់អតិថិជនរបស់យើង។ វាគឺជាគណនីសន្សំដែលបង្កើតឡើងដើម្បីជួយអតិថិជនរបស់យើងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេហើយនឹងមានឥទ្ធិពល​វិជ្ជមានដល់ជីវិតរបស់ពួកគេផងដែរ។ នៅធនាគារ ព្រីនស៍ ភាពជោគជ័យរបស់យើង គឺផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងភាពជោគជ័យរបស់អតិថិជនយើង។ យើងប្តេជ្ញាផ្តល់ជូនអតិថិជនគ្រប់រូបនូវផលិតផល និងសេវាកម្មល្អបំផុត ហើយគណនីសន្សំឆ្លាតនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តនេះ។” ក្នុងអំឡុងពេលធ្វើបទបង្ហាញអំពីផលិតផលនេះ លោកស្រី ប៉េង លីយ៉ា នាយិកានាយកដ្ឋានសេវាធនាគារអាជីវកម្ម […]

ដោយៈសិរីមតី ភ្នំពេញ៖នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅកាន់ទីផ្សារអន្ដរជាតិ ជាង៨៥១លានដុល្លារ កើន២៦១% បើធៀបនឹងឆ្នាំ២០២២។នេះបើតាមការឲ្យដឹងពីលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៥ ឆ្នាំ២០២៤ នៅសាលប្រជុំអគារ Morgan Tower ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា លោកជំទាវបានបញ្ជាក់ថា «ចំពោះទំហំពាណិជ្ជកម្ម នៃការនាំចេញ គ្រឿងអលង្ការ និងត្បូងមានតម្លៃ របស់កម្ពុជា ទៅទីផ្សារអន្ដរជាតិ មានការកើនឡើងជាលំដាប់ រហូតដល់បរិមាណជាង៨៥១លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលមានការកើនឡើងប្រហែល២៦១% បើធៀបនឹងឆ្នាំ២០២២។នៅឆ្នាំ២០២១កម្ពុជា នាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ១៤៩លានដុល្លារ ហើយឆ្នាំ២០២២ ចំនួន២៦១លានដុល្លារដែលកើនឡើង៧៥ភាគរយ។ លោកជំទាវបានគូសបញ្ជាក់ថា សន្ទុះនៃកំណើនជាវិជ្ជមាន នៃការនាំចេញនេះ សរបញ្ជាក់ឲ្យឃើញអំពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធ រឹងមាំ និងគ្រប់ជ្រុងជ្រោយ រវាងក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក៏ដូចជាសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាផងដែរ។ ទន្ទឹមគ្នានេះ លោកស្រីកិត្តិបណ្ឌិត […]