សេដ្ឋកិច្ច »

ដោយៈសិរីមតី ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វ នាថ្ងៃទី២១ ខែកុម្ភៈ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងធ្វើសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វ។ នេះជាព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំ ហើយមានសារៈសំខាន់សម្រាប់វិស័យ ដែលមានអ្នកចូលរួមប្រមាណជា៥០០ នាក់ មកពីភាគីពាក់ព័ន្ធក្នុងវិស័យចិញ្ចឹមសត្វ រួមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បានមានប្រសាសន៍ថា៖កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម និងសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយ និរន្តរភាពលើវិស័យចិញ្ចឹមសត្វ ជាព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំ ហើយមានសារៈសំខាន់ សម្រាប់វិស័យចិញ្ចឹមសត្វដូចជា ជ្រូក គោ ក្របី ចៀម ពពែ និងបសុបក្សី ព្រមទាំងរោងចក្រផលិតចំណីសត្វ ក្រុមហ៊ុនផ្គត់ផ្គង់ចំណីសត្វ ក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំសត្វ ក្រុមហ៊ុនលក់ឧបករណ៍សម្រាប់បម្រើនៅក្នុងវិស័យចិញ្ចឹមសត្វ អ្នកកែច្នៃ អ្នកលក់សាច់ ស្ថាប័នផ្នែកអប់រំវិទ្យា សាស្រ្តសត្វ ។ លោកបានឱ្យដឹងថា៖គោលបំណងរបស់កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមគឺ ដើម្បីបង្ហាញអំពីលទ្ធផល សម្រេចបានក្នុងឆ្នាំ២០២៤ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ និងវឌ្ឍនភាពវិស័យ ចិញ្ចឹមសត្វនៅកម្ពុជា។កិច្ចប្រជុំប្រចាំឆ្នាំ ភ្ជាប់ជាមួយសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វដែលនឹងណែនាំបច្ចេកទេស បច្ចេកវិទ្យា និងសេវាកម្មគាំ ទ្រដល់វិស័យចិញ្ចឹមសត្វ។មិនតែប៉ុណ្ណោះដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម សិក្ខាសាលាបានណែនាំអំពីការគ្រប់គ្រងកសិដ្ឋានដែលធន់នឹងការប្រែប្រួលអាកាសធាតុការបង្ការនិងគ្រប់គ្រងជំងឺប៉េស្ត ជ្រូកអាហ្វ្រិកនិងបច្ចេកទេសគ្រប់គ្រងចំណាយឱ្យមានប្រសិទ្ធភាពការធ្វើឲ្យប្រសើរឡើងនូវវិធានការ ជីវសុវត្ថិភាព សុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងអំពីភាព […]

ដោយ៖ស-សម្បត្តិ ភ្នំពេញ៖ សមាគមសហព័ន្ធ ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានរៀបចំកម្មវិធីចែករំលែកពីវិធីសាស្រ្តនៃការធ្វើ Personal Branding ទៅដល់សមាជិកសមាគម និងជាពិសេសគឺម្ចាស់អាជីវកម្ម។ កម្មវិធីចែករំលែកនេះ គឺបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមសហព័ន្ធ ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA ដែលមានទីតាំងស្ថិតនៅ បុរីអ័រគីដេ ដឹពោធិ៍ចិនតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមមាន   សមាជិកសមាគមCTAFA, សមាជិកសមាគមសហគ្រិនវីម៉ូនៅកម្ពុជា និងម្ចាស់អាជីវកម្មប្រមាណ៤០នាក់។ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA បានបញ្ជាក់នៅក្នុងកម្មវិធីចែករំលែកនោះថា ការធ្វើPersonal Branding គឺជារឿងដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ម្ចាស់អាជីវកម្មទាំងអស់។ ឯកឧត្តម អ៊ុំ សារ៉ាវុធ បានលើកឡើងថា Branding គឺជាវិធីនៃការបង្កើតនិងគ្រប់គ្រងអត្តសញ្ញាណ Identity និងភាពប្លែកពីគេ Unique របស់អាជីវកម្ម ដើម្បីធ្វើឲ្យអតិថិជនបានស្គាល់និងជឿទុកចិត្តលើម៉ាកយីហោដែលហៅថា Brand ។ ប៉ុន្តែវាមិនមែនមានត្រឹមតែ Logo ឬឈ្មោះតែប៉ុណ្ណោះទេ។ Branding គឺជាប្រព័ន្ធដំណើរការដែលបន្សំគ្រប់មុខងាររបស់អាជីវកម្មទាំងអស់។ […]

ភ្នំពេញ ៖ ទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀល បានបន្តធ្លាក់ដល់ដៃអតិថិជនដែលមានសំណាងម្នាក់ទៀតហើយ រស់នៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ សម្រាប់អ្នកដែលមានសំណាងរូបនេះមានឈ្មោះ ហម ទៀង ភេទស្រី អាយុ ៥៣ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកសិករ និងមានប្ដីជាកម្មករសំណង់ និងដើររកត្រីនៅក្នុងតំបន់។ នៅចំពោះមុខក្រុមការងារដែលយកទឹកប្រាក់រង្វាន់ប្រគល់ជូនដល់លំនៅដ្ឋាន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកស្រី ហម ទៀង បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ចំពោះកម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែ ហើយប្ដីស៊ីឈ្នួលធ្វើជាកម្មករសំណង់ និងដើររកត្រីនៅក្នុងតំបន់ ដែលអាចរកប្រាក់កម្រៃបានចន្លោះពី៨០ម៉ឺនរៀល ទៅ១លានរៀលតែប៉ុណ្ណោះក្នុងមួយខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយឡែក សម្រាប់ការត្រូវរង្វាន់ធំពីភេសជ្ជៈ ខារ៉ាបាវ គឺជារឿងដែលស្មានមិនដល់ ដោយកាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលទៅច្រូវស្រូវជាមួយអ្នកភូមិក៏ទិញភេសជ្ជៈខារ៉ាបាវចែកគ្នាហូបនៅវាលស្រែនៅពេលអស់កម្លាំង លុះពេលគាស់ក៏ឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលបានឃើញរង្វាន់ធំភ្លាម អ្នកស្រីគិតថាត្រូវរង្វាន់១លានរៀលតែប៉ុណ្ណោះ ហើយក៏ស្រែកប្រាប់អ្នកដែលទៅស្រែជាមួយគ្នា ប៉ុន្តែកូនដែលនៅក្បែរបានជួយពិនិត្យមើលទើបដឹងថាត្រូវរង្វាន់ធំ១២៥លានរៀល ហើយក្រោយមកក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។ ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសងបំណុលគេ និងទិញដីស្រែបន្ថែម ហើយសល់ប៉ុន្មានទុកចែកឱ្យកូនធ្វើជាដើមទុនរកស៊ី និងទុកមួយចំណែកសម្រាប់ជីវភាពគ្រួសារ ព្រោះវ័យក៏ជ្រេរបន្តិចទៅហើយ។ ជាចុងក្រោយ អ្នកស្រី […]

ដោយ៖ព្រះអង្គខ្មៅ បាត់ដំបង÷ និយតករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) ប្រកាសជំហរទទួលពាក្យបណ្តឹងរបស់សាធារណជនដែលមានវិវាទ មិនពេញចិត្តជាមួយក្រុមហ៊ុនធានារ៉ាប់រងទាំងឡាយ។ នៅក្នុងសិក្ខាសាលាពីផលិតផលធានារ៉ាប់រងទូទៅនៅក្នុងខេត្តបាត់ដំបង ដែលបើកធ្វើនៅថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ ២០២៥នេះ ឯកឧត្តម ប៊ូ ចាន់ភីរ៉ូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា÷ ក្រៅពីការធានានូវភាពរឹងមាំ ភាពកក់ក្តៅ និងជំនឿទុកចិត្តដល់អតិថិជន និយ័តករធានារ៉ាប់រងកម្ពុជា ក៏មានយន្តការបើកទូលាយទទួលពាក្យបណ្តឹងរបស់សាធារណជនទាំងឡាយផងដែរប្រសិនបើមានវិវាទធានារ៉ាប់រង ឬមិនពេញចិត្តនឹងសកម្មភាពគ្រឹះស្ថានធានារ៉ាប់រងនានាដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។ ន.ធ.ក ក៏អាចផ្តល់នូវការឆ្លើយបំភ្លឺជាលិខិតលាយលក្ខណ៍អក្សរ ផ្ទាល់មាត់ដល់អ្នកដាក់ពាក្យបណ្តឹងតាមរយ:ទូរសព្ទ បណ្តាញសង្គម សារអេឡិចត្រូនិក និងតាមរយ:គេហទំព័រផ្លូវការរបស់ ន.ធ.ក។ ឯកឧត្តម ប៊ូ ចាន់ភីរ៉ូ បានបញ្ជាក់បន្តថា÷ និយ័តករធានារ៉ាប់រងកម្ពុជា ជាស្ថាប័នឯករាជ្យក្នុងការបំពេញមុខងារ តួនាទី ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យធានារ៉ាប់រង ក៏ដូចជា សោធនឯកជន  បច្ចុប្បន្ន និងពេលចំពោះមុខ ន.ធ.ក បាននឹងកំពុងដើរតួយ៉ាងសំខាន់ ពិសេសបានធានានូវភាពរឹងមាំ ឧត្តមភាពប្រកួតប្រជែងប្រកបដោយចីរភាពរបស់គ្រឹះស្ថានធានារ៉ាប់រងទាំងអស់ដើម្បីបម្រើដល់ពលរដ្ឋកម្ពុជាគ្រប់រូប និងជំរុញកំណើនសេដ្ឋកិច្ចជាតិមួយផ្នែកថែមទៀត។ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងដែរថា÷ តាមរយ:ការផ្តល់សេវាពីនិយ័តករកម្ពុជា ពលរដ្ឋប្រាកដជានឹងទទួលបាននូវសារប្រយោជន៍តាមកម្រិតស្តង់ដា […]

ដោយ៖ សិរីមតី ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទៅដល់ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ​មូលនិធិ២៥រៀល របស់វីតាល់ បានចូលរួមសហការ ជាមួយកាកបាទក្រហមកម្ពុជា រៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ» ដែលមានអ្នកចូលរួមប្រមាណជាង​ ២០០នាក់ នាព្រឹកថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។ កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាព​របស់លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព លោកគ្រូ អ្នកគ្រូពេទ្យ ថ្នាក់ដឹកនាំ […]

ដោយ៖ប្រសិទ្ធ ភ្នំពេញ៖ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅ (CTAFA) និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ (IFA) បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយស្ដីពីបច្ចុប្បន្នភាព និងនីតិវិធីរដ្ឋបាលសារពើពន្ធ ក្នុងកាតព្វកិច្ចនៃការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់អ្នកជាប់ពន្ធឆ្នាំ២០២៤ ជូនដល់សាធារណជន ម្ចាស់ជីវកម្ម សិស្ស និស្សិត ជាពិសេសអ្នកដែលឈរនៅលើវិស័យពន្ធដារគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ ជាដើម។ សមាគម CTAFA គឺជាសមាគមដ៏ធំមួយនិងដំបូងគេបង្អស់នៅកម្ពុជា ដែលបានចូលរួមលើកកម្ពស់ការអនុវត្តកាតព្វកិច្ចសារពើពន្ធ របស់ធុរកិច្ចជនឲ្យបានត្រឹមត្រូវនិងស្របច្បាប់ ចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ អប់រំ និងបណ្ដុះបណ្ដាលច្បាប់សារពើពន្ធ ជាពិសេសគឺចូលរួមសហការជំរុញឲ្យមានវប្បធម៌ ចូលរួមបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ និងធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនបានឆាប់រហ័ស។ ជាក់ស្ដែង នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាប់ដៃគូជាមួយ វិទ្យាស្ថាន IFA រៀបចំសិក្ខាសាលា ដែលធ្វើឡើងនៅអគារវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ ជាន់ទី៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សិក្ខាសាលាដ៏ពិសេសនេះ មានការអញ្ជើញចូលរួមពីលោកអគ្គនាយកវិទ្យាស្ថាន IFA, អនុប្រធាន សមាគម CTAFA និងថ្នាក់ដឹកនាំមួយចំនួនទៀត, វាគ្មិនសំខាន់ៗចំនួន ៣រូប, ម្ចាស់អាជីវកម្ម, គណនេយ្យករ, សិស្ស, […]

ប្រែសម្រួល៖ ស្រីនិច ប៉េកាំង៖ ប្រធានាធិបតីចិន ស៊ី ជីនភីង មានគម្រោងដឹកនាំសន្និសីទមួយដើម្បីលើកកម្ពស់ទឹកចិត្តវិស័យឯកជននៅសប្តាហ៍ក្រោយ ដែលនឹងមានវត្តមានមេដឹកនាំអាជីវកម្មរបស់ប្រទេស រួមទាំងសហស្ថាបនិកក្រុមហ៊ុន Alibaba លោក ចេក ម៉ា ដោយយោងតាមប្រភពចំនួនបីនាក់ដែលបានដឹងអំពីកិច្ចប្រជុំនេះ។ លោក ស៊ី កម្រដឹកនាំសន្និសីទអំពីវិស័យឯកជនណាស់ ហើយព្រឹត្តិការណ៍នេះបង្ហាញពីបញ្ហាប្រឈមជាច្រើនដែលក្រុមហ៊ុនចិនកំពុងជួបប្រទះ ចាប់ពីភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រហូតដល់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចក្នុងស្រុក។ សហគ្រិនជាច្រើននឹងមកពីវិស័យបច្ចេកវិទ្យា ហើយលោក ស៊ី ត្រូវបានរំពឹងថានឹងលើកទឹកចិត្តពួកគេឱ្យពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងស្រុកនិងអន្តរជាតិ ក្នុងបរិបទនៃសង្រ្គាមបច្ចេកវិទ្យារវាងចិននិងអាមេរិកដែលកំពុងកើនឡើង នេះបើតាមប្រភពពីរបានឱ្យដឹង។ សន្និសីទនេះទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ (ថ្ងៃទី១៧ ខែកុម្ភៈ) នេះបើតាមប្រភពបីបានឱ្យដឹង។ ព័ត៌មាននៃសន្និសីទនេះត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reuters។ លោក ផូនី ម៉ា នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent នឹងមានវត្តមាននៅទីនោះ នេះបើតាមប្រភពពីរបានឱ្យដឹង។ លោក ឡេ ជុន នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតស្មាតហ្វូននិងរថយន្តអគ្គិសនី Xiaomi ព្រមទាំងលោក វ៉ាង ស៊ីងស៊ីង ស្ថាបនិកក្រុមហ៊ុនមនុស្សយន្ត Yushu Technology ទំនងជានឹងចូលរួមផងដែរ […]

ប្រែសម្រួល ៖ លន ស្រស់ តូក្យូ ៖ ក្រុមហ៊ុន Honda Motor របស់ជប៉ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនក្នុងត្រីមាសទី៣ បានកើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការលក់រថយន្តក្នុងទីផ្សារសហរដ្ឋអាមេរិកមានភាពរឹងមាំ និងការចុះខ្សោយនៃប្រាក់យ៉េន។ ក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី២ របស់ជប៉ុននេះ បានរាយការណ៍ថា ប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសមានចំនួន ៣៩៧,៣ ប៊ីលានយ៉េន (២,៥៨ ប៊ីលានដុល្លារ) ខណៈដែលការប៉ាន់ស្មានជាមធ្យមពីអ្នកវិភាគចំនួន៧រូបដែលធ្វើឡើងដោយក្រុមហ៊ុន LSEG មានចំនួន ៤០៣,៧ ប៊ីលានយ៉េន៕ ប្រភព៖ Reuters

ព្រៃវែង ៖ បន្ទាប់ពីស្វែងរកឃើញអ្នកដែលមានមហាសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក តាន់ អ៊ីឈីតាន់ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានផ្តល់វត្តមានជាកិត្តិយសចុះប្រគល់ទឹកប្រាក់រង្វាន់ដោយផ្ទាល់ដល់អតិថិជនប្រកបដោយភាពស្និទ្ធស្នាល ដែលរស់នៅភូមិពោធិ៍២ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ហាន ភិច ភេទស្រី អាយុ ៤២ឆ្នាំ បច្ចុប្បន្នមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ មានកូនស្រីបម្រើការងារជាកម្មការិនីរោងចក្រនៅក្នុងតំបន់ និងមានស្វាមីជាអ្នកដើរទិញអេតចាយលក់ ដើម្បីចំណូលគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ថ្លែងប្រាប់ លោក តាន់ អ៊ីឈីតាន់ និងក្រុមការងារដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់១០០លានរៀលដល់លំនៅដ្ឋាន អ្នកស្រី ហាន ភិច បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ កម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយខ្លាំង ព្រោះក្នុងមួយខែអាចរកបានចំណូលសរុបរួមគ្នាប្រមាណជាង១លានរៀល ដែលក្រៅពីចំណាយទៅលើការហូកចុកប្រចាំថ្ងៃត្រូវចំណាយទៅលើការជួលដីស្រែគេ និងមានជាប់ជំពាក់បំណុលច្រើន។ ដោយឡែកពាក់ព័ន្ធទៅនឹងការឈ្នះរង្វាន់ទឹកប្រាក់១០០លានរៀលនេះ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នៅពេលទៅមើលការប្រគំតន្ត្រីភេសជ្ជៈ ខារ៉ាបាវ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង អ្នកស្រីបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដង […]

ដោយ៖សិរីមតី ភ្នំពេញ៖ ក្រសួងសុខាភិបាលចង់ឃើញការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យឯកជន ប្រកបដោយវិជ្ជាជីវៈ ដែលមានទាំងគុណភាពខ្ពស់ និងសុវត្ថិភាព ជាមួយតម្លៃសមរម្យ និងអាចទទួលបានការជឿទុកចិត្តពីអ្នកជំងឺមកកាន់មន្ទីរពេទ្យ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមន្ទីរពេទ្យអ៊ីនធឺឃែរ របស់កម្ពុជា និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់ របស់ថៃ ដើម្បីពង្រឹងបន្ថែមលើសេវាសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានណែនាំឱ្យមន្ទីពេទ្យឯកជនទាំងអស់ បន្តអនុវត្តនូវអ្វីដែលបានអនុវត្តបានល្អកន្លងមក ជាពិសេសក្រមសីលធម៍វិជ្ជាជីវៈរបស់ខ្លួនទៅកាន់អ្នកជំងឺឱ្យបានកាន់តែល្អបន្ថែមទៀត និងបន្តអភិវឌ្ឍនូវជំនាញវេជ្ជសាស្ត្ររបស់ខ្លួនឱ្យបានកាន់តែខ្ពស់បន្ថែមទៀត និងបានស្នើឱ្យបុគ្គលិក គ្រូពេទ្យ គិលានុបដ្ឋាយិកា នៅតាមជំនាញទាំងអស់ មេត្តាចុះឈ្មោះ និងបំពេញកាតព្វកិច្ចក្នុងគណៈវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នាផងដែរ។ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិក និងអគ្គនាយិកាប្រតិបត្តិនៃ មន្ទីរពេទ្យ អ៉ីនធ័រឃែរ បានមានប្រសាសន៍ថា ការចាប់ដៃគូសហការជាមួយនឹងមន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ នឹងនាំមកនូវធនធានផ្នែកសុខាភិបាលបន្ថែមមកកាន់មន្ទីរពេទ្យ អ៊ីនធ័រឃែរ នៅពេលដែលមានអ្នកឯកទេសកាន់តែច្រើន មន្ទីរពេទ្យរឹតតែអាចផ្ដល់ជូននូវសេវាសុខភាពទៅអ្នកជំងឺបានកាន់តែទូលំទូលាយ ជាមួយនឹងស្តង់ដារវិជ្ជសាស្រ្តខ្ពស់បំផុតមួយ ខណៈដែលយើងនៅតែរក្សាបាននៅភាពងាយស្រួល និងការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ សម្រាប់សហគមន៍ និងប្រទេសរបស់យើងផងដែរ។ លោកស្រីបណ្ឌិត Artirat Charukitpipat […]

ដោយ៖ សុខុម ស្ទឹងត្រែងៈ បើតាមការបង្ហើបពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានឱ្យដឹងថា៖ កសិផលកសិកម្ម ដែលផលិតបានប្រចាំឆ្នាំជួយផ្គត់ផ្គង់តម្រូវការក្នុងខេត្តរួចនាំចេញទៅក្រៅប្រទេសបានដល់ទៅជាង១លានតោនឯណោះ។ បើទោះបីជាសកលលោក ជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ខេត្តស្ទឹងត្រែងនៅតែអាចមានលទ្ធភាពផលិតវត្ថុធាតុដើម ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង។ ការលើកឡើងបែបនេះដោយសារខេត្តមានផ្ទៃដីនៅធំទូលាយ បើធៀបទៅនឹងបណ្តាខេត្តដទៃទៀត។ខេត្តនេះមានសក្តានុពល អំណោយផលខ្លាំង លើដំណាំផ្នែកកសិឧស្សាហកម្ម។ កក្តាទាំងនេះ គឺរង់ចាំតែអ្នកមកបណ្តាក់ទុនវិនិយោគធំៗរកស៊ីតែប៉ុណ្ណោះ។ ខេត្តស្ទឹងត្រែង មានសណ្ឋានដីខ្ពង់រាប និងទំនាប មានដងទន្លេចំនួន៤ហូរកាត់។ទន្លេមេគង្គដែលតភ្ជាប់ពីប្រទេសចិន ថៃ ឡាវ កម្ពុជាទៅកាន់សមុទ្រ ស្ថិតក្នុងតំបន់ឥណ្ឌូចិន។ប្រភពទឹកប្រើប្រាស់ ដីមានជីជាតិដាំដុះ ដំណាំលូតលាស់បានល្អណាស់។ប្រជាជនក្នុងខេត្តបានពឹងផ្អែកលើកសិកម្មជាចម្បង។ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែងបាននិយាយថា ដំណាំដែលសមស្របតាមផ្ទៃដីគឺដំណាំកសិឧស្សាហកម្ម។ សព្វថ្ងៃនេះរួមមាន៖ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្វាយ ចេកអំបូងលឿងនិងដំណាំរួមផ្សំជាច្រើនមុខទៀត។ ក្រៅពីនេះសណ្ឋានដីគឺអំណោយផលផងដែរក្នុងការចិញ្ចឹមសត្វតាមស្តង់ដាបច្ចេកទេសកសិកម្មនិងនាំចេញ។ លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា៖ កសិករផលិតដំណាំដំឡូងមីបានជាង៥សែនតោនក្នុង១ឆ្នាំ លើផ្ទៃដីដាំបានជាង៤ម៉ឺនហិកតា។ ស្វាយចន្ទីមានជាង៥ម៉ឺនហិកតា ទទួលបានទិន្នផល៥ម៉ឺនតោន ប្រចាំឆ្នាំ។ ក្រៅពីនេះមានដីដាំកៅស៊ូជាង១ម៉ឺនហិកតា។ដំណាំស្វាយជាង៤ពាន់ហិកតានិងដំណាំផ្សេងៗរាប់ពាន់ហិកតា កំពុងដាំដុះបង្កបង្កើនផលផលិតបានជាង១លានតោនក្នុង១ឆ្នាំៗនៃដំណាំទាំងអស់។ លោក ទុំ នីរ៉ូ […]

ប្រែសម្រួល ៖ លន ស្រស់ តៃប៉ិ៖ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាប់កិច្ចសន្យាធំជាងគេលើពិភពលោក និងជាក្រុមហ៊ុនដំឡើងទូរសព្ទ iPhone ធំជាងគេរបស់ក្រុមហ៊ុន Apple បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រាក់ចំណូលរបស់ខ្លួនក្នុងខែមករាបានកើនឡើង ៣,១៦ ភាគរយ ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុន Foxconn បានឱ្យដឹងថា ខ្លួនរំពឹងថានឹងមានកំណើនខ្ពស់ក្នុងត្រីមាសទីមួយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបន្ថែមថា ខ្លួនមានការមើលឃើញកាន់តែច្បាស់សម្រាប់ត្រីមាសទីមួយ ជាងកាលពីមួយខែមុន៕ ប្រភព៖ Reuters

ដោយ៖ ប្រសិទ្ធ ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនកិត្តិយសក្នុងការចែករំលែកពីការកសាងប្រេនឌីងក្នុងសម័យឌីជីថលនៅក្នុងកម្មវិធីជំនួបសហគ្រិន,ម្ចាស់អាជីវកម្មដែលរៀបចំឡើងដោយសមាគមសហគ្រិនវីម៉ូនៅកម្ពុជា (VMOVE)។  សមាគមសហគ្រិនវីម៉ូនៅកម្ពុជា (VMOVE) ដែលមានឯកឧត្តមសួន ម៉ិ ជាប្រធាន បានរៀបចំកម្មវិធីជំនួបសហគ្រិន ម្ចាស់អាជីវកម្ម ផ្គូផ្គងពាណិជ្ជកម្មក្រោមប្រធានបទ សហគ្រិនកសាងប្រេនឌីងក្នុងសម័យឌីជីថល សម្រាប់សហគ្រាសធនតូចនិងមធ្យមនៅក្នុងឆ្នាំ២០២៥។ កម្មវិធីនេះគឺបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគារ The Desk Connexion ជាន់ទី១ ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីឲ្យមានជំនួបសហគ្រិន ម្ចាស់អាជីវកម្ម ផ្គូផ្គងពាណិជ្ជកម្ម ជូនដល់សមាជិក សមាជិការបស់ខ្លួន។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាគណៈធិបតីកិត្តិយស, ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធ ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា ហៅកាត់ថា CTAFA ជាវាគ្មិនកិត្តិយស, សមាជិកសមាជិកាសមាគម និងម្ចាស់ជីវកម្មថ្មីៗជាង ៦០ នាក់បានចូលរួម។ ជំនួបនេះគឺរៀបចំឡើងដើម្បីបូកសរុបការងារសមាគម ពង្រឹងផែនការយុទ្ធសាស្ត្រក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅសម្រាប់ឆ្នាំ២០២៥ […]

ប្រែសម្រួល៖ តារា ប៉េកាំង៖ រថយន្តអគ្គិសនីជំនាន់ខ្ពស់ប្រភេទប្រណីត SU7 Ultra របស់ក្រុមហ៊ុន Xiaomi នឹងចេញលក់នៅចុងខែកុម្ភៈ ដោយមានគោលដៅលក់ឲ្យបាន១០.០០០គ្រឿងសម្រាប់ឆ្នាំនេះ នេះបើយោងតាមការប្រកាសរបស់លោក Lei Jun ស្ថាបនិកក្រុមហ៊ុននេះ នៅលើគណនី Red Note របស់លោកកាលពីថ្ងៃពុធ៕ ប្រភព៖ Reuters

ប្រែសម្រួល៖ រតនា ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា SailPoint បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេកំពុងដាក់គោលដៅតម្លៃទីផ្សាររហូតដល់ ១១,៥ ប៊ីលានដុល្លារ ក្នុងការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនដែលគាំទ្រដោយមូលនិធិវិនិយោគឯកជន ត្រូវបានរំពឹងថានឹងដឹកនាំទីផ្សារ IPO ដោយសារអ្នកឧបត្ថម្ភចង់លក់ការកាន់កាប់ភាគហ៊ុនរបស់ពួកគេ និងផ្តល់មូលធនត្រឡប់ទៅវិនិយោគិនវិញ។ SailPoint និងក្រុមហ៊ុនមេ Thoma Bravo កំពុងផ្តល់ភាគហ៊ុនចំនួន ៥០ លានឯកតា ក្នុងតម្លៃចន្លោះពី ១៩ ដល់ ២១ ដុល្លារក្នុងមួយឯកតា ដើម្បីប្រមូលទុនសរុបរហូតដល់ ១,០៥ ប៊ីលានដុល្លារ។ SailPoint ដែលមានមូលដ្ឋាននៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ កំពុងផ្តល់ភាគហ៊ុន ៤៧,៥ លានឯកតា ខណៈដែល Thoma Bravo កំពុងលក់ភាគហ៊ុន ២,៥ លានឯកតា។ IPO នេះនឹងក្លាយជាការសាកល្បងសំខាន់នៃចំណាប់អារម្មណ៍វិនិយោគិន និងកើតឡើងបន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនដ៏លេចធ្លោមួយចំនួនមានលទ្ធផលមិនល្អ។ វាអាចកំណត់ទិសដៅសម្រាប់ក្រុមហ៊ុនផ្សេងទៀតដែលកំពុងពិចារណាធ្វើការបោះផ្សាយលក់ភាគហ៊ុនក្នុងខែខាងមុខ។ ខណៈដែលមានការស្តារឡើងវិញក្នុងទីផ្សារ IPO វិនិយោគិននៅតែប្រុងប្រយ័ត្នក្នុងការជ្រើសរើសក្រុមហ៊ុនដែលត្រូវគាំទ្រ និងប្រុងប្រយ័ត្នអំពីតម្លៃវាយតម្លៃ។ បង្កើតឡើងក្នុងឆ្នាំ ២០០៥ SailPoint ឯកទេសក្នុងកម្មវិធីគ្រប់គ្រងអត្តសញ្ញាណ […]

ប្រែសម្រួល ៖ លន ស្រស់ តូក្យូ៖ ក្រុមហ៊ុន Panasonic Holdings បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា( សប្តាហ៍មុន) ប្រាក់ចំណេញប្រតិបត្តិការត្រីមាសទី៣ នៃផ្នែកថាមពលរបស់ខ្លួន ដែលផ្គត់ផ្គង់ថ្មឱ្យក្រុមហ៊ុន Tesla បានកើនឡើង ៣៩% ធៀបនឹងឆ្នាំមុន ដោយសារការកើនឡើងនៃប្រាក់ចំណេញនៅរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក និងការកើនឡើងនៃការលក់ប្រព័ន្ធស្តុកថាមពល។ ប្រាក់ចំណេញប្រតិបត្តិការសម្រាប់ផ្នែកសំខាន់នេះ បានកើនឡើងដល់ ៤២ ប៊ីលានយេន (២៧០,៤៦ លានដុល្លារ) ដោយសារការកើនឡើងនៃប្រាក់ចំណេញនៅរោងចក្រអាមេរិក បានជួយទូទាត់ការធ្លាក់ចុះជារួមនៃការលក់នៅក្នុងអាជីវកម្មផ្នែកយានយន្តរបស់ខ្លួន នេះបើយោងតាមឯកសារបទបង្ហាញរបស់ក្រុមហ៊ុន៕ (១ ដុល្លារ = ១៥៥,២៩០០ យេន) ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ប្រធានាធិបតី Donald Trump បានបញ្ជាក់ថា ពន្ធគយដ៏ធំធេងដែលលោកបានដាក់លើប្រទេសម៉ិកស៊ិក កាណាដា និងចិន អាចបង្កឱ្យមានការឈឺចាប់ “រយៈពេលខ្លី” សម្រាប់ជនជាតិអាមេរិក ខណៈដែលទីផ្សារសកលបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភថា ពន្ធគយទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងបង្កើនអតិផរណាឡើងវិញ។ លោក Trump បានមានប្រសាសន៍ថា លោកនឹងជជែកជាមួយថ្នាក់ដឹកនាំប្រទេសកាណាដា និងម៉ិកស៊ិក នៅថ្ងៃចន្ទ (ថ្ងៃទី៣ ខែកុម្ភៈ) ដែលបានប្រកាសដាក់ពន្ធគយតបតវិញដូចគ្នា ប៉ុន្តែលោកមិនរំពឹងថា ពួកគេនឹងផ្លាស់ប្តូរគំនិតរបស់លោកឡើយ។ “ខ្ញុំមិនរំពឹងថានឹងមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ” លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅពេលលោកត្រឡប់មកវ៉ាស៊ីនតោនវិញពីដំណាក់ Mar-a-Lago របស់លោកនៅរដ្ឋហ្វ្លូរីដា។ “ពួកគេជំពាក់យើងប្រាក់ច្រើនណាស់ ហើយខ្ញុំប្រាកដថាពួកគេនឹងសងយើងវិញ។” លោកក៏បានមានប្រសាសន៍ផងដែរថា ពន្ធគយនឹង “កើតឡើងជាក់ជាមិនខាន” ជាមួយសហភាពអឺរ៉ុប ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ទេ។ សេដ្ឋវិទូបាននិយាយថា ផែនការរបស់ប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ ក្នុងការដាក់ពន្ធគយ២៥ភាគរយលើប្រទេសកាណាដា និងម៉ិកស៊ិក និង១០ភាគរយលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតទាំងបីរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចសកលយឺតយ៉ាវ និងធ្វើឱ្យថ្លៃទំនិញកើនឡើងសម្រាប់ជនជាតិអាមេរិក។ លោក Trump និយាយថា វាជាការចាំបាច់ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ និងការជួញដូរគ្រឿងញៀន ព្រមទាំងជំរុញឧស្សាហកម្មក្នុងស្រុក។ “យើងអាចនឹងមានការឈឺចាប់បន្តិចបន្តួចក្នុងរយៈពេលខ្លី ហើយប្រជាជនយល់ពីរឿងនេះ។ ប៉ុន្តែក្នុងរយៈពេលវែង […]

ដោយ៖កំចាយ កំពត÷ ដោយសារតែការលក់ផលិតផលស្ថិតនៅលើតម្លៃ និងកាលវេលាកំណត់របស់ឈ្មួញកណ្តាល អ្នកផលិតទ្រូ ឈ្នាង អង្រុត បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធជួយរកទីផ្សារឲ្យទូលំទូលាយដើម្បីពួកគាត់មានកម្លាំងចិត្តថែរក្សាចំណេះជំនាញដែលជាកេរដំណែលសម្បត្តិវប្បធម៌ខ្មែរបន្តទៀត។ ស្ត្រីឈ្មោះ ស៊ន គឹម អាយុ ៤៣ឆ្នាំ កសិកររស់នៅភូមិស្រែសំរោង ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា៖ ដោយទទួលបានការបណ្តុះបណ្តាលចំណេះជំនាញកាលពីឆ្នាំំ២០១៥ គាត់ និងប្តីក៏ចាប់យកមុខរបរធ្វើទ្រូ និងឈ្នាងដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ។ ទ្រូដែលពួកគាត់ធ្វើជាប្រភេទធំ គឺបណ្តោយ១,២០ម៉ែត មុខកាត់០,៤០ម៉ែត្រ និងបណ្តោយ០,៨០ម៉ែត្រ មុខកាត់០,២៥ម៉ែត្រ។ មួយថ្ងៃក្នុងម្នាក់ ពួកគាត់អាចធ្វើទ្រូ ឬឈ្នាងបានមួយដោយសម្រាកតែពេលដណ្តាំនិងហូបបាយប៉ុណ្ណោះ។ កសិករដដែលបានបញ្ជាក់ថា ទ្រូលក់បានថ្លៃតែរដូវវស្សាទេ គឺទំហំធំតម្លៃពី៣ម៉ឺនរៀលទៅ៣ម៉ឺន៥ពាន់រៀល ចំណែកប្រភេទតូចពី២ម៉ឺនរៀលទៅ២ម៉ឺន៥ពាន់រៀល។ ឯឈ្នាងថោកជាងទ្រូទើបគាត់មិនសូវធ្វើ។ ដោយឡែកខែវស្សា ប្រភេទទ្រូធំតម្លៃត្រឹម១ម៉ឺន២ពាន់រៀលទៅ១ម៉ឺន៥ពាន់រៀល និងប្រភេទតូចតម្លៃ៨ពាន់។ ស្រ្តី ស៊ន គឹម បានបន្តថា ទ្រូ និងឈ្នាង ឈ្មួញចុះមកប្រមូលទិញតែនៅខែវស្សា បើខែប្រាំងពិបាកលក់ណាស់។ ម្ល៉ោះហើយ ចាប់ពីចុងខែវស្សា ពួកគាត់ត្រឹមតែបិតបន្ទោះ រកកាប់វល្លិ ត្បាញប្រើស រួចរៀបចំទុកសម្រាប់ដំឡើងនៅមុនខែវស្សាចូលមកដល់។ ស្ត្រីដដែលបានអំពាវនាវថា ដើម្បីតម្លៃទ្រូ និងឈ្នាងប្រសើរជាងនេះ […]

ប្រែសម្រួល៖ស្រីនិច ប្រទេសចិននឹងប្តឹងតវ៉ាពន្ធគយរបស់សហរដ្ឋអាមេរិកតាមរយៈអង្គការពាណិជ្ជកម្មពិភពលោក (WTO) នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃអាទិត្យ (ថ្ងៃទី២ ខែកុម្ភៈ)។ ក្រសួងបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ពន្ធគយដោយសហរដ្ឋអាមេរិក “រំលោភយ៉ាងធ្ងន់ធ្ងរ” លើច្បាប់របស់ WTO ដោយជំរុញឱ្យសហរដ្ឋអាមេរិក “ចូលរួមក្នុងការសន្ទនាដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ”។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានចេញបញ្ជាឱ្យដាក់ពន្ធគយ ២៥ ភាគរយលើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និង ១០ ភាគរយលើទំនិញពីប្រទេសចិន ចាប់ពីថ្ងៃអង្គារ ដែលបង្កហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មថ្មីមួយ ដែលអ្នកសេដ្ឋកិច្ចបាននិយាយថា អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ និងបង្កើនអតិផរណាឡើងវិញ។ ប្រទេសចិនបានថ្លែងថា ខ្លួន “ប្រឆាំងយ៉ាងម៉ឹងម៉ាត់” នឹងពន្ធគយថ្មីដែលដាក់លើប៉េកាំងដោយលោកត្រាំ ដោយប្តេជ្ញាថានឹងចាត់វិធានការតបតវិញដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យ ក្រសួងពាណិជ្ជកម្មចិនក៏បានរិះគន់ “ការអនុវត្តខុសឆ្គង” របស់វ៉ាស៊ីនតោន ដោយថ្លែងថា ប៉េកាំង “មិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឹងម៉ាត់”។ ក្រសួងបានបន្ថែមថា ពន្ធគយទាំងនេះ “មិនត្រឹមតែមិនជួយដោះស្រាយបញ្ហារបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា”។ “ចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមើលឃើញ និងដោះស្រាយបញ្ហារបស់ខ្លួនដូចជាថ្នាំហ្វិនតានីល ដោយប្រកបដោយភាពវិជ្ជមាន និងសមហេតុផល ជាជាងការគំរាមកំហែងប្រទេសផ្សេងដោយប្រើពន្ធគយគ្រប់ពេល” នេះបើតាមការថ្លែងរបស់ក្រសួង។ […]

ប្រែសម្រួល៖ ស្រីនិច លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃសៅរ៍ (ថ្ងៃទី១ ខែកុម្ភៈ) បានចេញបញ្ជាឱ្យដាក់ពន្ធគយ ២៥ ភាគរយលើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និង១០ ភាគរយលើទំនិញពីប្រទេសចិន ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃអង្គារ ហើយបានប្រកាសថា វិធានការនេះនឹងនៅតែបន្តរហូតដល់បញ្ចប់គ្រាអាសន្នជាតិទាក់ទងនឹងថ្នាំញៀន fentanyl និងអន្តោប្រវេសន៍ខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក។ ផលិតផលថាមពលពីប្រទេសកាណាដានឹងត្រូវបង់ពន្ធត្រឹមតែ១០ ភាគរយប៉ុណ្ណោះ ប៉ុន្តែការនាំចូលថាមពលពីប្រទេសម៉ិកស៊ិកនឹងត្រូវបង់ពន្ធពេញគឺ២៥ ភាគរយ នេះបើយោងតាមមន្ត្រីបានប្រាប់អ្នកសារព័ត៌មាន។ ឯកសារព័ត៌មានពីសេតវិមានស្តីពីពន្ធគយនេះបានឱ្យដឹងថា វានឹងនៅតែបន្តអនុវត្ត “រហូតដល់វិបត្តិនេះត្រូវបានកាត់បន្ថយ” ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីវិធានការណាខ្លះដែលប្រទេសទាំងបីត្រូវធ្វើដើម្បីឱ្យមានការលើកលែងនោះទេ។ ជំហាននេះគឺជាការអនុវត្តការគំរាមកំហែងដែលលោក Trump បានធ្វើជាច្រើនដងចាប់តាំងពីឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ហើយវាទំនងជានឹងបង្កឱ្យមានការសងសឹក និងហានិភ័យនៃការបង្កើតសង្គ្រាមពាណិជ្ជកម្មដែលអាចបង្កឱ្យមានការរំខានផ្នែកសេដ្ឋកិច្ចយ៉ាងទូលំទូលាយសម្រាប់ប្រទេសទាំងអស់ដែលពាក់ព័ន្ធ។ ប្រទេសទាំងបីនេះគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានការភ័យខ្លាចថា ពន្ធគយនេះនឹងនាំឱ្យមានការកើនឡើងថ្លៃទំនិញ។ មន្ត្រីខេត្ត និងថ្នាក់ដឹកនាំអាជីវកម្មនៅប្រទេសកាណាដាបានប្រតិកម្មដោយខឹងសម្បា ដោយអំពាវនាវឱ្យមានការដាក់ពន្ធគយយ៉ាងតឹងរឹងលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ម៉ិកស៊ិកបាននិយាយថា ម៉ិកស៊ិកនឹងឆ្លើយតបដោយដាក់ពន្ធគយសងសឹក។ ការប្រមូលពន្ធគយត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅម៉ោង ១២.០១ នាទីព្រឹក EST (០៥០១ GMT) នៅថ្ងៃអង្គារ យោងតាមបញ្ជាជាលាយលក្ខណ៍អក្សររបស់លោក Trump។ ប៉ុន្តែទំនិញនាំចូលដែលត្រូវបានដឹកជញ្ជូនតាមនាវា ឬតាមមធ្យោបាយដឹកជញ្ជូនចុងក្រោយមុនពេលចូលទៅសហរដ្ឋអាមេរិកមុនម៉ោង ១២.០១ នាទីព្រឹកថ្ងៃសៅរ៍ នឹងត្រូវបានលើកលែងពីពន្ធគយនេះ។ […]