ដោយ៖ សិរីមតី ភ្នំពេញ៖ ជាទំព័រប្រវត្តិសាស្ត្រថ្មីក្នុងឧស្សាហកម្មផលិតទឹកពិសា គឺវីតាល់ជាផលិតផលដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលគុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារ ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ អបអរសាទរ ទឹកពិសាវីតាល់គ្រប់ចំណុះ មោទនភាពផលិតផលជាតិ គុណភាព និងសុវត្ថិភាពខ្ពស់បំផុត បញ្ជាក់ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ ការប្រកាសជាផ្លូវការនៃសមិទ្ធផលថ្មីនេះដែរ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន វ័នម៉រ គ្រុប, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ក្រសួងសុខាភិបាល, លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF, ថ្នាក់ដឹកនាំក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), មន្ត្រីរាជការ ដៃគូអាជីវកម្ម […]
ដោយ៖ សិរីមតី ភ្នំពេញ៖ ណាហ្គាវើលដ៍ មានមោទនភាពផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាផ្នែកមួយនៃការអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ខ្លួនពេញមួយខែឧសភា។ ការប្រគំតន្ត្រី និងចម្រៀងពិសេសនេះ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរដើម្បីរំឭកដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA ដែលមាន ២០០០ កៅអីនៅណាហ្គាវើលដ៍ទី២។ ព្រឹត្តិការណ៍រយៈពេល ១ ម៉ោង ៣០ នាទីនេះ នឹងត្រូវធ្វើឡើងនៅ ២ ថ្ងៃ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្រាប់អ្នកដែលមានសំបុត្រអញ្ជើញ ខណៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គឺសម្រាប់សាធារណជនទូទៅទស្សនាដោយសេរីនៅវេលាម៉ោង ៥ ល្ងាច។ សាធារណជនតម្រូវឱ្យមានសំបុត្រដើម្បីចូលទស្សនានៅថ្ងៃទី១៧ ខែឧសភា ហើយសំបុត្រឥតគិតថ្លៃនឹងមានផ្តល់ជូនចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជប៉ុនលោក ស៊ិនិឈិ មិណាមិ វង់តន្ត្រីយុវជនអង្គរត្រូវបានដឹកនាំដោយនាយក លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក […]
ប្រែសម្រួល៖សហការី ឡុងដ៍៖ តម្លៃប្រេងបានធ្លាក់ចុះជាង ២% នៅថ្ងៃចន្ទ បន្ទាប់ពីក្រុម OPEC+ បានសម្រេចចិត្តនៅចុងសប្តាហ៍បន្តបង្កើនល្បឿននៃការផលិតប្រេង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់បន្ថែមចូលក្នុងទីផ្សារដែលមានភាពមិនច្បាស់លាស់នៃតម្រូវការ។ កិច្ចសន្យាប្រេង Brent បានធ្លាក់ចុះ $១,២៧ ឬ ២,០៧% មកនៅត្រឹម $៦០,០២ ក្នុងមួយបារ៉េល នៅម៉ោង ០៨:០២ GMT ខណៈដែលប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ $៥៦,៩៦ ក្នុងមួយបារ៉េល ធ្លាក់ចុះ $១,៣៣ ឬ ២,២៨%។ កិច្ចសន្យាទាំងពីរបានធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ៩ ខែមេសា នៅពេលទីផ្សារបើកនៅថ្ងៃចន្ទ បន្ទាប់ពីក្រុម OPEC+ បានឯកភាពបង្កើនល្បឿនការផលិតប្រេងជាលើកទីពីរជាប់គ្នា ដោយបង្កើនផលិតកម្មនៅខែមិថុនាចំនួន ៤១១,០០០ បារ៉េលក្នុងមួយថ្ងៃ (bpd)។ ការបង្កើនក្នុងខែមិថុនាពីប្រទេសផលិតទាំង៨ក្នុងក្រុម OPEC+ នឹងធ្វើឱ្យការបង្កើនសរុបរួមគ្នាសម្រាប់ខែមេសា ឧសភា និងមិថុនា ឡើងដល់ ៩៦០,០០០ bpd ដែលតំណាងឱ្យការដោះលែង ៤៤% នៃការកាត់បន្ថយផ្សេងៗចំនួន ២,២ […]
ភ្នំពេញ ៖ បន្ទាប់ពីបានប្រគល់ទឹកប្រាក់រង្វាន់ធំ ១០០លានរៀល ដល់អតិថិជនដែលមានសំណាងរស់នៅខេត្តព្រៃវែងកាលពីពេលកន្លងទៅនេះ នៅត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ លោក តាន់ អ៊ីឈីតាន់ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានបន្តផ្តល់វត្តមានជាកិត្តិយសចុះប្រគល់ទឹកប្រាក់រង្វាន់ដោយផ្ទាល់ដល់អតិថិជនមានសំណាងម្នាក់ទៀតប្រកបដោយភាពស្និទ្ធស្នាល មានអាសយដ្ឋាននៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ហម សំភ័ស្ត ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករលក់ត្រីនៅផ្សារឯករាជ្យ១ (ផ្លូវវេងស្រេង) ដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ។ ថ្លែងប្រាប់ លោក តាន់ អ៊ីឈីតាន់ និងក្រុមការងារដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់១០០លានរៀលដល់លំនៅដ្ឋាន លោក ហម សំភ័ស្ត បានប្រាប់ឱ្យដឹងថា លោកមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែបន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួច ក៏ផ្លាស់មករស់នៅជាមួយក្រុមគ្រួសារខាងប្រពន្ធ និងបានប្រកបមុខរបរជាអ្នកលក់ត្រីទឹកសាបចម្រុះ។ ដោយឡែកពាក់ព័ន្ធទៅនឹងការឈ្នះរង្វាន់ទឹកប្រាក់១០០លានរៀលនេះ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នៅពេលទៅលក់ត្រីនៅផ្សារដូចសព្វដង លោកបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ១ដប សម្រាប់ទទួលទាន លុះពេលមួលគម្របដប ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម […]
ប្រែសម្រួល៖សហការី លោក Warren Buffett ជាវិនិយោគិនដ៏ល្បីល្បាញវ័យ ៩៤ឆ្នាំ និងជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៥ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិដល់ទៅ ១៦២ ពាន់លានដុល្លារ បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកនឹងចូលនិវត្តន៍ពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway នៅឆ្នាំនេះ។ ក្នុងអំឡុងពេលប្រជុំភាគទុនិកប្រចាំឆ្នាំរបស់លោក ដែលត្រូវបានហៅថា “Woodstock សម្រាប់មូលធននិយម” បាហ្វេតបានបង្ហាញពីបំណងក្នុងការស្នើសុំឱ្យក្រុមប្រឹក្សាភិបាលផ្ទេរភាពជាអ្នកដឹកនាំទៅឱ្យអ្នកជំនួសរបស់លោក គឺលោក ហ្គ្រេក អាបេល អនុប្រធានវ័យ ៦២ឆ្នាំ ដែលត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងតាំងពីឆ្នាំ២០២១។ គួរឱ្យចាប់អារម្មណ៍នោះគឺ ខ្លួនលោក អាបេល ហាក់ដូចជាមិនបានដឹងពីពេលវេលានៃការផ្លាស់ប្តូរនេះទេ រហូតដល់ការប្រកាសរបស់លោក បាហ្វេត នៅក្នុងវេទិកាសំណួរ-ចម្លើយដ៏វែងនោះ។ ការស្លាប់របស់លោក ឆាលី ម៉ុងហ្គើរ មិត្តភក្តិនិងជាដៃគូអាជីវកម្មយូរអង្វែងរបស់លោក បាហ្វេត កាលពីពីរឆ្នាំមុន បានបង្កើនការសន្និដ្ឋានអំពីផែនការចូលនិវត្តន៍របស់លោក បាហ្វេត។ បាហ្វេតបានប្រាប់ក្នុងកិច្ចប្រជុំថា មានតែសមាជិកក្រុមប្រឹក្សាភិបាលពីរនាក់ប៉ុណ្ណោះ គឺកូនរបស់គាត់ គឺលោក ហូវី និង ស៊ូស៊ី ដែលបានដឹងពីការសម្រេចចិត្តរបស់គាត់ជាមុន។ គាត់បានបន្ថែមថា ខណៈពេលគាត់ “នៅតែអាចជួយគ្រប់គ្រង និងអាចមានប្រយោជន៍ក្នុងករណីមួយចំនួន” ការសម្រេចចិត្តចុងក្រោយនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក […]

ដោយ៖ប្រសិទ្ធ ភ្នំពេញ៖ វិទ្យាស្ថានស៊ីអ៊ីអូ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៤ និងជំនាន់ទី៥, ពានរង្វាន់ផែនការអាជីវកម្មលេចធ្លោ, ពានរង្វាន់អ្នកដឹកនាំវ័យក្មេង និងពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើម ដែលបានខិតខំសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ពិធីនេះ រៀបចំឡើងនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅអគារ Kampus រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីដ៏វិសេសវិសាលដើម្បីអបអរសាទរដល់និស្សិត ដែលទទួលបានជ័យលាភី និងសហគ្រិនឆ្នើមដែលទទួលបានពានរង្វាន់នាពេលនេះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ និងជាទីប្រឹក្សាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកាវិទ្យាស្ថានស៊ីអ៊ីអូ, សាស្ត្រាចារ្យ, អាណាព្យាបាល និងនិស្សិត បានអញ្ជើញចូលរួមជិត ២០០ នាក់។ លោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកាវិទ្យាស្ថានស៊ីអ៊ីអូ បានមានប្រសាសន៍ថា ទស្សនវិស័យក្នុងការបង្កើតវិទ្យាស្ថាន CEO នេះឡើង គឺដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាល និងបង្វឹកដល់សិស្សនិស្សិត ឲ្យទទួលបានទាំងចំណេះដឹង និងបទពិសោធជាក់ស្ដែងយ៉ាងពិតប្រាកដ ដែលអាចជាធនធានមនុស្ស និងសហគ្រិនឆ្នើម ជាពិសេសចង់ឱ្យប្រទេសជាតិក្លាយជាប្រទេសអ្នកមានយ៉ាងឆាប់រហ័ស។ […]
ប្រែសម្រួល៖ស-សម្បត្តិ យោងតាមរបាយការណ៍របស់កាសែត Wall Street Journal ក្រុមប្រឹក្សាភិបាលរបស់ Tesla បានចាប់ផ្តើមស្វែងរក CEO ថ្មីដើម្បីជំនួស Elon Musk នៅខែមីនា ដោយបានទាក់ទងក្រុមហ៊ុនជ្រើសរើសបុគ្គលិកជាន់ខ្ពស់ជាច្រើនដើម្បីចាប់ផ្តើមដំណើរការនេះ។ ពេលវេលានេះត្រូវនឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ Tesla ដែលបានធ្លាក់ចុះរហូតដល់ ៤៥% នៅឆ្នាំនេះមុនពេលងើបឡើងវិញមួយផ្នែក និងនៅពេលដែល Musk កំពុងពាក់ព័ន្ធយ៉ាងខ្លាំងជាមួយការងារនៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នៃសេតវិមាន។ ការបង្ហាញនេះកើតឡើងបន្ទាប់ពី Tesla បានរាយការណ៍អំពីលទ្ធផលត្រីមាសទីមួយដ៏អាក្រក់កាលពីសប្តាហ៍មុន ដោយប្រាក់ចំណេញបានធ្លាក់ចុះ ៧១%។ នៅថ្ងៃតែមួយនឹងការប្រកាសប្រាក់ចំណេញនេះ Musk បានប្រកាសថាគាត់នឹងកាត់បន្ថយតួនាទីរបស់គាត់នៅក្នុងរដ្ឋាភិបាល និងងាកមកយកចិត្តទុកដាក់លើ Tesla វិញ។ កាសែត Journal រាយការណ៍ថាមិនមានភាពច្បាស់លាស់ថាតើការប្រកាសការវិលត្រឡប់នេះបានផ្លាស់ប្តូរផែនការបន្តវេនរបស់ក្រុមប្រឹក្សាភិបាលឬថាតើ Musk ពិតជាបានដឹងអំពីកិច្ចខិតខំស្វែងរកនេះឬអត់។ នៅពេលដែលក្រុមប្រឹក្សាភិបាលបានចាប់ផ្តើមស្វែងរកអ្នកជំនួសដែលអាចមាន អភិបាលបានប្រាប់ Musk ថាគាត់ត្រូវចំណាយពេលវេលាច្រើនជាងនេះនៅក្នុងក្រុមហ៊ុន។ Musk បានប្រឈមនឹងការរិះគន់ពីវិនិយោគិនចំពោះការបែងចែកការយកចិត្តទុកដាក់របស់គាត់រវាងអាជីវកម្មជាច្រើន រួមទាំង X (ដែលពីមុនគឺ Twitter) SpaceX និងតួនាទីរដ្ឋាភិបាលថ្មីរបស់គាត់។ កាសែត Journal ក៏បានរាយការណ៍ផងដែរថា […]
ដោយៈសិរីមតី ភ្នំពេញ៖«ប្រជាជនកម្ពុជាត្រូវតែស្វែងរកការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងទទួលយករបៀបរស់នៅដែលមានសុខភាពល្អជាងមុន ដើម្បីការពារការវិវត្តនៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់វាទៅលើតម្រងនោម»។នេះជាសាររបស់លោកវេជ្ជបណ្ឌិតគ្រីស្តូហ្វើ លីវ( Christopher Leo) ទីប្រឹក្សាជាន់ខ្ពស់ និងឯកទេសតម្រងនោម។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារពត៌មានកម្ពុជានៅខាងក្រៅសន្និសីទពាក់កណ្តាលឆ្នាំលើកទី៣ ស្តីពី “នវានុវត្តន៍នៃការព្យាបាលលើផលវិបាកសសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត”ដែលរៀបចំដោយសមាគមបច្ចេកវិទ្យាជំងឺទឹកនោមផ្អែមនិងក្រពេញ (CADET)កាលពីចុងសប្តាហ៍ នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លីវ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រុងប្រយ័ត្នចំពោះក្រុមជំងឺដែលមានហានិភ័យខ្ពស់។ គួរជម្រាបថា៖សន្និសីទស្តីពីជំងឺទឹកនោមផ្អែមកាលពីចុងសប្តាហ៍មុននេះ មានគោលបំណងធ្វើការបណ្តុះបណ្តាលបន្ថែមនូវការយល់ដឹងនិងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការធ្វើរោគវិនិច្ឆ័យ វិធីសាស្ត្រក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលដោយនវានុវត្តន៍ទៅលើផលវិបាកនៃជំងឺទឹកនោមផ្អែម និងការព្យាបាលលើជំងឺក្រពេញទីរ៉ូអ៊ីត។ សន្និសីទបានប្រមូលផ្តុំដោយគ្រូពេទ្យឯកទេសមកពីប្រទេសសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៍ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ដែលមានបទពិសោធន៍ ក្នុងការព្យាបាលជំងឺទឹកនោមផ្អែមនិងក្រពេញ ផ្នែកតម្រងនោម ផ្នែកអាហារូបត្ថម្ភ ផ្នែកចក្ខុរោគវិទ្យា ផ្នែកត្រចៀកច្រមុះបំពង់ក ផ្នែកវិទ្យុសាស្ត្រ និងជំងឺមហារីកព្រមទាំងមានការធ្វើបទបង្ហាញពីសំណាក់ក្រុមគ្រូពេទ្យឯកទេសដែលផ្ដោតលើប្រធានបទសំខាន់ៗ ជុំវិញការគ្រប់គ្រងបច្ចុប្បន្នភាពជំងឺទឹកនោមផ្អែម រួមទាំងក្រពេញទីរ៉ូអ៊ីត និងនវានុវត្តក្នុងការព្យាបាលប្រកបដោយវិជ្ជាជីវៈផងដែរ។ ទាក់ទងនឹងជំងឺទឹកនោមផ្អែមនេះ លោកវេជ្ជបណ្ឌិត លីវ បានមានប្រសាសន៍ថា៖ «រឿងដំបូងដែលត្រូវធ្វើគឺត្រូវធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេល ដើម្បីយើងអាចរកឃើញជំងឺនៅដំណាក់កាលដំបូង ហើយសង្ឃឹមថានឹងព្យាបាលវាជា ។ក្នុងការព្យាបាលនោះយើងអាចពន្យឺតដំណើរជំងឺតម្រងនោមបាន»។ លោកវេជ្ជបណ្ឌិត បានលើកឡើងថា៖ប្រសិនបើនរណាម្នាក់មានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែមរួចហើយ នោះរឿងដែលត្រូវធ្វើជាមុនគេគឺត្រូវមានរបៀបរស់នៅកាន់តែប្រសើរឡើង ដូចជាកាត់បន្ថយការទទួលទានជាតិស្ករ ហូបឱ្យបានល្អ និងធ្វើលំហាត់ប្រាណឱ្យបានច្រើន”។ វេជ្ជបណ្ឌិត Leo ដែលទទួលលបន្ទុក ខាងវិភាគនិងសេវាប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យ […]
ប្រែសម្រួល ៖ លន ស្រស់ ប៉េកាំង៖ ក្រុមហ៊ុនយក្សផលិតរថយន្តអគ្គិសនី BYD របស់ប្រទេសចិន បានប្រារព្ធពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តដឹកអ្នកដំណើររបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃចន្ទ(២៩) យោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ រោងចក្រថ្មីនេះស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ១០.០០០ គ្រឿង គ្របដណ្តប់លើផ្ទៃដីទំហំ ១២០.០០០ ម៉ែត្រការ៉េ និងរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសនេះនៅលើគណនី WeChat របស់ខ្លួន កាលពីថ្ងៃចន្ទ។ ក្រុមហ៊ុន BYD បានទទួលការបញ្ជាទិញរថយន្តថាមពលថ្មីជិត ១.០០០ គ្រឿងនៅកម្ពុជា ក្នុងត្រីមាសទីមួយ តាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹង៕ ប្រភព៖ Reuters
ប្រែសម្រួល៖ លន ស្រស់ ក្រុមធនាគាររួមមាន Morgan Stanley, Bank of America, Barclays និង Mitsubishi UFJ បានលក់ផ្នែកចុងក្រោយនៃបំណុលដែលទាក់ទងនឹងការទិញយកវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ដែលឥឡូវហៅថា X ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារអាមេរិករបស់មហាសេដ្ឋី Elon Musk នេះបើតាមប្រភពដែលស្គាល់ព័ត៌មានបានប្រាប់ Reuters កាលពីថ្ងៃចន្ទ។ កម្ចីដែលមានតម្លៃ ១,២ ពាន់លានដុល្លារត្រូវបានលក់ក្នុងតម្លៃ ៩៨ សេន ក្នុងមួយដុល្លារ ដោយផ្តល់ផលចំណេញ ៩,៥ ភាគរយ ប្រភពបានបន្ថែម។ ទំនាក់ទំនងជិតស្និទ្ធរបស់លោក Musk ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងសក្តានុពលនៃការកើនឡើងប្រាក់ចំណូលរបស់ X បានអនុញ្ញាតឱ្យធនាគារលក់ចោលស្ទើរតែទាំងអស់នៃបំណុលចំនួន ១៣ ពាន់លានដុល្លារដែលពួកគេបានកាន់ក្នុងសៀវភៅរបស់ពួកគេអស់រយៈពេលជិតពីរឆ្នាំ។ ការទិញយកនេះត្រូវបានផ្តល់មូលនិធិដោយកម្ចីមានការធានាចំនួន ៦,៥ ពាន់លានដុល្លារ កម្ចីវិលត្រឡប់ចំនួន ៥០០ លានដុល្លារ កម្ចីគ្មានការធានាចំនួន ៣ ពាន់លានដុល្លារ និងកម្ចីមានការធានាចំនួន […]

ដោយ៖ សិរីមតី ភ្នំពេញ ៖ ក្នុងឱកាសអបអរគម្រប់ខួប ៣០ឆ្នាំ របស់ខ្លួន ណាហ្គាវើលដ៍ មានសោមនស្សរីករាយចូលរួមលើកកម្ពស់វប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរដោយរៀបចំការសម្តែងល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណបែបអូខេស្ត្រាដ៏អស្ចារ្យ។ ព្រឹត្តិការណ៍ដ៏ពិសេសរយៈពេល ១ ម៉ោង ១៥ នាទីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៥។ ការសម្តែងនៅថ្ងៃទី៩ ឧសភា ២០២៥ ផ្តល់ជូនសម្រាប់អ្នកដែលមានសំបុត្រអញ្ជើញប៉ុណ្ណោះ រីឯការសម្តែងនៅថ្ងៃទី១០ ឧសភា ផ្តល់ជូនសម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីដោយតម្រូវឱ្យសាធារណជនអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃចាប់ពីថ្ងៃទី៥ ឧសភា ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការប្រគំតន្ត្រីដោយវង់តន្ត្រីយុវជនអង្គរ សមាគមសិល្បៈសុវណ្ណភូមិ និងសាលាគុនល្បុក្កតោជ័យតេជៈ។ បន្ថែមទៅលើការសម្តែងល្ខោនស្រមោលស្បែកធំ និងគុនល្បុក្កតោ វង់តន្ត្រីយុវជនអង្គរនឹងផ្តល់ជូនការប្រគំតន្ត្រីមរតកសំនៀងប្រពៃណីខ្មែរផងដែរ។ ការសម្តែងល្ខោនស្រមោលស្បែកធំ នឹងផ្តល់ជាទស្សនីយភាពនៃសិល្បៈបុរាណខ្មែរដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែងជាឈុតឆាកសាច់រឿង ខណៈការសម្តែងគុនល្បុក្កតោនឹងបង្ហាញពីក្បាច់គុនបុរាណខ្មែរដែលមានស្នៀតប្រយុទ្ធ កម្លាំង និងកេរដំណែលវប្បធម៌ដ៏អស្ចារ្យ។ បន្ថែមអំពីក្រុមសម្តែងទាំង៣ ៖ វង់តន្ត្រីយុវជនអង្គរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជនជាតិជប៉ុនលោក ស៊ិនិឈិ មិណាមិ មានអ្នកសិល្បៈអាជីពប្រមាណ ៧០ […]
ដោយ៖ប្រសិទ្ធ សាលា LY HAW HR SOLUTION (លី ហាវ) បានរៀបចំសិក្ខាសាលាមួយស្ដីពីនិយោជិតរីករាយនិយោជករុងរឿង ក្រោមប្រធានបទ “សមត្ថភាពនិងឱកាស” កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលានេះបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងពិសេសទៅដល់សិក្ខាកាម ដែលបានអញ្ជើញចូលរួម ដោយទទួលបាននូវការយល់ដឹងច្បាស់លាស់អំពី SWOT (ភាពខ្លាំង,ភាពទន់ខ្សោយ, ឱកាស ,ការគំរាមកំហែង) របស់ខ្លួន, ដឹងច្បាស់ខ្លួនឯងជាបុគ្គលិកសមត្ថភាពនិយម ឬឱកាសនិយម, ចេះប្រើសមត្ថភាពដើម្បីបង្កើតឱកាស និងចេះប្រើឱកាសដើម្បីបង្កើនសមត្ថភាព។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗចំនួន ៣ រូប រួមមាន ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ទីប្រឹក្សាអភិវឌ្ឍន៍មូលធនមនុស្ស, ឯកឧត្តម អ៊ុំ សារ៉ាវុធ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន USRV Group co., Ltd និងលោកគ្រូ លី ហាវ ស្ថាបនិក LY HAW HR SOLUTION ដែលជាអ្នករៀបចំសិក្ខាសាលានេះឡើង […]
ប្រែសម្រួល ៖ លន ស្រស់ តូក្យូ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Toyota Industries ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនៅថ្ងៃចន្ទ(២៨)នេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បាននិយាយកាលពីចុងសប្តាហ៍ថា ខ្លួនកំពុងស្វែងរកលទ្ធភាពនៃការវិនិយោគលើការទិញយកអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗ។ ភាគហ៊ុនរបស់ Toyota Industries នៅតែមិនទាន់ត្រូវបានជួញដូរនៅឡើយ ដោយមានការកកស្ទះនៃការបញ្ជាទិញនៅថ្ងៃចន្ទ។ តម្លៃទិញនិងតម្លៃលក់បានបង្ហាញថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះអាចនឹងឈានដល់កម្រិតអតិបរមាប្រចាំថ្ងៃគឺ ១៦.២២៥ យេន ដែលជាការកើនឡើង ២៣ ភាគរយ បើធៀបនឹងតម្លៃបិទនៅថ្ងៃសុក្រ ដែលមានចំនួន ១៣.២២៥ យេន។ ការកើនឡើងបែបនេះអាចនឹងក្លាយជាការលោតឡើងធំបំផុតក្នុងមួយថ្ងៃរបស់ភាគហ៊ុននេះក្នុងរយៈពេលយ៉ាងតិច ៤០ ឆ្នាំ យោងតាមទិន្នន័យរបស់ LSEG ដែលត្រឡប់ទៅដល់ដើមឆ្នាំ ១៩៨៤។ កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងឯកសារដាក់ជូនទៅក្រុមហ៊ុនផ្សារហ៊ុនតូក្យូថា ខ្លួនកំពុងស្វែងរកលទ្ធភាពផ្សេងៗ រួមទាំងការវិនិយោគដោយផ្នែកនៅក្នុងក្រុមហ៊ុន Toyota Industries។ សេវាព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក អាគីយ៉ូ តូយ៉ូដា ប្រធានក្រុមហ៊ុន Toyota និងក្រុមគ្រួសាររបស់លោកដែលជាស្ថាបនិក បានស្នើទិញយកក្រុមហ៊ុន Toyota […]
ដោយ៖ សិរីមតី ឆ្នាំ២០២៥ គឺជាឆ្នាំសំខាន់ និងមានអត្ថន័យជាច្រើនសម្រាប់ប្រជាជនវៀតណាមគ្រប់រូប ដោយមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា៖ ខួបលើកទី៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៣០ – ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥) ខួបលើកទី៨០ នៃការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ – ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥) និងខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ – ថ្ងៃទី៣០ មេសា ២០២៥)។ ក្រោយរយៈពេលជិត៤០ឆ្នាំនៃការអនុវត្តដំណើរការផ្លាស់ប្តូរថ្មីក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រទេសនេះបានជំនះរាល់ការលំបាក និងសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនជាប្រវត្តិសាស្ត្រ។ ពីប្រទេសក្រីក្រ បំផ្លិចបំផ្លាញដោយសង្គ្រាម ឡោមព័ទ្ធ និងឯកោ ហើយដល់នាបច្ចុប្បន្ន វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលជាមធ្យម ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងទូលំទូលាយទៅក្នុងសេដ្ឋកិច្ចពិភពលោក បំពេញបេសកម្មអន្តរជាតិសំខាន់ៗជាច្រើន និងដើរតួនាទីយ៉ាងសកម្មនៅក្នុងអង្គការអន្តរជាតិជាច្រើន និងវេទិកាពហុភាគី។ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីត្រូវបានធានា ផលប្រយោជន៍ជាតិ និងជនជាតិត្រូវបានធានា។ ទំហំសេដ្ឋកិច្ចនៅឆ្នាំ២០២៤ កើនឡើងដល់ជាង […]
ឡុងដ៍៖ ភាគហ៊ុន Tesla បានកើនឡើង ៦,៥% នៅទីក្រុងហ្វ្រែងហ្វើត( Frankfurt ) កាលពីថ្ងៃពុធ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ថាប្រាក់ចំណេញពីអាជីវកម្មរថយន្តស្នូលរបស់ខ្លួនបានលើសពីការរំពឹងទុកដ៏ទាបបំផុតក្នុងត្រីមាសទីមួយ ទោះបីជាក្រុមហ៊ុនមិនអាចសម្រេចបានតាមការវាស់វែងផ្សេងទៀតដូចជាប្រាក់ចំណូលនិងប្រាក់ចំណេញសុទ្ធក៏ដោយ។ ពាណិជ្ជករកំពុងវិភាគលើសេចក្តីថ្លែងការណ៍របស់អគ្គនាយកប្រតិបត្តិ លោក Elon Musk ដែលបាននិយាយថា លោកនឹងកាត់បន្ថយយ៉ាងច្រើននូវពេលវេលាដែលលោកប្រគល់ឱ្យរដ្ឋបាលសហរដ្ឋអាមេរិកចាប់ពីខែក្រោយ ហើយចំណាយពេលច្រើនជាងមុនក្នុងការដឹកនាំក្រុមហ៊ុនជាច្រើនរបស់លោក។ ភាគហ៊ុន Tesla បានជួញដូរកើនឡើងប្រមាណ ៥% នៅក្នុងការជួញដូរបន្ទាប់ពីម៉ោងផ្លូវការកាលពីថ្ងៃអង្គារ។ ប្រភព៖ Reuters

ប្រែសម្រួល៖សហការី វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ឧស្សាហកម្មគ្រីបតូត្រូវការភាពច្បាស់លាស់ផ្នែកបទប្បញ្ញត្តិ និងច្បាប់ដែលមានភាពច្បាស់លាស់ ដែលប្រធានគណៈកម្មការមូលបត្រ និងការដោះដូរ (SEC) លោក ផល អាត់ឃិន នឹងធ្វើការផ្តល់ជូន។ “គាត់គឺជាបុគ្គលដ៏ល្អឥតខ្ចោះក្នុងការដឹកនាំទីភ្នាក់ងារនេះនាពេលដែលអ្នកច្នៃប្រឌិតផ្នែកគ្រីបតូត្រូវការជាបន្ទាន់ ហើយពួកគេចង់បានខ្លាំង ពួកគេចង់ឱ្យវាកើតឡើង នូវភាពច្បាស់លាស់ផ្នែកបទប្បញ្ញត្តិ និងច្បាប់ដែលមានភាពច្បាស់លាស់” លោកត្រាំបានមានប្រសាសន៍ក្នុងពេលថ្លែងនៅក្នុងពិធីស្បថចូលកាន់តំណែងជាប្រធាន SEC របស់លោក អាត់ឃិន៕ ប្រភព៖ រ៉យទ័រ
ប្រែសម្រួល៖ ស-សម្បត្តិ សៀតថល៖ យន្តហោះ Boeing ដែលត្រូវបានគ្រោងប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ចិនមួយ បានចុះចតត្រឡប់មកមជ្ឈមណ្ឌលផលិតរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិកវិញកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ២០ ខែមេសា) ដោយសារតែជាជនរងគ្រោះនៃសង្គ្រាមពន្ធគយទៅវិញទៅមកដែលចាប់ផ្តើមដោយប្រធានាធិបតី Donald Trump ក្នុងការវាយប្រហារពាណិជ្ជកម្មជាសកល។ យន្តហោះ 737 MAX ដែលគ្រោងសម្រាប់ក្រុមហ៊ុន Xiamen Airlines របស់ចិន បានចុះចតនៅសនាមប៊ីងនៅសៀតថលនៅម៉ោង ៦.១១ នាទីល្ងាច (ថ្ងៃអាទិត្យ ម៉ោង ៩.១១ នាទីព្រឹក ម៉ោងសិង្ហបុរី) យោងតាមសាក្សីរបស់សារព័ត៌មាន Reuters។ យន្តហោះនេះបានលាបពណ៌របស់ក្រុមហ៊ុន Xiamen។ យន្តហោះនេះ ដែលបានឈប់ពេលការចាក់ប្រេងឥន្ធនៈឡើងវិញនៅ Guam និង Hawaii ក្នុងការធ្វើដំណើរត្រឡប់មកវិញចម្ងាយ ៨.០០០ គីឡូម៉ែត្រ គឺជាយន្តហោះ 737 MAX មួយក្នុងចំណោមយន្តហោះជាច្រើនដែលកំពុងរង់ចាំនៅមជ្ឈមណ្ឌលបញ្ចប់ការងាររបស់ Boeing នៅទីក្រុង Zhoushan សម្រាប់ការងារចុងក្រោយនិងការដឹកជញ្ជូនទៅក្រុមហ៊ុនដឹកជញ្ជូនចិន។ លោក Trump បានបង្កើនពន្ធគយមូលដ្ឋានលើការនាំចូលពីចិនទៅដល់ ១៤៥ ភាគរយនៅខែនេះ។ ជាការសងសឹក […]
ប្រែសម្រួល៖ លន ស្រស់ ក្រុមហ៊ុន Ford Motor បាននិយាយកាលពីថ្ងៃសុក្រ (ថ្ងៃទី១៨ ខែមេសា) ថាខ្លួនបានផ្អាកការដឹកជញ្ជូនរថយន្តប្រភេទ SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន នៅពេលដែលខ្លួនចាប់ផ្តើមជួបប្រទះនឹងពន្ធគយតបតដែលធ្វើឱ្យរថយន្តប្រឈមមុខនឹងពន្ធខ្ពស់រហូតដល់ ១៥០ % ។ «យើងបានកែតម្រូវការនាំចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដោយសារស្ថានភាពពន្ធគយបច្ចុប្បន្ន» ក្រុមហ៊ុន Ford បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ។ ក្រុមហ៊ុនផលិតរថយន្តនេះ កាលពីដើមសប្តាហ៍នេះបានផ្អាកការដឹកជញ្ជូនរថយន្តប្រភេទ F-150 Raptors រថយន្តប្រភេទ Mustangs និងរថយន្ត Bronco SUVs ដែលផលិតនៅរដ្ឋ Michigan ព្រមទាំងរថយន្ត Lincoln Navigators ដែលផលិតនៅរដ្ឋ Kentucky ទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនដំណើរការសហគ្រាសផលិតរួមគ្នាជាច្រើននៅក្នុងប្រទេសចិនជាមួយក្រុមហ៊ុនចិន ដោយផលិតរថយន្តក្រោមយីហោទាំងសម្រាប់ Ford និង Lincoln។ ការអភិវឌ្ឍនេះកើតឡើងខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកកំពុងខិតខំស្វែងរកវិធីដោះស្រាយពន្ធគយទាំងឡាយរបស់ប្រធានាធិបតី Donald Trump ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ដូចគ្នា។ កាសែត The Wall Street Journal ជាអ្នកដំបូងបានរាយការណ៍អំពីការផ្អាកនេះ […]
ដោយ : បន្ទាយ ភ្នំពេញ៖ ភាគីកម្ពុជាអះអាងថា កិច្ចពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជា-អាមេរិក បានផ្តល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា។នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយលោកឯកអគ្គរដ្ឋទូត ចាមីសុន ជ្រា ( Jamieson Greer ) ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលមានខ្លឹមសារថា : នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយលោកឯកអគ្គរដ្ឋទូត ចាមីសុន ជ្រា ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តមប្រធានាធិបតី Donald J. Trump ចុះថ្ងៃទី៤ ខែមេសា […]
ប្រែសម្រួល៖ស-សម្បត្តិ ប្រធានាធិបតីចិន ស៊ី ជីនភីង បានមកទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួនបី ដោយជំរុញឲ្យប្រទេសនេះ «ប្រឆាំងនឹងការការពារនិយម» កណ្តាលការគំរាមកំហែងបង្កើនពន្ធពីសហរដ្ឋអាមេរិកដែលប៉ះពាល់ដល់ប្រទេសទាំងពីរ។ កម្ពុជា ជាប្រទេសនាំចេញសម្លៀកបំពាក់និងស្បែកជើងធំមួយទៅកាន់សហរដ្ឋអាមេរិក ប្រឈមនឹងការដាក់ពន្ធ ៤៩% ដែលត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់ខែកក្កដាសម្រាប់ប្រទេសភាគច្រើន។ ប៉ុន្តែចិនប្រឈមនឹងពន្ធសរុប ១៤៥% ដែលបង្កសម្ពាធសេដ្ឋកិច្ចលើប្រទេសទាំងពីរ។ កម្ពុជាគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិន ដែលបានវិនិយោគរាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធកម្ពុជានិងជាម្ចាស់បំណុលធំបំផុតរបស់ប្រទេសនេះ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ស៊ី បានសង្កត់ធ្ងន់លើ «មិត្តភាពដូចដែក» របស់ពួកគេ និងបានសន្យាបន្តគាំទ្រការអភិវឌ្ឍកម្ពុជា ប៉ុន្តែមិនបានប្រកាសគម្រោងថ្មីជាក់លាក់ណាមួយឡើយ។ មន្ត្រីកម្ពុជាបានសម្តែងក្តីសង្ឃឹមចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុពីចិនសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ប្រវែង ១៨០ គីឡូម៉ែត្រ ដែលត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ១,៧ ពាន់លានដុល្លារ (ជិត ៤% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា)។ ខណៈដែលរដ្ឋាភិបាលកម្ពុជាបានអះអាងថាចិននឹងផ្តល់មូលនិធិដល់គម្រោងនេះ ប៉េកាំងមិនបានប្តេជ្ញាហិរញ្ញវត្ថុជាសាធារណៈទេ ហើយភ្នំពេញបានកែប្រែសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីការចូលរួមរបស់ចិនពី ១០០% ទៅ ៤៩% នៃថ្លៃចំណាយសរុប។ ជាពិសេស ចិនមិនបានចុះហត្ថលេខាលើកម្ចីថ្មីៗដល់កម្ពុជាកាលពីឆ្នាំមុនទេ ដែលជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីឆ្នាំមុនៗដែលបានផ្តល់កម្ចីរាប់រយលានដុល្លារ។ ការកាត់បន្ថយការផ្តល់មូលនិធិនេះស្របគ្នាជាមួយការថយចុះជារួមនៃការវិនិយោគរបស់ចិននៅក្រៅប្រទេស ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងស្រុកនិងការព្រួយបារម្ភអំពីគម្រោងដែលមិនទទួលបានជោគជ័យ។ លោក ស៊ី ក៏បានអំពាវនាវឱ្យកម្ពុជាបង្ក្រាបលើមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត ដែលជាញឹកញាប់ត្រូវបានដំណើរការដោយអង្គការឧក្រិដ្ឋជនចិនដែលកំពុងគោលដៅលើប្រជាជនចិន។ មុនពេលលោក […]
