Author: Sophal Nhem »

ដោយៈសិរីមតី/ភ្នំពេញ៖ក្រុមហ៊ុន Toyota Tsusho Corporation បាននិងកំពុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះ នឹងបង្កើត​គម្រោង​វិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើមុខសញ្ញាវិនិយោគផលិតប្រព័ន្ធខ្សែភ្លើង​សម្រាប់រថយន្ត (Automotive Wire Harness)។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖គម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ ៨០០ កន្លែងបន្ថែមទៀត។ គម្រោងថ្មីនេះ បានត្រូវបង្ហាញឱ្យដឹងក្នុងជំនួបថ្មីៗនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រវាងលោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគ​កម្ពុជា/​គណៈ​កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ជាមួយក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា៖បច្ចុប្បន្ន កម្មករនិយោជិតកម្ពុជាមួយចំនួន កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ៕

ដោយ៖សិរីមតី ភ្នំពេញ៖សេចក្តីប្រកាសពត៌មានរបស់ADBនាព្រឹកថ្ងៃទី២៦ខែកក្កដាបានឱ្យដឹងថាធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារ​ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងការពង្រឹងបន្ថែម​ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈ​កំណែ​ទម្រង់​ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។​ កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រង​ហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះនឹងបញ្ចប់កំណែទម្រង់​ជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទី និង​សមត្ថភាព​​របស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។កំណែទម្រង់​ក្រោមកម្មវិធីរង​ទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បី​ពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រងចំណូលនិងចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្ម​ប្រសើរឡើង,លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។ នាយិកា​ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មាន​ប្រសាសន៍ថា«កំណែទម្រង់ និងដំណោះស្រាយឌីជីថលដែលត្រូវបាន​អនុវត្តក្នុងកម្មវិធីនេះ​នឹង​ជួយ​តម្រង់​ផែន​ការ​​​កម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន​​ប្រកបដោយប្រសិទ្ធភាពនិង​សមធម៌ ដូចជាការទទួលបានទឹកស្អាតអនាម័យ និង​ការអប់រំជាដើម។វិធានការ​ដែល​អនុវត្ត​ក្នុង​កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ​ក្នុងកម្រិត​មូលដ្ឋានផងដែរ។» កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADBលើកំណែទម្រង់វិមជ្ឈ​ការ​​ក្នុងប្រទេសកម្ពុជា​ រួមទាំងការបង្កើតគោលនយោបាយនិងក្របខ័ណ្ឌ​បទប្បញ្ញត្តិសម្រាប់ដំណើរការ​វិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។ ADBបានជួយបង្កើតការិយាល័​សេវាច្រកចេញ​ចូលតែមួយ​សម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជា​ការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ​ដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃ វិសាលភាព និងគុណ​ភាព​នៃសេវាកម្មដែលបានផ្តល់។ កម្មវិធីរងទីពីរនេះផ្តោតលើ ការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការនិងប្រកបដោយគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រង​ចំណូល​និងចំណាយ ដើម្បីបំពេញតម្រូវការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវបានអនុម័តក្រោមកម្មវិធីរង​ទីមួយ ដែល​មានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈនិងសមត្ថភាពសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋានតាមរយៈដំណើរការនៃសាលាជាតិ​រដ្ឋបាលមូលដ្ឋាន។ADB​ គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២ដោយសង្កត់ធ្ងន់​លើការបន្តគោលនយោបាយ​ដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំងវិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននិងការកាត់បន្ថយភាព​ក្រីក្រ។ កម្ចី​កម្មវិធី​ថ្មី​នេះ​គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ADB សម្រាប់​​កម្ពុជា​​​ឆ្នាំ ២០១៩-២០២៣៕

ដោយៈសិរីមតី ភ្នំពេញ៖នៅក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២៣លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងថា«​ជាង៣០ឆ្នាំមកនេះ​កម្ពុជា​ទទួល​បានជោគជ័យយ៉ាងធំធេងក្នុងការងារបោសសម្អាតគ្រាប់មីន។ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីបោសសម្អាតរួចមានចំនួន២.៧៩៤.៧០៣.​២២៨ ម៉ែត្រក្រឡា (២.៧៩៥ គីឡូម៉ែត្រក្រឡា)។ លោកទេសរដ្ឋមន្ត្រី បានបន្តថា៖ការងារបោសសំអាតមីននេះបានរកឃើញគ្រាប់រំសែវរាប់លានគ្រាប់ក្នុងនោះមានគ្រាប់មីនប្រឆាំងមនុស្សជាង១លាន១សែន៧ម៉ឺន​៧​ពាន់គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះមាន២៦២២២គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣ ០៧០ ៥២៦គ្រាប់។គ្រាប់មីននេះហើយដែលសម្លាប់មនុស្ស និងធ្វើឲ្យ ប្រជាពលរដ្ឋពិការភាពជាង៦ម៉ឺន៥ពាន់នាក់។ ចាប់តាំងពីឆ្នាំ១៩៧៩-ខែកក្កដា ឆ្នាំ២០២៣ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សរុបចំនួន ៦៥.០២៨ ។អ្នកដោះមីនជួបគ្រោះថ្នាក់ក្នុងប្រតិបត្តិការបោសសម្អាតមីន ៖ បាត់បង់អាយុជីវិត មានពិការភាព និងរបួស សរុបចំនួន ១៥៥ នាក់ ក្នុងនោះ បាត់បង់ អាយុ ជីវិតចំនួន ៣១ នាក់ ។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា៖ចំនួនជនរងគ្រោះបានថយ ចុះពី ៤៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២និងមកនៅក្រោម​ចំនួន១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល […]

ដោយៈសិរីមតី ភ្នំពេញ៖លោក​ ​ឡៅ​ ​ទិព្វ​សីហា​ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់ បានឱ្យដឹងថា៖ រយៈពេល៥ខែឆ្នាំ២០២៣ វិ​ស័យ​សំណង់​របស់​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​សរុប​ចំនួន​ ​២​,​២​៧​ពាន់​លាន​ដុល្លារ។ លោកបានមានប្រសាសន៍ថា៖​ “«កំណើន​នៃ​គម្រោង​សាងសង់​ដែល​ត្រូវ​បាន​អនុម័ត​បង្ហាញ​ថា​ វិ​ស័​យ​សំណង់​ ​និង​អចលនវត្ថុ​បាន​ចាប់ផ្តើម​ងើបឡើង​វិញ​ ​បន្ទាប់ពី​វារ​ង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​»។​ ​បច្ចុប្បន្ន​កម្ពុជា​មាន​អគារ​ខ្ពស់​ចំនួន​ ​២​៥​៨​៦​ (​ចន្លោះ​ពី​៥​ ​ទៅ​៤​០​ ​ជាន់​) ​មាន​៥​៤​៧​ ​ទីតាំង​នៃ​ទីក្រុង​ថ្មី​ ​និង​អគារ​លំនៅ​ដ្ឋា​ន​ ​និង​ ​៤​០​៩​១​៧​ ​ផ្ទះល្វែង​៕  

​ដោយៈសុភក្រ្តា ​កោះកុង​៖អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ការប្រកួតប្រជែង និង​ប្រឆាំង​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម ក្រសួង​អប់រំ យុវជន និង​កីឡា សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ (​ស្រា​ប្រៀរ អង្គរ​)​កាលពី​ថ្ងៃទី​២១​ខែមិថុនា​បានរួម​គ្នា​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ ក្រោម​សារ «​ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​!»​​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​និង​អប់រំ​អ្នកប្រើប្រាស់​អំពី​ការទទួល​ទាន​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុស​ត្រូវ​​ក៏ដូចជា​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​របស់​អ្នកប្រើប្រាស់ ដោយ​ចាប់ផ្តើម​ពី​ពិសា​គ្រឿង​ស្រវឹង​ហើយ​មិនត្រូវ​បើកបរ។ ​យុទ្ធនាការ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. លោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា លោក នួន ផា​រ័ត្ន អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក Vladimir Vava អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ​។ ពិធី​នេះ បានធ្វើ​ឡើង​នៅ​សណ្ឋាគារ សាន់ & ម៉ូ​ន រី​វើ​សាយ ភ្នំពេញ ដោយមាន​អ្នកចូលរួម​ជាង ១០០ នាក់ មកពី​វិស័យ​ផ្សេងៗ មាន​ទាំង​វិស័យ​សាធារណៈ ឯកជន […]

ដោយៈសិរីមតី កោះកុង​៖​កំពង់ផែ​ដងទង់ ដែល​ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​ត្រូវ​បើកសម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៣ ។​ ​ក្រោម​វត្តមាន ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ ​កំពង់ផែ​ដងទង់ ជា​កំពង់ផែ​ទេសចរណ៍ និង​ទំនិញ​រាយ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រុង​លេខ​៩០០ ក្នុងភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ កំពង់ផែ​នេះ គឺជា​ស្ថាបត្យកម្ម​ថ្មី​មួយ​ដែល​កើតចេញពី​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ដោយមាន​រចនាបទ​បែប​ទំនើប សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ដែល​ធានា​នូវ​ការប្រើប្រាស់​យូរអង្វែង និង​សាងសង់​ដោយ​ថវិកាជាតិ​សរុប​ប្រមាណ ១២.៨៩៧.០០០.០០០​រៀល (​ដប់​ពីរពាន់​លាន ប្រាំបី​រយ​កៅសិប​ប្រាំ​ពីរលាន​រៀល​គត់​)​។​ ​គម្រោង​សាងសង់​ត្រូវបាន​ចែកចេញជា​២​ជំហាន សរុប​កំពង់ផែ​មាន​បណ្តោយ​ប្រវែង ១១៥​ម៉ែត្រ ទទឹង​ប្រវែង ១៦,៥០​ម៉ែត្រ និង​មាន​ជម្រៅ​ទឹក​ពី ៤​ម៉ែត្រ ទៅ ៨​ម៉ែត្រ ដែលមាន​លទ្ធភាព​ឱ្យ​នាវា​ផ្ទុកទំនិញ​ទម្ងន់​២០០០​តោន អាច​ចូល​ចត​បាន​។ ក្រៅពី​សំណង់​កំពង់ផែ​បេតុង គម្រោង​ដែល​ប្រើប្រាស់​ថវិកាជាតិ​ជិត ១៣​ពាន់​លាន​រៀល​នេះ ក៏មាន​បញ្ចូល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន រួមមាន​៖ ស្ពានបេតុង​ភ្ជាប់​ទៅ​ផែ ផ្លូវ​បេតុង​ចេញចូល​ផែ អគារ​អ្នកដំណើរ​រង់ចាំ អគារ​រដ្ឋបាល បន្ទប់ទឹក​សាធារណៈ ប្រព័ន្ធ​លូ របង […]

​ដោយ​៖ សហការី​ ​ក្មេងស្រី​ជនជាតិ​អាម៉េរិក​ម្នាក់​ស្ទើរតែ​គ្មាន​ជីវិត​រស់​ទៅហើយ ក្រោយ​នាង​ត្រូវបាន​ត្រី​ឆ្លាម​ខាំ នៅពេលដែល​នាង​បាន​ចុះ​លេង​ទឹកសមុទ្រ​ជាមួយ​មិត្តភក្តិ​។​ Ella Reed អាយុ ១៣​ឆ្នាំ ជា​ក្មេងស្រី​ជំទង់​ដ៏​ក្លាហាន​ដែល​បាន​រួចផុតជីវិត ពី​ការវាយប្រហារ​របស់​ត្រី​ឆ្លាម​ដ៏​សាហាវ​នៅ​ឆ្នេរសមុទ្រ Florida ។​នាង​បាន​វិល​ត្រលប់​ទៅ​សមុទ្រ​វិញ​ជាមួយនឹង​ក្រុម​អ្នកស្រាវជ្រាវ ដើម្បី​ប្រឡូក​ក្នុង​ទឹក​ដាក់​ស្លាក​សញ្ញា​ជាប់​នឹង​ព្រុយ​ត្រី​ឆ្លាម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ញូវយ៉ក​ប៉ុស្តិ៍ កាលពី​ថ្ងៃទី ១០ ខែមិថុនា​។​ ​គេ​បាន​បញ្ជាក់ទៀតថា កាលពី​ខែ​មុន Ella Reed អាយុ ១៣​ឆ្នាំ បាន​អង្គុយលេង​ក្នុង​ទឹក​រាក់ៗ ជាមួយ​មិត្តភក្តិ​នៅ​ជិត​កន្លែង​សំចត​តាម​ឆ្នេរសមុទ្រ Fort Pierce ។ នៅពេល​នោះដែរ​មាន​ត្រី​ឆ្លាម bull ប្រវែង ៤ ហ្វី​ត បាន​ផុស​ចេញពី​ក្នុង​ទឹក ក៏បាន​ខាំ​នាង​ពី​ចំហៀង​ខ្លួន​តែម្តង​។ ក្មេងស្រី​ដែល​រង​ការវាយប្រហារ​ដោយ​ត្រី​ឆ្លាម បាន​ខិតខំ​តទល់​នឹង​ការ​ប្រហារ​នោះ ដោយ​នាង​បាន​វាយ​ចំក្បាល​របស់​វា ហើយ​ប្រើ​ដៃ​ម្ខាង​ទៀត​ការពារ​ពោះ​របស់​នាង​។ ការវាយប្រហារ​ដ៏​សាហាវ​នេះ បានធ្វើ​ឲ្យ​ក្មេងស្រី​រងរបួស​ចំនួន ១៩​ថ្នេរ នៅលើ​ពោះ លើ​ដៃ និង​លើ​ជើង​របស់​នាង​។​ ​បន្ទាប់ពី​ជាសះស្បើយ​ហើយ​នោះ ក្មេង​ដ៏​ក្លាហាន​រូបនេះ​ត្រូវ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Nova Southeastern អញ្ជើញ​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ នៅក្នុង​បេសកកម្ម​ដាក់​ស្លាក​ត្រី​ឆ្លាម​បន្ទាប់ពី​ដឹងថា Reed ជា​សិស្ស​ថ្នាក់​ទី​៨ ហើយ​នាង​ចង់​ក្លាយជា​អ្នក​ជីវ​វិទូ​សមុទ្រ​ម្នាក់ […]

ដោយ៖ Hang Savyouth សៀមរាប៖គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយស៊ីស៊ី-អង្គរ)កំពុងបើកកិច្ចប្រជុំ​បច្ចេក ទេសលើកទី៣៧ របស់ខ្លួននៅព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៣ដើម្បីពិនិត្យមើលនិងផ្ដល់អនុសាសន៍ទៅលើកិច្ចការទាំងឡាយពាក់ព័ន្ធទៅលើការអភិរក្សថែរក្សាបេតិក ភណ្ឌនិងរមណីយដ្ឋានជាច្រើនកន្លែងនៅក្នុងតំបន់អង្គរ។ កិច្ចប្រជុំប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាល​នៃអាជ្ញាធរ ជាតិអប្សរា​។កិច្ចប្រជុំមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២រហូតដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៣។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧របស់គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ ដែលមានលោកPierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការនិងកិច្ចការ​វប្បធម៌​ស្ថានទូត បារាំងប្រចាំកម្ពុជានិងលោក Ichitomo TANINAI អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ជាសហប្រធាននេះនឹងពិនិត្យមើលលើចំណុចជាច្រើនដូចជា​តាមដានឡើង វិញលើអនុសាសន៍ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦និងកិច្ចប្រជុំពេញអង្គទី២៩កាលពីខែធ្នូឆ្នាំ២០២២កន្លងទៅ និង របាយការណ៍សកម្មភាពក្រុម​បច្ចេកទេស ជាច្រើនដូចជាការជួសជុល និងការអភិរក្ស ក្រុមការងារពាក់ព័ន្ធត្រូវបានស្នើសុំដើម្បីធ្វើរបាយការណ៍ស្តីពីការអនុវត្តអនុ​សាសន៍ (ដែលភ្ជាប់ជាមួយរបៀប វារៈ​នេះសម្រាប់ជាឯកសារយោង)និងដើម្បីសង្ខេបផែនការការងារសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។​ ជាមួយគ្នានេះដែរក៏មានការតាមដានលើអនុសាសន៍នៃការជួសជុលប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទទ្រម៉ូង ការជួសជុលពិដានរបស់ប្រាសាទអង្គរវត្ត​នៅថែវកូរ​សមុទ្រទឹកដោះ ការជួសជុលប៉មភាគនិរតីនៃរោងទងទី៣ ការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ការជួសជុលរោងទងទី៣ នៅភាគនិរតី ការជួសជុលពិដាន​នៅ​ស្លាបរោងទងភាគអាគ្នេយ៍ ការជួសជុលបណ្ណាល័យខាងត្បូងនិងផ្លូវចូលរោងទងទី២ និងការជួសជុលបង្កាន់ដៃនៅរោងទងទី២។ បន្ថែមលើនេះដែរគណៈកម្មាធិការ អាយ ស៊ី ស៊ីអង្គរក៏បានតាមដានអនុសាសន៍ព្រមទាំងពិនិត្យមើលបរិក្ខារធារាសាស្ត្រ និងការបំពេញទឹកបារាយណ៍លលៃនិង​​បារាយណ៍​ខាងកើត ការជួសជុលប្រាសាទបន្ទាយធំ ការជួសជុលខ្លោងទ្វារតាកាវរបស់ក្រុងអង្គរធំ ការជួសជុលប្រាសាទព្រះគោ ការជួសជុលប្រាសាទបាយ័ន ការជួសជុលប្រាសាទ​ចៅ​សាយទេវតាការតាមដានលើអនុសាសន៍ជួសជុលប្រាសាទបន្ទាយសំរ៉ែនិងការបណ្តុះបណ្តាលការងារជួសជុលអតីតព្រះបរមរាជវាំងអង្គរធំប្រាសាទបន្ទាយប្រីព្រម​ទាំង​តាមដានលើអនុសាសន៍នៃការអនុវត្តន៍លើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរជាដើម៕

ដោយ​៖ គង់​ហេង​ ​កំពង់ចាម​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ លោក STEFAN MESSERER ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ចុះ​សិក្សា​ស្វែងយល់ អំពី​ការកសាង​ធនធានមនុស្ស វិស័យ​នគរបាល​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​នាពេល​កន្លងមក​។​ ​សម្តេច​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មីៗ និង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល ជំនា​ន់ទី​១៧ លើក​ទី​១ ដែលមាន​សិស្ស​នគរបាល​ជ័យលាភី​ចំនួន ១៨៥ នាក់​នៃ​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ៨ មិថុនា​នេះ​។​ ​សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍ថាៈ ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស ដោយមាន​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​សហការី​ប្រតិភូ​មក​ចុះ​សិក្សាកិច្ចការ​នគរបាល​ក​ម្ពុ​ជា​យើង គឺ​ដើម្បី​​រៀបចំ​នូវ​ផែនការ​សហប្រតិបត្តិកា​រ​ជាក់លាក់ ទាក់ទង​ទៅនឹង​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​នគរបាល​គឺជា​អ្វីដែល​យើង​បានស្នើ​ទៅកាន់​ទូត​សហព័ន្ធ​អាល្លឺម៉ង់​កាល​ពី​​អាណ​តិ្ត​មុន​។​ ​សម្តេច​បាន​មានប្រសាសន៍​បន្តថាៈ សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក STEFAN MESSERER និង​សហការី​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ចូលរួម​ក្នុង​ពិធី​ដ៏​មាន​សារសំខាន់​។ នេះ​ជាការ​បញ្ជាក់​ឱ្យឃើញ​អំពី​ឆន្ទៈ និង​បំណង​ដ៏​ល្អ ក្នុងការ​ជ្រោង​ជ្រែង ដល់​ការកសាង​ធនធានមនុស្ស​លើ​វិស័យ នគរបាល​នៅ​កម្ពុជា​។​ ​សូមបញ្ជាក់ថា សមិទ្ធផល​សំខាន់ៗ​ដែល​ត្រូវ​បានដាក់​សម្ពោធ នាពេលនោះ​រួមមាន ផ្លូវ​បេតុង​ប្រវែង​២.០៣០​ម៉ែត្រ ប្រព័ន្ធ​លូបង្ហូរទឹក​ប្រវែង​៥៥០​ម៉ែត្រ គំនូស​និង​ផ្លាក​សញ្ញា ចរាចរណ៍ ដែលជា​អំណោយ​របស់ លោក​អ៊ុន […]

ដោយៈ​ប្រសិទ្ធ​ ​រូងភ្នំ Shuanghe ប្រវែង​សរុប ២៥៧.៤ គីឡូម៉ែត្រ ស្ថិតនៅក្នុង​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ឈ្មោះថា Twelve Back ក្នុងស្រុក Suiyang ខេត្ត Guizhou ភាគ​និរតី​នៃ​ប្រទេស​ចិន កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកទេសចរ​ក្នុងស្រុក​។ ដោយ​នៅក្នុង​ថ្ងៃ​ឈប់សម្រាក​ក្នុង​ខែឧសភា រមណីយដ្ឋាន​នេះ​បាន​ប្រារព្ធ​ពិធីបុណ្យ​តន្ត្រី រយៈពេល​ប្រាំ​មួយថ្ងៃ​ដោយមាន​ការប្រគុំ​តន្ត្រី ការសម្តែង​រ៉ុ​ក​និង​រ៉ូ​ល និង​បទ​ភ្លេងដែល​ទាក់ទាញ​អ្នកទស្សនា​ប្រមាណជាង៣៨,០០០ នាក់​។នេះ​បើ​យោងតាម​សារពត៌មាន ស៊ីន​ហួ កាលពី​ថ្ងៃទី ៧ ខែមិថុនា​។ ​ ​លោក Yi Chuanbo អ្នកគ្រប់គ្រង​រមណីយ​ដ្ឋា​ន​បាន​ថ្លែងថា ក្រោយពី​ព្រឹត្តិការណ៍​នេះ​បញ្ចប់ទៅ រមណីយដ្ឋាន​ទទួលបាន​ភ្ញៀវទេសចរ​កាន់តែច្រើន ដោយមាន​ភ្ញៀវ ទេសចរ​ចាប់ពី ១,២០០ ទៅ ១,៥០០ នាក់​ជា​រៀងរាល់ថ្ងៃ​។ លោក Yi បាន​បន្ថែមថា ភ្ញៀវទេសចរ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចូល​ទស្សនា​រូងភ្នំ ដែលមាន​ប្រវែង ៤.៨ គីឡូម៉ែត្រ ត្រូវ​ចំណាយពេល​ប្រហែល​ពីរ​ម៉ោង ដើម្បី​ដើរចូល​ទៅខាង​ក្នុង​។​ ​លោក Luo Jianjun ប្រធានការិយាល័យ​ប្រចាំ​រមណីយដ្ឋាន​បាន​ថ្លែងថា “​កាលពី​អតីតកាល​អ្នកទេសចរ​គ្រាន់តែ​ដើរលេង ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ នៅមុន​ពេល​ពួកគេ​ចាកចេញ​ទៅវិញ តែ​ឥឡូវនេះ​មនុស្ស​ជាច្រើន​ចូលចិត្ត​ស្នាក់នៅ​ទីនេះ​ខ្លាំងណាស់​”​។ […]

​ដោយៈ​សិរីមតី​ ​ភ្នំពេញ​៖​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិ​ន្ត្រៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់ កណ្តាល​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៣​ បាន​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​។​ ​នាឱកាស​នោះដែរ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ឱកាស​របស់​យុវជន​បច្ចុប្បន្ន ដែល​កំពុង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​បាន​សិក្សា​រៀនសូត្រ​អភិវឌ្ឍ​សមត្ថភាព ក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​សិទ្ធ​សេរីភាព​គ្រប់បែបយ៉ាង គឺ​កើតឡើង​ដោយសារ​ការលះបង់ និង​វីរភាព​របស់​យុវជន​ជំនាន់​មុន ហើយក៏​ជា​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន​ផងដែរ​។ យុវជន​ជំនាន់​មុន គឺជា​ជំនាន់​យុវជន​ដែល​បាន​បាត់​ឱកាស​ដោយសារ​ប្រទេស​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាម​បែកបាក់ និង​មាន​ហានិភ័យ​ដល់​អាយុជីវិត​គ្រប់ពេលវេលា ក៏ប៉ុន្តែ​ជា​យុវជន​ជំនាន់​គំរូ​ប្រកបដោយ​លក្ខណ សម្បត្តិ ៣​យ៉ាង គឺ​៖ ទី​១. ក្តីសង្ឃឹម គឺ​មិន​អង្គុយ​បន់ព្រះ​រង់ចាំ​សេចក្តីស្លាប់​ពីរ​បប​ប៉ុលពត​ឡើយ​, ទី​២. មានការ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន និង​ទី​៣. មាន​ចក្ខុវិស័យ​ដឹកនាំ​ច្បាស់លាស់​ក្នុង​ការរំដោះ​ប្រទេសជាតិ​, ស្តារ​កសាង​ជាតិ​, ការពារជាតិ និង​អភិវឌ្ឍ​ជាតិ​។​ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ដូច្នេះ​ក្នុងនាម​ជា​យុវជន​ដែល​កំពុង​រស់ក្នុង​សម័យ​តេ​ជោ​សន្តិភាព​, យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​មើល​គំរូ​វីរភាព​របស់​យុវជន​ជំនាន់​មុន ដោយ​ផ្សារភ្ជាប់​នឹង​តថភាព​បច្ចុប្បន្ន និង​គោលដៅ​ទៅ​អនាគត និង​មិន​ភ្លេច​សោះឡើយ​នូវ​អតីតកាល​ដ៏​សែន​ជូរចត់​វេទនា​ដោយសារ សង្គ្រាម […]

​ពោធិ៍សាត់ ៖ បុគ្គលិក​បម្រើការ​ងារ​នៅ​ធនាគារ​ប្រា​សាក់​ម្នាក់​មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន​១០០​លាន​រៀល ។ ​អ្នក​ដែលមាន​សំណាង​នោះ គឺ​លោក សេង តារា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ស្ថានីយ៍ ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។ ​លោក សេង តារា បាន​ប្រាប់​ឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​លោក​តែង​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ជាប្រចាំ ជាពិសេស​ក្រោយពេល​ធ្វើការ​ងារ​ចប់​ព្រោះ​ជួយ​ឱ្យមាន​កម្លាំង និង​បំបាត់​ភាព​ងងុយដេក​។​ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះក្រោយពេល​ចេញពី​ធ្វើការ​លោក​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំងខា​រ៉ា​បាវពី​អ្នកលក់​នៅ​ម្ដុំ​គល់ស្ពាន​ស្ទឹង​ពោធិ៍សាត់​​ចំនួន​មួយ​យួរ ៦​កំប៉ុង​យកទៅ​ផ្ទះ​ទុក​គ្រាន់​ទទួលទាន​ប្រចាំថ្ងៃ លុះ​ពេល​គាស់​មួយ​កំប៉ុង​សម្រាប់​ទទួលទាន​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល​តែម្ដង​។ ​លោក​បាន​បន្ត​ឱ្យដឹងទៀតថា នៅពេល​គាស់​ឃើញ​រង្វាន់​ភ្លាម លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ហើយក៏​ស្រែកប្រាប់​ប្រពន្ធ​និង​អ្នក​នៅ​ជិតខាង​ឱ្យបាន​ដឹង រួច​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ​លោក សេង តារា បានបញ្ជាក់​ប្រាប់ថា ទឹកប្រាក់​១០០​លាន​រៀល​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុមគ្រួសារ​របស់លោក​ហើយ​ក្រោយពេល​ទទួលបាន លោក​នឹង​យក​មួយចំនួន​សងបំណុល​ធនាគារឯកជន និង​ជូន​ម្ដាយ​ខ្លះ ហើយ​សល់​ប៉ុន្មាន​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។ ​ជា​ចុងក្រោយ លោក សេង តារា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ឱ្យមាន​ជីវភាព​ធូរធារ និង​មាន​លុយកាក់​ចាយ​គ្រប់គ្រាន់​៕​

ដោយៈសិរីមតី ​ភ្នំពេញ​៖​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ខេត្តស្វាយរៀង មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​១២​កន្លែង និង​កំពុងដំណើរការ​ចំនួន​៩​កន្លែង​។ ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ស្ដីពី​«​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំ​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង​»​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ លោកអភិបាលខេត្ត បាន​គូសបញ្ជាក់ថា សហគ្រាស​មួយចំនួនទៀត ស្ថិត​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​រោងចក្រ សហគ្រាស​សរុប​មាន​ចំនួន​២៦២​កន្លែង បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩​ម៉ឺន​នាក់ រួមចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​ បើតាម​លោក​អភិបាលខេត្ត​, ផលរបរ​ដែល​កម្មក​រ​និយោជិត​ទទួលបាន​ពី​ការបំពេញ​ការងារ​នៅតាម​រោងចក្រ សហគ្រាស មាន​ប្រមាណ​២៣ ទៅ​២៥​លាន​ដុល្លារ​អាមេរិក ក្នុង​មួយខែ​។​ ​លោក ម៉ែន វិបុល បាន​អះអាងថា វិស័យ​ផលិតកម្ម​សំខាន់ៗ ក្រៅពី​សម្លៀកបំពាក់ រួមមាន ដំឡើងរថយន្ដ ផលិត​កង់ នាឡិកា សំបក​កង់ឡាន ម៉ាស់ បរិក្ខា​សុខាភិបាល អំពូល​ភ្លើង ត្រង់​ស្វូ​រ​អគ្គិសនី ឆ័​ត្រ គ្រឿង​សង្ហា​រឹម បារី តុក្កតា សា​ឡុង និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ សម្រាប់​គោលដៅ​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​។​ ​សូមជម្រាបថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​៩ ដែល​កំពុងដំណើរការ​នោះ រួមមាន​៖ […]

ដោយៈសិរីមតី ​ព្រះសីហនុ​៖​ក្រោយពី​ពង្រីក​ខ្លួន​នៅតាម​រាជធានី​ខេត្ត​ជាច្រើន BNI Cambodia នៅ​ទីបំផុត បាន​មកដល់​ខេត្ត​ព្រះសីហនុ​។​Chapter​ថ្មី​ដែលមាន​ឈ្មោះថា​«BNI Blue Sea (​សមុទ្រ​ខៀវ​)» ប្រចាំខេត្ត​ព្រះសីហនុ បាន​ត្រូវ​ប្រកាស​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៧​ខែមេសា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​។​ ​ពិធី​សម្ពោធ BNI Blue Sea បាន​ត្រូវ​ប្រារព្ធ​ធ្វើឡើង ក្រោម​វត្តមាន​លោក ឡុ​ក​ស្មិត សាម​ឌី ដែលជា​អ្នក​នាំ​ប្រ៊ែ​ន​នែ​ម BNI ពី​សហរដ្ឋអាមេរិក​ម​ក​កម្ពុជា ព្រមទាំង​សមាជិក​សមាជិកា​BNI មកពី​Chapter​ផ្សេង​ជាង​១០០​នាក់ ខណៈ​សមាជិក​ពេញសិទ្ធិ​របស់​BNI Blue Sea​មាន​ចំនួន​៥២​រូប​ដែល​សុទ្ធតែ​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​គ្នា​។​ ​លោក សៅ ហុក Executive Director នៃ​BNI Blue Sea​នៅ​ខេត្ត​ព្រះសីហនុ​និង​ជា​ម្ចាស់​ភោជនីយដ្ឋាន SEA 1 នៅ​ខេត្ត​ព្រះសីហនុ​បាន​មាន​ប្រសាសន៍​ឱ្យដឹងថា​៖​បណ្តាញ​ពាណិជ្ជកម្ម​អន្តរជាតិ​(BNI) តែងតែ​ជួយ​សមាជិក​ម្ចាស់​អាជីវកម្ម ឱ្យមាន​ការរីកចម្រើន ការពង្រីក​និង​អភិវឌ្ឍ​ខ្លួន​ទទួលបាន​ឱកាស​អាជីវកម្ម​ការភ្ជាប់​ទំនាក់​ទំ​ង​និង​បណ្តាញ​និង​ការចែករម្លែក​ការងារ​ព្រមទាំង​ការជួយ​គ្នា​ទៅវិញទៅមក​។​ ​លោក​បាន​បញ្ជាក់ថា​៖​គោលបំណង​និង​មូល​ហេតុដែល​បង្កើត​ប៊ី​អិន​អាយ​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ក្នុង​គោលបំណង​ជួយ​ម្ចាស់​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ទំនាក់ទំនង​,​មាន​បណ្ដាញ​និង​មាន​អាជីវកម្ម​រីកចម្រើន​ក៏ដូចជា​ទទួលបាន​នូវ​ឱកាស​អាជីវកម្ម​ពីគ្នា​ទៅវិញទៅមក​។​ចំណែក​ចក្ខុវិស័យ​រប​ស់ BNI Blue Sea គឺ​ដើម្បី​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ធ្វើ​អាជីវកម្ម​។​ ​លោក ឡុ​ក​ស្មី​ត សាម​ឌី ស្ថាបនិក BNI Cambodia […]

ដោយៈផាវី ​ភ្នំពេញ​៖​រយៈពេល ៣​ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ជាក់ស្ដែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន ៥ ៤៤២ ប៊ី​លាន​រៀល (​ប្រមាណ​ជា​១ ៣៤៣,៩០ លាន​ដុល្លារ​) ស្មើនឹង ៣៧,៦៣% នៃ​ផែន​ការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣​។​ ​បើតាម​របាយការណ៍ ចំណូល​ពន្ធ​នៅក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២៣​នេះ កើនឡើង​ចំនួន ៣២៦,៩៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៨០,៧៣ លាន​ដុល្លារ​) ស្មើនឹង ៦,៣៩% បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២២​។​ ​នៅ​ត្រីមាស​ទី ១​ដើមឆ្នាំ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធ​ពី​វិស័យ E-commerce បាន​ជាង ៨៤​ប៊ី​លាន​រៀល​ប្រមាណ ២១​លាន​ដុល្លារ​អាមេរិក​៕

ដោយៈសិរីមតី ​ភ្នំពេញ​៖​ក្នុង​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោកនា​ថ្ងៃទី​២៦​ខែមេសា ផលិតផល​ខ្មែរ ៧​មុខ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​សម្ពោធ​និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព​។​ ​អំបិល​កំពត​កែប ទឹកត្រី​កំពត​កែប បង្កង​តាកែវ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI) ខណៈ​ដូងខ្ទិះ​បាត់ដំបង នំ​បញ្ចុក​សៀមរាប ក្រូចថ្លុង​កោះ​ពីរ និង​អំបុក​កំពង់ធំ ត្រូវបាន​ចុះបញ្ជី​ជា​ម៉ាក​សមូហភាព​។​ ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈ​កម្ម​ធិ​ការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា បាន​ថ្លែងថា ការចុះបញ្ជី​ម៉ាក់​សម្គាល់​ភូមិសាស្ត្រ​ទំនិញនិង​ម៉ាក សមូហភាព ដល់​ផលិតផល​ទាំងនេះ គឺជា​ទិសដៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើន​តម្លៃបន្ថែម​ដល់​ផលិត​ផ​ល​​ក្នុងស្រុក និង​ពង្រឹង​ភាព​ប្រកួតប្រជែង​ផលិតផល​ខ្មែរ នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។​ ​លោក សួន វិជ្ជា ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម បានថ្លែងថាការចុះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព នឹង​ជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​ខ្មែរ ដែល​ទើប​ទទួលបាន​ការចុះបញ្ជី​ការពារ​កម្មសិទ្ធិបញ្ញា​ឱ្យបាន​ទូលំទូលាយ និង​លើកទឹកចិត្ត​ដល់​កសិករ ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាទី​មោ​ទកៈ សម្រាប់​ការអភិវឌ្ឍ​ផលិតផល និង​អាជីវកម្ម​របស់ខ្លួន​។​ ​លោក​បន្តថា ភាពជោគជ័យ​នៅក្នុង​ការកសាង​ម៉ាក​សម្គាល​ភូមិសាស្ត្រ​ទំនិញ ម៉ាក​សមូហភាព​នាពេល​កន្លងមក បានធ្វើឱ្យ​ផលិតផល​កម្ពុជា​ជាច្រើន បាន​ឈានចូល​ទៅក្នុង​ទីផ្សារ​បរទេស និង​មានឈ្មោះ​ល្បី​ជាខ្លាំង ដូចជា​ម្រេច​កំពត គុយទាវ​ភ្នំពេញ និង​ស្ករត្នោត​កំពង់ស្ពឺ​។ ផលិតផល​ទាំងនេះ មិន​ត្រឹមតែ​ទទួលបាន​តម្លៃ​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានក្លាយ​ជា​ផលិតផល​ដែល​រួមចំណែក​ផ្សព្វផ្សាយ […]

ដោយៈសិរីមតី​ ភ្នំពេញ​៖ ចាប់ពី​ឆ្នាំ​២០២៩​តទៅ នាវា​ដឹកទំនិញ​គ្រប់​ប្រភេទ​មកពី​ជុំវិញ​ពិភពលោក អាច​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ​បាន​ដោយ​គ្មាន​ឧបសគ្គ​ជម្រៅ​ទឹក ទីតាំង​ផ្ទុក​កុង​ទី​ន័​រ ឬ​ប​ញ្ហ​ចំណត​នោះឡើយ​។​នេះ​ជាការ​បញ្ជាក់​របស់លោក លូ គឹមឈុន ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​ ​លោក​ លូ គឹមឈុន បានឱ្យដឹងថា ទន្ទឹមនឹង​សកម្មភាព​ពាណិជ្ជកម្ម ដឹកទំនិញ​ចេញចូល​រៀងរាល​ថ្ងៃនោះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក៏​មមាញឹក​ក្នុងការ​អភិវឌ្ឍ​ទីតាំង​ចំណត ទីតាំង​ផ្ទុក​កុង​ទី​ន័​រ បង្កើន​ជម្រៅ​ផ្លូវទឹក​ឱ្យ​កាន់តែ​ជ្រៅ ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ការដឹកជញ្ជូន និង​ការសម្រេច​ឱ្យបាន​តាម​ផែនការ អនុញ្ញាតឱ្យ​នាវា​ដឹកទំនិញ​គ្រប់​ធុន​ចូល​ចត​បាន​។ លោក​បញ្ជាក់ថា មហិច្ឆតា​នេះ​នឹង​សម្រេចបាន​នៅ​ឆ្នាំ​២០២៩​តទៅ​។​ ​លោក​បានឱ្យដឹង​ផងដែ​រថា​៖ នៅ​ឆ្នាំ​២០២៤​ខាងមុខ រាជរដ្ឋាភិបាល​នឹង​អនុវត្ត​ការធ្វើ​ផែ​ចំណត​ថ្មី​មួយទៀត ដែល​ធ្វើឱ្យ​សមត្ថភាព​ផ្ទុក​កុង​ទី​ន័​រ​កើនឡើង ៣៥​ភាគរយ​បន្ថែមទៀត បើ​ធៀប​នឹង​ពេលបច្ចុប្បន្ន​។ បច្ចុប្បន្ន នាវា​ដឹកទំនិញ​ធុន​ធំ​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ បានតែ​ប្រមាណ​១៨​ភាគរយ​ប៉ុណ្ណោះ​។​ ​លោក​បាន​បន្តថា នៅ​ឆ្នាំ​២០២៦ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹងមាន​សមត្ថកិច្ច​ប្រហាក់ប្រហែល​ជាមួយ​កំពង់ផែ​ប្រទេស​ដទៃ​ក្នុង​តំបន់ និង​អាចឱ្យ​នាវា​ដឹកទំនិញ​ក្នុង​តំបន់​ប្រមាណ ៩៣​ភាគរយ​អាច​ចូល​ចត​បាន ដែល​ធ្វើឱ្យ​ថ្លៃ​ដឹកជញ្ជូន​ថយចុះ​ប្រមាណ ២០០​ដុល្លារ​ក្នុង​មួយ​កុង​ទី​ន័​រ ព្រមទាំង​ធ្វើឱ្យ​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ជាតិ មានការ​កើនឡើង​បន្ថែមទៀត ហើយក៏​អាច​ទាក់ទាញ​វិនិយោគ​មក​ប្រទេស​កម្ពុ​ជាច្រើន​បន្ថែម ទៀត​ដែរ​។​ ​លោក​បន្តទៀតថា នៅ​ឆ្នាំ​២០២៨ កម្ពុជា​នឹងធ្វើ​ផែ​ចំណត​មួយ​ថ្មី​ទៀត ដែលមាន​ជម្រៅ​ទឹក​១៦.៥​ម៉ែត្រ ដល់​ពេលនោះ​ទំនិញ​ដែល​ដឹក​ទៅមក​ជុំវិញ​ពិភពលោក ពិសេស​សហរដ្ឋអាមេរិក មួយចំណែក​នៃ​ទ្វីបអឺរ៉ុប ក៏ដូចជា​ទ្វីប​អា​ស៉ី នឹង​អាច​ចូល​ចត​ទៅមក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ […]

ដោយៈផាវី ភ្នំពេញ៖ត្រីមាសទី១ឆ្នាំ២០២៣អាកាសយានដ្ឋានអន្តរជាតិទំាងបីនៃព្រះរាជាណា ចក្រកម្ពុជាគឺ ភ្នំពេញ ខេត្តសៀមរាបនិងខេត្តព្រះសីហនុ​ទទួល​​បានអ្នកដំណើរសរុប១,២លាននាក់។ចំនួនអ្នកដំណើរនៅ អាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញនិងខេត្តសៀមរាបមាននិន្នាការកើន​ឡើង​ប្រកបភាពភាពជឿជាក់។ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការតាមដាននិងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ការសាង​សង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំ​ដោយ​លោក ​តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការបានដឹកនាំកិច្ចប្រជុំ ប្រចាំត្រីមាសទី២ នៃគណៈកម្មការ ដែល​មានការចូលរួមពីសមាជិកសមាជិកាមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាមួយក្រុមហ៊ុន សម្បទាន SCA ។ យោងតាមរបាយការណ៍អង្គប្រជុំ សម្រាប់៣ខែដំបូងនៃឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិ ទំាងបីនៃព្រះរាជាណាចក្រកម្ពុជា គឺ ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ទទួលបានអ្នកដំណើរសរុប ១,២លាននាក់។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ទទួលបានដំណើរ​៩៤ម៉ឺននាក់ស្មើនឹង៦០ភាគរយនៃចំនួនអ្នកដំណើ​នៅឆ្នាំ២០១៩។ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋាន​ទំាងបីបាន​កើនឡើង​ជាបន្តបន្ទាប់។គណៈកម្មការសង្ឃឹមថា ចំនួននឹងបន្តកើនឡើងទៀតខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិង​កំពុងដាក់​ចេញ​ជាបន្តបន្ទាប់នូវគោលនយោបាយទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍។ដោយឡែកចំពោះចំនួនចរាចរណ៍ទំនិញផ្លូវអាកាសក៏បាន​កើន​ឡើង​ល្អសម្រាប់​ត្រីមាសទី១ឆ្នាំ២០២៣នេះផងដែរ៕  

​ដោយៈ​សិរីមតី ភ្នំពេញ​៖ក្រសួងសុខាភិបាល​បាន​អនុញ្ញាតិ​ឱ្យមាន​ការ បង្កើត​មន្ទីរពេទ្យ ឬ​គ្លីនិក ឬ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឯកជន​ទំនើប ដើម្បី​បំពេញ​សេចក្តីត្រូវ​ការ​ផ្នែក​សេវា​សុខាភិបាល​ចូលរួម​កាត់បន្ថយ​នូវ​ការស្វែងរក​សេវា​សុខាភិបាល​នៅក្រៅ​ប្រទេស ដែលមាន​បន្ទុក​ចំណាយ​ខ្ពស់​សម្រាប់ ពលរដ្ឋ​កម្ពុជា​។​នេះ​ជាប្រសាសន៍លើកឡើង​របស់លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល។ ​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​វ​ជ្ជ​សា​ស្ត​សាន់​រ៉ា​យស៍​សែន​សុខ​កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​លោក​ស្រី​រដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង និង​កែលំអ​ប្រព័ន្ធ​សុខាភិបាល​បន្ថែម ដើម្បី​បំពេញតម្រូវការ​សេវា​ពិនិត្យ និង​ព្យាបាល​​ជូន​ដល់​ប្រជាជន​ឱ្យបាន​ទាន់ពេលវេលា មាន​បច្ចេកទេស​កាន់តែ​ទំនើប​ស្របតាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​វេជ្ជ​សា​ស្ត្រក្នុង​បរិបទ​សុខាភិបាល​ឌីជីថល​ជំរុញ​ការផ្តល់សេវា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​។​នេះ​ជាការ​លើកឡើង​របស់លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​វ​ជ្ជ​សា​ស្ត​សាន់​រ៉ា​យស៍​សែន​សុខ​កាល​ពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​។​ លោកស្រីបាន​លើកទឹកចិត្ត​ដល់​មជ្ឈមណ្ឌល​សាន់​រ៉ា​យស៍​សែន​សុខ ក៏ដូចជា​មន្ទីរពេទ្យ និង​គ្លីនិក ឬ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឯកជន​នានា ដែល​បានទទួល​ការអនុញ្ញាតឱ្យ​ដំណើរការ​នៅ​កម្ពុជា ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ឱ្យ​បានជា​អតិបរមា រៀបចំ​ដោយ​យកចិត្តទុកដាក់​តាម​ក្បួនខ្នាត​ទាំង​ផ្នែក​បច្ចេកទេស វេជ្ជសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាល​ធនធាន​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ការងារ​គ្រប់គ្រង និង​ការ ថែទាំ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ត្រឹមត្រូវ ដើម្បី​ធានា​នូវ​ការផ្តល់សេវា​របស់ខ្លួន​នឹង​ទទួលបាន​នូវ​គុណភាពនិង​សុវត្ថិភាព ស្របតាម​ស្តង់ដារ​អប្ប​បរ​មា​សម្រាប់​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែល​ទើបតែ​ត្រូវ​បានដាក់ ឱ្យប្រើ​ប្រាស់​នាពេល​ថ្មីៗ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​សុខា​ភិបាល ២០២៣ ដល់ ២០៣០​។​ ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា​«​មូលដ្ឋាន​សុខាភិបាល​ឯកជន នៅតែ​ជា​ដៃគូ​អភិវឌ្ឍ​សុខាភិបាល ដែល​ស្ថិតនៅក្នុង​ប្រព័ន្ធ​សុខាភិបាល ដែល​តម្រូវឱ្យ​មានការ​ពង្រឹងគុណភាព​សេវា និង​ត្រូវតែ​ផ្តល់​សេវា​ដែលមាន​គុណភាព និង​សុវត្ថិភាព​ជូន​ប្រជាជន​នៅ​ព្រះរាជា​ណា​ច​ក្កម្ពុជា​ដោយ​មិន​គិតពី​ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​ […]

ដោយៈសិរីមតី ​ភ្នំពេញ​៖ ក្រុមហ៊ុន​ចំនួន​៥ បានសម្រេច​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង​១០៣​លាន​ដុល្លារ​លើ​វិស័យ​ផ្សេងៗ​គ្នា​គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ និង​គោ​សាច់​ខ្នាត​ធំ​, គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​សាងសង់​រោងចក្រ​កែច្នៃ ,​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារៈ​អេឡិចត្រូនិក​។​ ​គម្រោង​វិនិយោគ​ទាំងនេះ មាននៅ​រាជធានី​ភ្នំពេញ ខេត្តក្រចេះ ព្រះវិហារ ខេត្តតាកែវ និង​កំពង់ស្ពឺ និង​ន​ង្កើ​ត​ការងារ​ជាង​១៣០០​កន្លែង​។​ ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖ ១- “EASTERN RUBBER (CAMBODIA) CO., LTD” គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ និង​គោ​សាច់​ខ្នាត​ធំ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​ទុនវិនិយោគ​ប្រមាណ ៧៣,៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៩​កន្លែង​។​ ២- “RITHY RUBBER (CAMBODIA) CO., LTD” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដើម​កៅស៊ូ​) និង​សាងសង់​រោងចក្រ​កែច្នៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ នៅ​ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ ក្នុង​ទុនវិនិយោគ​ប្រមាណ ១២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៨​កន្លែង​។​ ៣- “GE NEW ENERGY […]