Author: Sophal Nhem »

ដោយៈសិរីមតី ភ្នំពេញ៖ក្រុមហ៊ុន ADATA Technology Co., Ltd នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើសន្និសីទសារព័ត៌មាននៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ដើម្បីប្រកាសពីផែនការ​វិនិយោគរបស់ក្រុមហ៊ុនផ្ទាល់នៅលើទឹកដីកម្ពុជា។ លោកជំទាវ នឹម វណ្ណៈ អគ្គនាយិកាគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់នៅកម្ពុជា និងលោក Chen Chien Wen ជាតំណាងក្រុមហ៊ុន ADATA Technology Co., Ltd បានអញ្ជើញចូលរួមក្នុងសន្និសីទសារពត៌មាននេះ។ នៅក្នុងសន្និសីទសារព័ត៌មាននោះ តំណាងក្រុមហ៊ុន ADATA Technology Co., Ltd. បានបង្ហាញពីផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុននឹង​វិនិ​យោគ​ចំនួនទឹកប្រាក់ចំនួន១០០លានដុល្លារអាម៉េរិកនៅលើទឹកដីកម្ពុជាដើម្បីបង្កើតរោងចក្រកែច្នៃផលិតផលអេឡិចត្រូនិកដើម្បីផលិតប្រភេទ USB hard drive និងផលិត​ផ​ល​អេឡិចត្រូនិកផ្សេងទៀត ហើយក្រុមហ៊ុននឹងគ្រោងនាំចេញទៅកាន់អឺរ៉ុបដើម្បីពង្រីកទីផ្សារនិងបង្កើនការងារធ្វើសម្រាប់​ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនជំនាញនិងរាប់​សិប​កន្លែង​ក្នុងប្រទេសកម្ពុជា។ លើសពីនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងលើកទឹកចិត្តដល់អ្នកផ្គត់ផ្គង់ឱ្យមកបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា ជំរុញសកម្មភាពសាងសង់សួន​ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញក្នុងប្រទេស កម្ពុជា […]

GUOCOLAND ឈ្នះអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈពេលដែលអ្នកអភិវឌ្ឍន៍មកពីប្រទេសឥណ្ឌូណេស៊ីទទួលបានជ័យលាភីក្នុងតំបន់ច្រើនបំផុត ដោយៈសិរីមតី ភ្នំពេញ៖ PropertyGuru Group (NYSE: PGRU) នាពេលថ្មីៗនេះបានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី១៨ ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយ DOngpeng Ceramic និងSubzero Wolf។ កម្មវិធីនេះ​បាន​ប្រព្រឹត្តឡើងនៅសណ្ឋា​គា​រ Athenee ដ៏ប្រណិតនាទីក្រុងបាងកក។ អ្នកឈ្នះពីទីផ្សារអចលនទ្រព្យពីប្រទេសចំនួន ១៣ នៅទូទាំងអាស៊ីបានប្រកួតប្រជែងដើម្បីទទួលបានពិន្ទុខ្ពស់បំផុតនៃឧត្តមភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម និងការរចនានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ PropertyGuru Asia Property Awards ឆ្នាំ 2023។ ពានរង្វាន់ជាង 50 ដែលអបអរសាទរអ្នកអភិវឌ្ឍន៍ និង​គម្រោងដ៏ល្អបំផុតនៅក្នុងតំបន់ ត្រូវបានបង្ហាញនៅក្នុងពិធីពិសាអាហារពេលល្ងាច និងធ្វើបទបង្ហាញប្រគល់ពានរង្វាន់។ ក្រុមហ៊ុន GuocoLand បានឈ្នះពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំគឺ អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) Best Developer (Asia) ជាលើកទីបីក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះ។នេះ​គឺជាការឈ្នះពានរង្វាន់មួយក្នុងចំណោមការឈ្នះក្នុងតំបន់ចំនួនប្រាំសម្រាប់​អ្នកអភិវឌ្ឍន៍មកពីប្រទេសសិង្ហបុរីដោយ ក្រុមហ៊ុន […]

ដោយៈសិរីមតី ខេត្តព្រះសីហនុ ៖គម្រោងអភិវឌ្ឍន៍ខ្នាតធំ Bay of Lights បានបើកសម្ពោធឲ្យប្រើប្រាស់ផ្លូវមេ ដែលជាសមិទ្ធផលថ្មីចុងក្រោយបង្អស់របស់ខ្លួន។ សមិទ្ធផលនេះ ប្រៀប​បាន​ជាការបោះជំហានឆ្ពោះទៅកាន់ដំណើរអភិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់គម្រោងដែលមានគោលដៅចម្បងចូលរួមក្នុង​ការលើកកម្ពស់មុខមាត់​ខេត្តព្រះ​សីហនុ​លើ​ឆាក​អន្តរ​ជា​តិ។​ ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនៃគម្រោង Bay of Lights មានទំហំ៥០ហិកតាជាមួយការរំពឹងទុកថានឹងអាចបញ្ចប់ការសាងសង់ ត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះ​នឹងមានការសាងសង់ទីតាំងកម្សាន្តជាច្រើនប្រភេទ រួមមាន រីសតមាត់ឆ្នេរ, កន្លែងវាយកូនហ្គោល ទីលាន ប្រណាំងរថយន្ត Go-Kart និងអគារតាំងបង្ហាញដ៏ទំនើបផងដែរ។ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនេះគឺស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់កម្ពុជាដែលផ្ដោតសំខាន់លើការលើក កម្ពស់វិស័យទេសចរណ៍ ដោយក្នុងរយៈ​ពេល​៨​ខែដំបូងនៃឆ្នាំ ២០២៣ នេះ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើង ១៨០% បញ្ជាក់ឲ្យឃើញថាកម្ពុជា ជាគោលដៅទេសចរណ៍ដែលកាន់​តែមានប្រជា​ប្រិយ​ភាពខ្លាំងឡើង។ ពិធីសម្ពោធផ្លូវមេ នាពេលថ្មីៗនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលអម​ដំណើរ​ពី​សំណាក់​មន្ត្រី​ប្រចាំនៅមន្ទីររបស់ខេត្តជាច្រើនរូបផ្សេងទៀត។ ការអញ្ជើញចូលរួមជាអធិបតីនេះ សបញ្ជាក់ឲ្យឃើញពី សារៈសំខាន់នៃគម្រោងអភិវឌ្ឍន៍ Bay of Lights ក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងលើក កម្ពស់មុខមាត់ខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់។ លោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖តាមការប៉ាន់ស្មានថាភ្ញៀវទេសចរនឹងកើនឡើង​ដល់ខ្ទង់ ៥លាននាក់​នៅត្រឹម​ដំណាច់ឆ្នាំ២០២៣នេះ […]

ដោយៈសិរីមតី ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង ដែលមានទុន​វិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត២ម៉ឺនកន្លែង។ CDC បានឱ្យដឹងកាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រកណ្ដាល អានុភាព ៧០មេហ្កាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោង សាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ (២) គម្រោង វិនិយោគ អភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុក រំដួល ខេត្តស្វាយរៀង និង (៣) គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿង​បន្សំស្បែកជើង នៅខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០០៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២,៩០% នទុន វិនិយោគសរុប ខណ:ដែលទុន​វិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន៕

ដោយៈសិរីមតី ភ្នំពេញ៖ លោកស្រី អ៊ុង សុម៉ី អ្នកវិភាគផ្នែកពាណិជ្ជកម្មនៃនាយកដ្ឋានបច្ចេកវិទ្យាពត៌មាននៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថាថា៖គិតត្រឹមខែតុលា ឆ្នាំ២០២៣ បាគង មានគណនីប្រមាណ១១លានគណនី ដែលក្នុងនោះរួមមានអ្នកប្រើប្រាស់ដោយផ្ទាល់ និងមិនផ្ទាល់។ លោកស្រី បានឱ្យដឹងទៀតថា៖គិតត្រឹមខែតុលាឆ្នាំ២០២៣ចំនួនប្រតិបត្តិការKHRសរុប ៣១.២៥លាន គិតជាទឹកប្រាក់ ៣៧.៣០ ទ្រីលានរៀលចំណែកចំនួនប្រតិបត្តិការ​USDសរុប ៦៦.៤៥លាន គិតជាទឹកប្រាក់២៩.៦៥ ប៊ីលានដុល្លារ។ ​ សូមបញ្ជាក់ថា បាគង ជាប្រព័ន្ធដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ហើយក៏ជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និង​ក្រុម​ហ៊ុន​ផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិ បត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុម​ហ៊ុនផ្តល់​សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច។ បាគង គឺជាប្រព័ន្ធទូទាត់តាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារជាតិ។ក្នុងកម្មវិធីបាគង លោកអ្នកអាចប្រើប្រាស់សេវាកម្ម ហិរញ្ញវត្ថុដូចជា៖ការផ្ញើប្រាក់ (ទៅគណនីបាគងមួយទៀត)ការទទួលប្រាក់  (ពីគណនីបាគង មួយទៀត) ការទូទាត់តាម QR (ទៅកាន់ហាងជាដៃគូរបស់បាគង) ការដាក់ប្រាក់ (ធ្វើការផ្ទេរប្រាក់ពីគណនីរបស់បាគង ទៅគណនីសមាជិកធ​នា​គា​រ / មីក្រូហិរញ្ញវត្ថុរបស់បាគង)៕  

ដោយៈសិរីមតី ភ្នំពេញ៖១០ខែឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ជាមួយទុន វិនិយោគប្រមាណ ៥ ពាន់លាន ដុល្លារអាមេរិក ។នេះបើតាមប្រសាសន៍របស់លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​នៅក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ កាលពីថ្ងៃទី៧ខែធ្នូ។ លោករដ្ឋលេខាធិការ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី​៥ជាន់ឡើងមានចំនួន ១៤៦ គម្រោង ស្មើនឹង ១៥៤ អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩ គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់​អគារពហុមុខងារមានចំនួន ១៨ គម្រោង ដោយទុន​វិនិយោគបាន​កើនឡើងទ្វេដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២ ។ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីក​ចម្រើន​សេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ ជាពិសេសតាម​រយៈរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជំរុញ ព្រមទាំងរក​ដំណោះ​ស្រាយ​ចំពោះសំណង់​មួយចំនួន […]

ដោយៈសុភក្ត្រា ភ្នំពេញ ៖កិច្ចប្រជុំកំពូល Destination Mekong Summit នាឆ្នាំនេះក្នុងប្រទេសកម្ពុជា អង្គការ World Wide Fund for Nature(WWF)សហការជាមួយនិងDestination Mekongបានធ្វើការបង្ហាញបើកដំណើរការនូវយុទ្ធនាការ Mek​o​n​g​ ProtecTOUR ដែលជាគំនិតផ្តួចផ្តើមមួយដែលមានគោលបំណងជួយពង្រឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានាក្នុងនាមជាជើងឯកក្នុងវិស័យទេសចរណ៍ដែលប្រកបដោយនិរន្តរភាពនិងដំណើរទេស​ចរ​ណ៍សត្វព្រៃ។ ចំនួនសត្វដំរីនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ និងចិនកំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ដំរីព្រៃនៅអាស៊ីក្នុងប្រទេសចំនួន៨ប្រទេសសរុបរួមមានត្រឹមតែ​ ៨,០០០ ទៅ ១១,០០០ក្បាលតែប៉ុណ្ណោះ ដែលប្រទេសអាសុីទាំងនោះគឺប្រទេស​កម្ពុជា ចិនភាគខាងត្បូង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។ បើទោះជាមានការហាមឃាត់លើការធ្វើពាណិជ្ជកម្មជាអន្តរជាតិលើភ្លុកដំរីក៏ដោយក៏ភ្លុកដំរីដែលលក់នៅអាស៊ីភាគច្រើន​នៅតែបានមកពីដំរីអាហ្រ្វិកដដែល។ អង្គការ WWF Greater Mekong បានប្តេជ្ញាចិត្តក្នុងការការពារដំរី និងប្រភេទសត្វដែលជិតផុតពូជដទៃទៀត។ ដោយរួមបញ្ចូលទាំងការ​ដោះស្រាយបញ្ហាស្នូលនៃការគម្រាមកំហែងមួយចំនួនដែលពួកគេប្រឈមមុខ ពោលគឺការទប់ស្កាត់តម្រូវ​ការ​ផលិតផលពីសត្វព្រៃក្នុងចំណោមក្រុមអ្នកប្រើប្រាស់ធំៗ ដូចជាភ្ញៀវទេសចរណ៍ជាដើម។ លោកស្រី Mia Signs ជាអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងតស៊ូមតិលើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នៅ WWF Greater Mekong បានថ្លែងថា៖ “យើងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចាប់ដៃគូសហការជាមួយ […]

ដោយៈសិរីមតី/ភ្នំពេញ៖ក្នុងពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ នៅមជ្ឃមណ្ឌលមានី(KAMPUS)នៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាត បានលើកឡើងថា៖ «យុទ្ធនាការភ្នំពេញស្អាត បានកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកន្លងមក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេស ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ។» សហស្ថាបនិកនៃគម្រោងស្អាត បានថ្លែងឱ្យដឹងថា៖​គម្រោងស្អាតត្រូវបានបង្កើតឡើងក្នុងគោលបំណង​ប្រមូលផ្តុំតួរអង្គពាក់ព័ន្ធបង្កើត​ឱ្យមានសំឡេងតែមួយពី​សំណាក់ស្ថាប័ន​អង្គភាពគ្រប់​លំដាប់ថ្នាក់​ដើម្បីសម្រេចបាន​នូវចក្ខុវិស័យរួមគ្នា​ក្នុងការចូលរួម​ចំណែក​លើកកម្ពស់បរិស្ថាន និងការបញ្ច្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមស្តីពី ការទប់ស្កាត់សំរាមឱ្យបានត្រឹមត្រូវ ទៅដល់សាធារណជនគ្រប់ស្រទាប់ ក៏ដូចជាការបំផុសស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា និងលើកកម្ពស់​សោភណ្ឌភាព​ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត។ គម្រោងស្អាតបានក្លាយទៅជាយុទ្ធនាការថ្មីបន្ថែម សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរក និងបង្កើតដំណោះស្រាយជូនសង្គមជាតិ ទាំង សោភណ្ឌភាព បរិស្ថាន ក៏ដូចជាការចូលរួមលើកទឹកចិត្ដ និងផ្ដល់ភាពជាគំរូ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចេះមានទំនួលខុសត្រូវលើការគ្រប់គ្រងសំរាមដោយខ្លួនឯង ដោយបន្ដផ្សព្វផ្សាយទៅការអ្នកដទៃ។ ជាពិសេស យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ បាននាំមកនូវបេសកកម្មថ្មីដល់យុវជន ទាំងការបញ្ជ្រាបសារអប់រំការលើកតម្ដើងវប្បធម៌ និងសីលធម៌សង្គម សកម្មភាពទាំងនេះ បានផ្ដល់ផលវិជ្ជមានដោយផ្ទាល់ដល់អ្នកចូលរួម ផ្ដល់ផលប្រយោជន៍ដល់ប្រយោលដល់អ្នកចូលរួម ដោយមានយុវជនប្រកដដោយសម័តភាព មានសីលធម៍ល្អប្រពៃ។ […]

ដោយៈសិរីមតី/ខេត្តព្រះសីហនុ៖គម្រោងអភិវឌ្ឍន៍ Bay of Lights បានបន្តបោះជំហានឆ្ពោះទៅមុខ ជាមួយការសម្ពោធ បើកឲ្យដំណើរការជាផ្លូវការនូវរីសត Summer Bay Beach Club and Cabins ដែលជាផ្នែកមួយនៃគម្រោង។ ចាប់តាំងពីបើកសាកល្បងកាលពីថ្ងៃទី៨ ខែកញ្ញា រីសតមាត់ឆ្នេរដែលធ្វើដំណើរតែ២ម៉ោងពីទីក្រុងភ្នំពេញមួយនេះ បានទាក់​ទាញ​ភ្ញៀវទេសចរជាង៣៦ ០០០នាក់ និងទទួលបានការកក់កាប៊ីនស្នាក់នៅប្រមាណ ៣ ០០០កាប៊ីន។ ការបើកដំណើរការជាផ្លូវការនេះ ជាចំណែកសំខាន់មួយ​នៃផែនការ​ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់។ ពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការនាពេលថ្មីៗនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើននិងឯកឧត្តម ទិត ចន្ថា បានថ្លែងសរសើរអំពីគម្រោងអភិវឌ្ឍន៍Bay of Lights ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឲ្យកាន់តែមានភាពលេចធ្លោ និងរីកចម្រើនជាលំដាប់ ហើយគម្រោងដ៏ប្លែក​គេនេះ​ថែមទាំងអាចជួយបង្កើតទីផ្សារការងារ និងមានសក្ដានុពលខ្ពស់អាចជួយឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយលើឆាកអន្តរជាតិ។   លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of […]

ដោយៈសិរីមតី ភ្នំពេញ៖ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រុមការងារបានរកឃើញ សាច់បង្កក គ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២ ម៉ឺន ៤ ពាន់ ៤២៤ កេស ស្មើ ៣សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។ នេះបើតាមការឱ្យដឹងរបស់លោក ហ៊ុន សារ៉ា​ត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈបសុខព្យាបាលដែលជាអ្នកដឹកនាំដោយផ្ទាល់​នូវ​ប្រតិ​បត្តិ​ការ​ឆែកឆេរនេះ។ លោក ហ៊ុន សារ៉ាត់ បានបន្តថា សាច់សត្វបង្កកទាំងនេះត្រូវបាននាំចូលពីបរទេសមកស្តុកទុកនៅក្នុងឃ្លាំងដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ ហើយ​ក្រុមការងារ​បានស្នើសុំព្រះរាជអាជ្ញាបិទឃ្លាំងបង្កកសាច់សត្វខាងលនេះ ជាបណ្ដោះអាសន្នដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារ​ពាក់ព័ន្ធទៅបំភ្លឺនៅ​អគ្គនាយក​ដ្ឋាន​សុខ​ភាព​សត្វ​និង​ផលិត​ក​ម្មសត្វ ។ គួរជម្រាបជូនថា […]

ដោយៈសិរីមតី ភ្នំពេញ៖រយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ៣២,៥៤៦,៨៤៧ ដុល្លារ អាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ៦៩៩,៩៩៦ នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរបានឱ្យដឹងថា៖សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤,៦៦៤,៤១២ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៩៧,៤២៦នាក់។ សូមជម្រាបថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១,៣៩៩,៩៩២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ដោយៈសិរីមតី ភ្នំពេញ៖មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធខួប៩ឆ្នាំនៃការដំណើរការរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារហ្គាឌិន ស៊ីតធី រាជធានីភ្នំពេញ។ លោកវេជ្ជបណ្ឌិត នីវ៉ាត់ អិនថារ៉ាវិឈាន (NIWAT INTARAWICHIAN) អគ្គនាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបាន​ថ្លែងថា៖អស់រយៈពេល ៩ឆ្នាំមកហើយដែលមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានមើលថែសុខាភាពប្រជាជនកម្ពុជារាប់​លាននាក់ និងផ្ដល់សេវាថែទាំសុខភាពលំដាប់ពិភពលោក ព្រម​ទាំងវេជ្ជសាស្ដ្រដ៏ល្អបំផុត ដូចគ្នាទៅនឹងមន្ទីរពេទ្យ បាងកក ប្រទេសថៃ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសមាជិកនៃ Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យក៏​មានកិត្យានុភាព​បំផុតមួយ​នៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ី ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញទទួលបានការគាំទ្រពីស្រទាប់មហាជនក្នុងស្រុក និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាតែងតែនឹកគិតនិងស្វែងរកដើម្បីពិគ្រោះ ពិភាក្សា និងព្យាបាលដោយទំនុកចិត្ត ដោយមិនចាំបាច់ទៅព្យាបាលនៅក្រៅស្រុកនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញជាមន្ទីរពេទ្យក្នុងស្រុកដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយ JCI បីដងជាប់ៗគ្នាតាំងពីឆ្នាំ ២០១៧ មក។ មន្ទីរពេទ្យ […]

ដោយៈសិរីមតី ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា និង ធនាគាររដ្ឋវៀតណាម ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣​បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់តាមឃ្យូអរកូតឆ្លងដែន​រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញនិងសេវាកម្មផ្សេងៗនិងលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ(ប្រាក់រៀល)ឱ្យកាន់ តែទូលំទូលាយនិងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “បន្ទាប់ពីការដាក់ឱ្យ​ប្រើប្រាស់ការទូទាត់​ឆ្លងដែន​តាមឃ្យូអរកូតជាមួយនឹងព្រះរាជាណាចក្រថៃបានជោគជ័យ ធនាគារអេស៊ីលីដា បានបន្តពង្រីកបន្ថែមនូវប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ ជាមួយនឹង​ប្រទេស​សមាជិកអាស៊ានចំនួន ២ បន្ថែមទៀត រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីមានការអនុញ្ញាត​ពីធនាគារជាតិ នៃ កម្ពុជា។ លោកបណ្ឌិតបានបញ្ជាក់ថា៖ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam (BIDV) ត្រូវបានជ្រើសរើស ជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) នៅប្រទេសកម្ពុជា និងវៀតណាម ក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុង […]

ដោយ:សិរីមតី/ភ្នំពេញ: អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ បានប្រារព្ធធ្វើទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីរំលឹកដល់ ពិភពលោកថាការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់​ទេ។ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ព្រមទាំងអ្នកតស៊ូមតិ អ្នកស្ម័គ្រចិត្ត ក្រុមយុវជននិងមហាជនប្រមាណ ៦០០នាក់ បានចួលរួមការរត់ប្រណាំង ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍របស់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលប្រព្រឹត្តិទៅនៅ​សួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹង។យុទ្ធនាការនេះក៏មានក្បួនដង្ហែ ដោយមានប៉េងប៉ោង ផ្ទាំងរូបភាព ននិងបដាអប់រំអំពីជំងឺអេសស៍។ យោងតាមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះមានគោលបំណងដើម្បីរំលឹក និង អបអរសាទេរ ក៏ដួចជាផ្តល់ កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ព្រមទាំង ផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួម ប្រជាជនទូទាំងពិភព​លោក​ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍។ ខណៈពេលដែលពិភពលោកកំពង់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកលកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណ ជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយការឆ្លើយតបនឹងមេ រោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនោះទេ។ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រង កម្មវិធីប្រចាំប្រទេស […]

ដោយៈសិរីមតី ភ្នំពេញ៖ចាប់ពីដើមឆ្នាំ២០២៥ទៅ ដីមិនប្រើប្រាស់ក្រោម៥ហិកតា នឹងត្រូវទទួលបានការលើកលែងពន្ធ។នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ។ សម្តេចធិបតី បានបន្តថា៖ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធអចលនទ្រព្យ។ សម្តេចបានគូសបញ្ជាក់ថា៖ «ការលើកលែង និងលក្ខខណ្ឌបន្ធូរបន្ថយពន្ធលើដីមិន​ប្រើប្រាស់ ជាការបញ្ច្រៀសការយកពន្ធត្រួតគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ»។ សម្តេចនាយករដ្ឋមន្ត្រី អះអាងថា គោលដៅនៃការដាក់ពន្ធ គឺធ្វើយ៉ាងម៉េចកុំឱ្យដីទុកចោលធំពេក ដោយសម្តេចណែនាំឱ្យម្ចាស់ដីយកដីទៅប្រើប្រាស់​ដើម្បីបង្កើន​សកម្មភាព​សេដ្ឋកិច្ច ​ជាជាងការទុកចោលឱ្យនៅទំនេរ។ សម្តេចបាន​បញ្ជាក់ថា៖ «ពន្ធលើដីធ្លីមិន​ប្រើ​ប្រាស់ស្រប​តាមគោលការណ៍​ខាងលើ​នឹងចាប់ផ្តើមអនុវត្តពីដើម​ឆ្នាំ២០២៥ គឺទុក​១៣ខែជាអន្តរកាលជាពិសេសសម្រាប់អ្នក​ដែលមាន​ដីធំ លើសពី​៥ហិចតា​»។ ដោយឡែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា« រដ្ឋាភិបាលនីតិកាលថ្មី អាណាត្តិទី៧នេះ គឺមិនមានការ​បង្កើត​ពន្ធថ្មីនោះទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ ហើយពន្ធដែលមានស្រាប់មិនមានការដំឡើង អត្រាពន្ធទេ»។ សម្តេចធិបតីបានបន្តថា កន្លងមករាជរដ្ឋាភិបាលអាណត្តិមុនៗ បានសម្រេចលើកលែងពន្ធជាច្រើន ដូចជា ការលុបចោលពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធសារ​ពើពន្ធ​លើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូន (ផ្នែកចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល) និងពន្ធ​លើលិខិតអនុញ្ញាត្តិបង្កើតក្រុមហ៊ុន។សម្តេចបន្តថា ពន្ធទាំងនេះ គឺជាពន្ធដែលរដ្ឋាភិបាលបានសម្រេចលុបចោល៕

ដោយៈសិរីមតី ភ្នំពេញ៖«ទីផ្សារខុនដូនាឆ្នាំ ២០២៣ នេះគឺហាក់មានភាពល្អប្រសើរធៀបជាមួយនឹងឆ្នាំ ២០២០, ២០២១ និង ២០២២ ហើយយើងសង្ឃឹមថាឆ្នាំ ២០២៤ នឹងមាន​កំណើន​ល្អប្រសើរជាងនេះទៅទៀត» ។ នេះជាការលើកឡើងរបស់លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia។ នៅក្នុងសន្និបាតធុរកិច្ចប្រចាំឆ្នាំនារសៀលថ្ងៃទី១១ខែវិច្ឆិកា លោកខន គង្គា បានលើកឡើងថា៖«ប្រសិនបើយើងធៀបទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងទីផ្សារអចលន​ទ្រព្យក្នុង​តំបន់និងពិភពលោក យើងឃើញ​ថា​កម្ពុជា​ជាទីផ្សារ​ដែល​មាន​សក្តានុពលខ្ពស់ត្បិតតម្លៃអចលនទ្រព្យនៅប្រទេសរបស់យើងស្ថិតក្នុងតម្លៃ​សមរម្យ មានកំណើន​សេដ្ឋកិច្ច​និង​ស្ថិរភាពសង្គមនិងនយោបាយបរិកាសវិនិយោគ​មានភាព​ទាក់ទាញ ដែល​សុទ្ធសឹងជាកត្តាជំរុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។ យើងមាន​ជឿ​ជាក់យ៉ាងខ្លាំងទៅលើ​ទីផ្សារខុនដូក្នុងរយៈពេលវែងដោយ​សារ​យើងសង្កេតឃើញថាប្រាក់ចំណូលនិងរបៀបរស់នៅរបស់ប្រជា​ជន​​កម្ពុជា​កំពុងបន្តកើន​ឡើងវិជ្ជមាន​ជា​លំដាប់ »។ ចំណែកលោក Marcus Chu នាយកប្រតិបត្តិERAប្រចាំនៅសិង្ហបុរីនិងអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ វិស័យ​​អចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៤ រំពឹងថា នឹងរើបឡើងវិញ ដោយសារ​កំណើនទេសចរ ហើយអចលនទ្រព្យ​មានតម្លៃទាបនិងល្អជាងបណ្តាប្រទេសផ្សេងៗ និងតម្រូវការអចលនទ្រព្យនៅតែមានហើយមានឱកាសចំណេញ។ គួរឱ្យដឹងថា៖ក្រុមហ៊ុន ERA Cambodiaគឺជាក្រុមហ៊ុនមានឯកទេសផ្ដល់សេវាទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះ​លំដាប់ថ្នាក់អន្តរជាតិមានប្រភពដើមពីសហរដ្ឋអាមេរិក។ ជាមួយ​​នឹង​ភាពជោគជ័យដែលសម្រេចបានជាបន្តបន្ទាប់ក្រុមហ៊ុននាថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៣បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ(Annual Busi​n​e​s​s Conference) ខួបលើកទី៥ ដើម្បីអបអរសាទរ​វត្តមាន​ប្រតិ​បត្តិការ​លក់របស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបានសមិទ្ធផលធំៗ​ជាច្រើនក្នុងវិស័យ​អចលន​ទ្រព្យលើសេវាកម្មលក់ខុនដូ ដែល​ក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ […]

ដោយៈសិរីមតី ភ្នំពេញ៖ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ម្តុំជ្រោយចង្វារ កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៣ បានប្រារព្ឋខួបគម្រប់៧ ឆ្នាំនៃការបើកដំណើរការរបស់ខ្លួន​​ដោយមានរៀបចំកម្មវិធីជាច្រើនដូចជាសិក្ខាសាលាអំពី ការសង្គ្រោះបឋមនៃជំងឺស្ត្រូក ស្លាក់ ការកើនឡើងកម្តៅ ,ការយល់ដឹងអំពីជំងឺស្ត្រូក , មេរោគក្រពះនិងផលប៉ះពាល់ ,ការស្តារ​កាយនិតី​សម្បទារ សម្រាប់អ្នកជំងឺក្រោយដាច់ឬស្ទះសរសៃឈាមខួរក្បាល ព្រមទាំងសកម្មភាពជាច្រើនទៀត។ លោកវេជ្ជបណ្ឌិត ខេយ៉ា កាម៉ាតៈ (Keiya Kamata)នាយកប្រតិបត្តិនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ ភ្នំពេញ​បានមានប្រសាសន៍ថា៖​៧ឆ្នាំមកនេះវិស័យសុខាភិបាលកម្ពុជា​មានការរីក​ចម្រើន​ពិសេសបុគ្គលិកសុខាភិបាលមានការផ្លាស់ប្តូរនិងជំរុញខ្លួនឯងស្របទៅតាមបច្ចេកវិទ្យាថ្មីៗនៃការវិវត្តន៍របស់ជំងឺនិងការព្យាបាលរួមទាំងមានការបំពាក់សម្ភារទំនើបៗជាច្រើននៅតាមមន្ទីរពេទ្យនានា។ ទាក់ទងនឹងមន្ទីរពេទ្យសាន់រ៉ាយលោក កាម៉ាតៈ បានឱ្យដឹងថា៖បច្ចុប្បន្នយើងមានមជ្ឈមណ្ឌលធំៗចំនួន២ទី១មន្ទីរពេទ្យពេទ្យជប៉ុនសាន់រ៉ាយ ភ្នំពេញស្ថិតនៅជ្រោយចង្វារ​និងទី២មជ្ឈមណ្ឌល​សាន់រាយ​សែនសុខនៅផ្សារទំនើបអ៊ីអន២ដោយមានសេវាកម្មជាច្រើនដូចជាមជ្ឈមណ្ឌលជំងឺទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រព័ន្ធប្រសាទ ផ្នែកខួរក្បាល ផ្នែកក្រពះពោះវៀន ជំងឺមហារីក រោគកុមារនិងស្ត្រី និងសម្ភពនិងការឆែកសុខភាព។លោកបានប្តេជ្ញាថា៖មន្ទីរពេទ្យនឹងខិតខំពង្រឹងគុណភាពឱ្យបានកាន់តែល្អប្រសើរដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅស្រុកខ្មែរឱ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។ ក្នុងឆ្នាំ ២០១៤ ដំណើរការសាងសង់ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានចាប់ផ្តើម។ក្នុងអំឡុងពេលសាងសង់នេះ​យើងក៏បានបញ្ជូនក្រុមវេជ្ជបណ្ឌិតគិលានុ​ប​ដ្ឋាក​​ក៏ដូចជាបុគ្គលិកមកពីគ្រប់​ផ្នែកទាំងអស់​ដែលនឹងត្រូវចូលរួមក្នុងប្រតិបត្តិការរបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញទៅទទួលការបណ្ដុះបណ្ដាលបន្ថែមនៅ​មន្ទីរពេទ្យនៅប្រទេសជប៉ុនដើម្បីធានាបានរាល់​សេវាកម្ម​ដែលនឹងផ្តល់ជូនប្រជាជនកម្ពុជា គឺស្របតាមគុណភាពវេជ្ជសាស្ត្ររបស់ប្រទេសជប៉ុន។ អគារមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានលេចរូបរាងត្រដែតឡើងនៅក្នុងសង្កាត់ជ្រោយចង្វារ​នាត្រើយខាងកើតនៃដង ទន្លេសាបដែលជាបេះដូងរបស់ទីក្រុង​ភ្នំពេញ។ពិធី​សម្ពោធ​​បើកដាក់ឱ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានប្រព្រឹត្តឡើងទៅយ៉ាងឱឡារឹកដោយមានផ្តល់កិត្តិយសពី​សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាង​ពី​រាជរដ្ឋាភិបាលជប៉ុន រួមទាំងថ្នាក់ដឹកនាំសំខាន់ៗ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនទៀត។ មន្ទីរពេទ្យសាន់រ៉ាយស៍ទទួលបានទំនុកចិត្តនិងការគាំទ្រពីសំណាក់អ្នកជំងឺចាប់តាំងពីថ្ងៃបើកដំណើរការមក។ កត្តាទាំងអស់នេះបានផ្តល់​ជាកម្លាំងចិត្តជំរុញឱ្យយើងខិតខំប្រឹងប្រែងបន្ត ដោយប្រកាន់ខ្ជាប់​នូរគោលការណ៍ និងការសន្យាទាំង ៤ (4Ps) – ការព្យាបាលដែលចាត់ទុកអ្នកជំងឺជាអាទិភាព – ការពិនិត្យនិងធ្វើរោគវិនិច្ឆ័យឆាប់រហ័ស ,ការថែទាំព្យាបាលឲ្យបានខ្ជាប់ខ្ជួននិងការពន្យល់យ៉ាងក្បោះក្បាយពីស្ថានភាពជំងឺ ជូនចំពោះ​អ្នកជំងឺ […]

ដោយ:សិរីមតី ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រដ្ឋបាលរាជធានីភ្នំពេញសហភាពសហព័ន្ធយុវជន​កម្ពុជា អង្គកាសម្អាត ទន្លេ សមុទ្រ ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងដៃគូពាក់ព័ន្ធផ្សេងទៀត បានរួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមច្រាំងទន្លេសាបត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួម ប្រមាណ ជាង១ ០០០ នាក់។ សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបានប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក។ ទិវានេះ ត្រូវបានផ្តួចផ្តើមឡើងដោយ អង្គការ Let’s Do It World ហើយបច្ចុប្បន្នមាន ១៩៧ ប្រទេសដែលចូលរួមប្រារព្ធទិវានេះ ក្នុងគោល បំណងដោះស្រាយបញ្ហាការគ្រប់គ្រងកាក់សំណល់មិន បាន ត្រឹមត្រូវ និងបង្កើតបរិស្ថានពិភពលោកប្រកបដោយចីរភាព។ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា «ការរៀបចំទិវាសម្អាតបរិស្ថានពិភពលោកនេះក៏ជាឱកាសមួយ​ក្នុងការផ្សព្វផ្សាយនិងដាស់តឿន ដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ច ការពារបរិស្ថានក៏ដូចជាបញ្ជ្រាបការយល់ដឹងជាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម»។ លោក […]

​ដោយៈ​សិរីមតី ​ភ្នំពេញ​៖ពាក់ព័ន្ធ​នឹង​ការងារ​សកម្មភាព​មីន​មនុស្សធម៌ ប្រទេស​ជប៉ុន បាន​ចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៤​គិត​ជា​ទឹកប្រាក់​ជាង ២០០ លាន​ដុល្លារ​អាមេរិក ។ បន្ថែមពីលើនេះទៀត ជប៉ុនទើបនឹងផ្តល់ជំនួយសម្ភារសម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​សកម្មភាព​មីន​នៅកម្ពុជា។ ក្នុងនាម​ជាស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ទទួល​ជំនួយ​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ក្រោម​“​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​” សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ដែល​សម្ភារ​ទាំងនេះ​ប្រគល់ជូន​ដោយ លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ ​ ​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​មីន​នា​រសៀល​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន រួមមាន​៖ រថយន្ត​(Pickup) ២៣​គ្រឿង​, ម៉ូតូ ៣៧ គ្រឿង​, ឧបករណ៍ GPS ៥៤​គ្រឿង​, ឧបករណ៍​ការពារ​សុវត្ថិភាព ៣០​ឈុត​, ម៉ាស៊ីនរាវមីន ៣០​គ្រឿង​, កុំព្យូទ័រ​យួរដៃ ៧៥​គ្រឿង​, គ្រឿង​បន្លាស់​រថយន្ត ២៣​គ្រឿង និង​គ្រឿងបន្លាស់​ម៉ូតូ ៣៧​គ្រឿង​។ […]

​ដោយៈ​សិរីមតី​ ​ភ្នំពេញ​៖ យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ដើមខែ​កញ្ញា​នេះ ខេត្ត​ចំនួន​ពីរ​និង​រាជធានី​ភ្នំពេញ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន​១០​ដែលមាន​ទុនវិនិយោគ​ជាង​៥៩លាន​ដុល្លារ​អាម៉េរិក​។​ ​ខេត្តកំពង់ស្ពឺ​ទទួលបាន​គម្រោង​ចំនួន​៤ មាន​ទំហំ​ទឹកប្រាក់​ជាង​២៦​លាន​ដុល្លារ ​ខេត្តតាកែវ​ទទួល​បានគ​ម្រោ​ង​វិនិយោគ​ចំនួន​៣​ដែលមាន​ទុនវិនិយោគ​ជាង​១៧​លាន​ដុល្លារ​និង​រាជធានី​ភ្នំពេញ ទទួលបាន​៣​គម្រោង ជាង​១៦​លាន​ដុល្លារ។ ​សូមបញ្ជាក់ថា​៖​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖ ១-“LAMUES TECHNOLOGY CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង អំពូល​ភ្លើង អំពូល​ភ្លើង​លម្អ និង​សម្ភារៈ​បរិក្ខា​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​តាពូង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៨,៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧៦​កន្លែង​។​ ២-“WOQILI POWER TECHNOLOGY (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូល​ភ្លើង​និង​បង្គោល​អំពូល​ភ្លើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ​៦,៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៦​កន្លែង​។​ ៣- “YOU JUST FOOTWEAR (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កាន់​តម្រា​ឃុំ​ជង្រុក​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ក្នុង​ទុនវិនិយោគ​ប្រមាណ​៥,៦​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.៥៣៨ កន្លែង​។​ ៤- “WW TOOLS LLC CO., […]