បណ្ឌិតហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសកម្មជនយុវជនផែនសហគ្រិនវ័យក្មេង
ដោយៈសិរីមតី ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ កណ្តាលនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយសកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ឱកាសរបស់យុវជនបច្ចុប្បន្ន ដែលកំពុងរស់នៅប្រកបដោយសេចក្តីសុខ...