Author: M R »

ដោយ៖តុលា មហាសេដ្ឋីអាម៉េរិក លោក Elon Musk បានដំណើរទស្សនកិច្ចថ្ងៃទី២​ក្នុង​ប្រទេស​ចិន ដោយបានធ្វើដំណើរទៅកាន់​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្មចិននៅថ្ងៃពុធនេះ។ នាយក​ប្រតិបត្តិ Tesla Inc (TSLA.O) និងជាមហាសេដ្ឋីរូបនេះ បានចាកចេញពីសណ្ឋាគាររបស់គាត់នៅព្រឹកថ្ងៃពុធទី ៣១ ខែឧសភា ដែលជាថ្ងៃទី២នៃដំណើរទស្សនកិច្ច ហើយអមដោយអ្នកនាង Grace Tao ប្រធានកិច្ចការសាធារណៈដែលមានមូលដ្ឋាននៅប្រទេសចិន Tesla និង លោក Tom Zhu ប្រធានផ្នែកផលិតកម្មសកល។ យោងតាមសារព័ត៌មានរ៉យទ័រ នៅ​ក្រសួង​ពាណិជ្ជកម្មចិន គាត់​ ​មាន​ការ​ចាប់​ដៃជាមួយ​រដ្ឋមន្ត្រី Wang Wentaoផងដែរ។ បន្ទាប់​មក លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មាន ដែល​មាន​ការ​ត្រួតពិនិត្យ​បទប្បញ្ញត្តិ​នៃ​ឧស្សាហកម្ម​រថយន្ត។ Tesla និងក្រសួងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់លើការពិភាក្សាជាមួយ Musk ទេ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Musk ទៅកាន់ប្រទេសចិនក្នុងពេលនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន និងភាពមិនច្បាស់លាស់មួយចំនួននៃផែនការពង្រីកសម្រាប់រោងចក្រនៅសៀងហៃ៕ ប្រភព៖ REUTERS

ដោយ៖តុលា សហរដ្ឋអាម៉េរិកនឹងប្រកាសកញ្ចប់ជំនួយថ្មី ៣០០លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែននៅថ្ងៃពុធទី ៣១ ខែឧសភា ខណៈនឹងរួមបញ្ចូលគ្រាប់កាំជ្រួចសម្រាប់ប្រព័ន្ធការពារដែនអាកាសPatriot ។ នេះបើយោងទៅតាមមន្រ្តីអាម៉េរិកប្រាប់ទៅកាន់ប្រភពសំឡេងសហរដ្ឋអាម៉េរិក ឬហៅថាVoice of America។ កញ្ចប់ជំនួយនេះក៏រួមបញ្ចូលទាំងមីស៊ីលសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) និងគ្រាប់រំសេវ, រថក្រោះ និងអាវុធប្រឆាំងពាសដែកជាច្រើនទៀត ក្រៅតែកាំជ្រួចសម្រាប់ MIM-104 Patriot។ គ្រាប់បែកផ្សេងទៀតរួមមានគ្រាប់រ៉ុក្កែតយន្តហោះគ្មានអ្នកបើក Zuni និងកាំជ្រួច AIM-7 ដែលដឹកនាំដោយរ៉ាដាពីអាកាសទៅអាកាស។ លើសពីនេះសហរដ្ឋអាម៉េរិកក៏ត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស Avenger និងប្រព័ន្ធមីស៊ីល Stinger ពីដីទៅអាកាសផងដែរ។ កញ្ចប់ជំនួយចុងក្រោយបង្អស់នេះគ្រោងប្រកាសនៅថ្ងៃពុធនេះ គឺជាលើកទី ៣៩ហើយចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលរដ្ឋបាលសេតវិមានស្ថិតក្រោមបញ្ជាលោកបៃដិនបាននាំយកសម្ភារយោធាអាម៉េរិកចេញពីស្តុកអាវុធដ៏ក្រាស់ក្រែលរបស់ក្រសួងការពារជាតិអាម៉េរិក៕ ប្រភព៖ ALJAZEERA  

ដោយ៖តុលា ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានបញ្ជាក់ថា ពេលវេលាវាយបកផ្តួលរុស្ស៊ីដើម្បីរំដោះទឹកដីដែលរុស្ស៊ីលេបយកនោះវាបានមកដល់ហើយ ទាំងកម្លាំងទ័ព និងគ្រាប់រំសេវក៏បានរៀបចំរួចរាល់ហើយដែរ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយបែបនេះកាលពីយប់ថ្ងៃចន្ទ ទី ២៩​ខែឧសភា ឆ្នាំ២០២៣។ យោងតាមប្រភពដកស្រង់ពីស៊ីអិនអិន ការសម្រេចចិត្តមួយនេះ ត្រូវបានធ្វើឡើងទៅលើពេលវេលានៃការវាយលុករបស់អ៊ុយក្រែន ខណៈដែលសម្រង់សម្ដីលោកស្គីបាននិយាយថា “ដូចធម្មតា អគ្គមេបញ្ជាការ និងមេបញ្ជាការនៃទិសដៅប្រតិបត្តិការបានរាយការណ៍ទៅបុគ្គលិកអស់ហើយ” ។ “មិនត្រឹមតែការផ្គត់ផ្គង់គ្រាប់រំសេវប៉ុណ្ណោះទេ មិនត្រឹមតែការហ្វឹកហ្វឺនកងពលតូចថ្មីប៉ុណ្ណោះទេ មិនត្រឹមតែយុទ្ធសាស្ត្ររបស់យើងប៉ុណ្ណោះទេ ថែមទាំងពេលវេលាផងដែរ។ នេះជាពេលវេលាដែលសំខាន់បំផុត។ ពេលវេលានៃរបៀបដែលយើងនឹងឆ្ពោះទៅមុខ”។ យ៉ាងណាក្តី គេពុំអាចលម្អិតបន្ថែមថាតើកាលបរិច្ឆេទថ្ងៃណា ខែណាឲ្យបានច្បាស់ពីលោក Zelensky នោះទេ។ បច្ចុប្បន្នស្ថានភាពសង្រ្គាម រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលមកលើរដ្ឋធានី និងទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ ការប្រយុទ្ធគ្នាក៏ត្រូវបានរាយការណ៍មកហូរហែនៅតាមខ្សែបន្ទាត់ជួរមុខភាគខាងកើតនៃប្រទេស ពោលគឺតំបន់បាក់មុត​ ខេត្តដូណេត៕ ប្រភព៖ REUTERS

ដោយ៖តុលា ត្រីបាឡែនពណ៌សសង្ស័យជាចារកម្មរបស់រុស្ស៊ី ឈ្មោះថា Hvaldimir ត្រូវបានគេរាយការណ៍ជាថ្មីប្រទះឃើញនៅឆ្នេរសមុទ្រស៊ុយអែតឈានចូលសប្តាហ៍នេះ។ ត្រីបាឡែន Beluga ពណ៌សដែលធ្លាប់បានលេចឡើងនៅប្រទេសន័រវេសក្នុងឆ្នាំ ២០១៩ សង្ស័យជាបណ្តាញមច្ឆាចារកម្មបង្ហាត់ដោយកងទ័ពជើងទឹករុស្ស៊ី មានពាក់ខ្សែកបានបង្ហាញខ្លួនឡើងវិញជាថ្មីម្តងទៀតនៅឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត។ អង្គការ OneWhale  បាននិយាយថា កាលពីថ្ងៃអាទិត្យវាត្រូវបានគេសង្កេតឃើញនៅ Hunnebostrand ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសស៊ុយអែត។ លោក Sebastian Strand អ្នកជីវវិទូសមុទ្រនៃអង្គការ OneWhale បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា “យើងមិនដឹងថាហេតុអ្វីបានជាវាបង្កើនល្បឿនលឿនដូច្នេះទេ” ជាពិសេសចាប់តាំងពីវាកំពុងផ្លាស់ទី “យ៉ាងលឿនឆ្ងាយពីបរិស្ថានធម្មជាតិរបស់គាត់” ។ មន្ត្រីនាយកដ្ឋានបាននិយាយនៅពេលនោះថា ត្រីបាឡែនប្រហែលជាបានគេចចេញពីកន្លែងព័ទ្ធ ហើយប្រហែលជាត្រូវបានបណ្តុះបណ្តាលដោយកងទ័ពជើងទឹករុស្ស៊ី ដូចដែលវាហាក់ដូចជាទម្លាប់របស់មនុស្ស។ ត្រីបាឡែន Beluga អាចឈានដល់ទំហំ ៦ ម៉ែត្រ និងរស់នៅចន្លោះពី  ៤០ទៅ ៦០ ឆ្នាំ ជាទូទៅរស់នៅក្នុងទឹកទឹកកកជុំវិញតំបន់ Greenland ភាគខាងជើងប្រទេសន័រវែស និងប្រទេសរុស្ស៊ី៕ ប្រភព៖ REUTERS  

ដោយ៖តុលា អាជ្ញាធររុស្ស៊ីរាយការណ៍ថា អ៊ុយក្រែនបានបើកការវាយប្រហារសងសឹកវិញមកលើទីក្រុងមូស្គូនៅថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្ស២នាក់រងរបួស និងខូចខាតអគារជាច្រើនខ្នង។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា មនុស្សពីរនាក់បានរងរបួស ដែលម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងការវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃអង្គារទី ៣០ ខែឧសភា ឆ្នាំ២០២៣។ អ្នកស្រុកនៅផ្នែកជាច្រើននៃប្លុកផ្ទះល្វែងពីរត្រូវបានជម្លៀសចេញ ប៉ុន្តែក្រោយមកបានត្រឡប់មកវិញ។ លោក Sobyanin និយាយផ្ទាល់មាត់ថា “នៅព្រឹកព្រលឹមនេះ ជាលទ្ធផលនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មានការខូចខាតតិចតួច តែបានកើតឡើងនៅក្នុងអគារជាច្រើន” ។ “គ្មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរដល់ជីវិតនោះ​ទេ”។ យោងតាមសារព័ត៌មានរ៉យទ័រ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអ្វីដែលហាក់ដូចជាយន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី និងផ្សែងហុយពេញផ្ទៃមេឃនៃទីក្រុងមូស្គូ។ សមាជិកសភារុស្ស៊ី Maxim Ivanov បាននិយាយថា វាគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើទីក្រុងមូស្គូ ចាប់តាំងពីការវាយប្រហាររបស់ណាស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទី ២។ ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រុស្ស៊ីបានបើកការវាយប្រហារដាក់ប្រទេសរបស់អ៊ុយក្រែនយ៉ាងចាស់ដៃរួចមក៕ ប្រភព៖ REUTERS

 ដោយ៖ តុលា ចំពេលការរស់ឡើងវិញនេះ ក្រុមហ៊ុន Nokia បានដាក់បង្ហាញទូរសព្ទបត់ពណ៌ផ្កាឈូកថ្មី ដែលមានឈ្មោះថា Nokia 2660 Flip ។ ការ​ចេញ​លក់​នេះគឺដើម្បីរំលឹកដល់ការចេញលក់ដែលមាន​រយៈពេល ២៥ ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ការ​ចេញ​លក់​ទូរសព្ទ​បត់​ដំបូង​របស់ Nokia ត្រឡប់​មក​វិញ​ក្នុង​ឆ្នាំ ១៩៩៨។ Nokia បានប្រកាសចេញទូរសព្ទថ្មីនេះជាលើកដំបូងកាលពីឆ្នាំមុន ប៉ុន្តែបានចេញជាពីរពណ៌ថ្មីនៅថ្ងៃនេះគឺ Pop Pink និង Lush Green ដើម្បីអបអរសាទរខួបគម្រប់ ២៥ ឆ្នាំ។ លោក Lars Silberbauer ប្រធានផ្នែកទីផ្សារមកពីក្រុមហ៊ុនបាននិយាយថា “មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទូរសព្ទត្រឡប់មកវិញ ហើយយើងជឿថាការចាប់អារម្មណ៍គឺមកពីតម្រូវការ បន្ទាប់ពីការឈប់សម្រាកនៃការជូនដំណឹងឌីជីថល ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម និងច្រើនទៀតរយៈពេលយូរ”។ មនុស្ស​ចង់​បាន​ភាព​សាមញ្ញ​កាន់​តែ​ច្រើន, ពេល​ជួប​មុខ​កាន់​តែ​ច្រើន, ពេល​វេលា​សម្រាប់​ការ​គិត​ច្រើន, និង​ពេល​វេលា​ដើម្បី​មាន​ការ​សន្ទនា​មិន​រំខាន!” “នោះហើយជាមូលហេតុដែលយើងកំពុងណែនាំ Nokia 2660 Flip ឡើងវិញ ដើម្បីផ្តល់ឱ្យមនុស្សនូវពេលវេលាដ៏ស្រស់ស្អាតដ៏សំខាន់ទាំងនេះត្រឡប់មកវិញ”។ ទូរស័ព្ទ Nokia 2660 Flip មានការរចនាម៉ូដ clamshell ហើយមានប្រវែងត្រឹមតែ ៤.២៥ […]

ដោយ៖រតនា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៥១ ឆ្នាំMauricio Pochettinoនឹងបានក្លាយជាគ្រូបង្វឹកនិងដឹកនាំក្រុមតោខៀច Chelseaពីបន្ទាប់ពីក្រុមដែលធ្លាប់មានឈ្មោះល្បីល្បាញមួយនេះបានធ្លាក់ចុះទំរង់លេងយ៉ាងខ្លាំងក្នុងយុទ្ធនាការ Premier Leagueនៅអង់គ្លេសរដូវកាលនេះ។ Chelsea បានបញ្ជាក់ពីការតែងតាំងលោក Mauricio Pochettino ជាគ្រូបង្វឹកបន្ទាប់ពីអតីតអ្នកចាត់ការ Tottenham Hotspur និង Paris Saint-Germainរូបនេះ បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយនឹងជម្រើសមួយឆ្នាំទៀត។ ក្លិបបាននិយាយថាលោក Pochettino នឹងចូលកាន់តំណែងថ្មីនៅលើទឹកដីតោខៀវនេះបន្ទាប់ពីគ្រូបង្វឹកបណ្ដោះអាសន្ន Frank Lampard នៅថ្ងៃទី ១ ខែកក្កដា។ ក្លិបបន្តទៀតថា៖“Mauricio គឺជាគ្រូបង្វឹកលំដាប់ពិភពលោកដែលមានកំណត់ត្រាល្បីល្បាញ។ យើងទាំងអស់គ្នាទន្ទឹងរង់ចាំវត្តមានដ៏សំខាន់របស់គាត់នៅលើទឹកដីរបស់យើង៕

ដោយ៖តុលា ខ្លាឃ្មុំផេនដាយក្សញី Ya Ya បានត្រឡប់ទៅសួនសត្វប៉េកាំងវិញនៅម៉ោង ១២និង៤៣នាទីព្រឹក(ម៉ោងនៅទីក្រុងប៉េកាំង) ថ្ងៃចន្ទទី ២៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានគេដាក់ឱ្យនៅដាច់ពីគេក្នុងទីក្រុងសៀងហៃ។ យោងតាមរដ្ឋបាលព្រៃឈើ និងវាលស្មៅជាតិ ​បាន​ឲ្យ​ដឹង​ថា សុខភាព​របស់​យ៉ា​យ៉ា​ឥឡូវ​ស្ថិត​ក្នុង​ស្ថានភាព​ស្ថេរភាព។ Ya Ya បានមកដល់ទីក្រុងសៀងហៃ បន្ទាប់ពីផ្ទេរពីសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ។ (ខ្លាឃ្មុំផេនដាយក្ស Ya Ya ត្រូវបានគេឃើញនៅសួនសត្វ Beijing ក្នុងទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន ថ្ងៃទី ២៩ខែឧសភា ឆ្នាំ ២០២៣)។ Ya Ya កើតនៅសួនសត្វប៉េកាំងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០០០។ នាងបានមកដល់សួនសត្វ Memphis អាម៉េរិក ក្នុងខែមេសា ឆ្នាំ ២០០៣ រួមជាមួយខ្លាឃ្មុំផេនដាយក្ស Le Le ជាបេសកជននៃមិត្តភាព ចិន-អាម៉េរិកហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ៕ ប្រភព៖ XIHNUA.NET  

ដោយ៖តុលា នាវាចម្បាំងជប៉ុននឹងមកដល់កូរ៉េនៅថ្ងៃចន្ទទី ២៩ ខែឧសភានេះ  ដើម្បីចូលរួមជាមួយគ្នាធ្វើសមយុទ្ធទប់ស្កាត់អាវុធប្រល័យលោកកូរ៉េខាងជើង។ នាវាពិឃាត JS Hamagiri របស់ប្រទេសជប៉ុន គ្រោងនឹងមកដល់ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍កូរ៉េខាងត្បូងនៅថ្ងៃចន្ទទី ២៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងសមយុទ្ធ Eastern Endeavor ២៣ នៅថ្ងៃពុធ ក្នុងដែនទឹកអន្តរជាតិភាគអាគ្នេយ៍នៃកោះ Jeju របស់កូរ៉េខាងត្បូង។ សហរដ្ឋអាម៉េរិក អូស្ត្រាលី ជប៉ុន កាណាដា និងសិង្ហបុរី នឹងចូលរួមសមយុទ្ធដែលដឹកនាំដោយ កងនាវាចរកូរ៉េខាងត្បូង នៃកងនាវាចរដែនទឹកកូរ៉េខាងត្បូង។ សមយុទ្ធនេះនឹងធ្វើឡើងមួយថ្ងៃបន្ទាប់ពីវេទិកាកម្រិតខ្ពស់នៃគំនិតផ្តួចផ្តើមសន្តិសុខមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅថ្ងៃអង្គារ។ ប្រទេសដែលចូលរួមនឹងប្រមូលផ្តុំនាវាសរុបចំនួនប្រាំពីរគ្រឿង និងយន្តហោះចំនួនប្រាំមួយ ហើយពួកគេមានគម្រោងបង្កើត “មជ្ឈមណ្ឌលសម្របសម្រួលពហុជាតិ” សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន និងនីតិវិធីដែនសមុទ្រផ្សេងទៀត។ យ៉ាងណា ក្រុមអ្នករិះគន់បានចង្អុលបង្ហាញថា ក្រោមរូបភាពនេះអាចបង្កឱ្យមានភាពចម្រូងចម្រាសជាប្រវត្តិសាស្ត្រ ខណៈដែលទង់ជាតិត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃរបបយោធានិយមកាលពីអតីតកាលរបស់ប្រទេសជប៉ុន៕ ប្រភព៖ YONHAP NEWS AGENCY

ដោយ៖តុលា ប្រធានាធិបតីបេឡារុសត្រូវបានគេរាយការណ៍មកថាបានចូលមន្ទីរពេទ្យបន្ទាន់ បន្ទាប់ពីជួបជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃអាទិត្យទី ២៨ ខែឧសភា ឆ្នាំ២០២៣។ Valery Tsepkalo មេដឹកនាំបក្សប្រឆាំងបេឡារុសបាននិយាយលើបណ្តាញតេលេក្រាមថា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីបេឡារុស លោកAlexander Lukashenko ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Central Clinical Clinic of Moscow ដែលមានទីតាំងនៅក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ី ដោយវេជ្ជបណ្ឌិតថាមានស្ថានភាពធ្ងន់ធ្ងរ។ យោងតាមប្រភពដដែលនេះ ស្ថានភាពជំងឺលោក Lukashenko មិនត្រូវបានគេបញ្ជាក់ឲ្យដឹងច្បាស់នោះទេ គ្រាន់តែដឹងថា ឈាមត្រូវបានបន្សុទ្ធLukashenko ត្រូវបានប្រកាសថាមិនទាន់អាចដឹកទៅប្រទេសបេឡារុសភ្លាមៗឡើយ។ យ៉ាងណាក៏ដោយ ដើម្បីកុំឲ្យមានការសង្ស័យ និងជ្រួលច្របល់ យន្តហោះរបស់ Lukashenko ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង Minskវិញ។ មុនកើតហេតុ នៅថ្ងៃទី ២៤ ខែឧសភា Lukashenko បានចូលរួមក្នុងវេទិកាសេដ្ឋកិច្ច   អឺរ៉ាស៊ីនៅទីក្រុងមូស្គូ។ ជាពិសេសនៅទីនោះ លោកបាននិយាយថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសបេឡារុសរួចហើយ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទ្វេភាគី។ ស្ថានភាពសុខភាពរបស់ Lukashenko ត្រូវបានគេវិភាគយ៉ាងកក្រើកនាពេលថ្មីៗនេះ ដោយលើកឡើងថា […]

ដោយ៖រតនា ក្រុមបិសាចក្រហម Manchester United បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​បី​ក្នុង​ក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​ពួក​គេបាន​​ផ្តួលក្រុម Fulham នៅ Old Traffordក្នុងលទ្ធផល២-១ ។ ក្រុមភ្ញៀវ Fulham បាននាំមុខមុននៅដើមតង់ទី ១ នៅពេលដែល Kenny Tete បានតែតបាល់បញ្ចូលទីនៅជ្រុងរបស់ Willian នៅបង្គោលជិតយ៉ាងងាយស្រួល។ បន្ទាប់មកAlejandro Garnacho របស់បិសាចក្រហមបាន​ទាត់​បាល់​ទៅបុក​នឹង​របារ​ទីខាងលើ ខណៈ United បាន​វាយ​បក​យ៉ាង​ល្អ ហើយ​នៅ​ទី​បំផុត​ត្រូវ​បាន​គេ​ផ្តល់​រង្វាន់​តាម​ស្មើ​វិញ នៅ​ពេលដែល Jadon Sancho ទាត់​ចូល​បន្ទាប់​ពី Fred បានអូសបាល់​បុក​ចូលទម្លុះ​តំបន់ការពារ​នោះ។ បន្ទាប់មកកីឡាករប្រធានក្រុម United គឺBruno Fernandes បានជួយឱ្យម្ចាស់ផ្ទះនាំមុខមុននៅដើមតង់ទីពីរ នៅពេលដែលគាត់ត្រូវបានបញ្ជូនដោយ Fred ហើយបានទាត់បាល់បញ្ចូលទីយ៉ាងស្អាតហួសពីអ្នកចាំទី Bernd Leno របស់ក្រុម Fulham ។ ចំពោះលទ្ធផលនេះវាមានន័យថាក្រុមម្ចាស់ផ្ទះ United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 មាន 75 […]

ដោយ៖រតនា មេដឹកនាំរុស្ស៊ីលោកពូទីនបាននិយាយថា ខ្លួននឹងដាក់ពង្រាយក្បាលគ្រាប់អាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស្ស។ ការបញ្ជាក់រឿងនេះត្រូវបានគេមើលឃើញថា មេដឹកនាំផ្តាច់ការរូបនេះតែងតែលើកយកបញ្ហាប្រើប្រាស់អាវុធនុយក្លេអ៊ែរមកគំរាមពិភពលោកម្តងហើយម្តងទៀតតែនៅមិនទាន់ឃើញប្រើជាក់ស្តែងទេ។ រុស្ស៊ីដើម្បីការពារទង្វើអាក្រក់និងគំរាមកំហែងពិភពលោក ជាពិសេសអង្គការណាតូខ្លួនបានច្រានចោលការរិះគន់របស់ប្រធានាធិបតីអាម៉េរិក Joe Biden ជុំវិញការដាក់ពង្រាយក្បាលអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូនៅក្នុងប្រទេសបេឡារុស្ស។ រុស្ស៊ីនិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើដូចគ្នានេះដែរជាច្រើនទសវត្សរ៍មកហើយនៅទូទាំងទ្វីបអឺរ៉ុប។ រុស្ស៊ីបាននិយាយថា ខ្លួនកំពុងជំរុញការដាក់ពង្រាយអាវុធប្រភេទនេះជាលើកដំបូងនៅខាងក្រៅព្រំដែនរបស់ខ្លួន ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ 1991 ហើយប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ដែលស្គាល់ថាជាកូនជឹងក៏បានចេញមុខបន្ទរដែរថា សព្វាវុធនោះបានដំណើរការរួចហើយ។ លោក Biden បាននិយាយថា លោកមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថារុស្ស៊ីបានឈានទៅមុខជាមួយនឹងការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្សពេលថ្មៗនេះ។ ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយថា៖ “វាជាសិទ្ធិអធិបតេយ្យភាពរបស់រុស្ស៊ី និងបេឡារុស្សក្នុងការធានាសន្តិសុខរបស់ពួកគេដោយមធ្យោបាយដែលយើងចាត់ទុកថាចាំបាច់ ចំពេលមានសង្រ្គាមកូនកាត់ទ្រង់ទ្រាយធំដែលបានកើតឡើងដោយទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងយើង” ។«វិធានការ​ដែល​យើង​អនុវត្ត​គឺ​ស្រប​ទាំង​ស្រុង​នឹង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​អន្តរជាតិ​របស់​យើង»។ អាវុធនុយក្លេអែរយុទ្ធសាស្ត្រត្រូវបានប្រើសម្រាប់ការទទួលបានកលល្បិចឬប្រៀបឈ្នះនៅលើសមរភូមិ ហើយជាធម្មតាវាមានទិន្នផលនៃការបំផ្លិចបំផ្លាញតិចជាងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលត្រូវបានរចនាឡើងដើម្បីបំផ្លាញទីក្រុងអាម៉េរិក អឺរ៉ុប ឬរុស្ស៊ី។ ស្ថានទូតរុស្ស៊ីបានហៅការរិះគន់របស់ពិភពលោកជាពិសេសសហរដ្ឋអាម៉េរិកចំពោះការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូថា ជាការលាក់ពុតមានគំនិតអាក្រក់ ដោយនិយាយថា “មុននឹងបន្ទោសអ្នកដទៃ ទីក្រុងវ៉ាស៊ីនតោនខ្លួនឯងអាចប្រើការពិចារណាខ្លះៗផង”។ “សហរដ្ឋអាម៉េរិក អស់រយៈពេលជាច្រើនទស្សវត្សរ៍ មកហើយដែលរក្សាបាននូវឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។ រួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូ ចូលរួមនៅក្នុងការរៀបចំចែករំលែកនុយក្លេអ៊ែរ និងរថភ្លើងសម្រាប់សេណារីយ៉ូនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរបស់យើង»។ អ្នកណាក៏ដឹងដែរថាផ្អែកលើទិដ្ឋភាពជាក់ស្តែង ក្រោយលោកពូទីនបានបង្កើតសង្រ្គាមដោយខ្លួនឯងចូលទៅឈ្លានពានអ៊ុយក្រែនជាប្រទេសដែលមានអធិបតេយ្យភាពក្លាយទៅជាវិនាសកម្មដ៏ធំធេង បង្កឲ្យមានការដាក់ទណ្ឌកម្មនិងការស្អប់ខ្ពើមទៅលើរុស្ស៊ីស្ទើរពាសពេញពិភពលោកវៀរលែងតែប្រទេសកុម្មុយនិស្តមួយក្តាប់តូចនោះ ដើម្បីបានជៀសផុតពីការបរាជ័យនិងរស់ជីវិតជាមួយនឹងការរួមដៃគ្នាប្រឆាំងពីលោកខាងលិច មេដឹកនាំប្រទេសរុស្ស៊ីតែងបានព្រមានម្តងហើយម្តងទៀតថាខ្លួនដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេនៅលើលោកនោះនឹងប្រើប្រាស់វាជាមធ្យោបាយដើម្បីការពារខ្លួន។ ប៉ុន្តែអ្នកតាមដានសភាពការណ៍នៃបណ្តាប្រទេសលោកខាងលិចមួយចំនួនបានយល់ឃើញថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរប្រល័យលោករបស់មេដឹកនាំរុស្ស៊ីធ្វើឡើងដដែលៗម្តងហើយម្តងទៀតនោះភាគរយច្រើនបំផុតវាគ្រាន់តែជាការកំញើញគេឯង ដែលនោះគឺជាចរិតឬសារជាតិរបស់មេដឹកនាំកុម្មុនិស្តគ្រប់រូបនៅលើពិភពលោកដែលតែងតែអនុវត្តវិធីនេះដើម្បីគោលដៅចម្បងបំផុតពីការបរាជ័យដ៏អាម៉ាស់និងការពារអំណាចផ្តាច់ការរបស់ខ្លួនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញប្រសិនបើការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់មហាអំណាចនុយក្លេអ៊ែររុស្ស៊ីវាបានឈានទៅដល់ការអនុវត្តជាក់ស្តែងមែននោះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោកដូចគ្នា […]

ដោយ៖រតនា Bayern បានយកឈ្នះ Dortmund ដើម្បីលើកពានលើគ្រាប់បាល់ស៊ុតបញ្ចូលទី ដោយក្រុមទាំងពីរបានបញ្ចប់ក្នុង 71 ពិន្ទុ។ វា​បាន​បញ្ចប់​រដូវ​កាល​ដោយ​ជោគជ័យ​សម្រាប់​គ្រូបង្វឹក Thomas Tuchel ដែល​បាន​ជំនួស Julian Nagelsmann ក្នុង​ខែមីនា​។ ប៉ុន្មាននាទីចុងក្រោយ Bayern បានប្រកាសបណ្តេញនាយកប្រតិបត្តិ Oliver Kahn និងនាយកកីឡា Hasan Salihamidzic ដែលបានឈ្នះពានរង្វាន់ចំនួន 14 រវាងពួកគេក្នុងនាមជាកីឡាកររបស់ Bayern ។ អ្នកចាត់ការ Thomas Tuchel បាននិយាយក្នុងការឆ្លើយតបទៅនឹងការបណ្តេញចេញនោះថា “ជំនួសឱ្យការអបអរសាទរ ឥឡូវនេះយើងមានបញ្ហាមួយផ្សេងទៀត” ។ Bayern បានផ្តួលក្រុម Cologne ដើម្បីយកឈ្នះក្រុម Borussia Dortmund នៅថ្ងៃចុងក្រោយដ៏គួរឱ្យរំភើប៕

ដោយ៖ គង់ហេង កំពង់ចាម៖ ករណីឈួសឆាយដីព្រៃលិចទឹកទំហំជាង មួយ ហិកតា នៅតំបន់បឹងចារ ក្នុងស្រុកស្រីសន្ធរ អាជ្ញាធរខេត្តកំពង់ចាមបានស៊ើបអង្កេត និងឈានទៅកំណត់មុខសញ្ញា បី នាក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី ២៧ ឧសភាថា ជុំវិញការរំលោភដីបឹងរបស់រដ្ឋនៅស្រុកស្រីសន្ធរយើង បានចាត់ឱ្យមន្រ្តីជលផល និងអាជ្ញាធរសហការគ្នាចុះពិនិត្យជាក់ស្តែង។ លទ្ធផលបានរកឃើញមានការឈួសឆាយរំលោភយកដីបឹងប្រមាណជាង មួយ ហិកតានិងបានកំណត់មុខសញ្ញា៣នាក់។ប៉ុន្តែរឿងនេះមិនមានការឃុបឃិតណាមួពីមន្រ្តីមានអំណាចដូចការលើកឡើងក្នុងបណ្តាញសង្គមនោះឡើយ។ លោក អ៊ុន ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឱ្យដឹងនៅថ្ងៃទី ២៧ ឧសភាថាកាលពីថ្ងៃទី ២៦ ឧសភាបានចុះមកសាកសួរ ពីការឈួសឆាយដីនៅតំបន់បឹងចារ ស្ថិតក្នុងភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលមានទំហំជាងមួយហិកតាស្មើ ១០០៦៣០ ម៉ែត្រក្រឡានៃបឹងចារសរុប ៩៦៧.៤១៣ ម៉ែត្រក្រឡា ដែលរងការឈួសឆាយនោះ។ តាមការបំភ្លឺរបស់អាជ្ញាធរភូមិ ឃុំជាបន្តបន្ទាប់បានរកឃើញឈ្មោះ អ្នកឈួសឆាយ ប្រាប់ថាគាត់បានទិញដីនោះពីគេ ហើយបានជួលគ្រឿងចក្រយកមកជីកបកស្រទាប់ដីខាងលើ និងប្រមូលព្រៃយកទៅដាក់ក្នុងស្រែ ដើម្បីទុកធ្វើជី។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៥ […]

ដោយ៖តុលា ប្រទេសជប៉ុនបញ្ចេញសាច់ដុំដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែនមិនចេះចប់មិនចេះហើយ បន្ទាប់ពីខ្លួនបានធ្វើម្ចាស់ផ្ទះជួបប្រជុំក្រុមប្រទេស G7។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បាននិយាយថា នៅក្នុងការសម្របសម្រួលជាមួយសមាជិក G7 ផ្សេងទៀត ប្រទេសជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមចំនួន ៧៨ និងបុគ្គលចំនួន ១៧ នាក់ រួមទាំងមន្រ្តីយោធានៅក្នុងប្រទេសរុស្ស៊ី ហើយនឹងហាមឃាត់ការនាំចេញទៅកាន់អង្គភាពចំនួន ៨០ របស់រុស្ស៊ី ដូចជាមន្ទីរពិសោធន៍ស្រាវជ្រាវពាក់ព័ន្ធនឹងយោធា។   សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មបាននិយាយថា ប្រទេសជប៉ុនក៏នឹងហាមឃាត់ការផ្តល់សេវាសំណង់ និងវិស្វកម្មដល់ប្រទេសរុស្ស៊ីផងដែរ ទោះបីជាព័ត៌មានលម្អិតនៃវិធានការនេះមិនទាន់ប្រកាសភ្លាមៗពេលនេះក៏ដោយ។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ទីក្រុងតូក្យូក៏បានថ្កោលទោសចំពោះចំណាត់ការរបស់រុស្ស៊ីក្នុងការពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុសដោយនិយាយថា វានឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។  “ក្នុងនាមជាប្រទេសតែមួយគត់ដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងអំឡុងពេលសង្រ្គាម ប្រទេសជប៉ុនមិនដែលទទួលយកការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ីឡើយ ទុកឲ្យរុស្ស៊ីប្រើលើដីខ្លួនឯងចុះ”។ ក្រុម G7 បានគូសបញ្ជាក់ថា ការរឹតបន្តឹងនេះនឹងគ្របដណ្តប់លើការនាំចេញគ្រឿងចក្រឧស្សាហកម្ម ឧបករណ៍ និងបច្ចេកវិទ្យាដែលជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី។​ វានឹងកាត់ផ្តាច់ហោប៉ៅលុយរុស្ស៊ីសម្រាប់ពាណិជ្ជកម្មលោហៈ និងពេជ្រ៕ ប្រភព៖ REUTERS

ដោយ៖តុលា មនុស្ស២នាក់បានស្លាប់, ៣១នាក់រងរបួស ក្រោយរុស្ស៊ីវាយប្រហារលើមន្ទីរពេទ្យទីក្រុង Dnipro ភាគកណ្តាលអ៊ុយក្រែនកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។ សារព័ត៌មានអាម៉េរិកស៊ីអិនអិនបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងភាគកណ្តាលប្រទេសអ៊ុយក្រែនយ៉ាងពិតប្រាកដ ដោយរុស្ស៊ីបានបើកការវាយប្រហារទៅលើមន្ទីរពេទ្យ, គ្លីនិកសត្វ និងអគារពាក់ព័ន្ធ បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួស ដែលរួមមានកុមារអាយុចន្លោះពី ៣ ទៅ ៦ឆ្នាំ។ សម្រាប់ការអន្តរាគមន៍ភ្លាមៗ ភ្នាក់ងារសង្រ្គោះអ៊ុយក្រែនបានប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មណ្ឌលវេជ្ជសាស្ត្រផ្សេងទៀត ខណៈដែលបុគ្គលិកពេទ្យសត្វក៏បានជួយសង្គ្រោះសត្វពីអគារដែលកំពុងឆេះផងដែរ។ ជាក់ស្តែងយោងតាមម្ចាស់គ្លីនិក លោកវេជ្ជបណ្ឌិត Andrii Malyshko ថាគ្រាប់រ៉ុក្កែតមួយបានវាយប្រហារនៅម៉ោងប្រហែល ១០ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ។ លោកបន្តថា គ្លីនិកនេះមានសត្វឆ្កែ និងឆ្មាជាច្រើនក្បាលផ្អើលស្រែកឆ្លេឆ្លា តែចុងក្រោយត្រូវបានផ្ទេរទៅកាន់គ្លីនិកក្បែរគ្នាផ្សេងទៀត។ ជុំវិញដំណឹងនេះ រុស្ស៊ីមិនបានចេញមុខទទួលស្គាល់ឡើយ។ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលចាប់តាំងពីសង្រ្គាម បើទោះជារុស្ស៊ីប្រកាន់ថា ទីតាំងទាំងនោះគឺជាមូលដ្ឋានយោធាក៏ដោយ៕ ប្រភព៖ REUTERS

ដោយ៖រតនា ភ្នំពេញ ៖ តុលាការភ្នំពេញនៅថ្ងៃទី២៦ ឧសភា ២០២៣ បានសម្រេចឃុំខ្លួនជនសង្ស័យជាថៅកែរកស៊ីពុះដីឡូត៍លក់ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធពីបទកំហែងយក និងបទគំរាមកំហែងហែកកេរ្តិ៍ ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សាយ ស្រីល័ក្ខណ៍ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ គឹម ចាន់រតនា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរជាថៅកែរកស៊ីពុះដីឡូត៍លក់ មានទីលំនៅផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជននេះត្រូវបានចោទប្រកាន់ពីបទកំហែងយក និងបទគំរាម កំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៦៣, មាត្រា ៣៦៤, មាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ សមត្តកិច្ចបានឲ្យដឹងថា កាលពីឆ្នាំ២០២២ឈ្មោះ គឹម ចាន់រតនា បានទិញស៊ីម៉ងតិ៍លាយរួចពីក្រុមហ៊ុន ដ្រេហ្គនស៊ីឌីក្នុងតម្លៃ២៨៤០ ដុល្លារ។ប៉ុន្តែបានគេចវេះមិនសងលុយទៅឲ្យក្រុមហ៊ុនរហូតមក។លុះដល់ខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ គឹម ចាន់រតនា ប្រើបណ្តាញសង្គមដោយពោលពាក្យគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនិងគំរាមហែកកេរ្តិ៍បុគ្គលិកក្រុមហ៊ុនដែលតាមទារលុយជំពាក់។ ផ្តើមពីនោះខាងបុគ្គលិកក្រុមហ៊ុនក៏បានប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនឈ្មោះគឹម ចាន់រតនាដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕

ដោយ៖តុលា ហ្វូងត្រីបាឡែនពិឃាតបើកការវាយប្រហារទូកក្តោងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអេស្ប៉ាញនៅចុងសប្តាហ៍នេះ បណ្ដាលឲ្យមនុស្សនៅលើទូកមានការចលាចលភ័យព្រលឹងចុងសក់។ យោងតាមសារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យសេវាសង្គ្រោះដែនសមុទ្រអេស្ប៉ាញបាននិយាយថា នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា ហ្វូងត្រីបាឡែន Orcas ជាច្រើនក្បាលបានអណ្ដែតខ្លួន វាយប្រហារទៅក្នុងសមុទ្រ Mustique ខ្សែទឹក Gibraltar   ដោយបានធ្វើឱ្យនាវិកដែលស្ថិតនៅលើទូកនោះចំនួន ៤ នាក់ ភ័យស្លន់ស្លោទាក់ទងអាជ្ញាធរអេស្ប៉ាញដើម្បីសុំជំនួយ។ ជាសំណាងល្អមិនមាននរណាម្នាក់បាត់បង់ជីវិត ឬរងរបួសឡើយ បន្ទាប់ពីសេវាសង្រ្គោះបានដាក់ពង្រាយកម្លាំងអន្តរាគមន៍ទាន់ពេលវេលា។ អ្នកនាំពាក្យនិយាយថា សេវាកម្មនេះបានដាក់ពង្រាយនាវាឆ្លើយតបរហ័ស និងឧទ្ធម្ភាគចក្រ ដឹកម៉ាស៊ីនបូមទឹកផងដែរ ដើម្បីជួយដល់នាវាប្រវែង ២០ ម៉ែត្រ ដែលកំពុងរងគ្រោះនោះ។   យោងតាមក្រុមស្រាវជ្រាវ GTOA ដែលតាមដានចំនួននៃសត្វត្រីបាឡែន​ប្រភេទOrca ការវាយប្រហារនេះគឺជាលើកចុងក្រោយបង្អស់ហើយ បន្ទាប់ពីការវាយប្រហារនៅដើមខែឧសភាធ្វើឲ្យទូកក្តោង Alboran Champagne លិចចូលសមុទ្រទាំងស្រុង។ យ៉ាងណាកដ៏ដោយ អ័រកាត្រូវបានគេទទួលស្គាល់ថាជិតផុតពូជហើយ ខណៈវាគឺជាផ្នែកមួយនៃអម្បូរត្រីផ្សោត៕ ប្រភព៖ REUTERS

ដោយ៖រតនា អ៊ុយក្រែនបាញ់ទម្លាក់មីស៊ីល១០គ្រាប់, យន្តហោះគ្មានមនុស្សបើកជាង២០គ្រឿង ក្នុងការវាយប្រហាររបស់រុស្ស៊ីលើសរដ្ឋធានី Kyiv ទីក្រុង Dnipro និងតំបន់ភាគខាងកើត។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ១០ គ្រាប់ដែលបាញ់ចេញពីសមុទ្រកាសព្យែន, យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ២៣ គ្រឿង និងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន ២ គ្រឿង។ កាំជ្រួចសរុបចំនួន ១៧ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣១គ្រឿងត្រូវបានបាញ់បង្ហោះក្នុងអំឡុងពេលនៃការវាយប្រហារ ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ១០ និង០០នាទីយប់ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ម៉ោង ៥ និង០០នាទីព្រឹកថ្ងៃសុក្រ។ លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “វាជាយប់ដ៏លំបាកមួយ។ វាមានសំឡេងខ្លាំង – សត្រូវបានបើកការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក”។ “Dnipro បានរងទុក្ខ”។​ផ្ទះ, រថយន្ត និង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ រួម​ទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ស្ថានីយ​ប្រេង​មួយបាន​រង​ការ​ខូច​ខាត។ មន្ត្រីក្នុងទីក្រុង Kyiv បាននិយាយថា ដំបូលផ្សារទំនើប, ផ្ទះឯកជនមួយ […]

សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ  មហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិត អៀង ចន្ថា និងលោកជំទាវ ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ៕