Author: M R »

ដោយ៖តុលា ​និយតករអាកាសចរណ៍អាម៉េរិកបាននិយាយកាលពីថ្ងៃពុធថាខ្លួនកំពុងស្នើសុំការបណ្តុះបណ្តាលដ៏ទូលំទូលាយ និងច្បាប់បញ្ជាក់ការបើកបរសម្រាប់តាក់ស៊ីហោះហើរ យន្តហោះហោះឡើងលើដី និងយន្តហោះចុះចត (eVTOL) ដែលត្រូវបានចាត់ទុកថាជាអនាគតនៃការចល័តធ្វើដំណើរតាមអាកាសក្នុងទីក្រុង។ យានសម្រាប់ជិះលើអាកាសកម្ពស់ទាបក្នុងទីក្រុងបានទាក់ទាញចំណាប់អារម្មណ៍ជាសកលយ៉ាងខ្លាំង ខណៈក្រុមហ៊ុន eVTOL ជាច្រើននឹងដាក់លក់ជាសាធារណៈ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយថា ច្បាប់ថ្មីគឺចាំបាច់ ដោយសារតែយន្តហោះជាច្រើនដែលបានស្នើឡើង និងចុះចតដូចជាឧទ្ធម្ភាគចក្រ។ FAA បាននិយាយថា សំណើរបស់ខ្លួនអនុលោមតាមតម្រូវការរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលអនុញ្ញាតឱ្យអាកាសយានិកអាមេរិកធ្វើប្រតិបត្តិការនៅក្នុងប្រទេសផ្សេងទៀត។ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផ្សេងទៀតកំពុងសម្លឹងមើលការអភិវឌ្ឍសេវាកម្មដឹកជញ្ជូនដោយប្រើប្រាស់យន្តហោះថាមពលថ្មអាគុយនេះ អាចហោះឡើង និងចុះចតសម្រាប់អ្នកធ្វើដំណើរទៅកាន់អាកាសយានដ្ឋានឬសម្រាប់ការធ្វើដំណើរក្នុងទីក្រុងរយៈពេលខ្លីដែលអនុញ្ញាតឱ្យពួកគេមានភាពងាយស្រួលលឿនមិនចាំបាច់កកស្ទះខាតពេលក្នុងការធ្វើដំណើរនៅក្នុងទីក្រុង។ ថ្វីបើបែបនេះ FAA បាននិយាយថា ខ្លួនមិនរំពឹងថា eVTOL ដំបូងនឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរហូតដល់ចុងឆ្នាំ ២០២៤ឬដើមឆ្នាំ ២០២៥ នោះទេ៕ ប្រភព៖ REUTERS

ដោយ៖តុលា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន បាននិយាយថា ទង្វើរបស់អ៊ុយក្រែនដែលបានបំផ្លាញទំនប់ទឹក Kakhovka គឺពិតជាព្រៃផ្សៃខ្លាំងណាស់ ក្រោមការគាំទ្របើកចំហពីលោកខាងលិច។ លោកវ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់កាលពីថ្ងៃពុធទី ៧ ខែមិថុនាថា អាជ្ញាធរក្រុងគៀវ តាមគាំទ្រ ការបោះគំនិតដោយអ្នកថែរក្សាលោកខាងលិចរបស់ពួកគេ បានកំពុងតែ   ផ្តល់សេវាលើការកើនឡើងនៃអរិភាព ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយបើកចំហតាមរបៀបវិធីសាស្រ្តភេរវករ និងរៀបចំការបំផ្លិចបំផ្លាញនៅលើទឹកដីរុស្ស៊ីហើយ។ យោងតាមសេចក្តីថ្លែងការណ៍ផ្សាយដោយវិមានក្រឹមឡាំង “ជាក់ស្តែងដូចជារឿងនេះ គឺជា  ទង្វើដ៏ព្រៃផ្សៃរបស់ពួកគេក្នុងការបំផ្លាញស្ថានីយវារីអគ្គិសនី Kakhovka ក្នុងតំបន់ Kherson ដែលនាំឱ្យមានគ្រោះមហន្តរាយបរិស្ថាន និងមនុស្សធម៌ដ៏ធំ”។ សេចក្តីថ្លែងការណ៍បដិសេធរបស់លោកពូទីននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប ក៏ដូចជាអ៊ុយក្រែនបាននាំគ្នាចោទ និងស្តីបន្ទោសរុស្ស៊ីចំពោះការផ្ទុះដាច់ទំនប់វារីអគ្គិសនីខាងលើនេះ។ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុបលោក Peter Stano បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា “នេះគឺជាសញ្ញាថ្មីនៃការកើនឡើង ដែលនាំមកនូវលក្ខណៈដ៏គួរឱ្យរន្ធត់ និងព្រៃផ្សៃនៃការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក”។ យោងតាមប្រភពអង្គការសហប្រជាជាតិ ក្រោយទំនប់ត្រូវបានបំផ្លាញកាលពីថ្ងៃអង្គារទី ៦ ខែមិថុនា ប្រជាជនអ៊ុយក្រែនប្រហែល ១៧០០០នាក់ត្រូវបានប្រាប់ឲ្យជម្លៀសចេញពីតំបន់ ខណៈទឹកជំនន់ជន់លិចហៀរហូរអាចនាំយកគ្រាប់មីន យុទ្ធភណ្ឌទៅកាន់កន្លែងផ្សេងៗ៕ ប្រភព៖ AFP

ដោយ៖តុលា របាយការណ៍បានបង្ហាញថា សម្ព័ន្ធមិត្តបរទេសរបស់អ៊ុយក្រែនបានបង្វឹកទាហានអ៊ុយក្រែនសរុបបានប្រមាណ ៥៤០០០នាក់ ក្រៅតែពីការផ្តល់នូវគ្រឿងអាវុធទំនើបៗ តែនៅតែមានឧបសគ្គក្នុងការដំណើរការ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក Lloyd Austin បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងដំណើរកម្សាន្តទៅកាន់អាស៊ីនាពេលថ្មីៗនេះ។ លោកថា “អ្វីដែលយើងបានធ្វើគឺមិនត្រឹមតែផ្តល់នូវវេទិកាកម្រិតខ្ពស់ដូចជាយានប្រយុទ្ធ Bradley – យានប្រយុទ្ធថ្មើរជើង – និង Strykers និងរបស់ផ្សេងទៀតនោះទេ តែយើងបានបណ្តុះបណ្តាល​ពួកគេលើរឿងមួយចំនួនទាក់ទងនឹងសមយុទ្ធ”។ សម្ព័ន្ធមិត្តទាំងអស់ បានជួយគ្នាមួយដៃមួយជើងបណ្តុះបណ្តាលទាហានអ៊ុយក្រែនសរុបប្រហែល ៥៤០០០ នាក់ រួមទាំងជាង ៦០០០ នាក់ដែលសម្រាប់បង្កើតកងវរសេនាតូចចំនួន ១២ ត្រូវបានណែនាំដោយសហរដ្ឋអាម៉េរិកផ្ទាល់ផងដែរក្នុងប្រតិបត្តិការអាវុធរួមបញ្ចូលគ្នា។ ទោះជាយ៉ាងណា ប្រតិបត្តិការរំដោះនៅតែមានឧបសគ្គ។ យោងតាមលោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានរៀបរាប់ថា “ការវាយប្រហារផ្នែកការពារអ៊ុយក្រែនដែលរៀបចំបានល្អគឺពិបាកណាស់។ វាទាមទារកម្រិតខ្ពស់នៃជំនាញដើម្បីឱ្យអាវុធផ្សេងៗគ្នាធ្វើការជាមួយគ្នា”។ ឧទាហរណ៍ដូចជាការទម្លាក់គ្រាប់បែកដោយកាំភ្លើងធំ ត្រូវការរយៈពេលច្រើនម៉ោងរហូតដល់១ថ្ងៃ ហើយត្រូវការបាញ់បង្រ្កាបអមជាមួយគ្នាដើម្បីកុំឲ្យទ័ពរុស្ស៊ីតដៃបាន។ មួយទៀត វិស្វករត្រូវដើរតួយ៉ាងសំខាន់ក្នុងបោសសម្អាតមីន និងឆ្លងកាត់របាំង ដើម្បីអាចឲ្យកងកម្លាំងផ្សេងទៀតឈានទៅមុខបាន។ អ្នកថ្មើរជើង នឹងត្រូវស្វែងរកចំណុចខ្សោយខ្មាំង ខណៈពេលដែលធ្វើការជាមួយកងកម្លាំងពាសដែក។ លោក Austin បានគូសបញ្ជាក់ពីលើថា ការការពាររបស់រុស្ស៊ីគឺមានទំហំវែង លាតសន្ធឹងរាប់រយ (គីឡូម៉ែត្រ) […]

ដោយ៖កំចាយ កែប៖ ដំណាំទុរេនដែលដាំដុះនៅអតីតតំបន់ភ្នំវល្លិ៍ក្នុងខេត្តកែបគឺមានរសជាតិឈ្ងុយឆ្ងាញ់ផ្អែមស្អិតល្មួតល្អធ្វើឲ្យអ្នកទទួលទាននិយមចូលចិត្តច្រើនហើយកំពុងតែមានទីផ្សារទូលំទូលាយមិនពិបាកលក់នោះទេ។ គួរបញ្ជាក់ដែរថា អតីតតំបន់ភ្នំវល្លិ៍អាចចាត់ទុកបានថាជាចម្ការមីននាសម័យសង្គ្រាម បច្ចុប្បន្នវាបានក្លាយជាដែនដីចម្ការដំណាំយុទ្ធសាស្ត្រដ៏ល្បីល្បាញរបស់ខេត្តកែប។ ភូមិសាស្ត្រនេះពោរពេញដោយដំណាំម្រេច ទុរេន សាវម៉ាវ មៀន ល្មើស ផ្ញៀវ ចេក និងស្វាយជាដើម។ កសិករម្ចាស់ចម្ការបានអះអាងថាក្រៅពីម្រេច ទុរេនជាដំណាំដែលកំពុងជាប់ឈ្មោះបោះសំឡេងជាមួយការផ្តល់ផ្លែធំៗ រសជាតិឆ្ងាញ់ពិសា និងទទួលបានទីផ្សារទូលំទូលាយព្រោះមានអ្នកនិយមចូលចិត្តកាន់តែច្រើនឡើងៗ។ លោក ឡោ វេងសេង ម្ចាស់កសិដ្ឋានដំណាំហូបផ្លែចម្រុះនៅទឹកដីភ្នំវល្លិ៍ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបបានរៀបរាប់ថា តំបន់ភ្នំវល្លិ៍ អតីតសមរភូមិសង្គ្រាមកាលពីជាង៣០ឆ្នាំមុន បច្ចុប្បន្នបានក្លាយជាចម្ការដំណាំយុទ្ធសាស្ត្រដ៏ល្បីល្បាញជាច្រើនប្រភេទរបស់ខេត្តកែប។ ដោយឡែកដំណាំទុរេនគឺទើបតែប្រមូលផលបានច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ។ ម្ចាស់កសិដ្ឋានដដែលបានបន្តថា ៣ឆ្នាំនេះ ទុរេនភ្នំវល្លិ៍ចាប់ផ្តើមមានឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅប្រទេសដោយផ្តល់ផ្លៃធំៗល្អ ជាមួយរសជាតិឈ្ងុយឆ្ងាញ់ ហើយមានទីផ្សារទូលំទូលាយ ពោលគឺសព្វថ្ងៃបានបញ្ចេញទៅលក់ស្ទើរគ្រប់ខេត្ត។ អ្នកដែលបានពិសាទុរេនភ្នំវល្លិ៍រួចពិតជាមិនអាចយករសជាតិទុរេនតំបន់ផ្សេងៗមកប្រៀបធៀបជាមួយបានឡើយ។ លោក ឡោ វេងសេង បានបញ្ជាក់អំពីគម្រោងទៅថ្ងៃអនាគតថា ពេលដំណាំផ្សេងៗមានផ្លែច្រើន លោកនឹងអភិវឌ្ឍន៍កសិដ្ឋាននេះជាកន្លែងកសិ-ទេសចរណ៍ដើម្បីឲ្យភ្ញៀវអាចដើរទស្សនា និងទិញផ្លែឈើពិសានៅនឹងដើមតែម្តង។ សេវាកម្មនឹងអាចធ្វើជាលក្ខណៈប៊ូហ្វេផ្លែឈើដោយពិសាគ្រប់មុខតម្លៃ២ដុល្លារ ឬ៣ដុល្លារសម្រាប់មនុស្សម្នាក់ពិសាឆ្អែត៕

ដោយ៖រតនា នៅទីបំផុតអតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម Real Madrid កីឡាករ Karim Benzema បានចុះកិច្ចសន្យាចូលរួមជាមួយក្លិបបាល់ទាត់ Al Ittihad របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ នេះបើយោងតាមក្លិប។ សេចក្តីប្រកាសនៅថ្ងៃអង្គារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីព្រះរាជាណាចក្រឈូងសមុទ្របានបង្ហាញផែនការធ្វើឯកជនភាវូបនីយកម្មក្លិបបាល់ទាត់ដ៏ធំបំផុតរបស់ខ្លួនក្នុងការដេញថ្លៃដើម្បីបង្កើនប្រាក់ចំណូល និងទាក់ទាញកីឡាករល្បីៗ។ ដោយមិនបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ឬប្រាក់ខែរបស់ Benzema ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Benzema បានឆ្លងកាត់ការពិនិត្យសុខភាព និងបានបញ្ចប់ការចុះហត្ថលេខានៅទីក្រុង Madrid កាលពីថ្ងៃចន្ទ។ Benzema ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្លិប​ថា៖ «ខ្ញុំ​រំភើប​ចិត្ត​ក្នុង​ការ​ទទួល​បាន​បទពិសោធន៍​ក្នុង​លីគ​បាល់ទាត់​ថ្មី​ក្នុង​ប្រទេស​ផ្សេង»។ ម្ចាស់ពាន Ballon d’Or បាននិយាយថា៖“ខ្ញុំមានសំណាងក្នុងការសម្រេចបាននូវអ្វីដែលអស្ចារ្យក្នុងអាជីពរបស់ខ្ញុំ និងសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាននៅក្នុងប្រទេសអេស្ប៉ាញ និងអឺរ៉ុប។ ឥឡូវ​នេះ​វា​មាន​អារម្មណ៍​ថា​ដល់​ពេល​ត្រូវ​ហើយ​សម្រាប់​ការ​ប្រកួត​ប្រជែង​និង​គម្រោង​ថ្មី»៕

ដោយ៖តុលា រលកកម្ដៅកើនឡើងខ្លាំងនៅក្នុងប្រទេសបង់ក្លាដែស បង្កឱ្យមានការដាច់ចរន្តអគ្គិសនីជាញឹកញាប់ សាលាបឋមសិក្សាត្រូវប្រកាសបិទបណ្តោះអាសន្នក្នុងសប្តាហ៍នេះ។ សីតុណ្ហភាព​អតិបរមានៅបង់ក្លាដែស និងរដ្ឋធានីដាកាក្តី​បាន​ហក់​ឡើង​ដល់​ជិត ៤១ អង្សាសេ ពី ៣២ អង្សាសេធៀបនឹងកាលពី ១០ ថ្ងៃមុន។ នាយកដ្ឋាន​ឧតុនិយម​បង់ក្លាដែស​បាន​ព្រមាន​ថា កម្ដៅ​នឹង​មិន​មាន​ទី​បញ្ចប់​ឡើយ។ លោក Nasrul Hamid រដ្ឋមន្ត្រីក្រសួងថាមពល ថាមពល និងធនធានរ៉ែ បាននិយាយថា ប្រទេសបង់ក្លាដែសអាចប្រឈមមុខនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេលពីរសប្តាហ៍បន្ថែមទៀត ដោយសារតែកង្វះខាតប្រេងឥន្ធនៈបានជំរុញឱ្យមានការបិទអង្គភាពផលិតថាមពលជាច្រើន រួមទាំងរោងចក្រផលិតថាមពលធ្យូងថ្មដ៏ធំបំផុតរបស់ខ្លួន។ លោក Hamid បាននិយាយនៅក្នុងការបង្ហោះបណ្តាញសង្គម Facebook ថា “ដោយសារតែវិបត្តិថាមពលពិភពលោក និងការកើនឡើងដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សាររូបិយប័ណ្ណអន្តរជាតិ យើងនឹងប្រឈមកាន់តែលំបាកបន្ថែមទៀត”។ អាជ្ញាធរបាននិងកំពុងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ និងផឹកទឹកឲ្យបានច្រើន ប៉ុន្តែរលកកម្ដៅ រួមជាមួយនឹងការដាច់ចរន្តអគ្គិសនី ក៏បានបណ្តាលឱ្យមានការខ្វះខាតទឹកនៅកន្លែងជាច្រើនផងដែរ។ រដ្ឋាភិបាលបង់ក្លាដែសបានកត់សម្គាល់ថា មានតែភ្លៀងប៉ុណ្ណោះទើបអាចជួយដោះស្រាយឲ្យធូរស្បើយបាន៕ ប្រភព៖ REUTERS

ដោយ៖តុលា មេបក្សប្រឆាំងថៃ លោក Pita Limjaroenrat បានបង្ហាញពីទំនុកចិត្តខ្លាំងក្នុងការទទួលបានតំណែងជានាយករដ្ឋមន្រ្តីផ្តួលគូប្រជែងបក្សយោធា ទោះបីជាមានបញ្ហាប្តឹងផ្តល់រឿងភាគហ៊ុនក៏ដោយ។ កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា សប្តាហ៍នេះ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា អនាគតនាយករដ្ឋមន្ត្រីរបស់ថៃ លោក Pita Limjaroenrat បានសម្តែងការខកចិត្តមួយក្នុងការដកសិទ្ធិរបស់គាត់ ជុំវិញបញ្ហាកម្មសិទ្ធិភាគហ៊ុនដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ។ គូប្រជែងបក្សកាន់តំណាចលោកប្រាយុទ្ធ និងបក្សមួយចំនួនផ្សេងទៀតបានដាក់ញត្តិទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតចោទប្រកាន់ថា Pita បានកាន់កាប់ភាគហ៊ុនចំនួន ៤២០០០ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ITV Public Company ខណៈដែលក្នុងអំឡុងយុទ្ធនាការបោះឆ្នោត បេក្ខជនឈរឈ្មោះត្រូវបានហាមឃាត់ជាដាច់ខាតមិនឱ្យកាន់កាប់ភាគហ៊ុនណាមួយឡើយ។ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតថៃ​កាលពី​ចុង​សប្តាហ៍​បាន​និយាយ​ថា​ ពាក្យ​បណ្តឹង​កំពុង​ត្រូវ​បាន​ពិនិត្យ​ ហើយ​ភស្តុតាង​បន្ថែម​កំពុង​ត្រូវ​បាន​ប្រមូល​។ លទ្ធផលនឹងបានដឹងថាតើវានឹងត្រូវបដិសេធ ឬក៏បញ្ជូនបក្សលោក Pita ទៅតុលាការធម្មនុញ្ញ។ ចំពោះ Pita ដូចបានប្រកាន់ជំហរយ៉ាងរឹងមាំ និងបានជម្រាបទៅកាន់អ្នកសារព័ត៌មានថ្ងៃអង្គារថា គាត់មិនបានបំពានច្បាប់ដូចការចោទប្រកាន់ឡើយ ហើយគូប្រជែងទៅវិញទេ ដែលកំពុងព្យាយាមចង់ឲ្យលោកចាញ់ និងចេញពីឆាកនយោបាយ។ “មានការប៉ុនប៉ងដើម្បីចង់យកខ្ញុំចេញពីនយោបាយ” តែយ៉ាងណា “ខ្ញុំបានផ្ទេរភាគហ៊ុនទាំងនោះទៅឱ្យសាច់ញាតិខ្ញុំកាលពីខែមុនអស់ហើយ”។ មេបក្សវ័យ៤២ឆ្នាំរូបនេះ ហាក់មានក្តីសង្ឃឹមយ៉ាតមុតមាំក្នុងការដណ្តើមតំណែងជានាយរដ្ឋមន្រ្តី ខណៈសំឡេងគាំទ្រមានកាន់តែច្រើនឡើងៗ ពិសេសចលនាក្មេងៗរបស់ថៃ ធ្វើឲ្យបក្សកាន់អំណាចប្រាយុទ្ធអន្ទះអន្ទែងជាខ្លាំង៕ ប្រភព៖ REUTERS

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ ម៉ូតូមួយគ្រឿងជិះគ្នា បី នាក់បើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកពីខាងក្រោយរថយន្តបែនមួយ គ្រឿងដែលចតទុកចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១២៥-១២៦ ស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បណ្តាលឱ្យយុវជនពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កាលពីម៉ោងប្រហែល ១០យប់ថ្ងៃទី ៦ មិថុនាម្សិលមិញ។ មន្រ្តីនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា៖ យុវជន ជាជនរងគ្រោះដែលបានបើកម៉ូតូបុកគូទស្លាប់ភ្លាប់ភ្លាមៗ នៅនឹងកន្លែងមានឈ្មោះហេង តុងហៃ អាយុ ២១ ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1I-7876 និងម្នាក់ទៀតជិះពីក្រោយស្លាប់ដែរឈ្មោះ ឡ ហុងលី អាយុ ២០ ឆ្នាំ។ ចំណែកអ្នកជិះពីក្រោយដែលរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះឯមន្ទីរពេទ្យឈ្មោះ ម៉ាន អាយុ ២០ ឆ្នាំ ដោយជនរងគ្រោះទាំង បី មានទីលំនៅភូមិរកាឃ្នួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំដែរ។ ប្រភពព័ត៌មាននោះបានបន្តថា៖ រីឯ អ្នកបើកបររថយន្តម៉ាកហ៊ីយុនដាយ ប្រភេទរថយន្តប៉ែនពណ៌សពាក់ស្លាកលេខភ្នំពេញ 3D-2933 ដែលខូចចតទុកចិញ្ចើមផ្លូវ បានគេចខ្លួន។ ប្រភពដដែលបានបន្ថែមថា៖ រថយន្តបែនដែលខូចចតទុកចោលនោះ គ្មានដាក់ភ្លើងសញ្ញា […]

ដោយ៖សុខុម ស្ទឹងត្រែងៈ កាលពីថ្ងៃទី ៦ខែមិថុនាឆ្នាំ២០២៣ អង្គការសេប៉ាបា ផ្តល់ទូកម៉ាស៊ីនចំនួន៨គ្រឿង ទៅដល់មន្រ្តីបរិស្ថាន,សហគមន៍នេសាទ និង មន្រ្តីជលផលសម្រាប់ជាមធ្យោបាយ ប្រើប្រាស់ល្បាតរួមគ្នា ការពារត្រីមេពូជក្នុងតំបន់មេគង្គរ៉ាមសារខេត្តស្ទឹងត្រែង។ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង  និងនាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ នៅក្នុងពិធីទទួលយកទូកម៉ាស៊ីនខាងលើក៏បានធ្វើបទបង្ហាញផ្សព្វផ្សាយដល់សហគមន៍ ជាសាធារណៈស្ដីពីការអភិរក្សត្រីមេពូជដល់ អ្នកនេសាទក្រុមអភិរក្សត្រីមេពូជ និង អាជ្ញាធរមូលដ្ឋានក្នុងតំបន់រ៉ាមសារស្ទឹងត្រែង ស្ថិតនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង  តាមរយៈគម្រោងនិរន្តរភាពនៃការគ្រប់គ្រងធនធានជលផលក្នុងតំបន់មេគង្គរ៉ាមសារស្ទឹងត្រែងរបស់អង្គការសេប៉ា។ លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយថាទូក និងម៉ាស៊ីនចំនួន ៨គ្រឿងគឺជាមធ្យោបាយ ដ៏សំខាន់សម្រាប់ចេញល្បាតនិងបម្រើការងារផ្សេងៗតាមផ្លូវទឹក ដល់ក្រុមប្រចាំការចំនួន ៤កន្លែង នៃតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង សម្រាប់ប្រើប្រាស់ក្នុងការអភិរក្សត្រីមេពូជ៕  

ដោយ៖សុខុម ស្ទឹងត្រែង៖ ក្រុមហ៊ុនរបស់ប្រទេសចិនមួយបានមកចុះMOUនឹងនាំផ្លែម្នាស់ទឹកឃ្មុំ,ស្រាម្នាស់ទឹកឃ្មុំនិងភេសជ្ជៈដែលផលិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទៅកាន់ទីផ្សារប្រទេសចិនដោយសារតែម្នាស់នោះគឺមានរស់ជាតិពិសេស។ លោក សាយ ពន្លឺចិត្តៈ ករុណា អ្នកដាំម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងបានឱ្យដឹងថា ថ្មីៗកន្លងនេះមានក្រុមហ៊ុនចិនឈ្មោះ Hainan Chaoqishiting Agricultural Techology Development Co. Lrd. បានមកចុះអនុស្សរណៈ(MOU)ជាមួយនឹងសិប្បកម្មទឹកម្នាស់ទឹកឃ្មុំករុណា នៅក្រុងស្ទឹងត្រែង ដើម្បីនាំចេញផ្លែម្នាស់ទឹកឃ្មុំ,ស្រាធ្វើពីផ្លែម្នាស់និងទឹកម្នាស់ទឹកឃ្មុំទៅកាន់ទីផ្សារប្រទេសចិន។ លោក សាយ ពន្លឺចិត្តៈករុណា បាននិយាយបន្ថែមទៀតថា តំណាងក្រុមហ៊ុនចិនបានសន្យាថា ក្រៅពីនាំទៅដោយខ្លួនឯង គេនឹងជួយធ្វើបទបង្ហាញទៅដល់ក្រុមហ៊ុននៅប្រទេសចិនផ្សេងៗទៀត ឱ្យគេបានស្គាល់ចាប់អារម្មណ៍ពីគុណតម្លៃនៃផ្លែម្នាស់ទឹកឃ្មុំខ្មែរ ដើម្បីពូកគេអាចនឹងនាំទៅប្រទេសចិនដែរដោយអនុវត្តទៅតាមនីតិវិធីនៃការនាំចេញរបស់កម្ពុជានិងចិន។ ម្ចាស់ចម្ការម្នាស់បាននិយាយបន្តទៀតថា នៅក្រោយការចុះ(MOU) នៃការយោគយល់គ្នានោះរួចមកលោកបានត្រៀមនឹងដាំម្នាស់ឱ្យបានដល់ទៅរាប់ម៉ឺនដើមបន្ថែមទៀត។ បច្ចុប្បន្ន ផ្ទៃដីចម្ការម្នាស់របស់លោកគឺ មានទំហំ១៥ហិកតាប៉ុណ្ណោះ ហើយដំាបន្ថែមឱ្យបាន៤០ម៉ឺនដើម។ នៅឆ្នាំ២០២៣នេះ ម្នាស់លោក បានផលជាង១០ម៉ឺនផ្លែហើយពីព្រោះទើបតែដំា។នៅឆ្នាំក្រោយវាអាចនឹងកើនបានផលដល់ទៅ៤០ម៉ឺនផ្លែក្រោយពីដាំកូនបន្ថែម។ លោក បានបានបន្ថែមទៀតថា គ្រោងនឹងដាំកូនបន្ថែម ឱ្យបាន ១លាន២សែនដើមដើម្បីប្រមូលផលនៅចុងឆ្នាំ២០២៣និង២០២៤។ ចំពោះកូនម្នាស់ នៅពេលដាំមើលថែរហូតបានផល ត្រូវចំណាយពេលយ៉ាងតិច១ឆ្នាំ២ខែ ទើបចាប់ផ្តើមប្រមូលផលបាន។ កន្លងមកនេះ ក្រៅពីលក់ផ្លៃម្នាក់នៅក្នុងប្រទេសម្ចាស់ចម្ការ ក៏បានកែច្នៃទឹកម្នាស់ឱ្យទៅជាស្រានិងផលិតផលពីផ្លែម្នាស់ផងដែរហើយមានរសជាតិឆ្ងាញ់សម្រាប់អ្នកចូលចិត្ត។ លោក ទុំ នីរ៉ូ […]

ដោយ៖កំចាយ ផ្លែសាវម៉ាវនៅតំបន់ភ្នំវល្លិ៍ពោរពេញដោយរសជាតិឆ្ងាញ់ធ្វើឱ្យអ្នកពិសាជក់ចិត្តចាប់អារម្មណ៍ និងកំពុងមានទីផ្សារល្អ។ លោក ឡោ វេងឆាយ ម្ចាស់កសិដ្ឋានមួយកន្លែងស្ថិតនៅតំបន់ភ្នំវល្លិ៍ ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរបានប្រាប់ឱ្យដឹងថា ដំណាំសាវម៉ាវរបស់លោកមានអាយុកាលជាង៧ឆ្នាំហើយ និងបានចាប់ផ្តើមប្រមូលផល៣រដូវកាលមកដល់ពេលនេះ។ ដោយសារភូមិសាស្ត្រ និងអាកាសធាតុអំណោយផលល្អបានធ្វើឱ្យដំណាំហូបផ្លែផ្សេងៗមានរសជាតិឆ្ងាញ់ពិសាខុសពីកន្លែងដទៃ។ ជាក់ស្តែងផ្លែសាវម៉ាវនៅតំបន់នេះប្រកបដោយលក្ខណៈពិសេសត្រង់សាច់ស្ងួត ស្រួយខ្ញោក មានរសជាតិជួរអែមដែលធ្វើឱ្យអ្នកពិសាជល់ចិត្តចាប់អារម្មណ៍ និងមិនធុញទ្រាន់។ ម្ចាស់ចម្ការដដែលបានបន្តថា សាវម៉ាវភ្នំវល្លិ៍មិនពិបាកលក់ទេ ឱ្យតែពេលផ្លែទុំគឺមានឈ្មួញមកទិញ និងបេះដល់ចម្ការ ហើយមួយភាគធំយកទៅលក់នៅរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តធំៗមួយចំនួនទៀត។ ក្នុងមួយថ្ងៃលោកអាចប្រមូលផ្លែសាវម៉ាវបានពី៣០កេសទៅ៥០កេសដោយ១កេសទម្ងន់៣០គីឡូក្រាម។ ចំណែកថ្ងៃបុណ្យទានសំខាន់ៗគឺបញ្ចេញលក់ច្រើនជាងនេះ។ លោក ឡោ វេងឆាយ បានបញ្ជាក់ថា ជាទូទៅ សាវម៉ាវភ្នំវល្លិ៍ប្រមូលផលចាប់ពីចុងខែមេសារហូតដល់ខែកញ្ញា។ របៀបដាំ និងថែទាំគឺធ្វើតាមបែបធម្មជាតិដោយមិនប្រើជីគីមី ហើយក៏មិនបាញ់ថ្នាំឱ្យផ្លែច្រើននោះដែរ។ ឈ្មួញដែលមកទិញ និងបេះសាវម៉ាវទៅលក់បន្តបានប្រាប់ឱ្យដឹងថា សាវម៉ាវភ្នំវល្លិ៍កំពុងមានទីផ្សារល្អជាងសាវម៉ាវនាំចូលពីក្រៅ។ ពេលនេះ ពួកគាត់លក់កាន់តែដាច់ និងមានតម្រូវការច្រើននៅលើទីផ្សារ៕

អ្នកទោសកែភេទនៅរដ្ឋ Minnesota ត្រូវបានផ្លាស់ទៅពន្ធនាគារផ្នែកស្ត្រី ដើម្បីទទួលបានការវះកាត់ប្រដាប់បន្តពូជពីបុរសមកស្រ្តីវិញ នឹងទទួលបានទឹកប្រាក់ចំនួន ៤៩៥,០០០ ដុល្លារអាម៉េរិក ជាការសងជំងឺចិត្ត ឆ្លើយតបទៅនឹងបណ្តឹងនៃការរើសអើងភេទ ដែលនាយកដ្ឋានពន្ធនាគារបានធ្វើការដោះស្រាយទៅតាមច្បាប់របស់រដ្ឋ។ នាង Christina Lusk អាយុ ៥៧ ឆ្នាំ នឹងត្រូវបានផ្ទេរទៅកាន់មណ្ឌលកែប្រែស្ត្រី នៅ Shakopee ក្នុងសប្តាហ៍ក្រោយ នេះជាលើកដំបូងហើយដែលអ្នកទោសនៅរដ្ឋ Minnesota ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារផ្សេងគ្នា ដោយសំអាងទៅលើការប្តូរភេទ។ វាគឺជានីតិវិធីមួយនៃដំណោះស្រាយ ដែលបានប្រកាសកាលពីសប្តាហ៍មុន។ Lusk ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១៨ និងកំពុងស្ថិតនៅក្រោមការអនុវត្តទោសរហូតដល់ឆ្នាំ ២០២៤ ពីបទឧក្រិដ្ឋកម្មគ្រឿងញៀន។ បន្ទាប់ពីចាប់ផ្តើមប្តូរអរម៉ូនកែភេទនៅក្នុងឆ្នាំ ២០០៩  Lusk បានប្តូរឈ្មោះក្នុងឆ្នាំ ២០១៨ និងបានពិភាក្សាជាមួយវេជ្ជបណ្ឌិត អំពីជម្រើសនៃការវះកាត់មុនពេលដែលនាងត្រូវបានគេចាប់ខ្លួន។ Lusk បានដាក់ពាក្យបណ្តឹងទៅ DOC បន្ទាប់មកប្រធានផ្នែកវេជ្ជសាស្រ្តនៃនាយកដ្ឋាន James Amsterdam បានពិនិត្យករណីរបស់ Lusk ហើយបានច្រានចោលសំណើរបស់ Lusk ដោយនិយាយថា នាងមិនគួរត្រូវបានអនុញ្ញាត ឲ្យទទួលការវះកាត់ប្រដាប់បន្តពូជនៅពេលជាប់ឃុំឃាំងនោះទេ ប៉ុន្តែអាចបន្តការវះកាត់នៅក្រោយពេលដោះលែង។ បើតាមនាយកផ្នែកការពារយុត្តិធម៌សម្រាប់ Gender […]

ដោយ៖តុលា រុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញរថក្រោះអ៊ុយក្រែនបាន ២៨ គ្រឿង និងរថពាសដែក ១០៩ គ្រឿងក្នុងការប្រយុទ្ធគ្នាចុងក្រោយនៅខេត្ត Donetskសមរភូមិក្តៅភាគខាងកើត។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ថា កងកម្លាំងអ៊ុយក្រែនបានធ្វើប្រតិបត្តិការយោធានៅភាគខាងត្បូងទីក្រុង Donetsk ក្នុងការប៉ុនប៉ងឆ្ពោះទៅមុខ ប៉ុន្តែការឈានទៅមុខនេះត្រូវបានបញ្ឈប់ បន្ទាប់ពីជនជាតិអ៊ុយក្រែនរង “ការខាតបង់យ៉ាងធ្ងន់ធ្ងរ”។ ក្រសួងរុស្ស៊ីក៏បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួនបានវាយលុក “ការវាយលុកទ្រង់ទ្រាយធំ” ដោយកងកម្លាំងអ៊ុយក្រែននៅភាគខាងត្បូងខេត្ត Donetsk ។ ដោយថា “នៅថ្ងៃច័ន្ទ កងកម្លាំងអ៊ុយក្រែនត្រូវបានវាយប្រហារដោយអាវុធស្មុគស្មាញពីកងកម្លាំងទ័ព ការវាយប្រហារ និងប្រតិបត្តិការ-យុទ្ធសាស្ត្រ អាកាសចរណ៍ កងកម្លាំងមីស៊ីល និងកាំភ្លើងធំរុស្ស៊ី”។ ក្រសួងក៏បានអះអាងដែរថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ “រថក្រោះចំនួន ២៨ គ្រឿង រួមទាំងរថក្រោះខ្លារខិន Leopard អាល្លឺម៉ង់សមរភូមិចំនួន ៨” និងរថពាសដែកចំនួន ១០៩ គ្រឿងផងដែរ។ យ៉ាងណាក៏ដោយចុះ ប្រភពCNN មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះដោយឯករាជ្យបានទេ CNNក៏ព្យាយាមទាក់ទងទៅក្រសួងការពារជាតិអ៊ុយក្រែន ដើម្បីសុំការអត្ថាធិប្បាយដែរ តែមិនទាន់ទទួលបានការឆ្លើយតបត្រឡប់មកវិញទេ៕ ប្រភព៖ REUTERS

ដោយ៖តុលា ក្រុមហ៊ុន Apple (AAPL.O) កាលពីថ្ងៃចន្ទទី ៥ ខែមិថុនា បានដាក់បង្ហាញឧបករណ៍មើលទំនើប ហាក់ដូចជាវ៉ែនតា ដែលមានតម្លៃថ្លៃហៅថា Vision Pro ក្នុងការដាក់បង្ហាញមិនធ្លាប់មានជាងមួយទសវត្សរ៍។ Vision Pro នឹងចាប់ផ្តើមលក់ក្នុងតម្លៃ ៣៤៩៩ដុល្លារអាម៉េរិក ដែលថ្លៃជាងតម្លៃឧបករណ៍វ៉ែនតាថ្លៃបំផុតរបស់ Meta ដល់ទៅ ៣ ដង។ ឧបករណ៍នេះនឹងសាកល្បងដើរចូលទីផ្សារដំបូង បើទោះបីជាមិនទាន់ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ និងត្រូវមានការប្រកួតប្រជែងផ្ទាល់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Facebook Meta បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនឆ្នាំរវាងក្រុមហ៊ុនជុំវិញបញ្ហាដូចជាភាពឯកជនរបស់អ្នកប្រើប្រាស់ និងការគ្រប់គ្រងវេទិកាអ្នកអភិវឌ្ឍន៍ក៏ដោយ។ Apple បាននិយាយថា ឧបករណ៍នេះនឹងប្រើប្រាស់បន្ទះឈីបថ្មីទំនើបខ្លាំងហៅថា R1 ដែលនឹងដំណើរការព័ត៌មានពីឧបករណ៍ចាប់សញ្ញារបស់វាក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែក។ លោក David Rolfe ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Wedgewood Partners ដែលមានភាគហ៊ុន Apple តាំងពីឆ្នាំ២០០៥ បាននិយាយថា “អ្នកមានស្តុកស្តម្ភ និងបច្ចេកវិទ្យាដំបូងគេនឹងទិញ Vision Pro ដោយខ្វល់ពីតម្លៃវានោះទេ ប៉ុន្តែយ៉ាងណា នៅពេលអនាគត វាគង់តែធ្លាក់តម្លៃទាប”។ នៅក្នុងភាពខុសគ្នាដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់វាពីឧបករណ៍ Meta ឧបករណ៍ […]

ដោយ៖រតនា អាជ្ញាធរស្រុកពួក ចម្ងាយប្រមាណ១៨គីឡូម៉ែត្រ ភាគខាងលិចនៃទីរួមខេត្តសៀមរាបបាន ឱ្យដឹងថាយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និងរបួស៤នាក់ ព្រមទាំងសត្វគោចំនួន៤ក្បាលទៀតបានងាប់ ដោយសារតែរន្ទះបាញ់ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៣។ អាជ្ញាធរបានឱ្យដឹងទៀតថា គ្រោះធម្មជាតិរន្ទះបាញ់នេះ បានកើតឡើងនៅបីទីតាំងផ្សេងៗគ្នា ក្នុងពេលតែមួយ គឺនៅឃុំមុខប៉ែននិង ឃុំសសរស្ដម្ភ របស់ស្រុកពួក ក្នុងខណៈពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងមានខ្យល់កន្ត្រាក់ ផ្គររន្ទះលាយឡំគ្នាផងនោះ។ ជនរងគ្រោះ ដោយសាររន្ទះបាញ់ នៅភូមិត្រកៀត ឃុំមុខប៉ែន បណ្ដាលឲ្យរងរបួស៤នាក់និងស្លាប់១នាក់ ខណ:ពេលពួកគាត់កំពុងភ្ជួរស្រែព្រោះស្រូវ។ចំណែកនៅ ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួកវិញ រន្ទះបានបាញ់សត្វគោនៅវាលស្រែទំនប់៧៨ បណ្ដាលឱ្យសត្វគោធំចំនួន៣ក្បាល(ញី ២ឈ្មោល១ក្បាល)ងាប់។នៅភូមិគោកត្លាត ឃុំសសរស្ដម្ភ រន្ទះបានបាញ់សត្វគោ នៅចំណុចវាលស្រែថ្នល់ចាស់ខាងត្បូងភូមិចម្ងាយប្រហែល ៥០០ម៉ែត្របណ្ដាលឲ្យសត្វគោញីធំ ១ក្បាលងាប់។ សូមបញ្ជាក់ថាក្នុងរយៈពេលជាង១សប្ដាហ៍មកនេះ គ្រោះធម្មជាតិរន្ទះបាញ់ បានធ្វើឱ្យមនុស្សចំនួន៧នាក់ហើយបានស្លាប់និងរបួសនៅខេត្តសៀមរាប។ កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅយុវជនពីរនាក់នៅភូមិបង្កោង ឃុំអំពិលនិងនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង បានស្លាប់ភ្លាមៗដោយសាររន្ទះបាញ់នៅពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងដើរឆ្លុះកង្កែបនិងឆ្លុះហ៊ីងនៅតាមទីវាល៕

ដោយ៖សុខុម ស្ទឹងត្រែងៈអ្នករស់នៅតាមជនបទ ក្នុងខេត្តស្ទឹងត្រែងនៅតំបន់ខ្លះបាននាំគ្នាដើរដកផ្សិតដែលដុះពីធម្មជាតិនៅតាមព្រៃយកមកធ្វើម្ហូបទទួលទាននិងលក់បន្តនៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលបន្ថែមដល់ជីវភាពគ្រួសារ។ ផ្សិតដែលអ្នកខេត្តស្ទឹងត្រែងពេញនិយមដកយកមកធ្វើម្ហូបនិងលក់ភាគច្រើនគឺជាប្រភេទផ្សិតក្ងោកនិងផ្សិតអន្សោង…។ស្ត្រីអ្នកលក់ផ្សិតនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងបានប្រាប់Cambodia Flash News ឲ្យដឹងថាក្នុងពេលភ្លៀងធ្លាក់ នារដូវវស្សា តំបន់ព្រៃធម្មជាតិមួយចំនួនគឺផ្សិតក្ងោក ផ្សិតអន្សោងវាបានដុះចេញពន្លកនៅតាមព្រៃរបោះដីល្បាយខ្សាច់និងដុះចេញពីដីក្រោមស្លឹកឈើជ្រុះ។ ផ្សិតទាំងពីរប្រភេទខាងលើនេះមួយឆ្នាំគឺមានដុះតែម្ដងទេជាពិសេសគឺគេឃើញសំបូរច្រើននៅក្នុងខែមិថុនា។ ពេលវាដុះអ្នកជនបទតែងតែនាំគ្នាប្រមូលផលផ្សិតក្ងោកនិងផ្សិតអន្សោងដែលកំពុងសម្បូរខ្លាំង ដុះនៅតាមព្រៃរបោះព្រៃឈើសហគមន៍យកមកធ្វើម្ហូបទទួលទាន។ លើសពីនោះផ្សិតដែលពួកគាត់ប្រមូលផលបាន មួយចំនួនត្រូវបាននាំយកទៅលក់នៅលើទីផ្សារ ហើយនៅសេសសល់ទុកសម្រាប់បរិភោគខ្លួនឯង។ បើលក់នៅលើទីផ្សារតម្លៃ ១គីឡូក្រាមមុនដំបូង២ម៉ឺនរៀល។ ប៉ុន្តែពពួកផ្សិតទាំងអស់នោះគេមិនអាចរក្សាទុកវាបានយូរទេ វានឹងរលួយចោល។ហេតុដូចនេះទើបអ្នកផ្សារគេទិញតិចតួចល្មមទុកគ្រាន់បរិភោគនិងលក់បន្ត។ គេបានសម្គាល់តៗគ្នាមកថា ផ្សិតពណ៌លឿងគឺ ជាផ្សិតអន្សោង រីឯពណ៌សជាផ្សិតក្ងោក។វាដុះផុសចេញពីដីនៅពេលរដូវភ្លៀងធ្លាក់តាមព្រៃរបោះចេញជារូបរាងពីដំបូងរាងមូលរួច ទៅមានរាងដូចជាឆត្រដុះជាប់នឹងដី។ អ្នកខេត្តស្ទឹងត្រែងពេញនិយមយកផ្សិតទាំងនេះមកលាងទឹកសម្អាតសម្រាប់កែច្នៃធ្វើជាមុខម្ហូបផ្សេងៗមានដូចជាយកលាយជាមួយគ្រឿងនិងត្រីហើយខ្ចប់ស្លឹកចេកដុតឬអាំង ស្លម្សៅ ឆាជាមួយប្រេងខ្យងឬខ្លាំញ់ជ្រូកទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនិយមទទួលទានរៀងៗខ្លួន៕

ដោយ៖ រតនា ភ្នំពេញ៖សាលាអន្តរជាតិប្រាយស្តាភ្នំពេញ(BRIGHTSTAR INTERNATIONAL SCHOOL OF PHNOM PENH)​​​ជាសាលាអន្តរជាតិមួយដែលមានគ្រូនិងសិស្ស​ចម្រុះជាតិសាសន៍ កាលពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៣ បានប្រារព្ធពិធីចែកសញ្ញាបត្របញ្ចប់មតេ្តយ្យសិក្សាអន្តរជាតិនៅផ្សារអ៊ីអនម៉លសែន​សុខរាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រនេះ មានការសម្តែងរបស់កុមារតូចៗជាច្រើនក្រុមជាពិសេសមានការដាក់ដេញថ្លៃរូបគំនូររបស់សិស្សដើម្បីយកថវិកាទៅជួយ​មូលនិធិសប្បុរសធម៌។ បើតាមលោក​ សំ ចៃសហស្ថាបនិកនិងនាយកប្រតិបត្តិនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញបានឱ្យដឹងថា៖កុមារដែលទទួលសញ្ញាបត្រមានចំនួន៥៧នាក់ដែលសិក្សា​ចប់ថ្នាក់មត្តេយ្យចូលថ្នាក់បឋមសិក្សា។នេះជាលើកទីមួយហើយដែលសាលាអន្តរជាតិប្រាយស្តាភ្នំពេញចែកសញ្ញាបត្រជូនសិស្សានុសិស្សចាប់តាំងពីបើកដំណើរការ​ជាងមួយឆ្នាំកន្លងមកនេះ។ លោកស្រី Philippa Barson នាយិកាសាលាអន្តរជាតិប្រាយស្តាភ្នំពេញ បានថ្លែងថា៖សាលាប្រាយស្តាជាសាលាអន្តរជាតិមួយដែលមានសហគមន៍ចម្រុះមានការ​អប់រំលំដាប់អន្តរជាតិនិងមានសិស្សមកពីជុំវិញពិភពលោក។សាលាអន្តរជាតិប្រាយស្តារភ្នំពេញបច្ចុប្បន្ននេះមានជាតិសាសន៍មកពី១៦ប្រទេសកំពុងតែសិក្សានៅទីនេះ។ លោកស្រីបានថ្លែងអំណរគុណនិងអបអរសាទរចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំជួយសាលាអន្តរជាតិប្រាយស្តាភ្នំពេញឱ្យទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។អ្នកបានធ្វើវាហើយរាល់ការខិតខំប្រឹងប្រែងរបស់អ្នកបានសំរេចហើយ។យើងទាំងអស់គ្នាមានសេចក្តីរំភើបរីករាយក្នុងការអមដំណើរអ្នកក្នុងការធ្វើដំណើរទៅកាន់សាលាបឋមសិក្សា។ លោកស្រីនាយិកា បានបន្តថា៖«ខ្ញុំមានសំណាងណាស់ដែលត្រូវបាននិយាយទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះហើយឆ្លុះបញ្ចាំងពីបទពិសោធន៍រួមរបស់យើងនៅ​ក្នុងសាលានេះ ។យើងបានបង្កើតទំនាក់ទំនងជាមួយមនុស្សដែលយើងស្រលាញ់ យកចិត្តទុកដាក់និងអ្នកដែលចូលរួមជាមួយយើងក្នុង​ដំណើរផ្សងព្រេងដ៏អស្ចារ្យនេះ – គួរឲ្យកត់សម្គាល់»។ លោកស្រី Philippa Barson បានថ្លែងទៀតថា៖ Brightstar INTERNATIONAL SCHOOLបានចាប់ផ្តើមជាងមួយឆ្នាំកន្លងទៅ។យើងសម្រេ​បានសមិទ្ធផល​យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនិងគួរឲ្យកត់សម្គាល់។យើងសូមអបអរកុមារដែលបានបញ្ចប់ការសិក្សាដែលមានគំនិតច្នៃប្រឌិត ឧស្សាហ៍ព្យាយាមចូលចិត្តភាព​សប្បាយរីករាយ ។គួរឱ្យកត់សម្គាល់ ពួកគេមានភាពក្លាហានឈរនៅមុខអ្នកនៅថ្ងៃនេះហើយសម្តែងនៅចំពោះមុខមនុស្សចម្លែករាប់រយ​នាក់ដោយស្នាមញញឹម ភាពរីករាយ និងសុភមង្គល។យើងក៏ត្រូវបានប្រទានពរផងដែរចំពោះមាតាបិតាពិសេសដែលបានបង្ហាញការគាំទ្ររបស់ពួកគេចំពោះសាលារបស់យើងយ៉ាងខ្ជាប់ខ្ជួន  សូម អរគុណចំពោះ ការអត់ធ្មត់ និង ការយោគយល់របស់ឪពុកម្តាយសិស្សជាទីស្រឡាញ់។ លោកស្រីបានបញ្ជាក់ថា៖Brightstar ស្វែងរកការលើកកម្ពស់ ផ្តល់អំណាច និងបញ្ចូលស្តង់ដារអប់រំខ្ពស់។ការចាប់ផ្តើមថ្មីកំពុងរង់ចាំសិស្សរបស់យើង​នៅពេល​ដែលពួកគេចូលទៅក្នុងជីវិតបឋមសិក្សា ដូចជាក្មេងធំជាមួយនឹងឱកាសដ៏គួរឱ្យរំភើបថ្មីក្នុងការរីកលូតលាស់ រៀន និងអភិវឌ្ឍនៅក្នុងសហគមន៍ Brightstar របស់យើង។ តំណាងមាតាបិតារបស់សិស្ស […]

ដោយ៖រតនា ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុន ទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ហាញមុខជនសង្ស័យ១៥នាក់(ស្រី០២នាក់)និងចាប់យកវត្ថុតាងដែលជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសមានម៉ូតូចំនួន៧គ្រឿងនិងសម្ភារមួយចំនួនទៀត។ មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ចំពោះជនសង្ស័យពាក់ព័ន្ធពីបទលួចនិងវត្ថុតាង ជាក់ស្តែងទាំងនោះគឺត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសដោយមានកិច្ចសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុចាប់ពីថ្ងៃទី៣០ខែឧសភា រហូតមកដល់ថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៣។ មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងដែលរឹបអូសបានទាំងអស់នោះកម្លាំងជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕

ដោយ៖រតនា បេសកកម្មរបស់ Manchester City ក្នុងការឈ្នះពានរង្វាន់ធំៗចំនួនបីបានបន្តដំណើរទៅមុខបន្ទាប់ពីបានយកឈ្នះ Manchester United ក្នុងលទ្ធផល 2-1 ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ដោយគ្រាប់បាល់ដំបូងរបស់ Ilkay Gundogan ពីរគ្រាប់កើតឡើងបន្ទាប់ពីកំណត់ត្រាត្រឹមតែ 13 វិនាទី។ ជាមួយនឹង Man City បានរក្សាក្របខ័ណ្ឌ Premier League រួចហើយ ឥឡូវនេះមានតែពានរង្វាន់ Champions League ជាលើកដំបូងដែលមិនធ្លាប់មានរវាងក្រុមរបស់លោក Pep Guardiola នៅក្នុងបាល់ទាត់អង់គ្លេស។ Gundogan ដែលជាប្រធានក្រុមរបស់ Man City បានស៊ុតបញ្ចូលទីលឿនបំផុតក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃសៅរ៍ ដែលកំណត់ពេលដោយទូរទស្សន៍អង់គ្លេស BBC នៅ 12.91 វិនាទី – តែសម្រាប់ខ្សែបម្រើ Bruno Fernandes របស់ Unitedវិញរកបាន១គ្រាប់តាមរយៈទាត់បាល់ប៉េណាល់ទីនៅនាទីទី 33 បន្ទាប់ពី Jack Grealish […]

ដោយ៖តុលា ​ក្រុមហ៊ុន Gazprom (GAZP.MM) របស់រុស្ស៊ីនិយាយថា នឹងកាត់បន្ថយការបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែននៅថ្ងៃសៅរ៍ក្រោមមូលហេតុតម្រូវការទាប និងការថយចុះរដូវរងា។ យោងតាមក្រុមហ៊ុន Gazprom ជាក្រុមហ៊ុនថាមពលយក្សរុស្ស៊ី បាននិយាយថា ខ្លួននឹងបញ្ជូនឧស្ម័ន ៤០.៣ លានម៉ែត្រគូប (mcm) ទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែននៅថ្ងៃសៅរ៍ ធ្លាក់ចុះពី ៤០.៦ mcm នៅថ្ងៃសុក្រ និង ៣៥.៤-៣៥.៥ លានម៉ែត្រគូប (mcm) ក្នុងរយៈពេល ៦ ទៅ ១៦ ខែមករា។ នេះគឺជាការថយចុះគួរឱ្យកត់សម្គាល់ពីជាមធ្យមច្រើនជាង ៤០mcm ក្នុងមួយថ្ងៃដែលក្រុមហ៊ុន Gazprom បានដឹកជញ្ជូនតាមរយៈអ៊ុយក្រែនសម្រាប់ភាគច្រើននៃពាក់កណ្តាលទីពីរនៃឆ្នាំមុន និងបីថ្ងៃដំបូងនៃឆ្នាំ ២០២៣។ ក្រុមហ៊ុន Gazprom បាននិយាយថា ការថយចុះនៃការចែកចាយឧស្ម័នគឺដោយសារតែតម្រូវការទាបពីអតិថិជនអ៊ឺរ៉ុប ដែលបានជួបប្រទះនឹងអាកាសធាតុក្តៅជាងរដូវរងាធម្មតា និងមានស្តុកឧស្ម័នច្រើនក្នុងស្តុក។ ក្រុមហ៊ុនក៏បានស្តីបន្ទោសបញ្ហាបច្ចេកទេស និងការបំផ្លិចបំផ្លាញចំពោះការរំខានដល់បំពង់បង្ហូរប្រេងមួយចំនួនរបស់ខ្លួន ដូចជាបំពង់ Yamal-Europe ដែលរត់កាត់ប្រទេសបេឡារុស្ស និងប៉ូឡូញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគ និងមន្ត្រីមួយចំនួនសង្ស័យថា ទង្វើនេះក៏ត្រូវបានជំរុញដោយភាពតានតឹងផ្នែកនយោបាយ និងបំណងចង់ដាក់សម្ពាធអឺរ៉ុបឱ្យទទួលយកគម្រោងបំពង់បង្ហូរ Nord Stream […]