Author: M R »

ប្រែសម្រួល៖សហការី កាលពីថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា ប៉ូលិសទីក្រុង Hamburg បាននិយាយថាពួកគេកំពុងខិតខំប្រឹងប្រែងជួយសង្រ្គោះចំណាប់ខ្មាំងបន្ទាប់ពីបុរសម្នាក់បានបើកឡានឆ្លងកាត់រនាំងចូលទៅក្នុងបរិវេណព្រលានយន្តហោះដោយចាប់ជំរឹតកុមារទៅជាមួយ។ អាកាសយានដ្ឋានបានបិទជើងហោះហើរ និងការចុះចតភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនៅវេលាម៉ោងប្រហែល ៨ យប់ម៉ោងក្នុងស្រុក។ កាលពីល្ងាចថ្ងៃសៅរ៍អ្នកនាំពាក្យរបស់ទីបញ្ជាការប៉ូលិសបាននិយាយថាមានរថយន្តមួយគ្រឿបានចតនៅក្រោមយន្តហោះងបើកបរដោយបុរសអាយុ ៣៥ ឆ្នាំ និងមានក្មេងអាយុ ៤ ឆ្នាំម្នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង ហើយក្រុមប៉ូលិសបានហ៊ុមព័ទ្ធកន្លែងកើតហេតុយ៉ាងច្រើន ។ ប៉ូលិស​បាន​និយាយ​ថា វា​ទំនង​ជា​អំពើរចាប់ជំរឹត។ ម្តាយរបស់ក្មេងនោះ​បាន​ប្រាប់​ប៉ូលិស​ថា ឪពុករបស់ក្មេងនោះ​បានប្រាប់ម្តាយក្មេងនោះថាគឺគាត់ជាអ្នក​ធ្វើរឿងនេះនាងបានបញ្ជាក់ដូច្នេះ។ ប៉ូលិស​មិន​បាន​បញ្ជាក់​ពី​ហេតុការដំបូង​នោះទេដោយគ្រាន់តែនិយាយថា បុរស​នោះ​មាន​​អាវុធ និងហើយ​បាន​បាញ់​ប្រហារ​មកលើប៉ូលិស។ អ្នក​នាំ​ពាក្យ​អាកាសយានដ្ឋាន​បាន​និយាយ​ថា ជើង​ហោះ​ហើរ​ចំនួន ២៧ ត្រូវ​បាន​ជាប់គាំង។ ប្រភព៖ Reuters/zl  

ប្រែសម្រួល៖ សហការ កាលពីថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា កន្លងទៅនេះ លោក Elon Musk បានផ្តល់ព័ត៌មានដ៏ស៊ីជម្រៅស្តីពីឧបករណ៍បច្ចេកវិទ្យាសិប្បនិមិតថ្មីរបស់គាត់មានឈ្មោះថា “Grok” ដែលគាត់បានច្នៃប្រឌិតក្នុងប្រព័ន្ធ AI គឺអាចចូលប្រើ X តាមពេលវេលាមួយជាក់ស្តែងនិងលេចចេញជាផ្លែផ្កាដំបូងសម្រាប់អតិថិជនលំដាប់អភិជនប្រើប្រាស់លើវេទិកាបណ្តាញសង្គម។ លោកមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនrbs Tesla និង SpaceX បានគូសបញ្ជាក់ថាការផ្សារភ្ជាប់ជាមួយ X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter គឺមាន “អត្ថប្រយោជន៍ជាងម៉ូដែលផ្សេងៗទៀត” របស់បច្ចេកវិទ្យាសិប្បនិមិត AI ជំនាន់មុន។ លោក Musk បានបង្ហោះស្ទិកឃើរសើច ហើយនិយាយបែបលេងសើចថាខ្ញុំមិនដឹងថាអ្នកណានាំឲ្យធ្វើរបៀបនេះនោះទេ” ការច្នៃប្រឌិត ហ្គ្រុកក្នុងប្រព័ន្ធ AI គឺខ្ញុំគ្រាន់តែ”ចង់លេងសើច”។ “Grok” គឺជាឈ្មោះក្នុងរឿង Stranger in a Strange Land គឺជាចំណងជើងនៃសាច់រឿងប្រលោមលោកបែបវិទ្យាសាស្ត្រក្នុងឆ្នាំ ១៩៦១ និពន្ធដោយ លោក Robert Heinlein មានអត្ថន័យថាយល់ដឹងនូវអ្វីមួយហ្មត់ចត់និងប្រកបដោយវិចារណញាណ។ […]

ប្រែសម្រួល៖ រតនា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៩.៤៨៨ នាក់គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចាប់ផ្តើមកាលពី ៤ សប្តាហ៍កន្លងមក។ អ្នកនាំពាក្យលោកAshraf al-Qedra បាននិយាយថា ទន្ទឹមនឹងនោះ មនុស្ស ២៤.០០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងសង្គ្រាមអ៊ីស្រអែលជាមួយនឹងសកម្មប្រយុទ្ធហាម៉ាស។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៦ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងជំរុំជនភៀសខ្លួន al-Nusairat នៅភាគកណ្តាលហ្គាហ្សាស្ទ្រីបកាលពីថ្ងៃសៅរ៍ដោយបន្ថែមថាជនជាតិប៉ាឡេស្ទីន 4 នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃ Gaza Strip ។ “កាលពីថ្ងៃសៅរ៍ យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយឆ្មក់យ៉ាងខ្លាំងទៅលើសង្កាត់ Al-Nasr, Sheikh Radwan, និង Al-Shati Camp ភាគខាងលិចនៃទីក្រុង Gaza និងនៅ Jabalia, Beit Lahia និង Beit Hanoun នៅភាគខាងជើង Strip” ។ ប្រភពសន្តិសុខមិនបញ្ចេញឈ្មោះដែលបានប្រាប់ស៊ីនហួ។ នៅព្រឹកថ្ងៃដដែល យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារមន្ទីរពេទ្យ Al-Naser ដោយបានសម្លាប់ […]

ប្រែសម្រួល៖រតនា ឆ្មាំសមុទ្រអេស្ប៉ាញបាននិយាយនៅថ្ងៃសៅរ៍ទី 4 ខែវិច្ឆិកាថា ជនចំណាកស្រុកជាង 500 នាក់ត្រូវបានជួយសង្គ្រោះនៅមហាសមុទ្រអាត្លង់ទិក ពីកោះកាណារី របស់ប្រទេសអេស្ប៉ាញ ខណៈចំនួនមនុស្សដែលមកប្រជុំកោះរហូតមកដល់ពេលនេះ ជិតដល់កំណត់ត្រាគ្រប់ពេលវេលាដែលបានបង្ហោះក្នុងឆ្នាំ 2006 ។ . ឆ្មាំឆ្នេរសមុទ្របាននិយាយថា ពួកគេក៏បានរកឃើញសាកសពមនុស្សពីរនាក់ផងដែរ ក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះពីទូកចំនួនបួននៅក្នុងដែនទឹកនៃទីក្រុង El Hierro ដែលតូចបំផុត និងនៅភាគខាងលិចបំផុតនៃកោះ Canary ។ ឆ្មាំស៊ីវិលអេស្ប៉ាញ ដែលបានចូលរួមក្នុងការជួយសង្រ្គោះផងដែរនោះ បាននិយាយថា មនុស្សពីរនាក់ផ្សេងទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យនោះ បាននិយាយថា ឆ្មាំស៊ីវិលអេស្ប៉ាញ ដែលបានចូលរួមក្នុងការជួយសង្គ្រោះ ដែលស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកដែលបានជួយសង្គ្រោះ។ ចំនួនអ្នកមកដល់បានហក់ឡើងនាពេលថ្មីៗនេះ ខណៈដែលអាកាសធាតុស្រាលជាងមុន និងសមុទ្រស្ងប់ស្ងាត់ចាប់តាំងពីខែកញ្ញា បានធ្វើឱ្យវាកាន់តែមានលទ្ធភាពក្នុងការព្យាយាមឆ្លងកាត់ដ៏គ្រោះថ្នាក់ពីទ្វីបអាហ្វ្រិក។ ក្រសួងមហាផ្ទៃរបស់ប្រទេសអេស្បាញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនចំណាកស្រុកគ្មានឯកសារសរុបចំនួន 30,705 នាក់បានទៅដល់កោះកាណារីក្នុងរយៈពេល 10 ខែដំបូងនៃឆ្នាំនេះដែលតំណាងឱ្យការកើនឡើង 111 ភាគរយពីរយៈពេលដូចគ្នាក្នុងឆ្នាំ 2022 ។ តួលេខនេះប្រៀបធៀបជាមួយនឹងកំណត់ត្រាពេញមួយឆ្នាំនៃជនចំណាកស្រុកចំនួន 31,678 នាក់ដែលបានមកដល់កោះកាណារីក្នុងឆ្នាំ 2006 នៅពេលដែលផ្លូវផ្សេងទៀតទៅកាន់អឺរ៉ុបត្រូវបានបិទ។ កោះកាណារីមានចំនួនច្រើននៃជនចំណាកស្រុកគ្មានឯកសារចំនួន 43,290 ដែលមកដល់ប្រទេសអេស្ប៉ាញតាមសមុទ្រកាលពីឆ្នាំមុន។ ប្រជុំកោះនេះស្ថិតនៅចម្ងាយប្រហែល […]

ប្រែសម្រួល៖សហការី សិង្ហបុរី៖ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ត្រូវបានអាជ្ញាធរសិង្ហបុរីហាមមិនឲ្យចូលក្នុងប្រទេសរបស់គេដោយ កន្លងមកគាត់ត្រូវបានអាជ្ញាធរសិង្ហបុរីនិរទេសខ្លួនចេញពីទឹកដីសិង្ហបុរីដោយសាការលបលួចចូលប្រទេសសិង្ហបុរីខុសច្បាប់អន្តោប្រវេសន៍។ ក្រោយមកគាត់ក៏បានលួចត្រឡប់មកសិង្ហបុរីវិញដោយខុសច្បាប់ម្តងទៀតគឺគាត់បានហែលទឹកចាប់ពីប្រទេសម៉ាឡេស៊ីមកដោយប្រើថង់ប្លាស្ទិកដាក់សំរាមសម្រាប់បណ្ដែតខ្លួនហែលឆ្លងសមុទ្រទៅកាន់ប្រទេសសិង្ហបុរីដោយខុសច្បាប់ជាថ្មីម្តងទៀត។ បុរសជនជាតិឥណ្ឌូណេស៊ីឈ្មោះ Muhammad Izal អាយុ ៣៤ ឆ្នាំត្រូវបានអាជ្ញាធរសិង្ហបុរីចាប់ខ្លួនម្តងទៀតហើយត្រូវបានកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែវិច្ឆិកា ឱ្យជាប់គុកចំណួន ១៥ ខែនិងត្រូវពិន័យដោយវាយនឹងថ្នាំងអំពៅចំនួន ៧ ដង។ គាត់បានសារភាពថាគាត់បានលបលួចចូលប្រទេសសិង្ហបុរីដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ និងចូលមកក្នុងប្រទេសសិង្ហបុរីដោយគ្មានការអនុញ្ញាតនៅក្រោយពេលដែលគាត់ត្រូវបានអាជ្ញាធរសិង្ហបុរីនិរទេសចេញពីទឹកដីរបស់គេកាលពីខែឧសភាឆ្នាំ ២០២២។ យោងតាមឯកសារតុលាការរបស់ប្រទេសសិង្ហបុរី Izal ត្រូវបានចោទប្រកាន់ដោយតុលាការសិង្ហបុរីពីបទល្មើសអន្តោប្រវេសន៍ចំនួនបួនករណី។ គាត់ត្រូវបានចោទប្រកាន់លើកចុងក្រោយនៅក្នុងខែសីហា ឆ្នាំ ២០២១ពីបទលួចចូលប្រទេសសិង្ហបុរីដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ និងពីបទលួចត្រឡប់មកសិង្ហបុរីវិញដោយខុសច្បាប់បន្ទាប់ពីគាត់ត្រូវបានអាជ្ញាធរសិង្ហបុរីនិរទេសខ្លួនចេញពីប្រទេសរបស់គេ។ គាត់ត្រូវបានតុលាការកាត់ទោសកាលពីខែកញ្ញា ឆ្នាំ ២០២១ ហើយត្រូវបានកាត់ទោសឲ្យជាប់គុកមួយឆ្នាំ និងត្រូវវាយនិងថ្នាំងអំពៅចំនួន ៦ ដង។ នៅក្រោយពេលដែល Muhammad Izal ត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងខែមេសា ឆ្នាំ ២០២២ Izal ត្រូវបានគេបញ្ជូនខ្លួនទៅកាន់អាជ្ញាធរអន្តោប្រវេសន៍ និងត្រួតពិនិត្យ (ICA) ដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅប្រទេសកំណើតវិញ។ នៅមុនពេល Izal ត្រូវបាននិរទេសក្នុងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គាត់ត្រូវបានអាជ្ញាធរជូនដំណឹងជាលាយលក្ខណ៍អក្សរមួយច្បាប់ដោយប្រាប់គាត់ថាគាត់ត្រូវបានហាមឃាត់មិនឱ្យត្រឡប់ចូលទឹកដីរបស់ប្រទេសសិង្ហបុរីវិញទេហើយលិខិតជូនដំណឹងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃនិរទេសគាត់ចេញពីទឹកដីរបស់ប្រទេសសិង្ហបុរី។លិខិតជូនដំណឹងនោះមានបញ្ជាក់ថាមុននឹងធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរីវិញគាត់ត្រូវស្នើសុំការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីអាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសសិង្ហបុរីដើម្បីទទួលបានសិទ្ធិចូល […]

ប្រែសម្រួល៖ រតនា ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាបានរឹបអូសយកប៉ុស្តិ៍មួយចំនួននៅថ្ងៃសៅរ៍ (ទី 4 ខែវិច្ឆិកា) ខណៈដែលពួកគេបានបើកការវាយលុករបស់ពួកគេប្រឆាំងនឹងរបបយោធានៅភាគខាងជើងនៃប្រទេស។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទូទាំងផ្នែកដ៏ធំនៃរដ្ឋ Shan ភាគខាងជើងក្បែរព្រំដែនចិនក្នុងសប្តាហ៍នេះ ដោយបង្ខំមនុស្សជាង 23,000 នាក់ចេញពីផ្ទះរបស់ពួកគេ នេះបើយោងតាមអង្គការសហប្រជាជាតិ។ កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិ Ta’ang (TNLA) និងកងទ័ព Arakan (AA) បាននិយាយថា ពួកគេបានដណ្តើមយកបានប៉ុស្តិ៍ជាច្រើន និងទីប្រជុំជនចំនួនបួន ហើយបានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិន។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមយុទ្ធជន TNLA កាលពីថ្ងៃសៅរ៍បានរឹបអូសយកប៉ុស្តិ៍ពីរដែលគ្រប់គ្រងដោយកងជីវពលគាំទ្រយោធានៅជិតទីក្រុង Lashio ដែលជាទីប្រជុំជនធំជាងគេនៅភាគខាងជើងរដ្ឋ Shan និងជាផ្ទះរបស់បញ្ជាការភាគឦសានរបស់យោធា។ MNDAA បាន​និយាយ​ថា ខ្លួន​បាន​ដណ្តើម​យក​ប៉ុស្តិ៍​យោធា​ចំនួន​បី​បន្ថែម​ទៀត​ទៅ​ភាគ​ខាង​កើត។ របបយោធាមិនទាន់ធ្វើអត្ថាធិប្បាយលើការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ទេ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យម្នាក់បានច្រានចោលថាជា “ការឃោសនា” អះអាងថា សម្ព័ន្ធភាពបានដណ្តើមកាន់កាប់ទីក្រុងជាច្រើនក្នុងរដ្ឋ Shan ។ របបយោធាកាលពីថ្ងៃសៅរ៍បាននិយាយថា កងទ័ពឯករាជ្យ Kachin (KIA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយផ្សេងទៀតដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Kachin ជិតខាងបានចូលរួមការវាយប្រហារលើកងកម្លាំងរបស់ខ្លួន ហើយថាខ្លួននឹងសងសឹក៕ ប្រភព៖ AFP/rj

ដោយ៖សុខុម ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក១០ នៃអគ្គស្នងការនគរបាលជាតិ ឆ្មក់បង្រ្កាបក្នុងក្លិបកម្សាន្តមួយកន្លែងឃាត់ខ្លួនប្រុសស្រីរាប់សិបនាក់មានទាំងជនបរទេស និងដកហូតសម្ភារប្រភេទថ្នាំជក់ជាច្រើន (ហៅបាឡូន) និងបំពង់បឹតជាច្រើនបំពង់នៅវេលាម៉ោង ១និង៤០នាទីយប់ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រតិបត្តិការខាងលើនេះដោយមានការសម្របសម្រួលពីលោកសុត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថាដោយយោងតាមបទបញ្ជាស៊ើបអង្កេតឃើញនៅទីតាំងក្នុងក្លិបកម្សាន្តខាងលើមួយនេះ មានបង្កប់ទៅដោយប្រភេទថ្នាំជក់ ហៅបាឡូន និងបំពង់ជាច្រើនទៀត ដែលពួកគេនាំគ្នាជក់ ហើយរាំលេងកម្សានក្នុងក្លិបកម្សាន្តខាងលើនោះ។ នៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ខាងកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនក១០ នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំកម្លាំងឆ្មក់ចូលបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ មានខ្មែរនិងបរទេសផងដែរ យកទៅធ្វើការសួរនាំ។ បន្ទាប់មកកម្លាំងជំនាញ ក៏បានបិទទីតាំងក្លិបកម្សាន្តខាងលើនេះ ជាបណ្ដោះអាសន្ន៕  

ប្រែសម្រួល៖ រតនា សិង្ហបុរី៖ ប៉ូលិសនៅថ្ងៃសុក្រ (០៣ វិច្ឆិកា) បានចាប់ខ្លួនបុរសម្នាក់ ពីបទលួចចូលភោជនីយដ្ឋានមួយកន្លែងតាមបណ្តោយផ្លូវ Geylang ដើម្បីប្រព្រឹត្តអំពើលួច និងដាល់មន្ត្រីប៉ូលិសចំមុខមួយដៃ។ នៅថ្ងៃទី 3 ខែវិច្ឆិកាវេលាម៉ោងប្រហែល 11.05 ព្រឹកប៉ូលិសបាននិយាយថាពួកគេបានទទួលរបាយការណ៍នៃការទម្លុះផ្ទះនៅភោជនីយដ្ឋានមួយតាមបណ្តោយផ្លូវ Geylang ។ ប៉ូលិសបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រថា សាច់ប្រាក់សរុបចំនួន 121 ដុល្លារសិង្ហបុរី (89 ដុល្លារអាមេរិក) ត្រូវបានគេរាយការណ៍ថាត្រូវបានគេលួច ហើយជនសង្ស័យក៏បានទាត់ និងដាល់បុគ្គលិកភោជនីយដ្ឋាននៅពេលរត់គេចខ្លួនផងដែរ។ ប៉ូលិស​បាន​បានបង្កើត​អត្តសញ្ញាណ​របស់​បុរស​នេះ “​តាម​រយៈ​ការ​ស៊ើបអង្កេត​មូលដ្ឋាន និង​ដោយ​មាន​ជំនួយ​ពី​វីដេអូ CCTV”។ ពេល​ប៉ូលិស​ចាប់​ជនសង្ស័យ​អាយុ​៣១​ឆ្នាំ​នោះ រូបគេ​បាន​ប្រើ​ពាក្យ​ជេរ​ប្រមាថ ស្ដោះ​ទឹកមាត់ និង​ដាល់​មន្ត្រីប៉ូលិស​ម្នាក់​ចំ​មុខ ។ បុរស​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​មក។ ប៉ូលិសបាននិយាយថា មន្ត្រីអាយុ៤២ឆ្នាំ ត្រូវបានគេដឹកគាត់ទៅកាន់មន្ទីរពេទ្យ ដោយរបួសស្រាល ហើយត្រូវបានធូរស្បើយឡើងវិញនៅថ្ងៃដដែល។ ជនសង្ស័យនឹងត្រូវចោទប្រកាន់នៅតុលាការនៅថ្ងៃសៅរ៍ ពីបទគាស់ផ្ទះ ដើម្បីប្រព្រឹត្តអំពើលួច ក៏ដូចជាបង្ករបួសស្នាមដោយចេតនា ដើម្បីរារាំងមន្ត្រីរាជការម្នាក់មិនឲ្យបំពេញកាតព្វកិច្ច៕

ប្រែសម្រួល៖ សហការី នៅក្នុងការប្រារព្ធពិធីខួបកំណើតរបស់ខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United នៅប៉ុន្មានម៉ោងបន្ទាប់ពីរងការបរាជ័យដ៏ធ្ងន់ធ្ងរក្នុងលទ្ធផល ៣-០ ដោយ Manchester City កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកErik ten Hag មានទុទិដ្ឋិនិយមយ៉ាងខ្លាំងហើយបាននិយាយាថាគាត់ពិតជា “មិនអាចទទួលយកបានទេ” ចំពោះរឿងមួយនេះ។ Rashford មានអាយុ ២៦ឆ្នាំជាជនជាតិអង់គ្លេសបានប្រារព្ធពិធីជប់លៀងទុកជាមុននៅ Exclusive Manchester nights កាលពីថ្ងៃអាទិត្យធ្វើឲ្យគ្រូបង្វឹករបស់ United លោក Erik ten Hagចាត់ទុកថាជារឿងមិនល្អមួយ។ Ten Hag បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថារឿងនេះពិតជា “មិនអាចទទួលយកបានទេ។ ខ្ញុំបានប្រាប់គាត់ហើយគាត់ក៏បានសុំទោស ហើយនោះគឺជារឿងមិនល្អមួយ” ។ Ten Hag បានបន្ថែមយ៉ាងដូច្នេះថា “គាត់មានកំហុសប៉ុន្តែគាត់មិនបាននិយាយថាគាត់មិនសមនឹងធ្វើដូច្នេះនោះទេ។ គាត់បានបង្កឲ្យមានជាកំហុសមួយកើតឡើងនៅក្រៅទីលានប្រកួតនោះជាអ្វីដែលគាត់បានធ្វើ។ ខ្ញុំដឹងថាគាត់ប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវដើម្បីជួយក្រុមក្នុងការប្រកួតនៅលើទីលានដែលអាចជួយឱ្យយើងឈ្នះបាន” ។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានបន្តថា Rashford អាចនិងរកគ្រាប់បាល់បានសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ខាងមុខនេះជាមួយ Fulham បន្ទាប់ពីបញ្ហាមួយនេះត្រូវបានដោះស្រាយផ្ទៃក្នុងរួចរាល់។ United កំពុងធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងដោយឈរនៅក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុង […]

ប្រែសម្រួល៖ រតនា រូបថតនេះថតនៅថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ ២០២៣ បង្ហាញពីគំរូយន្តហោះផលិតក្នុងស្រុករបស់ចិន C919 ដែលដាក់តាំងបង្ហាញនៅស្តង់របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern អំឡុងពេលព្រឹត្តិការណ៍ឧស្សាហកម្មអាកាសចរណ៍នៅទីក្រុងប៉េកាំងរដ្ឋធានីនៃប្រទេសចិន។ សមាគមដឹកជញ្ជូនផ្លូវអាកាសចិន (CATA) រៀបចំសន្និសីទអាកាសចរណ៍លើកដំបូងរបស់ខ្លួនពីថ្ងៃទី ៣-៥ខែវិច្ឆិកានៅទីក្រុងប៉េកាំង។ ព្រឹត្តិការណ៍នេះមានគោលបំណងជួយសម្រួលដល់ការផ្លាស់ប្តូរនៅទូទាំងប្រតិបត្តិការប្រកបដោយសុវត្ថិភាពក្នុងវិស័យអាកាសចរណ៍ស៊ីវិល សេវាកម្មអាកាសចរណ៍ ភាពធម្មតានៃការហោះហើរ ពណ៌បៃតង និងកាបូនទាប ក៏ដូចជាការអភិវឌ្ឍដ៏ឆ្លាតវៃ រួមទាំងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃអាកាសចរណ៍ស៊ីវិល៕ ប្រភព៖ Xinhua  

ដោយ៖សហការី យុវជនម្នាក់ដែលយកដំបងវាយសំពងសត្វឈ្លូសមួយក្បាលរហូតទាល់តែដាច់ខ្យល់ខណៈដែលវាកំពុងតែរត់ប្រាអាយួសចូលទៅក្នុងសមុទ្រនៅឆ្នេរកុកហាវ ក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងនោះត្រូវបានជំនាញពិន័យចំនួន៣លាន៩សែនរៀលចូលថវិការដ្ឋ។ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង លោក ប្រាក់ ប៊ុន្នី បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកនៅល្ងាចថ្ងៃទី៣ វិច្ឆិកាថា ការពិន័យត្រឹមតែទឹកប្រាក់ចូលរដ្ឋនេះគឺ ដោយសារតែសត្វឈ្លូសនោះ វាមិនស្ថិតនៅក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំងឡើយ ដោយវាត្រូវបានគេប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។ ដូច្នេះពុំទាន់ដល់ត្រូវដាក់ទោសទណ្ឌក្នុងពន្ធនាគារទេ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុនាំឱ្យមានការស្ទុះទៅវាយឈ្លូស ដោយសារលង់ជឿតាមការញុះញង់ជំរុញពីហ្វូងមនុស្សនៅទីនោះ ហើយភ្លេចខ្លួនមួយពេល ក្រោយវាយអូសមកឆ្នេររូបគេក៏រត់ទៅកន្លែងធ្វើការតែម្តង។ ចំពោះជនសង្ស័យ២នាក់ដែលលើកសែងឈ្លូសមិនមែនជាបក្ខពួកខ្លួនទេ មិនស្គាល់អត្តសញ្ញាណឡើយ។ សូមរំលឹកថា ហេតុការណ៍វាយសម្លាប់សត្វឈ្លូសនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ លុះរហូតដល់ថ្ងៃទី២៩ ខែតុលា ក៏មានការបង្ហោះតាមបណ្តាញសង្គម បង្កឱ្យមានការសោកស្តាយ និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន៕

ប្រែសម្រួល៖ រតនា ប្រមុខការទូតជាន់ខ្ពស់អាមេរិកលោក Antony Blinken ដែលឈរជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ក្នុងទីក្រុង Tel Aviv នៅថ្ងៃសុក្រ បាននិយាយថាប្រទេសរបស់លោកឈរដោយអ៊ីស្រាអែល ហើយជនស៊ីវិលនៅតំបន់ Gaza ត្រូវតែការពារ។ លោក Blinken បាននិយាយថា “យើងឈរយ៉ាងមុតមាំចំពោះសំណើដែលថា អ៊ីស្រាអែលមិនត្រឹមតែមានសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែកាតព្វកិច្ចការពារខ្លួន និងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីប្រាកដថា រឿងដែលបានកើតឡើងនៅថ្ងៃទី 7 ខែតុលា មិនអាចកើតឡើងម្តងទៀតបានទេ” ។ “តើ​អ៊ីស្រាអែល​ធ្វើ​យ៉ាង​ណា​វា​សំខាន់។ ហើយវាមានសារសំខាន់ខ្លាំងណាស់ដែលនៅពេលនិយាយអំពីការការពារជនស៊ីវិលដែលជាប់នៅក្នុងភ្លើងសង្គ្រាមនៃការបង្កើតឡើងរបស់ពួកហាម៉ាស ថាអ្វីគ្រប់យ៉ាងត្រូវធ្វើដើម្បីការពារពួកគេ និងនាំយកជំនួយដល់អ្នកដែលត្រូវការវាយ៉ាងខ្លាំង ហើយមិនមានមធ្យោបាយណាមួយឡើយ។ ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា ដូច្នេះ​យើង​កំពុង​ធ្វើ​ការ​ទាំង​អស់​គ្នា»។ ប្រភពការទូតដែលដឹងពីការចរចាបានប្រាប់ CNN នៅថ្ងៃសុក្រថា Blinken នឹងជំរុញអ៊ីស្រាអែលឱ្យ “ផ្អាក” នៅក្នុងការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាដើម្បី “អនុញ្ញាតឱ្យមានការសម្របសម្រួល” ។ Herzog បានថ្លែងអំណរគុណដល់ Blinken សម្រាប់ “ភាពច្បាស់លាស់ខាងសីលធម៌” របស់គាត់។ Blinken […]

ប្រែសម្រួះល៖រតនា សិង្ហបុរី៖ អតីតមន្ត្រីនគរបាលជំនួយចំនួនបីនាក់ ត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រ (០៣ វិច្ឆិកា) ពីបទប្រព្រឹត្តអំពើពុករលួយ ឬការរំលោភបំពានលើការជឿទុកចិត្តបទឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀនបង្កើនផ្លូវភេទ។ ពួកគេ​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ស្វែង​រក​សំណូក​ពី​ឈ្មួញ​ដែល​ត្រូវ​ចោទ​ប្រកាន់​ជា​ថ្នូរ​នឹង​ការ​មិន​ចាត់​វិធាន​ការ​។ ក្នុង​ចំណោម​មន្ត្រី​ទាំង​បី​នាក់​នោះ មាន​ពីរ​នាក់​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ពី​បទ​ប្រើប្រាស់​ថ្នាំ​បំប៉ន​ផ្លូវ​ភេទ​ដោយ​ខុស​ច្បាប់​សម្រាប់​ប្រើប្រាស់​ខ្លួន​ឯង។ អតីតមន្ត្រីទាំងបីដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រគឺ៖ មានជនជាតិម៉ាឡេស៊ី Thiru Murugan Shanmugam អាយុ 30 ឆ្នាំ, អាយុ 66 ឆ្នាំជនជាតិសិង្ហបុរីឈ្មោះ Mohd Aris Jalil និង​ជន​ជាតិ​សិង្ហបុរី​អាយុ​៣០​ឆ្នាំ ឈ្មោះMohammad Hafizudin Hanapiah។ Thiru និង Aris គឺជាមន្ត្រីប៉ូលិសជំនួយ Certis Cisco ដែលភ្ជាប់ទៅនឹងកងកម្លាំងប៉ូលិសសិង្ហបុរី ខណៈដែល Hafizudin គឺជាមន្រ្តីសន្តិសុខ Certis Cisco ដែលភ្ជាប់ជាមួយ SPF ។ បុរសទី៤ ជនជាតិចិន អាយុ៣០ឆ្នាំ និងជាមេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ Chen Zixiong ត្រូវបានចោទប្រកាន់ពីបទផ្តល់សំណូក។ Thiru ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយ Hafizudin […]

ដោយ៖សហការី ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទស្ថាប័នពាក់ព័ន្ធ ចូលរួម ដាំកូនត្នោតចំនួន១ពាន់ដើម ក្នុងចំណោម១ម៉ឺនដើម នៃផែនការដំណាក់កាលទី១ នៅចំណុផ្លូវបណ្ឌិតម៉ុងរិទ្ធីកែវផុស ស្ថិតក្នុងឃុំកែវផុសស្រុក ស្ទឹងហាវខេត្តព្រះសីហនុ។ ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណនិងកោតសរសើរដល់ស្មារតីរបស់ឯកឧត្តមមុងរិទ្ធីដែលបានផ្ដួចផ្ដើមគម្រោងផែនការដាំកូនត្នោតដែលជាអត្តសញ្ញាណជាតិ ក៏ដូចជាទុកជាស្នាដៃនិងជាកេរដំណែលដល់មនុស្សជំនាន់ក្រោយ ឲ្យបានស្គាល់ពីគុណតម្លៃនិងអត្ថប្រយោជន៍របស់ដើមត្នោត៕

ប្រែសម្រួល៖សហការី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន យន្តហោះចម្បាំងរបស់ចិនបានបាញ់ភ្លើងនៅចំពីមុខឧទ្ធម្ភាគចក្រយោធាកាណាដាលើដែនទឹកអន្តរជាតិនៃសមុទ្រចិនខាងត្បូង មន្ត្រីយោធាកាណាដាបាននិយាយថាជាប្រតិបត្តិការដែលខ្វះការប្រុងប្រយ័ត្នហើយអាចបណ្តាលឱ្យធ្លាក់ឧទ្ធម្ភាគចក្រ Sikorsky Cyclone ដែលកំពុងហោះហើរតាមពីលើនាវាចម្បាំងអូតាវ៉ាដែលជាប្រភេទនាវាចម្បាំងតម្រូវឲ្យមានឧទ្ធម្ភាគចក្រហោះហើរតាមពីលើ។ លោក នាយឧត្តមសេនីយ៍ Rob Millen ដែលជាមន្ត្រីទ័ពអាកាសបាននិយាយថា “ហានិភ័យចំពោះឧទ្ធម្ភាគចក្រក្នុងករណីនោះ គឺអណ្តាតភ្លើងអាចជះទៅលើដៃចង្កូត ឬម៉ាស៊ីន ដូច្នេះយើងចាត់ទុកថាមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈប្រកបដោយស្តង់ដារ ” ។ ឧបទ្ទវហេតុនេះគឺជាលើកទី ២ ក្នុងចំណោមឧបទ្ទវហេតុដែលបានជួប្រទះកន្លងមកដែលឧទ្ធម្ភាគចក្ររបស់ក្រុងអូតាវ៉ាប៉ះជាមួយនឹងយន្តហោះចម្បាំង J-11 របស់កងទ័ពរំដោះប្រជាជនចិននៅលើដែនទឹកអន្តរជាតិកាលពីថ្ងៃទី ២៩ ខែតុលា ដោយយន្តហោះចម្បាំងចិនបានហោះចូលទៅជិតក្នុងចម្ងាយ ១០០ ហ្វីតពីឧទ្ធម្ភាគចក្រ។​លោក  Millen បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះ។ លោកបានថ្លែងថា យោធាកាណាដា និងយោធាប្រទេសផ្សេងទៀតក៏បានឃើញយន្តហោះរបស់ចិនហោះចូលទៅកៀកនឹងឧទ្ធម្ភាគចក្រ Sikorsky Cyclone ជាច្រើនដងគឺជាសកម្មភាពបង្កហេតុដែលគេកម្របានឃើញសកម្មភាពបែបនេះកើតឡើងចំពោះឧទ្ធម្ភាគចក្រនេះណាស់។   ឧប្បត្តិហេតុដំបូងគឺនៅលើដែនទឹកអន្តរជាតិនៅខាងក្រៅខ្សែទឹកចម្ងាយ ៣៤ ម៉ាយពីខ្សែទឹកកោះ Paracel ភាគខាងជើងនៃសមុទ្រចិនខាងត្បូង។ ទីពីរក៏នៅលើដែនទឹកអន្តរជាតិនៅខាងក្រៅខ្សែទឹក ចម្ងាយ២៣ ម៉ាយពីកោះ Paracels ។ នាវាចម្បាំងរបស់ក្រុងអូតាវ៉ាកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិចម្ងាយ ១០០ ម៉ាយល៍ ភាគខាងកើតនៃកោះប៉ារ៉ាសែល។ ឧទ្ធម្ភាគចក្រកាណាដាកំពុងប្រតិបត្តិការស្វែងរកនាវាមុជទឹកដែលបានរកឃើញកាលពីមុននៅពេលដែលឧបទ្ទវហេតុកើតឡើង។ […]

ប្រែសម្រូល៖រតនា លោកJeff Bezos ដែលគេស្គាល់ថាជាមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនAmazonបាននិយាយនៅក្នុងការបង្ហោះលើInstagram កាលពីថ្ងៃព្រហស្បតិ៍ថាលោកបានផ្លាស់ប្តូរពីទីក្រុង Seattle ទៅរស់នៅMiamiដើម្បីនៅជិតឪពុកម្តាយរបស់គាត់ និងក្រុមហ៊ុនអវកាសរបស់គាត់ Blue Origin’s Cape Canaveral។ ការបង្ហោះរួមបញ្ចូលវីដេអូរបស់ Bezos នៅក្នុងការិយាល័យដំបូងរបស់ Amazon នៅ Seattle ជាកន្លែងដែលគាត់បានបង្កើតក្រុមហ៊ុន e-commerce ចេញពីយានដ្ឋានរបស់គាត់ក្នុងឆ្នាំ 1994 ហើយបានពង្រីកវាទៅជាអ្នកលក់រាយដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ លោក Bezos បានបន្ថែមថា ប្រតិបត្តិការរបស់ក្រុមហ៊ុនអវកាសឯកជន Blue Origin កំពុងផ្លាស់ប្តូរកាន់តែខ្លាំងឡើងទៅកាន់ Cape Canaveral។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Amazon បានផ្លាស់ប្តូរសង្កាត់ South Lake Union របស់ទីក្រុង Seattle ដោយជំនួសកន្លែងឃ្លាំង និងចំណតរថយន្តជាមួយនឹងអគារការិយាល័យ បុគ្គលិកផ្នែកបច្ចេកវិទ្យាដែលមានប្រាក់ខែខ្ពស់ និងភោជនីយដ្ឋានថ្លៃៗ។ កំណើននេះបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការកើនឡើងនៃការជួល៕ ប្រភព៖ Reuters

ប្រែសម្រួល៖សហការី សៀងហៃ៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមកពីប្រទេសចិន និងសហរដ្ឋអាមេរិក បានធ្វើរបកគំហើញដ៏គួរឱ្យកត់សម្គាល់មួយ ដោយបង្ហាញថា វត្ថុដ៏ធំចំនួនពីរដែលកប់ជ្រៅលើផ្ទៃដីនៃភព អាចជាសារីរិកធាតុកកំណើតនៃភពព្រះច័ន្ទកាលពី ៤. ពាន់លានឆ្នាំមុន។ . ទ្រឹស្ដីឈានមុខមួយបានអះអាងថា ព្រះច័ន្ទបានបង្កើតឡើងនៅពេលដែលភពនោះមានទំហំប៉ុន Mars ដែលមានឈ្មោះថា Theia បានវាយប្រហារ Gaia ឬផែនដីនៃភពនោះដំបូង ហើយការបុកគ្នានៃភពទាំងនោះបានបក់បោកស្រទាប់ខាងលើនៃផែនដីចូលទៅក្នុងលំហ ហើយកំទេចកំទីរបស់វាក៏បានច្របាច់បញ្ចូលគ្នាដើម្បីបង្កើតជាភពព្រះច័ន្ទ។ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា សាកលវិទ្យាល័យរដ្ឋអារីហ្សូណា និងកន្លែងសង្កេតតារាសាស្ត្រសៀងហៃ (SHAO) ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានផ្តល់ភស្តុតាងថ្មីសម្រាប់សម្មតិកម្មនេះនៅក្នុងការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទស្សនាវដ្តី Nature ។ ពួកគេបានរកឃើញថាភាពមិនធម្មតានៃទ្វីបចំនួនពីរដែលមានល្បឿនរញ្ជួយទាបនៅក្នុងស្រទាប់នៃទ្រនាប់ទាបបំផុត នៅក្រោមទ្វីបអាហ្រ្វិក និងមហាសមុទ្រប៉ាស៊ីហ្វិក តរៀងគ្នាអាចកើតចេញពីវត្ថុធាតុ Theia mantle (TMMs) ដែលមាននៅខាងក្នុងពី ២ ទៅ ៣.៥% ក្រាស់ជាង proto-Earth ។ ដោយប្រើការក្លែងធ្វើជាផលប៉ះពាល់ដ៏ធំ ក្រុមការងារបានបង្ហាញថាប្រភាគស្រទាប់នៃទ្រនាប់របស់ Theia អាចត្រូវបានបញ្ជូនទៅ និងរក្សាទុកនៅក្នុងស្រទាប់នៃទ្រនាប់ខាងក្រោមដ៏រឹងមាំរបស់ផែនដីនៃភពនោះ បន្ទាប់ពីរងការប៉ះទង្គិចគ្នារវាងភពនិងភពដ៏ធំទើបបង្កើតបានជាភពព្រះច័ន្ទ។ ពួកគេបានរកឃើញថាសារីរិកធាតុរបស់ Theia ដូចជាថ្មព្រះច័ន្ទ សម្បូរទៅដោយជាតិដែក ដូច្នេះហើយទើបធ្វើឱ្យវាក្រាស់ជាងសារធាតុដែលនៅជុំវិញវា។ ដុំពកក្រាស់ដែលមានទំហំរាប់សិបគីឡូម៉ែត្រ បន្ទាប់ពីជះថាមពលក៏អាចលិចនៅពេលក្រោយមក […]

ប្រែសម្រួល៖សហការី សិង្ហបុរី៖កាលពីថ្ងៃសុក្រប្រាក់ដុល្លារបានធ្លាក់ចុះក្នុងកំរឹតទាបបំផុតមួយហើយកំពុងបន្តស្ថិតនៅលើសន្ទុះធ្លាក់ចុះជាប្រចាំសប្តាហ៍បើធៀបនឹងតម្លៃរូបិយប័ណ្ណមួយផ្សេងទៀត ខណៈដែលការដេញថ្លៃសម្រាប់ធនាគារកណ្តាលរបស់អាមេរិកទំនងជាត្រូវបានធ្វើរួចទៅហើយជាមួយនឹងកំណើនអត្រាការប្រាក់ដែលជាហេតុនាំឲ្យវិនិយោគិនមានកង្វល់លើហានិភ័យរូបិយប័ណ្ណ។ សន្ទស្សន៍ប្រាក់ដុល្លារដែលបានវាស់វែងជារូបិយប័ណ្ណអាមេរិកធៀបនឹងដៃគូប្រជែងរូបិយប័ណ្ណប្រាំមួយផ្សេងទៀតនោះគឺនៅ ១០៦.២២ ដែលមានកម្រិតទាបជាងមួយសប្តាហ៍ដែលស្ថិតក្នុងកម្រឹត១០៥.៨០ ដែលវាបានអង្រួនទីផ្សារជួញដូរកាលពីថ្ងៃព្រហស្បតិ៍។ សន្ទស្សន៍​នេះ​គឺកំពុង​ស្ថិតនៅ​ក្នុង​ទិសដៅ​ឆ្ពោះទៅ​រក​ការ​ធ្លាក់​ចុះ ០.៣ ភាគរយ​សម្រាប់​សប្តាហ៍​នេះដែល​ជា​ការ​ខាត​បង់​ប្រចាំ​សប្តាហ៍​ទី ៣ បើគិតចាប់​តាំង​ពី​ខែ​កក្កដាមកទល់នឹងពេលនេះ។ យោងតាម CME Fed Watch បានបង្ហាញថាឥឡូវនេះទីផ្សារកំពុងកំណត់តម្លៃដែលធ្វើឲ្យឱកាសធ្លាក់ចុះតិចជាង ២០ ភាគរយនៃកំណើនអត្រាការប្រាក់នៅក្នុងខែធ្នូខាងមុខនេះបើធៀបនឹង ៣៩ ភាគរយកាលពីមួយខែមុន CME Fed Watch បានបង្ហាញថាអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកត្រូវបានរក្សាឲ្យមានស្ថិរភាពកាលពីថ្ងៃពុធ។ ទោះយ៉ាងណាក៏ដោយក៏ធនាគារកណ្តាលបានបើកទ្វារចំហសម្រាប់រក្សាកំណើនបន្ថែមទៀតក្នុងការចំណាយលើប្រាក់កម្ចីតែនៅតែបង្កជាចម្ងល់ចំពោះភាពធន់របស់សេដ្ឋកិច្ចអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ទិន្នន័យបានបង្ហាញពីចំនួនជនជាតិអាមេរិកដែលដាក់ពាក្យបណ្តឹងទាមទារសំណងថ្មីសម្រាប់អត្ថប្រយោជន៍អត់ការងារធ្វើបានកើនឡើងក្នុងកម្រិតមធ្យមកាលពីសប្តាហ៍មុន ខណៈដែលទីផ្សារការងារបន្តបង្ហាញសញ្ញាមួយចំនួនសម្រាប់ការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់ផងដែ។ ប្រធានផ្នែកសេដ្ឋកិច្ចទីផ្សារនៅ NAB លោក Tapas Strickland បាននិយាយថា “ទិន្នន័យគឺជាលំហូរព័ត៍មានជួយដល់ការស្វែងយល់លើការធ្លាក់ចុះក្នុងកម្រឹតខ្សោយនិងការបញ្ចប់នូវការហក់ឡើងនៃតម្លៃប្រាក់ដុល្លារបស់សហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់” ។ កង្វល់របស់វិនិយោគិនឥឡូវនេះគឺផ្តោតលើទិន្នន័យសម្រាប់ប្រាក់បៀវត្សរ៍មិនមែនទិន្នន័យសម្រាប់កសិកម្មនៅក្នុងខែតុលានោះទេ ដោយសារតែមានការឯកភាពគ្នានៅលើទីផ្សារការងារចំនួន១៨០,០០០ កន្លែងជាមួយនឹងការទទួលបានលទ្ធផលក្នុងកម្រឹតខ្សោយជាងនេះដែលទំនងជាសម្ពាធមួយបន្ថែមទៀតទៅលើតម្លៃនៃប្រាក់ដុល្លារ។ ក្រុមអ្នកវិភាគបាននិយាយថា ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាចជាបណ្តោះអាសន្នតែប៉ុណ្ណោះដោយ ផ្តោតទៅលើភាពរឹងមាំផ្នែកសេដ្ឋកិច្ចរបស់អាមេរិកបើធៀបនឹងប្រទេសដទៃទៀតនៅលើពិភពលោក។ នាយកវិនិយោគសម្រាប់ប្រាក់ចំណូលថេរនៅ Capital លោក Flavio Carpenzano បាននិយាយថា “សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះក្នុងខណៈពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិកទំនងជាមានភាពធន់ជាងមុនដូច្នេះ Fed ធៀបនឹង ECB ប្រហែលជារកឃើញភាពខុសគ្នាកាន់តែច្រើនហើយបន្ទាប់មកនឹងអាចរកឃើញនូវភាពខុសគ្នានៃអត្រាដ៏ពិតប្រាកដមួយ នេះជាហេតុផលដែលថានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះនឹងមានការលំបាកក្នុងការវាយតម្លៃនៅលើទីផ្សារចំពោះការធ្លាក់ចុះប្រាក់ដុល្លារ” ។ […]

ប្រែសម្រួល៖សហការី កាលពីថ្ងៃព្រហស្បតិ៍ Apple បាននិយាយថាតម្រូវការទូរសព្ទដៃ iPhone នៅក្នុងប្រទេសចិនបានកើនឡើងខ្លាំងគួឲ្យកត់សម្គាល់របាយការណ៏នេះគឺគ្រាន់តែជាការទាក់ទាញទំនុកចិត្តអ្នកវិនិយោគខណៈដែល Apple មានការព្រួយបារម្ភថាអាចនឹងបាត់បង់មូលដ្ឋានទីផ្សារជួញដូរទៅក្នុងដៃក្រុមហ៊ុន Huawei Technologies ដែលទើបនឹងរះឡើងសាជាថ្មី និងក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុកចិនដទៃទៀត។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយថា “នៅក្នុងប្រទេសចិនដីគោក យើងបានបង្កើតកំណត់ត្រានៅលើទីផ្សារជួញដូរសម្រាប់ iPhoneប្រចាំត្រីមាសខែកញ្ញានេះ” ។ “យើងមានស្មាតហ្វូនចំនួន ៤ប្រភេទក្នុងចំណោមស្មាតហ្វូនដែលលក់ដាច់បំផុតទាំង ៥ នៅក្នុងទីក្រុងរបស់ប្រទេសចិន” ។ គាត់បាននិយាយជាមួយអ្នកវិភាគព័ត៌មានថាបើទោះបីជាទីផ្សារស្មាតហ្វូនទាំងមូលអាចនឹងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនក៏ដោយ Apple ទំនងជាទទួលបានជោគជ័យត្រឹមតែមួយចំណែកនៅលើទីផ្សារក្នុងប្រទេសចិននៅក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា។ Cook បានបន្តថា ក្រុមហ៊ុនរំពឹងថានឹងលក់ iPhone ដាច់កាន់តែច្រើននៅក្នុងត្រីមាសវិស្សមកាល បើទោះបីជាត្រីមាសឆ្នាំនេះមានការលក់តិចជាងមួយសប្តាហ៍ជាងឆ្នាំមុនក៏ដោយ ។ ក្រុមហ៊ុន Canalys បានធ្វើការប៉ាន់ស្មានថា ការលក់ស្មាតហ្វូនសរុបនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៣ ភាគរយនៅក្នុងខែកក្កដា ដល់ខែកញ្ញា ធៀបនឹងឆ្នាំមុន ខណៈដែលអ្នកប្រើប្រាស់បានទិញស្មាតហ្វូនតិចជាងមុន ដោយសារការងើបឡើងវិញនូវសេដ្ឋកិច្ចមានសភាពយឺតយ៉ាវ។ សន្ទុះនៃការធ្លាក់ចុះយឺតជាងត្រីមាសមុន ដែលជាសញ្ញាបង្ហាញថាការធ្លាក់ចុះនៅលើទីផ្សារបានថយចុះបន្តិច។ Canalys បាននិយាយថា ការលក់ទូរសព្ទ […]