ដោយ : បន្ទាយ បន្ទាយមានជ័យ:នៅថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ នង សុវណ្ណា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យស្តីពីករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ១AH-៥៦២៥ ចំនួន០១គ្រឿង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង០២ និង០០នាទី នៅចំណុចផ្សារចំការគ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ១-ឈ្មោះ ដាំ ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះផាត់ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រួមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿងប្រគល់ជូនជនរងគ្រោះវិញ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ ដោយផ្អែកលេីចម្លេីយសារភាព […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : ” ទីណាមានបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក ទីនោះមានកាកបាទក្រហមចុះជួយជានិច្ច ដោយពុំទុកឲ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ ” ។ នេះជាការលើកឡើង របស់លោក អ៊ំុ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តបន្ទាយមានជ័យក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៩-៣០ខែមេសាឆ្នាំ២០២៥ និងបាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន ១៦គ្រួសារ នៅក្នុងស្រុកភ្នំស្រុកនិង៤គ្រួសារទៀតនៅក្នុងស្រុកព្រះនេត្រព្រះ។ លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកនិងលោកហឿន វីរ: អភិបាលស្រុកព្រះនេត្រព្រះ។ លោក អ៊ំុ រាត្រី មានប្រសាសន៍ថា រាល់សម្ភារៈអំណោយនិងថវិកាដែលបានចុះមកផ្តល់ជូនដល់បងប្អូនដែលរងផលប៉ះពាល់នាពេលនេះគឺបានមកពីការអំពាវនាវ កៀងគរ ពីសប្បុរសជននានា តាមរយៈកាកបាទក្រហមខេត្ត សម្រាប់ធ្វើជាទុន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះ។ ជាមួយនោះការផ្តល់អំណោយមនុស្សធម៌នេះគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។ លោក អ៊ំុ.រាត្រីបានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមប្រតិបត្តិសាខាអនុសាសន៍ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ ទាំង សមត្ថភាពទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ ទៅនឹងភាពងាយរងគ្រោះនិង បញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ។ ក៏សូមអរគុណចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះជួសជុលផ្ទះសំបែងជូនដល់បងប្អូនរងគ្រោះ ។ អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេស […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :លោកហី រីហាំង អភិបាលរងស្រុកភ្នំស្រុក រួមជាមួយក្រុមការងារ និងមានការចូលរួមពីពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តនៅអាងត្រពាំងថ្មនៅភូមិត្រពាំងថ្មកណ្តាលឃុំប៉ោយចារស្រុកភ្នំស្រុក។ នៅទីនោះ.លោកបា!!!,!!នះ!បានអោយចំណីត្រីជាលើកដំបូងដើម្បីបង្ហាត់អោយត្រីធម្មជាតិ(ដីស្រែ) ក្នុងតំបន់អភិរក្សពូជត្រីអាងត្រពាំងថ្ម ដូរទម្លាប់មកចេះសុីចំណី(ដូចត្រីចិញ្ចឹម) ដើម្បីបង្ហាញភ្ញៀវទេសចរពេលពួកគេមកលេង កំសាន្ត ។ នេះ បើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៥។ លោកអភិបាលរងស្រុកបានបន្តថា: ការអភិរក្សឬថែរក្សាការពារពូជត្រី និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៃយើង បន្ថែមផលិតផលទេសចរណ៍។ ម្យ៉ាងទៀតសូមអំពាវនាវដល់បងប្អូនមកលេងអាង ក៏សូមឬអាចជួយអោយចំណីត្រីផងដែរ។ ព្រោះថា ភ្ញៀវទេសចរជាតិនិងបរទេស.ដែលមកកម្សាន្តអាងនេះ ក្រៅពីមើលហ្វូងសត្វស្លាប ពិសេសសត្វក្រៀលក្បាលក្រហម ទាព្រៃ ទុង ក្រសារ ចង្កៀលខ្យង ប្រវឹក ប្រវែក. ស្មោញ….ភ្ញៀវទេសចរ អាចមើលត្រី ផ្សេងៗទៀត នៅពេលខាងមុខ។ ក្នុងនាមអាជ្ញាធរដែនដីនិងជំនាញ លោកហី រីហាំង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាងនិងភូមិ ឃុំ ស្រុកជិតឆ្ងាយត្រូវចូលរួមគ្នាស្រឡាញ់. អភិរក្សមច្ឆ:ជាតិ ដោយប្តូរពីការនេសាទប្រើឧបករណ៍ខុសច្បាប់មកជាស្របច្បាប់ ។ នោះ.វានឹងនាំអោយត្រីក៏សម្បូរ.ជីវភាពគ្រួសារក៏បានសម្បូរសប្បាយ ៕
កំពតៈ យុវជនម្នាក់ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មពេលដេកនៅលើដងផ្លូវជាតិលេខ៣១។ ហេតុការណ៍នេះបានកើតឡើងនៅភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច កាលពីម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះក្នុងករណីខាងលើឈ្មោះ លឹម តក់ អាយុ ៣១ឆ្នាំ មានទីលំនៅភូមិច្រនៀងទេរ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ សមត្ថកិច្ចបានបញ្ជាក់ថា កាលពីម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី៣០ ខែមេសា មានរថយន្តមួយគ្រឿងបានបុកបុរសម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ មុនគ្រោះថ្នាក់កើតឡើង គេឃើញយុវជនរងគ្រោះបានដើរលើផ្លូវជាតិលេខ៣១ក្នុងទិសដៅពីជើងទៅត្បូង ហើយដាក់ខ្លួនដេកលើផ្លូវត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០-៥១។ ស្របពេលនោះ ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿងបើកមកពីក្រោយបានបុកពេញទំហឹងបណ្តាលឲ្យយុវជនរូបនោះស្លាប់នៅនឹងកន្លែង។ ភ្លាមៗ រថយន្តក៏បង្កើនល្បឿនបើកគេចបាត់តែម្តង។
ប្រែសម្រួល៖ស-សម្បត្តិ យោងតាមរបាយការណ៍របស់កាសែត Wall Street Journal ក្រុមប្រឹក្សាភិបាលរបស់ Tesla បានចាប់ផ្តើមស្វែងរក CEO ថ្មីដើម្បីជំនួស Elon Musk នៅខែមីនា ដោយបានទាក់ទងក្រុមហ៊ុនជ្រើសរើសបុគ្គលិកជាន់ខ្ពស់ជាច្រើនដើម្បីចាប់ផ្តើមដំណើរការនេះ។ ពេលវេលានេះត្រូវនឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ Tesla ដែលបានធ្លាក់ចុះរហូតដល់ ៤៥% នៅឆ្នាំនេះមុនពេលងើបឡើងវិញមួយផ្នែក និងនៅពេលដែល Musk កំពុងពាក់ព័ន្ធយ៉ាងខ្លាំងជាមួយការងារនៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នៃសេតវិមាន។ ការបង្ហាញនេះកើតឡើងបន្ទាប់ពី Tesla បានរាយការណ៍អំពីលទ្ធផលត្រីមាសទីមួយដ៏អាក្រក់កាលពីសប្តាហ៍មុន ដោយប្រាក់ចំណេញបានធ្លាក់ចុះ ៧១%។ នៅថ្ងៃតែមួយនឹងការប្រកាសប្រាក់ចំណេញនេះ Musk បានប្រកាសថាគាត់នឹងកាត់បន្ថយតួនាទីរបស់គាត់នៅក្នុងរដ្ឋាភិបាល និងងាកមកយកចិត្តទុកដាក់លើ Tesla វិញ។ កាសែត Journal រាយការណ៍ថាមិនមានភាពច្បាស់លាស់ថាតើការប្រកាសការវិលត្រឡប់នេះបានផ្លាស់ប្តូរផែនការបន្តវេនរបស់ក្រុមប្រឹក្សាភិបាលឬថាតើ Musk ពិតជាបានដឹងអំពីកិច្ចខិតខំស្វែងរកនេះឬអត់។ នៅពេលដែលក្រុមប្រឹក្សាភិបាលបានចាប់ផ្តើមស្វែងរកអ្នកជំនួសដែលអាចមាន អភិបាលបានប្រាប់ Musk ថាគាត់ត្រូវចំណាយពេលវេលាច្រើនជាងនេះនៅក្នុងក្រុមហ៊ុន។ Musk បានប្រឈមនឹងការរិះគន់ពីវិនិយោគិនចំពោះការបែងចែកការយកចិត្តទុកដាក់របស់គាត់រវាងអាជីវកម្មជាច្រើន រួមទាំង X (ដែលពីមុនគឺ Twitter) SpaceX និងតួនាទីរដ្ឋាភិបាលថ្មីរបស់គាត់។ កាសែត Journal ក៏បានរាយការណ៍ផងដែរថា […]

ប្រែសម្រួល៖ស-សម្បត្តិ សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានសម្រេចជាផ្លូវការនូវ “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច” ដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវការទទួលបានរ៉ែធាតុកម្រនៅអ៊ុយក្រែន ជាថ្នូរនឹងការបង្កើតមូលនិធិវិនិយោគរួមគ្នានៅអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ដែលត្រូវបានចុះហត្ថលេខាបន្ទាប់ពីការចរចាដ៏លំបាករាប់ខែ ដែលបានចាប់ផ្តើមនៅពេលប្រធានាធិបតី ដូណាល់ ត្រាំ ត្រឡប់មកកាន់តំណែងវិញនៅខែមករា តំណាងឱ្យកិច្ចព្រមព្រៀងសេដ្ឋកិច្ចសំខាន់រវាងប្រទេសទាំងពីរ ទោះបីជាមានភាពតានតឹងផ្នែកការទូតមុននេះក៏ដោយ។ រដ្ឋមន្ត្រីក្រសួងរតនាគារ ស្កុត ប៊េសេន បានបង្ហាញថាកិច្ចព្រមព្រៀងនេះជាសញ្ញាច្បាស់លាស់ទៅកាន់រុស្ស៊ីថា “រដ្ឋបាលត្រាំប្តេជ្ញាចំពោះដំណើរការសន្តិភាពដែលផ្តោតលើអ៊ុយក្រែនដែលមានសេរីភាព អធិបតេយ្យភាព និងវិបុលភាពក្នុងរយៈពេលវែង។” កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន យូលៀ ស្វីរីដេនកូ ដែលបានសង្កត់ធ្ងន់ថា “កម្មសិទ្ធិពេញលេញនិងការគ្រប់គ្រង” នៃធនធាននឹងនៅតែជារបស់អ៊ុយក្រែន ដោយលោកស្រីបាននិយាយយ៉ាងច្បាស់ថា “ធនធានទាំងអស់នៅលើទឹកដីរបស់យើង និងក្នុងទឹកដែនអធិបតេយ្យគឺជាកម្មសិទ្ធិរបស់អ៊ុយក្រែន។” កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីរយៈពេលការទូតដ៏លំបាក ដែលការចរចាបានបង្អាក់ជំនួយរបស់វ៉ាស៊ីនតោនទៅកាន់អ៊ុយក្រែនជាបណ្តោះអាសន្ន។ ប្រធានាធិបតី ហ្សេឡេនស្គី ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅវ៉ាស៊ីនតោនកាលពីខែកុម្ភៈ ប៉ុន្តែលោកបានចាកចេញដោយគ្មានកិច្ចព្រមព្រៀងបន្ទាប់ពីអ្វីដែលត្រូវបានពិពណ៌នាថាជាកិច្ចប្រជុំដ៏តានតឹងក្នុងការិយាល័យពងក្រពើ។ នៅពេលនោះ លោក ហ្សេឡេនស្គី បានចាត់ទុកសេចក្តីព្រាងកិច្ចព្រមព្រៀងថាជាការស្នើសុំឱ្យលោក “លក់” ប្រទេសរបស់លោក ហើយបន្ទាប់មកភ្លាមៗ លោក ត្រាំ បានផ្អាកជំនួយរបស់សហរដ្ឋអាមេរិកទៅអ៊ុយក្រែនជាបណ្តោះអាសន្ន ដែលជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុបប្តេជ្ញាបង្កើនការគាំទ្រ។ ចំណុចសំខាន់មួយក្នុងការចរចាគឺសំណួរនៃការធានាសន្តិសុខ ដែលលោក ត្រាំ បានបដិសេធមិនផ្តល់ឱ្យជាមុនដំបូង។ មន្ត្រីអ៊ុយក្រែនបានបង្ហាញថា ពួកគេជឿថាការវិនិយោគរបស់សហរដ្ឋអាមេរិក និងវត្តមាននៃក្រុមហ៊ុនអាមេរិកនៅអ៊ុយក្រែននឹងបង្កើនការចាប់អារម្មណ៍របស់អាមេរិកក្នុងសន្តិសុខរបស់អ៊ុយក្រែនជាធម្មជាតិ។ ព័ត៌មានលម្អិតពេញលេញនៃកិច្ចព្រមព្រៀងមិនត្រូវបានបញ្ចេញជាសាធារណៈទេ […]
ដោយ : បន្ទាយ កំពង់ស្ពឺ ៖កាលពីវេលាម៉ោង ១១:៣៤នាទី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ កងកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានជួយសម្រួលនីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ តាមលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច អោយដឹងថា : ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ភេទ ប្រុស ជនជាតិ ចិន។ របួសធ្ងន់២នាក់ ភេទ ប្រុស ជនជាតិ ចិនដែរ។ រីឯអ្នកបើកបររងរបួសស្រាល ។ នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងរដ្ឋបាលផ្លូវ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយសង្គ្រោះជនរងរបួសនិងដឹកសពទៅតម្កល់។ ឯរថយន្តម៉ាក Toyota Alphad ពណ៌ខ្មៅ ពាក់ស្លាកលែខ ភ្នំពេញ 2CC-0313 ដែលបង្កនិងរងគ្រោះខ្លួនឯង បានខូចខាតធ្ងន់ធ្ងរត្រូវបានស្ទូចដឹកយកទៅរក្សាទុកនៅនគរបាលស្រុក ។ យោងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺអោយដឹងថា: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកTOYOTA […]
ោយ : បន្ទាយ បន្ទាយមានជ៏យ :កម្លាំងនគរបាលកម្ពុជាកាលពីរសៀលថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥ បានឆ្មក់បង្ក្រាបបានជនបរទេសជាង៤០នាក់ សំងំប្រព្រឹត្តបទល្មើសលើទីតាំងពីរផ្សេងគ្នា តែម្ចាស់អាគារតែមួយ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ទីតាំងទី១ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត អតិតសាលាអេបផល និងទីតាំងទី២ នៅអាគារពីរល្វែងកំពស់១០ជាន់ ស្ថិតនៅក្នុងបុរីតុងហួ ភូមិសាមគ្គី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ គេឃើញលោកឧត្តមសេនីយ៍ ជា ពៅ អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងមានការចូលរួមសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រតិបត្តិការឆ្មក់បង្ក្រាបជនបរទេសខាងលើនេះ ។ ម្ចាស់នៃអាគារនោះ ជាអាជីវករខ្មែរម្នាក់ដែលល្បីឈ្មោះដែរនៅទីក្រុងប៉ោយប៉ែត ។ ប៉ូន្តែ មន្ត្រីនគរបាលដែលចុះឆ្មក់បង្ក្រាប មិនព្រមប្រាប់ឈ្មោះជនម្ចាស់អគារនិងព័ត៎មានលម្អិតឡើយ ។ ហើយសារព័ត៌មានក៏រក្សាការព្យួរឈ្មោះម្ចាស់អគារនិងមេខ្លោងនិងអ្នកសមគនិតប្រព្រឹត្តបទល្មើសទុកសិន ត្បិតបារម្ភពីសុវត្ថិភាព។ ក្រោយប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបាននាំយកជនបរទេសទាំងនោះ និងវត្ថុតាងពាក់ព័ន្ធបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរចម្លើយ បង្ហាញវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ។ សូមបញ្ជាក់ថា កម្លាំងនគរបាលនៃអគ្គស្នងការនគរបាលជាតិ និងសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបាននឹងកំពុងបន្តទប់ស្កាត់និងបង្ក្រាបបទល្មើសតាមអនឡាញដែលកើតឡើងច្រើន ពិសេសនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ជាប់ច្រកព្រំដែនកម្ពុជា ថៃ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : ពលរដ្ឋច្រើនក្នុងចំណោម៧០គ្រួសារដែលអះអាងថា កាន់កាប់ដីធ្លីទីទៃពីគ្នាមានទំហំរាប់រយហិចតានៅ៤សង្កាត់/ ឃុំ គឺសង្កាត់អូរឬស្សី. ផ្សារកណ្តាល និមិត្តនៃក្រុងប៉ោយប៉ែតនិងឃុំអូរបីជាន់នៃអូរជ្រៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥ បានលើកគ្នាមកសាលាក្រុងប៉ោយប៉ែត។ ពោលគឺដើម្បីស្នើសុំអន្តរាគមន៍ពីអភិបាលក្រុង ពីអភិបាលខេត្ត ទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងឧបនាយករដ្ឋមន្ត្រី -រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ជួយអន្តរាគមន៍ដោះស្រាយនូវបញ្ហាដីធ្លីទំនាស់រាំរ៉ៃតាំងពីម្តុំឆ្នាំ២០០៥ មករបស់ពួកគេជាមួយឈ្មោះឧកញ៉ាលី សាយឃាង ។ គឺជួយដោះស្រាយនិងអាចអោយម្ចាស់ដីអាចចរន្តនិតិវិធីចុះបញ្ជីរដីធ្លីមានលក្ខណ:ជាប្រព័ន្ធបាន ឬក៏ផ្ទេរផ្ទូរឬលក់ដូរបានដោយស្របច្បាប់ ។ លោកតាំង គឹមរឹទ្ធិ , លោកសាន តេង , លោកអ៊ឹង ឈី , លោកលី ហេង , លោកស្រីលី ម៉ារី …ជាដើមដែលអះអាងថា ជាអ្នកកាន់កាប់ដីធ្លីនៅទីនោះបានប្រាប់អ្នកសារព័ត៌មានថា : ទំហំ ទីតាំង លក្ខណ:ទំនាស់នៃដីធ្លីរបស់អ្នកម្ចាស់ដីទាំង៧០គ្រួសារអាចដូចគ្នាខ្លះ ខុសគ្នាខ្លះ ប៉ុន្តែមានគូទំនាស់រួមតែមួយឬត្រូវឈ្មោះលី សាយឃាង បង្ករឿងទំនាស់ឬរារាំងមិនអោយចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ(ប្លង់រឹង) និងមិនអោយផ្ទេរផ្ទូរកម្មសិទ្ធិបាន ទោះបីជាដីធ្លីមានប័ណ្ណសម្គាល់អចលនវត្ថុឬប្លង់រឹងដែលចេញរួចហើយក៏ដោយ ។ អស់លោកបានថ្លែងអំណរគុណសន្តិភាពនិងអរគុណសម្តេចតេជោហ៊ុន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : លោកយិន បឿន អភិបាលរងស្រុក តំណាងលោក ហឿន វីរ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងលោកអ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអមដំណើរលោកសរ គឹមសាន្ត អគ្គលេខាធិការ, លោកហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាបបានចុះអធិការកិច្ចដែនព្រៃលិចទឹក និង ព្រៃលិចទឹកតំបន់៣ បឹងទន្លេសា ប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំប្រាសាទ.ស្រុកព្រះនេត្រព្រះ ។ នេះបើតាមមន្ត្រីចម្រុះអោយដឹងកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ ។ ជាលទ្ធផល. មន្ត្រីក្រុមការងារចម្រុះឃើញថា បង្គោលព្រំ និងអ្វីៗដែលត្រូវអភិរក្សត្រូវបានថែរក្សាគង់វង្ស ។ ឯដីតំបន់.ធនធានធម្មជាតិនិងមច្ឆ:ជាតិក៏នៅថែរក្សាការពារបានផងដែរ បើទោះបីជារងការគំរាមកំហែងឬប្រឈមនឹងការបំពានក៏ដោយ ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ :ក្នុងពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តចំនួន២៥វត្តនិងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេកមន្ត្រីសង្ឃ មន្ត្រីអាជ្ញាធរដែនដីនិងជំនាញជម្រុញអោយវត្តអារាមព្រះពុទ្ធសាសនាជាវត្តដែលមាន”គណៈ:កម្មការ អាចារ្យស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ…” ។ នេះបើតាមការអោយដឹងកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ ។ លោកអភិបាលរងស្រុកស្វាយចេកបានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅនិងលើវិស័យធម្មការនិងសាសនាស្រុក។ យោងតាម មន្ត្រីសង្ឃផ្នែកធនធានមនុស្សនអានបា ព្រះរាជក្រឹត្យលេខ នស រកត ០៥២០ ត្រាស បង្កាន់ តែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១៣៥អង្គ ក្នុងមាន ប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក ព្រះរាជក្រិត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ និងការប្រគល់ត្រាមូលទឹក ។ ព្រះគ្រូរម្ភារង្សីរៀម សុគន្ធ ព្រះចៅអធិការវត្ថ្មីនិងជាព្រះគ្រូថ្មីអនុគណស្រុកស្វាយចេក តំណាងមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តទាំង២៥វត្ត ព្រះគ្រូសូត្រ ស្តាំ ធ្វេង ក្រោយពីទទួលបានសេចក្តីសម្រេចតែងតាំងរួចបានប្តេជ្ញាចិត្តថា នឹងខិតខំសហការផ្ទាល់ជាមួយ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : យោងការណែនាំ និងការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៦ ដល់រំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅលេីកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិលក្រុងសីរីសោភ័ណ ប្រេីប្រាស់កម្លាំងប្រចាំបញ្ជាក្រុង ររួមជាមួយប៉ុស្តិ៍រដ្ឋបាល៤ខាងក្នុងក្រុង ។ គឺសរុបចំនួន១២នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រីលន់ វ៉ា អធិការរង បើកប្រតិបត្តិការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ អប់រំណែនាំច្បាប់ចរាចរណ៍, ត្រួតពិនិត្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ មានជាតិស្រវឹង(ជាតិអាល់កុល) និងបានណែនាំដល់អ្នកដំណើរទាំងអស់ត្រូវដាក់ភ្លើងបំភ្លឺផ្លូវ ពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់គ្រប់ពេលបើកបរ។ លោកអភធិការរង ក្នុងនាមលោកវរសេនីយ៍ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា: ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងទាំងមូល និងសុវត្ថិភាពចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវសាធារណៈ៕
ប្រែសម្រួល៖ ស-សម្បត្តិ យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់ និង៧៥០នាក់របួសក្នុងការផ្ទុះដ៏ធំមួយនៅកំពង់ផែបន់ដារ អាប់បាស ក្នុងភាគនិរតីនៃប្រទេសអ៊ីរ៉ង់ យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៊ីរ៉ង់ដែលដកស្រង់ពីក្រសួងមហាផ្ទៃរបស់ប្រទេសនេះកាលពីថ្ងៃសៅរ៍ទី២៦មេសា។ ការផ្ទុះបានបញ្ចេញផ្សែងដ៏ធំមួយពីផ្នែកស៊ាហ៊ីត រ៉ាហ្សាអ៊ី នៃកុងផ្លិចកំពង់ផែ យោងតាមវីដេអូដែលត្រូវបានកំណត់ទីតាំងដោយ CNN ដោយរដ្ឋាភិបាលនិយាយថា ការផ្ទុះនេះទំនងជាទាក់ទងនឹងសារធាតុគីមីដែលត្រូវបានស្តុកទុក។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់ លោក អេសកាន់ដារ ម៉ូមេនី បាននិយាយថា មនុស្ស៦នាក់នៅតែបាត់ខ្លួន ខណៈដែលអ្នកពន្លត់អគ្គិភ័យបន្តធ្វើការដើម្បីពន្លត់អណ្តាតភ្លើង ទោះបីជាមានបញ្ហាប្រឈមដែលបណ្តាលមកពីខ្យល់ខ្លាំងក៏ដោយ តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍។ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះនៅឡើយទេ។ អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី ហ្វាទីម៉ា ម៉ូហាជេរ៉ានី បាននិយាយថា វានឹងត្រូវការពេលវេលាខ្លះដើម្បីកំណត់មូលហេតុ “ប៉ុន្តែរហូតមកដល់ពេលនេះ អ្វីដែលត្រូវបានកំណត់គឺថា កុងតឺន័រត្រូវបានស្តុកទុកនៅជ្រុងមួយនៃកំពង់ផែ ដែលទំនងជាមានផ្ទុកសារធាតុគីមីដែលបានផ្ទុះ។ លោកស្រីបានបន្ថែមថា៖ “ប៉ុន្តែរហូតដល់ភ្លើងត្រូវបានពន្លត់ វាពិបាកក្នុងការកំណត់ពីមូលហេតុណាស់។” ក្រុមហ៊ុនចម្រាញ់និងចែកចាយប្រេងរបស់អ៊ីរ៉ង់បាននិយាយថា ការផ្ទុះនៅកំពង់ផែមិនទាក់ទងនឹងរោងចក្រចម្រាញ់ ធុងប្រេង ឬបំពង់បង្ហូរប្រេង “ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននៅតំបន់នោះ” ឡើយ។ នេះកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៊ីរ៉ង់បានរាយការណ៍ថា ការផ្ទុះបានកើតឡើងបន្ទាប់ពីរថយន្តដឹកប្រេងនៅកំពង់ផែ “ផ្ទុះដោយមូលហេតុមិនច្បាស់លាស់”។ ហេតុការណ៍នេះបានជំរុញឲ្យអាជ្ញាធរអ៊ីរ៉ង់ប្រកាសស្ថានភាពអាសន្ននៅក្នុងទីក្រុងបន់ដារ អាប់បាស ដើម្បីការពារប្រជាពលរដ្ឋក្នុងគ្រាដែលមាន “ការកើនឡើងគួរឱ្យកត់សម្គាល់នៃការបំពុលខ្យល់”។ ក្រសួងសុខាភិបាលបានប្រមូលផ្តុំក្រុមសុខាភិបាល និងអនុវត្តវិធានការបន្ទាន់ដើម្បីការពារសុខភាពសាធារណៈ។ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ ជៀសវាងសកម្មភាពខាងក្រៅ និងបិទបង្អួច […]
ប្រែសម្រួល៖ រ៉ាម៉េត ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អស់រយៈពេលប្រមាណ១៥នាទី អំឡុងពេលពិធីបុណ្យសពសម្ដេចប៉ាបហ្វ្រង់ស៊ីសនៅវ៉ាទីកង់កាលពីថ្ងៃសៅរ៍ ដែលជាការជួបគ្នាផ្ទាល់លើកដំបូងរបស់ពួកគេចាប់តាំងពីការប្រជុំដ៏តានតឹងនៅសេតវិមានកាលពីខែកុម្ភៈ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងវិហារសាន់ប៉េទេរ ដោយគ្មានជំនួយការចូលរួម ហើយក៏មិនបានប្រកាសជាមុនដែរ ប៉ុន្តែអាចធ្វើទៅបានដោយសារទម្រង់នៃពិធីបុណ្យសព។ បន្ទាប់ពីការជួបនេះ លោកត្រាំបានសម្ដែងការសង្ស័យអំពីការប្ដេជ្ញារបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ចំពោះសន្តិភាព ដោយបានសរសេរនៅលើបណ្ដាញ Truth Social ថា៖ “គ្មានហេតុផលអ្វីដែលធ្វើឲ្យពូទីនបាញ់មីស៊ីលទៅលើតំបន់ទីក្រុង និងទីប្រជុំជនស៊ីវិលក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះទេ។ វាធ្វើឲ្យខ្ញុំគិតថាប្រហែលជាគាត់មិនចង់បញ្ឈប់សង្គ្រាមទេ គាត់គ្រាន់តែបោកបញ្ឆោតខ្ញុំ ហើយគាត់ត្រូវតែដោះស្រាយតាមវិធីផ្សេង តាមរយៈ ‘ប្រព័ន្ធធនាគារ’ ឬ ‘ការដាក់ទណ្ឌកម្មទីពីរ?’”។ លោកត្រាំបានស្នើឲ្យអនុវត្តទណ្ឌកម្មថ្មីៗលើរុស្ស៊ី បន្ទាប់ពីការវាយប្រហារថ្មីៗលើក្រុងគីវ ដែលបានសម្លាប់មនុស្សដប់ពីរនាក់ ក្នុងអ្វីដែលត្រូវបានពិពណ៌នាថាជារលកនៃការវាយប្រហារដោយមីស៊ីលរុស្ស៊ីដ៏ធំបំផុតតាំងពីខែកក្កដាឆ្នាំមុន។ លោកហ្សេឡេនស្គីបានពិពណ៌នាការពិភាក្សាថាជា “ការល្អ” និងអាចជា “ប្រវត្តិសាស្ត្រ” ដោយកត់សម្គាល់ថាពួកគេបានពិភាក្សាអំពី “ការការពារជីវិតប្រជាពលរដ្ឋរបស់យើង ការឈប់បាញ់ពេញលេញនិងគ្មានលក្ខខណ្ឌ សន្តិភាពគួរឲ្យទុកចិត្ត និងដែលស្ថិតស្ថេរ។” អ្នកដឹកនាំទាំងពីរបានយល់ព្រមបន្តការពិភាក្សា យោងតាមមន្ត្រីនៃភាគីទាំងពីរ។ កិច្ចប្រជុំនេះកើតឡើងកំឡុងពេលមានការខិតខំការទូតកាន់តែច្រើនដោយរដ្ឋបាលត្រាំដើម្បីសម្របសម្រួលសន្តិភាពនៅអ៊ុយក្រែន។ អ្នកតំណាងពិសេសរបស់លោកត្រាំ ស្ទីវ វីតខូហ្វ បានជួបជាមួយលោកពូទីនអស់រយៈពេលបីម៉ោងកាលពីថ្ងៃសុក្រ ក្នុងកិច្ចពិភាក្សាដែលមន្ត្រីរុស្ស៊ីហៅថា “ការសាងសង់និងមានប្រយោជន៍ខ្លាំង”។ […]
ដកស្រង់ដោយ៖ ស្រីនិច ជាទូទៅអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល តែងតែមានវិបត្តិនៃការហូបអាហារ (ឈ្លក់)។ ការឈ្លក់អាហារ គឺនៅពេលលេបចូលទៅ ធ្វើឲ្យអាហារ ឬទឹកធ្លាក់ចូលក្នុងបំពង់ខ្យល់ ដោយសារការខ្សោយសាច់ដុំបិទមិនជិតនៃរន្ធបំពង់ខ្យល់នៅចំហៀងខាងណាមួយ។ នៅពេលមានកាកសំណល់ធ្លាក់ចូលតាមបំពង់ខ្យល់ទៅដល់សួត វាធ្វើឲ្យមានការរលាកសួត ឬអាចស្លាប់បាននៅពេលឈ្លក់អាហារធ្ងន់ធ្ងរ។ អ្នកជំនាញខាងចលនាបង្ហាត់បង្រៀនការលេបអាហារ និងទឹកឲ្យមានសុវត្ថិភាព ចំពោះអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល នៃមន្ទីរពេទ្យកាល់ម៉ែត សូមចូលរួមផ្តល់ចំណេះដឹងសំខាន់ៗដូចខាងក្រោម៖ ១) យើងត្រូវធ្វើតេស្តឲ្យអ្នកជំងឺផឹកទឹក៩០ម.ល បើសិនគាត់ឈ្លក់ ចាំបាច់ត្រូវដាក់សុងក្រពះដើម្បីផ្ដល់អាហារជូនគាត់ ២) ធ្វើលំហាត់ចលនានៅមាត់ ដូចជាបូញមាត់ទៅមុខ ទាញមកក្រោយវិញ ខ្ជឹបមាត់ ហាមាត់ ធ្វើចលនាថ្គាមក្រោមងាកទៅចំហៀង (ស្ដាំ ឬឆ្វេង) ៣) ធ្វើលំហាត់អណ្ដាតដូចជា លៀនអណ្ដាតចេញក្រៅ ទាញចូលមកវិញ ក្រលៀសអណ្ដាតក្នុងមាត់ ដើម្បីពង្រឹងកំលាំងសាច់ដុំអណ្ដាតឲ្យខ្លាំងក្នុងការជួយរុញច្រានអាហារចូលទៅក្នុងបំពង់ក ៤) ធ្វើលំហាត់ដោយស្រែក អាហ៏ៗៗៗៗៗ ឲ្យវែងដើម្បីពង្រឹងសាច់ដុំខាងក្នុងបំពង់ក និងបង្កើនកំលាំងដកដង្ហើម។ ៥) ស្រែក អ៊ីៗៗៗៗ ឲ្យវែង ដើម្បីបង្កើនកំលាំងសាច់ដុំខ្ជឹបបំពង់ខ្យល់ សម្រាប់ទប់អាហារ ឬទឹកកុំឲ្យធ្លាក់ចូលបំពង់ខ្យល់ពេលលេបអាហារ។ ៦) យុទ្ធសាស្ត្រពិសាអាហារ និងទឹកឲ្យមានសុវត្ថិភាព៖ – […]

ប្រែសម្រួល៖ តារា ឡុងដ៍៖ គ្រីស អ៊ីយូប៊ង់ ចូលមន្ទីរពេទ្យសម្រាប់ការត្រួតពិនិត្យបង្ការទុក បន្ទាប់ពីឈ្នះលើជនជាតិអង់គ្លេសដូចគ្នា ខន័រ ប៊ែន តាមការសម្រេចពិន្ទុឯកច្ឆន្ទ ក្នុងការប្រកួតប្រដាល់ទម្ងន់មធ្យមដ៏គួរឱ្យរំភើប កាលពីថ្ងៃសៅរ៍។ ចៅក្រមទាំងបីនាក់បានឱ្យពិន្ទុការប្រកួតមិនមែនដណ្តើមខ្សែក្រវាត់នេះ ១១៦-១១២ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញចំនួន ១២ ទឹក ដែលអ្នកប្រដាល់ទាំងពីរបានប្រកួតយ៉ាងសកម្មក្នុងល្បឿនយ៉ាងខ្លាំង និងប៉ះគ្នាដោយផ្ទាល់នៅចំពោះមុខអ្នកគាំទ្រចំនួន ៦៥,០០០ នាក់ នៅស្តាតឌីយ៉ូមតុតថេនហេម ហតស្ព័រ ក្នុងទីក្រុងឡុងដ៍។ អ្នករៀបចំការប្រកួតរបស់អ៊ីយូប៊ង់ Boxxer បាននិយាយមុនពេលអធ្រាត្របន្តិចថា អ្នកឈ្នះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តគិលានសង្គ្រោះ “តាមការណែនាំរបស់គ្រូពេទ្យនៅកន្លែងប្រកួត។” អ៊ីយូប៊ង់ ចូនៀ ត្រូវបានពិន័យ ៥០០,០០០ ដុល្លារនៅថ្ងៃសុក្រ ដោយសារតែទម្ងន់លើសកន្លះអោនស៍នៅពេលថ្លឹង បន្ទាប់ពីការពិន័យ ១០០,០០០ ផោន (១៣៣,២១០ ដុល្លារ) នៅខែកុម្ភៈ ព្រោះបានទះប៊ែននៅក្នុងសន្និសីទសារព័ត៌មាន។ ឥឡូវនេះ ប៊ែនមានកំណត់ត្រាប្រកួត ២៤ ដង ជាមួយការចាញ់មួយដង ខណៈពេលដែលអ៊ីយូប៊ង់ ជាអ្នកកាន់ខ្សែក្រវាត់ IBO ទម្ងន់មធ្យម បានឈ្នះ ៣៥ ដងក្នុងចំណោមការប្រកួតវិជ្ជាជីវៈទាំង ៣៨ […]
ប្រែសម្រួល៖ តារា ស្វីយ ប្រទេសអេស្ប៉ាញ៖ គ្រាប់បាល់របស់ ហ្ស៊ូលស៍ កុនដេ នៅនាទីចុងក្រោយនៃម៉ោងបន្ថែមពេលបានផ្តល់ជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ ៣-២ ដល់បាស៊េឡូណាលើគូប្រជែងដ៏ខ្លាំងរៀលម៉ាឌ្រីដក្នុងវគ្គផ្តាច់ព្រ័ត្រកូប៉ា ដឺ រេយ៍ដ៏គួរឱ្យរំភើបកាលពីថ្ងៃសៅរ៍។ បាស៊េឡូណាបានឈ្នះពានរង្វាន់ពានរង្វាន់ជើងឯកពានរង្វាន់អេស្ប៉ាញដ៏កំណត់ត្រាជាលើកទី៣២ ដោយសារតែការស៊ុតដ៏អស្ចារ្យមួយពីអ្នកការពារជនជាតិបារាំង ដែលបានទាត់បញ្ចូលទីទាបទៅកែងខាងក្រោមពីចម្ងាយ ២៥ យ៉ាតនៅនាទីទី១១៦។ ប៉េឌ្រីបានដាក់ពួកគេឈានមុខក្នុងនាទីទី២៨ ដោយការស៊ុតបញ្ចូលទីអស្ចារ្យដែលទាត់ទៅជ្រុងខាងលើពីក្រៅប្រអប់ក្នុងវគ្គទីមួយដែលគ្រប់គ្រងដោយក្រុមបាស៊េឡូណា។ ទោះជាយ៉ាងណាក៏ដោយ រៀលបានគ្រប់គ្រងក្នុងវគ្គទីពីរនៅពេលដែល ឃីលាន អឹមបាប៉េ ដែលបានអវត្តមានពីការប្រកួតចាប់ផ្តើមដោយសារគាត់នៅមិនទាន់បានងើបឡើងវិញពីរបួសកជើងទាំងស្រុង បានចូលមកវិញដើម្បីស៊ុតបញ្ចូលទីស្មើដោយទាត់ពិន័យនៅនាទីទី៧០។ អូរេលៀន តូម៉ានី បានដាក់រៀលម៉ាឌ្រីដឈានមុខប្រាំពីរនាទីក្រោយដោយតែតនឹងក្បាលយ៉ាងខ្ពស់ពីការទាត់ជ្រុងមុនពេល ហ្វេរ៉ាន់ តូរ៉េស រកឃើញការស្មើក្នុងការវាយប្រហារតបវិញនៅនាទីទី៨៤ ដែលនាំការប្រកួតទៅកាន់ម៉ោងបន្ថែមពេល។ គ្រាន់តែនៅពេលដែលហាក់ដូចជាពានរង្វាន់នឹងត្រូវសម្រេចក្នុងការប្រកួតទាត់ពិន័យ១១ម៉ែត្រ កុនដេបានស៊ុតបញ្ចូលទីឈ្នះដែលបានផ្តល់ពានរង្វាន់ដល់បាស៊េឡូណា៕ ប្រភព៖ រ៉ូយទ័រ
ដោយ : បន្ទាយ បន្ទាយមានជ័យ :អាណាព្យាបាលបានជូនដំណឹងស្វែងរកកូនស្រីឈ្មោះ ខេង ស្រីតែ អាយុ ១៧ ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានចាកចេញពីផ្ទះ ដោយមានពុំដឹងមូលហេតុ ។ ការបាត់ខ្លួននេះ កាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥។ បើយោងពីលោក ឈន សុភារ៉ា អាយុ ៥០ ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ហាន អាយុ ៥១ ឆ្នាំ ដែលត្រូវជាឪពុក-ម្តាយ ក្មេងស្រីបាត់ខ្លួន រស់នៅ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា : កូនស្រីរបស់គាត់ឈ្មោះ ខេង ស្រីតែ អាយុ ១៧ ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃ សាលាសុវណ្ណភូមិ២ បានចាកចេញពីផ្ទះ ដោយពុំបានយកអ្វីទៅជាមួយនោះទេ ។ […]
ប្រែសម្រួល៖តារា ហុងកុង៖ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានសន្យាថានឹងមាន «ការពឹងផ្អែកលើខ្លួនឯង និងការពង្រឹងខ្លួនឯង» ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រទេសចិន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសៅរ៍ (២៦ មេសា) ខណៈដែលប្រទេសនេះកំពុងប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកសម្រាប់ភាពជាឧត្តមនៅក្នុងបញ្ញាសិប្បនិម្មិត ដែលជាវិស័យយុទ្ធសាស្ត្រសំខាន់មួយ។ ក្នុងឱកាសថ្លែងក្នុងវគ្គសិក្សាការប្រជុំគណៈកម្មាធិការនយោបាយកាលពីថ្ងៃសុក្រ លោកស៊ីបាននិយាយថា ចិនគួរតែប្រើប្រាស់ «ប្រព័ន្ធជាតិទាំងមូលថ្មី» របស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ «យើងត្រូវតែទទួលស្គាល់នូវគម្លាត និងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីជំរុញឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនូវនវានុវត្តន៍បច្ចេកវិទ្យា ការអភិវឌ្ឍន៍ឧស្សាហកម្ម និងការអនុវត្តកម្មវិធីដែលផ្តល់លទ្ធភាពដោយបញ្ញាសិប្បនិម្មិត» លោកស៊ីបានមានប្រសាសន៍ នេះបើតាមទីភ្នាក់ងារព័ត៌មាន Xinhua ជាផ្លូវការ។ លោកស៊ីបានកត់សម្គាល់ថា ការគាំទ្រគោលនយោបាយនឹងត្រូវបានផ្តល់ឱ្យក្នុងវិស័យនានា ដូចជាការទិញសម្ភារដោយរដ្ឋាភិបាល សិទ្ធិកម្មសិទ្ធិបញ្ញា ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស។ អ្នកជំនាញមួយចំនួននិយាយថា ចិនបានកាត់បន្ថយគម្លាតក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតជាមួយសហរដ្ឋអាមេរិកនៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាចាប់ផ្តើមថ្មីផ្នែកបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek បានទាក់ទាញការចាប់អារម្មណ៍ជាសកលនៅពេលដែលបានបង្ហាញម៉ូដែលតុក្កតាបញ្ញាសិប្បនិម្មិតក្នុងខែមករា ដែលក្រុមហ៊ុនបាននិយាយថាត្រូវបានបណ្តុះបណ្តាលជាមួយឈីបដែលមានបច្ចេកវិទ្យាទំនើបតិចជាង និងមានតម្លៃទាបជាងក្នុងការអភិវឌ្ឍន៍ បើធៀបនឹងគូប្រកួតប្រជែងលោកខាងលិច។ ចិនក៏បានធ្វើឱ្យមានវឌ្ឍនភាពក្នុងវិស្វកម្មកម្មវិធីហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ការប្រកាសរបស់ DeepSeek បានប្រឆាំងនឹងការសន្មតថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកំពុងរារាំងវិស័យបញ្ញាសិប្បនិម្មិតរបស់ចិន ក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យាភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លា ហើយថាចិនមានការយឺតយ៉ាវជាងសហរដ្ឋអាមេរិក បន្ទាប់ពីការបើកដំណើរការបដិវត្តន៍របស់ ChatGPT របស់ OpenAI […]
ប្រែសម្រួល៖ រតនា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានមានប្រសាសន៍ថា ជំនួបរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅវិហារសាសនា St. Peter’s Basilica គឺជា “និមិត្តរូប” ហើយសេតវិមានបាននិយាយថា មេដឹកនាំទាំងពីរមាន “ការពិភាក្សាប្រកបដោយផលិតភាពខ្លាំង”។ “ជំនួបល្អ។ យើងបានពិភាក្សាគ្នាច្រើនតែពីរនាក់” លោក Zelensky បានសរសេរកាលពីថ្ងៃសៅរ៍នៅលើបណ្តាញ X។ “កំពុងសង្ឃឹមពីលទ្ធផលលើគ្រប់បញ្ហាដែលយើងបានពិភាក្សា។ ការការពារជីវិតប្រជាជនរបស់យើង។ បញ្ឈប់ការបាញ់គ្នាទាំងស្រុងនិងគ្មានលក្ខខណ្ឌ។ សន្តិភាពដែលអាចទុកចិត្តបាននិងឋិតថេរ ដែលនឹងការពារមិនឱ្យសង្គ្រាមមួយទៀតផ្ទុះឡើង។ ជំនួបដ៏មានលក្ខណៈនិមិត្តរូបខ្លាំង ដែលមានសក្តានុពលក្លាយជាប្រវត្តិសាស្ត្រ ប្រសិនបើយើងសម្រេចបានលទ្ធផលរួមគ្នា” លោកបានមានប្រសាសន៍។ មន្ត្រីសេតវិមានបាននិយាយថា ជំនួបនេះមានរយៈពេលប្រហែល ១៥ នាទី និងមាន “ភាពផលិតភាពខ្លាំង”។ ជំនួបនៅក្នុងវិហារសាសនាបានកើតឡើងមុនពេលពិធីបុណ្យសពរបស់សម្តេចប៉ាប Francis ចាប់ផ្តើមនៅទីលាន St. Peter’s Square ហើយហាក់ដូចជាមិនបានប្រកាសជាមុនទេ។ មុនការទស្សនកិច្ចដ៏ខ្លីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅទីក្រុងរ៉ូម មន្ត្រីបានបន្ថយសារៈសំខាន់អំពីលទ្ធភាពដែលលោកនឹងជួបជាមួយលោក Zelensky ឬមេដឹកនាំពិភពលោកផ្សេងទៀត ដោយចង្អុលបង្ហាញពីពេលវេលាដ៏ខ្លីសម្រាប់ដំណើរទស្សនកិច្ចនិងគោលបំណងដ៏សោកសៅក្នុងការលាសម្តេចប៉ាបដែលបានទទួលមរណភាព។ លោក Trump ដំបូងឡើយបានជ្រើសរើសប្រទេសអារ៉ាប់ប៊ីសាអូឌីតសម្រាប់ការទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៃអាណត្តិថ្មីរបស់លោក ហើយនឹងទៅទស្សនាទីនោះនៅខែក្រោយ។ […]
