អង់គ្លេសផ្តល់កាំភ្លើងធុនធ្ងន់ចំនួន៣០គ្រឿងឲ្យអ៊ុយក្រែន
ដោយ៖សហការី មានសេចក្តីរាយការណ៍មកថា អង់គ្លេសពុំមានកាំភ្លើងធុនធ្ងន់រក្សាទុកទៀតទេបន្ទាប់ពីបានប្រគល់វាទាំងអស់ទៅឲ្យអ៊ុយក្រែន ដើម្បីជាកិច្ចប្រឹងប្រែងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ប្រមុខការពារជាតិរបស់អង់គ្លេសបានសន្យាថានឹងផ្តល់អាវុធធុនធ្ងន់ប្រភេទ AS90s ទាំង ៣០ ទៅឲ្យទីក្រុង Kyiv ហើយឥឡូវនេះអង់គ្លេសកំពុងស្វែងរកកាំភ្លើង K9 Thunders និង Archer ជាបន្ទាន់ដើម្បីបំពេញស្តុករបស់ពួកគេ។ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ MailOnline ថា "ការផ្តល់អាវុធធុនធ្ងន់ប្រភេទ...