ដោយ៖សហការី ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូកៀរជាមួយខឿនពុះចែកទ្រូងផ្លូវដួលបោកក្បាលនឹងបង្គោលប៉ាន់ណូបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយមានស្រាបៀរចំនួន២កំប៉ុងនៅជិតខ្លួន ប្រជាពលរដ្ឋសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង កាលពីវេលា២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីស្រ្ដីម្នាក់ជាអ្នកលក់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1Q-5788 ម្នាក់ឯងតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម។លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែម៉ូតូគាត់បានកៀរខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យជនរងគ្រោះដួលបោកទៅនឹងបង្គោលប៉ាន់ណូបណ្តាលឲ្យជនរងគ្រោះដេកស្តូកស្តឹងនៅកន្លែងកើតហេតុ និងមានស្រាបៀរចំនួន២កំប៉ុងនៅជិតខ្លួនផងដែរ។ ប្រជាពលរដ្ឋសង្ស័យថាបុរសខាងលើបើកម៉ូតូក្នុងស្ថានភាពស្រវឹងទើបជ្រុលទៅកៀរខឿនពុះចែកទ្រូងផ្លូវ ហើយខ្ទាតបោកទៅនឹងបង្គោលប៉ាន់ណូបែបនេះ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ប្រហែលមួយសន្ទុះមានបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅមើល ហើយមានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខបានមកពិនិត្យភ្លាមៗផងដែរ តែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យសពខាងលើភ្លាមៗ និងមិនមានអត្តសញ្ញាណប័ណ្ណជាប់ខ្លួនទេ មានតែកាត ការងារជាកម្មកររោងចក្រស្បែកជើង យ៉េន យុត មិនដឹងរស់នៅភូមិណានៅឡើយ។ សមត្ថកិច្ចបានយកសពទៅតម្កល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិចំណែកឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញយកទៅរក្សាទុកដើម្បីរង់ចាំសាច់ញាតិនឹងប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ៕
ដោយ : បន្ទាយ សៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) និងសមាជិកក្រុម បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាលោកនាយក នៃសាលាបឋមសិក្សាវត្តកំពង់ភ្លុក ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ មន្ត្រីក្រុមការងារបានឲ្យដឹងកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ថា: អំណោយរួមមាន៖ ថវិកា, គ្រឿងឧបភោគបរិភោគ, សម្ភារប្រើប្រាស់ក្នុងការងាររដ្ឋបាល រួមនិងសម្ភារសិក្សាជាច្រើនមុខទៀត។ កញ្ចប់ជំនួយសប្បុរសធម៌នេះគឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថម្ភដល់សិស្សានុសិស្ស ទ្រទ្រង់ការបង្ហាត់បង្រៀន ព្រមទាំងជួយឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូនៅក្នុងសាលា បានមួយកម្រិតផងដែរ។ សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖ – លោក ហេង វ៉ាពុទ្ធិរាជ – លោក ទេព បូវីន – កញ្ញាវេង នុជម៉ានយ៉ាន – លោក ម៉ុល គុណពិសិដ្ឋ – លោក លឹម តារា – លោក […]
ប្រែសម្រួល៖រតនា តូក្យូ៖ សហរដ្ឋអាមេរិកកំពុងរៀបចំផែនការបម្រុងសម្រាប់ការដាក់ពង្រាយកងកម្លាំងយោធានៅប្រទេសជប៉ុន និងហ្វីលីពីន ក្នុងករណីមានអាសន្នទាក់ទងនឹងតៃវ៉ាន់ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន។ ផែនការទាំងនេះនឹងត្រូវបញ្ចូលទៅក្នុងផែនការប្រតិបត្តិការរួមគ្នាលើកដំបូង ដែលនឹងត្រូវរៀបចំនៅខែធ្នូ នេះបើយោងតាមការរាយការណ៍របស់ក្យូដូកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៤ ខែវិច្ឆិកា) ដោយដកស្រង់ប្រភពដែលជិតស្និទ្ធនឹងទំនាក់ទំនងជប៉ុន-អាមេរិក។ កងអនុសេនាធំទ័ពជើងទឹកអាមេរិក ដែលមានប្រព័ន្ធកាំជ្រួចចល័តច្រើនកាំភ្លើង HIMARS (High Mobility Artillery Rocket System) នឹងត្រូវដាក់ពង្រាយនៅតាមបណ្តោយខ្សែកោះណានសៃរបស់ជប៉ុន ដែលលាតសន្ធឹងពីក្យូស្យូ ទៅកោះយ៉ូណាគុនិជិតតៃវ៉ាន់ នេះបើតាមក្យូដូ។ ចាប់តាំងពីដំណាក់កាលដំបូង ប្រសិនបើស្ថានភាពអាសន្នតៃវ៉ាន់កាន់តែមានសភាពធ្ងន់ធ្ងរ មូលដ្ឋានបណ្តោះអាសន្ននឹងត្រូវបង្កើតឡើងនៅលើកោះដែលមានប្រជាជនរស់នៅ ដោយផ្អែកលើគោលការណ៍ណែនាំយោធាអាមេរិកសម្រាប់ការបញ្ជូនទ័ពជើងទឹកជាក្រុមតូចៗទៅកាន់ទីតាំងជាច្រើន នេះបើតាមរបាយការណ៍បន្ថែម។ កងកម្លាំងយោធាជប៉ុនត្រូវបានរំពឹងថានឹងចូលរួមជាចម្បងក្នុងការគាំទ្រផ្នែកភស្តុភារដល់អង្គភាពទ័ពជើងទឹក រួមមានការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងគ្រាប់រំសេវ នេះបើតាមរបាយការណ៍បានឱ្យដឹង។ ក្យូដូបានបន្ថែមថា កងទ័ពជើងគោកអាមេរិកនឹងដាក់ពង្រាយអង្គភាពកងកម្លាំងប្រតិបត្តិការពហុវិស័យ (Multi-Domain Task Force) ដែលមានប្រព័ន្ធបាញ់ចម្ងាយឆ្ងាយនៅប្រទេសហ្វីលីពីន។ ក្រសួងការពារជាតិជប៉ុន និងហ្វីលីពីនមិនអាចទាក់ទងសុំការបញ្ជាក់បានភ្លាមៗនោះទេ។ ស្ថានទូតអាមេរិកនៅទីក្រុងម៉ានីលបដិសេធមិនធ្វើអត្ថាធិប្បាយ។ នៅពេលត្រូវបានសួរអំពីរបាយការណ៍នេះកាលពីថ្ងៃចន្ទ ក្រសួងការបរទេសប៉េកាំងបានថ្លែងថា តៃវ៉ាន់គឺជា “ផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន”។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ោ នីង បានថ្លែងថា “ចិនប្រឆាំងយ៉ាងម៉ឹងម៉ាត់ចំពោះប្រទេសពាក់ព័ន្ធនានាដែលប្រើប្រាស់បញ្ហាតៃវ៉ាន់ជាលេសដើម្បីពង្រឹងការដាក់ពង្រាយកម្លាំងយោធាក្នុងតំបន់ បង្កភាពតានតឹង និងការប្រឈមមុខដាក់គ្នា ព្រមទាំងប៉ះពាល់ដល់សន្តិភាព […]
ប្រែសម្រួល៖ រតនា បុរសចិនម្នាក់ត្រូវបានជួយសង្គ្រោះចេញពីអណ្តូងទឹកស្ងួតដែលមានជម្រៅ១២ម៉ែត្រ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីគាត់បានធ្លាក់ដោយចៃដន្យ និងជាប់នៅក្នុងនោះអស់រយៈពេលបីថ្ងៃ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ព្រៃមួយក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុកមៃសត ខេត្តតាក់។ នៅល្ងាចថ្ងៃអាទិត្យ សមាជិកក្រុមល្បាតដែលដើរកាត់តំបន់នោះបានឮសំឡេងយំរបស់នរណាម្នាក់ ប៉ុន្តែមិនច្បាស់ថាមកពីទីណាទេ។ មេបញ្ជាការបានស្រែកហៅ ហើយបុរសរូបនោះបានស្រែកឆ្លើយតប ដូច្នេះពួកគេបានចាប់ផ្តើមស្វែងរកគាត់ និងហៅក្រុមសង្គ្រោះពីមូលនិធិមៃសត ពិតក្ការ។ ដោយដើរចូលទៅក្នុងព្រៃប្រមាណ៥០០ម៉ែត្រ ក្រុមសង្គ្រោះបានរកឃើញបុរសចិនអាយុ២២ឆ្នាំ ដែលត្រូវបានកំណត់អត្តសញ្ញាណថាជា រ្យូ ជួន-អាយ ជាប់នៅបាតអណ្តូងទឹកចាស់មួយដែលស្ងួត មានជម្រៅប្រមាណ១២ម៉ែត្រ។ អណ្តូងនោះគ្មានគម្របទេ។ ក្រុមសង្គ្រោះបានចំណាយពេលយ៉ាងតិច៣០នាទីដើម្បីទាញគាត់ឡើង។ គាត់ខ្សោយខ្លាំងណាស់ ហើយខ្លួនប្រាណរបស់គាត់មានស្នាមជាំគ្រប់កន្លែង។ ទោះយ៉ាងណា ស្ថានភាពរបស់គាត់មិនធ្ងន់ធ្ងរទេ តាមការបញ្ជាក់របស់ក្រុមសង្គ្រោះ។ បុរសរូបនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមៃសត ដែលនៅទីនោះគាត់បានប្រាប់អ្នកបកប្រែថា គាត់បានជាប់នៅក្នុងអណ្តូងអស់រយៈពេលបីថ្ងៃ ដោយមិនអាចញ៉ាំឬដេកបានទេ។ គាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកដែលបានជួយគាត់។ អ្នកសង្គ្រោះម្នាក់បាននិយាយថា កាលពីបីថ្ងៃមុន អ្នកមូលដ្ឋានខ្លះបាននិយាយថាពួកគេបានឮសំឡេងយំនៅក្នុងតំបន់នោះ ប៉ុន្តេពួកគេភ័យខ្លាចពេកមិនហ៊ានទៅរក ព្រោះតំបន់នោះងងឹត និងស្ងាត់។ ក្រុមល្បាតបានទាក់ទងប៉ូលិសអន្តោប្រវេសន៍ដើម្បីស៊ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុ និងរបៀបដែលបុរសរូបនោះចូលមកក្នុងតំបន់នេះ។ គម្របនឹងត្រូវដាក់លើអណ្តូងដើម្បីការពារកុំឱ្យឧបទ្ទវហេតុបែបនេះកើតឡើងម្តងទៀត មន្ត្រីបានឱ្យដឹង៕
ប្រែសម្រួល៖ តារា វីលនៀស៖ យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន DHL បានធ្លាក់នៅក្បែរព្រលានយន្តហោះវីលនៀសប្រទេសលីទុយអានី កាលពីថ្ងៃចន្ទ (ថ្ងៃទី២៥ ខែវិច្ឆិកា) ប្រហែលម៉ោង ០៣:៣០ GMT ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស នេះបើតាមការប្រាប់ទីភ្នាក់ងារ Reuters ដោយមន្ត្រីព្រលានយន្តហោះ ប៉ូលិស និងពន្លត់អគ្គិភ័យ។ យន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ SWIFT ជំនួសឱ្យក្រុមហ៊ុន DHL ដែលហោះហើរចេញពីក្រុងឡាយហ្ស៊ិច បានធ្លាក់លើផ្ទះមួយខ្នង នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិរបស់រដ្ឋាភិបាល។ មនុស្សទាំងអស់នៅក្នុងផ្ទះនោះបានរួចជីវិត លោកបានបន្ថែម។ នៅម៉ោងប្រហែល ០៥:៣០ GMT គេឃើញអ្នកពន្លត់អគ្គិភ័យកំពុងបាញ់ទឹកទៅលើផ្សែងដែលហុយចេញពីអគារមួយ ដែលស្ថិតនៅចម្ងាយប្រហែល ១,៣ គីឡូម៉ែត្រភាគខាងជើងផ្លូវរត់យន្តហោះនៃព្រលានយន្តហោះក្នុងរាជធានីលីទុយអានី។ គេឃើញមានវត្តមានប៉ូលិស និងរថយន្តពេទ្យជាច្រើន នៅក្បែរនោះ ហើយផ្លូវធំៗជាច្រើនខ្សែនៅជុំវិញត្រូវបានបិទ៕ ប្រភព៖ Reuters/rc
ប្រែសម្រួល៖រតនា ដ្រូនដែលគ្មានអត្តសញ្ញាណត្រូវបានគេឃើញកាលពីសប្តាហ៍មុននៅលើមូលដ្ឋានអាកាសយានដ្ឋានចក្រភពអង់គ្លេសចំនួនបី ដែលមានប្រតិបត្តិការកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជាក់ដោយប្រទេសទាំងពីរ ប៉ុន្តេមិនបានបញ្ជាក់បន្ថែមអំពីអ្នកដែលអាចបានបញ្ជូនឧបករណ៍ហោះហើរទាំងនេះទេ។ ដ្រូនទាំងនេះបានលេចឡើងនៅពេលផ្សេងៗគ្នារវាងថ្ងៃពុធ និងថ្ងៃសៅរ៍ ដោយហោះហើរនៅពីលើមូលដ្ឋានកងទ័ពអាកាសរបស់ព្រះរាជាណាចក្រអង់គ្លេស Mildenhall, Feltwell និង Lakenheath នៅភាគខាងកើតប្រទេសអង់គ្លេស ដែលកងទ័ពអាមេរិកប្រើប្រាស់សម្រាប់មុខងារកងទ័ពអាកាស។ “ចំនួនប្រព័ន្ធអាកាសយានគ្មានមនុស្សបើក (UAS) មានការប្រែប្រួល ហើយមានទំហំ និងការរៀបចំខុសៗគ្នា” នេះបើតាមអ្នកនាំពាក្យកងទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុបបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ លោកបានបន្ថែមថា “ថ្នាក់ដឹកនាំមូលដ្ឋានបានសន្និដ្ឋានថា គ្មានការរំលោភបំពានណាមួយប៉ះពាល់ដល់អ្នករស់នៅក្នុងមូលដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឡើយ” ដោយមិនបានបង្ហាញថាតើពួកគេបកស្រាយថាមានចេតនាអាក្រក់ឬយ៉ាងណានោះទេ។ ប្រទេសទាំងពីរមិនចង់ធ្វើការអធិប្បាយបន្ថែមទេ ទោះបីជាមានសំណួរជាច្រើនដែលឧប្បត្តិហេតុទាំងនេះអាចបង្កើតឡើងក៏ដោយ។ ប៉ុន្តេការសង្កេតឃើញនេះកើតឡើងបន្ទាប់ពីរបការរាយការណ៍របស់កាសែត Wall Street Journal កាលពីខែតុលាដែលបាននិយាយថា ឧបករណ៍ស្រដៀងគ្នាជាច្រើនត្រូវបានគេឃើញហោះហើរលើមូលដ្ឋានយោធានៅរដ្ឋ Virginia និង Nevada ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ មន្ត្រីមួយចំនួនសង្ស័យថា ភ្នាក់ងាររុស្ស៊ី ឬចិនប្រហែលជាបានដាក់ពង្រាយដ្រូនទាំងនេះដើម្បីលួចស៊ើបការណ៍ទ្រព្យសម្បត្តិយោធាអាមេរិក។ ប៉ុន្តេកងទ័ពមិនអាចបាញ់ទម្លាក់ពួកវាដោយគ្រាន់តែសង្ស័យថាលួចស៊ើបការណ៍នោះទេ ដោយសារហានិភ័យសុវត្ថិភាពចំពោះជនស៊ីវិល។ មូលដ្ឋាននៅ Mildenhall គឺជាទីតាំងនៃកងទ័ពអាកាសបំពេញប្រេងលេខ១០០ ដែលជាស្នាកងទ័ពអចិន្ត្រៃយ៍តែមួយគត់របស់សហរដ្ឋអាមេរិកនៅអឺរ៉ុបដែលអនុវត្តប្រតិបត្តិការបំពេញប្រេងលើអាកាស។ Lakenheath មានមូលដ្ឋានកងទ័ពអាកាសលេខ៤៨របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ដែលជាគ្រឹះនៃសមត្ថភាពប្រយុទ្ធរបស់ខ្លួននៅអឺរ៉ុប ដែលល្បីល្បាញក្នុងការហោះហើរបេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានចាប់តាំងពីហេតុការណ៍ ៩/១១ មក៕
ដោយ៖ តារា ពេលនិយាយអំពីការរួមភេទ យើងភាគច្រើនដឹងស្រាប់ថាការរួមភេទជាប្រចាំមានអត្ថប្រយោជន៍ច្រើន។ ទោះជាយ៉ាងណា អ្នកប្រហែលជាភ្ញាក់ផ្អើលនឹងអត្ថប្រយោជន៍ជាច្រើននៃការរួមភេទដែលមានសុខភាពល្អ ចាប់ពីការកាត់បន្ថយភាពតានតឹង រហូតដល់ការកាត់បន្ថយហានិភ័យនៃជំងឺមហារីក ឬបញ្ហាបេះដូង។ យោងតាមការសិក្សាថ្មីៗ ការរួមភេទជាប្រចាំអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខុមាលភាពរបស់អ្នក។ នេះដោយសារតែការរួមភេទគឺដូចសកម្មភាពរាងកាយផ្សេងទៀតដែរ ហើយអត្ថប្រយោជន៍ដែលវាផ្តល់ឱ្យអាចបង្កើនអាយុកាលរបស់អ្នក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗនៃការរួមភេទជាប្រចាំ។ ១. បង្កើនប្រព័ន្ធភាពស៊ាំ៖ ការរួមភេទមួយទៅពីរដងក្នុងមួយសប្តាហ៍ជួយពង្រឹងប្រព័ន្ធភាពស៊ាំ យោងតាមការស្រាវជ្រាវដែលបានចុះផ្សាយក្នុង Psychological Reports។ ពួកគេរកឃើញថា អ្នកដែលរួមភេទមួយឬពីរដងក្នុងមួយសប្តាហ៍មានការកើនឡើង ៣០ភាគរយនៃ IgA (អង់ទីគ័រដែលបង្ហាញពីភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរបស់យើង) បើប្រៀបធៀបទៅនឹងអ្នកដែលមិនរួមភេទ។ ទោះជាយ៉ាងណា លោក Clifford Lowell មកពីសាកលវិទ្យាល័យ California-San Francisco ក៏បានលើកឡើងថា អ្នកដែលសកម្មផ្លូវភេទប្រឈមនឹងភ្នាក់ងារឆ្លងច្រើនជាងអ្នកដែលមិនសកម្មផ្លូវភេទ។ សំណាងល្អ ប្រព័ន្ធភាពស៊ាំឆ្លើយតបទៅនឹងភ្នាក់ងារឆ្លងទាំងនេះដោយផលិត IgA បន្ថែម ដែលអាចជួយការពារប្រឆាំងនឹងជំងឺផ្តាសាយ និងផ្តាសាយធំ។ ២. អត្ថប្រយោជន៍សម្រាប់បេះដូង៖ សកម្មភាពរាងកាយដែលហាត់ប្រាណបេះដូងគឺល្អសម្រាប់សុខភាពរបស់អ្នក ហើយជាការល្អអ្នកគួរតែហាត់ប្រាណបីទៅប្រាំដងក្នុងមួយសប្តាហ៍ដើម្បីរក្សាបេះដូងឱ្យមានសុខភាពល្អ។ សំណាងល្អ នេះរួមបញ្ចូលទាំងការរួមភេទផងដែរ! ដូចការហាត់ប្រាណយ៉ាងខ្លាំងដែរ ការរំភើបផ្លូវភេទបង្កើនអត្រាចង្វាក់បេះដូង ដោយចំនួនដងនៃបេះដូងក្នុងមួយនាទីឡើងដល់កំពូលក្នុងអំឡុងពេលរីកចម្រើន។ បុរសជាពិសេស ត្រូវបានបង្ហាញថាទទួលបានអត្ថប្រយោជន៍ពីការរួមភេទ។ ការសិក្សាដែលបានចុះផ្សាយក្នុង American Journal […]
ប្រែសម្រួល៖តារា លោក Ruben Amorim បានស្នើឱ្យអ្នកគាំទ្រ Manchester United មានការអត់ធ្មត់ ដោយព្រមានថាក្រុមរបស់គាត់នឹង “ជួបការលំបាកក្នុងរយៈពេលវែង” ខណៈពួកគេកំពុងព្យាយាមយល់ពីយុទ្ធសាស្ត្ររបស់គាត់។ United បានបង្ហាញសញ្ញាវិជ្ជមានខ្លះៗក្នុងការប្រកួតស្មើជាមួយ Ipswich Town ប៉ុន្តែក៏នៅបង្ហាញនូវទម្លាប់អាក្រក់ដែលធ្លាប់មាន ដែលលោក Amorim ទទួលស្គាល់ថានឹងត្រូវការពេលវេលាច្រើនជាងមួយឬពីរសប្តាហ៍ដើម្បីកែលម្អ។ “នេះជាលីគដ៏លំបាក។ កីឡាកររបស់ខ្ញុំគិតច្រើនពេកក្នុងអំឡុងពេលប្រកួត។ អ្នកអាចដឹងបាន។ មិនមែនគ្រាន់តែពេលមានបាល់ប៉ុណ្ណោះទេ ប៉ុន្តែពេលពួកគេត្រូវឈរនៅទីតាំងណាក្នុងទីលាន” គាត់បាននិយាយ។ “យើងបាត់បង់បាល់ខ្លះ។ នៅពេលដែលអ្នកចាប់ផ្តើមបែបនេះជាមួយគ្រាប់បាល់មួយ អ្នកត្រូវគ្រប់គ្រងល្បឿន។ យើងមិនអាចធ្វើវាបាននៅពេលនេះទេ ប៉ុន្តែពួកគេពិតជាបានព្យាយាម។” “អ្នកត្រូវរក្សាបាល់និងដឹងពីចង្វាក់ប្រកួត។ យើងកំពុងធ្វើអ្វីខ្លះមិនត្រឹមត្រូវពេលវេលា។ យើងត្រូវដោះស្រាយបញ្ហានេះ។” “ប្រសិនបើអ្នកមើលវគ្គទីមួយ យើងមានការភ័យខ្លាចបន្តិច។ នៅពេលដែលយើងមិនមានពេលហ្វឹកហាត់ យើងមានតែពីរថ្ងៃ ពួកគេមានការច្របូកច្របល់បន្តិច។ អ្នកអាចដឹងបានពីទិន្នន័យ។” “វាពិបាកនឹងរំពឹងអ្វីនៅពេលនេះ” គាត់បានបន្ថែម។”វាមិនមែនជាការភ្ញាក់ផ្អើលទេ [ដែលកីឡាករជួបការលំបាក] ប៉ុន្តែអ្នកត្រូវឃើញវាក្នុងការប្រកួត។ នោះហើយជាមូលហេតុដែលខ្ញុំមានការព្រួយបារម្ភបន្តិច។” “យើងត្រូវរកវិធី [ដើម្បីបញ្ជូនគំនិតឱ្យបានលឿន]។ វិធីតែមួយគត់ដើម្បីធ្វើវាគឺយើងមានការប្រកួត ហើយកីឡាករដែលមិនបានលេងត្រូវហ្វឹកហាត់។” “ដោយគ្មានពេលវេលា យើងត្រូវរកពេលវេលា ហើយនោះជាវិធីតែមួយគត់។ កីឡាករខ្លះនឹងលេង ហើយថ្ងៃបន្ទាប់កីឡាករខ្លះនឹងហ្វឹកហាត់លើគំនិតរបស់យើង។ បន្ទាប់មកពួកគេនឹងផ្លាស់ប្តូរទីតាំង។” “អ្វីដែលខ្ញុំបានយល់ថ្ងៃនេះគឺថា […]
ដោយ៖សហការី ភ្នំពេញ៖ក្មេងជំទង់២នាក់បានស្លាប់នៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លាប់ទាំងអស់គ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ខែវិច្ចិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ អ្នកស្លាប់ទី១ឈ្មោះ បាត់ សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ធ្វើការងាររោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅស្រុងបាភ្នំខេត្តព្រៃវែង។ អ្នកស្លាប់ទី២ឈ្មោះ ហ៊ឹម រតនា ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សាក្សីនិយាយថា នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខផ្សារត្រពាំងថ្លឹងស្រាប់តែបើកវ៉ាជែងទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកបណ្តាលឲ្យរេចង្កូតជ្រុលទៅខាងឆ្វេងដៃបុកកាងរថយន្តកុងតឺន័រពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 3-0674 បើកបរដោយបុរសម្នាក់ធ្វើដំណើរនៅផ្លូវម្ខាងទៀតក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនទាំងម៉ូតូកិនទាំងមនុស្សបណ្ដាលឲ្យស្លាប់ទាំង២នាក់នៅកន្លែងយ៉ាងអាណោចអាធ័មបំផុត។ បន្ទាប់ពីកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅថ្ងៃក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរៀងៗខ្លួន៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នាពេលដ៏ខ្លីខាងមុខ។ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំនោះ នាសាលប្រជុំ ក សាលាខេត្ត។វត្តមានកិច្ចប្រជុំក៏មានក៏មានការចូលរួមពីលោក-លោកស្រី អភិបាលរង ខេត្ត តំណាងស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល រង ក្រុង-ស្រុកពាក់ព័ន្ធរួមទាំងអភិបាលរងខេត្តទទួលចុះពង្រឹងស្រុកម៉ឆឡៃនិងអភិបាលស្រុកម៉ឆឡៃផងដែរ ។ មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរ ជំនាញនិងកងកម្លាំងបានឡើងធ្វើបទអន្តរាគមន៍។ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥-មេបញ្ជាការទិសបន្ទាយមានជ័យនិងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានឡើងបង្ហាញលម្អិតពីការងារខាងលើនិងតួនាទីរបស់អង្គភាពនិងមន្ត្រីអ្នកពាក់ព័ន្ធដើម្បីឲ្យយកទៅត្រៀមអនុវត្តឲ្យបានលទ្ធផលជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់ ពោលគឺអនុវត្តឲ្យម៉ឺងម៉ាត់តាមភារកិច្ចធ្វើយ៉ាងណាត្រូវធានាឲ្យបាននូវការការពារសន្តិសុខ រក្សាសុវត្ថិភាព លទ្ធផលផ្លែផ្កាជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញមកចូលរួមប្រកបដោយប្រសិទ្ធភាព៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវមានភារកិច្ចធ្វើយ៉ាងណាត្រូវធានាឲ្យបាននូវការការពារ សន្តិសុខ រក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញមកចូលរួមប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះកម្លាំងនគរបាលចរាចរណ៍ ត្រូវរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនក្បួនរថយន្តថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ មន្ត្រីរាជការ ប្រជាពលរដ្ឋឲ្យបានល្អ និងកុំឲ្យមានការកកស្ទះដល់ដំណើរការប្រារព្ធពិធី៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ អគារសិក្សា, អគារអន្តេវាសិកដ្ឋាននិងសមិទ្ធផលនានានៅសាលារៀនចុងវ៉ានៅឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ។នេះបើតាមសមាគមខ្មែរ ចិនស្រុកមង្គលបូរីអោយដឹងកាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ ។ អញ្ជើញជាអធិបតីភាពក្នុងពិធីនោះ មានលោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ-ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ អគ្គមហាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ លោកអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា និងចូលរួមដោយឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញាពីច្រើនមជ្ឈដ្ឋាននិងចម្រុះសមាសភាព ។ លោកឧកញ៉ា អ៊ឹង វណ្ណា ម៉ៅ ប្រធានសមាគមខ្មែរ ចិនស្រុកមង្គលបូរីឲ្យដឹងថា: សាលាចុងវ៉ានេះបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩៣៥ ដែលបច្ចុប្បន្នមានទីតាំងនៅខាងជើងវត្តឬស្សីក្រោកស្ថិតក្នុងឃុំ ឬស្សីក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។ សាលារៀនបានបើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ១៩៩៥ ដែលដឹកនាំនិងគ្រប់គ្រងដោយ លោកគួយ គាំ ។ ដល់ឆ្នាំ១៩៩៥ សមាគមទិញដីពង្រីកសាលាដល់ទំហំ២៥,០០០ម៉ែត្រក្រឡា។ នេះដោយសារមានការយកចិត្តទុកដាក់ពីបងប្អូនថ្នាក់ដឹកនាំ សមាជិកសមាគមខ្មែរចិនស្រុកមង្គលបុរី ពិសេសសមាគមខ្មែរចិននៅកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងការជ្រោមជ្រែងពីអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ។ ដោយមានការអនុញ្ញាតនិងទទួលស្គាល់ជាផ្លូវការតាមរយៈប្រកាសលេខ ០៣៦០ / […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : មន្ត្រីអាជ្ញាធរដែនដី ជំនាញសាធារណការនិងដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ កងកម្លាំងនគរបាល យោធានិងប្រជាពលរដ្ខបាននាំគ្នាដុតដៃដុតជើងប្រើទូកស្មាច់ធ្វើក្បននិងស្ពានពោងចម្លងពលរដ្ឋ សិស្សានុសិស្ស ជាពិសេសអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះត្រូវទៅសម្រាលកូនជាបណ្តោះអាសន្នបន្ទាន់ គឺបន្ទាប់ពីរថយន្តធុនធំដឹកស្រូវបង្កបាក់ស្ពានដែកបេឡ ហើយកាត់ផ្តាច់ចរាចរណ៍កាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង១៩យប់ កន្លងមកនៅភូមិអូរភូមិ ឃុំផ្គាំស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។នេះបើតាមលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានអោយសារព័ត៌មានដឹងកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ។ យោងប្រភពអោយដឹងថា ស្ពានដែកបេឡេនៅភូមិអូរឃុំផ្គាំស្រុកស្វាយចេកនេះមានប្រវែងបណ្តោយ៣២ម៉ែត្រ ទទឹង៤ម៉ែត្រ ជាស្ពានមានសភាពចាស់ទ្រុឌទ្រោម ព្រោះជាដែកស្ពានចាស់ ហើយត្រូវបានអាជ្ញាធរខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ក្រសូងអភិវឌ្ឍន៍ជនបទបានយកទៅសាងសង់ជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដើម្បីឆ្លើយតបសំណូមពរពលរដ្ឋនៅឃុំផ្គាំប៉ែកខាងកើត កាលពីរដូវបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ កន្លងមក។ប៉ុន្តែ តាំងពីនោះមក អាជ្ញាធរនិងជំនាញមិនទាន់មានលទ្ធភាពកសាង់សង់ស្ពានដែកឬស្ពានថ្មីនៅឡើយ ។ ក្រោយពីស្ពាននេះបាក់ គេឃើញវត្តមានលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេក លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ពិសេសក្រុមការងារកងកម្លាំងយោធា នគរបាលនិងពលរដ្ឋបានទៅដល់កន្លែងស្ពានបាក់ ហើយនាំគ្នាដុតដៃដុតជើងសម្រុកដាក់ទូកស្មាច់ចម្លងពលរដ្ឋ សិស្សានុសិស្ស អ្នកជំងឺនិងស្ត្រីមានផ្ទៃពោះត្រូវបញ្ជូនទៅសម្រាលកូន។ លោកអភិបាលស្រុកស្វាយចេកនិយាយថា: “ខ្ញុំសូមអរគុណកម្លាំងសរុប ។ក្នុងនោះកម្លាំងវរសេនាតូចលេខ៥១៤នៃកងពលថ្មើរជើងលេខ៥១ ដែលជួយចម្លងប្រជាពលរដ្ឋ ពិសេសកូនសិស្ស […]
សៀមរាប៖ ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភាហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ៩៥ភាគរយហើយ។ អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីឲ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គG15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែងបន្តទៀត៕ អត្ថបទ: លោក យី សុថា
ប្រែសម្រួល៖ រតនា នៅថ្ងៃសុក្រចៅក្រមសហព័ន្ធបានបដិសេធសំណើររបស់គណៈកម្មការមូលបត្រ និងដូរប្រាក់សហរដ្ឋអាមេរិក (SEC) ដែលស្នើសុំដាក់ទណ្ឌកម្មលើលោក Elon Musk បន្ទាប់ពីលោកមិនបានបង្ហាញខ្លួនដើម្បីផ្តល់សក្ខីកម្មតាមបញ្ជាតុលាការសម្រាប់ការស៊ើបអង្កេតរបស់និយ័តករទាក់ទងនឹងការទិញយក Twitter ក្នុងទឹកប្រាក់ ៤៤ ប៊ីលានដុល្លារ។ ចៅក្រម Jacqueline Scott Corley នៅសានហ្វ្រាន់ស៊ីស្កូបានមានប្រសាសន៍ថា ការដាក់ទណ្ឌកម្មលើការអវត្តមានរបស់លោក Musk នៅថ្ងៃទី១០ ខែកញ្ញា មិនមានភាពចាំបាច់ទេ បន្ទាប់ពីមហាសេដ្ឋីដ៏មានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោករូបនេះបានផ្តល់សក្ខីកម្មនៅថ្ងៃទី៣ ខែតុលា និងយល់ព្រមបង់ថ្លៃធ្វើដំណើររបស់ SEC ចំនួន ២,៩២៣ ដុល្លារ។ “ដោយសារស្ថានភាពបច្ចុប្បន្នមិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ដំណោះស្រាយដែលមានអត្ថន័យណាមួយដែលតុលាការអាចផ្តល់ឱ្យបាន សំណើរបស់ SEC គឺលែងមានប្រយោជន៍ទៀតហើយ” នេះជាការសរសេររបស់លោកស្រី Corley។ SEC បានស្នើសុំសេចក្តីប្រកាសមួយដែលថា លោក Musk បានរំលោភបំពានលើដីកាតុលាការចុះថ្ងៃទី៣១ ខែឧសភា ក្នុងការផ្តល់សក្ខីកម្ម។ SEC បានលើកឡើងថា ការត្រឹមតែបង់ថ្លៃធ្វើដំណើរប៉ុណ្ណោះ នឹងមិនអាចរារាំងមនុស្សជាច្រើនពីការមិនគោរពដីកាតុលាការឡើយ “ជាពិសេសចំពោះបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនដូចជាលោក Musk”៕ ប្រភព :Reuters
ប្រែសម្រួល៖ រតនា កាលពីថ្ងៃសុក្រ តុលាការធម្មនុញ្ញបានបដិសេធញត្តិមួយដែលស្នើសុំហាមឃាត់អតីតនាយករដ្ឋមន្ត្រីមហាសេដ្ឋី ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនឱ្យជ្រៀតជ្រែកក្នុងគណបក្សភឿថៃដែលកំពុងកាន់អំណាច និងសមគំនិតជាមួយគណបក្សនេះក្នុងការផ្តួលរំលំរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ ចៅក្រមទាំង៩រូបបានយល់ព្រមថា ញត្តិដែលដាក់ដោយមេធាវី ធីរ៉ាយុទ្ធ ស៊ូវ៉ានកេសន មិនបានបំពេញតាមលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យរបស់តុលាការឡើយ។ ញត្តិនេះបានចោទប្រកាន់ថា លោក ថាក់ស៊ីន កំពុងប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រ និងមានឥទ្ធិពលលើគណបក្សភឿថៃ។ លោក ថាក់ស៊ីនដែលជាឪពុករបស់នាយករដ្ឋមន្ត្រី ប៉ែតុងត្រាន ស៊ីណាវ៉ាត្រា បានបដិសេធជាប់ជានិច្ចថា លោកមានឥទ្ធិពលលើគណបក្សភឿថៃ ចាប់តាំងពីការវិលត្រឡប់មកវិញរបស់លោកពីការនិរទេសខ្លួនឯងអស់រយៈពេល១៥ឆ្នាំក្នុងឆ្នាំ២០២៣។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីការិយាល័យអគ្គមេធាវី (OAG) បានច្រានចោលញត្តិរបស់លោក ធីរ៉ាយុទ្ធ ដែលផ្អែកលើមាត្រា៤៩នៃរដ្ឋធម្មនុញ្ញ។ មាត្រានេះចែងថា គ្មានបុគ្គលណាអាចប្រើប្រាស់សិទ្ធិ ឬសេរីភាពដើម្បីផ្តួលរំលំរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋឡើយ ដោយអនុញ្ញាតឱ្យជនណាដែលដឹងពីសកម្មភាពបែបនេះអាចដាក់ញត្តិទៅអគ្គមេធាវីដើម្បីដាក់សំណើទៅតុលាការរដ្ឋធម្មនុញ្ញ។ ចាប់តាំងពីបានបម្រើទោសដាក់ពន្ធនាគារដែលត្រូវបានព្រះមហាក្សត្រលើកលែងទោស លោក ថាក់ស៊ីនអាយុ៧៥ឆ្នាំ បានធ្វើយុទ្ធនាការសម្រាប់គណបក្សភឿថៃក្នុងការបោះឆ្នោតមូលដ្ឋាន ខណៈដែលធ្វើសំណើគោលនយោបាយទៅរដ្ឋាភិបាលដើម្បីស្តារសេដ្ឋកិច្ចប្រទេសដែលកំពុងធ្លាក់ចុះ។ ការស្ថិតនៅក្រោមការគ្រប់គ្រង ឬឥទ្ធិពលរបស់សមាជិកក្រៅគណបក្ស គឺជាមូលដ្ឋានសម្រាប់ការរំលាយគណបក្សក្រោមច្បាប់ថៃ។ កាលពីដើមឆ្នាំនេះ តុលាការរដ្ឋធម្មនុញ្ញបានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងធំជាងគេរបស់ប្រទេសថៃ គឺគណបក្ស Move Forward ដោយសារយុទ្ធនាការបោះឆ្នោតរបស់ខ្លួនក្នុងការកែប្រែមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថាជាច្បាប់បរិហារកេរ្តិ៍ព្រះមក្សត្រ។ គណបក្សនេះបានឈ្នះការបោះឆ្នោតទូទៅកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាលដោយក្រុមគាំទ្រព្រះមហាក្សត្រ និងក្រុមដែលគាំទ្រដោយយោធា ដែលបន្ទាប់មកបានចូលរួមជាមួយគណបក្សភឿថៃដែលធ្លាប់ជាគូប្រជែង៕ ប្រភព៖Bangkok […]
ដោយ៖ សុខុម ស្ទឹងត្រែងៈ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តព្រះវិហារ និងស្ទឹងត្រែង បានស្ទាក់បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមជាមួយគ្រឿងញៀនចំនួន៣០បេ រថយន្តមួយគ្រឿង កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤ ករណីនេះមន្រ្តីជំនាញបានបញ្ជូនបន្តបន្តនីតិវិធីទៅក្រសួង។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ កាលពីថ្ងៃទី២០វិច្ឆិកា កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន(ក៧)ចុះស្រាវជ្រាវ និងបង្រ្កាបករណីដឹកជញ្ជូនជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣០បេ នៅលើរថយន្តមួយគ្រឿងត្រង់ចំណុចខ្ទមអ្នកតា ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ ស្រុកឆែបខេត្តព្រះវិហារ។ សមត្ថកិច្ចបានតាមមុខសញ្ញារហូតមកដល់ភូមិសាស្រ្តចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលាមេគង្គ តាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅយប់ថ្ងៃទី២១វិច្ឆិកា។ សមត្ថកិច្ចបានឱ្យដឹងទៀតថា៖ ជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យ២នាក់ទី១.ឈ្មោះខាំ ឡេហឺ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិឡាវ។ទី២.ឈ្មោះសា ឡាំផុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ។វត្ថុតាងសង្ស័យជាសារធាតុញៀនចំនួន៣០បេ, រថយន្តមួយគ្រឿង, ទូរសព្ទនិងលិខិតឆ្លងដែន។នៅថ្ងៃដដែលបន្តចូលឆែកបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតក្នុងនោះមានស្រ្តីម្នាក់ផង(ជនជាតិថៃនិងឡាវ)៕
ប្រែសម្រួល៖រតនា វាចាប់ផ្តើមដោយចលនាសន្តិភាពដែលគ្មាននរណាម្នាក់ចង់បាន ហើយបញ្ចប់ដោយការវាយប្រហារមីស៊ីលសាកល្បងដ៏កម្រក្នុងសង្គ្រាម ដែលទីក្រុងម៉ូស្គូបានផ្តល់ការជូនដំណឹងជាមុន ៣០នាទីទៅវ៉ាស៊ីនតោន។ ប្រាំពីរថ្ងៃកន្លងមកនេះ បានផ្លាស់ប្តូរជាមូលដ្ឋាននូវជម្លោះដ៏វែងឆ្ងាយរបស់អ៊ុយក្រែន ក្នុងល្បឿនយ៉ាងលឿនមុនពេលការចូលកាន់តំណែងរបស់លោក Donald Trump នៅខែមករា។ សប្តាហ៍នេះគូសបញ្ជាក់ពីការកើនឡើងយ៉ាងខ្លាំង ដែលទោះបីជាយ៉ាងណាក៏ដោយ មានហានិភ័យរលាយបាត់យ៉ាងឆាប់រហ័សក្នុងភាពនឿយហត់ដែលគ្របដណ្តប់លើសង្គ្រាម ដូច្នេះវាសមនឹងត្រូវសង្ខេបឡើងវិញ។ សេតវិមានបានអនុញ្ញាតជាសាធារណៈឱ្យអ៊ុយក្រែនបាញ់មីស៊ីលដែលខ្លួនបានផ្គត់ផ្គង់ចូលទៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ដែលបានធ្វើឡើងយ៉ាងឆាប់រហ័សកាលពីថ្ងៃចន្ទ។ ទីក្រុងម៉ូស្គូបានឆ្លើយតបដោយប្រើប្រាស់មីស៊ីលចម្ងាយមធ្យមសាកល្បង ដែលមានល្បឿនលើសសំឡេង និងប្រព័ន្ធកំបិតច្រើនដែលជាធម្មតាត្រូវបានរក្សាទុកសម្រាប់តែគ្រាប់បែកនុយក្លេអ៊ែរ ដើម្បីវាយប្រហារទីក្រុង Dnipro កាលពីថ្ងៃព្រហស្បតិ៍។ Putin បានអះអាងថា “Oreshnik” អាចគេចផុតពីការការពារផ្លូវអាកាសរបស់លោកខាងលិចទាំងអស់។ ភាគីទាំងសងខាងបានហៅគ្នាទៅវិញទៅមកថាមិនប្រុងប្រយ័ត្ន – ហើយដោយភាគី ខ្ញុំសំដៅលើសហរដ្ឋអាមេរិក និងរុស្ស៊ី។ នេះកំពុងក្លាយជាសង្គ្រាមមួយយ៉ាងឆាប់រហ័ស ដែលវ៉ាស៊ីនតោនព្យាយាមយ៉ាងអស់ពីសមត្ថភាពដើម្បីផ្លាស់ប្តូរខ្សែកោងចុះក្រោមរបស់អ៊ុយក្រែននៅលើខ្សែបន្ទាត់ខាងមុខ ហើយរុស្ស៊ី ដែលជាអ្នកឈ្លានពាននៅទីនេះតាំងពីដំបូង កំពុងឈានទៅរកវិធីដែលមានហានិភ័យខ្ពស់ជាងមុនក្នុងការស្តារតម្លៃការរារាំងដែលពួកគេបានបាត់បង់ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ គ្មានភាគីណាមួយទំនងជាចូលរួមក្នុងជម្លោះដោយផ្ទាល់ជាមួយគ្នាឡើយ ប៉ុន្តែផ្ទុយទៅវិញ នឹងចូលរួមកាន់តែស្និទ្ធស្នាលក្នុងការប្រយុទ្ធកាន់តែសកលរបស់អ៊ុយក្រែន។ វាជាការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រាំពីរថ្ងៃមុន កំហឹងបានព័ទ្ធជុំវិញការនិយាយអំពីសន្តិភាពដែលមិនបានរំពឹងទុក។ អ្នកពន្លត់អគ្គិភ័យធ្វើការនៅកន្លែងវាយប្រហារដោយមីស៊ីលរុស្ស៊ី ក្នុងអំឡុងពេលវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន នៅក្នុងទីក្រុង Dnipro ប្រទេសអ៊ុយក្រែន ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានទូរសព្ទទៅប្រធានាធិបតីរុស្ស៊ី […]
ដោយ៖ កំចាយ កំពត÷ ថ្នាក់ដឹកនាំសមាគមកាកបាទក្រហមកម្ពុជាបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានចូលរួមបង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឲ្យមានប្រសិទ្ធភាព ព្រោះជនរងគ្រោះតាមរយ:បច្ចេកវិទ្យានេះពិបាកជួយសង្គ្រោះបានទាន់ពេលណាស់។ នាថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពតមានបើកវគ្គបណ្តុះបណ្តាលស្តីពី “បរិយាប័ន្នពិការភាព និងបង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ”។ ថ្លែងបើកវគ្គបណ្តុះបណ្តាលខាងលើ លោកស្រី សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្សនៃសមាគមកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ន ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារដោយប្រព័ន្ធអនឡាញជាបញ្ហាប្រឈម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកុមារ ក្មេងស្រី និងស្ត្រី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព្រោះតែមិនបានដឹងនូវវិធីសាស្រ្តាការពារខ្លួនពីការឆបោក កេងប្រវ័ញ្ច ក៏ដូចជាការរំលោភបំពានគ្រប់ទម្រង់របស់ជនខិលខូច។ ដូច្នេះ នាយក និងមន្រ្តីថ្នាក់កណ្តាល ថ្នាក់សាខា យុវជន និងអ្នកស្ម័គ្រចិត្តមកពីគ្រប់ខេត្តត្រូវយកចិត្តទុកដាក់ស្តាប់រាល់បទបង្ហាញរបស់គ្រូឧទ្ទេសដើម្បីទទួលយកចំណេះដឹងសម្រាប់សាមីខ្លួនម្នាក់ៗ។ លោកស្រីនាយិកាបានបន្តថា ពេលត្រឡប់ទៅវិញ សូមពិភាក្សាគ្នា រួចដាក់ចេញនូវផែនការពង្រឹងការអនុវត្តគោលនយោបាយការពារកុមារនៅតាមសាខារបស់ខ្លួនដោយបន្ស៊ាំជាមួយផែនការថ្នាក់ជាតិដើម្បីបញ្ចៀសកុមារពីការកេងប្រវ័ញ្ចគ្រប់រូបភាព។ បន្ថែមលើនេះក៏ត្រូវបង្កើនឱកាសឲ្យកុមារទទួលបានសិទ្ធិជាមូលដ្ឋានទាំង៤ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបាននូវកិច្ចការពារ និងសិទ្ធិចូលរួមដោយគ្មានការរំលោភបំពាន និងភាពភ័យខ្លាច។ លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការអេផល(APLE)បានបញ្ជាក់ថា ការរំលោភបំពានកុមារតាមរយ:ប្រព័ន្ធអនឡាញមានលក្ខណៈស្មុគស្មាញ មិនងាយស្រួលក្នុងការដោះស្រាយ និងពិបាកជួយសង្គ្រោះឲ្យបានទាន់ពេលវេលាណាស់។ មានតែវិធីម្យ៉ាងគត់ គឺការពារខ្លួនដែលជាជម្រើសដ៏ល្អបំផុត។ លោកនាយកប្រតិបត្តិបានបន្តថា តាមរយ:របាយការណ៍របស់សហរដ្ឋអាមេរិក ក្នុង១ឆ្នាំ នៅជុំវិញពិភពលោកមានកុមាររងគ្រោះតាមប្រព័ន្ធអនឡាញប្រមាណ២១លានករណី។ ដោយឡែកនៅកម្ពុជា ក្នុងឆ្នាំ២០២៣ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ក្នុងសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ រ អហក ចុះថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ ស្តីពីការបិទបញ្ជីចំណូល ចំណាយ ថវិកានិងការធ្វើរបាយការណ៍ បូកសរុប ការអនុវត្តចំណូលចំណាយ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់។នេះបើតាមមន្ត្រីជំនាញថវិកានិងហិរញ្ញវត្ថុអោយដឹងកាលពីព្រឹក ថ្ងៃទី ២២ខែ វិច្ឆិកា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមលោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ , លោកអឿនច័ន្ធ វិសុទ្ធ ប្រធានរតនាខេត្តបន្ទាយមានជ័យ ,ថ្នាក់ដឹកនាំ មន្ត្រីជំនាញទទួលបន្ទុកនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ […]