ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ អនុវត្តន៍តាមណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ផលប៉ះពាល់នៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលា និង ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឲ្យកាន់តែទូលំទូលាយ។ ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានបញ្ចប់ ថ្លែងក្នុងពិធីគោរពទង់ជាតិព្រឹកថ្ងៃចន្ទនេះ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណៈ, សេវាសន្តិសុខសង្គម,ពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង។ បើតាមលោកស្នងការ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺនគរបាលយើងធ្វើឡើងជាប្រចាំក្នុងគោលបំណង បញ្ជ្រៀបការយល់ដឹង ដល់សិស្ស និងប្រជាពលរដ្ឋ ហើយវាក៏ជាការពង្រឹងកិច្ចសហការល្អ រវាងនគរបាលនិងប្រជាជន ដើម្បីងាយស្រួលក្នុងការរួមគ្នា […]
ដោយ : បន្ទាយ បាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យភូមិសាស្រ្ត និងអតីតស្នាក់ការចាស់របស់យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងផ្ទៃក្នុងរបស់យោធភូមិភាគទី៥ និងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ភូមិបាក់ព្រា ឃុំព្រៃចាស់ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ នេះបើតាមមន្ត្រីកងកម្លាំងខាងលើអោយដឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ថា: លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរងនិងពលទាហាន បន្តយកចិត្តទុកដាក់ ល្បាតត្រួតពនិត្យ ការពារ ទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ពិសេសនៅតំបន់ឡូត៍អភិរក្សពូជត្រី ឱ្យបានដាច់ខាត តាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន។ ជាមួយនោះបានថ្លែងអំណរគុណនិងការកោតសរសើរ ចំពោះកងកម្លាំង ទាំងអស់ ដែលបំពេញ ភារកិច្ច ប្រកបដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុង ការ បង្ក្រាបបទល្មើសនេសាទ នាពេលកន្លងមក និងបានប្រគល់ភារកិច្ចបន្តដោយ ត្រូវសហការជាមួយអាជ្ញាធរដែនដី […]
ប្រែសម្រួល៖ លន ស្រស់ ផ្លែឈើមានច្រើនប្រភេទលើទីផ្សារ យើងអាចដឹងពីរសជាតិរបស់វា ប៉ុន្ដែពេលខ្លះយើងក៏មិនប្រាកដថាអាចដឹងពីគុណសម្បត្ដិផ្លែឈើទាំងនោះចំពោះសុខភាពនោះដែរ។ ពពួកផ្លែឈើមួយចំនួនអាចជួយឲ្យបេះដូងយើងមានសុខភាពល្អ សម្រួលសរសៃឈាម និងអាចការពារបេះដូងពីជំងឺផ្សេងៗផង។ ផ្លែឈើទាំងនោះរួមមាន ៖ ១.ផ្លែប៊ឺរី ខ្សែស្រឡាយផ្លែឈើប្រភេទនេះមិនថា ប្លូប៊ឺរី ឬស្ដ្រប៊ឺរី មានមុខងារពិសេសប្រឆាំងនឹងអុកស៊ីតកម្ម។ Anthocyanins ជាសារធាតុម្យ៉ាងមាននៅក្នុងផ្លែប៊ឺរី អាចជួយការពារការរលាក កាត់បន្ថយការកើតស្រេ្ដស ជួយសុខភាពបេះដូង និងជំរុញឲ្យចរន្តឈាមរត់បានស្រួល។ ការសិក្សាបង្ហាញថា បង្កើតទម្លាប់ញ៉ាំទឹកប៊ឺរី មួយពែងប្រចាំថ្ងៃ រយៈពេល ៧ខែ នឹងអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន ១៧%។ ២. ផ្លែក្រូច ផ្លែក្រូចជាផ្លែឈើសម្បូរទៅដោយ វីតាមីន A, C, E និងជាតិសរសៃច្រើនល្អសម្រាប់សុខភាព។ វីតាមីន C មានមុខងារជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារពីពពួកមេរោគ និង ពីជំងឺផ្សេងៗ។ ចំណែកវីតាមីន E ជួយរក្សាសម្ពាធ ឈាម ជំរុញឲ្យឈាមដំណើរការល្អ និងសម្រួលចង្វាក់បេះដូង។ ៣. ផ្លែឪឡឹក ឪឡឹកទុំក្រៅពីរសជាតិឆ្ងាញ់ ក៏ជាអាហារសម្រាប់សុខភាពបេះដូងផងដែរ។ ការសិក្សាបានបង្ហាញ ក្នុងផ្លែឪឡឹកមានផ្ទុកសារធាតុសំខាន់ […]
ដោយ៖ ឧត្តរ ឧត្តរមានជ័យ÷លោកស្នងការរងនគរបាលខេត្តឧត្តរមានជ័យបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរមួយបានកើតឡើងនៅវេលាម៉ោង៨ ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ 2025 នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជាស្នងការរង នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ ទទួលបន្ទុកបេតិកភណ្ឌ បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ជនរងគ្រោះបើកបររថយន្តម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D.6675 បានបុកពីក្រោយរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C.3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវ។ ប្រភពនៅកន្លែងកើតហេតុឲ្យដឹងបន្តថា៖ រថយន្តអាល់ហ្វាតខាងលើបានបើកបរក្នុងល្បឿនលឿន ថែមពុំបានពាក់ខ្សែក្រវាត់សុវត្ថិភាពផង បានធ្វើដំណើរ ពីទិសខាងកើតទៅខាងលិច។នៅពេលមកដល់កន្លែងកើតហេតុ រថយន្តបានបុកទៅនឹងរថយន្តតាកូម៉ាដែលឈប់ចត។ ករណីនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវពីមូលហេតុជាក់លាក់នៃគ្រោះថ្នាក់នេះ៕
ក) មូលហេតុនៃជំងឺនេះវាធ្វើឲ្យមាន៖ – ការឈឺចាប់នៅកដៃ – ម្រាមដៃចាប់កាន់អ្វីៗមិនបាន – គាំងចលនាសន្លាក់ – ស្វិតសាច់ដុំ លោកអ្នកគួរតែមានការចាប់ផ្តើមព្យាបាលដោយចលនាឲ្យបានឆាប់រហ័ស ក្នុងគោលបំណងពត់ចលនាសន្លាក់កដៃដែលបង្កើនចលនាកដៃ និងម្រាមដៃ ការចាប់កាន់វត្ថុផ្សេងៗ និងចលនាការងារប្រចាំថ្ងៃឡើងវិញ ដែលអាចបម្រើការងារបានដូចធម្មតា។ ខ) វិធីព្យាបាល៖ – ព្យាបាលដោយស្អំសរសៃម៉ាស៊ីន Micro Thermy – ព្យាបាលដោយម៉ាស៊ីន Ultrasound – ព្យាបាលដោយបន្ទន់ជាលិកាសាច់ដុំដែលជាប់ស្អិត – ព្យាបាលពត់សន្លាក់កដៃ គ) តើត្រូវធ្វើចលនាលំហាត់ដោយខ្លួនឯងយ៉ាងដូចម្តេចខ្លះ ? – ការបត់និងលា កដៃ – ត្រឡប់បាតដៃផ្កាប់ និងផ្ងារ – ប្រអប់ដៃងាកទៅខាងមេដៃ និងទៅខាងកូនដៃ – ទាញពន្លាតដោយបត់កដៃ – ទាញពន្លាតដោយច្រត់កដៃ – ចលនាបត់លាម្រាមដៃ ការតាមដាន ការពិគ្រោះ ការពិនិត្យព្យាបាល ការស្តារចលនា ប្រចាំថ្ងៃឡើងវិញ ជាមួយគ្រូពេទ្យព្យាបាលដោយចលនាជាការចាំបាច់។ ដូចនេះ នៅពេលលោកអ្នកមានបញ្ហាឈឺនៅកដៃ […]

ភ្នំពេញ៖ ជាទូទៅ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(Double Taxation Agreement –DTA )ផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានសំខាន់ៗមួយចំនួនដល់អ្នកជាប់ពន្ធ ក្នុងនោះមាន ៖ – ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលាភ ពី១៤ %មក ១០% – ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ពី ១៤%មក១០% ឬលើកលែងពន្ធ – ទទួលបានការបន្ធូរបន្ថយពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពី ប្រតិបត្តិការនៃនាវាឬទូក ឬតាមផ្លូវដែក ឬផ្លូវគោកក្នុងចរាចរណ៍អន្តរជាតិក្រោម DTA មក៥០ % – ទទួលបានការលើកលែពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍អន្តរជាតិក្រោម DTA – ទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។ សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល ឬរូបវត្តបុគ្គលត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ជាមុនសិន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវដូចជា ៖ សម្រាប់នីតិបុគ្គល ៖ ១ . វិញ្ញាបនបត្រនិវាសនជន ( Certificate […]
ដោយ៖សហការី ភ្នំពេញ ៖ បុរសម្នាក់បានតាំងខ្លួនជាកងកម្លាំងសមត្ថកិច្ចនគរបាលផ្នែកពន្លត់អគ្គិភ័យ បានចូលផឹកស៊ីក្នុងហាងមួយនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល ហើយមិនបានគិតលុយឱ្យគេរួចថែមទាំងយកទូរសព្ទម្ចាស់ហាងទៅបាត់ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ យោងតាមផេកឈ្មោះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលខាងលើនេះ មិនមែនជាកងកម្លាំង ឬមន្ត្រី របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនោះទេ ។ ករណីនេះ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌកំបូល ដឹកនាំដោយអធិការរង បានធ្វើការស្រាវជ្រាវ ស្វែងរកបុគ្គលខាងលើ រហូតដល់ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដោយបានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ ឃាត់ខ្លួនយកមកសួរនាំនៅស្នាក់ការប៉ុស្តិ៍ ហើយក៏មានអ្នកសារព័ត៌មានតាមទៅសម្ភាសន៍សួរនាំនៅមុខនោះផងដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលខណ្ឌកំបូល នាំយកទៅសាកសួរ និងកសាងសុំណំរឿងបន្តតាមនីតិវិធី៕
ដោយ៖សហការី ភ្នំពេញៈប្រជាពលរដ្ឋប្រមាណ៤០ នាក់ក្នុងចំណោមពលរដ្ឋប្រមាណ ២០០០នាក់ដែលរងគ្រោះដោយសារការវិនិយោគអចលនទ្រព្យដោយទិញដីនិងដាក់លុយបានការប្រាក់បាននាំគ្នាតវ៉ាដោយបិទផ្លូវទទូចស្នើសុំឲ្យជួយអន្តរាគមន៍រកយុត្តិធម៌បន្ទាប់ពីពួកគេបានឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.កម្នាក់ដែលបានឃុបឃិតគ្នាបោកប្រាស់យកលុយពីប្រជាពលរដ្ឋដែលគិតជាទឹកប្រាក់ប្រមាណជិត១៦លានដុលារហើយសមត្ថកិច្ចមិននាំខ្លួនយកទៅចាត់ការ។ ការតវ៉ាបិទផ្លូវនេះធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ខែមេសា នៅមុខទីស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមព័ត៌មានបានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី ២០ ខែមេសាឆ្នាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុនហើយឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនម្នាក់ឈ្មោះទូច សុភាព ដែលបានឃុបឃិតគ្នាឆបោកប្រាក់របស់ពួកគាត់អស់រយៈពេលប្រមាណជាង ២ឆ្នាំមកហើយ។បន្ទាប់ពីឃាត់ខ្លួនទុកនៅមុខស្នាក់ការរហូតដល់ព្រឹកថ្ងៃទី២១ខែមេសានេះពុំមានសមត្ថកិច្ចនាំខ្លួនទៅចាត់ការតាមច្បាប់ឡើយរង់ចាំបញ្ជាពីតុលាការ។ដោយសារតែពុំមានដំណោះស្រាយ នៅវេលាម៉ោង១រសៀលប្រជាពលរដ្ឋរងគ្រោះក៏បាននាំគ្នាកាន់រូបថតសម្ដេចតេជោ, សម្តេចបវរធិបតី និងរូបថតជនដែលឆបោក ព្រមទាំងឯកសារនាំគ្នាបិទផ្លូវដើម្បីឲ្យសមត្ថកិច្ចនិងតុលាការជួយអន្តរាគមន៍ដើម្បីនាំខ្លួនជននោះទៅចាត់ការតាមច្បាប់។ តាមប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា៖ កាលពីអំឡុងឆ្នាំ ២០២២ ក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក មានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលោកដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន,លោកទូច សុភាព ជាស្ថាបនិកក្រុមហ៊ុននិងលោកម៉ៅ ជាតិតា ជាប្រធានទីផ្សារនិងបានអូសទាញឆបោកដោយឲ្យពួកគាត់ទិញដីនិងដាក់លុយដើម្បីវិនិយោគអចលនទ្រព្យដោយបានការប្រាក់ ៥%។ដោយមានការជឿទុកចិត្ត ពលរដ្ឋក៏បាននាំគ្នាប្រមូលលុយ ខ្លះខ្ចីលុយធនាគារ យកលុយ ខ្លះ៥ពាន់ដុល្លារ ខ្លះ១ម៉ឺន ២ម៉ឺនដុល្លារ រហូតទៅដល់ខ្លះជាង ១០ម៉ឺនដុល្លារក៏មាន ហើយបានយកលុយមកវិនិយោគជាមួយក្រុមហ៊ុនដើម្បីយកការប្រាក់។នៅក្នុងការវិនិយោគនោះដោយមានកិច្ចសន្យាត្រឹមត្រូវ។ ប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងទៀតថា៖ នៅពេលដាក់លុយបានការប្រាក់ ខ្លះបានពីរ បីខែ ខ្លះរហូតដល់ ១០ខែ ស្រាប់តែក្រុមហ៊ុនបានរើទីស្នាក់ការវេចបង្វេចរត់បាត់។ក្រោយមកទើបដឹងថាក្រុមហ៊ុនគេចមកនៅខណ្ឌសែនសុខក៏បាននាំគ្នាមកតាមរកតែបិទស្នាក់ការរហូត ហើយនៅល្ងាចថ្ងៃទី២០ខែមេសា […]
ដោយ : បន្ទាយ ភ្នំពេញ ៖ ឧកញ៉ាធំៗនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា(MoU) ដើម្បីបង្កើតមន្ទីរពេទ្យទំនើបដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយគ្រោងចំណាយទុនប្រមាណជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមពិធីចុះហត្ថលេខាបង្កើតមន្ទីរពេទ្យកម្ពុជា ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណានាវេលាខាងលើ។ អ្នកឧកញ៉ា លោកឧកញ៉ាធំៗទាំងនោះរួមមានដូចជា៖ អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា សៀ ឫទ្ធី ជាដើម។ មន្ទីរពេទ្យដ៏ទំនើបថ្មីនេះ គ្រោងសាងសង់នៅឆ្នាំ២០២៦ ហើយនឹងរួចរាល់សម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៨ ខាងមុខ។ ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖ ទី១. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ចំនួន២៣%។ ទី២. លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង […]
ដោយ : បន្ទាយ ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីហិង្សាបង្កឡើងដោយក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូនិងដំបង បានធ្វើសកម្មភាពគប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះម្នាក់ត្រូវនឹងដុំថ្មចំក្បាលរងរបួសសន្លប់បាត់បង់ស្មារតី។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងលើក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបចំនួន៦ នាក់(ស្រី៣នាក់)។ រហូតដល់ម៉ោងប្រមាណ១២និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត។ ក្មេងទំនើងទាំង៨នាក់ ត្រូវបានបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក រួមមាន៖ ម៉ូតូ២គ្រឿង, ដុំថ្មមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។ ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង៨នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដូចការរៀបរាប់ខាងលើពិតប្រាកដមែន។ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងក្មេងទំនើង៨នាក់នោះបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

ដោយ : បន្ទាយ សៀមរាប ៖ តាមរយៈលេខទូរសព្ទបន្ទាន់ (Hotline) 1296 របស់ខ្លួន កងរាជអាវុធហត្ថខេត្តសៀមរាបបានចេញអន្តរាគមន៍និងជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាការងារបង្ក្រាប ទប់ស្កាត់បទល្មើស ក៏ដូចជាការងារសង្គមផ្សេងៗទៀត ក្នុងទូទាំងខេត្តសៀមរាប ។នេះបើតាម មន្ត្រីអាវុធហត្ថខេត្តសៀមរាបអោយដឹងកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ ។ គ្របដណ្តប់ទូទាំងខេត្ត គឺទាំងក្នុងទីប្រជុំជនខេត្ត និងទាំងនៅ១២ក្រុង/ ស្រុកគឺក្រុងសៀមរាប ក្រុងរុនតាឯកសែនជ័យ និងស្រុកពួក ក្រឡាញ់ នគរធំ វ៉ារិន្ទ បន្ទាយស្រី.ស្រីស្នំ.ជីក្រែង សូទ្រនិគម បាគង ស្វាយលើ ។ ជាមួយគ្នានោះដែរ មន្ត្រីអាវុធហត្ថខេត្តសៀមរាបក៏បានបង្ហាញពីទិដ្ឋភាពតាមបណ្ដាគោលដៅ និងសកម្មភាពប្រចាំថ្ងៃរបស់កងរាជអាវុធហត្ថខេត្តសៀមរាបផងដែរ ដែលជាសក្ខីភាពនៃការបំពេញការងារតាមតួនាទី ភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ៕
ដោយ៖ សហការី ភ្នំពេញ ៖ អតីតកីឡាករបាល់ទាត់ជម្រើសជាតិម្នាក់ បានជិះម៉ូតូធ្លាក់ទឹកប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់កាលពីយប់វេលាម៉ោង១០ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះខាងលើមានឈ្មោះ ទេស សម្បត្តិ អាយុ២៨ឆ្នាំ ស្នាក់នៅបុរីទីលាង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅទីតាំងកើតហេតុខាងលើបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក ADV ពាក់ផ្លាកលេខ ភ្នំពេញ1KY-4937 ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនហើយយប់ងងិតផងនោះបណ្តាលឲ្យជ្រុលចង្កូតរអិលធ្លាក់ចូលទឹកប្រឡាយជម្រៅប្រហែល៤ម៉ែត្ររបស់ក្រសួងធនធានទឹកបាត់មួយយប់។ លុះដល់ព្រឹកឡើងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយក្រុមគ្រួសាររកសាកសពនិងម៉ូតូរបស់ជនរងគ្រោះ ក៏រកឃើញសពជនរងគ្រោះនៅក្នុងទឹក ហើយបានស្រង់យកមកលើគោកធ្វើការពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពង់ស្ពឺ៕
ប្រែសម្រួល៖ លនស្រស់ សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Group របស់កូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃចន្ទ (ទី២១មេសា) ថា ក្រុមហ៊ុននេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Posco Holdings សម្រាប់កិច្ចសហប្រតិបត្តិការលើគម្រោងរោងចក្រដែកនៅសហរដ្ឋអាមេរិករបស់ខ្លួន។ ក្រុមហ៊ុន Posco នឹងធ្វើការវិនិយោគដើមទុនក្នុងគម្រោងរោងចក្រដែករបស់ក្រុមហ៊ុន Hyundai Motor Group នៅរដ្ឋលូអ៊ីស្យាណា ហើយក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន។ ក្រុមហ៊ុនផលិតដែកនេះក៏កំពុងពិចារណាលក់ដែកមួយចំនួនដែលនឹងត្រូវផលិតពីរោងចក្រនេះផងដែរ។ ការផលិតគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៩។ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងបានប្រកាសផែនការវិនិយោគទឹកប្រាក់ចំនួន ២១ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកជាមួយប្រធានាធិបតីដូណាល់ ត្រាំ នៅសេតវិមានកាលពីខែមុន។ នៅក្នុងឯកសារដាក់តាមបទបញ្ញត្តិ ក្រុមហ៊ុន Hyundai Steel បានឱ្យដឹងថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ៥,៨ ពាន់លានដុល្លាររួមជាមួយក្រុមហ៊ុន Hyundai Motor Group ដើម្បីសាងសង់រោងចក្រដែកក្នុងរដ្ឋលូអ៊ីស្យាណាដែលមានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២,៧ លានតោន។ លោកត្រាំបានដាក់ពន្ធនាំចូល ២៥ ភាគរយលើកូរ៉េខាងត្បូងនៅខែនេះ ប៉ុន្តែក្រោយមកត្រូវបានពន្យារពេលរយៈពេលបីខែ៕ ប្រភព៖ រ៉យទ័រ
ការតឹងច្រមុះ ឬហៀរសំបោរ អាចបណ្តាលមកពីជំងឺ គ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅច្រមុះជាប់ជាប្រចាំអាចបណ្តាលឲ្យមានការបង្ករោគនៅក្នុង ត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកប្រអប់ឆ្អឹងច្រមុះ ចំពោះមនុស្សចាស់។ ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តដូចខាងក្រោមនេះ៖ ១) ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬ ជាមួយទឹកសេរ៉ូមប្រៃ ២) មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹក សេរ៉ូមប្រៃចូលក្នុងរន្ធច្រមុះទាំងសងខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល ៣) ឆ្ពង់ទឹកក្តៅ ឬទឹកសេរ៉ូមប្រៃ ៤) ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើដៃខ្លាំងៗទេវាអាចបណ្តាលអោយឈឺនិងណែនត្រចៀក ៥) ចំពោះស្ត្រីមានផ្ទៃពោះ ហាមប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការតឹងច្រមុះ។ *សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងករណីការតឹងច្រមុះនិងហៀរសំបោរបន្តរលើសពីមួយសប្តាហ៍ ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងការព្យាបាល ទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ !” ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត
ប្រែសម្រួល៖ស-សម្បត្តិ ហាណូយៈ មហាសេដ្ឋីអចលនទ្រព្យវៀតណាមដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិតពីបទសម្អាតប្រាក់ជាង ១៧ ពាន់លានដុល្លារអាមេរិក នឹងដឹងនៅថ្ងៃចន្ទ (២១ មេសា) ថាតើបណ្តឹងឧទ្ធរណ៍របស់គាត់ប្រឆាំងនឹងសាលក្រមនេះបានជោគជ័យឬអត់ បន្ទាប់ពីគាត់អះអាងថាអ្វីដែលបានកើតឡើងគឺជា «គ្រោះថ្នាក់មួយ»។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ទ្រឿង មី ឡាន បានបរាជ័យក្នុងការប្តឹងប្រឆាំងនឹងទោសប្រហារជីវិតក្នុងសំណុំរឿងដាច់ដោយឡែកមួយ ដែលគាត់ត្រូវបានរកឃើញថាមានទោសពីបទលួចប្រាក់ពីធនាគារពាណិជ្ជសាយហ្គន (SCB) និងការក្លែងបន្លំដែលមានទឹកប្រាក់ចំនួន ២៧ ពាន់លានដុល្លារអាមេរិក។ តុលាការឧទ្ធរណ៍បានសម្រេចថាគ្មានមូលដ្ឋានដើម្បីកាត់បន្ថយទោសរបស់គាត់ទេ ប៉ុន្តែបានថ្លែងថាគាត់នៅតែអាចគេចផុតពីទោសប្រហារជីវិតបាន ប្រសិនបើគាត់ប្រគល់ទ្រព្យសម្បត្តិលួចបានមកវិញចំនួនបីភាគបួននៃទ្រព្យសម្បត្តិដែលបានលួច។ ឥឡូវនេះនាងរង់ចាំសាលក្រមនៃតុលាការឧទ្ធរណ៍នៅទីក្រុងហូជីមិញនៅថ្ងៃចន្ទ បន្ទាប់ពីនាងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិតពីបទល្មើសចំនួនបីក្នុងអំឡុងការជំនុំជម្រះក្តីលើកទីពីរកាលពីខែតុលា។ ក្នុងពាក្យចុងក្រោយរបស់នាងនៅចំពោះមុខតុលាការកាលពីសប្តាហ៍មុន ឡាន បានពណ៌នាអំពីអ្វីដែលបានកើតឡើងថាជា «គ្រោះថ្នាក់មួយ»។ »ចាប់តាំងពីត្រូវបានជាប់ពន្ធនាគារ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាព… ដើម្បីស្វែងរកដំណោះស្រាយល្អបំផុតដើម្បី (ដោះស្រាយ) គម្រោង និងអចលនទ្រព្យរបស់ខ្ញុំ» នាងត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ អាជ្ញាធរ និងឡាន បានពិភាក្សាគ្នានៅក្នុងតុលាការអំពីរបៀបដែលទ្រព្យសម្បត្តិរបស់គាត់អាចត្រូវបានប្រើប្រាស់ដើម្បីសងជនរងគ្រោះដោយបទឧក្រិដ្ឋរបស់គាត់។ «សូមទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ» នាងបានបន្ថែម។ ស្ត្រីវ័យ ៦៨ ឆ្នាំរូបនេះត្រូវបានរកឃើញថាមានទោសពីបទសម្អាតប្រាក់ចំនួន ១៧,៧ ពាន់លានដុល្លារអាមេរិក និងការជួញដូរឆ្លងដែនខុសច្បាប់ចំនួន ៤,៥ ពាន់លានដុល្លារអាមេរិក។ នាងក៏ត្រូវបានរកឃើញថាមានទោសពីបទក្លែងបន្លំសញ្ញាប័ណ្ណដែលមានទឹកប្រាក់រហូតដល់ ១,២ ពាន់លានដុល្លារអាមេរិក។ ក្នុងអំឡុងពេលឧទ្ធរណ៍ ព្រះរាជអាជ្ញាបានស្នើសុំកាត់បន្ថយទោសចំពោះឡាន […]

ប្រែសម្រួល៖ស-សម្បត្តិ ជម្លោះបន្តរវាងរដ្ឋបាលរបស់លោកត្រាំ និងសាកលវិទ្យាល័យហាវឺដ កំពុងបង្កឱ្យមានផលវិបាកសេដ្ឋកិច្ចយ៉ាងគួរឱ្យកត់សម្គាល់សម្រាប់ទីក្រុងបូស្តុន និងក្រុងខេមប្រីដ។ សេតវិមានបានបង្កកថវិកាជាង ២,២ ពាន់លានដុល្លារទៅសាកលវិទ្យាល័យហាវឺដ បន្ទាប់ពីសាកលវិទ្យាល័យបដិសេធមិនព្រមអនុវត្តតាមសំណើរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ដែលទាក់ទងនឹងការដោះស្រាយបញ្ហាប្រឆាំងជនជាតិជ្វីសនៅក្នុងបរិវេណសាកលវិទ្យាល័យ។ កំណែទម្រង់ទាំងនេះរួមមានការផ្លាស់ប្តូរការប្រព្រឹត្តនៃការជ្រើសរើសបុគ្គលិក ការចូលរៀន និងការបង្រៀនរបស់សាកលវិទ្យាល័យហាវឺដ។ ការបង្កកថវិកានេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់រដ្ឋបាល ដែលកំពុងប្រឆាំងនឹងស្ថាប័នអាយវីលីកជាច្រើន រួមទាំងសាកលវិទ្យាល័យផេនស៊ីលវេនីញ៉ា ប្រាវន៍ និងព្រីនស្តុន។ ក្រុមការងាររួមនៃក្រសួងអប់រំសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រឆាំងជនជាតិជ្វីស បានប្រកាសអំពីការកាត់បន្ថយថវិកាបន្ទាប់ពីបានសន្និដ្ឋានថា សាកលវិទ្យាល័យហាវឺដមិនបានដោះស្រាយបញ្ហាប្រឆាំងជនជាតិជ្វីសក្នុងបរិវេណសាកលវិទ្យាល័យឱ្យបានគ្រប់គ្រាន់។ លោក អាឡាន ហ្គាប៊ើ សាកលវិទ្យាធិការសាកលវិទ្យាល័យហាវឺដ បានជំទាស់នឹងការទាមទារទាំងនេះ ដោយបញ្ជាក់ថាវារំលោភលើសិទ្ធិរបស់សាកលវិទ្យាល័យក្រោមវិសោធនកម្មទីមួយ និងលើសពីសិទ្ធិអំណាចរបស់រដ្ឋាភិបាលក្រោមចំណងជើងទី៦។ ក្នុងលិខិតមួយដែលផ្ញើទៅកាន់សហគមន៍ហាវឺដ លោក ហ្គាប៊ើ បានសង្កត់ធ្ងន់ថា គ្មានរដ្ឋាភិបាលណាមួយគួរកំណត់ថាសាកលវិទ្យាល័យឯកជនអាចបង្រៀនអ្វី ជ្រើសរើសនរណាឱ្យចូលរៀននិងធ្វើការ ឬតំបន់សិក្សាណាមួយដែលពួកគេអាចស្វែងរកបាននោះទេ។ ផលប៉ះពាល់សេដ្ឋកិច្ចលើទីក្រុងបូស្តុន និងក្រុងខេមប្រីដកំពុងចាប់ផ្តើមកើតមានឡើងយ៉ាងច្បាស់ ហើយអ្នកជំនាញហៅវាថា “ឥទ្ធិពលរង្វិលជុំនៃទ្រព្យសម្បត្តិ”។ សាកលវិទ្យាល័យហាវឺដ ដែលមានបុគ្គលិកជាង ២០.០០០ នាក់ និងមានទំនាក់ទំនងទៅនឹងវិស័យសេដ្ឋកិច្ចសំខាន់ៗស្ទើរតែទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ កំពុងមើលឃើញផលប៉ះពាល់ក្នុងវិស័យផ្សេងៗ៖ -ទីផ្សារអចលនទ្រព្យថ្លៃៗរបស់ក្រុងខេមប្រីជកំពុងបង្ហាញសញ្ញានៃភាពតានតឹង ដោយអ្នកទិញដែលមានទ្រព្យធនដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញ និងអ្នកលក់ស្ទាក់ស្ទើរក្នុងការដាក់លក់អចលនទ្រព្យ -អត្រាទំនេរនៃអគារវិទ្យាសាស្ត្រជីវិតនៅក្នុងតំបន់បូស្តុនបានឈានដល់ ៣០ ភាគរយនៅចុងឆ្នាំ ២០២៤ -វិស័យបច្ចេកវិទ្យាជីវសាស្ត្រ អចលនទ្រព្យ និងសេវាកម្មបដិសណ្ឋារកិច្ចក្នុងតំបន់កំពុងស្ថិតក្រោមការគំរាមកំហែង ការទាមទាររបស់រដ្ឋបាលលោកត្រាំរួមមានកំណែទម្រង់រដ្ឋាភិបាលនិងភាពជាអ្នកដឹកនាំទូលំទូលាយ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ពលរដ្ឋមានជីវភាពមានការលំបាកនិងពិការភាព៣នាក់លើ៤នាក់ក្នុងគ្រួសារ១ រស់នៅនៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមគារវវន្ទាគោរពថ្លែងអំណរព្រះគុណ អរព្រះគុណនិងសូមទេវតាឆ្នាំថ្មី គុណព្រះរតនត្រ័យ គុណវត្ថុស័ក្តិសិទ្ធិ គុណម្ចាស់ទឹកម្ចាស់ដី ភូមិករ ព្រះធរណី ទឹកដីថ្វាយព្រះពរព្រះសមណញាណ ណាប់ ម៉ុនព្រះវិជ័យនុរ័ក្ខព្រះបាឡាត់គណខេត្តបន្ទាយមានជ័យនិងព្រះសមណាភិរ័តប៉ោ សុឃឿនព្រះបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត ។ ព្រះសមណាភិរ័តប៉ោ សុឃឿនព្រះបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត តំណាងព្រះបល័ដ្ឋគណខេត្ត កាលពីថ្មីៗក្នុងខែខែមេសាឆ្នាំ២០២៥ បាននាំនូវអំណោយប្រទានដ៏ថ្លៃថ្លានូវទេយ្យវត្ថុ បច្ច័យសប្បុរសធម៌ទាំងនោះ ទៅប្រគល់ជូនដោយផ្ទាល់ដល់ខ្ទមរបស់ក្រុមគ្រួសារលោកទេស សុខុម ជាគ្រូឯកជនបង្រៀនភាសាថៃ.ដែលពិការពីកំណើតនិងភរិយា ។ ព្រមទាំងកូនៗដោយកូនស្រីមានជំងឺប្រចាំកាយវៀចឆ្អឹងកងខ្នង ,និងកូនប្រុសវិសម្បទារ ជួបការខ្វះខាតជីវភាព ។ គ្រួសារនេះពឹងលើស្ត្រីជាភរិយាចេញទៅធ្វើការស៊ីឈ្នួលគេ រកម្រៃមកចិញ្ចឹមគ្រួសារ ប៉ុន្តែជាច្រើនខែមកហើយដែលកូនៗមានជម្ងឺ គេមិនអាចចេញទៅធ្វើការបានទេ។រីឯបុរសជាប្តី ក៏មិនមានការបង្រៀនភាសាថៃទៀតដែរ។ អំណោយ ទៅជាតិចតួច ប៉ុន្តែនឹងអាចដោះទ័លនូវការហូបចុកប្រចាំថ្ងៃ។ឯថវិកាសម្រាប់ប្រើជាសោហ៊ុយធ្វើដំណើរនិងការហូបចុកនៅពេលជូនកូនៗទាំងពីរនាក់ដែលពិការនិងមានជម្ងឺទៅសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬមន្ទីរពេទ្យកុមារគន្ធរបុប្ផាទី៤ ខេត្តសៀមរាប។ អំណោយរបស់ព្រះមន្ត្រីសង្ឃ ក្នុងនោះ ក- ព្រះសមណញាណ ណាប់ ម៉ុន ប្រទានសម្ភារ:រួមមាន ៖ […]
ប្រែសម្រួល៖ លនស្រស់ វ៉ាស៊ីនតោន៖ អ៊ីតាលីនិងសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមប្រឆាំងនឹងពន្ធ “រើសអើង” លើសេវាកម្មឌីជីថលកាលពីថ្ងៃសុក្រ ដែលអាចជាសញ្ញាបង្ហាញថា ក្រុងរ៉ូមកំពុងឃ្លាតឆ្ងាយពីការប្រមូលពន្ធដែលបានធ្វើឱ្យវ៉ាស៊ីនតោនរំខាន។ សេចក្តីថ្លែងការណ៍នេះចេញនៅពេលដែលលោកស្រី Meloni បានជួបប្រជុំបន្តបន្ទាប់គ្នាជាមួយលោក Donald Trump និងអនុប្រធានាធិបតីរបស់លោក JD Vance ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីសហរដ្ឋអាមេរិក ដែលផ្ទុយពីការទទួលដ៏ត្រជាក់ជាងចំពោះមេដឹកនាំអឺរ៉ុបផ្សេងទៀត។ ពន្ធរបស់អឺរ៉ុបដែលមានគោលដៅវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ល្បីៗដូចជា Google របស់ Alphabet, Facebook របស់ Meta, Apple និង Amazon គឺជាប្រភពរំខានដ៏យូរអង្វែងសម្រាប់រដ្ឋបាលអាមេរិក រួមទាំងរដ្ឋបាលរបស់លោក Trump ផងដែរ។ អ៊ីតាលីអនុវត្តពន្ធ ៣ ភាគរយលើប្រាក់ចំណូលពីប្រតិបត្តិការអ៊ីនធឺណិតសម្រាប់ក្រុមហ៊ុនឌីជីថលដែលមានការលក់យ៉ាងហោចណាស់ ៧៥០ លានអឺរ៉ូ (៨៥៣,៣៥ លានដុល្លារ) ដែលមានតម្លៃតិចជាង ៥០០ លានអឺរ៉ូក្នុងប្រាក់ចំណូលសម្រាប់រដ្ឋជារៀងរាល់ឆ្នាំ។ “យើងបានឯកភាពគ្នាថា បរិយាកាសមិនរើសអើងលើពន្ធសេវាកម្មឌីជីថលគឺចាំបាច់ដើម្បីអាចឱ្យមានការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាទំនើបបំផុត” ក្រុងរ៉ូមនិងវ៉ាស៊ីនតោនបានថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Meloni ទៅកាន់សេតវិមានកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍នេះ ដែលក៏បានឱ្យដឹងផងដែរថា លោក Trump នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅអ៊ីតាលីនាពេលខាងមុខ មិនបានបញ្ជាក់ថាតើក្រុងរ៉ូមបានប្តេជ្ញាលុបចោលពន្ធនេះឬអត់ទេ។ ទោះបីជាប្រាក់ចំណូលដែលវិធានការនេះបង្កើតមានកម្រិតតិចតួចប្រៀបធៀបក្នុងប្រទេសដែលមានការចំណាយថវិកាសរុបលើសពី ៨០០ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ១៩ ខែមេសាឆ្នាំ២០២៥ លោកអ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ(កក្រក)និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាបានដឹកនាំគណៈកម្មាធិការសាខានិងមានការចូលរួមពីអនុសាខាកក្រកស្រុកស្វាយចេក អនុសាខាកក្រកក្រុងសិរីសោភ័ណ ក្រុមកក្រក ឃុំសង្កាត់លោកមេភូមិ អ្នកស្ម័គ្រចិត្តកក្រក បាននាំអំណោយមនុស្សធម៌របស់ សាខា ទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៤ គ្រួសារ ។ សូមបញ្ជាក់ថាគ្រួសារទាំង២៤គ្រួសារ បានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះមាន÷ ១~ឃុំទ្រាស ស្រុកស្វាយចេក មាន២ភូមិ ស្មើ ៦គ្រួសារ ។ ២~ឃុំស្លក្រាម ស្រុកស្វាយចេក មាន២ភូមិ ស្មើ ២គ្រួសារ ។ ៣~សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ មាន៥ភូមិ ស្មើ៥គ្រួសារ ។ ៤~សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ មាន៤ភូមិ ស្មើ១១គ្រួសារ។ នាឱកាសសាកសួរសុខទុក្ខ លោកអ៊ុំ […]
ប្រែសម្រួល៖ស-សម្បត្តិ ប៉េកាំង៖ ចិន និងកម្ពុជា បានព្រមព្រៀងគ្នាក្នុងការកសាងខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព និងស្ថិរភាពជាមួយគ្នា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលពួកគេបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយដោយក្រសួងការបរទេសចិនកាលពីថ្ងៃសុក្រ (ថ្ងៃទី១៨ ខែមេសា)។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសាងសង់ប្រឡាយធំមួយដែលកម្ពុជាសង្ឃឹមថានឹងផ្លាស់ប្តូរសំណាងសេដ្ឋកិច្ចរបស់ខ្លួន ទោះបីជាការវិនិយោគ និងទំហំនៃគម្រោងត្រូវបានកាត់បន្ថយក៏ដោយ។ កិច្ចព្រមព្រៀងទាំងនេះកើតឡើងនៅពេលបញ្ចប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង ទៅកាន់ប្រទេសចំនួនបីនៅអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលទាំងការឈប់សម្រាកនៅប្រទេសវៀតណាម និងម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសជិតខាងជិតស្និទ្ធ ក្នុងបរិបទនៃភាពតានតឹងពន្ធគយរវាងចិន និងសហរដ្ឋអាមេរិក។ “ចិនគាំទ្រកម្ពុជាក្នុងការសាងសង់គម្រោងអភិរក្សធនធានទឹករួមបញ្ចូលគ្នាហ្វូណនតេជោ ស្របតាមគោលការណ៍នៃភាពអាចអនុវត្តបាន និងនិរន្តរភាព” នេះបើតាមសេចក្តីថ្លែងការណ៍រួម។ គម្រោងប្រឡាយនេះ ដែលពីមុនត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ១,៧ ពាន់លានដុល្លារអាមេរិក – ជិត ៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ប្រទេស – និងមានប្រវែង ១៨០ គីឡូម៉ែត្រ ឥឡូវនេះត្រូវបានវាយតម្លៃថាមានតម្លៃ ១,១៦ ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រវែង ១៥១,៦ គីឡូម៉ែត្រ នេះបើតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែករបស់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសុក្រ។ គម្រោងនេះនឹងត្រូវផ្តល់ហិរញ្ញប្បទានតាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន សេចក្តីថ្លែងការណ៍បានបង្ហាញថា វិនិយោគិនកម្ពុជាកាន់កាប់ភាគហ៊ុន ៥១ ភាគរយ និងវិនិយោគិនចិនកាន់កាប់ ៤៩ ភាគរយ។ […]
