ប្រែសម្រួល៖ ស-សម្បត្តិ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមេសា ដើម្បីជំរុញរដ្ឋបាលប្រធានាធិបតី Donald Trump មិនឱ្យដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឱ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលផ្ទុយពីឆន្ទៈរបស់ខ្លួន។ ប្រភព៖ កាសែត Financial Times ដូចដែលបានរាយការណ៍ដោយ European Pravda ព័ត៌មានលម្អិត៖ ប្រភពព័ត៌មានចំនួនបីនាក់ដែលបាននិយាយជាមួយ FT បានឱ្យដឹងថាលោក Rutte រំពឹងថានឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth រដ្ឋមន្ត្រីការបរទេស Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិ Michael Waltz។ ប្រភពព័ត៌មានបានឱ្យដឹងថា ប្រមុខអង្គការណាតូនឹងលើកឡើងថា មិនគួរមានកិច្ចព្រមព្រៀងសន្តិភាពណាមួយដោយមិនគិតពីផលប្រយោជន៍របស់អ៊ុយក្រែនឡើយ ព្រោះវានឹងពង្រឹងរុស្ស៊ីតែប៉ុណ្ណោះ។ លោកក៏នឹងសង្កត់ធ្ងន់ផងដែរថា ការដាក់ចេញនូវដំណោះស្រាយមួយដែលអំណោយផលជាចម្បងដល់ទីក្រុងម៉ូស្គូ អាចបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់អឺរ៉ុបទាំងមូល ។ «សារសំខាន់គឺការធ្វើឱ្យជនជាតិអាមេរិកយល់ពីអ្វីដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់» អ្នកការទូតណាតូម្នាក់បានប្រាប់កាសែតដោយមិនបញ្ចេញអត្តសញ្ញាណ។ លោក Rutte ក៏នឹងពិភាក្សាផងដែរអំពីរបៀបសម្របសម្រួលឱ្យបានល្អបំផុតនូវការផ្លាស់ប្តូរបន្ទុកការពារជាតិភាគច្រើនរបស់ណាតូពីសហរដ្ឋអាមេរិកទៅកងកម្លាំងប្រដាប់អាវុធអឺរ៉ុប។ រដ្ឋបាលរបស់លោក Trump ត្រូវបានរាយការណ៍ថាបានផ្តល់ឱ្យអ៊ុយក្រែននូវឯកសារមួយទំព័រ ដែលត្រូវបានពិពណ៌នាថាជា «សំណើចុងក្រោយ» សម្រាប់កិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុន។ ក្នុងចំណោមបទប្បញ្ញត្តិផ្សេងទៀត សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបគ្រីមៀនៅអ៊ុយក្រែន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥បានដឹកនាំរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការ នគរបាលស្រុកមង្គលបូរី និងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកទឹកជួយអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋដែលរស់នៅជាង២០០គ្រួសារចំនួន៤ភូមិ ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី កំពុងប្រឈមជាមួយនឹងការខ្វះខាតទឹកប្រើប្រាស់។ នាឱកាសនោះ លោក អ៊ុំ រាត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទូទាំងខេត្ត ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ដោយជាក់ស្តែង ក្នុងរដូវប្រាំងនេះ ពិសេសក្នុងស្រុកមង្គលបូរី ជាស្រុកមួយដែលកំពុងប្រឈមការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ។ ទាក់ទិនភូមិសាស្ត្រ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបបូរី ក៏បានឱ្យដឹងថា ឃុំដែលកំពុងប្រឈមខ្វះខាតទឹកប្រើប្រាស់ គឺឃុំឬស្សីក្រោក មាន៤ភូមិ។ សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងអធិការនគរបាលស្រុក សរុបចំនួន៣គ្រឿង រួមនឹងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៤គ្រឿង ដើម្បីដឹកទឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកនៅភូមិចំនួន៤ មានចំនួន ភូមិព្រែករល្ពៅ , ភូមិនាងកេត , ភូមិហ្លួង និងភូមិឬស្សីក្រោក សរុបប្រមាណជិត២០០គ្រួសារ។ ឯនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី […]
ដោយ៖ សហការី ភ្នំពេញ: កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយសមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះឆ្មក់បង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ដែលបម្រើការងារក្នុងភោជនីយដ្ឋានយីហោត្នោតផ្អែមមួយកន្លែង។ ហេតុការណ៍ខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងអមផ្លូវរថភ្លើង ចំណុចភូមិព្រៃសាលាក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើយោងតាមការបញ្ជាក់ពីខាងមន្រ្តីជំនាញបានឲ្យដឹងថា៖ ដោយទីតាំងភោជនីដ្ឋានយីហោត្នោតផ្អែមខាងលើសង្ស័យថាមានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់ចុះបង្រ្កាបជាក់ស្តែងតែម្តង និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ដែលពាក់ព័ន្ធ ព្រមទាំងដកហូតសម្ភារផ្សេងៗមួយចំនួនធំ ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធត្រូវបានឲ្យត្រឡប់ទៅវិញធម្មតា។ ក្រោយពីឃាត់ខ្លួនរួច សមត្ថកិច្ចក៏បាននាំខ្លួនបុរសនិងនារីជាច្រើននាក់ខាងលើរួមមានសម្ភារមួយចំនួនដឹកយកទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ប្រជុំជនស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានដាច់ទឹកស្អាតប្រើប្រាស់៣-៤ ថ្ងៃហើយមកទល់ថ្ងៃទី២៤ខែមេសា ។ក្នុងនោះ ក្រុមហ៊ុនឬសេវាករទឹកស្អាតលោកសាយ ញ៉ឹប មិនមានស្តុកទឹកបម្រុងសមស្រប ពោលគឺពឹងផ្អែកសំខាន់លើពោះស្ទឹងមង្គលបូរីនៅចំណុចស្ថានីយបូមទឹកស្ពានដែកនាភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរីដើម្បីយកមកផលិតទឹកស្អាតលក់ផ្គត់ផ្គង់ក្នុងឃុំឬស្សីក្រោកដែលជាទីប្រជុំជនស្រុកនិងឃុំគយម៉ែងបណ្តាយដងស្ទឹងមង្គលបូរី ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់អ្នកសារព័ត៌មានថ្ងៃទី២៤ខែមេសាឆ្នាំ២០២៥ថា: ដោយសារអស់ប្រភពទឹកក្នុងស្ទឹងមង្គលបូរី ទើបស្ថានីយទឹកស្អាតស្រុកមង្គលបូរី(ម្ចាស់គឺលោកសាយ ញ៉ឹប) ដែលពឹងលើតែទីតាំងធម្មជាតិនេះ គ្មានទឹកផ្គត់ផ្គត់ក្នុងឃុំឬស្សីក្រោក ជាប្រជុំជនស្រុកនិងឃុំជិតខាងដែលមានពលរដ្ឋជាអ្នកប្រើប្រាសរាប់ពាន់គ្រួសារឬមនុស្សរាយរាប់រយនាក់ ។ លោករ័ត្ន ដាស៊ីណង់ បានបន្តថា: ចំពោះមុខ អាជ្ញាធរនិងសមត្ថកិច្ចខេត្តបានដោះស្រាយបន្ទាន់ដោយដាក់ម៉ាស៊ីនបូមទឹកបំពង់មុខកាត់ធំមួយបូមទឹកពីស្ទឹងសិរីសោភ័ណនៅចំណុចសង្កាត់អូរអំបិលក្រុងសិរីសោភ័ណបង្ហូរតាមប្រឡាយក្តាន់ទម្លាក់ចូលស្ទឹងមង្គលបូរីនៅចំណុចឃុំបត់ត្រង់ដើម្បីអោយពលរដ្ឋរស់នៅតាមដងស្ទឹងនេះនិងស្ថានីយទឹកស្អាតទាញយកទឹកប្រើប្រាស់។ ប៉ុន្តែវាត្រូវស៊ីពេលវេលាដែរ ទើបបញ្ជូនទឹកដល់។ ប្រភពមួយទៀតឲ្យដឹងថា: គ្រោះធម្មជាតិនិងដោយមនុស្សដែលនាំឲ្យស្ទឹងមង្គលបូរីត្រូវរីងស្ងួតខះរាល់ឆ្នាំ ព្រោះតែអាកាសធាតុនិងការទាញទឹកធ្វើស្រែប្រាំងច្រើនហួសហេតុនោះ ជាមូលហេតុជាសារវ័ន្តមួយ។ ប៉ុន្តែកត្តាមិនយកចិត្តទុកដាក់មួយទៀតគឺសេវាករទឹកស្អាតមង្គលបូរី(របស់លោកសាយ ញ៉ឹប) នេះផងដែរ។ សូមបញ្ជាក់ថា សេវាករនេះ បើអាចទាក់ទង សហការជាមួយសេវាករទឹកស្អាតឃុំបន្ទាយនាង ដែលគេមានប្រភពទឹកក្នុងដីនៅភ្នំបន្ទាយនាង ប្រហែលជាមានទឹកស្អាតផ្គត់ផ្គង់ មិនដាច់ដូច្នេះទេ៕
ប្រែសម្រួល៖ស-សម្បត្តិ រុស្ស៊ីបានបើករលកវាយប្រហារដ៏សាហាវនៅលើទីក្រុងគីវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់សមភាគីអ៊ុយក្រែនរបស់លោកថាបានធ្វើឱ្យខូចដល់ការចរចាសន្តិភាព ក្នុងការវាយប្រហារថ្មីទៅលើលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ ការវាយប្រហារដោយដ្រូននិងមីស៊ីលបានចំទីតាំង១៣កន្លែង រួមទាំងអគារលំនៅដ្ឋានផងដែរ នៅទូទាំងរដ្ឋធានីអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងតិច៩នាក់ និងរបួសជាង៧០នាក់ផ្សេងទៀត យោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន។ បន្ទាប់ពីការវាយប្រហារនេះ លោកហ្សេឡេនស្គីបានប្រកាសថា លោកនឹងកាត់បន្ថយរយៈពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅអាហ្វ្រិកខាងត្បូង ដែលលោកទើបតែបានចុះចតនៅទីនោះនាយប់ថ្ងៃពុធ ដើម្បីត្រឡប់ទៅអ៊ុយក្រែនវិញ។ អ្នកផលិតព័ត៌មានរបស់ CNN នៅក្នុងទីក្រុងគីវបានឮសីរែននៃការវាយប្រហារតាមអាកាសរន្ទឺពេញទាំងទីក្រុងអស់រយៈពេលប្រមាណ៦ម៉ោង នៅពេលព្រឹកដំបូងនៃថ្ងៃព្រហស្បតិ៍នេះ។ រូបភាពដែលផ្តល់ដោយសេវាសង្គ្រោះបន្ទាន់បានបង្ហាញអគារដែលត្រូវបានព័ទ្ធដោយអណ្តាតភ្លើងនៅតាមទីតាំងមួយចំនួនដែលត្រូវបានវាយប្រហារ។ អ្នកសង្គ្រោះ និងសត្វឆ្កែជួយស្រាវជ្រាវកំពុងស្វែងរកមនុស្សដែលគេជឿថាជាប់នៅក្រោមដុំបាក់បែកនៃផ្ទះដែលត្រូវបានបំផ្លាញដោយការវាយប្រហារក្នុងស្រុកស្វីអាតូស៊ីន នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ័រ ក្លីមេនកូ។ “មានព័ត៌មានអំពីកុមារពីរនាក់ដែលនៅតែមិនអាចរកឃើញនៅឯហេតុការណ៍នោះ” លោក ក្លីមេនកូ បាននិយាយ ដោយបន្ថែមថាស្ថានភាពគឺ “ខ្លោចផ្សា”។ អភិបាលក្រុង លោក វីតាលី ក្លីតស្កូ បានអំពាវនាវឲ្យប្រជាជនស្វែងរកទីជម្រក។ រដ្ឋបាលយោធាទីក្រុងគីវបានផ្សាយសារបញ្ជាក់ថាមានសុវត្ថិភាពតាំងពីពេលនោះមក។ យ៉ាងហោចណាស់មានមនុស្ស៤២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រួមទាំងកុមារ៦នាក់ផងដែរ យោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន។ លោក ក្លីមេនកូ បាននិយាយថា មានតំបន់៨នៅក្នុងប្រទេសត្រូវបានគេកំណត់គោលដៅក្នុងអ្វីដែលលោកហៅថា “ការវាយប្រហាររួមគ្នាយ៉ាងខ្លាំងរបស់រុស្ស៊ី” ដែលបានបុកទីក្រុងគីវ ហ្ស៊ីតូមៀរ ដនីប្រូ […]

ដោយ : បន្ទាយ សៀមរាប ៖ តុល្យការនៅដដែលគឺមនុស្សចំនួន២នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន១៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលុចស៊ីស និងរថយន្តម៉ាក Pick Up ស្ថិតនៅក្នុងភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រង់ចំណុចលើផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កន្លងមក ។ នេះបើយោងតាមលោក គឹម វណ្ណៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគមបានឲ្យដឹងកាលពីថ្ងៃទី២៣ខែមេសា ។ សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកឡុចស៊ីស RX-300 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2M-8953 បើកបរដោយឈ្មោះ ទឺ ប៊ុនលី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិគីឡូលេខបួន សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត ជាមួយនឹងរថយន្ត Ford Ranger ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 2D-1997 បើកបរដោយឈ្មោះ ប៉េង ចំរើន ភេទប្រុស […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ យោងការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ បានសហការជាមួយអាជ្ញាធរ មូលដ្ឋានចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៣ខែមេសា នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។ ប្រតិបត្តិការចុះជួយជួសជុលផ្ទះជូនពលរដ្ឋនេះ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុទាំងបីបប្រភេទ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ជាច្រើនរូប។ ក្រៅពីការងារការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តែងតែជំរុញដល់កម្លាំងអធិការដ្ឋាននគរបាលគ្រប់ក្រុង-ស្រុក កម្លាំងនគរបាលរដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិនានា ពិសេសករណីខ្យល់កន្ត្រាក់ ត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីស្រង់ព័ត៌មាន ប្រសិនជាក្នុងករណីមានខ្យល់កន្ត្រាក់កើតមានឡើង ត្រូវចេញអន្តរគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២ រសៀលមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ […]
ប្រែសម្រួល៖ ស-សម្បត្តិ ប្រធានាធិបតីដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងចំពោះប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃពុធ ចំពោះមតិយោបល់របស់គាត់ដែលថាអ៊ុយក្រែននឹងមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបគ្រីម៉េ ដោយចាត់ទុកសេចក្តីថ្លែងការណ៍នេះថា “ធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់ការចរចាសន្តិភាពជាមួយរុស្ស៊ី”។ “វាជាសេចក្តីថ្លែងការណ៍ដែលបង្កឱ្យមានការឆាបឆេះដូចជាការថ្លែងរបស់ហ្សេឡេនស្គី ធ្វើឱ្យការបញ្ចប់សង្គ្រាមនេះកាន់តែពិបាក។ គាត់គ្មានអ្វីដែលត្រូវអួតឡើយ! ស្ថានភាពរបស់អ៊ុយក្រែនគឺធ្ងន់ធ្ងរណាស់ — គាត់អាចទទួលបានសន្តិភាព ឬក៏ប្រយុទ្ធបន្តទៀតរយៈពេលបីឆ្នាំ មុនពេលបាត់បង់ប្រទេសទាំងមូល” គាត់បានបង្ហោះនៅលើបណ្តាញ Truth Social ។ ការសម្រេចចិត្តណាមួយក្នុងការទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបគ្រីម៉េ នឹងបញ្ច្រាសគោលនយោបាយរបស់សហរដ្ឋអាមេរិកអស់រយៈពេលមួយទសវត្សរ៍ និងអាចធ្វើឱ្យប៉ះពាល់ដល់ការឯកភាពគ្នាទូទៅបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដែលថាព្រំដែនអន្តរជាតិមិនគួរត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ។ មីស៊ីលរុស្ស៊ីបានវាយប្រហារលើទីក្រុងគៀវ របស់អ៊ុយក្រែន និងទីក្រុងធំបំផុតទីពីរ ខាឃីវ ប៉ុន្មានម៉ោងក្រោយការបង្ហោះរបស់លោកត្រាំ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងប្រមាណ ៥០ នាក់រងរបួសក្នុងការវាយប្រហារចុងក្រោយបំផុត។ មតិយោបល់របស់លោកត្រាំបានកើតឡើងបន្ទាប់ពីការប្រជុំនៅទីក្រុងឡុងដ៍ដែលមានគោលបំណងនាំមកនូវការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានកាត់បន្ថយកម្រិតសារៈសំខាន់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីអូ បាននិយាយថា គាត់នឹងមិនចូលរួមទេ។ លោករូប៊ីអូត្រូវបានរំពឹងថានឹងចូលរួមក្នុងការពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន ចក្រភពអង់គ្លេស និងអឺរ៉ុប ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេស តេមី ប្រូស បាននិយាយកាលពីថ្ងៃអង្គារថា គាត់នឹងលែងចូលរួមដោយសារ “បញ្ហាភស្តុភារ” ទោះបីជាមន្ត្រីអាមេរិកម្នាក់ និងអ្នកការទូតអឺរ៉ុបពីររូបដែលស្គាល់ព័ត៌មាននេះបាននិយាយថា […]
ប្រែសម្រួល៖ លន ស្រស់ មុំបៃ៖ ប្រទេសឥណ្ឌាបានចាប់ផ្តើមបង្កើនការទិញប្រេងដូងបន្ទាប់ពីការផ្អាករយៈពេលប្រាំខែ ដោយសារការធ្លាក់ចុះតម្លៃបានធ្វើឱ្យប្រេងដូងមានតម្លៃថោកជាងប្រេងសណ្តែកសៀងដែលជាគូប្រជែង ជំរុញឱ្យក្រុមហ៊ុនចម្រាញ់ប្រេងធ្វើការបញ្ជាទិញដើម្បីបំពេញស្តុកឡើងវិញ នេះបើតាមការប្រាប់របស់ឈ្មួញ កណ្តាលបួនរូបដល់សារព័ត៌មាន Reuters។ ការទិញកាន់តែច្រើនដោយប្រទេសឥណ្ឌា ដែលជាអ្នកទិញប្រេងដូងធំជាងគេបំផុតនៅលើពិភពលោក នឹងជួយទ្រទ្រង់ថ្លៃប្រេងដូងម៉ាឡេស៊ី ដែលបានធ្លាក់ចុះជាង ១០ ភាគរយមកហើយក្នុងឆ្នាំ ២០២៥។ លោក សាន់ឌីប បាចូរៀ នាយកប្រតិបត្តិនៃក្រុមហ៊ុន Sunvin Group ដែលជាឈ្មួញកណ្តាលប្រេងរុក្ខជាតិបានលើកឡើងថា “ជនជាតិឥណ្ឌាបានកាត់បន្ថយការទិញប្រេងដូង ព្រោះវាមានតម្លៃថ្លៃពេក។ ប៉ុន្តែឥឡូវនេះវាមានតម្លៃថោកជាងប្រេងសណ្តែកសៀង ក្រុមហ៊ុនចម្រាញ់ប្រេងកំពុងធ្វើការបញ្ជាទិញ”។ បច្ចុប្បន្ន ប្រេងដូងឆៅ (CPO) កំពុងត្រូវបានផ្តល់ជូនក្នុងតម្លៃប្រមាណ ១.០៥០ ដុល្លារក្នុងមួយតោន រួមទាំងថ្លៃដើម ការធានារ៉ាប់រង និងការដឹកជញ្ជូន (CIF) នៅប្រទេសឥណ្ឌាសម្រាប់ការដឹកជញ្ជូនខែឧសភា បើប្រៀបធៀបទៅនឹងប្រមាណ ១.១០០ ដុល្លារសម្រាប់ប្រេងសណ្តែកសៀងឆៅ នេះបើតាមការប្រាប់របស់ឈ្មួញកណ្តាល។ អ្នកទិញឥណ្ឌាបានចាប់ផ្តើមកាត់បន្ថយការទិញចាប់ពីខែធ្នូ នៅពេលដែលបុព្វលាភប្រេងដូងលើប្រេងសណ្តែកសៀងកើនឡើងលើស ១០០ ដុល្លារ។ ប្រទេសឥណ្ឌានាំចូលប្រេងដូងចំនួន ១,៥៧ លានតោនពីខែធ្នូដល់ខែមីនា។ ការដឹកជញ្ជូនសម្រាប់ខែមេសាត្រូវបានគេរំពឹងថានឹងមានប្រមាណ ៣៥០.០០០ តោន ដែលធ្វើឱ្យការនាំចូលជាមធ្យមប្រចាំខែសម្រាប់រយៈពេលប្រាំខែមានចំនួន ៣៨៤.៧១២ […]
ប្រែសម្រួល៖ស-សម្បត្តិ ហុងកុង/វ៉ាស៊ីនតោន CNN — ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហាញសញ្ញានៃការប្រែប្រួលជំហរអំពីសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន នៅក្នុងបរិបទនៃភាពមិនស្ថិតស្ថេរនៃទីផ្សារ ដោយនិយាយថា ពន្ធគយខ្ពស់លើទំនិញចិននឹង “ចុះទាបគួរឱ្យកត់សម្គាល់ ប៉ុន្តែវានឹងមិនសូន្យទេ”។ សម្តីរបស់លោកត្រាំ ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ព័ត៌មាននៅសេតវិមានកាលពីថ្ងៃអង្គារ ហាក់ដូចជាបង្ហាញពីការប្រែប្រួលសម្តីបន្ទាប់ពីការប្រកាសជំហររឹងមាំរយៈពេលប៉ុន្មានសប្តាហ៍ និងការសងសឹកទៅវិញទៅមក ដែលបានធ្វើឱ្យពន្ធគយលើប្រទេសចិនកើនឡើងលើសពី ១៤៥%។”១៤៥% គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់ដល់កម្រិតនោះទេ” លោកត្រាំបានថ្លែងនៅក្នុងការសួរ-ឆ្លើយជាមួយអ្នកកាសែតនៅក្នុងការិយាល័យពងក្រពើ។ “វានឹងមិនខ្ពស់ដល់កម្រិតនោះទេ។ វានឹងចុះទាបគួរឱ្យកត់សម្គាល់។ ប៉ុន្តែវានឹងមិនសូន្យទេ។” លោកត្រាំបានធ្វើអធិប្បាយនេះនៅពេលដែលត្រូវបានសួរអំពីមតិរបស់រដ្ឋមន្ត្រីរតនាគារ ស្កត ប៊េសេន្ត កាលពីពេលមុននៅថ្ងៃដដែល ដែលបាននិយាយថា អត្រាពន្ធគយខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានបង្កឱ្យមានការហាមឃាត់ដោយប្រយោលលើពាណិជ្ជកម្មរវាងសេដ្ឋកិច្ចទាំងពីរ។ លោកប៊េសេន្តបានថ្លែងនៅក្នុងសន្និសីទវិនិយោគឯកជនដែលរៀបចំដោយ JP Morgan Chase ថា សង្រ្គាមពាណិជ្ជកម្មជាមួយចិនមិនអាចទ្រទ្រង់បានទេ ហើយលោករំពឹងថា ជម្លោះនឹងបន្ធូរបន្ថយនៅពេលខាងមុខឆាប់ៗនេះ។ មនុស្សម្នាក់ដែលស្គាល់បញ្ហានេះបានបញ្ជាក់ជាមួយ CNN។ ជំនួសឱ្យការកាត់ផ្តាច់ទាំងស្រុងរវាងសហរដ្ឋអាមេរិក និងចិន លោកប៊េសេន្តបានប្រាប់វិនិយោគិនថា គោលដៅគឺការធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មឡើងវិញ តាមប្រភពព័ត៌មានបានប្រាប់ CNN។ ការវាយតម្លៃនោះបានផ្តល់ជំរុញដល់ការកើនឡើងទីផ្សារវ៉លស្ត្រីតដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយសន្ទស្សន៍ភាគហ៊ុនអាមេរិកទាំងបីធំៗបានឈានដល់កម្រិតខ្ពស់បំផុតប្រចាំថ្ងៃ បន្ទាប់ពីមតិរបស់លោកប៊េសេន្តត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ភាគហ៊ុនអាស៊ីក៏បានកើនឡើងផងដែរនៅថ្ងៃពុធ ដោយសន្ទស្សន៍ហាងឆេងនៃហុងកុងឈានមុខគេនៅក្នុងតំបន់។ វាបានកើនឡើង […]

ដោយ៖ លន ស្រស់ សេអ៊ូល៖ លោក អាន ឌុក-ហ្គឺន រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូងបានថ្លែងនៅថ្ងៃពុធថា ទីក្រុងសេអ៊ូលនឹងស្វែងរកដំណោះស្រាយរហ័សលើពន្ធរថយន្តក្នុងការចរចាពាណិជ្ជកម្មជាមួយសហភាគីអាមេរិក ហើយក៏ត្រៀមខ្លួនរួចរាល់ផងដែរចំពោះលទ្ធភាពដែលវ៉ាស៊ីនតោននឹងលើកបញ្ហាចំណាយការពារជាតិ។ សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ត្រូវធ្វើការចរចាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពន្ធទូទៅ ១០ ភាគរយ និងពន្ធរថយន្តនិងដែក ២៥ ភាគរយ។ ពន្ធដែលបានដាក់ត្រឡប់មកវិញ ២៥ ភាគរយលើកូរ៉េខាងត្បូង បច្ចុប្បន្នត្រូវបានផ្អាកសម្រាប់រយៈពេល ៩០ ថ្ងៃ។ “យើងកំពុងត្រៀមខ្លួនសម្រាប់ការចរចាដោយស្ងប់ស្ងាត់និងប្រុងប្រយ័ត្ន។ ទោះយ៉ាងណា ក្នុងករណីរថយន្តដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយពន្ធ ២៥ ភាគរយនាពេលនេះ យើងមានគម្រោងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរកដំណោះស្រាយឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន” លោក អាន បានប្រាប់អ្នកសារព័ត៌មានមុនពេលឡើងជើងហោះហើរទៅទីក្រុងវ៉ាស៊ីនតោន។ ការនាំចេញសរុបរបស់កូរ៉េខាងត្បូងសម្រាប់ ២០ ថ្ងៃដំបូងនៃខែមេសាបានធ្លាក់ចុះ ៥,២ ភាគរយធៀបនឹងឆ្នាំមុន ដោយសារតែការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ការនាំចេញរថយន្តបានធ្លាក់ចុះ ៦,៥ ភាគរយ ហើយគ្រឿងបន្លាស់រថយន្តធ្លាក់ចុះ ១,៧ ភាគរយ។ កូរ៉េខាងត្បូងបានប្រកាសវិធានការគាំទ្រសង្គ្រោះបន្ទាន់សម្រាប់វិស័យរថយន្តរបស់ខ្លួននៅដើមខែនេះ ដោយព្យាយាមកាត់បន្ថយផលប៉ះពាល់នៃពន្ធទៅលើវិស័យមួយដែលមានការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ ២០២៤ ការនាំចេញរថយន្តរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ៣៤,៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៤៩ […]
ដោយ : បន្ទាយ សៀមរាប ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សកម្មភាពកម្លាំងកងអន្តរាគមន៍ នៃកងរាជអាវុធហត្ថខេត្តសៀមរាបបានបន្តធ្វើការហ្វឹកហាត់បំប៉នលើមេរៀនប្រើប្រាស់អាវុធ វែង ខ្លី ជាមួយយុទ្ធវិធីមួយចំនួនដើម្បីបង្កើនភាពស្ទាត់ជំនាញ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹង៕
ដោយ៖ឧត្តរ ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ មានករណីផ្ទុះគ្រាប់មីនមួយបានកើតឡើងនៅចំណុចអូរថ្ម ភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខណៈដែលបុរសម្នាក់កំពុងបើកត្រាក់ទ័រដើម្បីភ្ជួរដីក្នុងចម្ការផ្ទាល់ខ្លួន។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ករណីផ្ទុះគ្រាប់មីននោះ បានធ្វើឲ្យអ្នកបើកបរត្រាក់ទ័រដែលជាកសិករម្នាក់រងរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីទទួលការព្យាបាលជាបន្ទាន់ពីក្រុមគ្រូពេទ្យ។ ហេតុការណ៍ដ៏គួរឱ្យសោកស្តាយនេះ បង្ហាញយ៉ាងច្បាស់ថា សំណល់យុទ្ធភណ្ឌពីសង្គ្រាមកន្លងមក នៅតែបន្តបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងសុវត្ថិភាពប្រជាជនខ្មែរយើង។ទោះបីជាសង្គ្រាមបានបញ្ចប់ជាយូរមកហើយក្តី ការប្រឈមនឹងគ្រាប់មីន និងសម្ភារផ្ទុះផ្សេងៗ នៅតែជាបញ្ហាសាធារណៈ។ រាជរដ្ឋាភិបាលកម្ពុជា តស៊ូខិតខំប្រឹងប្រែងបន្ត ដោយផ្ដោតលើការអនុវត្តគម្រោងសម្អាតមីន និងការផ្សព្វផ្សាយអប់រំសាធារណៈ ដើម្បីពង្រឹងការយល់ដឹង និងការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋ។ ការពង្រឹងសុវត្ថិភាពសាធារណៈ និងការរស់នៅប្រកបដោយសុវត្ថិភាព ជាអាទិភាពដ៏សំខាន់ក្នុងការរួមស្ថាបនាប្រទេសជាតិកម្ពុជាដល់អនាគត៕
ប្រែសម្រួល៖ សហការី ទីក្រុងហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោកបានថ្លែងកាលពីថ្ងៃអង្គារ (ថ្ងៃទី២២ ខែមេសា) ថាប្រតិបត្តិការនិងការងារនឹងត្រូវកាត់បន្ថយ ដោយសារការកាត់បន្ថយមូលនិធិពីសហរដ្ឋអាមេរិកបានបន្សល់ទុកនូវកង្វះខាតថវិការាប់រយលានដុល្លារដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ។ «ការធ្លាក់ចុះភ្លាមៗនៃចំណូលបានបន្សល់យើងជាមួយនឹងគម្លាតប្រាក់បៀវត្សរ៍ដ៏ធំ និងគ្មានជម្រើសក្រៅពីកាត់បន្ថយទំហំការងារនិងកម្លាំងពលកម្មរបស់យើង» លោក តេដ្រូស អាដហាណូម ហ្គេប្រេយេស៊ូស បានថ្លែងទៅកាន់រដ្ឋជាសមាជិក យោងតាមអត្ថបទចម្លងនៃសុន្ទរកថារបស់លោក។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិកំពុងត្រៀមខ្លួនសម្រាប់ផែនការដកខ្លួនទាំងស្រុងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពីសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយធំជាងគេរបស់អង្គការនេះ នៅខែមករាខាងមុខ។ សហរដ្ឋអាមេរិកបានផ្តល់ទឹកប្រាក់ ១,៣ ពាន់លានដុល្លារអាមេរិកដល់អង្គការសុខភាពពិភពលោកសម្រាប់ថវិការបស់ខ្លួនពីឆ្នាំ ២០២២ ដល់ ២០២៣ ភាគច្រើនតាមរយៈការចូលរួមដោយស្ម័គ្រចិត្តសម្រាប់គម្រោងជាក់លាក់ជាជាងថ្លៃសមាជិកភាពថេរ។ ប៉ុន្តែវ៉ាស៊ីនតោនមិនបានបង់ថ្លៃសមាជិកភាពឆ្នាំ ២០២៤ របស់ខ្លួនទេ ហើយក៏មិនត្រូវបានរំពឹងថានឹងបង់ថ្លៃសមាជិកភាពឆ្នាំ ២០២៥ ដែរ។ នេះបានធ្វើឱ្យអង្គការសុខភាពពិភពលោកកំពុងរៀបចំរចនាសម្ព័ន្ធថ្មី ដែលលោក តេដ្រូស បានបង្ហាញដល់បុគ្គលិកនិងរដ្ឋជាសមាជិកកាលពីថ្ងៃអង្គារ។ «ការបដិសេធរបស់សហរដ្ឋអាមេរិកក្នុងការបង់វិភាគទានរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ រួមជាមួយនឹងការកាត់បន្ថយជំនួយអភិវឌ្ឍន៍ផ្លូវការដោយប្រទេសមួយចំនួនផ្សេងទៀត មានន័យថាយើងកំពុងប្រឈមនឹងគម្លាតប្រាក់បៀវត្សរ៍សម្រាប់ពីរឆ្នាំ ២០២៦ ដល់ ២០២៧ ចន្លោះពី ៥៦០ ទៅ ៦៥០ លានដុល្លារអាមេរិក» លោកបានថ្លែង។ ចំណុចទាបនៃលំដាប់នោះ […]
ប្រែសម្រួល៖សហការី គីវ៖ ក្រសួងការបរទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ (ថ្ងៃទី២២ ខែមេសា) បានហៅឯកអគ្គរដ្ឋទូតចិនដើម្បីលើកឡើងអំពី “កង្វល់ធ្ងន់ធ្ងរ” ចំពោះការចោទប្រកាន់ថា អ្នកចម្បាំងចិនកំពុងស្ថិតនៅក្នុងកងទ័ពរុស្ស៊ី និងក្រុមហ៊ុនចិនកំពុងជួយរុស្ស៊ីផលិតសម្ភារយោធា ហើយនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួង។ ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានមានប្រសាសន៍ថា មានជនជាតិចិនយ៉ាងតិច១៥៥នាក់កំពុងតស៊ូជាមួយកងទ័ពរុស្ស៊ី ក្នុងនោះពីរនាក់ត្រូវបានឃាត់ខ្លួនដោយអ៊ុយក្រែន ហើយលោកមាន “ព័ត៌មាន” ថាចិនកំពុងផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ី។ កាលពីសប្តាហ៍មុន ចិនបានបដិសេធថាមិនបានផ្តល់អាវុធទេ។ ក្រសួងការបរទេសបានហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅគីវ ម៉ា សេងឃុន ដោយសារការចោទប្រកាន់ទាំងនេះ ហើយបានបង្ហាញ “ភស្តុតាង” ដើម្បីគាំទ្រការអះអាងទាំងនោះ។ “រដ្ឋមន្ត្រីការបរទេសរង យេវេន ពេរេប៊ីនីស បានសង្កត់ធ្ងន់ថា ការចូលរួមរបស់ពលរដ្ឋចិននៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែនខាងភាគីរដ្ឋឈ្លានពាន ក៏ដូចជាការចូលរួមរបស់ក្រុមហ៊ុនចិនក្នុងការផលិតផលិតផលយោធានៅរុស្ស៊ី គឺជាកង្វល់ដ៏ធ្ងន់ធ្ងរ និងផ្ទុយនឹងស្មារតីនៃភាពជាដៃគូរវាងអ៊ុយក្រែននិងចិន” នេះជាសេចក្តីថ្លែងការណ៍របស់ក្រសួង។ «ភស្តុតាងនៃការពិតទាំងនេះត្រូវបានបញ្ជូនដោយសេវាកម្មពិសេសអ៊ុយក្រែនទៅភាគីចិន» សេចក្តីថ្លែងការណ៍បានបន្ថែម។ «លោក ពេរេប៊ីនីស បានអំពាវនាវដល់ភាគីចិនឱ្យចាត់វិធានការបញ្ឈប់ការគាំទ្ររុស្ស៊ីក្នុងការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ដែលប៉េកាំងបានថ្លែងដដែលៗថាមិនមែនជាករណីនេះទេ» នេះជាសេចក្តីថ្លែងការណ៍របស់ក្រសួង។ «លោក ពេរេប៊ីនីស បានធានាថា ប្រទេសយើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយចិន ហើយរំពឹងថាចិននឹងចៀសវាងពីការចាត់វិធានការណាមួយដែលអាចបង្កផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនាពេលអនាគត។» កាលពីថ្ងៃសុក្រ ប៉េកាំងបានបដិសេធថាមិនបានផ្តល់អាវុធដល់ភាគីណាមួយនៅក្នុងសង្រ្គាមដែលមានរយៈពេលបីឆ្នាំនេះទេ។ «ភាគីចិនមិនដែលផ្តល់អាវុធធាតុផ្សំដល់ភាគីណាមួយនៅក្នុងជម្លោះទេ ហើយត្រួតពិនិត្យយ៉ាងតឹងរឹងលើធាតុដែលអាចប្រើបានពីរយ៉ាង» អ្នកនាំពាក្យក្រសួងការបរទេស […]

ប្រែសម្រួល៖ ស-សម្បត្តិ មហាសេដ្ឋីមានជាងគេនៅលើពិភពលោក Elon Musk បានចេញមកប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលថា លោកបានត្រៀមខ្លួនរួចហើយនឹងចាកចេញពីមុខតំណែងជាប្រធានក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក( DOGE )ដែលទើបបង្កើតឡើង ដោយសារប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះយ៉ាងខ្លាំង។ ក្រុមហ៊ុន Tesla បានរាយការណ៍ពីការធ្លាក់ចុះហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់ ដោយប្រាក់ចំណេញបានធ្លាក់ចុះ ៧១% បើធៀបនឹងឆ្នាំមុន ខណៈដែលប្រាក់ចំណូលសរុបបានធ្លាក់ចុះ ៩% ហើយប្រាក់ចំណូលពីការលក់រថយន្តបានធ្លាក់ចុះ ២០%។ ត្រីមាសទីមួយឆ្នាំ ២០២៤ របស់ក្រុមហ៊ុនបានឃើញការធ្លាក់ចុះការលក់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានបញ្ជូនរថយន្តតិចជាង ៥០,០០០ គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបានកត់ត្រាតួលេខការលក់ទាបបំផុតក្នុងរយៈពេលជិតបីឆ្នាំ។ ក្នុងការប្រជុំរាយការណ៍ប្រាក់ចំណេញកាលពីថ្ងៃអង្គារ នាយកប្រតិបត្តិលោក Elon Musk បានប្រកាសថា គាត់បានត្រៀមខ្លួនរួចហើយនឹងចាកចេញពីតួនាទីនេះ ដោយដំបូង គាត់នឹងកាត់បន្ថយការចូលរួមរបស់គាត់យ៉ាងខ្លាំងជាមួយនឹងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាតួនាទីដ៏ចម្រូងចម្រាសមួយដែលគាត់បានកាន់ក្នុងរដ្ឋបាល Trump។ លោក Musk គ្រោងនឹងកាត់បន្ថយការទទួលខុសត្រូវរបស់គាត់នៅ DOGE មកត្រឹម “មួយឬពីរថ្ងៃក្នុងមួយសប្តាហ៍” ចាប់ពីខែឧសភាតទៅ ដោយផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនទៅលើក្រុមហ៊ុន Tesla ម្តងទៀត។ បន្ទាប់ពីការប្រកាសនេះភ្លាម ភាគហ៊ុនរបស់ Tesla បានកើនឡើង […]
ប្រែសម្រួល ៖ លន ស្រស់ ទីក្រុងតៃប៉ិ៖ ការបង្កើនការទិញឧស្ម័នធម្មជាតិនិងប្រេងពីសហរដ្ឋអាមេរិក គឺជាចំណុចសំខាន់នៃការចរចាពន្ធនាំចូលរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក ប្រធានាធិបតី ឡៃ ឆិង-តេ បានថ្លែងនៅថ្ងៃអង្គារ។ លោក ឡៃ បានសន្យាថានឹងស្វែងរករបបពន្ធសូន្យជាមួយសហរដ្ឋអាមេរិក និងទិញបន្ថែមព្រមទាំងវិនិយោគបន្ថែមនៅក្នុងប្រទេសនេះ ខណៈដែលលោកកំពុងព្យាយាមទប់ស្កាត់ពន្ធនាំចូលទូលំទូលាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលភាគច្រើននៃពន្ធទាំងនោះកំពុងត្រូវបានពន្យារពេលនាពេលបច្ចុប្បន្ន។ ថ្លែងទៅកាន់ក្រុមបរិស្ថាននៅការិយាល័យប្រធានាធិបតី លោក ឡៃ បានអំពាវនាវឱ្យគាំទ្រការនាំចូលថាមពលបន្ថែមពីសហរដ្ឋអាមេរិក។ “ការបង្កើនការទិញពីសហរដ្ឋអាមេរិក រួមទាំងឧស្ម័នធម្មជាតិ ប្រេង និងប្រភពថាមពលជាតិសំខាន់ៗផ្សេងទៀត មិនត្រឹមតែជាចំណុចផ្តោតសំខាន់បន្ទាប់នៃការចរចាពន្ធរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ក្នុងការពង្រឹងស្វ័យភាពថាមពលនិងភាពធន់របស់ខ្លួនផងដែរ” ការិយាល័យរបស់លោកបានដកស្រង់សម្ដីលោក។ រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់បានថ្លែងកាលពីដើមខែនេះថា កោះនេះអាចបង្កើនភាគរយនៃឧស្ម័នធម្មជាតិរាវ (LNG) ដែលវាទទួលបានពីសហរដ្ឋអាមេរិកមួយភាគបី ដើម្បីជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម។ បច្ចុប្បន្ន តៃវ៉ាន់ទទួលបានប្រហែល ១០ ភាគរយនៃឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយភាគច្រើនមកពីអូស្ត្រាលីនិងកាតា។ រដ្ឋាភិបាលតៃវ៉ាន់បានថ្លែងថា ការចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធនាំចូលមកទល់ពេលនេះមានភាពរលូន។ តៃវ៉ាន់ត្រូវបានរំពឹងថានឹងត្រូវទទួលរងពន្ធនាំចូល ៣២ ភាគរយ៕ ប្រភព៖ រ៉យទ័រ
ប្រែសម្រួល៖ស-សម្បត្តិ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា លោកបើកចំហចំពោះលទ្ធភាពនៃកិច្ចចរចាទ្វេភាគីជាមួយអ៊ុយក្រែនជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំ ខណៈពេលដែលសម្ពាធពីសហរដ្ឋអាមេរិកកើនឡើងលើភាគីទាំងសងខាងឱ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័ស។ មន្ត្រីសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន ត្រូវជួបគ្នានៅសប្តាហ៍នេះនៅក្នុងទីក្រុងឡុងដ៍ បន្ទាប់ពីវ៉ាស៊ីនតោនបានព្រមានថា ខ្លួនអាចបោះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការបញ្ចប់ជម្លោះ ប្រសិនបើគ្មានសញ្ញាណាមួយនៃការរីកចម្រើន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ពូទីន បាននិយាយថា វាអាចជាលទ្ធភាពក្នុងការពិភាក្សាអំពីការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយផ្ទាល់ជាមួយទីក្រុងគីវ។ “យើងមានឥរិយាបថវិជ្ជមានចំពោះការបញ្ឈប់បាញ់” លោក ពូទីន ក៏បាននិយាយដែរ ដោយយោងទៅការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការអនុវត្តការឈប់បាញ់ពេលបុណ្យអ៊ីស្ទ័ររយៈពេល ៣០ ម៉ោងដោយភ្ញាក់ផ្អើល ដែលភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពាន។ “នោះហើយជាមូលហេតុដែលយើងតែងតែនិយាយថា យើងមានឥរិយាបថវិជ្ជមានចំពោះគំនិតផ្តួចផ្តើមសន្តិភាពណាមួយ” លោក ពូទីន បាននិយាយ។ “យើងសង្ឃឹមថា តំណាងរបបគីវនឹងមានអារម្មណ៍ដូចគ្នា។” អ៊ុយក្រែន ដែលបានអំពាវនាវឱ្យមានការពន្យារពេលនៃការឈប់បាញ់មុនពេលវាផុតកំណត់កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់រុស្ស៊ីដដែលៗថាកំពុងគោលដៅលើជនស៊ីវិលដោយចេតនា ជាមួយនឹងការវាយប្រហារតាមអាកាស និងដ្រូន ហើយប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវឱ្យទីក្រុងម៉ូស្គូបញ្ឈប់ការវាយប្រហារបែបនេះ។ លោក ពូទីន បានទទួលស្គាល់ថា ការវាយប្រហាររបស់រុស្ស៊ីថ្មីៗនេះបានប៉ះពាល់ទៅលើមជ្ឈមណ្ឌលស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានអះអាងថា ពួកគេកំពុងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធា។ “នោះហើយជាអ្វីដែលយើងត្រូវពិនិត្យមើល” លោកបាននិយាយ។ “វាជាប្រធានបទដែលត្រូវស៊ើបអង្កេតយ៉ាងហ្មត់ចត់។ ប្រហែលជាទ្វេភាគី ជាលទ្ធផលនៃការសន្ទនា។ យើងមិនដកចេញនោះទេ។” […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖សមិទ្ធផលនានានៅវត្តគិរីញាណក្ខន្ធបទារាមហៅវត្តកក់ ស្ថិតនៅភូមិកក់ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យត្រូវបានធ្វើពិធីសម្ពោធឆ្លងក្រោមអធិបតីភាពលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ។ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានអោយដឹងនៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ ថា : ប្រវត្តិ ការសាងសង់ព្រះវិហារ និងសមិទ្ធផលផ្សេងៗនៅវត្តគិរីញាណក្ខន្ធបទគឺវត្តមានផ្ទៃដីសរុប ១៨២,១៦០ ម៉ែត្រការ៉េ មានទទឹង៣៣០ម៉ែត្រ បណ្តោយ ប្រវែង៥៥២ម៉ែត្រ ព្រះវិហារត្រូវបាន សាងសង់នៅលើដីទួលលើក ដែលជីកពីស្រះខាងជើងសាលាធម្មសភា ។ ទីតាំងជាព្រៃរហោឋាន ។ មកដល់ឆ្នាំ១៩៩៤ មានព្រះសង្ឃ ព្រះនាម ស៊ី ដៀម និមន្ត មកឯកភាពជាមួយអាជ្ញាធរភូមិ ឃុំ និងចាស់ព្រឹទ្ធចារ្យលោក វ៉ា ឌឿន និងព្រឹទ្ធាចារ្យនាមសឿ ទ្រ លោកតា ហួក យុត លោកតានួន ម៉ី […]
ប្រែសម្រួល៖ លន ស្រស់ ហាណូយ៖ ក្រសួងពាណិជ្ជកម្មវៀតណាមបានចេញសេចក្តីណែនាំមួយដើម្បីបង្ក្រាបការដឹកជញ្ជូនទំនិញខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មដទៃទៀត ខណៈពេលដែលវៀតណាមព្យាយាមជៀសវាងពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក យោងតាមឯកសារដែលបានពិនិត្យដោយសារព័ត៌មាន Reuters។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅក្នុងសេចក្តីណែនាំដែលបានចុះកាលបរិច្ឆេទ និងចូលជាធរមានថ្ងៃទី១៥ ខែមេសា ថាការក្លែងបន្លំពាណិជ្ជកម្មទំនងជានឹងកើនឡើង ក្នុងបរិបទនៃភាពតានតឹងដែលបណ្តាលមកពីពន្ធគយរបស់សហរដ្ឋអាមេរិក។ ការណ៍នេះនឹងធ្វើឱ្យ “កាន់តែស្មុគស្មាញក្នុងការជៀសវាងការដាក់ទណ្ឌកម្មដែលប្រទេសនានានឹងអនុវត្តលើទំនិញនាំចូល” ប្រសិនបើការក្លែងបន្លំមិនត្រូវបានទប់ស្កាត់ទេ សេចក្តីណែនាំបានបញ្ជាក់។ សេចក្តីណែនាំនេះមិនបានបញ្ជាក់ជាក់លាក់អំពីប្រទេសណាមួយដែលការក្លែងបន្លំការដឹកជញ្ជូនអាចកើតមានឡើងទេ។ ទោះយ៉ាងណាក៏ដោយ វៀតណាមនាំចូលប្រហែល ៤០ភាគរយនៃទំនិញពីប្រទេសចិន ហើយវ៉ាស៊ីនតោនបានចោទប្រកាន់យ៉ាងចំហលើប៉េកាំងថាប្រើប្រាស់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះជាមជ្ឈមណ្ឌលដឹកជញ្ជូនដើម្បីគេចវេះពន្ធគយរបស់សហរដ្ឋអាមេរិក។ វៀតណាមត្រូវបានរដ្ឋបាលរបស់លោក Trump ដាក់ពន្ធគយ “តបស្នង” ៤៦ភាគរយ ដែលបច្ចុប្បន្នត្រូវបានផ្អាករហូតដល់ខែកក្កដា ដែលប្រសិនបើត្រូវបានអនុវត្ត អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គំរូកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញទៅសហរដ្ឋអាមេរិក និងការវិនិយោគធំៗនៅក្នុងប្រទេសដោយក្រុមហ៊ុនផលិតបរទេស។ ក្រោមសេចក្តីណែនាំនេះ មន្ត្រីនៅក្រសួងពាណិជ្ជកម្ម គយ និងទីភ្នាក់ងារផ្សេងទៀតត្រូវបានណែនាំឱ្យពង្រឹងការត្រួតពិនិត្យ និងការត្រួតពិនិត្យលើទំនិញនាំចូលដើម្បីបញ្ជាក់ប្រភពរបស់ពួកវា “ជាពិសេសវត្ថុធាតុដើមនាំចូលដែលប្រើសម្រាប់ការផលិត និងការនាំចេញ”។ នីតិវិធីតឹងរឹងថ្មីត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យរោងចក្រ និងត្រួតពិនិត្យការចេញស្លាក “ផលិតនៅប្រទេសវៀតណាម” “ជាពិសេសសម្រាប់សហគ្រាសដែលមានការកើនឡើងភ្លាមៗនៃចំនួនពាក្យស្នើសុំវិញ្ញាបនបត្រប្រភពដើម” ឯកសាររបស់ក្រសួងពាណិជ្ជកម្មវៀតណាមបានបញ្ជាក់។ វាណែនាំមន្ត្រីឱ្យស្នើនៅពេលចាំបាច់ “វិធានការជាក់លាក់ដើម្បីទប់ស្កាត់ការដឹកជញ្ជូនខុសច្បាប់”។ សេចក្តីណែនាំនេះត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយដែលបានធ្វើឡើងដោយការិយាល័យរដ្ឋាភិបាលវៀតណាមនៅដើមខែមេសា ប៉ុន្មានម៉ោងក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសអំពីពន្ធគយនេះ៕ ប្រភព៖ Reuters/ec
