Author: Mr Ratanak »

ដោយ÷សុខុម ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ផ្លូវដែកមិនមើលមុខក្រោយត្រូវរថភ្លើងបុកប៉ើងជិត១០ម៉ែត្រ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានឱ្យដឹងក្រោយហេតុការណ៍ថា ឈ្មោះ ម៉ាប់ បានរងរបួសធ្ងន់ធ្ងរ។អ្នកបើកបររថភ្លើងបានព្យាយាមស៊ីផ្លេឱ្យសញ្ញាដែរ ប៉ុន្តែជនរងគ្រោះវ័យ៣៨ឆ្នាំមិនអាចបើកម៉ូតូគេចចេញពីគន្លងផ្លូវរថភ្លើងបាន។ជនរងគ្រោះរងរបួសបែកក្បាល និងបាក់ជើងខាងឆ្វេង ហើយបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ពេលនោះអ្នកបើកបររថភ្លើងក៏មិនបានឈប់មើលអ្នករបួសដែរ៕

​ដោយ៖បន្ទាយ បន្ទាយមានជ័យ ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ នេះជាប្រធានបទអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ” ដែលរៀបចំដោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២៤ គេអង្គាសបានមូលនិធិជាង២១,៥ម៉ឺនដុល្លារអាមេរិក គឺកើនលើសឆ្នាំ២០២៣ កន្លងមកដែលបានប្រមាណ១៨ម៉ឺនដុល្លារ។ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤នេះ   សាខាបានយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងផ្នែកពាក់ព័ន្ធក្នុងការឆ្លើយតបផ្តល់អំណោយដល់គ្រួសាររងគ្រោះនិងងាយរងគ្រោះបានចំនួន៨៨០គ្រួសារ។ក្នុងនោះមានរងគ្រោះដោយខ្យល់កន្ត្រាក់, ទឹកជំនន់, អគ្គិភ័យ, ស្លាប់ដោយលង់ទឹក និងគ្រួសារក្រីក្រ។ លោកបន្តថា :” អំណោយជាថវិកា ឬសម្ភារដែលសាខាទទួលបានពីការបរិច្ចាគនេះ យើងខ្ញុំសូមសន្យាថានឹងគ្រប់គ្រងដោយហ្មត់ចត់ប្រកបដោយគណនេយ្យភាពនិងតម្លាភាពគ្រប់កាលៈទេសៈស្របតាមបទបញ្ញត្តិហិរញ្ញវត្ថុរបស់កាកបាទក្រហមកម្ពុជា និងប្រើប្រាស់ធនធានទាំងអស់នោះឲ្យចំគោលដៅ” ។ ចំណែកលោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានឡើងអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជាក្នុងប្រធានបទដូចខាងលើ។ សាខាបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព […]

ដោយ÷សុខុម មណ្ឌលគិរី÷មានសេចក្តីរាយការណ៍មកនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា សត្វដំរីញីដែលមានរបួសហើយជួយសង្រ្គោះចេញពីក្នុងភក់កាលពីកន្លងមកនោះបានបាត់បង់ជីវិតទៅហើយនៅម៉ោង៥ព្រឹកនេះ។ មន្ត្រីជំនាញ មានការសោកស្តាយចំពោះការបាត់បង់សត្វដំរីព្រៃញីមួយក្បាល។សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា កាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់ បានជួយសង្គ្រោះសត្វដំរីព្រៃញីមួយក្បាលជាប់ក្នុងល្បាប់ភក់និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះដោយប្រើគ្រឿងចក្រនិងខ្សែទាញ។ នៅពេលនោះក្រុមការងារបានដឹកជញ្ជូនដំរីមកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់។គេសង្កេតឃើញសុខភាពដំរីញីមួយនេះកាន់តែមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រោយមកក៏បានងាប់។ មន្ត្រីជំនាញបានបញ្ជាក់ថា ក្រុមការងារនឹងរៀបចំជីករណ្តៅកប់សពសត្វដំរី នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

ដោយ៖ ស-សម្បត្តិ ភ្នំពេញ៖ មន្រ្តីពន្ធដារបានឲ្យដឹងតាមរយៈព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារថា ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពោលគឺនៅសល់ប្រមាណតែ ៣សប្តាហ៍ទៀតប៉ុណ្ណោះ  រដ្ឋបាលសារពើពន្ធនឹងចាប់ផ្តើមប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ពន្ធលើមធ្យោបាយដឹកជញ្ជូនគឺជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវអនុវត្តចំពោះមធ្យោបាយដឹកជញ្ជូន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវគោក និងផ្លូវទឹក។ នៅក្នុងនោះមានដូចជាកប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលជាដើម។ ដើម្បីអាចយល់ដឹងពីប្រាក់ពន្ធត្រូវបង់តាមប្រភេទមធ្យោបាយដឹកជញ្ជូននីមួយៗ លោកអ្នកអាចទាញយកកម្មវិធីទូរសព្ទសម្រាប់គណនាពន្ធលើមធ្យោបាយដឹកជញ្ជូន (GDT Means of Transportation Tax Calculation) ដោយឥតគិតថ្លៃពី App Store សម្រាប់ប្រព័ន្ធ ios និង Play Store សម្រាប់ប្រព័ន្ធ Android ដោយលោកអ្នកត្រូវជ្រើសរើសឱ្យបានត្រឹមត្រូវនូវប្រភេទយានយន្តរបស់ខ្លួន រួចបញ្ចូលនូវព័ត៌មានមួយចំនួន ដែលអាចពិនិត្យលើប័ណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត រួមមាន៖ […]

សៀមរាប៖ ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន យល់ថាព្រែកស្រមោចដែលជា ព្រែកជីកបុរាណ  មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះ ហេតុអ្វី ក៏ទទឹង ធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ ពីកន្លែងផលិត នៅលើភ្នំគូលែន ចុះ មកទន្លេ សាប? ឬ មួយ មាន  តួនាទី ជា ផ្លូវ   ដឹកថ្មពីអូរថ្មដាប់ដែល ជា កន្លែង ដាប់  យកថ្មទៅកសាង ប្រាសាទ   នៅ អង្គរ? ចម្ងល់ ទាំង   នេះ ហើយ ដែលក្រុម ស្រាវជ្រាវ ត្រូវធ្វើការស្វែងយល់ថា តើព្រែក ជីក  បុរាណ  នេះ មាន […]

ប្រែសម្រួល៖ស-សម្បត្តិ ប្រធានសភាលោក Mike Johnson បាននិយាយថា លោកមានអារម្មណ៍ថាលោកប្រធានាធិបតី Biden បានរារាំងការដឹកជញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ីស្រាអែល តែគាត់សង្ឃឹមថាអាចនឹងត្រូវបានដោះស្រាយក្នុងកម្រឹតខ្ពស់។ លោក Johnson (R-La.) បាននិយាយនៅក្នុងផតឃែស្ថ “Playbook Deep Dive” របស់ Politico ថា “ខ្ញុំសង្ឃឹមថាវាជាពេលវេលាដ៏សំខាន់ក្នុងការដឹកជញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ីស្រាអែលព្រោះវានឹងក្លាយជាគម្លាតដ៏ធំមួយដោយសារតែគោលនយោបាយនេះ“។ លោក Biden លើកឡើងពីកង្វល់នៃការកើនឡើងចំនួនអ្នកស្លាប់របស់ជនស៊ីវិលនៅក្នុងសង្គ្រាមរដ្ឋជ្វីហ្វប្រឆាំងនឹងក្រុមហាម៉ាស ប្រធានាធិបតីវ័យ ៨១ ឆ្នាំបានប្រាប់ CNN របស់ Erin Burnett ក្នុងបទសម្ភាសន៍កាលពីយប់ថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល វាយលុកក្រុង Rafah ភាគខាងត្បូងនៃតំបន់ Gaza ដែលមានប្រជាជនរស់នៅច្រើនកុះករ យើងនឹងមិនផ្គត់ផ្គង់អាវុធ និងគ្រាប់កាំភ្លើងធំនោះទេ។ ជុំវិញការជំទាស់របស់ GOP លោក Johnson បានធ្វើការជាមួយរដ្ឋបាល Biden និងអ្នកប្រជាធិបតេយ្យសភាដើម្បីអនុម័តកញ្ចប់ជំនួយចំនួន ៩៥.៣ ពាន់លានដុល្លារកាលពីខែមុនសម្រាប់ប្រទេសដែលហែកហួរដោយសង្រ្គាមនៃអ៊ុយក្រែន និងអ៊ីស្រាអែល និងផ្តល់ការការពារកោះតៃវ៉ាន់។ ជាការឆ្លើយតបទៅនឹងការអនុម័តច្បាប់នេះ សហសេវិកសាធារណរដ្ឋមួយចំនួនរបស់ Johnson ដែលដឹកនាំដោយ […]

ប្រែសម្រួល៖ស្រីស្រស់ ស្ត្រីដែលជាម្ដាយរបស់កូនស្រីអាយុ ២ ឆ្នាំម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា,សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានវាយដំលើកូនស្រីរបស់គាត់អាយុ ២ ឆ្នាំនៅលើយន្តហោះជើងហោះហើរអន្តរជាតិពីប្រទេសម៉ិកស៊ិកទៅកាន់ទីក្រុង Seattle កាលពីសប្តាហ៍មុន ដោយបានទាត់ និងវាយដំទៅលើក្មេងស្រីតូចនៅលើយន្តហោះយ៉ាងធ្ងន់ធ្ងរធ្វើឲ្យអ្នកដំណើរលើយន្តហោះគ្រប់គ្នាសម្លឹងមើលប្រកបដោយក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ។ ស្ត្រីជាម្ដាយឈ្មោះBreanna Mistler អាយុ ៣៣ ឆ្នាំមកពី Sacramento ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានវាយដំនិងបង្កគ្រោះថ្នាក់ដល់កុមារយ៉ាងធ្ងន់ធ្ងរនៅលើយន្តហោះកាលពីថ្ងៃទី ១ ខែឧសភា។ យោងតាមឯកសាររបស់តុលាការសហព័ន្ធបានបង្ហាញថា អាកប្បកិរិយាដ៏សាហាវឃោរឃៅរបស់នាង Mistler បានផ្ទុះឡើងនៅពេលដែលក្មេងស្រីបានដាស់ម្តាយនាង ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាជាមួយនឹងភ្នាក់ងារយកព័ត៌មានដែលបានព្យាយាមការពារក្មេងស្រីតូចពីការវាយដំដ៏ព្រៃផ្សៃរបស់ម្តាយនាង។ យោងតាមសេចក្តីថ្លែងហេតុរបស់រដ្ឋអាជ្ញាសហព័ន្ធនៅក្នុងរដ្ឋ Washington បានឲ្យដឹងថា “ទោះបីជាមានការរារាំងពីអ្នកដំណើរក៏ដោយក៏ស្ត្រី Mistler នៅតែបន្តវាយដំរំលោភបំពានលើកុមារត្រូវបានតុលាការចោទប្រកាន់ពីបទវាយដំនិងបង្កគ្រោះថ្នាក់ដល់កុមារយ៉ាងធ្ងន់ធ្ងរ “។ ទីភ្នាក់ងារUSA Today បាននិយាយថា មន្ត្រីគយ និងមន្ត្រីគយ ការពារព្រំដែនបានចាប់ឃុំខ្លួននាង Mistler ភ្លាមៗនៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma ហើយបានកត់សម្គាល់ឃើញថាកូនស្រីរបស់នាងមានស្នាមជាំនៅលើភ្នែក ស្មា និងកំភួនដៃ។ FBI និង Port of Seattle Police បានធ្វើការស៊ើបអង្កេតលើករណីនាង Mistler ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើកុមារក្រោមច្បាប់សហព័ន្ធ។ រដ្ឋអាជ្ញាបាននិយាយនៅក្នុងបណ្តឹងព្រហ្មទណ្ឌថា […]

ដោយ៖ កំចាយ កំពត÷ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកឈូក បានស្រាវជ្រាវ រួចឃាត់ខ្លួនជនសង្ស័យ៤នាក់ក្រោយកាប់បំផ្លាញម៉ូតូ២គ្រឿងរបស់អ្នកដទៃដោយគ្រាន់តែធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក។ លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មានយុវជនមួយក្រុមបានប្រើកាំបិតកាប់ម៉ូតូអ្នកដទៃព្រោះតែធ្លាប់ទំនាស់នឹងគ្នាកន្លងមក។ ករណីនេះបានកើតឡើងនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូកបង្កដោយជនសង្ស័យចំនួន៦នាក់។ លោកស្នងការរងបានបន្តថា ក្រោយទទួលព័ត៌មាននេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកបានចុះអន្តរាគមន៍ និងដេញតាមរហូតដល់ភូមិនារាយណ៍ ឃុំនារាយណ៍ និងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ក៏ឃាត់ខ្លួនក្រុមជនសង្ស័យបាន៤នាក់ជាបន្តបន្ទាប់។ ក្នុងនោះ រួមមាន ១. ឈ្មោះ អ៊ុង វាសនា អាយុ ១៩ឆ្នាំ។ ២.ឈ្មោះ ថន សុភ័ក្រ អាយុ ២៣ឆ្នាំ។ ៣. ឈ្មោះ ង៉ែត លាភ អាយុ ១៨ឆ្នាំ។ ទាំង៣នាក់រស់នៅភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ ៤. ឈ្មោះ ឆាន់ ទីន អាយុ ១៩ឆ្នាំ […]

ភ្នំពេញ៖ តាមរយៈអនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកពន្ធដារ សម្រាប់ឆ្នាំ២០២៤ នៃកម្មវិធីសិក្ខាសាលារបស់ វិទ្យាស្ថានខេមអេដ (CamEd Business School) នាថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៤ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងពីសារប្រយោជន៍នៃកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ព្រមទាំងអំពាវនាវឱ្យសាធារណជននិងអ្នកជាប់ពន្ធ ចូលរួមប្រើប្រាស់កម្មវិធីនេះឱ្យបានផុសផុល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់ខ្លួនឱ្យកាន់តែមានភាពងាយស្រួល មានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សក្នុងការទំនាក់ទំនងជាមួយរដ្ឋបាលសារពើពន្ធ។ បន្ទាប់ពីបានឈ្វេងយល់ដោយផ្ទាល់ពី ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ គណៈគ្រប់គ្រងនិងសិស្សនិស្សិតនៃវិទ្យាស្ថានខេមអេដ មានការសាទរ និងគាំទ្រយ៉ាងខ្លាំងលើការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាព័ត៌មាន ពិសេសចំពោះសមិទ្ធផលថ្មី ប្រកបដោយសារប្រយោជន៍នៃកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដែលអនុញ្ញាតឱ្យ សាធារណជននិងអ្នកជាប់ពន្ធប្រើប្រាស់ សម្រាប់ដាក់លិខិតរដ្ឋបាលនានា មករដ្ឋបាលសារពើពន្ធដោយមិនចាំបាច់ខាតពេលវេលាធ្វើដំណើរទៅផ្ទាល់ និងមានសាមញ្ញភាពលើការប្រើប្រាស់ ព្រមទាំងមានសុវត្ថិភាពក្នុងការ រក្សាទុកឯកសារ ឬលិខិតរដ្ឋបាលនានាដែលបានដាក់បញ្ជូនមករដ្ឋបាលសារពើពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ បានកំណត់យកការបន្តធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ជាគោលបំណងចម្បងមួយ នៃផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានគឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងអភិបាលកិច្ច តាមរយៈការបង្កើតនិងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ កម្មវិធីបច្ចេកវិទ្យាព័ត៌មាននានា សំដៅធានាបានការគ្រប់គ្រងប្រមូលចំណូលពន្ធ និងការផ្តល់សេវា អ្នកជាប់ពន្ធប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ នាសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ខែ ឧសភា ឆ្នាំ២០២៤ បានប្រជុំការងារគ្រប់គ្រងគ្រោះមហន្តរាយជាបន្ទាន់ ដោយផ្តោតលើការត្រួតពិនិត្យ ការត្រៀមបង្ការឆ្លើយតប  គ្រប់គ្រងចំពោះមុខគ្រោះមហន្តរាយ ពិសេសគឺទ្រោលសភាពការណ៍គ្រប់គ្រងទឹកប្រើប្រាស់និងទឹកបរិភោគជូនប្រជាពលរដ្ឋចំពេលក្តៅហួតហែងខ្លាំងនេះ ។ លោកអភិបាល អភិបាលរងស្រុកក្រុងទាំង៩នៃខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ដូចជាធនធានទឹកនិងឧតុនិយម , មន្ទីរអភិវឌ្ឍន៍ជនបទ ,មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាល…បានលើកឡើងតាមជំនាញរបស់ខ្លួនទាក់ទិននឹងបរិមាណទឹកដែលនៅទ្រោលការប្រើប្រាស់និងទឹកបរិភោគបានក្នុងរយ:ពេលប៉ុន្មានខែខាងមុខ ហើយមានបញ្ហាប្រឈមការខ្វះខាត បើសិនមិនមានភ្លៀងធ្លាក់ដែលបង្កើតបានធារទឹកក្នុងអាងនៃអូរ ស្ទឹង បឹង ត្រពាំង ជាដើម ។ចាំបាច់និងបន្ទាន់ត្រូវរួមគ្នាក្នុងលក្ខណ:ប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុបក្នុងការដោះស្រាយចំពោះមុខកង្វះទឹកនេះនាពេលខាងមុខដ៏ខ្លី ។ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកិច្ចប្រជុំការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានថ្លែងថា : កិច្ចប្រជុំនេះដើម្បីធ្វើការការត្រួតពិនិត្យ ការត្រៀមបង្ការឆ្លើយតប  គ្រប់គ្រងចំពោះមុខការងារគ្រោះមហន្តរាយក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ ក្នុងនោះលោកបានសួរ ឆ្លើយនូវសេចក្តីរាយការណ៍និងការអន្តរាគមន៍របស់មន្ត្រី សមត្ថកិច្ច កងកម្លាំងទាំង៣ប្រភេទលើ ទី១៖ គ្រោះថ្នាក់ គ្រោះអគ្គិភ័យ ទី២- គ្រោះធម្មជាតិ […]

ដោយ៖ សសម្បត្តិ ភ្នំពេញ៖យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា សាលាជាតិពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារនឹងបើកវគ្គបណ្តុះបណ្តាលស្តីពី“ការប្រកាសអាករលើតម្លៃបន្ថែមតាមវិធីគិតអាករជំនួស (Revers Charge) និងការប្រើប្រាស់សេវាកម្មអេឡិចត្រូនិកពន្ធដារ” ដែលនឹងចាប់ផ្តើមចូលរៀននៅ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ សិក្ខាកាមដែលចូលរួមនឹងទទួលបានការបណ្តុះបណ្តាលលើមុខវិជ្ជាសំខាន់ៗចំនួន ៦ រួមមាន៖ -អាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (VAT on e-Commerce) លើការប្រកាសអាករ លើតម្លៃបន្ថែម (វិធីគិតអាករជំនួស) និងការបែងចែកកម្រិតអ្នកប្រើប្រាស់ -ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ មុខងារប្រកាសអាករលើតម្លៃបន្ថែម តាមវិធីគិតអាករជំនួស (Reverse Charge) -ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) -ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល (Tol e-Filing) និង (e-Filing for Windows Desktop Application) -ប្រព័ន្ធគ្រប់គ្រងការស្នើសុំចៀសវាងការយកពន្ធត្រួតគ្នា (DTA) និង -កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefilling App) ។ លោកអ្នកដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលនេះ សូមរួសរាន់ចុះឈ្មោះ និងបង់ថ្លៃសិក្សាតាមប្រព័ន្ធ “គ្រប់គ្រងការសិក្សាពន្ធដារ”នៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដែលមានអាសយដ្ឋាន www.tax.gov.kh/km/e-service ៕  

ដោយ៖ស្រីស្រស់ យោងតាមវីដេអូដ៏ច្របូកច្របល់មួយដែលបានថតជាប់នូវរូបភាពចលាចលដោយសារតែជម្លោះដែលបានផ្ទុះឡើងនៅលើជើងហោះហើរពីតៃវ៉ាន់ទៅរដ្ឋកាលីហ្វ័រញ៉ា,សហរដ្ឋអាមេរិក ខណ:ដែលមានអ្នកដំណើរម្នាក់បានដណ្តើមកៅអីអង្គុយពីអ្នកដំណើរម្នាក់ទៀត។ ការវាយតប់គ្នាក៏បានកើតឡើងរវាងអ្នកដំណើរទាំងពីរនៅលើយន្តហោះដែលត្រូវធ្វើដំណើរក្នុងរយៈពេល ១១.៥ ម៉ោងកាលពីថ្ងៃអង្គារ នៅពេលដែលមានអ្នកដំណើរម្នាក់បានលួចប្តូរកៅអីដោយសារតែអ្នកជិតខាងរបស់គាត់ក្អកខ្លាំងពេកដោយទៅដណ្តើមយកកៅអីរបស់អ្នកផ្សេងទៀត នេះបើយោងតាមព័ត៍មានដែលបានផ្តល់ឲ្យដោយ What’sTheJam ។ ក្នុងខណ:ពេលដែលម្ចាស់ដើមត្រឡប់មកពីបន្ទប់ទឹកវិញ គាត់បានវាយទៅលើបុរសដែលជាម្ចាស់កៅអីនោះ។ យោងតាមវីដេអូបានបង្ហាញថា បុរសនោះត្រូវបានអ្នកបម្រើលើយន្តហោះបីនាក់ចូលអន្តរាគមន៏ភ្លាមៗដើម្បីបញ្ឈប់គាត់ពីការវាយតប់គ្នាដោយអ្នកបម្រើម្នាក់ចាប់ក្រៀកគាត់ពីក្រោយ ខណៈម្នាក់ទៀតរុញគាត់ឲ្យត្រឡប់មកកន្លែងដើមរបស់គាត់វិញ។ លុះឃើញថាការវាយតប់គ្នាបានស្ងប់ស្ងាត់ទៅវិញហើយនោះ ស្រាប់តែបុរសនោះក្រោកទៅជិតអ្នកដំណើរម្នាក់ទៀត ហើយរុញអ្នកបម្រើលើយន្តហោះទៅម្ខាង រួចក៏វាយគាត់យ៉ាងខ្លាំង។ អ្នកដំណើរលើយន្តហោះស្រែកឆោឡោខណ:ដែលបុរសទាំងពីរនាក់នោះ វាយតប់គ្នាយ៉ាងស្វិតស្វាញ នៅច្រកផ្លូវដើរអ្នកដំណើរជាច្រើននាក់និងក្រុមអ្នកបើកបានចូលទៅបំបែកពួកគេចេញពីការវាយតប់គ្នា។ ហេតុការណ៍ដ៏អាក្រក់នេះបានបង្ហាញតាមរយៈវីដេអូអស់ពេលបីម៉ោងនៅលើយន្តហោះ EVA Air ជើងហោះហើរ BR08 ពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុង San Francisco ។ ក្រោយពីវាយគ្នារួច បុរសទាំងពីរបានបន្តចង្អុលមុខដាក់គ្នាទៅវិញទៅមក ប៉ុន្តែត្រូវបានក្រុមអ្នកបើកយន្តហោះ រារាំងឲ្យនៅដាច់ឆ្ងាយពីគ្នាដើម្បីបន្តការធ្វើដំណើរទៅទៀត ។ពួកគេត្រូវបានប្រគល់ខ្លួនឲ្យទៅប៉ូលិស San Francisco បន្ទាប់ពីការចុះចតដោយសុវត្ថិភាពដល់ដីរួចមក៕

ដោយ៖ គង់ហេង កំពង់ចាម៖ តាមរយៈពិធីអបអរខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី ៨ ឧសភានេះ ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទទួលបានថវិកាចំនួនជាង ៦៥ម៉ឺន ដុល្លារអាមេរិកពីសប្បុរសជន គឺសម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌។ ពិធីទទួលថវិកាពីសប្បុរសជន រួមជាមួយពិធីប្រកាសទទួលស្គាល់ គណៈកិត្តិយសសាខា អាណត្តិទី៥ ផងនោះ បានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកថ្មពួកនិងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ៥១ បានចេញប្រតិបត្តិការចុះជួយរុះរើនិងជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅឃុំថ្មពួក ឃុំគំរូនិងឃុំបន្ទាយឆ្មារស្រុកថ្មពួក ។ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថ្ងៃទី០៧ខែឧសភាថា៖ ក្រោយពីមានឧប្បត្តិហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៣ឃុំ គឺបន្ទាយឆ្មារ ឃុំគំរូនិងឃុំថ្មពួក សរុបចំនួន៦៥ខ្នង រងនូវការខូចខាតធ្ងន់ ស្រាល ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យយលោកដឹកនាំកម្លាំងនគរបាលអធិការដ្ឋានស្រុកនិងប៉ុស្តិ៍រដ្ឋបាល សរុបចំនួន៦០នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត តាំងពីល្ងាចថ្ងៃទី០៥និងព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយក្នុងនោះក៏មានអាជ្ញាធរ ស្រុកថ្មពួក ឃុំ កម្លាំងផ្នែកយោធាសិករងស្រុកថ្មពួក នៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យកម្លាំងកងពលតូចថ្មើជើងលេខ៥១ ចំនួន១០០នាក់ កម្លាំងវរសេនាតូចលេខ២០នាក់ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនដងរ៉ែក នៃវរសេនាតូចការពារព្រំដែនលេខ៨០៧ ចំនួន៤នាក់ ។   សូមរំលឹកថា កាលពីម៉ោង៣និង៣០នាទីដល់ម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ […]

ប្រែសម្រួល៖ស-សម្បត្តិ លោក Donald Trump បានប្រកែកឡើងញ័រមាត់ថាសក្ខីកម្មដ៏វែងអន្លាយដែលបានផ្តល់នៅក្នុងសវនាការដោយតារាអាសអាភាស Stormy Daniels លើសំណុំរឿងអាស្រូវផ្លូវភេទរបស់គាត់គឺមានលក្ខណៈស្រពិចស្រពិល ហើយថាជារឿងមួយដ៏គួរឲ្យអស់សំណើចដែលពួកគេខិតខំប្រើប្រាស់នាងដើម្បីស្វែងរកបន្ទាល់សម្រាប់ដាក់បន្ទុកបន្ថែមក្នុងការចោទប្រកាន់លើរូបគាត់នៅក្នុងតុលាការ Manhattan កាលពីថ្ងៃអង្គារ។ ក៏ប៉ុន្តែរឿងដ៏ចម្លែកនោះគឺថាសូម្បីតែចៅក្រមក៏ព្រមាននាង Daniels ក្នុងការផ្តល់សក្ខីកម្មវែងហួសព្រំដែន ហើយណែនាំឲ្យនាងកាត់បន្ថយរឿងដែលមិនសំខាន់ខ្លះៗឲ្យបានត្រឹមត្រូវនិងច្បាសលាស់ទៅតាមផ្លូវច្បាប់ផងដែរ។ ចៅក្រមនៅក្នុងសវនាការជម្រះក្តីដ៏ចម្រូងចម្រាសមួយនេះបានធ្វើមុខមាំក្នុងខណៈដែលនាង Daniels និយាយញាប់ពេក និងសម្តែងកាយវិការមិនសមរម្យ ដោយបានលាតត្រដាងអំពីរឿងរ៉ាវរបស់លោក Donald Trump ដែលជាបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋសម្រាប់ឆ្នាំ ២០២៤ ដែលគេសន្មតថាគាត់ក៏ជាបេក្ខភាពប្រធានាធិបតីដូចដែលគេបានបោះពុម្ពរូបរបស់គាត់ផ្សព្វផ្សាយនៅលើក្របទស្សនាវដ្ដី។ នាង Daniels ក្នុងអាយុ ៤៥ ឆ្នាំបានផ្តល់សក្ខីកម្មថា “ខ្ញុំបានយកគាត់ហើយបង្វិលគាត់រួចហើយខ្ញុំបានវាយគាត់” ដែលបណ្តាលឲ្យចៅក្រមយ៉ាងហោចណាស់ពីរនាក់សើចចំអកចំណែកលោក Trump អាយុ ៧៧ ឆ្នាំបានប្រកែកឡើងញ័រមាត់ថា “នោះជា bullsh-t” ។ ក្រោយមកលោកTrump ក៏សំងំនៅស្ងៀមគ្រាន់តែគ្រវីក្បាលហួសចិត្តនៅក្នុងខណ:ពេលដែល Danielsឈ្មោះដើម Stephanie Clifford បានអះអាងថាគាត់បានប្រាប់នាងកុំឲ្យ “ខ្វល់” អំពីប្រពន្ធរបស់គាត់ Melania ពីព្រោះអ្នកទាំងពីរមិនបាន “សូម្បីតែដេកនៅក្នុងបន្ទប់តែមួយជាមួយគ្នានោះទេ ”។ លោក Juan Merchan ចៅក្រមតុលាការកំពូល […]

ដោយ÷សុខុម ភ្នំពេញ ៖ មកដល់ថ្ងៃទី៨ ឧសភា ២០២៤ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនអ្នកបើកបររថយន្តដឹកខ្សាច់បុកម៉ូតូបណ្ដាលឱ្យមន្ត្រីពន្ធនាគារខេត្តកណ្តាលម្នាក់ស្លាប់នៅឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទល់មុខច្រកចូលដេប៉ូខ្សាច់មួយកន្លែង តាមបណ្ដោយផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់នៅក្រោយហេតុការណ៍ថា ជនរងគ្រោះឈ្មោះ សួង សុភ័ក្រ ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីអនុរក្សថ្នាក់លេខ២ ឋានៈ ប្រធានផ្នែក នៃពន្ធនាគារខេត្តកណ្ដាល មានស្រុកកំណើតនៅភូមិអន្លង់រមៀតខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ៖ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក ZUSUKI VIVA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CI-3080 ចេញពីផ្ទះទៅម្ដុំព្រែកប្រា ក្នុងគោលបំណងទៅប្រចាំការនៅពន្ធនាគារខេត្តកណ្ដាល។នៅពេលធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូងដល់ចំណុចកើតហេតុ ក៏ស្រាប់រថយន្តប្រភេទបែនដឹកខ្សាច់ម៉ាក DAEWOO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 3F-8731 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា […]

ដោយ៖  ប្រសិទ្ធ ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគធំៗចំនួន២២ ដែលមានទុនប្រមាណជាង ៣០៩លានដុល្លាអាម៉េរិកនៅក្នុងខែមេសា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៤។ គម្រោងវិនិយោគដ៏មានសក្តានុពល ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនាពេលថ្មីៗនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើនជាលំដាប់។ គម្រោងវិនិយោគដែលប្រើប្រាស់ទុនប្រមាណជាង ៣០៩លានដុល្លាសហរដ្ឋអាម៉េរិក នឹងបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើ ប្រមាណជាង ២៣ ០០០នាក់។ រាជរដ្ឋាភិបាលកម្ពុជាបានបែងចែកគម្រោងនេះជាពីរតំបន់ធំៗរួមមាន៖ តំបន់ក្រៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៤ គម្រោង ដែលជាគម្រោងផលិតស្រោមជើង ស្រោមដៃ កន្សែងបង់ក មួក និងស្បែកជើងពាក់ក្នុងផ្ទះ។ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លាអាម៉េរិក និងអាចបង្កើតការងារដល់ប្រជាជនប្រមាណ ២ ០០០ នាក់។ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងកែច្នៃអាលុយមីញ៉ូម ប្រើទុនវិនិយោគប្រមាណជាង ៦០លានដុល្លាអាម៉េរិក បង្កើតការងារបានចំនួន ២៣៧កន្លែង មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ព្រះសីហនុ។ គម្រោងវិនិយោគផលិតបន្ទះហ្វ្រាំងគ្រប់ប្រភេទ […]

ប្រែសម្រួល៖ ស-សម្បត្តិ KYIV៖ អ៊ុយក្រែនបានអះអាងកាលពីថ្ងៃអង្គារទី ៧ ឧសភានេះថា ខ្លួនបានបំផ្លាញផែនការរបស់រុស្ស៊ីក្នុងការប៉ុនប៉ងលួចធ្វើឃាតលោក ប្រធានាធិបតី Volodymyr Zelensky រួមទាំងឥស្សរជននយោបាយ និងយោធាជាន់ខ្ពស់របស់អ៊ុយក្រែន។ មន្ត្រីសន្តិសុខអ៊ុយក្រែនពីរនាក់ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹងមុខសញ្ញាប៉ុនប៉ងលួចធ្វើឃាតថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ៊ុយក្រែននៅមុនពិធីសម្ពោធចូលកាន់តំណែងសាជាថ្មីរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអង្គារនេះ។ ប្រធានផ្នែកសេវាសន្តិសុខអ៊ុយក្រែន (SBU) លោក Vasyl Maliuk បានថ្លែងថា “ផែនការវាយប្រហារភេរវកម្មក្រោមការដឹកនាំរបស់ក្រុមសេវាកម្មសម្ងាត់រុស្ស៊ីក្នុងគោលដៅសម្លាប់លោកប្រធានាធិបតី Volodymyr Zelensky រួមទាំងឥស្សរជននយោបាយ និងយោធាជាន់ខ្ពស់របស់អ៊ុយក្រែនដែលពួកគេគិតថាជាអំណោយផ្ញើជូនលោក ពូទីននៅមុនពិធីសម្ពោធចូលកាន់តំណែងសាជាថ្មីរបស់របស់គាត់នោះត្រូវបរាជ័យទាំងស្រុង” ។ ក្រុង Kyiv និយាយថា Zelenskyy ត្រូវបានរុស្ស៊ីកំណត់គោលដៅជាច្រើនលើករួចមកហើយរួមទាំងនៅដើមដំបូងនៃការឈ្លានពានរបស់   រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ ប្រធានផ្នែកសេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា ខ្លួនបានបើកមុខបណ្តាញភ្នាក់ងារសម្ងាត់របស់រុស្សីដែលបង្កើតឡើងដោយសេវាចារកម្មសហព័ន្ធរុស្ស៊ី (FSB) ដែលមានតួនាទីសម្ងាត់ក្នុងការកំណត់មុខសញ្ញាអ្នកជំនិតនឹងលោក Zelenskyy ដែលពួកគេគិតថាអាចឆ្មក់ចាប់ខ្លួនគាត់ធ្វើជាចំណាប់ខ្មាំងឬក៏អាចនិងសម្លាប់ចោលបានដោយងាយ។ ប្រធានផ្នែកសេវាសន្តិសុខអ៊ុយក្រែន (SBU)បានបន្ថែមថា “បណ្តាញដ៏សកម្មរបស់ពួកគេគឺស្ថិតនៅក្រោមការដឹកនាំនិងគ្រប់គ្រងដោយក្រុមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បញ្ជាចេញពីក្រុងម៉ូស្គូជនបង្កប់ទាំងនោះគឺជាបណ្តាញដ៏សកម្មដែលត្រូវបានវែកមុខមានដូចជាវរសេនីយ៍ឯកពីររូបដែលរុស្សីបានបង្កប់នៅក្នុងក្រសួងការពារជាំតិអ៊ុយក្រែនដែលជាអ្នកទទួលបន្ទុកការពារប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។ យោងតាមប្រភពចេញពីក្រុមមន្ត្រីអនុវត្តច្បាប់អ៊ុយក្រែនបានប្រាប់អ្នកយកព័ត៌មាន AFP ថា […]

ដោយ÷សុខុម ភ្នំពេញ÷មន្រ្តីជំនាញព្រហ្មទណ្ឌនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនមន្រ្តីយោម្នាក់ទៅតុលាការ ក្រោយចាប់ខ្លួនពាក់ព័ន្ធប្រើអាវុធបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាទៀបភ្លឺ មានករណីផ្ទុះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់គេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញស្រាវជ្រាវនាំខ្លួនជនសង្ស័យឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅពេលធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក Glock បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សាររបស់ខ្លួន។ រីឯមធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK មន្ត្រីជំនាញកំពុងកសាងសំណុំរឿងទៅតុលាការ៕

ប្រែសម្រួល៖ ស-សម្បត្តិ ក្រុមហាម៉ាស់បានប្តូរខ្លឹមសារដ៏ចម្រូងចម្រាសនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលខ្លួនទទួលយកកាលពីថ្ងៃចន្ទដើម្បីរាប់បញ្ចូលសាកសពចំណាប់ខ្មាំងដែលបានស្លាប់សម្រាប់ធ្វើការផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីន នេះបើយោងតាមរបាយការណ៍ដ៏ចម្រូងចម្រាសមួយ។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយក្រុមហាម៉ាស់ក៏មានរួមបញ្ចូលទាំងការបញ្ចប់សង្គ្រាមនៅហ្គាហ្សាផងដែរ គឺជាអ្វីដែលភាគីអ៊ីស្រាអែលបាននិយាយថាខ្លួនមិនអាចទទួលយកដាច់ខាត។ ការផ្លាស់ប្តូរដ៏ចម្រូងចម្រាសមួយត្រូវបានគេរាយការណ៍ថាបានកើតឡើងជុំវិញរឿងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣ នាក់ដែលត្រូវបានកំណត់ឲ្យដោះលែងជាថ្នូរនឹងបទឈប់បាញ់។ ខណៈពេលដែលកិច្ចព្រមព្រៀងដើមបានអំពាវនាវរកចំណាប់ខ្មាំងដែលនៅរស់ចំនួន ៣៣ នាក់ ក្រុមហាម៉ាស់បានផ្លាស់ប្តូរពាក្យដើម្បីរួមបញ្ចូលចំណាប់ខ្មាំង ៣៣ នាក់ដែល “នៅរស់ឬក៏ជាសាកសព” ក្រុមមន្ត្រីអ៊ីស្រាអែលបានប្រាប់ទូរទស្សន៍ KAN TV យ៉ាងដូច្នេះ។ មន្ត្រីអ៊ីស្រាអែលបានប្រកែកថាសំណើនេះខុសពីលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងកាលពីដំបូងដែលអ៊ីស្រាអែលបានយល់ព្រមទទួលយក។ ក្រុមហាម៉ាស់បានអះអាងម្តងហើយម្តងទៀតថា ខ្លួនមិនមានចំណាប់ខ្មាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់អ៊ីស្រាអែល ដែលបានអំពាវនាវឲ្យមានការដោះលែងចំណាប់ខ្មាំងដែលជាស្ត្រី មនុស្សចាស់ ឬអ្នកដែលទទួលរងពីជំងឺ និងលក្ខខណ្ឌវេជ្ជសាស្ត្រនោះទេ។ កិច្ចព្រមព្រៀងរបស់ក្រុមហាម៉ាស់ក៏មានពាក្យពេចន៍ដែលអំពាវនាវឲ្យបញ្ចប់សង្គ្រាមរយៈពេលជិតប្រាំពីរខែ ដែលអ៊ីស្រាអែលប្រកាន់ជំហររឹងរូសមិនទទួលយក នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ CNNយ៉ាងដូច្នេះ ។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយម្តងហើយម្តងទៀតថា សង្រ្គាមនឹងមិនបញ្ចប់រហូតដល់ក្រុមហាម៉ាស់ត្រូវបានកម្ចាត់អស់ទាំងស្រុង លោកបានប្តេជ្ញាថាបដិសេធលើរាល់សំណើរបស់ក្រុមហាម៉ាស់។ ទោះបីជាលោក Netanyahu មានផែនការបែបណាក៏ដោយ ក៏ការិយាល័យរបស់គាត់បាននិយាយថា អ៊ីស្រាអែលនៅតែបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងគែរ ដើម្បីផ្តល់លទ្ធភាពលើការសម្រេចចតិ្តក្នុងការទទួលយកកិច្ចព្រមព្រៀងស្របតាមលក្ខខណ្ឌដែលអ៊ីស្រាអែលអាចទទួលយកបាន” ។ កិច្ចព្រមព្រៀងនេះ បានអំពាវនាវឲ្យមានការផ្អាកប្រយុទ្ធគ្នាសម្រាប់រយៈពេល ៤២ ថ្ងៃដំបូង ដើម្បីដោះលែងចំណាប់ខ្មាំង ដើម្បីឲ្យកងទ័ពអ៊ីស្រាអែល( IDF) ដកទ័ពមួយផ្នែកចេញពីហ្គាហ្សា និងផ្តល់ឱកាសឲ្យជនភៀសខ្លួនជាង […]