Author: Mr Ratanak »

ដោយ÷សុខុម មណ្ឌលគិរី៖កម្លាំងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្រ្តីបរិស្ថានខេត្ត នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ឧសភា២០២៤ បង្រ្កាបបានរថយន្តដឹកផ្លែចេកប៉ុន្តែដាក់ឈើដែលមានតម្លៃលើទីផ្សារនៅវៀតណាមបានចំនួន២គ្រឿង។ លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង ដេញចាប់ពីចំណុចវរ:៣០៣ ផ្លូវជាតិលេខ៧៦ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា  រហូតចាប់បាននៅចំណុចស្ពានអូរទេក្រុងសែនមនោរម្យ។រីឯឈ្មួញឈើបានរត់គេចខ្លួន។ នៅក្រោយពេលចុះបង្រ្កាប វត្ថុតាងឈេីនិងរថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តដើម្បីចាត់ការតាមនីតិវិធី៕

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលទិសភូមិភាគទី៤និងទី៥ កាលពីថ្មីៗនេះបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជម្រុញនូវការបង្ការ ទប់ស្កាត់ បង្ក្រាបលើបញ្ហាគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនេះមានការអញ្ជើញចូលរួមដោយមេបញ្ជាការ /រង ស្នងការ /រងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (កងនគរបាល កងយោធពលខេមរ:ភូមិន្ទ កងរាជអាវុធហត្ថ)អធិការនគរបាលក្រុង-ស្រុកទាំង៩ មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ។ នាពិធីនៅសាលប្រជុំ”ក”.លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : រយៈកាលកន្លងមកកម្លាំងជំនាញបានដឹកនាំសម្របសម្រួល ដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន២ទីតាំងករណីការផ្ដល់ទីតាំងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត ។ ព្រមទាំងបានបង្ក្រាបរាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ តាមសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួលជាដើម។ បេីតាមសេចក្ដីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងលោកឧត្តមសេនីយ៍ត្រីបោន ប៊ុន មេបញ្ជាការ រាជអាវុធហត្ថខេត្តបានបញ្ជាក់ថា : ការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងបង្ក្រាបគ្រឿងញៀន វាជារឿងមិនធម្មតានោះទេ វាមានភាពស្មុគស្មាញ ប្រឈម ហើយត្រូវប្រើមធ្យោបាយ កម្លាំងនិងវិធានការសរុបឬដោយឡែក […]

ប្រែសម្រួល៖រតនា ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានឲ្យដឹងថា ជើងហោះហើរពីរដ្ឋតិចសាស់ទៅកាន់ប្រទេសជប៉ុនត្រូវលុបចោល បន្ទាប់ពីក្រុមអ្នកបើកបរត្រូវបានប៉ូលីសសាកសួរនៅពេលពួកគេកំពុងផឹកស្រានៅឯពិធីជប់លៀងមួយពេញមួយយប់នៅក្នុងសណ្ឋាគាររបស់ពួកគាត់។ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលុបចោលជើងហោះហើរពីទីក្រុង Dallas ទៅកាន់ទីក្រុងតូក្យូកាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីពិនិត្យមើលសុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយរបស់ប្រធានក្រុមអាយុ 49 ឆ្នាំរូបនេះ នេះបើតាមក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ Mainichi ។ អ្នកដំណើរ 157 នាក់ត្រូវផ្ទេរទៅកាន់ជើងហោះហើរផ្សេងទៀត។ របាយការណ៍បាននិយាយថា អ្នកបើកយន្តហោះដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនោះបានទទួលទានអាហារនៅទីក្រុង Dallas ជាមួយសមាជិកផ្សេងទៀតនៅម៉ោងប្រហែល 6 ល្ងាច ហើយបន្ទាប់មកបន្តជប់លៀងនៅក្នុងសណ្ឋាគាររបស់គាត់ដំបូងនៅក្នុងបន្ទប់សម្រាកហើយបន្ទាប់មកបន្ទប់របស់គាត់ ។ បុគ្គលិកសណ្ឋាគារម្នាក់បានសុំឱ្យក្រុមនេះស្ងប់ស្ងាត់នៅម៉ោងប្រហែល 2 ទៀបភ្លឺ – បន្ទាប់មកបានទូរសព្ទទៅប៉ូលិសជុំវិញការព្រួយបារម្ភចំពោះសុន្ទរកថានិងអាកប្បកិរិយារបស់អ្នកបើកយន្តហោះ Mainichi បាននិយាយថាដោយពណ៌នាគាត់ថាជាអ្នករំខាន។ ប៉ូលិសបានសាកសួរគាត់ និងព្រមានគាត់កុំឱ្យមានបញ្ហាអ្វីទៀត នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍នឹងមិនអនុញ្ញាតឱ្យគាត់ហោះហើរនៅថ្ងៃបន្ទាប់ទេ ហើយការហោះហើរនៅម៉ោង 1:05 ព្រឹកត្រូវលុបចោល នៅពេលដែលអ្នកបើកយន្តហោះម្នាក់ទៀតមិនអាចរកឃើញជំនួសគាត់។ Japan Airlines មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយរបស់អ្នកកាសែត នៅថ្ងៃអង្គារនេះទេ៕

ប្រែសម្រួល៖ ស-សម្បត្តិ ការធ្វើអន្តរាគមន៍របស់ Levin បានធ្វើឲ្យគាត់ប្រឈមមុខនឹងភាពឯកោនៅក្នុងគណបក្សសាធារណរដ្ឋដូចជា Rep. Marjorie Taylor Greene ដែលបានគម្រាមបណ្តេញលោកប្រធានសភា Mike Johnson ប្រសិនបើគាត់បន្តធ្វើវិក្កយបត្រដើម្បីស្ដារជំនួយដល់ អ៊ុយក្រែន។ លោក Johnson បានប្រកាសថា យើងនឹងការពារសេរីភាពហើយនឹងធ្វើឲ្យលោក Vladimir Putin មិនដើរកាត់អឺរ៉ុបឡើយយើងត្រូវតែប្រាប់ទៅកាន់ពូទីន ស៊ីជិនពីង និងអ៊ីរ៉ង់ និងកូរ៉េខាងជើង និងអ្នកណាផ្សេងទៀតក៏ដោយថាយើងត្រូវតែការពារសេរីភាព”។ អតីតសហសេវិក Fox News លោក Tucker Carlson បាននិយាយថាក្រុមស្តាំនិយមជ្រុលរបស់លោកស្រី Greene និង Levin បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនគឺជា “ជម្លោះមួយនៅក្នុងប្រទេសដ៏សែនឆ្ងាយដែលយើងមិនដឹងអំពីរនយោបាយស៊ីជម្រៅរបស់ពួកគេ” ដូចដែលនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស Neville Chamberlain បាននិយាយអំពីប្រទេសឆេកូស្លូវ៉ាគីក្នុងឆ្នាំ ១៩៣៨យ៉ាងដូច្នោះដែរ ។ពួកគេនាំគ្នាបម្រើ”មនុស្សល្ងង់” ដូចជាប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនដែលជាអ្នកបន្តវេណរបស់ស្តាលីន។អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានចង្អុលបង្ហាញថាឆុតឆាកសង្រ្គាមរុស្ស៊ីគឺពឹងផ្អែកទាំងស្រុងលើធនធានសេដ្ឋកិច្ចដ៏ធំរបស់សាធារណរដ្ឋប្រជាមានិតចិន។ យើងមើលឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះមានសម្ភារផ្លាស់ប្តូរពីប្រទេសចិនទៅរុស្ស៊ី។ ដែល បង្ហាញខ្លួននៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនលោក Miller បានប្រាប់អ្នកយកព័ត៌មាន […]

ដោយ៖ កំចាយ កំពត÷ កម្លាំសមត្ថកិច្ចផ្នែកបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តកំពតបានចុះអន្តរាគមន៍បន្ទាន់ក្រោយទទួលព័ត៌មានស្តីពីភ្លើងឆេះព្រៃរាលដាលមកដល់កៀករោងចក្រផលិតទឹកបរិសុទ្ធក្បែរជើងភ្នំកំចាយ។ លោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្នងការដ្ឋានខេត្តកំពតបានទទួលសេចក្តីរាយការណ៍ពីករណីភ្លើងឆេះព្រៃនៅជួរភ្នំកំចាយ រួចរាលដាលមកដល់ក្បែររោងចក្រផលិតទឹកបរិសុទ្ធមួយកន្លែងស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ។ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាដល់កម្លាំងការិយាល័យជំនាញចុះអន្តរាគមន៍បន្ទាន់ដើម្បីបញ្ចៀសមហន្តរាយជាយថាហេតុ។ លោកនាយរងការិយាល័យបានបញ្ជាក់ថា ក្រៅពីការបាញ់ទឹកការពារបរិវេណជុំវិញរោងចក្របញ្ចៀសការរាលដាល គឹរថយន្ត និងកម្លាំងជំនាញត្រូវប្រចាំការបន្តដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យបាន១០០ភាគរយចំពោះករណីផ្តើមឡើងដោយភ្លើងឆះព្រៃនេះ៕

ដោយ៖ គង់ហេង កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងដាក់សំណើសុំជួយអន្តរាគមន៍ទៅក្រសួងឧស្សាហកម្ម សិប្បកម្ម ជំរុញដល់សេវាករឱ្យបង្កើនវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាត បានដល់គោលដៅ នៃកិច្ចសន្យា ពោលគឺជួយណែនាំឱ្យសេវាករក្នុងខេត្តមួយនេះទាំងអស់ បំពាក់នូវម៉ាស៊ីនជំរុញកម្លាំងល្បឿនទឹកធ្វើបែបណាឱ្យបានខ្លាំង។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកឡើងពីការដែលថា នឹងស្នើទៅក្រសួងឧស្សាហកម្ម សិប្បកម្ម ជួយអន្តរាគមន៍ជំរុញដល់សេវាករទឹកស្អាត នៅក្នុងការដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំការងារត្រៀមអន្តរាគមន៍ និងឆ្លើយតបការខ្វះខាតទឹកទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលបានរៀបឡើងនៅសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៣០ មេសានេះ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងថា៖ រដ្ឋបាលខេត្ត សូមរៀបចំលិខិត ទៅក្រសួងឧស្សាហកម្ម សិប្បកម្ម ដើម្បីស្នើសុំឱ្យក្រសួងស្នើសុំលើការ បង្កើនការងារផ្គត់ផ្គង់ទឹកស្អាត បានដល់គោលដៅ នៃកិច្ចសន្យា ដែលសេវាករនោះ បានទទួលការអនុញ្ញាតពីក្រសួង កន្លងមក។ ដោយសូមឱ្យក្រសួងបង្កើនវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាត ឱ្យបានដល់ទីតាំងភូមិចំនួន ដែលមានក្នុងកិច្ចសន្យា ហើយភូមិណាមិនទាន់មានសេវាករទេ សូមរកដៃគូ។ ឯកឧត្តម អ៊ុន ចានដា បន្ថែមថា៖ មួយវិញទៀតសូមឱ្យ ក្រសួងណែនាំទៅកាន់សេវាករទឹកស្អាតនៅក្នុងខេត្តកំពង់ចាមទាំងអស់ គឺសូមឱ្យបំពាក់នូវម៉ាស៊ីនជំរុញកម្លាំងទឹកឱ្យបានខ្លាំង។ ដើម្បីរុញទឹកចែកចាយឱ្យបានដល់អ្នកទទួលសេវាខាងចុងគេ។ ព្រោះជាបទពិសោធន៍នៅស្រុកស្រីសន្ធរនាពេលថ្មីៗកន្លងទៅនេះ គឺមានអ្នកនៅក្បែរឬដើមប្រព័ន្ធទឹកស្អាត បានដឹកទឹកលក់ឱ្យអ្នកនៅខាងចុងនៃប្រព័ន្ធចែកចាយទឹក។ […]

ប្រែសម្រួល៖ ស្រីស្រស់ អតីតតារាសិច Wisconsin ដែលធ្លាប់ធ្វើជាអធិការបតីនៃសាកលវិទ្យាល័យ Wisconsin-La Crosseនៅតែរកប្រាក់បានជាង ៩២,០០០ ដុល្លារនៅក្នុងមួយឆ្នាំៗទោះបីជាត្រូវរងនូវការហាមឃាត់មិនឱ្យថតរឿងសិចជាមួយតារាវ័យក្មេងក៏ដោយ។ លោកJoe Gow ត្រូវបានគេបណ្តេញចេញកាលពីឆ្នាំមុន ពីតួនាទីរបស់គាត់ជាអធិការបតីនៃសាកលវិទ្យាល័យ Wisconsin-La Crosse ក៏ប៉ុន្តែគាត់ត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងដែលប្រាក់ចំណូលប្រចាំឆ្នាំបានធ្លាក់ចុះពី ២៦៣,០០០ ដុល្លារមកនៅត្រឹមតែប្រហែល ៩២,០០០ ដុល្លារ។ លោក Gow អាយុ ៦៤ ឆ្នាំ បច្ចុប្បន្នមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណសាលាឡើយភ្នាក់ងារសាព័ត៌មានប៉ុស្តិ៍បានបញ្ជាក់ថាគាត់នៅតែឈប់សម្រាកដោយមានប្រាក់ឈ្នួល។ កាលពីខែមុនអតីតអធិការបតីបណ្តោះអាសន្ន ជំនួសដោយលោក Gow បានដាក់ការចោទប្រកាន់ចំនួន ៣ ប្រឆាំងនឹងគាត់ ដោយចោទប្រកាន់គាត់ថាគ្មានសីលធម៌ ខកខានក្នុងការសហការជាមួយនឹងការស៊ើបអង្កេត និងប្រើប្រាស់កុំព្យូទ័ររបស់សាលាដើម្បីផលិតសម្ភារអាសអាភាស។ ការចោទប្រកាន់នេះត្រូវបានភ្ជាប់ជាមួយនឹងសៀវភៅឧបករណ៏អេឡិចត្រូនិចពីរក្បាលដែលលោក Gow និងភរិយារបស់គាត់បានសរសេរដោយដាក់ចំណងជើងក្លែងក្លាយថា “ភាពយន្តឯកកោជាមួយនឹងអត្ថប្រយោជន៍សម្រាប់ទំនាក់ទំនងបែបអាសអាភាសរបស់យើង” ជាដើម។ Gow ទទូចថាវីដេអូនិងសៀវភៅនោះមិនដែលនិយាយអំពី UW-La Crosse ឬតួនាទីរបស់គាត់នៅសាកលវិទ្យាល័យនោះទេ។ គាត់ជឿថាក្រុមប្រឹក្សា Regents បានរំលោភលើសិទ្ធិសេរីរបស់គាត់ នៅពេលដែលត្រូវបានបណ្តេញគាត់ចេញពីតំណែងជាអធិការបតី ហើយថាការសម្រាកពីភារកិច្ចបង្រៀនរបស់គាត់នឹងធ្វើឱ្យប៉ះពាល់ដល់អាជីពរបស់គាត់បន្ថែមទៀត។ លោក Gow បានប្រាប់ The Post […]

ប្រែសម្រួល៖ សហការី ប្រព័ន្ធកក់សំបុត្រយន្តហោះអាមេរិកបានកត់ត្រាខុសថ្ងៃខែឆ្នាំកំណើតម្តងហើយម្តងទៀតសម្រាប់ស្ត្រីដ៏ចំណាស់អាយុ ១០១ ឆ្នាំម្នាក់មកត្រឹមអាយុកុមារ១ឆ្នាំកន្លះបង្កឲ្យមានការរំខាននៅក្នុងអំឡុងពេលធ្វើដំណើរតាមយន្តហោះជាប្រចាំឆ្នាំទៅលេងសាច់ញាតិនៅរដ្ឋ Michiganសហរដ្ឋអាមេរិក ។ ភាពច្របូកច្របល់របស់កម្មវិធីកក់សំបុត្រយន្តហោះក្នុងការបញ្ចូលឆ្នាំកំណើតពិតប្រាកដរបស់គាត់ ពីឆ្នាំ១៩២២ មកត្រឹមឆ្នាំ ២០២២ ជាជំនួសវិញ។ ស្ត្រីដ៏ចំណាស់Patricia អាយុ ១០១ ឆ្នាំពោលថា “នេះជារឿងដ៏គួរឲ្យអស់សំណើចដែលពួកគេគិតថាខ្ញុំគ្រាន់តែជាកូនតូចតាមពិតខ្ញុំជាស្ត្រីដ៏ចំណាស់បំផុតមួយ!”។ លោកយាយ Patricia អាយុ ១០១ ឆ្នាំជាគិលានុបដ្ឋាយិកាចូលនិវត្តន៍។អ្នកយកព័ត៌មាន BBC លោក Joe Tidy ដែលជាអ្នកបានជិះយន្តហោះជាមួយគាត់បានអះអាងយ៉ាងដូច្នេះ។ លោកយាយបានប្រាប់អ្នកសារព័ត៌មាន BBC លោក Joe Tidy ថា អាកាសយានដ្ឋានបានច្រឡំថាពួកគេមិនបានត្រៀមសម្រាប់គាត់នៅឯស្ថានីយនោះទេ ដោយសារកំពុងតែរង់ចាំកួនក្មេងម្នាក់ដែលនឹងត្រូវបានគេដឹក ឬរុញក្នុងរទេះរុញមកកាន់អាកាសយានដ្ឋាន។ លោកយាយបន្តថាខ្ញុំចង់ឲ្យពួកគេជួសជុលប្រព័ន្ធកុំព្យូទ័រសម្រាប់កក់សំបុត្រយន្តហោះឡើងវិញដោយសារកត្តាទាំងនេះធ្វើឲ្យកូនស្រី Kris របស់យាយចាស់ខ្ញុំត្រូវយកអីវ៉ាន់ និងសម្លៀកបំពាក់ចម្ងាយជាងមួយម៉ាយពីច្រកមួយទៅច្រកមួយនៅក្នុងអាកាសយានដ្ឋាន។ លោកយាយ Patricia និងកូនស្រី Kris បានជាប់នៅក្នុងជើងហោះហើរដើម្បីរង់ចាំនៅក្នុងយន្តហោះ បន្ទាប់ពីអ្នកដំណើរផ្សេងទៀតបានចុះពីលើយន្តហោះ ដោយសារតែអ្នកបើកបរយន្តហោះមិនដឹងថាមានមនុស្សចាស់ដែលត្រូវការរទេះរុញនោះទេ។ គាត់បានប្រាប់ភ្នាក់ងារអាកាសយានដ្ឋានថាបុគ្គលិកអាកាសយានដ្ឋានតែងតែជួយនៅពេលដែលពួកគេដឹងអំពីបញ្ហារបស់លោកយាយ។ លោកយាតPatricia ដែលធ្វើដំណើរពីទីក្រុង Chicago ទៅ Marquette រដ្ឋ Mich […]

សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បល័ង្ក និងបំណែកដៃជើងជាដើម។ បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។ លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។ រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ […]

ដោយ៖ កំចាយ កំពត÷ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពេញមួយថ្ងៃនៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានដឹកទឹកស្អាតផ្តល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោជាង២០០គ្រួសារប្រមាណ៦០ម៉ែត្រត្រីគុណ។ លោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា ផ្អែកតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គឺពេញមួយថ្ងៃនៃថ្ងែទី២៩ ខែមេសានេះ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យបានដឹកជញ្ជូនទឹកស្អាតចំនួន៦រថយន្តស្មើនឹង៦០ម៉ែត្រត្រីគុណយកទៅចែកជូនប្រជាពលដ្ឋចំនួន២៣០គ្រសារ និងទីអារាមមួយក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោដែលកំពុងខ្វះខាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ កម្លាំងរបស់លោកនឹងបន្តចុះចែកនៅមូលដ្ឋានដែលខ្វះខាតស្របតាមការណែនាំពីលោកស្នងការខេត្តបន្តទៀតដោយមិនបណ្តែតបណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋដាច់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ៕

ដោយ ៖បន្ទាយ ភ្នំពេញ ៖លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ មន្ត្រីអាវុធហត្ថអោយដឹងកាលពីថ្ងៃទី២៩ខែមេសាថា លោកឧត្ដមសេនីយ៍និងលោកជំទាវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបបែបនេះ ៕

ដោយ÷សុខុម ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យជាមេខ្លោងនិងមនុស្សមួយចំនួនសរុប១០នាក់ដែលដឹកនាំប្រជាពលរដ្ឋកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃក្រឡាពស់និងតំបន់អូរប្រាំដំឡឹងខេត្តស្ទឹងត្រែង បញ្ជូនសំណុំរឿងទៅតុលាការ។ជាមួយនោះដកហូតបានផ្ទៃដីដែលរងការកាប់ទន្ទ្រានជាង៧.០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។ អាជ្ញាធរថា មេខ្លោង១០នាក់ ក្នុងនោះក៏មានស្ត្រីជើងខ្លាំងឈ្មោះ យាយម៉ាម្នាក់ផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩មេសា២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២ នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអាយ្យការអមសាលាដំបូង កងកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្រ្តីជំនាញពាក់ព័ន្ទក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីឆ្លើយតបក្នុងការបង្ការ និងបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជិវកម្មទិញ-លក់យ៉ាងអណាធិបតេយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្ត្រទឹកដីនៃស្រុកសេសាននិងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទូលបានលទ្ធផលជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង៧.០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់់កៀរគរបោកបញ្ឆោតបងប្អូនប្រជាពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ហើយអ្នកខ្លះចាញ់បោកមេខ្យល់ថានឹងលក់ដីទាំងនេះឲ្យក្នុងតម្លៃថោកៗដែលសុទ្ធជាដីមានប្លង់ […]

ដោយ៖ កំចាយ កំពត÷ មន្ត្រីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆបោកម៉ូតូជាច្រើនករណីក្នុងខេត្តចំនួន៣។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យក្នុងសំណុំរឿងខាងលើ រួមមាន ១.ឈ្មោះ អន គឹមអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។២. ឈ្មោះ មូល ចន្ថុល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ៣.ឈ្មោះ ជុំ វណ្ណា ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិស្វាយរៀង ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ៤.ឈ្មោះ ហ៊ុយ គា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងត្រគៀត ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ប្រភពដដែលបានរៀបរាប់ថា ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ […]

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។ អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថា​ ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។ ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របសក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕ អត្ថបទ៖ លោក យី សុថា

ភ្នំពេញ៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយលោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្មគោលនយោបាយសារពើពន្ធនិងសហប្រតិបត្តិការពន្ធដារអន្តរជាតិ (ន.នគសអ) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររួមដំណើរដោយលោក ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនៃ ន.នគសអ និងលោក សួ គានហ៊ុយ មន្ត្រីនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមសន្និសីទពន្ធដារកម្រិតខ្ពស់លើកទី១៣នៃមូលនិធិរូបិយវត្ថុអន្តរជាតិ-ជប៉ុនសម្រាប់ប្រទេសក្នុងតំបន់អាស៊ី(The Thirteenth IMF-Japan High-Level Tax Conference for Asian Countries) ជាលក្ខណៈរូបវន្ត នៅទីក្រុងតូក្យូប្រទេសជប៉ុនដែលសហការរៀបចំឡើងដោយរាជរដ្ឋាភិបាលជប៉ុន និងមូលនិធិរូបិយវត្ថុអន្តជាតិ (IMF)កាលពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ ។ យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា សន្និសីទនេះប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងជំនាញការនៃរដ្ឋបាលសារពើពន្ធ និងក្រសួងហិរញ្ញវត្ថុនៃ២១ប្រទេស-តំបន់រដ្ឋបាលពិសេស នៅទ្វីបអាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ព្រមទាំងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ។ លោក Kenji Okamura អនុប្រធានគ្រប់គ្រង IMF និងលោក […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស សរុប ៥១៤ កន្លែង ដែលមានកម្មករ និយោជិតសរុប ៤១.៥០៩ នាក់ កំពុងបំពេញសកម្មភាពការងារ ប្រសិនបើមានវិវាទអ្វីមួយ សូមដាក់ពាក្យបណ្តឹង មកកាន់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬអាជ្ញាធរស្រុក ក្រុងដោះស្រាយជាបន្ទាន់ គឺដើម្បីជៀសវាងកុំឲ្យបាត់បង់ផលប្រយោជន៍បងប្អូនកម្មករ។ ឯកឧត្តមបានអំពាវនាវ យ៉ាងដូច្នេះ នៅក្នុងពេលដែលឯកឧត្តមបានអញ្ជើញចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ« សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ» ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២៧ ខែមេសា។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការយកចិត្តទុកដាក់ពីសុខទុក្ខ លើកម្មករ កម្មរិនី របស់រាជរដ្ឋាភិបាល គឺកំពុងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងយកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះក៏មានខេត្តកំពង់ចាមដែរ គឺសិទ្ធិការពាររបស់កម្មករ […]

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ប្រពន្ធអតីតមេឃុំព្រែកព្រះស្តេចម្នាក់ចងកស្លាប់នឹងធ្នឹមកាំជណ្តើរក្បែរផ្លូវក្នុងភូមិ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយច្រើនមុខ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ ករណីគិតខ្លីធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាព្រលឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ឋិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ស្ត្រីជនរងគ្រោះសង្ស័យធ្វើអត្តឃាតតាំងពីវេលាទៀបភ្លី ព្រោះជាទម្លាប់គាត់តែងក្រោកពីព្រលឹមហាត់ប្រាណរៀងរាល់ម៉ោង ៤ព្រឹករាល់ថ្ងៃ ទំនងក្រោកពីដំណេកមកបញ្ចប់ជីវិតតែម្តងនៅនឹងធ្នឹមជណ្តើរដែកមុខសិប្បកម្មផលិតនំប៉័ង។ ស្ត្រីជនរងគ្រោះមានជំងឺជាច្រើនប្រភេទដូចជា ជំងឺលើសឈាម ទឹកនោមផ្អែមជាដើម។ ប្រភពដដែលបញ្ជាក់បន្ថែមថា÷ ជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ ៧០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សង្កាត់កើតហេតុខាងលើ។ ក្រោយចុះពិនិត្យ សមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕  

ដោយ៖សុខុម ស្ទឹងត្រែង៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០គីឡូក្រាមនៅថ្ងៃទី២៩ មេសា២០២៤ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីបង្ក្រាបខាងលើនេះធ្វើឡើង២ថ្ងៃជាប់គ្នា គឺថ្ងៃទី២៧និង២៨ ខែមេសា២០២៤ នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងបន្តទៀតថា ក្រោយពីធ្វើការស៊ើបអង្កេតដឹកជញ្ជូន និងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀននោះមក កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក ៧០១ និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន (ក៩) ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់។ជនសង្ស័យរួមមានឈ្មោះឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ÷កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២៤ ថា: នៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២៥-២៦ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ រួមមាន : ១-ឈ្មោះ ណាត់តាវុធ ស្រីសមរួម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។២-ឈ្មោះ ជន វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ៣-ឈ្មោះ នូ ទិត្យរតនៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី […]

ដោយ÷សុខុម ភ្នំពេញ៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី២៨មេសា២០២៤ បានបង្ហាញជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនចំនួន៦នាក់និងភស្តុតាងគ្រឿងញៀនដល់ទៅជិត២០០គីឡូក្រាមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ផេកផ្លូវការមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតជាង ៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ០៥ ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់៖ ទីតាំងទី១នៅចំណុចទល់មុខស្ថានីយទឹកស្អាត សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ទី២-ក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វា។ ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា។ ទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង។ ទី៥-ផ្ទះលេខ៣២អ៉ី (16E) ផ្លូវជាតិលេខ៦អា […]