Author: Mr Ratanak »

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ CEMEA ប្រជុំជាលើកទី៣ ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន។ លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះ CEMEA ទើបតែមានអាយុមិនដល់២ខែទេ ប៉ុន្តែសមាគមមានការទទួលស្គាល់ និងចាប់អារម្មណ៍ជាខ្លាំងពីជួរអ្នកសារព័ត៌មានដូចគ្នា ពីសមាគមកាសែតនានា ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងពីអ្នកតាមដានបញ្ហាសង្គមជាដើម។ លោកបញ្ជាក់ថា «មូលហេតុដែលមានការចាប់អារម្មណ៍ច្រើន ដោយសារធនធានមនុស្សយើងនៅទីនេះ សុទ្ធតែចេញពីអាជីពអ្នកកាសែតឆ្នើមៗ ដែលឈរលើវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យប្លែកពីគេឯង ដែលទាក់ទងសំខាន់ទៅនឹងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ”។លោកបន្តថា “ក្រោយពីយើងបានចុះបញ្ជី នៅក្រសួងមហាផ្ទៃជាផ្លូវការហើយ អ្វីដែលពួកយើងត្រូវធ្វើ គឺខិតខំប្រឹងប្រែងធ្វើជាបន្តទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរូបភាពវិជ្ជមានឲ្យកាន់តែទូលំទូលាយ និងជម្រុញទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជា”។ តាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃនេះ បានសម្រេចដូចខាងក្រោម ទី១៖ លោក កៃ គឹមសុង ទទួលបន្ទុកពិនិត្យអត្ថបទសំខាន់ៗ មុនចេញផ្សាយ លើគេហទំព័ររបស់CEMEA.biz និងផ្តល់ជាគំនិតរឿងដែលបន្ថែមលើតួនាទីជាអនុប្រធាន។ ទី២ លោក អាន ចាន់ថ្លា […]

សៀមរាប ៖ ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមក បន្ទាប់ពីមានការបន្ថែមនូវចំនួនរង្វាន់យ៉ាងសន្ធឹកបន្ធាប់មិនធ្លាប់មាន ជាពិសេស ទឹកប្រាក់រង្វាន់ធំរហូតដល់១២៥លានរៀលរួចមក ជាការកត់សម្គាល់ គេឃើញមានអតិថិជនរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ជាច្រើននាក់ បានឈ្នះរង្វាន់ជាបន្តបន្ទាប់ច្រើនជាងឆ្នាំមុនទៅទៀត។ ជាក់ស្ដែង នៅក្នុងសប្ដាហ៍នេះ បុរសវ័យចំណាស់ម្នាក់ជាប្រជាពលរដ្ឋរស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាតំបន់កំពុងអភិវឌ្ឍន៍ជាបុរីជនបទគំរូរបស់កម្ពុជា មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល។ បុរសវ័យចំណាស់ដែលមានសំណាងរូបនេះមានឈ្មោះ ហុង ហ៊ន់ អាយុ ៦៥ឆ្នាំ មានមុខរបរជាកសិករធ្វើស្រែ បច្ចុប្បន្នរសនៅជាមួយប្រពន្ធដែលមានវ័យចំណាស់ដូចគ្នា និងមានចៅតូចៗ ប្រុសស្រីចំនួន២នាក់រស់នៅក្នុងបន្ទុក ខណៈដែលកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយខ្លាំង ក្រោមការជួយឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលតាមរយៈបណ្ណសមធម៌ ឬអត្តសញ្ញាណកម្មជនក្រីក្រ និងជនងាយរងគ្រោះ។ នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋានដែលមានអាសយដ្ឋានដូចដែលបានជម្រាបជូនខាងលើនេះ លោកហុង ហ៊ន់ បាននិយាយប្រាប់ឱ្យដឹងថា ចំពោះកម្រិតជីវភាពសព្វថ្ងៃនេះ គឺមានភាពខ្សត់ខ្សោយខ្លាំង ព្រោះមិនមានមុខរបរអ្វីក្រៅពីធ្វើស្រែដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងការទទួលបានជំនួយឧបត្ថម្ភរាជរដ្ឋាភិបាលតាមរយៈបណ្ណជនក្រីក្រតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ការឈ្នះរង្វាន់ប្រាក់លានខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ។ លោកបានបន្តឱ្យដឹងទៀតថា ៖ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីធ្វើការងារផ្ទះរួច ហើយអស់កម្លាំង លោកបានទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ដែលស្ថិតនៅជិតផ្ទះទទួលទាន […]

ដោយ៖គង់ហេង សកម្មជនស្ម័គ្រចិត្តគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកជំទាវ ឆន លឹមហ៊ន់ កង ណែម នៅថ្ងៃទី ២១ មេសា បានជំរុញឱ្យក្រុមបណ្តាញស្ត្រី ឃុំ-ស្រុកកោះសូទិន ប្រមាណ ១០០ នាក់បន្តចុះសួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋទូទៅ ។ ការជំរុញរបស់លោកជំទាវជាសកម្មជនស្ម័គ្រចិត្ត គណបក្សប្រជាជនកម្ពុជានេះ ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញចូលរូម ក្នុងពិធីសំណេះសំណាល ដែលមានការជួបជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ និងបណ្ដាញស្ត្រីឃុំកោះសូទិន ដែលមានភូមិសរុបចំនួន ១៥ មានប្រធានក្រុម អនុប្រធានក្រុមតំណាង បណ្ដាញស្ត្រី និង ប្រធាន អនុប្រធានសាខាភូមិ សមាជិកក្រុម ប្រឹក្សាឃុំ និង លោកស្រីមេឃុំកោះសូទិន។ លោកជំទាវ ឆន លឹមហ៊ន់ កង ណែម បានថ្លែងថា៖ កម្មវិធី ស្មារតីសាមគ្គីធម៌គឺជាយុទ្ធនាការ បង្កើតចលនាសាមគ្គីធម៌ក្រុមបណ្តាញស្ត្រី ក្នុងឃុំកោះសូទិន សម្រាប់ជួយអ្នកទទួលមរណភាព ស្រ្តីឆ្លងទន្លេ ជនពិការរភាព ចាស់ជរាគ្មានទីពឹង កុមារា កុមារី កំព្រានិងគ្រោះថ្នាក់ចរាចរណ៍ តាមការស្ម័គ្រចិត្ត និងសទ្ធាបុណ្យជាដើម។ លោកជំទាវសកម្មជនស្ម័គ្រចិត្តគណបក្សប្រជាជនកម្ពុជាបានថ្លែងបន្តថា៖ […]

ដោយ÷សុខុម ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវវេងស្រេង ជិតស្តុបទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាមួយនោះឃាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI PORTER ពណ៌ខៀវ លាយស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១.៥តោន ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-4135 ដែលមានទិសដៅពីខេត្តព្រះសីហនុមកទីក្រុងភ្នំពេញ ។ លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ក្រោយឃាត់រថយន្តត្រួតពិនិត្យ ក្រុមការងារបានរកឃើញក្នុងរថយន្តមានដឹកផលិតផលសាច់បង្កក រួមមាន ៖ ១ -ជើងជ្រូក ចំនួន ១កេសក្រដាស ស្មើនឹង ១៨គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។ ២ -អណ្ដាតជ្រូក ចំនួន ១៤៩កេសក្រដាស ស្មើនឹង ២៦៨២គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។ សរុបទាំងអស់ ចំនួន ១៥០កេសក្រដាស ស្មើនឹង […]

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ ខ្យល់កន្ត្រាក់រដូវក្តៅបោកបក់ខ្លាំងបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋជិត ៣០ខ្នងកាលពីល្ងាចមិញនៅតំបន់ព្រំដែនខេត្តបាត់ដំបង។ មន្ត្រីមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា÷ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោងជិត ៥ល្ងាច ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ បានប៉ះពាល់លើឃុំចំនួន ២ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។ គ្រោះធម្មជាតិបង្កជាខ្យល់កន្ត្រាក់ និងធ្លាក់ភ្លៀងមួយមេធំក្នុងស្រុកសំពៅលូននេះដែរ បានប៉ះពាល់ខ្លាំងរួមមាន៖ ឃុំតាស្ដា ខូចខាតធ្ងន់ និងស្រាលលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ១២ ខ្នងផ្ទះ ដែលសាងសង់អំពីឈើប្រក់ដំបូលស័ង្កសី និងទី ២ ឃុំសន្តិភាពខូចខាតធ្ងន់ និងស្រាលលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ១៦ ខ្នងផ្ទះសង់ពីឈើប្រក់ដំបូលស័ង្កសី សរុបចំនួន ២៨ខ្នងផ្ទះតាមបណ្តោយតំបន់ព្រំដែន ស្រុកសំពៅលូន។ ប្រភពខាងលើបន្តថា÷ នៅព្រឹកថ្ងៃទី ២៣ មេសានេះ ក្រុមការងារកំពុងបន្តចុះពិនិត្យ និងស្រង់តួលេខខ្នងផ្ទះដែលរងផលប៉ះពាល់បន្ថែមទៀត៕

ដោយ÷សុខុម ពោធិ៍សាត់៖cឃាតកម្មមួយបានកើតឡើងកាលពីថ្ងៃទី២២មេសា២០២៤ ស្ថិតនៅភូមិកញ្ជើរបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ដោយអតីតប្តីបានសម្លាប់ប្រពន្ធនិងបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ រឿងរ៉ាវនេះបានរៀបរាប់ថា៖ អ្នកទាំងពីរ បានលែងលះគ្នារយៈពេល ៦ ឆ្នាំមកហើយ ប៉ុន្តែរួមរស់ក្រោមដំបូលផ្ទះតែមួយ។នៅពេលអតីតប្រពន្ធ មានគេចូលស្តី អតីតប្តីរៀបគម្រោងយកកាំបិតអារកប្រពន្ធបណ្តាលឲ្យស្លាប់នៅក្នុងផ្ទះ។ក្រោយមកជនសង្ស័យអតីតប្តីក៏បានយកខ្សែចងក ធ្វើអត្តឃាតខ្លួនឯង។ របាយការណ៍នគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះអៀង ចរិយា អាយុ ៥៥ ឆ្នាំ។អតីតប្តីឈ្មោះហ៊ង ខុម អាយុ៦៤ឆ្នាំ៕

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជានិងអគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ក្រើនរំលឹកកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ ថា៖  អ្នកសារព័ត៌មានអាជីពត្រូវធ្វើបច្ចុប្បន្នភាពចំណេះជំនាញ ចំណេះដឹងទូទៅរបស់ខ្លួន  ហើយសំខាន់ជាងនេះត្រូវគោរពសីលធម៌ វិជ្ជាជីវ: និងច្បាប់។ លោកបណ្ឌិតសុខ ចាន់ភក្តី រដ្ឋលេខាធិការ-តំណាងដ៏ខ្ពង់ខ្ពស់លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ក៏ដូចលោកបណ្ឌិតសាស្ត្រាចារ្យប្រាស៊ើដ សែនរុងរឿង អគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA)  ក៏ដូចលោកបណ្ឌិតសាស្ត្រាចារ្យសុខ សុវណ្ណ អគ្គលេខាធិការរង UMA ថ្លែងដូច្នេះក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្នសារព័ត៌មាននិងក្រមសីលធម៌វីជ្ជាជីវ:សារព័ត៌មានដែលចូលរួមដោយគណ:កម្មាធិការនាយក ទីប្រឹក្សា សមាជិកសហព័ន្ធនេះនិងអ្នកសារព័ត៌មានមកពីអង្គភាព ទីភ្នាក់ងារសារព៌ត័មានផ្សេងៗ។ សិក្ខាសាលានេះរៀបចំដោយការិយាល័យទំនាក់ទំនងព្រំដែននៃសហព័ន្ធផ្សព្វផ្សាយអាស៊ាន( Bureau of Pelationship of Union Media of ASEAN: UMA ) នាភូមិបាលីលេយ្យ២ សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោករដ្ឋលេខាធិការស្នើសុំឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់លើការផ្សព្វផ្សាយព័ត៌មាននិមួយៗ ហើយព៌ត័មានដែលចញផ្សាយសូមឲ្យ៖ ១ – ចំណងជើង សេចក្តីផ្តើមរឿង រូបភាពត្រូវតែទាក់ទាញ ចាប់អារម្មណ៍ ។២- […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ កម្លាំងជំនាញនៃនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋានខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់បានបំបែកសំណុំរឿងដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនជាង៦គីឡូក្រាម ព្រមទាំងមធ្យោបាយល្មើសកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី២២ខែមេសាថា ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងសម្របសម្រួលនិតិវិធីដោយលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងដូចខាងលើ ហើយបង្ក្រាបបាននូវជនសង្ស័យរួមមាន ៖ ១-ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ៤៥ ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀន រស់នៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ ឆ្នាំ រស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបន្តថា : […]

ដោយ÷សុខុម សៀមរាប÷តុលាការខេត្តសៀមរាបកាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់មនុស្សចំនួន១១នាក់ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត,ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននិងបទល្មើសសម្អាតប្រាក់។ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តសៀមរាបនិងស្ទឹងត្រែង សហការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ និង អាវុធខ្លីមួយដើមម៉ាកGLOCKនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ នៅពេលសួរចម្លើយជនសង្ស័យម្នាក់នោះនិងពិនិត្យទៅលើភស្តុតាងទើបស្រាវជ្រាវរកឃើញទីតាំងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់មួយកន្លែងស្ថិតនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ សារធាតុញៀនដែលរកឃើញនោះគឺជាមេតំហ្វេតាមីន (ម៉ាទឹកកក) សរុបចំនួន១២១ដុំ លាក់ទុក នៅក្នុងរថយន្តម៉ាក Camry គូទហើមមួយគ្រឿង។ ក្រោយពីសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យដកហូតគ្រឿងញៀននៅក្នុងរថយន្តមួយគ្រឿងនោះ វត្ថុតាងគ្រឿងញៀនមានទម្ងន់ស្មើនឹងទម្ងន់សរុប១២០គីឡូ៦៨៥ក្រាមក៏បានបញ្ជូនសំណុំរឿងទៅតុលាការ។ ដោយឡែកសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា ចំពោះសំណុំរឿងពាក់ព័ន្ធ ខាងលើនេះតុលាការបានចោទប្រកាន់ជនសង្ស័យចំនួន ១១នាក់ ក្នុងនោះមានម្នាក់ជាជនជាតិឡាវ ពួកគេកំពុងរត់គេចខ្លួន។នៅក្នុងចំណោម១១ នាក់មានម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ហើយតុលាការមានចំណាត់ការរួចហើយ។ ទាក់ទងជនដែលត្រូវតុលាការចោទប្រកាន់និងអ្នកកំពុងរត់គេចខ្លួននោះ សមត្ថកិច្ចនិងតុលាការមិនទាន់បង្ហាញអត្តសញ្ញណនៅឡើយទេ៕

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ មានករណីឆ្លងចរន្តអគ្គិសនីបង្កឲ្យឆេះបង្គោលភ្លើងមួយនៅទល់មុខសាលាព្រហ្មនិមិត្ត តាមបណ្ដោយផ្លូវបេតុង០១៦ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជិត១០យប់ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។ ពលរដ្ឋនិងសមត្ថកិច្ចនៅទីកើតហេតុបានឲ្យដឹងថា: មានករណីឆ្លងចរន្តអគ្គិសនីបង្កឲ្យឆេះបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោសន្ធៅគួរឲ្យភ័យខ្លាច ប៉ុន្តែផ្នែកបច្ចេកទេសនៃក្រុមហ៊ុនអគ្គិសនី និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានតស៊ូពន្លត់ និងគ្រប់គ្រងបានមិនឲ្យឆេះឆ្លងរាលដាលទៅសំណង់ឬផ្ទះប្រជាពលរដ្ឋនៅជិតខាងនោះឡើយ៕  

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ  ៖ដោយសារខឹងប្រពន្ធរត់ចោល ប្ដីបានដុតផ្ទះមួយខ្នងបណ្តាលឆេះអស់ទាំងស្រុងនៅភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២៤ ។ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយចេកបានឲ្យដឹងថា ជនសង្ស័យឈ្មោះសុវណ្ណ សល់ អាយុ ៣២ ឆ្នាំ បានដុតផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៥x៦ម៉ែត្រមួយខ្នង និងដុតកម្ទេចម៉ូតូ១គ្រឿងម៉ាកសង់ប៊ិកថៃពណ៌ខ្មៅស៊េរីឆ្នាំ២០០៤ បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ។ ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា មូលហេតុដែលបុរសនេះសម្រេចចិត្តខុសឆ្គងដូច្នេះ ដោយសារគេខឹងប្រពន្ធរត់ចោល ៕

ដោយ៖ សុខុម មណ្ឌលគិរី៖ អ្នកភូមិជនជាតិព្នងចំនួន ៤នាក់ បានស្លាប់និង ២នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ស្ត្រីម្នាក់បានឃើញហេតុការណ៍នោះផ្ទាល់ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានចេញដំណើរពីភូមិ ដើម្បីទៅរកផលអនុផលព្រៃឈើ (ជ័រចុង) មកលក់ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រ។ អ្នកភូមិ២គ្រួសារមានគ្នាចំនួន ៦នាក់ ក្នុងនោះមានប្រុសស្រីចាស់ក្មេង។នៅពេលដើរក្នុងព្រៃ ពួកគាត់បានឈប់សម្រាកនៅក្រោមដើមឈើ ហើយក្មេងប្រុសមានអាយុ ១០ឆ្នាំ បានឃើញគ្រាប់មួយនិងបានលើកយកមកបង្ហាញ នៅពេលនោះជីតាបានប្រាប់ថាកុំលេងប្រយ័ត្នផ្ទុះ។ នៅពេលនោះ ស្ត្រីរងរបួស បាននាំកូនតូច អាយុ ៦ឆ្នាំ ចេញពីចំណុចនោះ មិនបានប៉ុន្មានផង គ្រាប់នោះបានរបូតពីដៃក្មេងប្រុសធ្លាក់មកបុកនឹងដីផ្ទុះតែម្តង។ ឃើញបែបនោះស្ត្រី និងក្មេងស្រីរងរបួស បានធ្វើដំណើរមកភូមិរកគេជួយ និងរាយការណ៍មកមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ដើម្បីជួយសង្គ្រោះ ។ ក្រោយទទួលបានដំណឹង កម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការក្រុងសែនមនោរម្យ ចុះទៅកន្លែងកើតហេតុ ឃើញសពជនរងគ្រោះប្រុសស្រីទាំង ៤នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងពិនិត្យអំបែងគ្រាប់ បានសន្និដ្ឋានថា […]

ដោយ : បន្ទាយ បន្ទាយមានជ័យ :ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារបានជួបសំណេះសំណាលនិងជូនដំណើរប្រជាពលរដ្ឋវិលត្រលប់ទៅកាន់រាជធានីភ្នំពេញវិញតាមរយៈរថយន្តរបស់សាលារាជធានីភ្នំពេញ ចំនួន៦៥គ្រឿង នៅចំណតរថយន្តថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មន្ត្រីសាលាខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី១៩ ខែមសា ឆ្នាំ២០២៤ ថា : បន្ទាប់ពីពិធីបុណ្យចូលឆ្នាំកន្លងមក លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញធ្វើកម្មវិធីដូចខាងលើ។ ក្នុងនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភ និងលើកទឹកចិត្តដល់អ្នកបើកបរចំនួន៩០នាក់ក្នុងម្នាក់ថវិកា ១០០០០០រៀល ក្រមា០១, ប្រជាការពារ០២នាក់ ម្នាក់ ៥០០០០រៀល ។សរុបថវិកាចំនួន ៩១០០០០០រៀល ក្រមាចំនួន៩០ ផងដែរ៕

ដោយ :បន្ទាយ បន្ទាយមានជ័យ :ក្រោយពេលបានមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅស្រុកកំណើតនាប្រទេសកម្ពុជា បងប្អូនពលករ ពលរដ្ឋខ្មែរបានសម្រុករិលត្រលប់ចូលទៅប្រទេសថៃវិញដេីម្បីប្រកបការងារ ធ្វើការស៊ីឈ្នួល របរផ្សេងៗ។ ក្នុងតួនាទី ភារកិច្ចរបស់ខ្លួននិងបន្ថែមបទបញ្ជាអនុសាសន៍ពីថ្នាក់ដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតបានររៀបចំនិងប្រចាំការកម្លាំងដេីម្បីសម្រួលដល់បងប្អូនតាំងពីថ្ងៃទី១៧-១៨ខែមេសាឆ្នាំ២០២៤ មក។អាចមានពលករពី១.០០០នាក់ទៅ២.៥០០នាក់វិលត្រឡប់ក្នុង១ថ្ងៃៗ។ បងប្អូន ពលរដ្ឋ ពលករខ្មែរបានថ្លែងអំណរគុណនិងជូនពរដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត។ពួកគេមានការសប្បាយចិត្តក្នុងការដែលសមត្ថកិច្ចផ្តល់សេវាជូនពួកខ្លួន(បងប្អូន)បានលឿនហេីយរហ័ស ។ ពលករខ្មែរបាននិយាយក្នុងបណ្តាញសង្គមថា : “ការធ្វើដំណើរទៅលេងស្រុកកំណើតឆ្នាំនេះ ពិសេសជាងឆ្នាំណាៗទាំងអស់ ខ្ញុំជាពលករចំណាកស្រុកនិងបងប្អូនពលករខ្មែរយើងជាច្រើននាក់ទៀត គ្រប់គ្នាពោរពេញទៅដោយស្នាមញញឹម ។ សូមអរគុណបងៗមន្ត្រីសមត្ថកិច្ច និងក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ដឹកនាំជាតិសមេ្តចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកខិតខំស្នើសុំភាគីខាងថៃ ដើម្បីឲ្យមានការកាត់បន្ថយការចំណាយប្រាក់របស់ពលករ និងបានធ្វើការសម្រួលឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន សូមអរគុណនិងជូនពរ “៕

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ :លោកវរសេនីយ៍ឯក ជា ស្លូញអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានធ្វើការកោះហៅនិងអប់រំដល់យុវជនជាម្ចាស់ម៉ូតូចំនួន១៣គ្រឿង ដែលបានបំពាក់ខុសលក្ខណៈបច្ចេកទេសនូវស៊ីម៉ាំងបំពងសំឡេងឮប្រែនៗ ។ នគរបាលផ្នែកចរាចរណ៍ផ្លួវគោកនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា : ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងឮខ្លាំងឬសូរប្រែនៗចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥ គ្រឿង ។ ម៉ូតូទាំងនេះបានឃាត់ទុកកាលពីក្នុងអំឡុងពេលពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង (ថ្ងៃទី១៣- ១៦ខែមេសាឆ្នាំ២០២៤កន្លងមក) ឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណ: បច្ចេកទេសមកប្តូរវិញ។ក្រោយធ្វើការអប់រំណែនាំរួច បានប្រគល់ជូនទៅម្ចាស់ដើមវិញ ។ នេះជាការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលនគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋទូទាំងខេត្ត។ លោកអធិការនគរបាលបានព្រមានថា : ទោះយ៉ាងណា បើក្នុងករណីម្ចាស់ម៉ូតូមិនរាងចាល ហើយនៅមានបន្តសកម្មភាពប្រើប្រាស់ ឬបើកបរម៉ូតូ មានបំពាក់គ្រឿងបំពងសំឡេងឮខ្លាំងរំខានគេឯងទៀត នោះសមត្ថកិច្ចមានអង្គហេតុ វត្ថុតាងនិងនីតិវិធីមានចំណាត់ការច្បាប់៕

ប្រែសម្រួល៖ស-សម្បត្តិ ភ្នាក់FBI ត្រូវបានអ្នកជំនាញប្រាប់ឲ្យដឹងកាលពីខែមេសាឆ្នាំ ២០២០ អំពីការស្រាវជ្រាវស្វែងរកមេរោគ នៅក្នុងប្រទេសចិន ដែលបានផ្តល់មូលនិធិដោយស្ថាប័នរបស់លោកវេជ្ជបណ្ឌិត Anthony Fauci ដែលមានរូបគាត់ជាអ្នកដឹកនាំការស្រាវជ្រាវដោយផ្ទាល់ថា “តម្រុយដែលឈានទៅរកការពិតអំពីចេតនាឧបាយកលបង្កើតក្លូនចម្លងមេរោគមិនត្រូវបានគេបន្សល់ទុកដាននោះទេ” នេះបើយោងតាមសារបង្ហោះនៅលើអ៊ីមែលរបស់ភ្នាក់ងារFBI។ ភ្នាក់ងារ FBI នៃការិយាល័យ Newark Field Office បានសម្តែងនូវកង្វល់ចំពោះការបាត់បង់តម្រុយនៃការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត Anthony Fauciនៅឯមន្ទីរពិសោធន៍ Wuhanប្រទេសចិនដែលឈានទៅស្វែងរកឧបាយកលនៃការបង្កើតជីវមរណៈហើយបានចាត់ទុកថាវាជា “ការប្រកាសអាសន្នមួយដ៏គួឲ្យព្រួយបារម្ភបំផុត”។ FBI បានចាត់ទុកដំណឹងនេះថា “គួរឲ្យចាប់អារម្មណ៍និងបង្កឲ្យមានជាកង្វល់ចាក់ស្រេះ” FBI បានប្តេជ្ញាថានឹងបន្តតាមដានជាមួយនិងស្ថាប័នដទៃទៀត។ អ៊ីមែលចំនួនប្រាំទំព័រត្រូវបានទទួលដោយក្រុមឃ្លាំមើលយុត្តិធម៌និយម Judicial Watch តាមរយៈសំណើច្បាប់ស្តីពីសេរីភាពសារព័ត៌មាន ហើយបានចេញផ្សាយកាលពីថ្ងៃសុក្រដែលលោក Tom Fitton ប្រធានក្រុមឃ្លាំមើលយុត្តិធម៌និយម Judicial Watch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឯកសារដុតកម្លោចទាំងនេះបានបង្ហាញដល់ FBI ឲ្យយល់ថាស្ថាប័នរបស់លោកវេជ្ជបណ្ឌិត Anthony Fauci បានផ្តល់មូលនិធិដល់ការស្រាវជ្រាវលើមុខងារដែលអាចបំប្លែងមេរោគដែលបង្ហាញលទ្ធផលថាជាការបង្កឡើងដោយ “ធម្មជាតិ” ។ លោកបានបន្ថែមថា៖ “ ចំពោះឯកសារថ្មីទាំងនេះបានផ្តល់ព័ត៌មានបន្ថែមពីតម្រូវការសម្រាប់ការស៊ើបអង្កេតលើចេតនាឧបាយកលរបស់មនុស្សដ៏ទូលំទូលាយចំពោះរឿងអាស្រូវនៃមុខងាររបស់លោក Fauci”។ នៅក្នុងការឆ្លើយឆ្លងអ៊ីម៉ែលចាប់ពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ […]

ប្រែសម្រួល៖រតនា យោងតាមរបាយការណ៍ប៉ូលិសទទួលបានដោយទីភ្នាក់ងារ The Post បានឲ្យដឹងថា Max Azzarello ដែលបានដុតខ្លួនឯងនៅខាងក្រៅតុលាការ Manhattan ក្នុងអំឡុងពេលសវនាការ “ស្ងាត់ៗ” របស់អតីតប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រធ្លាប់មានប្រវត្តិចាប់ខ្លួនពីរដងរួចមកហើយនៅក្នុងរដ្ឋ Florida កាលពីឆ្នាំមុន។ Max Azzarello ត្រូវបានចាប់ខ្លួននៅសង្កាត់ St. Augustine និងបានឃុំខ្លួននៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ក្រោមបទចោទថាបានរំខានដល់សុខសន្តិភាពរបស់អាមេរិក។ គាត់ត្រូវបានដោះលែងនៅថ្ងៃបន្ទាប់ហើយក្រោយមកក៏ត្រូវបានចាប់ខ្លួនម្តងទៀតនៅថ្ងៃទី ២៤ ខែសីហា ក្រោមបទចោទថាបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណដែលជាបទល្មើសព្រហ្មទណ្ឌ។ គាត់ត្រូវបានគេចុះបញ្ជីថាជាអ្នកអត់ការងារធ្វើ Azzarello ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ St. Johns County រហូតដល់ថ្ងៃទី ៣ ខែតុលា នៅពេលដែលគាត់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់រយៈពេល ១៨០ ថ្ងៃ ហើយក្រោយមកត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ គាត់បានបង្ហោះសារលើបណ្តាញសង្គមថា “អស់បីថ្ងៃហើយដែលខ្ញុំខិតខំគ្រប់គ្រងសម្ពាធផ្លូវចិត្តដោយសារតែការទាមទារសិទ្ធិទទួលបានលំនៅឋានមិនត្រូវបានគេអើពើ។ Azzarello ក៏បានបង្ហោះកាលពីបួនខែមុននៅលើ Instagram […]

ដោយ៖ កំចាយ កំពត÷ មន្ត្រីសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះបាន និងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូង ក្រោមបទប្លន់ជនបរទេសបំណងប្លន់ទ្រពសម្បត្តិ។ មន្ត្រីនគរបាលផែនព្រហ្មទណ្ឌបានប្រាប់ឱ្យដឹងថា យុវជនសង្ស័យទាំង៤នាក់ រួមមាន ១.ឈ្មោះ កែវ សំណាង អាយុ ១៦ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ២.ឈ្មោះ ង៉ូវ សម្បត្តិ អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ៣.ឈ្មោះ ញ៉ សុជាតិ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ៤.ឈ្មោះ នួន ទិចណយ អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកជនរងគ្រោះជនរងគ្រោះឈ្មោះ JOACHIM WALTER អាយុ ៥៧ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅភូមិអណ្តូងខ្មែរ […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤ បានអញ្ជើញចូលរួមសប្បាយរីករាយនិងជូនពរជ័យដល់បងប្អូនមន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋក្នុងពិធីរាំបេះ “ផ្កាកកោះ” ដែលជាប្រពៃណីមួយរបស់អ្នកស្រុកភូមិមួយចំនួននៅស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ពិធីនោះបានធ្វើឡើងនៅកណ្តាលវាលស្រែជាប់អាងអន្លង់រូតនិងនៅវត្តវែងឡូវទន្តស្វាយចែក ឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។ ពិធីរាំបោះផ្កាកកោះរៀបចំឡើងដោយលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងសហការី លោកងិន សុទ្ធី មេឃុំស្វាយចេកនិងសហគមន៍អ្នកស្រុក ។ រីឯនៅវត្ត បានរៀបចំឡើងដោយព្រះព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស- មេគណខេត្តគណៈមហានិកាយនិងជាព្រះគ្រូចៅអធិការវត្តវេឡុវ័ន្តស្វាយចេក ព្រះមន្ត្រីសង្ឃ ព្រះសង្ឃនិងអ្នកពាក់ព័ន្ធ ។ លោកលឿង សុភក្តិ អភិបាលស្រុកនិងលោកងិន សុទ្ធី មេឃុំបានអោយដឹងថា : ពិធីរាំបេះ “ផ្កាកកោះ” នេះត្រូវបានសហគមន៍នៅតាមភូមិមួយចំនួនក្នុងស្រុកស្វាយចេកតែងប្រាព្ធធ្វើឡើងរាល់ឆ្នាំនៅបន្ទាប់ពីបញ្ចប់ពីបុណ្យឆ្នាំខ្មែរនិងចំពេលដែលវត្តឬភូមិខ្លះត្រូវធ្វើពិធីត្រាសឬឆ្លងវត្ត ឬភូមិក្នុងឱកាសបុណ្យឆ្នាំខ្មែរ។ លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានចាប់អារម្មណ័ថា : ពិធីរាំបេះផ្កាកកោះនេះ ថ្វីត្បិតប្រារព្ធធ្វើឡើងនៅតាមភូមិឃុំខ្លះនៅស្រុកស្វាយចេកនេះ ក៏ប៉ុន្តែវាមានទិដ្ឋភាព(អត្ថរូប) ខ្លឹមសារ(អត្ថន័យ)និងតម្លៃ(អត្ថរស)សំខាន់ទាក់ទងជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់និងជីវភាពរបស់អ្នកស្រុកដែលប្រកបរបរកសិកម្ម។ […]

ប្រែសម្រួល៖ស-សម្បត្តិ សភាអាមេរិកបានគ្រោងនឹងបោះឆ្នោតអនុម័តលើច្បាប់ថវិកានៅចុងសប្តាហ៍នេះដែលជាចញ្ចប់ជំនួយយោធាអាមេរិកចំនួន ៩៥ ពាន់លានដុល្លារសម្រាប់ផ្តល់ឲ្យអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ក៏ដូចជាមូលនិធិមនុស្សធម៌ផ្សេងៗទៀត បន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានជួយគណបក្សសាធារណរដ្ឋយកឈ្នះលើកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកស្តាំនិយមដើម្បីរារាំងជំនួយនេះ។ សភាជាន់ទាបបានអនុម័តច្បាប់ថវិការសរុបមួយនេះក្នុងសម្លេងភាគច្រើនយ៉ាងលើសលុបកាលពីថ្ងៃសុក្រ ដើម្បីជម្រះផ្លូវសម្រាប់ការអនុម័តលើកញ្ជប់ថវិកាចំនួនបួនដាច់ដោយឡែកៗពីគ្នានៅក្នុងថ្ងៃសៅរ៏ដែលជាការអនុម័តលើកចុងក្រោយនៃច្បាប់សន្តិសុខជាតិចំនួនបួនដាច់ដោយឡែកៗពីគ្នា។ សម្លេងគាំទ្រសរុប ៣១៦-៩៤ រួមមានសម្លេង “គាំទ្រ” ពី គណបក្សប្រជាធិបតេយ្យ ១៦៥និង ១៥១មកពី គណបក្សសាធារណរដ្ឋ ខណៈដែលគណបក្សប្រជាធិបតេយ្យចំនួន ៣៩ និង ៥៥ មកពីគណបក្សសាធារណរដ្ឋបានប្រឆាំងនឹងច្បាប់នេះ។ ច្បាប់ថវិកាដែលនឹងត្រូវបោះឆ្នោតនៅថ្ងសៅរ៍ត្រូវបានកំណត់ទុក ៦០.៨៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនដោយជិត ៨០% នៃចំនួននោះនឹងមានការបំពេញបន្ថែមនូវគ្រាប់កាំភ្លើងធំរបស់អាមេរិក។ ច្បាប់ផ្តល់មូលនិធិ ២៦.៣៨ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ជាមួយនឹង ៩ ពាន់លានដុល្លារនៃចំនួននោះសម្រាប់ជំនួយមនុស្សធម៌នៅក្នុងតំបន់ដែលហែកហួរដោយសង្រ្គាមនៅទូទាំងពិភពលោក។ ៨,១២ ពាន់លានដុល្លារសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រហែលពាក់កណ្តាលត្រូវបានទុកសម្រាប់តៃវ៉ាន់។ លោកប្រធានាធិបតី Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ខ្ញុំគាំទ្រចំពោះកញ្ចប់នេះ ដើម្បីទទួលបានការគាំទ្រដ៏សំខាន់ដល់អ៊ីស្រាអែល និងអ៊ុយក្រែន ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំងដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងពង្រឹងសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ។ “សភាត្រូវតែអនុម័តកញ្ចប់នេះនៅសប្តាហ៍នេះ ហើយព្រឹទ្ធសភាគួរតែធ្វើតាមយ៉ាងឆាប់រហ័ស។ខ្ញុំនឹងចុះហត្ថលេខាលើច្បាប់នេះភ្លាមៗ ដើម្បីផ្ញើសារទៅកាន់ពិភពលោក៖ យើងឈរជាមួយមិត្តរបស់យើង ហើយយើងនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ ឬរុស្ស៊ីទទួលបានជោគជ័យនោះទេ”។ មេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភាលោក […]