ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំ (ខ) សាលាខេត្តមានកិច្ចប្រជុំរវាងគណៈកម្មការទី៧ ឬគណ:កម្មការអប់រំ យុវជននិងកីឡា ធម្មការ វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាដឹកនាំដោយលោកប៉ា សុជាតិវង្ស និងរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានមន្ទីរជំនាញទាំងបួនបានចូលរួម។ កិច្ចប្រជុំមានបំណងដើម្បីឈ្វេងយល់ពីសភាពការណ៍ របាយការណ៍វឌ្ឍនភាពការងារជំនាញខាងលើរបស់ខេត្ត បញ្ហាប្រឈមនិងទិសដៅការងារពាក់ព័ន្ធ ។ លោក លី សុវណ្ណារិទ្ធ បានលើកឡើងសង្ខេបពីសមិទ្ធផល សកម្មភាពការងារនិងបញ្ហាប្រឈមនៃវិស័យធំៗទាំង៤ក្នុងខេត្ត ព្រមទាំងទិសដៅបន្តនៃការងារពាក់ព័ន្ធវិស័យទាំង៤ ដូចខាងលើ ។ លោកប៉ា សុជាតិវង្ស ប្រធាននិងលោកស្រីខេង សំវ៉ាន់ដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភាបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញទាំង៤ ព្រមទាំងអ្នកពាក់ព័ន្ធ ផ្នែកឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ដែលចូលរួមធ្វើអោយរីកចម្រើននៃវិស័យជំនាញហើយបានផ្តល់អនុសាសន៍ និងការណែនាំគន្លឺះបន្ថែមដើម្បីអោយទ្រោលបាននិងសម្រេចបានលទ្ធផលនិងសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយនិងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ មន្ត្រីថ្នាក់ដឹកនាំជំនាញនិងអាជ្ញាធរដែនដីកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ បានឡើងទៅពិនិត្យ វាយតម្លៃដំណាក់កាលមុន កម្មវិធីប្រគល់-ទទួលនិងសម្ពោធដាក់ឲ្យប្រើប្រាស់នូវទីលានទុកដាក់សំរាមនៃគម្រោងគ្រប់គ្រង កែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលស្ថិតនៅលើចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ អញ្ជើញដឹកនាំនិងចូលរួមមានលោកឃ្លោក នូយ អភិបាលរងខេត្ត លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកលី ណារ៉ា ,លោកស្តេហ្វិន បេឡី (Mr Stephen Bayley ) ជាទីប្រឹក្សាបច្ចេកទេស នៃក្រសួងសាធារណការនិងដឹកជញ្ជូន លោកហង្ស រិទ្ធីណែតដូណា ប្រធានគម្រោងនេះនៃក្រុមហ៊ុនហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូននិងសំណង់, លោកខែម ពេជ្ររស្មី មន្ត្រីសាលាក្រុងសិរីសោភ័ណទទួលសម្របសម្រួលគម្រោង ។ គម្រោងនេះ អង្គភាពគ្រប់គ្រងដោយជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន ទឹប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុនRAMBOLL DANMARK សហការនឹងក្រុមហ៊ុនORIENTAL CONSULTANT GLOBAL Co.,Ltd ក្រុមហ៊ុនSCEនិងក្រុមហ៊ុនTANCONS(Cambodia) Co.,Ltd ។ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមចូរសិក្សាប្រព័ន្ធប្រឡាយ ប្រព័ន្ធធារាសាស្រ្តទាំងអស់ នៅក្នុងខេត្តកំពង់ចាម ដើម្បីធានាភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសបញ្ហាគ្រោះរាំងស្ងួត។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ់ៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានស្នើឡើងខាងលើ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ«ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារ ការអភិវឌ្ឍន៍ និងសុខមាលភាពរបស់ប្រជាជន» ដែលពិធីនេះបានប្រព្រឹត្តទៅសាលាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី ២២ តុលា ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ដើម្បីធានានូវចីរភាព ក្នុងការធន់នឹងបម្រែបម្រួលអាកាសធាតុ រដ្ឋបាលខេត្ត ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តសិក្សាប្រព័ន្ធ ប្រឡាយ ប្រព័ន្ធធារាសាស្រ្ត ទាំងអស់នៅក្នុងខេត្តកំពង់ចាម ដើម្បីស្តារឡើងវិញចំពោះប្រព័ន្ធធារាសាស្រ្តទាំងឡាយណាដែលគោករាក់ និងតាមដាននូវបណ្តាញ ប្រព័ន្ធទឹកឱ្យហូរពីកន្លែងមួយទៅកន្លែងមួយ ឱ្យមានភាពប្រទាក់ក្រឡា ពោលគឺការចងក្រងជាសៀវឃ្វីនូវប្រព័ន្ធធារាសាស្រ្ត ដើម្បីស្រោចស្រពដល់ដំណាំកសិកម្ម របស់ប្រជាពលរដ្ឋក្នុងខេត្ត។ ឯកឧត្តបានបន្តថា៖ ក្នុងនោះបង្កើតចេញជាប្រភពទឹកមកប្រព័ន្ធមេ ចេញពីប្រព័ន្ធមកប្រព័ន្ធអែប ហើយកន្លែងតូចៗធ្វើយ៉ាងណាឱ្យប្រជាកសិករបង្កបង្កើនផលបាន ដោយធានារយៈពេល នៃការស្តារឡើងវិញ។ ដោយបូករួមទាំងការជួសជុលជាប្រចាំ។ យើងធ្វើបែបនេះទើបទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ អាចជម្នះទៅនឹងបញ្ហាគ្រោះរាំងស្ងួត ហើយប្រឡាយនេះទៀតសោតក៏អាចបង្ហូរទឹកភ្លៀង និងរំដោះទឹកភ្លៀងបានដែរ៕
ដោយ៖ គង់ហេង កំពង់ចាម ៖ រយៈពេលពីរថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននាំយកពូជស្រូវប្រភេទ OM54-51 ដល់ប្រជាកសិករសរុបចំនួន២៣០ គ្រួសារ ក្នុងស្រុកចំនួនពីរ ដោយក្នុងមួយគ្រួសារទទួលបាន ១០០ គីឡូក្រោម។ ក្នុងនោះនៅរសៀលថ្ងៃទី ២២ តុលា បាននាំយកពូជស្រូវខាងលើចំនួន ៨,៣ តោន ដើម្បីចែកជូនដល់កសិករចំនួន ៨៣ គ្រួសារ ដែលជួបបញ្ហារាំងស្ងួត និងបញ្ហាទឹកជំនន់ទន្លេមេគង្គ ដល់ឃុំចំនួន បី ក្នុងស្រុកជើងព្រៃ និងនៅថ្ងៃទី ២៣ តុលា បាននាំយកពូជស្រូវដដែលនេះចំនួន ១៤៧ តោន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៤៧ គ្រួសារ ដែលរងការខូចខាត ជន់លិចដោយទឹកជំនន់ទន្លេមេគង្គ ក្នុងឃុំចំនួន បី ក្នុងស្រុកស្ទឹងត្រង់ ដើម្បីធ្វើការដំាដុះឡើងវិញ ដោះស្រាយជីវភាពក្នុងគ្រួសារ៕
ភ្នំពេញ៖ បុរសម្នាក់បានដើរទៅមើលមងជាមួយគេក៏ជ្រុលធ្លាក់រណ្តៅទឹកជ្រៅ ហើយត្រូវបានអ្នកស្គាល់ជួយស្រង់ដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ នៅអូជិតវត្តភ្នៀតសិម្ពលី ដែលស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សពមានឈ្មោះ ស្រួច ស្រស់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកុលកោះស្នារ សង្កាត់ស្នោ ខណ្ឌកំបូលរាជធានីភ្នំពេញ ។ តាមប្រភពពត៌មានពីបុរសម្នាក់ឈ្មោះគង់ សំអឿន ដែលឃើញហេតុការណ៍ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកតាមគាត់ដើម្បីទៅមើលមង ហើយទីតាំងខាងលើមានរណ្តៅជ្រៅនៅជិតផ្លូវ ខណៈពេលគាត់កំពុងដើរមើលលមង ជនរងគ្រោះបានដើរចុះមើល ជាមួយគាត់ដែរដោយនៅឆ្ងាយពីគ្នាចម្ងាយប្រមាណជាង១០០ម៉ែត្រ ។ ប្រភពដដែលបានបន្តទៀតថា ខណៈពេលម្ចាស់កំពុងដើរមើល ចំណែកជនរងគ្រោះដើរជិតដល់រណ្តៅជ្រៅនៅជិតផ្លូវទំនប់ដែលទើបជីកថ្មី ក៏ស្រាប់តែបាត់ជនរងគ្រោះមិនឃើញ។គាត់ខំស្រែកហៅតែមិនឮជនរងគ្រោះឆ្លើយតប ហើយនៅជិតនោះមានអ្នកដាក់មងនៅក្បែរដែរ តែពេលសួរនាំទៅគេថាមិនបានឃើញជនរងគ្រោះ ទើបមានការសង្ស័យបាននាំគ្នាដើររកមើល ហើយក៏ប្រទះឃើញជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ ក៏នាំគ្នាលើកជនរងគ្រោះដាក់លើផ្លូវទំនប់ដើម្បីធ្វើចលនា តែជាអកុសលទោះជួយសង្គ្រោះបឋមយ៉ាងណាក៏មិនអាចជួយជនរងគ្រោះបានដែរ ។ភ្លាមៗនោះបានទាក់ទងទៅសាច់ញាតិនិងក្រុមគ្រួសារជនរងគ្រោះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជាបន្តបន្ទាប់ ។ ប្រភពពត៌មានពីក្រុមគ្រួសារជនរងគ្រោះបាននិយាយប្រាប់ថា ជនរងគ្រោះមានសតិមិនប្រក្រតី តែងតែមកមើលមងជាមួយបុរសម្នាក់ឈ្មោះគង់ សំអឿន ខាងលើជាញឹកញាប់ផងដែរ តែធ្វើម្តេចព្រោះគាត់ជាមនុស្សមានសតិមិនប្រក្រតី ។ បន្ទាប់ពីកម្លាំសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ ឃើញហេតុការណ៍ខាងលើ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលិសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលិសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន។ ប្រតិភូនេះ អញ្ជើញមកទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីជួបសម្តែងការគួរសម ពិភាក្សាការងារនិងឈ្វេងយល់ដំណើរការការងារ ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរបានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសាអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទ្ធស្នាល រីករាយបំផុតនិងស្មារតីភាតរភាពសកម្មភាព៕
ដោយ៖ គង់ហេង កំពង់ចាម៖ ក្រសួងធនធានទឹក និងឧតុនិយម នឹងជួសជុលច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុតក្នុងខេត្តកំពង់ចាម ដោយចាប់ផ្តើមចេញពីចំណុចច្រាំងរងគ្រោះ នៅ«វត្តមាន់ដប់» ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ មុនគេ។ នេះបើតាមការថ្លែងបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារអភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាជន» នៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២២ តុលានេះ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងទៀតថា៖ សម្រាប់ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គបានធ្វើឲ្យច្រាំងបាក់អស់ប្រវែងជាង១១.០០០ ម៉ែត្រ ហើយស្រុកតាមដងទន្លេដែលរងគ្រោះប៉ះពាល់ធ្ងន់ធ្ងរជាងគេ ទី១ ពិសេសឃុំពាមកោះស្នា គឺនៅសល់ប្រមាណ ២០ ម៉ែត្រទៀតច្រាំងបាក់ផ្ទះផ្នែកខាងក្រោយសម្តេចតេជោហើយ, ទី២ ច្រាំងទន្លេមុខវត្តបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់,ទី៣ ស្រុកស្រីសន្ធរ ចំណុចវត្តមាន់ដប់ បាក់ជិតដល់វត្តហើយ ,ទី៤ ព្រែកកុយ ឃុំស្តៅ ស្រុកកងមាស និងទី៥ នៅជិតដល់ផ្សារជីហែ ស្រុកកោះសូទិន៕
ដោយ : បន្ទាយ សៀមរាប : នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ(ខភម) ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ។ កម្មវិធីមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងនិងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានអង្គភាព នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថា :ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដូច្នេះ បងប្អូនត្រូវតែខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ […]
ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ សមត្ថកិច្ចបានរៀបចំបញ្ជួនសាកសពបុរសជនជាតិវៀតណាមអាយុប្រហែល ៣០ ឆ្នាំម្នាក់ ដែលបានស្លា.ប់ដោយបាក់.ក ដែលប្រជាពលរដ្ឋបានប្រទះឃើញនៅក្នុងចម្ការដំឡូង ស្ថិតក្នុងភូមិពន្លាគ ឃុំចុងជាច ស្រុកតំបែរ កាលពីរសៀលថ្ងៃទី២១ តុលានោះ ទៅកាន់នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ពីការប្រទះឃើញសាកសពនៅទីតាំងខាងលើ សមត្ថកិច្ចបានធ្វើការកំណត់ភិនភាគលើសាកសព ថាជាមនុស្សប្រុស អាយុប្រហែលជាង ៣០ ឆ្នាំជាជនជាតិវៀតណាម។ តាមកោសលវិច័យបឋមរបស់ជំនាញ នគរបាល បច្ចេកទេស និងគ្រូពេទ្យបង្ហាញថាជនរងគ្រោះបានស្លាប់ដោយបាក់.ក។ ជាមួយនោះលើខ្លួនសាកសពបានបន្សល់ទុកទូរសព្ទដៃម៉ាក iphone មួយគ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕
ដោយ : បន្ទាយ បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល៩ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៤ ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារ សេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយ នាយទាហាននៃកងរាជអាវុធហត្ថចូលរួមចំនូន៨២នាក់។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ចំពោះយោធិន នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងស្ថាប័នកងរាជអាវុធហត្ថ។ លោកក៏បានថ្លែងនូវការកោតសរសើរចំពោះអាវុធហត្ថដែលមានស្នាដៃ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសបានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះបានយ៉ាងល្អប្រសើរ។ ទន្ទឹមជាមួយគ្នានោះដែរលោកមេបញ្ជាការស្តីទី ក៏បានណែនាំបន្ថែមដល់អាវុធហត្ថខេត្ត និងក្រុង-ស្រុកទាំង៩ ៖ ១-ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន, ២-ត្រូវគោរពច្បាប់ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេយីហោ ហូលីវូត(B9 KTV) ដោយឃាត់មនុស្ស៤នាក់ ដែលប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ កាលពីរំលងអធាត្រឈានចូលថ្ងៃទី២០ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលផ្នែកប្រឆាំងគ្រឿងញៀនបានឲ្យដឹងនៅថ្ងៃទី២១ ខែតុលាថា : ដោយមានការចុះផ្សាយពីសារព័ត៌មានថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅ ខេ ធី វី និងក្លឹបមួយកន្លែងយីហោហូលីវូត ។ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះទៅដល់ទីតាំង។ ពេលចុះទៅដល់ ឃើញមានមានចងខ្សែនិងដាក់ស្លាកហាមចូលនៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ។ ដោយមានការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងបានចូលទៅត្រួតពិនិត្យ ឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោDIOR ឃាត់ខ្លួនបានចំនួន៨នាក់/ស្រី៤នាក់ សម្ភារនិងវត្ថុតាងមាន៖ ១-ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ (ប្រើប្រាស់អស់), ២-ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១, […]
ដោយ : បន្ទាយ ភ្នំពេញ ៖ ដោយអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន ឈានដល់ការបង្ក្រាបជាក់ស្តែង០២យប់ ០២ថ្ងៃ ឆែកឆេរទីតាំងចំនួន ០៤ បានរកឃើញគ្រឿងញៀនចម្រុះជិត ១០០គីឡូក្រាម។ នេះក៏មានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថ្ងៃទី២០ខែតុលាថា : គិតត្រឹមថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៤ ជំនាញបានធ្វើការបិទបញ្ចប់ការស៊ើបអង្កេត ក្នុងលទ្ធផលដូចខាងក្រោម៖ ឃាត់ខ្លួនជនជាតិចិនចំនួន ០៤នាក់ (ប្រុស០៣ ស្រី០១) ពាក់ព័ន្ធគ្រឿងញៀន។ ក្នុងនោះចាប់យកវត្ថុតាង គ្រឿងញៀនចម្រុះសរុប ១០០គីឡូ ៧ខាំ ៥៦.១០ក្រាម (ថ្លឹងទាំងសម្បក) ។ ក្រោយពេលធ្វើតេស្តនិងដកសម្បកថង់រួច គ្រឿងញៀនសរុបមានចំនួន ៩៥គីឡូ ៩ខាំ ៥៤.៥០ក្រាម ព្រមទាំងសម្ភារពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀត។ […]
ដោយ : បន្ទាយ សៀមរាប៖នៅសាលប្រជុំ (Video Conference) កងរាជអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នំា២០២៤ មានកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខជូនលោកឧត្ដមសេនីយ៍ឯក ជូ ចូរពីវ អនុប្រធាននយោបាយកងកម្លាំងនគរបាលប្រដាប់អាវុធចិននឹងធ្វើទស្សនកិច្ចនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធ (Video Conference)។ ក្នុងនោះដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង និងជានាយសេនាធិការ មានសមាសភាពចូលរួម លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរនាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការកងអនុសេនាធំចល័ត។ សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ឯក ជូ ចូរពីវ នឹងទស្សនកិច្ចនៅរាជធានីភ្នំពេញ ជួបសម្តែងការគួរសមជាមួយថ្នាក់នាំកងកម្លាំងកម្ពុជា និងបន្តទស្សនកិច្ចនៅប្រាង្គប្រាសាទ តំបន់ទេសចរណ៍ខេត្តសៀមរាបផងដែរ ៕
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យមន្រ្តីបច្ចេកទេសក្រសួងមួយនេះ សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ធ្វើការសិក្សាលទ្ធភាព ដើម្បីស្តារ និងជួសជុលច្រាំងទន្លេដែលបានបាក់ស្រុត នៅក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរនាពេលថ្មីកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធាន និងឧតុនិយមបានបែបនេះ នៅឱកាសដែលឯកឧត្តម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ១៩ តុលា បានដឹកនាំក្រុមការងារ មន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យច្រាំងទន្លេមេគង្គដែលបានបាក់ចូលទន្លេអស់ប្រវែងប្រមាណ ៨០ ម៉ែត្រ និងទទឹងពី១៥-២០ ម៉ែត្រ ស្ថិតក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ហើយមួយកន្លែងទៀតជាប់ឃុំមានជ័យដែរ បានបាក់ស្រុតនៅចម្ងាយប្រហែល ២-៣ម៉ែត្រប៉ុណ្ណោះដល់ផ្លូវលេខ ៧០ B៕
ដោយ : បន្ទាយ បន្ទាយមានជ័យ :តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ទឹកនៅអាងតាឆាយនិងអាងគ្រុឌនៅភូមិព្រៃវែង ភូមិកណ្តាលឃុំគំរូស្រុកថ្មពួកបានហក់ឡើងយ៉ាងខ្លាំង ពោលគឺបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងភូមិសាស្ត្រ នៅខ្ពង់រាបនៃតំបន់ការពារទេសភាពបន្ទាយឆ្មារនិងជួរភ្នំដងរែក ព្រំដែនកម្ពុជា ថៃ។ លោកយង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួកបានអោយដឹងថ្ងៃទី២០ខែតុលាថា: ចំពោះមុខអាជ្ញាធរនិងជំនាញពាក់ព័ន្ធខេត្ត ស្រុក ឃុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីពាក់ព័ន្ធមេត្តាជួយថែរក្សាទឹកនិងអាងកុំឲ្យមានការធ្លុះធ្លាយឬបាក់រលុះ។ ត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ថែរក្សាការពារឲ្យបាននូវចំពោះមុខនៃទឹកហក់ឡើងនេះនេះ។ យោងសេចក្តីរាយការណ៍ លោកយង់ យឺន អោយដឹងដែរថា: នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ទឹកនៅក្បាលស្ទឹងគោករមៀត ចំណុចអូរកំបុតដែលជាច្រកទទួលទឹកពីព្រំដែនថៃដូចសព្វ១ដង(ព្រោះស្ថានភាពដីខ្ពស់ជាងខាងកម្ពុជា) មិនទាន់មានទឹកជន់មកនៅឡើយទេ ព្រោះមិនមានភ្លៀងនៅចំណុចនោះនាឆ្នាំនេះ នៅទាំងខាងថៃនិងខាងកម្ពុជា ។ នៅថ្ងៃដដែលនោះដែរ លោកប្រធានក្រុមប្រឹក្សាស្រុកសហការជាមួយ លោក ចេង ចំរើន អភិបាលរងស្រុកថ្មពួក បានដឹកនាំក្រុមការងារស្រុក ឃុំពិនិត្យមើលទំនប់អាងថ្មពួកនិងស្ថានភាពទឹកនៅស្ទឹងវត្តចាស់ឃុំថ្មពួកផងដែរ។ នៅចំណុចអាងទាំង៣ខាងលើ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចបញ្ជាអោយបិទរក្សាទឹកទុកតាំងពីក្រោយបុណ្យភ្ជុំបិណ្ឌ នាដើមខែតុលាមកម្ល៉េះព្រោះដើម្បីរក្សាទឹកទុកប្រើប្រាស់និងស្រោចស្រពដំណាំកសិកម្ម ពោលគឺបើកទឹកអោយពលរដ្ឋលេងតែក្នុងរដូវបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះ។ សូមបញ្ជាក់ថា អាងទាំង៣ខាងលើ(អាងតាឆាយ អាងគ្រុឌនិងអាងថ្មពួក) ទទួលប្រភពទឹកពីខ្ពង់រាបនិងជួរភ្នំដងរែក តាមរយ:អូរគ្រញូងនិងអូរព្រៃផ្តៅ។នៅស្រុកថ្មពួកដែរ នាឃុំគោកកឋិន ក៏ត្រូវបានបញ្ជាអោយបិទទ្វារទឹកអាងតាម៉េងនិងអាងតូចៗខ្លះទៀតរួចមកហើយផងដែរ។ឯអាង ទំនប់នៅឃុំដទៃទៀតក៏ត្រូវបានបិទរក្សាទឹកទុកដែរ ។ សូមបញ្ជាក់ថា យោងបទបញ្ជាពីលោកអ៊ុំ រាត្រី […]
ដោយ : បន្ទាយ កំពង់ធំ៖ លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ និងប្រគល់ជយលាភីជូនដល់ទូកដែលចូលរួមប្រណាំង។ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការប្រកួតថា : ក្នុងឆ្នាំនេះ ការប្រកួតថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានទូកចូលរួមចំនួន៦៥ទូក ។ក្នុងនោះទូកវែង០៩ទូក ទូកខ្នាតអន្តរជាតិ៤១ទូក ទូកផ្កាចារចំនួន១៥ទូក កីឡាករ កីឡាការិនីសរុបចំនួន២.០៦១នាក់ ក្នុងនោះមានចំណុះពិត១.៦៩១នាក់ និងកីឡាករបម្រុងចំនួន៣៧០នាក់។ ការរៀបចំពិធីនេះ ដើម្បីបន្តថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង និងរំលឹកដល់ភាពខ្លាំងក្លានៃកងទ័ពជើងទឹកពីសម័យបុរាណ។ នៅក្នុងឱកាសនោះ លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្ដីប្រចាំការ និងលោកស្រី បានប្រគល់ជយលាភី និងថវិកា ជូនដល់ទូកតាមចំណាត់ថ្នាក់ដូចខាងក្រោម៖ ១.ទូកវែងបុរស៖ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល ផែនលេខ២ទទួលបានថវិកា ៣.០០០.០០០រៀល ផែនលេខ៣ ទទួលបានថវិកា ២.០០០.០០០រៀល។ ២.ទូកវែងនារី៖ ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល ទូកខ្នាតអន្តរជាតិបុរស៖ផែនលេខ១ទទួលបានថវិកា ១.៨០០.០០០រៀល, ផែនលេខ២ […]
ដោយ : បន្ទាយ កំពង់ធំ ៖ លោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលនិងឧបត្ថមថវិកាដើម្បីលើកទឹកចិត្តដល់កីឡាករប្រណាំងទូកខ្នាតអន្តរជាតិនិងទូកវែង ដែលបានចូលរួមក្នុងការប្រកួតប្រណាំងទូកនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ១៦-១៧ តុលា និងទទួលបានជ័យលាភីលេខ ១ និងលេខ ២។ នេះបើតាមមន្ត្រីក្រុមការងារអោយដឹងនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ។ នាឱកាសនោះ លោកនួន ផារ័ត្ន បានថ្លែងអំណរគុណដល់កីឡាករចំណុះទូក ដែលបានប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់ទទួលបានជ័យជម្នះ និងក៏បានសរសើរគណ:កម្មការគ្រប់គ្រងកីឡា ដែលបានរួមគ្នាដឹកនាំដោយភាពប៉ិនប្រសប់។ ក្រុមកីឡាករទាំងនេះ ត្រៀមខ្លួនសម្រាប់ការប្រកួតបន្តនៅពិធីប្រណាំងទូកនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ ។ លោកអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់កីឡាករចំណុះទូកអស់គ្នា ឱ្យបន្តហ្វឹកហាត់កាយសម្ព័ន្ធ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត នៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ។ លោកនិងក្រុមការងារបានចុះពិនិត្យមើលទូកចំនួន៣ ដែលត្រូវបានត្រៀមខ្លួនសម្រាប់ប្រកួតនៅរាជធានីភ្នំពេញ: ១- ទូកឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង មានចំណុះ៧៥នាក់ ទទួលបានជយលាភីលេខ១ ស្ថិតនៅវត្តឌួងសូរិយា ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ […]
ដោយ : បន្ទាយ ភ្នំពេញ : លោកនាយចំណង់ ឈួន សុខលាភ ជំនួយការការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ មានប្រពន្ធទើបសម្រាលកូន ។ នេះបើតាមមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអោយដឹងនៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៤ ។ ហេតុនេះ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់លោកនាយចំណង់ ឈួន សុខលាភ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាលោកមេបញ្ជាការ រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង ចំណុះមន្ទីរ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨០០.០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ :លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ ប្រធានក្រុមទី១ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍យោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។កម្មវិធីធ្វើនៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងពិធីនេះមានការអញ្ជេីញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បតិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ ទាំង០៧ លោកនាយការិយាល័យ ប្រធានអង្គភាពចំណុះ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង៩ និងនាយ នាយរង និងពលអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ឆ្នាំ២០២៥ និងឆ្នាំ២០២៤ ចំនួន ៥៩នាក់។ ក្នុងពិធីនេះដែរមានមតិស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បតិ្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានរាយការណ៍សង្ខេបពីស្ថានភាពការងារគ្រប់គ្រង យោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋានថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានអោយដឹងថា : ការចុះធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-ការគ្រប់គ្រងកម្លាំង ២-ការគ្រប់គ្រងហិរញ្ញវត្ថុ ៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ពិនិត្យការងាររដ្ឋបាលទូទៅ។ លោកបានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ដែលបានចូលរួមជួយសហការគ្នាបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមក អោយដំណើរការទៅបានយ៉ាងរលូន រហូតដល់បានបញ្ចប់តាមការរំពឹងទុកជាលទ្ធផលទទួលបានជោគជ័យយ៉ាងល្អប្រសើរស្របទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។ ជាលទ្ធផល ការចុះធ្វើសវនកម្ម […]