Author: Mr Ratanak »

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤​​ បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបស្តារស៊ីធី ស្ថិតក្នុងភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ០២នាក់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា: ជនសង្ស័យរួមមាន៖ ១-ឈ្មោះ គីតសុដា ផឺមសុវណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុកនិងប្រើប្រាស់), ២-ឈ្មោះ សូកាន់តា សាវ៉ាងវង់ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកក្នុងក្លឹប ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទម្សៅម៉ត់ពណ៌ស (កេតាមីន) ចំនួន ០៦ថង់កិប ទម្ងន់ ៥,៨២ក្រាម, ទូរសព្ទចំនួន ០២គ្រឿង […]

ដោយ : បន្ទាយ បាត់ដំបង៖សំណុំរឿងឃាត.កម្មគិតទុកជាមុនដែលកូនដើមរៀបចំគម្រោងស.ម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីជិត១ឆ្នាំមុន ត្រូវបានសាលាឧទ្ធរណ៍តំបន់បាត់ដំបងរក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលបានសម្រេចផ្តន្ទាទោសដាក់គុកកូនដើមជាឃាត.កនោះ អស់មួយជីវិត។ នេះបើតាមការប្រកាសាលដីកាមួយរបស់ស្ថាប័ននេះ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ ហើយសារព័ត៌មានទទួលបានការអោយដឹងនៅថ្ងៃទី២៤ខែតុលា ។ សូមរំលឹកថា ឃាតកម្មនោះប្រព្រឹត្តកាលពីម៉ោង៦និង១៣នាទីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះនាក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។ ជនជាប់ចោទដែលជាឃាតកមានឈ្មោះវណ្ណាវី វិជ្ជន:(វច្ឆណ:)ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ កម្រឹតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។ ជនជាប់ចោទត្រូវជាកូនដើម ។ ចំណែកជនរងគ្រោះមានឈ្មោះ ហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (ជាវរសេនីយ៍ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ ។ ជនរងគ្រោះនិងប្រពន្ធចុង(ម្តាយរបស់ជនជាប់ចោទ) មាននៅទីលំនៅក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។ ប្រភពព័ត៌មានបានអោយដឹងថា : កាលនៅសាលាដំបូងខេត្តបាត់ដំបង  នេះជាសំណុំរឿងព្រហ្មទណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។ ហើយជាសំណុំរឿងជំនុំជម្រះលេខ:៣២៧ចុះថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤  ។ បន្ទាប់មកក្រុមប្រឹក្សាជម្រះដែលមានលោកស្រីហៃ ណៃហេង ជាចៅក្រមនិងប្រធាននិងតំណាងអយ្យការគឺលោកជួង សារ៉ន […]

ដោយ : បន្ទាយ កំពង់ធំ : កម្មវិធីអបអរទិវាស្បៀងអាហារពិភពលោក និងយុទ្ធនាការយកធម្មជាតិ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ នៅសួនច្បារកុមារស្ទឹងសែន ខេត្តកំពង់ធំ។ កម្មវិធីនេះមានការចូលរួមពីលោក យឹម ប៊ុនថេង នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ (កូហ្វាព) និងអ្នកចូលរួមចំនួន ១៧៥ នាក់ ដែលមកពីសហគមន៍ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។ លោកយឹម ប៊ុនថេង បានថ្លែងថា : ទិវាស្បៀងអាហារពិភពលោកដែលប្រារព្ធឡើងនៅថ្ងៃទី១៦ ខែតុលា រាល់ឆ្នាំគឺដើម្បីរំលឹកការបង្កើតអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នៅឆ្នាំ១៩៤៥។ កម្មវិធីនេះមានគោលដៅជំរុញសន្តិសុខស្បៀង និងការដោះស្រាយបញ្ហាអត់ឃ្លាននៅទូទាំងពិភពលោក។ លោកញឹក បានខេង អភិបាលរងខេត្តកំពង់ធំបានកត់សម្គាល់ថា : កម្មវិធីនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីចំណីអាហារដែលមានគុណភាព សុវត្ថិភាព និងមានអាហារូបត្ថម្ភសម្រាប់សុខភាពល្អ។ ជំរុញឲ្យមានកសិផលសុវត្ថិភាពផលិតដោយកសិករខ្នាតតូចក្នុងតំបន់។ លោកបានបានលើកឡើងថា ទិវានេះអនុម័តប្រធានបទថ្មីៗជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីផ្នែកដែលត្រូវការយកចិត្តទុកដាក់បំផុត។ ក្នុងឆ្នាំ ២០២៤ នេះ FAO បានប្តេជ្ញាចែករំលែកសារថា “សិទ្ធិទទួលបានអាហារ ដើម្បីអនាគតល្អប្រសើរ” ដែលលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបមានសិទ្ធិទទួលបានអាហារបរិភោគគ្រប់គ្រាន់សម្រាប់សុខភាពល្អ។ គួរបញ្ជាក់ផងដែរថា […]

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននឹងបង្កាន់ដៃកាំជណ្ដើរខណៈពេលដែលម្ដាយចាកចេញពីផ្ទះទៅផ្សារទិញម្ហូប។ ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤ នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសដែលគិតខ្លីឈ្មោះគឹម សំណាង ហៅគោ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតខាងលើ។ តាមនគរបាលបានប្រាប់ឲ្យដឹងថា បុរសខាងលើបានចងកសម្លាប់ខ្លួននិងស្បង់ជីវរដោយភ្ជាប់ទៅនឹងបង្កាន់ដៃកាំជណ្តើរ។ តាមស្ត្រីជាម្ដាយឈ្មោះសៀង សារិន បានឲ្យដឹងថា កូនប្រុសរបស់គាត់មានជំងឺសរសៃប្រសាទរយៈពេលប្រមាណជាង ៣ខែមកហើយបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ។នៅព្រឹកថ្ងៃកើតហេតុគាត់បានធ្វើដំណើរទៅផ្សារទិញម្ហូបដោយទុកកូនប្រុសនៅផ្ទះតែម្នាក់ឯង។នៅពេលត្រឡប់មកពីផ្សារវិញក៏ប្រទះឃើញចងកសម្លាប់ខ្លួន រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ស្ត្រីជាម្ដាយបានឲ្យដឹងទៀតថា កន្លងមកកូនប្រុសរបស់គាត់បានព្យាយាមចងកសម្លាប់ខ្លួនជាច្រើនលើកមកហើយតែពុំបានសម្រេចដោយគាត់ឃាត់ទាន់ហើយលើកនេះគាត់ពុំនៅផ្ទះ។នៅព្រឹកនេះដែរសមត្ថកិច្ចជំនាញក៏បានចុះទៅត្រួតពិនិត្យសពរួចក៏ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ :បន្ទាយ បន្ទាយមានជ័យ ៖ ពិធីអប​អរសាទរខួបលើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្ស​ចាស់អន្តរជាតិ ១តុលា ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» ដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនិងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានធ្វើឡើង​នៅបរិវេណសាលាឃុំសិង្ហ ស្រុកអូរជ្រៅ​ ដោយមានការ​ចូលរួមពីអភិបាល​រងស្រុកអូរជ្រៅ​ មន្ទីរជុំវិញខេត្ត និងជនវ័យ​ចាស់ប្រមាណជា២០០នាក់។ ជាមួយគ្នានោះ លោក ឃុន វុទ្ធី ប្រធានមន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​បន្ទាយមានជ័យ បានលើកឡើងថា​ :មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង សរុបចំនួន ៧៤.១៨៣ នាក់/ ស្រី៤១.៩៥៣​នាក់ ក្នុងនោះមនុស្សចាស់ចំនួន ១៨.៨៩៧នាក់/ ស្រី ១០.២១២នាក់ បានទទួលប្រាក់ឧត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីកញ្ចប់គ្រួសារ។ លោកប​ន្តថា​៖សមាគមមនុស្សចាស់មានចំនួន ៦៧ឃុំ/សង្កាត់ ដំណើរការបាន ៤១ឃុំ សង្កាត់ មានចំនួន ៤៤ សមាគម (ដំណើរការល្អ ២១,ដំណើរការមធ្យម ១៥, ដំណើរការខ្សោយ ៨) សមាជិកសរុប ចំនួន ១៥.៤៤៨នាក់ ស្រី៩.៦២០នាក់ ថវិកាសរុប ២៥៤.២៧៣.៧០០រៀល។​ ឯក្នុងស្រុកអូរជ្រៅមានចំនួន […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញពីផែនការស្ថាបនាច្រាំងទន្លេមេគង្គឡើងវិញក្រោយពីបានបាក់ស្រុតអស់ចម្ងាយជាង ១១ គីឡូម៉ែត្រដោយសារទឹកជំនន់ទន្លេនេះ ខណៈខាងក្រសួងធនធានទឹក និងឧតុនិយមបាន កំពុងដឹងជញ្ជួនគ្រឿងចក្រចូលការដ្ឋានវត្តមាន់ដប់ ស្រុកស្រីសន្ធរ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ច្រាំងទន្លេនៅវត្តមាន់ដប់ ស្រុកស្រីសន្ធរ គឺធ្វើឱ្យមាំហើយយកបទពិសោធនៅស្រុកស្រីសន្ធរនេះ ទៅសង់ច្រាំងទន្លេបន្តបន្ទាប់ទៀត…នៅពាមកោះស្នា   ស្រុកស្ទឹងត្រង់ ក្រោយផ្ទះរបស់សម្តេចតេជោ។ ឯកឧត្តមបានបន្ថែមថា៖ បន្ទាប់ពីការដ្ឋានច្រាំងទន្លេក្រោយផ្ទះសម្តេចតេជោហើយ ចូលមកការដ្ឋានច្រាំងទន្លេភូមិបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ហើយ ចប់នៅទីនោះ យើងមកបើកការដ្ឋានច្រាំងទន្លេនៅផ្សារជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន និងចុងក្រោយ មកបើកការដ្ឋាននៅព្រែកកុយ ចំណុចផ្ទះបញ្ជាការម្នាក់ដែលរលំបាក់ចូលព្រែកកន្លងមកនោះ។ ឯកឧត្តមបានបន្តថា៖ នេះផែនការស្ថាបនាច្រាំងទន្លេមេគង្គ និងព្រែកនៅខេត្តកំពង់ចាម។ ជាពិសេសកន្លែងដែលមានការបាក់ស្រុតទ្រង់ទ្រាយតូច យើងដាក់ជាពីរក្រុម គឺសាងសង់ឱ្យមាំ មានលក្ខណៈស្តង់ដារ ធានាជាប់បានយូរអង្វែង។ នេះគឺជាដំណាក់កាលនៃការស្តារគ្រោះមហន្តរាយ ដោយត្រូវការពេលវេលា និងការងារច្រើន ដើម្បីការធានា និងការបង្ការ ព្រមទាំងការបង្កើតនូវជំនឿរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរ។ ការបង្ហាញការស្ថាបនាច្រាំងទន្លេ ដែលបានរងការបំផ្លាញដោយសារទឹកជំនន់ទន្លេមេគង្គឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ការិយាល័យជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះ ដ.ខ អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ស.គ.រ.ស រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តកាលពីវេលាម៉ោង០៤ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើតាមមន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៤។ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការបានចុះស្រាវជ្រាវរកឃើញជនរងគ្រោះនិងជនសង្ស័យនៅក្រុងសិរីសោភ័ណ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន ណយ ភេទប្រុស អាយុ១៧ឆ្នាំ ហើយនាំមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសាកសួរ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា :ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានប្រាប់ថា តាមពិតរូបខ្លួននិងជនរងគ្រោះគឺជាសង្សារនិងគ្នា ហើយក៏ឆ្លើយសារភាពថាបានរួមភេទជាមួយគ្នា  ជាចើនលើករួចមកហើយ។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់តំណាងគឺឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង និងសហការី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក​ ង​ “ព្រះខ័ន​សឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី”​ ដែលជាទូក​របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ត្រៀមចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណ​នាបរិវេណ​សាកលវិទ្យាល័យជាតិ​មានជ័យ​ ស្ថិតនៅភូមិបាណយ​សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែតុលា  ឆ្នាំ២០២៤ ខាងមុខ ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី​ វ៉ាត ចន្ថា ក៏បានធ្វើការពាំនាំការផ្ដាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យដល់កីឡាករជាចំណុះទូកង ទាំងអស់​ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព​ដើម្បីដណ្តើមយកជយលាភី​ជូនដល់អង្គភាព​ ។ ជាពិសេសមុនពេលប្រណាំងទូក​ កីឡាករត្រូវថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាត​ ផឹកស្អាត​ ប្រកបដោយអនាម័យ​ ចៀសវាងនូវការបរិភោគនូវអាហារដែលប៉ះពាល់ដល់សុខភាព​ ជាពិសេសការពិសាគ្រឿងស្រវឹងជាដើម​។ សូមបញ្ជាក់ថា […]

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនអកហ្សឺនឹងរថយន្តធុនធំបើកច្រឡំផ្លូវរួចបើករ៉ឺយ៉ែថយក្រោយវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងក្បាលពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6394បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ។ខណៈពេលបើកមកដល់ចំណុចកើតហេតុគល់ស្ពានអាកាសចោមចៅបម្រុងបួងចង្កូតបត់ចូលតាមផ្លូវក្រោមស្ពានអាកាសចោមចៅក៏ច្រឡំផ្លូវ រួចបើករថយន្តថយមកក្រោយវិញ ស្របពេលនោះមានម៉ូតូ១គ្រឿងម៉ាក ADV ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1KK -1604 បើកដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៤ស្របទិសគ្នាពីលិចមកកើតក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុក៏ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសឲ្យធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើកាវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ កំចាយ កំពត÷ ពិធីបុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នឹងមានភាពទាក់ទាញ ហើយអធឹកអធមជាងបណ្តាឆ្នាំមុនៗ។ នេះជាការតាំងចិត្ត ហើយបានរំលេចឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយអភិបាលខេត្តកំពតក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ។ ក្នុងកិច្ចប្រជុំខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានណែនាំថា គណៈកម្មការ និងអនុគណៈកម្មការរៀបចំបុណ្យសមុទ្រទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការអនុវត្តការងារឲ្យបានល្អប្រសើរ ហើយទទួលជោគជ័យស្របតាមប្រធានបទដ៏សំខាន់គឺ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។ ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ ពិសេសអាជ្ញាធរក្រុងដែលជាម្ចាស់កន្លែងប្រារព្ធពិធីត្រូវពិនិត្យ និងកែលម្អសោភ័ណភាពឲ្យបានល្អស្អាត ព្រមទាំងមានភាពទាក់ទាញដោយរៀបចំភ្លើងពណ៌លម្អតាមទីសាធារណៈ សួនច្បារសំខាន់ៗ។ ចំណែកប្រជាពលរដ្ឋក៏ត្រូវចូលរួមសម្អាតគេហដ្ឋាន ឬកន្លែងអាជីវកម្មរបស់ខ្លួន ខណៈដែលរដ្ឋបាលខេត្តបាន និងកំពុងតុបតែងភ្លើងពិដានដោយមានចងគោម ក៏ដូចជាភ្លើងចម្រុះពណ៌ចាប់ពីចំណុចគល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយត្រើយខាងកើតរហូតដល់មុខសាលាខេត្តចម្ងាយ២គីឡូម៉ែត្រនោះ។ លោកអភិបាលខេត្តបានណែនាំថា មន្ត្រីមន្ទីរទេសចរណ៍ត្រូវចុះតាមដាន និងផ្សព្វផ្សាយដល់សេវាករទេសចរណ៍ទូទាំងខេត្តកុំឲ្យដំឡើងថ្លៃសេវា ហើយត្រូវបង្កើតលេខទូរសព្ទ Hotline ឬទំព័រហ្វេសប៊ុកដើម្បីទទួលព័ត៌មានពីភ្ញៀវទាំងមុនពេល អំឡុងពេល និងក្រោយពេលនៃពិធីបុណ្យ។ លោក ម៉ៅ ធនិន បានបញ្ជាក់ថា សកម្មភាពសំខាន់ៗនៃពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដូចជា ការសម្តែងសិល្បៈ ប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី […]

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង ព្រមទាំងបន្តរាលដាលទៅរោងចក្រមួយទៀតដែលនៅក្បែរនោះ ផ្អើលប្រជាពលរដ្ឋនាំគ្នាសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាំងកណ្តាលអធ្រាត្រ​។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយយ៉ាងខ្លាំងចេញពីបរិវេណខាងក្នុងរោងចក្រផលិតកាតុង លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែមានអណ្តាតភ្លើងក្រហមឆាបឆេះខ្លាំងឡើងៗបង្កការភ្ញាក់ផ្អើលដល់កម្មករដែលស្នាក់នៅក្នុងនោះនាំគ្នាជួយយកទឹក និងបំពង់ឧស្ម័នពន្លត់អគ្គិភ័យអន្តរាគមន៍ជាបណ្តោះអាសន្ន រួចរាយការណ៍ជូនសមត្ថកិច្ចដើម្បីសុំរថយន្តពន្លត់អគ្គិភ័យតែម្តង។ បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងឆ្ពោះទៅកាន់ទីតាំងកើតហេតុដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ ព្រមទាំងសុំការសហការពីរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០បន្ថែមទៀត ដើម្បីទៅដល់គោលដៅឲ្យបានឆាប់រហ័ស។ បើទោះជាយ៉ាងណាករណីអគ្គិភ័យនេះនៅមិនទាន់រលត់ទាំងស្រុងនោះទេ ព្រោះរោងចក្រកាតុងបានឆាបឆេះរាលដាលដល់រោងចក្រផលិតសម្លៀកបំពាក់១ទៀតដែលស្ថិតនៅជាប់គ្នានោះបណ្តាលឲ្យប៉ះពាល់ប្រមាណ៣០ភាគរយ ប៉ុន្តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។ នៅក្នុងការអន្តរាគមន៍នេះមានការចូលរួមពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង និងបានផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីទប់ស្កាត់កុំឲ្យភ្លើងបន្តរាលដាលទៅទីតាំងផ្សេងទៀត។ ចំពោះមូលហេតុនៃការឆាបឆេះនេះនិងទំហំនៃការខូចខាត មន្ត្រីជំនាញអគ្គិភ័យនិងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ: នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលានិងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិកា ឆ្នាំ២០២៤ និងក៏ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយដល់កងកម្លាំងនគរបាលទូទាំងខេត្ត។ កិច្ចប្រជុំនេះ ផ្តោតលើរបៀបវរ:ចំនួន៥ រួមមាន: ១-ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិកា ឆ្នាំ២០២៤ ២-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ៣-ផ្សព្វផ្សាយផែនការស្តីពីការពង្រឹងវិធានការ រក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ៤-ផ្សព្វផ្សាយផែនការសកម្មភាពរយៈពេល៥ឆ្នាំ ៥-សេចក្តីណែនាំផ្សេងៗ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផែនជំនាញ និងអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ រហូតបានលទ្ធផលគួរជាទីមោទនៈ និងបានជំរុញដល់គ្រប់ផែនជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងបន្តទៀត រិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យអង្គភាពរបស់យើងកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។ ទន្ទឹមគ្នានោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញផែនការ និងជំរុញដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ត្រូវ៖ -ពង្រឹងការការពារសន្តិសុខ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសំណូមពរសុំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាជួយស្ថាបនាសាងសង់ផ្លូវភូមិអូររុន ទៅ ភូមិឈើទើរ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជាប្រភេទផ្លូវបេតុងពន្លិចទឹក ពោល គឺសូមយកស្តង់ដារប្រភេទផ្លូវបេតុង នៅស្រុកកោះសូទិន។ សំណូមពររបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានសំណូមពរយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ឆ្នាំ២០២៤-២០២៨ និងប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយ«ភូមិឃុំសង្កាត់មានសុវត្ថិភាព» នៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ តុលានេះ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ផ្លូវរងការខូចខាតរបស់អភិវឌ្ឍន៍ជនបទអស់ចម្ងាយ ៣៧ គីឡូម៉ែត្រ គឺខូចខាតទាំងស្រុង។ សូមឱ្យជួយដោះស្រាយបន្ទាន់ នៅស្រុកស្ទឹងត្រង់ពីចាប់ពីភូមិអូររុន ទៅភូមិឈើទើរ ឃុំខ្ពបតាងួន ដោយសារទឹកជំនន់ទន្លេមេគង្គទើបបានស្រកចុះនៅពេលថ្មីនេះ ។ ឯកឧត្តមបានបន្ថែមថា៖ សូមក្រសួងអភិវឌ្ឍន៍ជនបទមេត្តាជួយស្ថាបនាយកស្តង់ដារ ជាផ្លូវបេតុង នៅស្រុកកោះសូទិន គឺជាប្រភេទផ្លូវបេតុងពន្លិចទឹកបង្កើតជាទំនប់បង្ហៀរតែម្តង។ បើសិនធ្វើផ្លូផ្លូវក្រាលកៅស៊ូទៀត ទឹកភ្លៀងហូររបើកខូចខាតអស់ទៀតហើយ។អ៊ីចឹងជ្រុលធ្វើហើយ គឺធ្វើផ្លូវបេតុងពន្លិចទឹក បែបទំនប់បង្ហៀរ ប្រើប្រាស់យូរអង្វែងតែម្តង សូមធ្វើតាមស្ថានភាពភូមិសាស្រ្តទីនោះ។ ឯកឧត្តមបានបន្តថា៖ ដូច្នេះសុំឱ្យក្រសួងប្រើប្រាស់ថវិកាបន្ទាន់ របស់គ្រោះមហន្តរាយ គឺសាងសង់ផ្លូវបេតុងជារូបភាពទំនប់បង្ហៀរទើបធានាបាន ចំពោះផ្លូវពីខាងភូមិអូររុនទៅកាន់ភូមិឈើទើរ ។នេះជាដំណាក់កាលស្តារ៕

ភ្នំពេញ៖វីឡាមួយកន្លែងស្ថិតនៅបុរីវីឡាទួលសង្កែ ក្បែរក្លឹបវាយកូនហ្គោល ត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២៤ នៅចំណុចវីឡាលេខ J.៤៥ ក្នុងបុរីវីឡាទួលសង្កែ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមព័ត៌មានបានដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីវីឡាដែលម្ចាស់ចាក់សោទុកចោលមានផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង ហើយបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់។ នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានចេញទៅអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះមានរថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៤គ្រឿង និងរថយន្តរបស់សាលាខណ្ឌឫស្សីកែវចំនួន១គ្រឿង។ ប្រភពខាងលើបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលឲ្យសម្ភារមួយចំនួននៅក្នុងវីឡាខាងលើបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ទាក់ទិនការកើតមានអគ្គិភ័យនេះគេសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីខណៈដែលម្ចាស់ផ្ទះចាក់សោទុកចោល៕

ដោយ : បន្ទាយ សៀមរាប៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ការអញ្ជើញមកនៃគណៈប្រតិភូប៉ូលិសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលិសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ។ ប្រតិភូអញ្ជើញមកជួបសម្តែងការគួរសមនិងទស្សនកិច្ចឈ្វេងយល់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត​សៀមរាប។ បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរបានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសាអាហាររួមគ្នា  ប្រកបដោយភាពរីករាយស្និទ្ធស្នាល ហើយកាន់តែពិសេសទៀតនោះ ក្រុមការងារអាវុធហត្ថខេត្តសៀមរាប បានជូនគណៈប្រតិភូដើរទស្សនាប្រាង្គប្រាសាទបុរាណដ៏អច្ឆរិយៈនិងស្ញប់ស្ញែងបំផុតដែលជាកេរដំណែលអតីតមហាវីរក្សត្រ ក្សត្រ ក្សត្រី និងបុព្វបុរសខ្មែរ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរ ការិយាល័យជំនាញអប់រំ យុវជននិងកីឡា និងអង្គការហ្គូដណេបឺស-កម្ពុជាដែលជាដៃគូអភិវឌ្ឍន៍កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ បានជំរុញលើកទឹកចិត្តការបណ្តុះបណ្តាលធនធានមនុស្សតាំងពីកុមារ យុវជនចេញពីមូលដ្ឋានជនបទនិងទីប្រជុំមកតែម្តង។ ការលើកឡើងដូច្នេះ នៅពេលអញ្ជើញជាអធិបតីនិងចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមជ្ឈមណ្ឌលសិក្សា១ខ្នងស្មើនឹង៣បន្ទប់ បំពាក់កុំព្យូទ័រ និងបរិធាននៃអនុវិទ្យាល័យសំរោងមានជ័យនៅឃុំសំរោងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅមានប្រសាសន៍ថា: ក្នុងនាមអាជ្ញាធរ សមត្ថកិច្ចជំនាញ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនកូរ៉េនិងថ្នាក់ដឹកនាំ បុគ្គលិកអង្គការហ្គូដណេបឺស-កម្ពុជា(Good Neigbours,​ Cambodia ) ដែលជាដៃគូអភិវឌ្ឍន៍មកពីប្រទេសកូរ៉េខាងត្បូងដែលបានជួយកសាងអគារសិក្សា១ខ្នងស្មើនឹង៣បន្ទប់ បំពាក់កុំព្យូទ័រ និងបរិធាននៃសាលាអនុវិទ្យាល័យសំរោងមានជ័យ ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។ សម្ភារ បរិក្ខាររួមមាន៖ តុ.កៅអីគ្រូ តុ កៅអីសិស្ស កំព្យូទ័រលើតុ ម៉ាស៊ីនបោះពុម្ពឯកសារ ទូរទស្សន៍ ធុងបាស់ ម៉ាស៊ីនបញ្ចាំងស្លាយ LCD  សៀវភៅអាននិងឯកសារសម្រាប់សិស្សអានក្នុងបណ្ណាល័យនិងសង្ហារិមជាច្រើនទៀត គឺចំណាយអស់ថវិកាចំនួនសរុប ១១៥.៧៥០ដុល្លាសហរដ្ឋអាមេរិក។ អគារមជ្ឈមណ្ឌលធនធានសិក្សានេះមានទទឹង៩ម៉ែត្រ និងបណ្តោយ២៣ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង […]

ដោយ : បន្ទាយ កំពង់ឆ្នាំង៖ ក្រោមការបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចជំនាញទាំងក្នុងខេត្តនិងស្រុក បានបន្តការបង្ក្រាបនិងទប់ស្កាត់បទល្មើសដែលផ្ទុយពីច្បាប់នេសាទគ្រប់ទម្រង់ទាំងនៅរដូវបិទនិងរដូវបើកនេសាទ។ កាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកជលគីរី ដឹកនាំដោយវរសេនីយ៍ត្រី គង់ សុភិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយអភិបាលរងស្រុក ម៉ុត ម៉េង ចុះបង្ក្រាបបទល្មើសនេសាទប្រើបង្គោលនិងស្បៃមុងនៅចំណុចក្រោយភូមិឫស្សីដង្គួច និងក្រោយភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថបានបង្ក្រាបបទល្មើសនេសាទស្បៃមុងចំនួន ៧ កន្លែង ប្រវែងសរុប ២២០ ម៉ែត្រ និងលូស្បៃមុងចំនួន ៧ លូ បង្គោលចំនួន ១១៥ ដើម។ ក្រុមការងារបានចាក់លែងកូនត្រីចំនួន ១៥ គីឡូក្រាម ចូលបឹងធម្មជាតិវិញ និងបំផ្លាញសម្ភារដែលក្រុមឧក្រិដ្ឋប្រើប្រាស់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នសមត្ថកិច្ចមានកម្លាំងចំនួន ១៣ នាក់ និងប្រើប្រាស់មធ្យោបាយផ្ទាល់ដូចជា កាណូតបាឡាស្មាច់ចំនួន ៤ គ្រឿង។ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានសង្កេតឃើញការបង្ក្រាបបទល្មើសនេសាទជាច្រើនករណីកន្លងមក ដោយកម្លាំងសមត្ថកិច្ចចម្រុះ បន្តធ្វើការបង្ក្រាបយ៉ាងស្វិតស្វាញនិងសកម្មដែរ ៕

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង: ឆេះផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងនៅរំលងអធ្រាត្រ លើតំបន់អាងកំពីងពួយ ខូចខាតអស់ទ្រព្យសម្បត្តិជិត ៣០ម៉ឺនដុល្លារ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ១១និង៣០នាទីជិតរំលងអធ្រាត្រថ្ងៃទី២៣ ឈានចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចសំណង់ទំនប់ទី២ ផ្សារកំពីងពួយ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ករណីអគ្គិភ័យខាងលើនេះបានបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងអស់ចំនួន ៥ខ្នង ក្នុងនោះខ្នងផ្ទះទី១ ម្ចាស់ផ្ទះឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ៥៨ឆ្នាំ ទំហំ ៤០x៦ម៉ែត្រ ធ្វើពីថ្មក្រោម ប្រក់ស័ង្កសី ខូចខាតទ្រព្យសម្បត្តិប្រមាណជា ២ម៉ឺនដុល្លារ, ខ្នងផ្ទះទី២ ម្ចាស់ផ្ទះឈ្មោះ មាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ ធ្វើពីដែកប្រក់ស័ង្កសី មានទំហំ ៥០.៥x៤០ម៉ែត្រ ខូចខាតជាង ៤ម៉ឺនដុល្លារ, ខ្នងផ្ទះទី៣ ម្ចាស់ផ្ទះឈ្មោះផាន់ ចំរើន ភេទស្រីអាយុ៥៣ឆ្នាំ ប៉ះពាល់ខូចខាតជាង ៣ម៉ឺនដុល្លារ, ខ្នងផ្ទះទី៤ ម្ចាស់ផ្ទះឈ្មោះ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមសហការជាមួយក្រុមការងារវាស់វែងព្រំដែន កម្ពុជា-ថៃ នៅភូមិសាស្ត្រព្រំដែននាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាទល់មុខស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃ ។ នេះបើតាមមន្ត្រីខាងលើបានអោយដឹងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ។ ក្នុងនោះលោកវរសេនីយ៍ទោ ជា សុវណ្ណ មេបញ្ជាការងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១  លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរសេនាតូចលេខ៨៩១ និងលោកអនុសេនីយ៍ឯក ដួង សំអូន នាយផ្នែកសេនាធិការ ព្រមទាំងកម្លាំងក្នុងប៉ុស្ដិ៍បានចូលរួមសហការ គឺជាមួយក្រុមការងារវាស់វែងព្រំដែន កម្ពុជា-ថៃ ដែលដឹកនាំលោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមការងារចម្រុះវាស់វែងព្រំដែនកម្ពុជា-ថៃ នៃលេខាលេខាធិការដ្ឋានការងារព្រំដែនដែលសហការជាមួយកងកម្លាំង មន្ត្រីជំនាញភាគីថៃ ព្រមទាំងមានការចូលរួមរបស់កងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យវាស់វែងយកទិន្នន័យច្រាំងអូរព្រំដែននិងនីវ៉ូទឹកដើម្បីកសាងបង្គោលព្រំដែនលេខ50(WGS84)តាមស្តង់ដារបច្ចេកទេស ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំ (ខ) សាលាខេត្តមានកិច្ចប្រជុំរវាងគណៈកម្មការទី៧ ឬគណ:កម្មការអប់រំ យុវជននិងកីឡា  ធម្មការ វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាដឹកនាំដោយលោកប៉ា សុជាតិវង្ស និងរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត  នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានមន្ទីរជំនាញទាំងបួនបានចូលរួម។ កិច្ចប្រជុំមានបំណងដើម្បីឈ្វេងយល់ពីសភាពការណ៍ របាយការណ៍វឌ្ឍនភាពការងារជំនាញខាងលើរបស់ខេត្ត  បញ្ហាប្រឈមនិងទិសដៅការងារពាក់ព័ន្ធ ។ លោក លី សុវណ្ណារិទ្ធ បានលើកឡើងសង្ខេបពីសមិទ្ធផល សកម្មភាពការងារនិងបញ្ហាប្រឈមនៃវិស័យធំៗទាំង៤ក្នុងខេត្ត ព្រមទាំងទិសដៅបន្តនៃការងារពាក់ព័ន្ធវិស័យទាំង៤ ដូចខាងលើ ។ លោកប៉ា សុជាតិវង្ស ប្រធាននិងលោកស្រីខេង សំវ៉ាន់ដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភាបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញទាំង៤ ព្រមទាំងអ្នកពាក់ព័ន្ធ ផ្នែកឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ដែលចូលរួមធ្វើអោយរីកចម្រើននៃវិស័យជំនាញហើយបានផ្តល់អនុសាសន៍ និងការណែនាំគន្លឺះបន្ថែមដើម្បីអោយទ្រោលបាននិងសម្រេចបានលទ្ធផលនិងសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយនិងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ […]