Author: Mr Ratanak »

ដោយ៖កំចាយ កំពត៖ ផ្អែកតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ គឺខេត្តកំពតទទួលបានមធ្យមភាគ៨៥,៣៥ភាគរយក្នុងចំណោមបេក្ខជន៥.១៦១នាក់។ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សិស្សឆ្នើមនិន្ទេសAបានចែករំលែកបទពិសោធដល់ប្អូនៗជំនាន់ក្រោយដើម្បីទទួលជោគជ័យសម្រាប់ជីវិតសិក្សា។ លោកស្រី គង់ សុភា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានរាយការណ៍ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២៥ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុងកាលពីថ្ងៃទី១ ខែវិច្ឆិកាថា៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នៅខេត្តកំពតមានអ្នកជាប់ជាស្ថាពរ៤.៤០៥នាក់នៃបេក្ខជនចំនួន៥.១៦១នាក់។ ក្នុងនោះសិស្សដែលទទួលបាននិន្ទេសAមានចំនួន៧៨នាក់ ពោលគឺតិចជាងឆ្នាំមុន១៣នាក់។ ថ្លែងបើកបវេសនកាលឆ្នាំសិក្សាថ្មី លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតបានណែនាំថា៖ លោកគ្រូ អ្នកគ្រូ គណៈកម្មការសាលា ព្រមទាំងមាតាបិតាត្រូវរួមគ្នាក្នុងការជំរុញគុណភាព និងលទ្ធផលសិក្សារបស់សិស្សឲ្យកាន់តែល្អប្រសើរថែមទៀត។ ចំណែកក្មួយៗក៏ត្រូវខិតខំរៀនសូត្រដោយខ្លួនឯងដើម្បីក្រេបយកចំណេះដឹង និងទទួលបាននិទ្ទេសល្អមុនបញ្ចប់ឆ្នាំសិក្សានីមួយៗ។ យុវជន លឹម លីហ៊ាង អតីតសិស្សវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុងដែលទទួលបាននិន្ទេសAលំដាប់ពិន្ទុ៩៩,៩៦៩ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៤ បានចែករំលែកបទពិសោធថា៖ ដើម្បីសម្រេចបាននិទ្ទេសល្អ ប្អូនៗត្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ៗមួយចំនួន ដូចជា កំណត់គោលដៅថាខ្លួនចង់បាននិទ្ទេសអ្វី?, រៀបចំផែនការរៀនសូត្រឲ្យបានច្បាស់លាស់, មានវិន័យសម្រាប់ខ្លួនឯង, ព្យាយាម ហើយផ្តោតជាចម្បងលើគោលដៅ ដោយមិនត្រូវធ្វេសប្រហែសលើប្រការណាមួយឡើយ៕  

ដោយ៖ គង់ហេង កំពង់ចាម៖ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងដើម្បីឱ្យស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសការអនុវត្តដំណាក់កាលទី២ នៃកំណែទម្រង់នេះ នៅសល់ប្រមាណ ៦ ឆ្នាំទៀតនឹងត្រូវបញ្ចប់ហើយ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលាខេត្តនេះរយៈពេល ២ថ្ងៃ( ថ្ងៃទី ៣០-៣១ តុលា)កន្លងទៅ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍៖ ព្រឹត្តិការណ៍ថ្ងៃនេះដើម្បីធ្វើបច្ចុប្នន្នភាព ទំនើបកម្ម ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់យើងទាំងអស់គ្នាអនុវត្តជាក់ស្តែងនៅមូលដ្ឋាន។ជាធម្មតាការធ្វើកំណែទម្រង់ ឬការដាក់ចេញនូវគោលនយោបាយអ្វីមួយតែងតែមានការធ្វើបច្ចុប្បន្នភាព ឬទំនើបកម្ម រៀងរាល់បីឆ្នាំម្តង ឬរៀងរាល់មួយអាណត្តិម្តង របស់ក្រុមប្រឹក្សា ឬរបស់រាជរដ្ឋាភិបាល។ ដូច្នេះពីពេលអនុវត្តមកដល់ពេលបច្ចុប្បន្នពុំមានទេ ទើបមកដល់ពេលនេះនៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបហាបរវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញឱ្យមានអង្គវេទិកានេះ ក្នុងគោលបំណង គឺការធ្វើបច្ចុប្បន្នភាព ឬការធ្វើទំនើបកម្ម នូវកំណែទមម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឱ្យស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា៖ ហេតុនេះយើងត្រូវមើលការងារបន្ថែមសំខាន់ចំនួនពីរ ចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំសង្កាត់ ទី១/ត្រូវមើលទៅលើការងារសន្តិសុខ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ បានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១២នាក់ ស្តីពីករណីលួចម៉ូតូដោយប្រើហិង្សា ប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានបណ្ដឹង កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានថាពួកគេគេចខ្លួនទៅក្រុងប៉ោយប៉ែត។ រហូតដល់វេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ ក្នុងចំណោមបក្ខពួក១០នាក់ រួមមាន៖  ១-ឈ្មោះរុន ញឹង(ដា) ភេទប្រុស អាយុ២០ឆ្នាំ ,២-ឈ្មោះសាទ វីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ  ,៣-ឈ្មោះហុង លីហួរ (ហួរ ជ័រ) ភេទប្រុស […]

ដោយ៖ កំចាយ កំពត÷ ទោះបីរវល់ការងារយ៉ាងណាក្តីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)គ្រប់រូបមិនត្រូវឃ្លាតឆ្ងាយពីគ្នារហូតកើតជាអារម្មណ៍ «សក់នរណា ក្បាលអ្នកហ្នឹង» នោះឡើយ។ នេះជាការក្រើនរម្លឹករបស់លោកហ៊ុន ម៉ានី ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកស.ស.យ.កស្រុកទឹកឈូ នៅសហគមន៍នេសាទត្រពាំងសង្កែ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ក្នុងពិធីនេះក៏មានការអមដំណើរដោយលោកសាយ សំអាល់ អនុប្រធាន ស.ស.យ.ក និងលោកម៉ៅ ធនិន អភិបាលខេត្តកំពតផងដែរ។ លោកហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការធ្វើដំណើរមកជួបបងប្អូននៅស្រុកទឹកឈូដោយផ្ទាល់នាពេលនេះក្នុងបំណងសំខាន់គឺដើម្បីថ្លែងអំណរគុណដល់សមាជិក ស.ស.យ.កចំពោះកិច្ចការកន្លងមក។ ការចូលរួមចំណែករបស់សមាជិកទាំងអស់បានធ្វើឲ្យស.ស.យ.ករីកលូតលាស់ និងមានកិត្តិយសរហូតត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់ថាជាក្រុមយុវជនដែលផ្សារភ្ជាប់ខ្លួនទៅនឹងសង្គម ហើយហ៊ានលះបង់ដើម្បីប្រទេសជាតិ។ លោកប្រធានបានបន្តថា ពិតណាស់ សមាជិកម្នាក់ៗសុទ្ធតែរវល់រៀងខ្លួន ដូចជា ប្អូនៗសិស្សានុសិស្សប្រើពេលវេលាសម្រាប់ការសិក្សា មន្ត្រីរាជការផ្តោតលើការទទួលខុសត្រូវតាមតួនាទី បងប្អូនបម្រើការក្រុមហ៊ុនត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិក ដែលជាហេតុធ្វើឲ្យសមាជិកស.ស.យ.កទាំងអស់មិនសូវបានជួបគ្នាទេ។ ប៉ុន្តែ ទោះជាបែបនេះក្តី ប្រធាន ស.ស.យ.ក គ្រប់ក្រុង-ស្រុកគួរលៃលកពេលវេលាដោយមិនត្រូវបណ្តោយឲ្យការឃ្លាតឆ្ងាយពីគ្នាអូសបន្លាយពេលយូរៗរហូតកើតជាអារម្មណ៍ដក់ជាប់ក្នុងចិត្តថា “សក់នរណា ក្បាលអ្នកហ្នឹង” នោះឡើយ។ លោកហ៊ុន ម៉ានីបានបញ្ជាក់ថា ចូលរួមជាមួយ ស.ស.យ.ក ជាការឆ្លៀតពេលដ៏មមាញឹកដើម្បីជួយបម្រើការងារសង្គមជាតិតាមរយៈកម្មវិធីដែលបានរៀបចំឡើង។ បងប្អូនជាសមាជិកនឹងទទួលបានការលត់ដំសមត្ថភាព និងកិច្ចប្រឹងប្រែងរបស់ខ្លួន ក៏ដូចជាមានឱកាសរៀនសូត្រ ធ្វើការជាក្រុម ពិសេសធ្វើខ្លួនជាយុវជនគំរូ […]

ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្ត MH ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យរថយន្តមួយគ្រឿងរងការខូចខាតរួមជាមួយសម្ភារមួយចំនួនទៀត។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ នៅចំណុចយានដ្ឋានអឹមអេច MH ស្ថិតនៅតាមផ្លូវបេតុងខាងក្រោយស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។ តាមសាក្សីបានឲ្យដឹងថា  នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆេះ ចេញពីរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅនៅក្នុងយានដ្ឋានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាក់ទងរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។ តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលពុំបណ្តាលឲ្យឆេះរាលដាលឡើយ។ តាមនគរបាលបានឲ្យដឹងទៀតថា រថយន្តមួយគ្រឿងម៉ាកកូឡាត្រូវភ្លើងឆេះរងការខូចខាត និងពុំបណ្ដាលឱ្យឆេះរាលដាលទៅរថយន្តផ្សេងៗទៀតឡើយ។ ម្ចាស់យានដ្ឋានបានឲ្យសមត្ថកិច្ចដឹងថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងភ្លើងអាគុយ។ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដោយឆែកកាមេរ៉ាសុវត្ថិភាព៕

ដោយ៖ ព្រះអង្គខ្មៅ ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចកាលពីយប់ថ្ងៃទី៣០តុលា បានឃាត់ខ្លួនជនជាតិឡាវម្នាក់ ក្នុងនោះដកហូតបានគ្រឿងញៀនដល់ទៅជាង៣០០ គីឡូក្រាម លើកំណាត់ផ្លូវជាតិលេខ ៧ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ សមត្ថកិច្ចរួមមាន កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក ៩ ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៧០១ បានបើកប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលកម្ពុជាតាមផ្លូវគោក ឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ រួមជាមួយវត្ថុតាងលើរថយន្តសង្ស័យមានគ្រឿងញៀនចំនួន ១៨ បេ ។ ប្រភពដដែលបន្តថា៖ ក្រោយកម្លាំងសមត្ថកិច្ចស្ទាក់រថយន្តសង្ស័យចំនួន ២ គ្រឿងដើម្បីត្រួតពិនិត្យរកឃើញវត្ថុតាងសង្ស័យ កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងនិងមធ្យោបាយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីត្រួតពិនិត្យតាមនីតិវិធី។ តាមសមត្ថកិច្ចឲ្យដឹងទៀតថា នាថ្ងៃទី៣០ តុលា២០២៤ដដែល ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានត្រួតពិនិត្យលើវត្ថុតាងនិងធ្វើតេស្តរកសារធាតុញៀន ជាក់ស្ដែងវត្ថុតាងដែលបានដកហូតគឺជាគ្រឿងញៀនប្រភេទកេតាមីន មានចំនួន ១៨បេ  រស្មីនឹង ៣២០ដុំ ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូនិង៧២៤.៨ក្រាម។ សមត្ថកិច្ចបន្ថែមថា៖ ជនសង្ស័យដែលបានឃាត់ខ្លួន ឈ្មោះ  ឡៅ លី (lAO lEE) ភេទប្រុស ថ្ងៃកំណើត ថ្ងៃទី១១.០៦.១៩៩៧ ជនជាតិឡាវ  ទីកន្លែងកំណើតប្រទេសឡាវ ។សម្ភារដកហូតរួមមានរថយន្តចំនួន ០២គ្រឿង […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : លទ្ធផលប្រឡងបាក់ឌុប(សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ)នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៤ បេក្ខជនជាប់៧៩,១១% /ស្រី៨៣,៨៧% ។ក្នុងនោះ.និទ្ទេស A ៧៤នាក់/ស្រី ៤៦នាក់ ,B ៤១៦នាក់/ ស្រី២៤២នាក់ C ១.០០៣នាក់ ស្រី៦៥៣នាក់។ D ១.៦៣០នាក់ /ស្រី១.០៥៩នាក់ និងE ១.៧១៦នាក់ / ស្រី៩៤៨នាក់ ។ នេះបើតាមលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ ។ យោងទិន្នន័យនោះ គឺបេក្ខជនមកប្រឡង ៦.១១៧នាក់/ស្រី៣.៥១៥នាក់ ជាប់ ៤.៨៣៩នាក់/ស្រី២.៩៤៨នាក់ ។ក្នុងនោះ បេក្ខជនចំណេះទូទៅ ៤.២៣៤នាក់ / ស្រី ២.៦១១នាក់ ,បេក្ខជនស្វ័យរិនចំណេះទូទៅ (ស្វរ ចទ) ៤៩៥នាក់ /ស្រី ៣០៨នាក់ និងបេក្ខជនបំពេញវិជ្ជា ១១០នាក់/ស្រី២៩នាក់ ។ លោកឈូ ប៊ុនរឿង បានរំលឹកថា : […]

ដោយ : បន្ទាយ ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤ កន្លងមក។ សេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំកាលពីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា : ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា២០២៤ បេក្ខជនប្រឡងជាប់សរុប១០៦.៣៥១នាក់ ស្មើនឹង៧៩,០០ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះបេក្ខជនជាប់និទ្ទេសA ចំនួន២.២១៦ នាក់, និទ្ទេស B ចំនួន ៩.៧០១ នាក់, និទ្ទេស C ចំនួន ២២.៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦.៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥.០៧៦ នាក់។ សូមបញ្ជាក់ថា ការប្រកាសលទ្ធផលនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ […]

ក្នុងកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( Double Taxation Agreement-DTA ) ជុំទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នៅទីស្នាក់ការអគ្គអាជ្ញាធរពន្ធដារ ( General Tax Authority ) ក្នុងរាជធានីដូហា រដ្ឋកាតា នាថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលាឆ្នាំ២០២៤ លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បានលើកឡើងថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋកាតា នឹងជំរុញកំណើនពាណិជ្ជកម្មទាំងការវិនិយោគទៅវិញទៅមកជាពិសេសអត្ថប្រយោជន៍ ដែលសហគ្រាសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងផ្លូវទឹក រវាងកម្ពុជា និងកាតា អាចទទួលបានពីកិច្ច ព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( DTA  ) មិនគ្រាន់តែបង្កើតឡើងដើម្បីចៀសវាងការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែកិច្ចព្រមព្រៀងនេះបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិ។ ក្នុងន័យនេះ DTA បានផ្តល់ទំនុកចិត្តនិងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើនដែលមានជាអាទិ៍ផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្ត ចំពោះប្រភេទពន្ធមួយចំនួនទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស ផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( […]

ដោយ៖ កំចាយ កំពត÷ ក្រុមការងារអភិរក្សសមុទ្រកម្ពុជា(MCC)បានស្រាវជ្រាវរកឃើញវត្តមានត្រីផ្សោតសម្បុរផ្កាឈូកប្រហែល៧០ក្បាលក្នុងដែនសហគមន៍នេសាទព្រែកត្នោត ក្រុងបូកគោ ខណ:ដែលផ្សោតប្រភេទក្បាលត្រឡោកមានប្រមាណជាង១០០ក្បាល។ អ្នកជំនាញបានបញ្ជាក់ថា ត្រីផ្សោតសម្បុរផ្កាឈូកមានលក្ខណ:ពិសេសខុសប្លែកពីផ្សោតប្រភេទក្បាលត្រឡោក។ កញ្ញា  ភាន់ សុភានី អ្នកជំនាញរបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) លើគម្រោងស្រាវជ្រាវ និងអភិរក្សថនិកសត្វសមុទ្របានរៀបរាប់ថា៖ បច្ចុប្បន្ន ត្រីផ្សោតនៅតំបន់សហគមន៍នេសាទព្រែកត្នោតមានជាង១៧០ក្បាល។ ក្នុងចំណោមនោះ ផ្សោតប្រភេទសម្បុរផ្កាឈូកប្រហែល៧០ក្បាល។ អ្នកជំនាញដដែលបានបញ្ជាក់ថា ការប្រែជាសម្បុរផ្កាឈូកដោយសារពពួកប្រភេទនេះឧស្សាហ៍ធ្វើចលនា ពិសេសការលោតផុតពីផ្ទៃទឹកញឹកញយជាងផ្សោតក្បាលត្រឡោក។ ព្រោះតែធ្វើចលនាយ៉ាងសកម្មបានបង្កឲ្យសរសៃឈាមក្រហមអណ្តែតឡើង គួបផ្សំនឹងការទទួលពន្លឺថ្ងៃច្រើនផងនោះទើបសម្បុរពួកវាប្រែក្លាយជាផ្កាឈូក។ កញ្ញា ភាន់ សុភានី បានបន្តថា សត្វផ្សោតសម្បុរផ្កាឈូកចាប់បង្កកំណើតនៅអាយុពី៩ឆ្នាំទៅ១០ឆ្នាំ។ ទម្រាំកើតកូន មេផ្សោតសម្បុរផ្កាឈូកពពោះរយៈ១២ខែហើយត្រូវបំបៅ និងបង្រៀនកូនឲ្យចេះចាប់ចំណីរយៈពេល៣ឆ្នាំទើបអាចបង្កកំណើតបន្តទៀត។ កូនផ្សោតប្រភេទនេះកើតមកភ្លាមមិនមែនមានសម្បុរផ្កាឈូកទេ។ មន្ត្រីជំនាញដដែលបានប្រាប់ឲ្យដឹងថា រយៈពេល២ឆ្នាំនៃការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណពីក្រុមការងារបានរកឃើញថាត្រីផ្សោតសម្បុរផ្កាឈូក និងផ្សោតក្បាលត្រឡោកត្រូវការដេកពេលយប់៨ម៉ោងដូចមនុស្សដោយប្រើខួរក្បាលឆ្លាស់គ្នា(ខួរក្បាលម្ខាងៗដេក៤ម៉ោង)។ ជាទូទៅ មេនិងកូនត្រីផ្សោតក៏មានមនោសញ្ចេតនា និងចេះឈឺចាប់ដូចមនុស្សដែរ។ តាមអ្នកជំនាញរបស់អង្គការ (MCC)បានសន្និដ្ឋានថា ឆ្នាំនេះចំនួនត្រីផ្សោតនៅសហគមន៍ព្រែកត្នោត ក៏ដូចជាក្នុងខេត្តកំពតទាំងមូលមានការកើនឡើងព្រោះក្រុមការងារបានប្រទះឃើញវត្តមានកូនផ្សោតជាច្រើនដង។ ផ្សោតនឹងនៅគង់វង្សប្រសិនបើមន្ត្រីជំនាញ អាជ្ញាធរ និងអង្គការដៃគូនានានៅតែបន្តជួយសហការចូលរួមអភិរក្សធនធានសមុទ្រ ដូចជា ថែរក្សាព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្មជាដើម។ បន្ថែមលើនេះ សមត្ថកិច្ចជំនាញក៏ត្រូវទប់ស្កាត់បទល្មើសនេសាទឲ្យបានជាអតិបរមាធ្វើយ៉ាងណាបញ្ចៀសការងាប់ ហើយចំនួននឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ៕

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា អង្គការ WWF-កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានបោះជំហានទៅមុខជាប្រវត្តិសាស្ត្រឆ្ពោះទៅអនាគតដ៏ល្អប្រសើរនៅថ្ងៃនេះ។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងពីរបានយល់ព្រមធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ដោយផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ ការគ្រប់គ្រងធនធានជលផលទន្លេមេគង្គលើ ការអភិវឌ្ឍសហគមន៍នេសាទ ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកសិ-រុក្ខកម្ម។នេះជាសមិទ្ធផលដ៏សំខាន់សម្រាប់ស្ថាប័នទាំងពីរ៕ អត្ថបទ៖ WWF-កម្ពុជា

ប្រែសម្រួល៖តារា ក្រុងហាណូយៈ តុលាការ​ក្នុង​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ពុធ ទី៣០ ខែតុលា បាន​កាត់ទោស​មនុស្ស​៦​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​៤​នាក់​ជុំវិញ​ភ្លើង​ឆេះ​ហាង​ខារ៉ាអូខេ​កាលពី​២​ឆ្នាំ​មុន ដោយ​បាន​សម្លាប់​មនុស្ស​៣២​នាក់ ។ ភ្លើងឆេះនៅក្នុងខេត្តមួយដែលនៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញបានបង្កការភ្ញាក់ផ្អើលដល់ប្រទេសវៀតណាម ហើយបានឈានទៅដល់ការបិទហាងខារ៉ាអូខេរាប់ពាន់កន្លែងនៅទូទាំងប្រទេសដោយសារការមិនគោរពច្បាប់ភ្លើង។ តុលាការនៅខេត្ត Binh Duong ភាគខាងត្បូងបានកាត់ទោសម្ចាស់បារ ដែលជាអ្នកម៉ៅការដែលពាក់ព័ន្ធនឹងការសាងសង់របស់ខ្លួន និងមន្ត្រីប៉ូលិសបួននាក់ ពីបទបំពានច្បាប់ភ្លើង និងការធ្វេសប្រហែស។ ម្ចាស់បារ Le Anh Xuan ត្រូវបានកាត់ទោសឱ្យជាប់គុក 8 ឆ្នាំ ខណៈដែលអ្នកម៉ៅការប្រព័ន្ធការពារភ្លើងរបស់បារត្រូវបានកាត់ទោសឱ្យជាប់គុក 5 ឆ្នាំ។ មន្ត្រី​ប៉ូលិស​បួន​នាក់​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៤ ទៅ ៧ ឆ្នាំ​កន្លះ។ នៅក្នុងពាក្យចុងក្រោយរបស់គាត់នៅចំពោះមុខតុលាការកាលពីសប្តាហ៍មុន ម្ចាស់បារ Le Anh Xuan បានសុំទោសជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេដោយនិយាយថា “កំហុសរបស់ខ្ញុំបានបណ្តាលឱ្យមានការខាតបង់យ៉ាងធំធេង” ។ អណ្តាតភ្លើងបានឆាបឆេះជាន់ទី 2 នៃអគារខារ៉ាអូខេ An Phu ដែលមាន 30 បន្ទប់នៅទីក្រុង Binh Duong ក្នុងខែកញ្ញា ឆ្នាំ 2022 […]

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ រយៈពេលពីរថ្ងៃហើយខាងសមត្ថកិច្ចនៅមិនទាន់ប្រកាសរកឃើញរថយន្តធុនធំមួយគ្រឿងបើកបរលើផ្លូវសាធារណៈ គ្មានបំពាក់ភ្លើងស្តុបខាងក្រោយ ដែលបណ្តាលមន្រ្តីយោធាម្នាក់ជិះម៉ូតូបុកពីខាងក្រោយបាត់បង់ជីវិតនៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៤-២១៥ ស្ថិតក្នុងភូមិដួងទី១ ឃុំត្រមួង ស្រុកមេមត់ កាលពីម៉ោងជិត៧យប់ថ្ងៃទី ២៨ តុលាកន្លងទៅ។ ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ជនរងគ្រោះមន្រ្តីយោធាដែលបានស្លាប់នៅនឹងកន្លែងកើតហេតុជាបុរសឈ្មោះ ញ៉ែម សំអិត អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ដែរ ដែលបានបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1R-7648។ ប្រភពព័ត៌មាននោះបានបន្តថា៖ ចំណែកខាងរថយន្តបានបើកគេចមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ប៉ុន្តែមន្រ្តីជំនាញស្រាវជ្រាវនៅក្រោយកើតហេតុបានសន្និដ្ឋានថាជាប្រភេទរថយន្តធំ និងគ្មានបំពាក់ភ្លើងស្តុបក្រោយនោះទេ៕

សៀមរាប ៖ ទឹកប្រាក់រង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀល បានបន្តធ្លាក់ដល់ដៃបុរសម្នាក់មានឈ្មោះ ថូ ពិសិទ្ធ អាយុ២៣ឆ្នាំ មានមុខរបរជាអ្នកបើកឡានដឹកដី បច្ចុប្បន្ន រស់នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលបាននាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋានដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ លោក ថូ ពិសិទ្ធ បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃនៅពេលដែលលោកធ្វើការ ក៏ដូចជាបើកឡានដឹកដីឱ្យគេអស់កម្លាំង លោកតែងយកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវដែលមានប្រពន្ធជាអ្នកលក់នៅផ្ទះទទួលទានជាប្រចាំ។ ដោយឡែក ចំពោះការត្រូវរង្វាន់ខាងលើនេះគឺជារឿងដែលនឹកស្មានមិនដល់ ខណៈពេលដែលលោកយកភេសជ្ជៈ ខារ៉ាបាវ គាស់ទទួលទានដូចសព្វដង ក៏ស្រាប់តែឃើញមានរង្វាន់ ១២៥លានរៀលតែម្ដង។ គ្រាន់តែបានឃើញមានរង្វាន់ធំភ្លាម លោកពិតជាមានអារម្មណ៍រីករាយ រំភើបជាខ្លាំង ហើយក៏ប្រាប់ប្រពន្ធ បងប្អូនក្រុមគ្រួសារ និងទូរសព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។ លោក ថូ ពិសិទ្ធ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតសង់ផ្ទះសម្រាប់រស់នៅ ហើយសល់ប៉ុន្មានទុកសង់ទីតាំងលក់អីវ៉ាន់របស់ប្រពន្ធឱ្យធំជាងបច្ចុប្បន្ន ដើម្បីជាប្រភពចំណូលសម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ លោក ថូ ពិសិទ្ធ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាកដ និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។ […]

ខេត្តព្រះសីហនុ÷ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត​ធុនស្រាលបង្កដោយខ្លួនឯង(ផ្ទុះកង់ក្រោយ​រេចង្កូតទៅបុករនាំងដែកខាងស្តាំដៃ)បណ្តាលឱ្យស្លាប់មនុស្ស១នាក់ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា, រងរបួសធ្ងន់១នាក់ភេទប្រុស​ ជនជាតិ​មីយ៉ាន់ម៉ា​ និងរងរបួសស្រាល៤នាក់​ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា៣នាក់​ ជនជាតិខ្មែ​រ១នាក់។ ​ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២៤​ វេលាម៉ោង១៨និង០៥នាទី​​ នៅលើផ្លូវល្បឿនលឿន​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨-១២៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ​ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយករណី​បង្កដោយខ្លួនឯង​ គឺរថយន្ដផ្ទុះកង់ក្រោយហើយរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករនាំងដែកសុវត្តិភាពលើផ្លូវល្បឿនលឿន៕  

ដោយ :  បន្ទាយ សៀមរាប៖ ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈនិងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ។ ព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យនៅប្រាសាទអង្គរវត្តនៃព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា » ។ នេះបើតាមលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤។ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ អាកាសធាតុដ៏ត្រជាក់ ហាក់ដូចជាប្រទានពីទេវតាសម្រាប់ព្រឹត្តការណ៍ដ៏អស្ចារ្យ «ស្នាមញញឹមនៃកម្ពុជា»បានប្រព្រឹត្តទៅដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក។ អាចនិយាយាបានថា នេះជាស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងសម្បត្តិវប្បធម៌កម្ពុជា ដែលមានន័យជាសញ្ញាបង្ហាញពីការពេញចិត្ត និងអំណរចិត្តនៅក្នុងសង្គមខ្មែរ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឱ្យស្នាមញញឹមក្លាយជាសញ្ញានៃសន្តិភាព និងសាមគ្គីភាព។ «ស្នាមញញឹមនៃកម្ពុជា» កម្មវិធីនេះជាមធ្យោបាយមួយក្នុងការពង្រឹងស្មារតីនៃកម្ពុជាដែលគួរឱ្យស្រលាញ់ដែលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែមានន័យជាការអបអរសាទរនៅលើការសម្ដែងស្នាមញញឹមនោះទេ ប៉ុន្តែក៏ជាការបង្កើនភាពរួបរួម និងការប្តេជ្ញាក្នុងការអភិវឌ្ឍន៍សហគមន៍ជាមួយគ្នា។ ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកឱ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយឱ្យពង្រឹងចំណងសាមគ្គីភាព និងជាតិនិយមក្នុងនាមជាប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍នេះក៏ជាការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក ព្រមទាំងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះ។ ក្នុងពិធីដង្ហែនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត សំដែងជាតួអង្គ ព្រះបាទ ជ័យវរ្ម័នទី៧  និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ […]

រតនគិរី៖ តំណាងសហគមន៍ ជនជាតិដើម ភាគតិច គ្រឹង ចំនួន៤នាក់ នៅឃុំតាអងកាតេ ស្រុកកូនមុំ ខេត្តរតនគិរី កាលពីព្រឹក ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ បានដាក់ពាក្យប្ដឹងមេប៉ុស្ដិ៍តាអងនិងមនុស្ស ៤នាក់ទៀត ទៅតុលាការ ខេត្តរតនគិរី ដោយចោទប្រកាន់ពីបទគុបគិតគ្នា និងដោះលែងអ្នកកាប់ឈើព្រៃអារក្ស។ ដើមបណ្ដឹង ទាំង៤នាក់នោះ មានឈ្មោះ ភា ឡៃចាំព្រី ,ឈ្មោះ ឌី ជួញ,ខាំ រំ និង សានី បូរី  រីឯអ្នកដែលត្រូវគេប្តឹងនោះ រួមមាន ទី១/  ឈ្មោះ លី ម៉ានី កុលស័ក្ដ ជាមេប៉ិស្ដិ៍ រដ្ឋបាលឃុំតាអង ទី២/ឈ្មោះ សាអួយ ប៉ង ភេទប្រុស អាយុ៤១ឆ្នាំ ទី៣/ឈ្មោះណាន សាលី ភេទប្រុស អាយុ២៥ឆ្នាំ ទី៤/ឈ្មោះកំ ភិតតាក់ ភេទប្រុស អាយុ៣៥ឆ្នាំ និងទី៥/ឈ្មោះណៃ អាវ៉ៃ ភេទប្រុសអាយុ២០ឆ្នាំ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី នាយករងឧុទ្ទកាល័យសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត អញ្ជើញចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ មួយចំនួនជាអំណោយរបស់លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់និមិត្ត មកចែកជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ។ ក្នុងចំណោមពលរដ្ឋទាំងទាំងនោះ  មានគ្រួសារមួយចំនួនបានធ្លាប់រងគ្រោះដោយទឹកជំនន់កាលពីថ្មីៗនេះ ដែលមានប្រភពពីព្រំដែនកម្ពុជា ថៃ។ នេះបើតាមមន្ត្រីក្រុមការងារបានឲ្យដឹងកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ ។មន្ត្រីបានបន្តថា កម្មវិធីនេះបានធ្វើនៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះលោកបឹង គឹមសឹង ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់និមិត្ត បានឧបត្ថម្ភសម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួន រួមនិងថវិកា ១០០០០០៛ (មួយសែនរៀល)ក្នុងមួយគ្រួសារផងដែរ ៕

ដោយ: ព្រះអង្គខ្មៅ បាត់ដំបង: រថយន្តដឹកស្វាយថៃដែលតែងតែបើកបរលឿនៗដូចហោះ ខណៈចូលទិញកសិផលខ្មែរនៅតំបន់ព្រំដែន បានជ្រុលចង្កូតបុកត្រាក់ទ័រខ្មែរមួយគ្រឿងបណ្តាលឲ្យស្លាប់កសិករខ្មែរម្នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៦ល្ងាច ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ឋិតនៅត្រង់ចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ព័ត៌មានបឋមពីពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានឲ្យដឹងថា÷ ករណីខាងលើនេះដំបូងឡើយគេបានឃើញរថយន្តដឹកផ្លែស្វាយរបស់ថៃមួយគ្រឿង បានបើកបរក្នុងទិសដៅពីកើតទៅលិច ស្របទិសដៅគ្នាជាមួយនឹងត្រាក់ទ័រខ្មែរមួយគ្រឿងទៀត បានបន្តិចស្រាប់តែរថយន្តថៃសង្ស័យម្ចាស់ងងុយដេកក៏បានជ្រុលចង្កូតទៅបុកត្រាក់ទ័រពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងធ្លាក់ពីគន្លងផ្លូវ និងស្នាមភ្លោះទាំងពីរជាមួយគ្នា ខាងត្រាក់ទ័របានប៉ើងធ្លាក់ភ្លាមៗស្រាប់តែរថយន្តកិនបណ្តាលឲ្យស្លាប់តែម្តង។ ជនរងគ្រោះភេទប្រុស មិនស្គាល់អត្តសញ្ញាណជាក់លាក់ដោយមិនមានប្រភពណាមួយអះអាងបញ្ជាក់ឲ្យបានដឹងឡើយ ។ ចំណែកលោក ហេង បារាំង អធិការស្រុកភ្នំព្រឹកបានត្រឹមចូលមើលប្រព័ន្ធតេឡេក្រាមហើយតែមិនឆ្លើយតប។ ប្រភពបន្ថែមថា÷ ក្រោយកើតហេតុភ្លាមៗកម្លាំងជំនាញមូលដ្ឋានបានចុះទៅនាំខ្លួនអ្នកបើកបរជនជាតិថៃម្នាក់ បច្ចុប្បន្នកំពុងសាកសួរដើម្បីកសាងសំណុំរឿងអនុវត្តតាមច្បាប់៕  

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើផ្ទះល្វែងជាន់ទី៣ ក្នុងបុរីពិភពថ្មីចំការដូង១ ផ្ទះលេខ៤១A ផ្លូវលេខ០៣ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។ អ្នកលោតសម្លាប់ខ្លួនឯងនោះឈ្មោះ គង់ ស៊ីណា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៨A ផ្លូវM០៦ បុរីជីបម៉ុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឈ្មោះ លាម សុខឆេង ដែលរស់នៅក្បែrកន្លែងកើតហេតុបានឲ្យដឹងថា : នៅវេលាម៉ោងប្រហែលជិត៥ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបានអង្គុយលេងនៅមុខផ្ទះ រួចបានងាកមើលទៅស្រាប់តែឃើញជននោះឈរនៅលើបង្កាន់ដៃផ្ទះជាន់ទី៣តែម្នាក់ឯង និងដើរទៅវិញទៅមក ហើយខ្ញុំក៏បានយកទូរសព្ទដៃចេញមកដើម្បីថត ពេលទាញទូរសព្ទចេញមកថតស្រាប់តែឃើញជននោះលោតចុះមកក្រោមបាត់ទៅហើយ រួចក៏មានមនុស្សផ្អើលឆោឡោចោមរោមមើល ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។ បើយោងតាមការបំភ្លឺពីឈ្មោះ គង់ ស៊ីណៃ ភេទស្រី ជាប្អូនស្រីបង្កើតរបស់អ្នកលោតសម្លាប់ខ្លួនបានឲ្យដឹងថា : កាលពីអំឡុងឆ្នាំ២០០៩ បងប្រុសនាងខ្ញុំបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរយៈពេលប្រហែលកន្លះឆ្នាំ ក៏បានត្រឡប់មកវិញ ហើយមានបញ្ហាសសៃប្រសាទ ទើបក្រុមគ្រួសារនាងខ្ញុំនាំទៅមន្ទីរពេទ្យដើម្បីបើកថ្នាំរំងាប់អារម្មណ៍លេបជាប្រចាំ, កន្លងមកបងប្រុសនាងខ្ញុំធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដោយចង […]