ដោយ៖ សហការី ទីក្រុងតូក្យូ៖ រូបិយប័ណ្ណដុល្លារអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយសប្តាហ៍ធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតនៅថ្ងៃពុធ ដោយបន្តការធ្លាក់ចុះរយៈពេលបីថ្ងៃពីចុងសប្តាហ៍ ខណៈពេលដែលទីផ្សារកំពុងដកដង្ហើមបន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងក្រោយការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ។ ការលើកកម្ពស់ដុល្លារ និងរូបិយប័ណ្ណជម្រកសុវត្ថិភាពប្រពៃណីផ្សេងទៀតដូចជាយ៉េនក្នុងពេលយប់បានបង្ហាញថាមានរយៈពេលខ្លី បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ប្រទេសនេះនឹង «ធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន» ដើម្បីជៀសវាងការចាប់ផ្តើមសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្មានម៉ោងក្រោយពីទីក្រុងមូស្គូប្រកាសថាខ្លួននឹងបន្ថយកម្រិតកំណត់សម្រាប់ការវាយប្រហារនុយក្លេអ៊ែរ។ Bitcoin (ប៊ីតខន) បានឡើងដល់កំពូលថ្មីលើសពី ៩៤,០០០ ដុល្លារ ដោយសារការរំពឹងទុកសម្រាប់បរិយាកាសនិយ័តកម្មកាន់តែអំណោយផលសម្រាប់គ្រីបតូក្រោមលោក ត្រាំ។ សន្ទស្សន៍ដុល្លារ – ដែលវាស់វែងរូបិយប័ណ្ណនេះធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ រួមទាំងយ៉េន និងអឺរ៉ូ – បានធ្លាក់ចុះដល់កម្រិតទាប ១០៦.០៧ ជាលើកដំបូងចាប់តាំងពីថ្ងៃពុធនៃសប្តាហ៍មុន ហើយស្ថិតនៅត្រឹម ១០៦.១៨ នៅម៉ោង ០២៤៧ GMT។ សន្ទស្សន៍នេះបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំនៅត្រឹម ១០៧.០៧ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការរំពឹងទុកសម្រាប់ការចំណាយសារពើពន្ធដ៏ធំ ពន្ធនាំចូលខ្ពស់ជាងមុន និងការតឹងរុឹងផ្នែកអន្តោប្រវេសន៍ក្រោមរដ្ឋបាលអាមេរិកថ្មី ដែលសេដ្ឋវិទូនិយាយថាអាចជំរុញអតិផរណា និងអាចធ្វើឱ្យធនាគារកណ្តាលអាមេរិកបន្ថយការកាត់បន្ថយអត្រាការប្រាក់។ វិនិយោគិននៅតែរង់ចាំការតែងតាំងរដ្ឋមន្ត្រីក្រសួងរតនាគាររបស់លោកត្រាំ បន្ទាប់ពីការប្រកាសតែងតាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតជាច្រើន រួមទាំងនាយកប្រតិបត្តិវ៉លស្ត្រីត Howard Lutnick ជាប្រធានក្រសួងពាណិជ្ជកម្ម។ ជម្រើសមួយចំនួនរបស់លោកត្រាំបានបង្កើតភាពចម្រូងចម្រាសដោយសារបទពិសោធន៍ពាក់ព័ន្ធតិចតួចរបស់ពួកគេ។ អ្នកយុទ្ធសាស្ត្រ DBS បានសរសេរក្នុងកំណត់ត្រាអតិថិជនថា “‘ជំនួញត្រាំ’ […]
ប្រែសម្រួល៖រតនា ក្រុងគីវ៖ រុស្ស៊ីបានព្រមានកាលពីថ្ងៃអង្គារ (ថ្ងៃទី១៩ ខែវិច្ឆិកា) ថាខ្លួននឹងឆ្លើយតប បន្ទាប់ពីអ៊ុយក្រែនបានបាញ់មីស៊ីលអាមេរិកចម្ងាយឆ្ងាយទៅលើទឹកដីរបស់ខ្លួនជាលើកដំបូង ខណៈប្រធានាធិបតី Vladimir Putin បានចេញការគំរាមកំហែងនុយក្លេអ៊ែរ បន្ទាប់ពីសង្គ្រាមបានឈានចូលថ្ងៃទី១០០០។ មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់ AFP ថា ការវាយប្រហារទៅលើតំបន់ Bryansk របស់រុស្ស៊ីកាលពីព្រឹកថ្ងៃអង្គារ «ត្រូវបានអនុវត្តដោយមីស៊ីល ATACMS» ដែលសំដៅទៅលើប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ពដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ និយាយក្រោយពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនបាន១០០០ថ្ងៃ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយថា ការវាយប្រហារនេះបង្ហាញថា ប្រទេសលោកខាងលិចចង់ “បង្កើនកម្រិត” នៃជម្លោះ។ Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រេស៊ីលថា «យើងនឹងចាត់ទុកនេះជាដំណាក់កាលថ្មីនៃសង្គ្រាមរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី។ ហើយយើងនឹងឆ្លើយតបទៅតាមនោះ។» ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃអង្គារ ដែលបន្ទាបកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាចលនាមួយដែលសេតវិមាន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានថ្កោលទោសថាជា «អំពើខុសត្រូវ»។ Putin បានប្រើប្រាស់សម្ដីគំរាមកំហែងនុយក្លេអ៊ែរពេញមួយជម្លោះ ប៉ុន្តែបានកាន់តែក្តៅគគុកឡើងចាប់តាំងពីឆ្នាំមុន ដោយដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងកាត់បន្ថយអាវុធសំខាន់ៗជាមួយសហរដ្ឋអាមេរិក។ មេដឹកនាំអ៊ុយក្រែន Volodymyr Zelenskyy បានចោទប្រកាន់មេដឹកនាំ G20 […]
ដោយ ៖បន្ទាយ សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចូលរួមសហការការពារសន្តិសុខអំឡុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ( IDC-CDI ) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Raffle Royal d’ Angkor សៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។នេះបើតាមមន្ត្រីសមត្ថកិច្ចខាងលើបានឲ្យដឹងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កម្លាំងទាំងនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ។ គឺកងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមសហការជាមួយសមកងកម្លាំងចម្រុះ ធ្វើការល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់និងសង្គ្រោះបន្ទាន់នៅតាមបណ្តាគោលដៅក្នុងអំឡុងរៀបចំកិច្ចប្រជុំដូចខាងលើ៕
ប្រែសម្រួល៖ សហការី SpaceX របស់លោក Elon Musk បានបញ្ចេញការសាកល្បងហោះហើររ៉ុក្កែត Starship លើកទី៦ទៅអវកាសកាលពីថ្ងៃអង្គារ ពីរដ្ឋតិចសាស់ ដោយផ្តោតលើការកែលម្អជាច្រើនលើរ៉ុក្កែត ខណៈប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានចូលរួមមើលដោយផ្ទាល់។ ប្រព័ន្ធរ៉ុក្កែតដែលមានកម្ពស់ប្រហែល ៤០០ហ្វីត (១២២ម៉ែត្រ) ដែលត្រូវបានរចនាឡើងដើម្បីចុះចតភ្នាក់ងារអវកាសនៅលើព្រះច័ន្ទ និងដឹកជញ្ជូនក្រុមទៅកាន់ភពព្រះអង្គារ បានហោះឡើងនៅម៉ោង ៤ល្ងាច CT (២២០០ GMT) ពីមូលដ្ឋានអភិវឌ្ឍន៍រ៉ុក្កែតដ៏ធំទូលាយរបស់ SpaceX នៅ Boca Chica រដ្ឋតិចសាស់។ ដំណាក់កាលទីមួយ ដែលហៅថា Super Heavy ត្រូវត្រឡប់មកដីវិញដោយធ្លាក់ចូលទៅក្នុងដៃម៉ាស៊ីនយក្សនៅលើប៉មបញ្ចេញរបស់វា ខណៈដែល Starship ធ្វើដំណើរជុំវិញផែនដីសម្រាប់ការធ្លាក់ចុះពេលថ្ងៃដែលបានគ្រោងទុកនៅក្នុងមហាសមុទ្រឥណ្ឌាប្រហែល ៩០នាទីក្រោយមក៕ ប្រភព៖ Reuters
ប្រែសម្រួល៖ រតនា មូស្គូ៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារ ទីថ្ងៃទី១៩ ខែវិច្ឆិកា ថា អ៊ុយក្រែនបានបាញ់មីស៊ីល ATACMS ចម្ងាយឆ្ងាយចំនួន៦គ្រាប់ផលិតនៅអាមេរិកទៅក្នុងតំបន់ Bryansk ភាគខាងលិច។ អ៊ុយក្រែនមិនទាន់បានបញ្ជាក់ភ្លាមៗពីការប្រើប្រាស់ ATACMS នេះទេ ដែលនឹងក្លាយជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីអាមេរិក Joe Biden បានអនុញ្ញាតឱ្យគីវបាញ់វាទៅរុស្ស៊ី បន្ទាប់ពីធ្វើការតស៊ូមតិអស់រយៈពេលជាច្រើនខែពីប្រធានាធិបតី Volodymyr Zelenskyy។ កាលពីយប់មិញនៅម៉ោង ៣២៥នាទីព្រឹក សត្រូវបានវាយប្រហារទីតាំងមួយនៅក្នុងតំបន់ Bryansk ដោយមីស៊ីលបាលីស្ទិកចំនួន៦គ្រាប់។ យោងតាមទិន្នន័យដែលបានបញ្ជាក់ មីស៊ីលយុទ្ធសាស្ត្រប្រតិបត្តិការ ATACMS ផលិតនៅអាមេរិកត្រូវបានប្រើប្រាស់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី។ ក្រសួងបាននិយាយថា ការការពារតាមអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់មីស៊ីល៥គ្រាប់ និងបំផ្លាញមួយគ្រាប់ ដែលបំណែករបស់វាបានធ្លាក់លើទីតាំងយោធា។ ក្រសួងបាននិយាយថា នេះបានបង្កឱ្យមានអគ្គិភ័យមួយដែលត្រូវបានពន្លត់យ៉ាងឆាប់រហ័ស ហើយមិនមានគ្រោះថ្នាក់ ឬការខូចខាតណាមួយឡើយ។ Reuters មិនអាចបញ្ជាក់ព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះដោយឯករាជ្យបានទេ។ មិនមានការបញ្ជាក់ជាផ្លូវការពីអ៊ុយក្រែនអំពីអាវុធដែលត្រូវបានប្រើប្រាស់ទេ។ រដ្ឋបាលទូទៅនៃយោធាអ៊ុយក្រែន និងទីភ្នាក់ងារសេវាកម្មសម្ងាត់យោធាមិនទាន់បានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអធិប្បាយនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Forbes Ukraine និង RBC Ukraine បានដកស្រង់ប្រភពដែលមិនបានបញ្ចេញឈ្មោះថា ATACMS ត្រូវបានប្រើប្រាស់ជាលើកដំបូងដើម្បីវាយប្រហារនៅជិតទីក្រុង […]
ភ្នំពេញ៖ទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី៣បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨និងទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ្វាប្រ៊ីស អេជែន ទីប្រឹក្សាទី១នៃស្ថានទូតបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍នេះ។ ទិវានេះត្រូវបានរៀបចំឡើងដោយស្ថានទូតបារាំង ដោយរួមសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវបារាំងនានាដែលមានវត្តមាននៅកម្ពុជា រួមទាំងស្ថាប័នស្រាវជ្រាវកម្ពុជាផងដែរ ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍការស្រាវជ្រាវ និងមុខអាជីពផ្នែកវិទ្យាសាស្រ្តនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ទិវាស្រាវជ្រាវបានជួយជំរុញនិស្សិត និងគ្រូបង្រៀនកម្ពុជាឱ្យចាប់អារម្មណ៍លើការងារស្រាវជ្រាវ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ជំនួបពិភាក្សា និងការចងក្រង បណ្តាញក្នុងចំណោមតួអង្គមកពីពិភពផ្សេងៗ(រួមមាននិស្សិត អ្នកស្រាវជ្រាវ ស្ថាប័ន និងក្រុមហ៊ុន)។ ទិវានេះក៏ជួយផ្សព្វផ្សាយផងដែរឱ្យសាធារណជនយល់ដឹងអំពីការស្រាវជ្រាវ ដែលធ្វើឡើងដោយស្ថាប័នបារាំងនៅកម្ពុជា ជាមួយដៃគូកម្ពុជា និងអន្តរជាតិ។ជាក់ស្តែង គម្រោងចំនួន៨ត្រូវបានផ្តួចផ្តើមឡើងចាប់តាំងពីឆ្នាំ២០២១ក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូ Hubert Curien ដែលមានគោលដៅពង្រឹងការផ្លាស់ប្តូរផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារវាងមន្ទីរពិសោធន៍ស្រាវជ្រាវនៃប្រទេសទំាងពីរ។ ម៉្យាងទៀត ព្រឹត្តិការណ៍នេះក៏ជាឱកាសនៃការសន្ទនា និងការផ្លាស់ប្តូរយោបល់គ្នាអំពីប្រធានបទនានា និងបញ្ហាប្រឈមក្នុងការស្រាវជ្រាវ ក៏ដូចជាការរួមចំណែករបស់ការស្រាវជ្រាវក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ប្រធានបទនៃការស្រាវ ជ្រាវ ពិតជាមានសារសំខាន់ជាក់ស្តែងសម្រាប់កម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គម ការស្រាវជ្រាវ មានគោលដៅតួយ៉ាងដូចជាសិក្សាអំពីទំនាក់ទំនងរវាងសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន (វិធីសាស្រ្ត«សុខភាពតែមួយ») […]
សិង្ហបុរី៖ថ្នាក់ដឹកនាំយុវជនចំនួន៤៤រូបដែលមកពីបណ្តាប្រទេសប៉ែកអាស៊ីអាគ្នេយ៍ត្រូវបានទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅនាក្នុងឱកាសកម្មវិធី ASEAN Youth Fellowship (AYF) លើកទី៦ ដែលប្រារព្ធធ្វើពីថ្ងៃទី៣ដល់១០វិច្ឆិកា។ ពួកគាត់ទាំងអស់គ្នាបានអញ្ជើញមកពីសមាជិកនៃបណ្តាប្រទេសអាស៊ានទាំង១០ និងមកពីទីម័រខាងកើត ដែលទើបតែអញ្ជើញមកបង្ហាញខ្លួនក្នុងកម្មវិធីនេះជាលើកដំបូង។ កម្មវិធីនេះទទួលបានការសហការរៀបចំឡើងជាប្រចាំឆ្នាំដោយមូលនិធិអន្តរជាតិសិង្ហបុរី( Singapore International Foundation) (SIF) ជាមួយនិង ក្រុមប្រឹក្សាជាតិយុវជនសិង្ហបុរី (NYC)។ កម្មវិធីនេះស្វែងរកនូវការទំនាក់ទំនង ក៏ដូចជាក្រុមអ្នកដឹកនាំវ័យក្មេងដែលកំពុងអភិវឌ្ឍន៍ ផ្តោតលើវិស័យសាធារណៈ ឯកជន និងកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស។ AYF 2024 បានដឹកនាំសមាជិករបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាទីក្រុងវៀងច័ន្ទន៍ និងខេត្តហ្លួងព្រះបាងនៃប្រទេសឡាវ។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ សមាជិកទាំងអស់គ្នាបានពិភាក្សាលើប្រធានបទនានាដូចជា ការផ្លាស់ប្តូរបែបឌីជីថល ការរួមបញ្ចូលគ្នា និងនិរន្តរភាពនៅក្នុងតំបន់ ជាមួយនឹងគំនិតរបស់អ្នកដឹកនាំល្បីៗមួយចំនួនដែលមកពីវិស័យផ្សេងៗគ្នា។ ពួកគេបានបំផុសឡើងនូវដំណោះស្រាយជាច្រើនដើម្បឆ្លើយតបទៅនឹងបញ្ហាប្រឈមទូទៅនៅក្នុងតំបន់ទាំងនេះ។ សមាជិកទាំងឡាយក៏មានឱកាសចូលរួមធ្វើការសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសសិង្ហបុរី គឺលោក Chan Chun Sing និងឯកឧត្តម Thongly Sisoulith អគ្គលេខាធិការរងនៃសហភាពយុវជនឡាវនៅទីក្រុងវៀងចន្ទន៍។ ទាំងលោករដ្ឋមន្ត្រី Chan និងឯកឧត្តម Thongly សុទ្ធតែបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការភ្ជាប់ទំនាក់ទំនង ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃបណ្តាប្រទេសអាស៊ានផងដែរ។ ទាំងនៅប្រទេសសិង្ហបុរី និងប្រទេសឡាវ សមាជិកគ្រប់គ្នាអាចទទួលបានការយល់ដឹងអំពីដំណើរទស្សនកិច្ចទៅកាន់អង្គការនានាដើម្បីទទួលបានចំណេះដឹង ជំនាញ […]
លោកអ្នក ជាម្ទាស់យានយន្តថ្មីដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន មិនចាំបាច់មកចុះបញ្ជីនិងបង់ពន្ធដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយដ្ឋានពន្ធដារទៀតទេ លោកអ្នក អាចប្រើប្រាស់មុខងារបន្ថែមយានយន្តថ្មីក្នុងកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer APP )ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបានដោយខ្លួនឯង ដោយគ្រាន់តែបញ្ចូលទិន្នន័យមួយចំនួនដែលមានក្នុងបណ្ណសម្គាល់យានយន្ត(កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗចំនួន៣ រួមមាន ៖ – បណ្ណសម្គាល់យានយន្ត – អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត – វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ៕
គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ២០២៤ អង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារបានរៀបចំបញ្ជរផ្សព្វផ្សាយនិងផ្តល់ព័ត៌មានក្នុងព្រឹត្តិការណ៍សំខាន់ៗឬកម្មវិធីសិក្ខាសាលានានាដោយមានមន្ត្រីពន្ធដាររង់ចាំផ្តល់សេវាពិគ្រោះយោបល់ជូនសាធារណជននិងអ្នកជាប់ពន្ធ សរុបចំនួន១១០លើក ដោយមានសាធារណជននិងអ្នកជាប់ពន្ធមកពិគ្រោះយោបល់ ព្រមទាំងទាញយកឯកសារពាក់ព័ន្ធនឹងពន្ធដារជាទម្រង់ឌីជីថល ( Digital ) ចំនួន ៦៨៦៨ រូប។ លទ្ធផលនេះ បង្ហាញពីការខិតខំ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីអង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ ក្នុងការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពីកាតព្វកិច្ច សារពើពន្ធ ជាពិសេសការឆ្លើយតបនូវចម្ងល់នានារបស់សាធារណជន និងអ្នកជាប់ពន្ធឲ្យបានកាន់តែទូលំទូលាយ ជិតស្និទ្ធ និងផ្តល់នូវមធ្យោបាយផ្តល់ព័ត៌មានកាន់តែសម្បូណ៌បែប៕
ដោយ៖ គង់ហេង កំពង់ចាម៖ សត្វផ្សោតទន្លេមេគង្គ ដែលត្រូវបានចាត់ទុកជារតនសម្បត្តិធម្មជាតិមានជីវិត បានងាប់ដោយសារវ័យចំណាស់អាយុ ២៨ ឆ្នាំ ដែលមានលេខកូដសម្គាល់ ០៤៣ នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងផេកហ្វេសបុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពី ៥ថ្ងៃមុននេះ។ ដោយកាលពីថ្ងៃទី ១៣ វិច្ឆិកាកន្លងទៅ ការពិនិត្យរបស់ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF បង្ហាញថា ផ្សោតនេះមានលេខកូដសម្គាល់ ០៤៣ មានប្រភពពីតំបន់អន្លង់កាំពី ខេត្តក្រចេះ អាយុប្រមាណ ២៨ ឆ្នាំ ភេទញី ប្រវែង២,៣៥ម៉ែត្រ ទម្ងន់ ១១៥ គីឡូក្រាម គ្មានធ្មេញ និងពុំមានស្លាកស្នាមលើដងខ្លួន។ ក្រុមការងារបានវះពិនិត្យក្រពះ ឃើញថាពុំមានអាហារ និងមានដំបៅក្នុងក្រពះ។ ផ្អែកលើទិន្នន័យខាងលើ ក្រុមការងារបានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយវ័យចាស់ជរា។ គួរកត់សម្គាល់ថា ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកូនផ្សោត ៩ក្បាល បានកើតថ្មី និងផ្សោត ៤ក្បាលបានស្លាប់។ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រីអ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី បានជួយឧបត្ថមបង្គោលនិងភ្លើងសូឡាបំភ្លឺផ្លូវ គឺដាំនិងបំពាក់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារចំនួន ៦៤ដើម និងនៅស្ពានអន្លង់រុនព្រំប្រទល់ស្រុកកំចាយមារខេត្តព្រៃវែង នឹងស្រុកពញាក្រែកខេត្តត្បូងឃ្មុំចំនួន១៦ដើម សរុបចំនួន៨០ដើម។នេះបើតាមន្ត្រីក្រុមការងារឲ្យដឹងកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ត្រីអ៊ី ចំរើន បានឲ្យដឹងបន្តថា: ដោយសារមើលឃើញនូវទុក្ខលំបាកនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជនបទដែលរងហានិភ័យឬអាចជួបនូវឧបសគ្គឬគ្រោះថ្នាក់ផ្សេងៗនោះ ដ្បិតនៅពេលយប់ដែលគ្មានភ្លើងបំភ្លឺ។ហេតុនេះ ទើបលោកជួយឧបត្ថម្ភភ្លើងបំភ្លឺផ្លូវដើម្បីផ្តល់ភាពងាយស្រួលធ្វើដំណើរពេលយប់របស់បងប្អូន ក៏ដូចជាជួយរួមចំណែកអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ ៕
ដោយ៖កំចាយ កំពត÷ ទោះបីមណ្ឌលកម្សាន្តបានកើតឡើងជាហូរហែក្នុងទឹកដីនៃខេត្តកំពត ប៉ុន្តែទេសចរជិតឆ្ងាយនៅតែមានចំណាប់អារម្មណ៍ខ្លាំងចំពោះបណ្តុំតំបន់ទេសចរណ៍ធម្មជាតិទឹកឈូ។ សម្រស់ និងកត្តាធនធានធម្មជាតិ អនាម័យបរិស្ថាន គុណភាព តម្លៃសេវាកម្ម ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់ជាបញ្ហាសំខាន់ក្នុងការក្សា និងស្រូបទាញកំណើនភ្ញៀវបន្ថែម។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្របពេលមានពិធីបុណ្យអុំទូកផង នៅទូទាំងខេត្តកំពតមានភ្ញៀវមកកម្សាន្តប្រមាណជាង១៧ម៉ឺននាក់។ ក្នុងចំណោមនោះ បណ្តុំតំបន់ទេសចរណ៍ទឹកឈូមានភ្ញៀវមកលេងច្រើនជាងគេបើប្រៀបធៀបនឹងតំបន់ប៉ូលទេសចរណ៍៣ផ្សេងទៀតរបស់ខេត្ត។ លោកប្រធានមន្ទីរបានបញ្ជាក់ថា កត្តាជាច្រើនដែលធ្វើឲ្យតំបន់នេះអាចបន្តស្រូបទាញការចាប់អារម្មណ៍ពីភ្ញៀវ ដូចជា៖ ទឹកហែលលេងមានគុណភាព ផ្លែឈើផលដំណាំដាំដុះដោយអ្នកភូមិបែបធម្មជាតិពិតៗ ការមិនដំឡើងថ្លៃទំនិញ ភាពអនាម័យបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ល្អជាដើម។ ជាមួយស្ថានភាពទាំងនោះទើបកាលពីចុងខែតុលា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានផ្តល់ជយលាភីជូនមូលដ្ឋាននេះលើផ្នែកភូមិ-ឃុំមានសុវត្ថិភាពក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦គឺ “មានអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ”។ តាមការរៀបរាប់របស់ភ្ញៀវមកពីបណ្តារាជធានីខេត្តបានបញ្ជាក់ថា ទោះពួកគាត់ធ្លាប់បានមកលេងនៅតំបន់ទឹកឈូច្រើនដងក្តី ក៏ពួកគាត់មិនធុញទ្រាន់ក្នុងការមកជាថ្មីទៀតឡើយ។ ទីនេះពោរពេញដោយភាពទាក់ទាញ ពិសេសផ្លែឈើមានលក្ខណ:ធម្មជាតិ នំចំណីប្រចាំតំបន់ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ និងបរិយាកាសល្អបរិសុទ្ធតែម្តង។ បុគ្គលិកម្នាក់បម្រើការនៅរមណីយដ្ឋានដូងទេរបានរៀបរាប់ថា អ្នកលក់ដូរនៅតំបន់ទឹកឈូតែងស្តាប់ និងអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញទាំងលើការងារបដិសណ្ឋារកិច្ច អនាម័យបរិស្ថាន គុណភាពម្ហូបអាហារ និងតម្លៃជាដើម៕
ប្រែសម្រួល៖រតនា ខួបមួយពាន់ថ្ងៃនៃសង្គ្រាមដ៏លំបាកបំផុតនៅអឺរ៉ុបចាប់តាំងពីសម័យណាស៊ី ការចាប់ផ្តើមនៃការចរចាសន្តិភាពនៅអ៊ុយក្រែនហាក់បីដូចជាត្រូវបានចាប់ផ្តើមហើយ។ កាលពីថ្ងៃសុក្រ ការសម្រេចចិត្តតែឯកឯងរបស់អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្កុល (Olaf Scholz) ក្នុងការទូរសព្ទទៅប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានបញ្ចប់រយៈពេលជិតពីរឆ្នាំនៃការដាច់ទំនាក់ទំនងរវាងមេដឹកនាំណាតូសំខាន់ៗជាមួយមេដឹកនាំក្រឹមឡាំង។ វាជាព័ត៌មានអាក្រក់សម្រាប់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ក្នុងរយៈពេល ៧២ ម៉ោង ដែលសេតវិមានទីបំផុតបានយល់ព្រមតាមសំណើរបស់លោកក្នុងការបាញ់អាវុធ ATACMs របស់អាមេរិកចម្ងាយឆ្ងាយទៅលើរុស្ស៊ី។ ហ្សេឡិនស្គីបានខឹងសម្បាថា ការហៅទូរសព្ទនេះ។ លោកបាននិយាយថា៖ វាសំខាន់ណាស់សម្រាប់ (ពូទីន) ក្នុងការធ្វើឱ្យការដាច់ទំនាក់ទំនងរបស់គាត់ចុះខ្សោយ។ ប៉ុន្មានម៉ោងក្រោយមក ហ្សេឡិនស្គីហាក់បីដូចជាទទួលស្គាល់សន្ទុះឆ្ពោះទៅរកការចរចា ដោយនិយាយថា នៅពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ឡើងកាន់អំណាច សង្គ្រាមនឹងបញ្ចប់ឆាប់ៗ ដោយសារនេះជាការសន្យាដែលត្រាំបានធ្វើចំពោះអ្នកបោះឆ្នោតគាំទ្រគាត់។ ស្កុលបាននិយាយថា ការសន្ទនាតាមទូរសព្ទរបស់លោកជាមួយពូទីនបានបង្ហាញថា ជំហររឹងរូសរបស់មេដឹកនាំរុស្ស៊ីលើអ៊ុយក្រែនមិនបានផ្លាស់ប្តូរទេ ប៉ុន្តេបានបន្ថែមថា វាសំខាន់សម្រាប់អឺរ៉ុបក្នុងការនិយាយជាមួយពូទីន ប្រសិនបើត្រាំជិតធ្វើដូចគ្នា។ ការសន្ទនារយៈពេលមួយម៉ោងបានសម្គាល់ពីការវិលត្រឡប់នៃការទូតទៅកាន់ជម្លោះដែលមានរយៈពេលមួយទសវត្សរ៍ ទោះបីជាការនិយាយរបស់ពួកគេបាននាំមកនូវការលើកឡើងដដែលៗថា វាមិនទាន់ដល់ពេលនិយាយនៅឡើយនោះទេ។ ការហៅទូរសព្ទនេះបានបោះប័ណ្ណព្រាវៗទៅក្នុងសម្ព័ន្ធភាពលោកខាងលិច ដែលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធផលនៃជម្លោះក្នុងពន្លឺនៃការជាប់ឆ្នោតរបស់ត្រាំ យោងតាមបទសម្ភាសន៍ជាង ១០ ដែល CNN បានធ្វើជាមួយមន្ត្រីនិងអ្នកការទូតបច្ចុប្បន្ននិងអតីតកាលក្នុងសប្តាហ៍កន្លងមកនេះ។ មន្ត្រីលោកខាងលិចម្នាក់បាននិយាយថា មាន […]
ប្រែសម្រួល៖ សហការី ហុងកុង៖ មនុស្សរាប់រយនាក់បានតម្រង់ជួរនៅថ្ងៃអង្គារ (ថ្ងៃទី១៩ ខែវិច្ឆិកា) នៅខាងក្រៅតុលាការហុងកុងមួយ មុនពេលការកាត់ទោសសកម្មជនចំនួន ៤៥នាក់ ក្នុងសវនាការសន្តិសុខជាតិដ៏សំខាន់មួយ ដែលបានធ្វើឱ្យខូចខាតដល់ចលនាប្រជាធិបតេយ្យដ៏រស់រវើករបស់ទីក្រុងនេះ និងទទួលបានការរិះគន់ជាអន្តរជាតិ។ សកម្មជនប្រជាធិបតេយ្យសរុបចំនួន ៤៧នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្នុងឆ្នាំ ២០២១ ពីបទរួមគំនិតក្បត់ក្រោមច្បាប់សន្តិសុខជាតិដែលដាក់ចេញដោយប៉េកាំង។ ការចោទប្រកាន់នេះទាក់ទងនឹងការរៀបចំ ការបោះឆ្នោតបឋម ក្រៅផ្លូវការក្នុងឆ្នាំ ២០២០ ដើម្បីជ្រើសរើសបេក្ខជនល្អបំផុតសម្រាប់ការបោះឆ្នោតអង្គនីតិបញ្ញត្តិនាពេលខាងមុខ។ សកម្មជនទាំងនោះត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ថាបានរៀបចំផែនការធ្វើឱ្យរដ្ឋាភិបាលស្ទះដំណើរការ ដោយចូលរួមក្នុងសកម្មភាពដែលអាចបង្កការរំខានប្រសិនបើពួកគេត្រូវបានជ្រើសរើស។ ប៉ូលិសបានបង្កើតរបងសន្តិសុខតឹងរ៉ឹងជាច្រើនប្លុកជុំវិញតុលាការ West Kowloon ខណៈដែលអ្នកគាំទ្ររាប់រយនាក់បានតម្រង់ជួរ ខណៈកាន់ឆត្រក្នុងភ្លៀងស្រាលៗ ដើម្បីព្យាយាមទទួលបានកន្លែងអង្គុយក្នុងបន្ទប់សវនាការចម្បង និងបន្ទប់សវនាការបន្ថែមជាច្រើនទៀត។ ខ្ញុំមានអារម្មណ៍ថាភាពអយុត្តិធម៌បែបនេះត្រូវការសាក្សី នេះជាសម្ដីរបស់លោកស្រី Margaret អាយុ ៥៩ឆ្នាំ ស្លៀកពាក់អាវភ្លៀងពណ៌ស និងម៉ាស់មុខពណ៌ខ្មៅ ដែលបានតម្រង់ជួរតាំងពីរសៀលថ្ងៃអាទិត្យម្ល៉េះ។ ខ្ញុំបានតាមដានករណីរបស់ពួកគេយូរមកហើយ។ ពួកគេ (សកម្មជន) ត្រូវដឹងថាពួកគេនៅតែមានការគាំទ្រពីសាធារណជន។ បន្ទាប់ពីការជំនុំជម្រះក្តីអស់រយៈពេល ១១៨ថ្ងៃ សកម្មជនចំនួន ១៤នាក់ត្រូវបានរកឃើញថាមានទោសកាលពីខែឧសភា រួមទាំងពលរដ្ឋអូស្ត្រាលី Gordon Ng និងសកម្មជន Owen Chow ខណៈដែលពីរនាក់ទៀតត្រូវបានដោះលែង។ អ្នកផ្សេងទៀតចំនួន […]
ប្រែសម្រួល៖ សហការី ប៊ីមីងហាំ៖ ក្នុងសេចក្តីសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ (១៧ វិច្ឆិកា) សហរដ្ឋអាមេរិកបានប្តូរទិសដៅគោលនយោបាយដែលមានជាយូរមកហើយ៖ អ៊ុយក្រែនឥឡូវទទួលបានការអនុញ្ញាតឱ្យប្រើមីស៊ីលចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយអាមេរិក សម្រាប់វាយប្រហារក្នុងទឹកដីរុស្ស៊ី។ ប៉ុន្តែបន្ទាប់ពីសង្គ្រាមអស់រយៈពេល ១.០០០ ថ្ងៃ តើវាយឺតពេលហើយឬនៅ? ជំហាននេះកើតឡើងប្រហែលពីរខែមុនពេលដូណាល់ ត្រាំ នឹងត្រឡប់ចូលសេតវិមានវិញ។ ប្រសិនបើការភ្នាល់របស់ប្រធានាធិបតី ចូបៃដិន ទទួលបានជោគជ័យ គាត់នឹងបានជួយអ៊ុយក្រែនជាលើកចុងក្រោយនៅថ្ងៃចុងក្រោយនៃអាណត្តិប្រធានាធិបតីរបស់គាត់។ ការអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារគោលដៅនៅឆ្ងាយពីខ្សែប្រយុទ្ធ នឹងរួមចំណែកដល់ការកើនឡើងនៃការប្រយុទ្ធគ្នាដែលអាចព្យាករណ៍បាន បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់លោក ត្រាំ។ ទីក្រុងម៉ូស្គូ និងគីវ កំពុងព្យាយាមកែលម្អជំហររបស់ពួកគេនៅលើសមរភូមិ មុនពេលការរំពឹងទុកនៃការជំរុញឱ្យមានការឈប់បាញ់ ដែលនឹងបង្កកជម្លោះនៅតាមខ្សែប្រយុទ្ធនៅពេលដែលវាត្រូវបានដាក់ឱ្យអនុវត្ត។ សន្ទុះនៃជោគជ័យរបស់រុស្ស៊ី និងកងទ័ពកូរ៉េខាងជើង រហូតមកដល់ពេលនេះ រុស្ស៊ីបានទទួលជោគជ័យច្រើនជាងក្នុងការធ្វើបែបនេះ។ វាបានធ្វើឱ្យមានការរីកចម្រើនទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងដោយមានជំនួយពីទាហានកូរ៉េខាងជើងជាង ១០.០០០ នាក់ នៅក្នុងតំបន់ឃឺស្ក។ អ៊ុយក្រែនស្ថិតក្នុងស្ថានភាពអន់ខ្សោយយ៉ាងច្បាស់ ដោយមានចំនួនតិចជាង និងមិនអាចរំខានខ្សែផ្គត់ផ្គង់របស់រុស្ស៊ី បំផ្លាញមូលដ្ឋានទ័ពអាកាស និងគោលដៅតំបន់ដាក់ពង្រាយកងទ័ពនៅពីក្រោយខ្សែប្រយុទ្ធរបស់រុស្ស៊ី។ មានសញ្ញាច្បាស់លាស់នៃហានិភ័យពិតប្រាកដថា ខ្សែការពាររបស់អ៊ុយក្រែនកំពុងបាក់ស្រុត ទាំងនៅក្នុងតំបន់ដុនបាសនៅភាគខាងកើត និងជុំវិញខាគីវនៅភាគឦសាន។ សន្ទុះនៃជោគជ័យរបស់រុស្ស៊ីក្នុងការរុញច្រានការឈ្លានពានចូលទៅក្នុងឃឺស្ក ក៏បង្កើនគ្រោះថ្នាក់នៃការបើកសមរភូមិមួយទៀតនៅលើទឹកដីអ៊ុយក្រែនផងដែរ។ កងទ័ព និងគ្រឿងបរិក្ខាររបស់រុស្ស៊ីដែលបានដាក់ពង្រាយនៅឃឺស្ក អាចត្រូវបានប្រើប្រាស់ដើម្បីរុញចូលទៅក្នុងអ៊ុយក្រែនបន្ថែមទៀត នៅពេលដែលកងកម្លាំងអ៊ុយក្រែនត្រូវបានបណ្តេញចេញពីទឹកដីរុស្ស៊ី។ នេះមិនត្រឹមតែដកហូតកាតចរចាតែមួយគត់របស់គីវនៅក្នុងការចរចានាពេលអនាគតជាមួយម៉ូស្គូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឥទ្ធិពលបន្ថែមដល់គ្រឹមឡាំង […]
ប្រែសម្រួល៖ ស្រីស្រស់ ស៊ីដនី៖ លោក Carl Benz ជនជាតិអាល្លឺម៉ង់ប្រហែលជាអ្នកបង្កើតរថយន្ត ប៉ុន្តែសហរដ្ឋអាមេរិកគឺជាអ្នកជំរុញឱ្យយើងបើកបររថយន្ត។ ការនាំចេញរថយន្តនិងវប្បធម៌រថយន្តអាមេរិកយ៉ាងខ្លាំងក្លា បានដាក់ពិភពលោកឱ្យស្ថិតនៅលើផ្លូវក្នុងសតវត្សរ៍ទី ២០។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ ក្រុមហ៊ុន Ford Motor មានរោងចក្រនៅស្ទើរតែគ្រប់ប្រទេសអឺរ៉ុបសំខាន់ៗ ព្រមទាំងនៅអាហ្សង់ទីន ប្រេស៊ីល អេហ្ស៊ីប ឥណ្ឌា អ៊ីស្រាអែល ប៉េរូ ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង តួកគី និងស៊ីមបាវ៉េ។ ពេលនេះ វាកំពុងផ្ទេរតួនាទីនោះទៅឱ្យចិនដោយគ្មានការប្រកួតប្រជែងជាខ្លាំងឡើយ។ ឧស្សាហកម្មរថយន្តអាមេរិកដែលលេចឡើងនឹងមានទំហំតូចជាងមុន មានឥទ្ធិពលតិចជាងមុន ហើយនៅទីបញ្ចប់ នឹងមានប្រាក់ចំណេញតិចជាងមុន និងមាននិរន្តរភាពហិរញ្ញវត្ថុតិចជាងមុន។ សំណួរបន្ទាន់គឺអំពីជោគវាសនានៃអង្គភាពចិនរបស់ក្រុមហ៊ុន General Motors (GM) ដែលភាគច្រើនជាសហគ្រាសរួមទុនជាមួយក្រុមហ៊ុន SAIC Motor។ ក្រុមហ៊ុននោះ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងសៀងហៃ ត្រូវបានគេស្គាល់ច្រើនជាអន្តរជាតិក្នុងការរស់ឡើងវិញនៃម៉ាករថយន្តអង់គ្លេសដ៏ល្បីឈ្មោះ MG ជាមួយនឹងរថយន្តប្រភេទ SUV និងរថយន្តតូចៗដែលមានតម្លៃសមរម្យ និងផ្តោតលើការនាំចេញ។ វាមិនមែនជាការសម្ងាត់ទេដែលសហគ្រាសទាំងនេះកំពុងជួបការលំបាក។ មួយទសវត្សរ៍មុន ប្រាក់ចំណូលដែលរាប់បញ្ចូលក្នុងមូលធនពីចិន មានចំនួនជិតពាក់កណ្តាលនៃប្រាក់ចំណេញសុទ្ធរបស់ GM ប៉ុន្តែក្នុងរយៈពេល […]
ដោយ : បន្ទាយ កំពង់ធំ៖ យុវតី៣នាក់លង់ទឹកស្លាប់ ខណៈនាំគ្នាចុះលេងទឹកស្រះ។ ករណីនេះនៅម៉ោងប្រមាណ១៤និង២៥នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៤ នៅស្រះទឹកមួយកន្លែងក្បែរសាលារៀន ស្ថិតក្នុងភូមិសែនសិរីមង្គល ឃុំក្រយៀរ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រយៀរបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មាន៖ ១- ឈ្មោះ សុវណ្ណ ចានិកា ភេទស្រី អាយុ ១២ឆ្នាំ, ២ – ឈ្មោះ ឌី ណែត ភេទស្រី អាយុ ១៣ឆ្នាំនិងឈ្មោះ ធុន ធារ៉ា ភេទ ស្រី អាយុ ១៣ឆ្នាំ ។ ទាំង៣នាក់មានលំនៅភូមិ/ឃុំកើតហេតុខាងលើ។ មូលហេតុនេះគឺយុវតីជាសិស្សបានចេញពីសាលារៀនវិញ មិនទាន់សំដៅទៅផ្ទះវិញទេ គឺបាននាំគ្នាចុះលេងទឹកក្នុងស្រះ ក៏បណ្ដាលឱ្យលង់ស្លាប់តែម្ដង៕