Author: Mr Ratanak »

ប្រែសម្រួល៖ ស–សម្បត្តិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ី Mediazona ក្នុងកិច្ចសហការជាមួយសេវាកម្មរុស្ស៊ីរបស់ BBC បានបញ្ជាក់អត្តសញ្ញាណបុគ្គលិកយោធារុស្ស៊ីចំនួន១០៧.៦២០នាក់ដែលបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍ចុងក្រោយរបស់អ្នកបោះពុម្ពផ្សាយគ្របដណ្តប់លើរយៈពេលចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅចុងខែមេសា បុគ្គលិកយោធារុស្ស៊ីចំនួន២.៨៥៧នាក់បន្ថែមទៀតត្រូវបានបញ្ជាក់ថាបានស្លាប់។ អ្នកកាសែតកត់សម្គាល់ថា តួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះច្រើន ព្រោះព័ត៌មានដែលពួកគេបានផ្ទៀងផ្ទាត់មកពីប្រភពសាធារណៈដូចជា កម្រងអត្ថបទរំលឹកវិញ្ញាណក្ខន្ធ បទចុះផ្សាយដោយសាច់ញាតិ ការដាំដើមឈើរំលឹកវិញ្ញាណក្ខន្ធដោយសហគមន៍ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមូលដ្ឋាន និងប្រភពផ្សេងទៀត។ ប្រព័ន្ធផ្សព្វផ្សាយបានចេញផ្សាយបញ្ជីឈ្មោះអ្នកស្លាប់ពេញលេញជាសាធារណៈជាលើកដំបូងនៅខែកុម្ភៈ ដោយរំលឹកខួបបីឆ្នាំនៃការឈ្លានពានអ៊ុយក្រែនពេញលេញរបស់រុស្ស៊ី។ យោងតាមអ្នកបោះពុម្ពផ្សាយ អ្នកស្ម័គ្រចិត្តបានបញ្ចូលទិន្នន័យនិងផ្ទៀងផ្ទាត់ដោយដៃដើម្បីធានាថាមិនមានការស្ទួនគ្នានៅក្នុងមូលដ្ឋានទិន្នន័យទេ។ ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់ឥឡូវនេះរួមមានអ្នកស្ម័គ្រចិត្តចំនួន២៦,៦០០នាក់ អ្នកទោសដែលត្រូវបានជ្រើសរើសចំនួន១៧,១០០នាក់ និងទាហានដែលត្រូវបានគ្រប់គ្រងជិត១២,០០០នាក់ យោងតាមប្រព័ន្ធផ្សព្វផ្សាយ។ មន្ត្រីជាង៥,០០០នាក់ក៏ត្រូវបានបញ្ជាក់ថាបានស្លាប់ផងដែរ។ រុស្ស៊ីបានទទួលដីនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែននិងតំបន់ Kursk Oblast នៅក្នុងខែថ្មីៗនេះ ប៉ុន្តែក្នុងតម្លៃនៃការបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរព្រមទាំងការបាត់បង់គ្រឿងសព្វាវុធផងដែរ។ នៅថ្ងៃទី២៤ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៊ី Meduza និង Mediazona បានប៉ាន់ប្រមាណក្នុងរបាយការណ៍មួយថា មានកងទ័ពរុស្ស៊ីប្រមាណ១៦៥.០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមឈ្លានពានអ៊ុយក្រែនពេញលេញ រួមទាំងជិត១០០.០០០នាក់នៅឆ្នាំ២០២៤។ ប្រធានាធិបតី វ៉ូឡូឌីមីរ ហ្សេឡេនស្គី បានអះអាងនៅថ្ងៃទី១៥ ខែកុម្ភៈថា ទីក្រុងម៉ូស្គូបានបាត់បង់ទាហានប្រមាណ២៥០.០០០នាក់ ដោយមាន២០.០០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធសម្រាប់តំបន់ Kursk […]

ប្រែសម្រួល៖ លន ស្រស់ សេអ៊ូល៖ បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងបានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេកាលពីថ្ងៃចន្ទ (ថ្ងៃទី១២ ឧសភា) ដោយសន្យាថានឹងបង្រួបបង្រួមសង្គមដែលមានការបែងចែកយ៉ាងជ្រាលជ្រៅ និងជំរុញកំណើនសេដ្ឋកិច្ច ខណៈពេលដែលកំពុងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ សេដ្ឋកិច្ចធំបំផុតទី៤នៅអាស៊ីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីបន្ទាន់នៅថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសអ្នកបន្តវេនរបស់យ៉ុន ស៊ុកយ៉ុល បន្ទាប់ពីមេដឹកនាំអភិរក្សនិយមរូបនេះត្រូវបានដកចេញដោយសារការបញ្ជាដាក់ច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិនយោបាយ។ ព័ទ្ធជុំវិញដោយហ្វូងមនុស្សយ៉ាងច្រើនស្លៀកពាក់ពណ៌ខៀវ បេក្ខជននាំមុខគេ លី ជេម៉្យុង មកពីគណបក្សប្រជាធិបតេយ្យដែលមាននិន្នាការសេរីនិយម បានធ្វើការប្រមូលផ្តុំនៅកណ្តាលក្រុងសេអ៊ូល។ អ្នកគាំទ្រខ្លះបានរាំទៅតាមបទចម្រៀងយុទ្ធនាការ ខណៈដែលអ្នកផ្សេងទៀតបានស្រែកថា “លី ជេម៉្យុង ប្រធានាធិបតី”។ “តើអ្នកនឹងចូលរួមដំណើរឆ្ពោះទៅការចាប់ផ្តើមថ្មី ផ្លូវថ្មីឆ្ពោះទៅក្តីសង្ឃឹមដែរឬទេ?” លីបាននិយាយទៅកាន់ហ្វូងមនុស្ស ដោយផ្លាស់ប្តូរទៅពាក់ស្បែកជើងកីឡានៅលើឆាកដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់គាត់ក្នុងអំឡុងពេលប្រកួតប្រជែង។ លីដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតីលើកមុនទៅយ៉ុន កំពុងជិះលើរលកនៃការគាំទ្រពីប្រជាជនបន្ទាប់ពីបានជម្នះការវាយប្រហារដោយកាំបិត ការប្រឆាំងនឹងការបញ្ជាដាក់ច្បាប់អាជ្ញាសឹក និងការប្រកួតប្រជែងការចោទប្រកាន់ពីបទឧក្រិដ្ឋដែលបានគំរាមកំហែងការដកសិទ្ធិគាត់ចេញពីការប្រកួត។ ការកាត់ក្តីជាបន្តបន្ទាប់របស់គាត់លើបញ្ហាចាប់ពីការសូកប៉ាន់រហូតដល់ការចោទប្រកាន់ភាគច្រើនដែលជាប់ទាក់ទងនឹងអាស្រូវអភិវឌ្ឍន៍អចលនទ្រព្យមួយដុល្លារអាមេរិក ត្រូវបានពន្យារពេលរហូតដល់ក្រោយការបោះឆ្នោត។ លីដែលពាក់អាវការពារគ្រាប់កាំភ្លើងដោយសារការគំរាមកំហែងដល់សុវត្ថិភាពរបស់គាត់ បានសន្យាថានឹងក្លាយជាមេដឹកនាំនៃការរួបរួម និងឆ្លងកាត់វិបត្តិពាណិជ្ជកម្មដែលបណ្តាលមកពីពន្ធនាំចូលដែលដាក់ដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ សំណើគោលនយោបាយសំខាន់របស់គណបក្សរបស់គាត់ពាក់ព័ន្ធនឹងការពង្រីកសេដ្ឋកិច្ចដោយផ្តោតលើឧស្សាហកម្មបញ្ញាសិប្បនិម្មិត និងវប្បធម៌ K-pop ។ ប្រសិនបើជាប់ឆ្នោត លីនឹងព្យាយាមស្តារទំនាក់ទំនងដែលមានបញ្ហាជាមួយកូរ៉េខាងជើង ដែលស្ថិតក្នុងសភាពសង្គ្រាមផ្លូវការជាមួយខាងត្បូង ខណៈពេលដែលពង្រីកវិសាលភាពការទូតរបស់ប្រទេសចូលទៅក្នុងអឺរ៉ុប យោងតាមការសន្យាគោលនយោបាយរបស់គណបក្ស។ គីម មូនស៊ូ គូប្រជែងអភិរក្សនិយមរបស់លី បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅផ្សារលក់ដុំសាធារណៈមួយក្នុងក្រុងសេអ៊ូល ដោយញ៉ាំស៊ុបសាច់ក្រកកូរ៉េជាមួយអ្នកជំនួញ […]

ប្រែសម្រួល៖ ស-សម្បត្តិ ទីក្រុងម៉ូស្គូ និងទីក្រុងហាណូយបានព្រមព្រៀងគ្នាចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាម ដែលប្រទេសទាំងពីរបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១១ ខែឧសភា។ “ការអភិវឌ្ឍរោងចក្រទាំងនេះដោយប្រើបច្ចេកវិទ្យាទំនើប នឹងអនុលោមយ៉ាងតឹងរឹងទៅតាមបទបញ្ញត្តិស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ និងរស្មី និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម” សេចក្តីថ្លែងការណ៍បានបញ្ជាក់ យោងតាមសេចក្តីរាយការណ៍របស់ Reuters។ វៀតណាម និងរុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធយូរមកហើយ ដែលចាប់ផ្តើមតាំងពីសម័យសហភាពសូវៀតគាំទ្រវៀតណាមខាងជើង និងកងកម្លាំងអាយ៉ងរបស់ខ្លួនក្នុងសង្គ្រាមវៀតណាម។ ក្រុងហាណូយបានរក្សាជំហរអព្យាក្រឹតរហូតមកទល់ពេលនេះចំពោះសង្គ្រាមប្រឆាំងអ៊ុយក្រែនរបស់រុស្ស៊ី។ កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡាម បានទៅទស្សនាទីក្រុងម៉ូស្គូសម្រាប់ការប្រារព្ធពិធីទិវាជ័យជម្នះរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន។ ដោយវៀតណាមប្តេជ្ញាគាំទ្រសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រទេសនេះប្តេជ្ញាបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនតាមរយៈការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ ក្នុងការស្វែងរកពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួន ក្រុងហាណូយបាននិយាយពីមុនថា វានឹងស្វែងរកដៃគូបរទេសផ្សេងៗដើម្បីសាងសង់រោងចក្រថាមពល រួមមានសហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង និងជប៉ុន យោងតាមសេចក្តីរាយការណ៍របស់ Reuters។ ប្រទេសនេះបាននិយាយពីមុនថា វាមានគោលដៅផ្តល់ការផលិតថាមពលនុយក្លេអ៊ែរជាមួយនឹងរោងចក្រដំបូងរបស់ខ្លួនដែលនឹងបើកដំណើរការរវាងឆ្នាំ ២០៣០ និង ២០៣៥។ សេចក្តីថ្លែងការណ៍រួមរវាងក្រឹមឡាំង និងក្រុងហាណូយក៏បានកត់សម្គាល់ផងដែរថា រុស្ស៊ីនឹងពង្រីកការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ទៅវៀតណាម ខណៈដែលក្រុមហ៊ុនប្រេងវៀតណាមនឹងមានវត្តមានធំជាងមុននៅក្នុងប្រទេសរុស្ស៊ីក្នុងពេលខាងមុខ។ ក្នុងអំឡុងការឈ្លានពានគ្រប់ទ្រង់ទ្រាយមកលើអ៊ុយក្រែន រុស្ស៊ីបានស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗដែលមានឆន្ទៈទទួលយកការនាំចេញប្រេង និង LNG របស់រុស្ស៊ី ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចបន្តធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ […]

សៀមរាប៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ជួសជុលរចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ។ លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា រចនាសម្ពន្ធរបស់ទបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធបានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។ រចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឫសចូលសំណង់។ លោក អ៊ិច ស្រេង បញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកមកហើយ។ ទី១ គឺរចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងកើត និងទី២រចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងជើង។ ក្រុមអ្នកជំនាញរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ គឺរចនាសម្ពន្ធទាំងនោះ នឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញឱ្យអ្នកទេសចរអាចទៅទស្សនាកើនឡើងផង៕ អត្ថបទ៖ ឆាយ ផាន់នី

ប្រែសម្រួល៖ស-សម្បត្តិ សម្ព័ន្ធមិត្តដែលចាក់ទឹកមិនលិចរបស់អ៊ុយក្រែនបានបដិសេធសំណើរបស់លោកវ្លាឌីមៀរ ពូទីន ក្នុងការចង់ធ្វើការចរចាដោយផ្ទាល់ជាមួយមន្ត្រីអ៊ុយក្រែន ដោយនិយាយថាប្រធានាធិបតីរុស្ស៊ីត្រូវតែទទួលយកសំណើឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកជាមុនសិន។ លោកពូទីនបានស្នើកាលពីថ្ងៃសៅរ៍ឱ្យធ្វើ «ការចរចាដោយផ្ទាល់» ជាមួយអ៊ុយក្រែននៅថ្ងៃទី១៥ ខែឧសភា នៅប្រទេសតួកគី។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គីបានឆ្លើយតបដោយការប្រុងប្រយ័ត្នកាលពីថ្ងៃអាទិត្យ ដោយហៅវាថាជា «សញ្ញាវិជ្ជមាន» ហើយនិយាយថាប្រទេសរបស់លោក «ត្រៀមខ្លួនរួចជាស្រេចក្នុងការជួប» ជាមួយមន្ត្រីរុស្ស៊ី។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក សម្លេងនៃសម្ព័ន្ធមិត្តអ៊ុយក្រែនបានអំពាវនាវឱ្យលោកពូទីនយល់ព្រមជាមុនដល់សំណើឈប់បាញ់រយៈពេល៣០ថ្ងៃ មុនពេលចរចាបន្ថែមទៀត។ លោក Keith Kellogg ប្រតិភូពិសេសរបស់រដ្ឋបាលត្រាំបាននិយាយថា៖«ការឈប់បាញ់ដោយគ្មានលក្ខខណ្ឌត្រួវធ្វើជាមុនសិន ហើយ ទើបចាប់ផ្តើមការពិភាក្សាសន្តិភាពដ៏ទូលំទូលាយ។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ដែលបានជួបជាមួយលោកហ្សេឡេនស្គីនៅគៀវកាលពីថ្ងៃសៅរ៍ រួមជាមួយថ្នាក់ដឹកនាំបារាំង អង់គ្លេស និងអាល្លឺម៉ង់ បាននិយាយថាពិភពលោកនៅតែរង់ចាំ «ការសម្រេចចិត្តច្បាស់លាស់» របស់លោកពូទីនស្តីពី «ការឈប់បាញ់ភ្លាមៗនិងគ្មានលក្ខខណ្ឌ»។ ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃសៅរ៍នៅទីក្រុងគៀវ សម្ព័ន្ធមិត្តសំខាន់ៗរបស់អ៊ុយក្រែនបានប្រកាសអំពីកាលកំណត់ថ្ងៃចន្ទសម្រាប់រុស្ស៊ីដើម្បីទទួលយកសំណើឈប់បាញ់ថ្មី ឬប្រឈមនឹងទណ្ឌកម្ម «ធំធេង» ថ្មី។ កាលពីថ្ងៃអាទិត្យ លោកពូទីនមិនបាននិយាយអំពីសំណើនោះទេ ហើយផ្ទុយទៅវិញបាននិយាយថាលោកចង់ធ្វើ «ការចរចាដោយផ្ទាល់» ជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃព្រហស្បតិ៍ ជារឿងដែលមិនធ្លាប់កើតមានតាំងពីសប្តាហ៍ដំបូងនៃការឈ្លានពានពេញលេញរបស់ទីក្រុងម៉ូស្គូចូលអ៊ុយក្រែនក្នុងឆ្នាំ២០២២។ លោកពូទីនបាននិយាយថា៖ «យើងប្តេជ្ញាក្នុងការចរចាដ៏សំខាន់ជាមួយអ៊ុយក្រែន» ដោយយើង មានបំណង «លុបបំបាត់ឫសគល់នៃជម្លោះ» […]

ក) អ្វីទៅជាក្រពេញអ៊ីប៉ូហ្វី? ជាក្រពេញដែលមានទំហំពី ៧ទៅ១០មីលីម៉ែត្រនិងមានទំងន់ប្រហែល 0,៥ក្រាម ដែលវាស្ថិតនៅបាតខួរក្បាលរបស់យើងម្នាក់ៗ។ វាមានមុខងារបញ្ចេញនូងអ័កម៉ូនជាច្រើនដើម្បីគ្រប់គ្រងដំណើរការនិងការរីកលូតលាស់របស់មនុស្ស។ ខ) អ្វីទៅជាដុំក្រពេញអ៊ីប៉ូហ្វី( Adénome Hypophyaire)? ជាដុំសាច់ស្លូតដែលកើតទ្បើងពីក្រពេញអ៊ីប៉ូហ្វី ក្នុងករណីខ្លះវាបណ្តាលអោយមានការបញ្ចេញនូវអ័កម៉ូនច្រើនលើសធម្មតា ហើយក្នុងករណីខ្លះទៀតដុំនោះវាសង្កត់ទៅលើសរសៃប្រសាទដែលនៅជិតនឹងដុំនេះ វាបណ្តាលអោយប៉ះពាល់លើសរសៃភ្នែក និងការបញ្ជាចលនាភ្នែកជាដើម។ គ) រោគសញ្ញា៖ – មើលមិនសូវច្បាស់ – ឈឺក្បាល – ការរីកលូតលាស់ធំខុសប្រក្រតីរបស់សរីរាង្គ (អណ្តាតធំ ចង្កាធំ លូតកំពស់លឿន…) – អាចហូរទឹកដោះខុសប្រក្រតី – អសមត្ថភាពផ្លូវភេទ ចំពោះបុរស ឃ) ការព្យាបាល៖ ការព្យាបាលដែលមានការចូលរួមជាមួយគ្រូពេទ្យជំនាញផ្នែកក្រពេញ ផ្នែករូបភាពវេជ្ជសាស្ត្រ និងក្រុមគ្រូពេទ្យវះកាត់។ ក្នុងករណីដែលដុំនោះមិនប៉ះពាល់ដល់គំហើញ និងមិនប៉ះពាល់ដល់មុខងារប្រព័ន្ធប្រសាទផ្សេងទៀត ក្រុមគ្រូពេទ្យនឹងជ្រើសរើសយកវិធីសាស្ត្រព្យាបាលដោយថ្នាំ។ ក្នុងករណីដែលដុំនោះមានទំហំធំ សង្កត់លើសរសៃភ្នែក ធ្វើអោយប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះ ការព្យាបាលដោយវិធីវះកាត់ជាជំរើសដែលល្អចំពោះអ្នកជំងឺ។ សូមបញ្ជាក់ថាមន្ទីពេទ្យកាល់ម៉ែតមានក្រុមគ្រូពេទ្យជំនាញវះកាត់ខួរក្បាល និងមានបច្ចេកទេសថ្មី “ការវះកាត់ដុំអីប៉ូហ្វី ចូលតាមច្រមុះដោយអង់ដូស្កូប” ជាវិធីសាស្ត្រនៃការព្យាបាលដែលកំពង់តែអនុវត្តនៅលើសកលលោក ហើយជាបច្ចេកទេសដែលទំនើបចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់៕ ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

ដោយ : បន្ទាយ បន្ទាយមានជ័យ : ភ្លៀងធ្លាក់ខ្លាំង១មេធំជាង៤ម៉ោង បង្កជាកូនជំនន់ទឹកភ្លៀងផ្លេកបន្ទោរនាំឲ្យលិចប្រជុំជនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងផ្សាររោងក្លឿស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ ដែលចាប់ផ្តើមម្តុំម៉ោង១:៣០រសៀល ដល់ម្តុំម៉ោង៤ ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។ តំណក់គ្រាប់ភ្លៀងបានបន្តមានរហូតដល់ម៉ោង៧យប់នៃថ្ងៃដដែល។ លោកញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតប្រាប់សារព័ត៌មាន  Cambodia Flash New (CFN) ព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥ ថា: ភ្លៀង១មេធំដូចគេហែកមេឃ ហើយស៊ីពេលច្រើនម៉ោងដូចខាងលើ បង្កឲ្យលិច១ផ្នែកធំនៃទីប្រជុំជនក្រុងប៉ោយប៉ែតដែលស្ថិតក្នុងភូមិសាស្រ្តសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត ជាមជ្ឈមណ្ឌលក្រុងនិង១ផ្នែកនៃសង្កាត់ផ្សារកណ្តាល។ក្នុងនោះ តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវតូចធំផ្សេងទៀត ទីធ្លាសាធារណ: ទីធ្លាឯកជន ទីធ្លាសាធារណ: មជ្ឈមណ្ឌល់អាជីវកម្ម សេវាកម្ម លំនៅដ្ឋានពលរដ្ឋ ភាគច្រើនត្រូវលិច ។ ទោះយ៉ាង វាមិនបង្កដល់ថ្នាក់លង់ទេ។ លោកបន្តថា លើផ្លូវជាតិលេខ៥ ម្តុំមុខបូរីដឹ ផាកស៊ីធី(The Park City Building ) នាសង្កាត់ប៉ោយប៉ែតនិងផ្សារកណ្តាលបានស្ទះចរាចរណ៍ខ្លាំងដោយសារតែលិចផ្លូវនិងតំបន់ជុំវិញ ដ្បិតអីមុខទឹកបុកចូលមក ហើយប្រព័ន្ធលូនិងប្រឡាយរំដោះទឹកបានស្ទះដោយសារការចោលកាកសំណល់រឹងមិនទាន់បានម្អាតជាមុននារដូវប្រាំង។ កត្តាចម្បង១ទៀតគឺកម្រឹតទឹកធ្លាក់ខ្លាំងពេក ដែលប្រព័ន្ធបង្ហូរ មិនអាចរំដោះទឹកបានភ្លាមៗឡើយ ។ […]

ប្រែសម្រួល៖សហការី ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង អធិការបតីអាល្លឺម៉ង់ ហ្វ្រេដរិច មឺស និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គៀ ស្តាមឺ បានមកដល់ក្រុងគីវ នៅថ្ងៃទី១០ ខែឧសភា ដើម្បីជួបជាមួយប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡិនស្គី។ នាយករដ្ឋមន្ត្រីប៉ូឡូញ ដូណាល់ ធុស្ក បានមកដល់រាជធានីដោយឡែកដើម្បីចូលរួមជាមួយក្រុម។ ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មឺសទៅកាន់អ៊ុយក្រែន និងជាលើកដំបូងដែលមេដឹកនាំទាំងបួនបានធ្វើដំណើរទៅទីនោះរួមគ្នា។ “យើង ជាមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ ប៉ូឡូញ និងចក្រភពអង់គ្លេស នឹងឈរនៅក្រុងគីវក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានពេញលេញដែលសាហាវយង់ឃ្នង និងខុសច្បាប់របស់រុស្ស៊ី” នេះជាសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយចក្រភពអង់គ្លេសមុនដំណើរទស្សនកិច្ច។ ម៉ាក្រុងបានបញ្ជាក់ថា កិច្ចប្រជុំនៃ “សម្ព័ន្ធមិត្តដែលស្ម័គ្រចិត្ត” – ក្រុមប្រទេសដែលបានសន្យាផ្តល់កងកម្លាំងរក្សាសន្តិភាព និងការធានាសន្តិសុខផ្សេងទៀតសម្រាប់អ៊ុយក្រែនក្នុងសន្តិភាពដែលអាចកើតមាន – នឹងប្រព្រឹត្តទៅក្នុងអំឡុងពេលទស្សនកិច្ចនៅក្រុងគីវ ដោយមានប្រទេសមួយចំនួនចូលរួមតាមប្រព័ន្ធអនឡាញ ដូចដែលកាសែត ហ្គាឌាន បានរាយការណ៍នៅថ្ងៃទី៩ ខែឧសភា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំបានទាមទារឲ្យមាន “ការបញ្ឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ” រវាងរុស្ស៊ី និងអ៊ុយក្រែន។ សារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី៩ ខែឧសភាថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបកំពុងសម្រេចចុងក្រោយលើសំណើរបស់ពួកគេសម្រាប់ការបញ្ឈប់បាញ់គ្នាពេញលេញរយៈពេល៣០ថ្ងៃ។ […]

ប្រែសម្រួល៖សហការី អ្នកនាំពាក្យគ្រឹមឡាំង លោក Dmitry Peskov បានបដិសេធគំនិតនៃការឈប់បាញ់រយៈពេល៣០ថ្ងៃរវាងរុស្ស៊ីនិងអ៊ុយក្រែន ដោយអះអាងក្នុងបទសម្ភាសន៍ជាមួយ ABC News នៅថ្ងៃទី១០ ខែឧសភា ថាវានឹងជា «ប្រយោជន៍» សម្រាប់អ៊ុយក្រែន។ «អ៊ុយក្រែននឹងបន្តការគ្រប់គ្រងទាំងស្រុងរបស់ពួកគេ ដោយនាំយកកងទ័ពថ្មីទៅកាន់សមរភូមិ។ អ៊ុយក្រែននឹងប្រើប្រាស់រយៈពេលនេះដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាថ្មី និងផ្តល់ការសម្រាកដល់អ្នកដែលមានស្រាប់។ ដូច្នេះ ហេតុអ្វីយើងគួរផ្តល់ប្រយោជន៍បែបនេះដល់អ៊ុយក្រែន?» លោក Peskov បានប្រាប់ ABC News។ លោក Peskov បានបន្ថែមថា រុស្ស៊ីចង់ឱ្យការដឹកជញ្ជូនអាវុធលោកខាងលិចទៅកាន់អ៊ុយក្រែនត្រូវបញ្ឈប់ ដោយនិយាយឡើងវិញថា បើមិនដូច្នោះទេ ការឈប់បាញ់នឹងជា «ប្រយោជន៍» សម្រាប់អ៊ុយក្រែន។ លោក Peskov បានអះអាងបន្តថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin «កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីដោះស្រាយបញ្ហា ដើម្បីសម្រេចបានការដោះស្រាយតាមរយៈវិធានការសន្តិភាពនិងការទូត» ប៉ុន្តែដោយគ្មានដំណោះស្រាយច្បាស់លាស់ចំពោះសង្គ្រាមនេះ រុស្ស៊ី «ត្រូវតែ» បន្តសង្គ្រាម។ ប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវជាច្រើនលើកសម្រាប់ការឈប់បាញ់រយៈពេល៣០ថ្ងៃ ដោយពន្យល់ថាការឈប់បាញ់រយៈពេលបីថ្ងៃដែលស្នើឡើងដោយរុស្ស៊ីជុំវិញបុណ្យអ៊ីស្ទ័រនិងទិវាជ័យជម្នះគឺ «សម្តែងលោ្ខន»។ ក្នុងអំឡុងពេលនៃការឈប់បាញ់ដែលត្រូវបានស្នើឡើងដោយរុស្ស៊ី ទាហានអ៊ុយក្រែននៅទូទាំងខ្សែសមរភូមិបានប្រាប់ […]

ប្រែសម្រួល៖ សហការី ការប្តូរការវាយប្រហារចុងក្រោយ៖ ការប្រឈមមុខគ្នារយៈពេលប៉ុន្មានសប្តាហ៍រវាងឥណ្ឌានិងប៉ាគីស្ថានបានកើនឡើងបន្ថែមទៀតនៅថ្ងៃសៅរ៍ ដោយក្រុងអ៊ីស្លាម៉ាបាតបានចាប់ផ្តើមប្រតិបត្តិការយោធាមួយ ជាការសងសឹកចំពោះអ្វីដែលខ្លួនបាននិយាយថាជាការវាយប្រហាររបស់ឥណ្ឌាទៅលើមូលដ្ឋានយោធារបស់ខ្លួនកាលពីយប់មិញ។ កងទ័ពឥណ្ឌាបានឱ្យដឹងថា “បានប្រឆាំងយ៉ាងប្រសិទ្ធភាពនិងឆ្លើយតបទៅនឹង” ប្រតិបត្តិការរបស់ប៉ាគីស្ថាន។ ការសម្លាប់រង្គាលនៅកាស្មៀរ៖ ភាពតានតឹងកើនឡើងរវាងប្រទេសជិតខាងទាំងពីរ ត្រូវបានបណ្តាលមកពីការសម្លាប់រង្គាលទេសចរកាលពីខែមុននៅតំបន់កាស្មៀរក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។ ជាការឆ្លើយតប ឥណ្ឌាបានចាប់ផ្តើម “ប្រតិបត្តិការស៊ីនដូរ” កាលពីថ្ងៃពុធ នៅក្នុងប្រទេសប៉ាគីស្ថាននិងតំបន់កាស្មៀរក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន និងបាននិយាយថាកំពុងដាក់គោលដៅលើ “ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម”។ សហរដ្ឋអាមេរិកស្នើសុំជួយសម្របសម្រួល៖ អ្នកការទូតជាន់ខ្ពស់របស់វ៉ាស៊ីនតោន លោក ម៉ាកូ រូប៊ីអូ បានស្នើសុំឱ្យសហរដ្ឋអាមេរិកជួយសម្របសម្រួលក្នុងជម្លោះដែលកំពុងកើនឡើងនេះ ខណៈពេលនិយាយដាច់ដោយឡែកជាមួយសមភាគីរបស់លោកនៅក្នុងប្រទេសទាំងពីរ យោងតាមក្រសួងការបរទេស។ ប្រវត្តិនៃភាពតានតឹង៖ ឥណ្ឌាដែលមានភាគច្រើនជាសាសនាហិណ្ឌូ និងប៉ាគីស្ថានដែលមានភាគច្រើនជាសាសនាឥស្លាម គ្រប់គ្រងតំបន់កាស្មៀរមួយផ្នែកៗ ប៉ុន្តែទាមទារកាន់កាប់ទាំងស្រុង ហើយបានធ្វើសង្គ្រាមចំនួនបីលើកមកហើយនៅលើទឹកដីតំបន់នេះ៕ ប្រភព៖ CNN

ដោយ៖ សិរីមតី ភ្នំពេញ៖ ជាទំព័រប្រវត្តិសាស្ត្រថ្មីក្នុងឧស្សាហកម្មផលិតទឹកពិសា គឺវីតាល់ជាផលិតផលដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលគុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារ ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ អបអរសាទរ ទឹកពិសាវីតាល់គ្រប់ចំណុះ មោទនភាពផលិតផលជាតិ គុណភាព និងសុវត្ថិភាពខ្ពស់បំផុត បញ្ជាក់ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ ការប្រកាសជាផ្លូវការនៃសមិទ្ធផលថ្មីនេះដែរ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន វ័នម៉រ គ្រុប, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ក្រសួងសុខាភិបាល, លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF, ថ្នាក់ដឹកនាំក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), មន្ត្រីរាជការ ដៃគូអាជីវកម្ម […]

ដោយ : បន្ទាយ ភ្នំពេញ :ដោយ​មាន​កិច្ច​សហការ​ជា​មួយ​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ កាលពីព្រឹក​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ ឆ្នាំ២០២៥​នេះ ក្លិប​អ្នក​កាសែត​កម្ពុជា​ (ក.អ.ក)​ បាន​រៀបចំ​វេទិកា​ពិភាក្សា​ស្តីពី​ «ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-បារាំង​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា»។​ លោកហ្សាក់ ប៉ឺឡេ (Mr Pellet Jacques ) ឯក​អគ្គរដ្ឋ​ទូត​បារាំ​ង​ប្រចាំ​កម្ពុជា​ ​ជា​វា​គ្មិន​កិត្តិយស​ក្នុង​កិច្ច​ពិភាក្សា​នេះ​ ដែល​មាន​លោក​ ពុយ គា​ ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ ជា​អ្នក​សម្រប​សម្រួល​ ដោយ​មាន​អ្នក​សារព័ត៌​មាន​ចូល​រួម​២៧​នាក់​ មក​ពី​១៨​អង្គភាព។​ វេទិកា​ពិភាក្សា​ខា​ង​លើ​នេះ​រៀបចំ​ឡើង​ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​សារ​ព័ត៌មាន​បាន​ស្វែង​យល់​បន្ថែម​ទៀត​អំពីតួនាទី​របស់​ប្រទេស​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ដោយ​ផ្តើម​ចេញ​ពី​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការរវាង​ប្រទេស​ទាំង​ពីរ​ ការ​ផ្តល់​ជំនួយ​អភិវឌ្ឍ រួម​ទាំង​លទ្ធភាព​នៃ​គម្រោង​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ដល់​កម្ពុជា៕

ដោយ : បន្ទាយ ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។ ការឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិ កុសល កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល កំពុងសួរនាំនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តទៀត។ នាយនគរបាលរូបនេះ ជាអតីតស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យផងដែរ ហើយលោកនិងភរិយាធ្លាប់មានរឿងអាស្រូវបែកធ្លាយសារសំឡេងទាក់ទិនការចោទប្រកាន់យកលុយរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ។ លោកត្រូវបានថ្នាក់លើដកចេញពីតំណែង ដោយផ្ទេរមកបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ២០ខែមករាឆ្នាំ២០២៥ ៕

ប្រែសម្រួល៖ស-សម្បត្តិ វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ (ថ្ងៃទី៩ ខែឧសភា) ថា លោកចង់ឲ្យប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពុទីន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី “បញ្ចប់សង្គ្រាមនេះ” នៅអ៊ុយក្រែន ខណៈលោកកំពុងជំរុញឲ្យមានការឈប់បាញ់រយៈពេល៣០ថ្ងៃ។ លោកត្រាំ ដែលនឹងចាកចេញនៅថ្ងៃចន្ទដើម្បីធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា ត្រូវបានសួរអំពីសារលោកផ្ញើទៅកាន់លោកពូទីន ក្រោយមានការព្រមានពីស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងគីវ អំពីការវាយប្រហារតាមអាកាស “ដែលអាចមានសក្តានុពលយ៉ាងខ្លាំង” នៅប៉ុន្មានថ្ងៃខាងមុខ។ “ខ្ញុំមានសារមួយសម្រាប់ភាគីទាំងពីរ៖ ចូរបញ្ចប់សង្គ្រាមនេះ” លោកត្រាំបាននិយាយអំពីអ៊ុយក្រែននិងរុស្ស៊ី។ “បញ្ចប់សង្គ្រាមឆ្កួតនេះ។ នោះជាសាររបស់ខ្ញុំសម្រាប់ពួកគេទាំងពីរ” លោកត្រាំបានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យរាងពងក្រពើ។ ស្ថានទូតបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនបានទទួលព័ត៌មានអំពីការវាយប្រហារតាមអាកាសដែលអាចកើតឡើងគ្រប់ពេលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ “ស្ថានទូត ដូចជានិច្ចកាល ណែនាំឲ្យពលរដ្ឋអាមេរិកត្រូវត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកជម្រកភ្លាមៗ ប្រសិនបើមានការប្រកាសអាសន្នតាមអាកាស” ស្ថានទូតបានថ្លែង។ សេតវិមានបាននិយាយថា លោកត្រាំមានការសន្ទនាតាមទូរសព្ទដែល “ល្អនិងមានផលិតភាព” ជាមួយលោកហ្សេឡេនស្គីកាលពីថ្ងៃព្រហស្បត៍ ហើយលោកត្រាំសង្ឃឹមថា ទាំងអ៊ុយក្រែននិងរុស្ស៊ីនឹងយល់ព្រមនៅសប្តាហ៍ក្រោយចំពោះសំណើឈប់បាញ់រយៈពេល៣០ថ្ងៃ។ អ្នកនាំពាក្យសេតវិមាន ការ៉ូលីន ឡេវីត បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រថា ការជួបរវាងលោកត្រាំនិងលោកពូទីននៅសប្តាហ៍ក្រោយនៅមជ្ឈិមបូព៌ា នឹងមិនកើតឡើងទេ។ នៅក្រុងគីវ លោកអាន់ដ្រី យ៉េរម៉ាក់ […]

ដោយ : បន្ទាយ ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានចូលរួមទស្សនាគាំទ្រក្រុមបាល់ទាត់។ គឺក្រុមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ ដែលបានឈានដល់វគ្គ ១៦ក្រុម ចុងក្រោយ ប្រព្រឹត្តទៅ នៅទីលានបាល់ទាត់ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ នេះបើតាមមន្ត្រីបានឲ្យដឹងនាល្ងាច ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២៥ ។ ក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាក្រុមថ្មីថ្មោងមួយ ដែលទើបតែបានចូលរួមក្នុងការប្រកួតក្នុងពានរង្វាន់នេះចំនួន០២លើក បានជួបតទល់នឹង ក្រុមបាល់ទាត់ក្រសួងសុខាភិបាល ដែលជាក្រុមខ្លាំងនិងមានបទពិសោធចូលរួមទាំង១០លើក ហើយធ្លាប់ទទួលបានជាម្ចាស់ជើងឯកចំនួន ០៣ដង និងរងជើងឯកចំនួន ៤ដង ក្នុងពានរង្វាន់នេះ ថែមទៀតផង។ ជាលទ្ធផល ក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែមិនអាចបំបែកកំណត់ត្រាក្រុមខ្លាំងនៃក្រសួងសុខាភិបាល បានឡើយ ដោយទទួលរងបរាជ័យ២គ្រាប់ ទល់នឹង០ ។ […]

ដោយ៖​ សិរីមតី ភ្នំពេញ៖ ណាហ្គាវើលដ៍ មានមោទនភាពផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាផ្នែកមួយនៃការអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ខ្លួនពេញមួយខែឧសភា។ ការប្រគំតន្ត្រី និងចម្រៀងពិសេសនេះ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរដើម្បីរំឭកដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA ដែលមាន ២០០០​ កៅអីនៅណាហ្គាវើលដ៍ទី២។ ព្រឹត្តិការណ៍រយៈពេល ១ ម៉ោង ៣០ នាទីនេះ នឹងត្រូវធ្វើឡើងនៅ ២ ថ្ងៃ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្រាប់អ្នកដែលមានសំបុត្រអញ្ជើញ ខណៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គឺសម្រាប់សាធារណជនទូទៅទស្សនាដោយសេរីនៅវេលាម៉ោង ៥ ល្ងាច។ សាធារណជនតម្រូវឱ្យមានសំបុត្រដើម្បីចូលទស្សនានៅថ្ងៃទី១៧ ខែឧសភា ហើយសំបុត្រឥតគិតថ្លៃនឹងមានផ្តល់ជូនចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជប៉ុនលោក ស៊ិនិឈិ មិណាមិ វង់តន្ត្រីយុវជនអង្គរត្រូវបានដឹកនាំដោយនាយក លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ មន្រ្តីជំនាញបសុពេទ្យខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧ខែឧសភា២០២៥ បានដឹកនាំមន្រ្តីចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈនាំចូលពីប្រទេសថៃ ដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មានស្តីពីការកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហានៈនៅប្រទេសថៃ និងផ្សព្វផ្សាយជាមួយសមត្ថកិច្ចកងការពារព្រំដែន ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ។ លោកហ៊ុយ ទូច ការិយាល័យផលិតកម្ម បសុព្យបាលមនិងសុខភាពសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: បន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចុះថ្ងៃទី៦ឧសភា២០២៥ ស្ដីពីករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុងប្រទេសថៃ និងការដាក់ឲ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញនិងផ្អាកការនាំចូលគោក្របីពីប្រទេសថៃរង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។ ជាមួយនឹងការចុះទំនាក់ទំនងនេះមន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោកក្របីដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗគឺឃើញថាសត្វគោក្របីទាំងនោះមានសុខភាពល្អពុំមានជំងឺអ្វីឡើយទើបអនុញាតអោយដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពារព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់។ ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់លោកបានធ្វើការចុះត្រួតពិនិត្សស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លងដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថាសត្វទាំងអស់នេះមានសុខភាពល្អជាធម្មតាទេ ពុំមានអ្វីគត់សំគាល់ឡើយ ៕

ដោយ៖ ប្រាក់ សុវណ្ណ រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីពេលថ្មីៗនេះបានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួនចុះទៅពិនិត្យកំណាត់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៥,៦គីឡូម៉ែត្រ  ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តទើបសាងសង់រួចនោះ។ ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៧៨ សង្កាត់កាចាញ ក្រុងបានលុង ឆ្ពោះទៅឃុំចាអ៊ុង ចំណុចទឹកជ្រោះធម្មជាតិចាអ៊ុង គឺស្ថិតនៅភូមិចាអ៊ុងចាន់ និងភូមិចាអ៊ុងកៅក្នុងច ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ នៅពេលនោះមន្ត្រីជំនាញបានត្រួតពិនិត្យ និងវាយតម្លៃពីគុណភាពផ្លូវរួច ឯកឧត្តម ញ៉ែម សំអឿន  អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ បានសំណេះសំណាលប្រជាពលរដ្ឋនៅទីនោះដោយពាំនាំការសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្ដម បានលើកឡើងថា ការខិតខំប្រឹងប្រែងអភិវឌ្ឈន៍ ធ្វើផ្លូវគមនាគមន៍នានា  គឺជាជម្រើសដ៏ល្អដើម្បីចូលរួមចំណែកស្ដារហេដ្ឋារចនាសម្ព័នស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣ ដល់ឆ្នាំ២០៥០។ ឯឧត្ដមបានបន្ថែមថា ការស្ថាបនាផ្លូវនេះ គឺដើម្បីតភ្ជាប់រវាងទីក្រុងទៅទីជនបទដាច់ស្រយាលដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍និមួយៗ មិនតែប៉ុណ្ណោះកំណាត់ផ្លូវនេះនូវបានសម្រួលឲ្យភ្ញៀវទេសចរជាតិនិងអន្ដរជាតិបានធ្វើដំណើទៅលេងកម្សានរមណីយដ្ឋានទឹកជ្រោះចាអ៊ុងបានយ៉ាងងាយស្រួលទៀតផង។ នៅខណ:ពេលនោះប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី លោកសាយ សាមាន បានឲ្យដឹងដែរថា ផ្លូវនេះគឺជាប្រភេទផ្លូវក្រាលកៅស៊ូDBST មានទទឹង៧ម៉ែត្រនិងបណ្ដោយប្រវែង៥,៦ គីឡូម៉ែត្រ បានធ្វើរួចរាល់ជាស្ថាពរហើយគឺគ្រោងនឹងដាក់សម្ពោធឲ្យពលរដ្ឋប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ ដោយឡែកប្រជាពលរដ្ឋរស់នៅភូមិចាអ៊ុងចាន់និងភូមិចាអ៊ុងកៅក្នុងឃុំចាអ៊ុងទាំងមូល […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : អង្គាសបានជំនួយសប្បុរសគិតជាប្រាក់ចំនួន២១៦. ៦៥៩ដុល្លារអាមេរិកនិងអង្ករ១០តោន ក្នុងពីធីអបអរសាទរ​ខួបទី​១៦២​ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហមឆ្នាំ២០២៥​នៅខេត្តបន្ទាយមានជ័យ​ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២៥ ។ ពិធីនោះ មានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បបានអញ្ជើញជាអធិបតីភាពនិងចូលរួមដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ- ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងឥស្សរជនសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ សប្បុរសជនយ៉ាងច្រើនកុះករ ។ លោក ​ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ- ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា : កាកបាទក្រហមកម្ពុជា​ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌​ ប៉ុន្តែស្ថាប័នមួយនេះមិនបានប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល​ ដូចជាស្ថាប័ននានានោះឡើយ ពោលគឺធនធានជាថវិកាសម្រាប់ចំណាយប្រតិបត្តិការការងារតាមសាខាកាកបាទក្រហមកម្ពុជានីមួយៗ​ គឺពឹងផ្អែកទាំងស្រុងពីការចូលរួមបង់ប្រាក់សមាជិកភាព​ ប្រចាំឆ្នាំនិងការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ។ ក្នុងនោះមានព្រះសង្ឃ​ មន្ត្រីរាជការស៊ីវិល​ តាមបណ្ដាមន្ទីរអង្គភាពនានា​ និងកងកម្លាំងប្រដាប់អាវុធសិស្សនិស្សិត​ ពាណិជ្ជករ​ អាជីវករវិស័យឯកជន​ ទាំងប្រជាពលរដ្ឋនៅក្នុងខេត្ត​ […]

ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។ ក) មូលហេតុនៃការកើតខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ៖ – ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ • ការរលាកថ្លើម ឫក្រិនថ្លើម • ក្រួសក្នុងថង់ទឹកប្រមាត់ • ការរលាកលំពែងរ៉ាំរ៉ៃ • ការរលាកផ្លូវទឹកប្រមាត់រ៉ាំរ៉ៃ • មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម) – ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម។ ខ) រោគសញ្ញារួមមាន៖ – ការឡើងលឿងតាមស្បែក និងភ្នែក – រមាស់លើស្បែក – លាមកពណ៌ស – ទឹកនោមលឿងចាស់ – រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា […]