បញ្ជូនសង្ស័យ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ
ភ្នំពេញ៖កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រសៀលថ្ងៃទី២ ខែកុម្ភៈ បានបញ្ជូនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ។ សមត្ថកិច្ចបានឱ្យដឹងថា ការបង្រ្កាបគ្រឿងញៀនលើ២ទីតាំងទី១-កាលពីថ្ងៃទី៣១ ខែមករាអាវុធហត្ថខណ្ឌដង្កោ បានចុះបង្រ្កាបចាប់ជនសង្ស័យ៤នាក់នៅម្តុំដីឡូមួយភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ចាប់បានវត្ថុតាងគ្រឿងញៀនក្រាមសថ្លាចំនួន៩កញ្ចប់ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង៤ឈ្មោះ សានសារៀង អាយុ៣៧ឆ្នាំ- ឡុង បូ អាយុ៤២ឆ្នាំ- ចាន់ ស្រីណា...