ភ្នំពេញ៖អគ្គនាយកពន្ធដារ បានបន្តប្រកាសហៅម្ចាស់ក្រុមហ៊ុនចំនួន៧ទៀត ឱ្យមកទូទាត់បំណុលរដ្ឋ។ ម្ចាស់ក្រុមហ៊ុនដែលពន្ធដារហៅឱ្យមកទូទាត់បំណុលនេះមានភាគច្រើនគឺជាក្រុមហ៊ុនចិន។ម្ចាស់ក្រុមហ៊ុនចំនួន៧នេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារប្រកាសហៅឱ្យមក ទូទាត់បំណុលរដ្ឋឱ្យបានមុនថ្ងៃទី១៧សីហា ឆ្នាំ២០២២។ នេះបើយោងតាមលិខិតរបស់អគ្គនាយកពន្ធដារ(GDT)។
ម្ចាស់ក្រុមហ៊ុនទាំង៧ ដែលត្រូវមកទូទាត់បំណុលនោះមានលោក LE VANDONG នាយកក្រុមហ៊ុន ខាញ វី ខនស្រា្តក់សិន ឯ.ក,លោក កែវ វណ្ណដេត នាយកក្រុមហ៊ុន មេន អ៊ែតវើថាយស៊ីង ឯ.ក, លោក WANG CANLONG នាយកក្រុមហ៊ុន ស៊ីន អ៊ីសៀង, លោក PENG JIAHUAN នាយកក្រុមហ៊ុន ជុន ហ៊ី ត្រេឌីង, លោក CHIU YUNG YU នាយកក្រុមហ៊ុន លានហី ហ្គ្រោ អ៊ិនវេសមេន និងលោក សាន ភន នាយកក្រុមហ៊ុន ជីនបៀន ហុងដា ប៊ិលឌីងមេធៀរៀល ឯ.ក។
អគ្គនាយកដ្ឋានពន្ធដារ ព្រមានថា ក្នុងករណីបើម្ចាស់ក្រុមហ៊ុនណាមួយ មិនចូលខ្លួនមកដោះស្រាយបំណុលរដ្ឋតាមកាលកំណត់ទេនោះ អគ្គនាយកដ្ឋានពន្ធដារនឹង ចាប់វិធានការតាមផ្លូវច្បាប់ប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ដោយៈសិរីមតី