ព័ត៌មានជាតិ

នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងមន្ត្រីចុះពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅថ្មីរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលជាអំណោយលោកអភិសន្តិបណ្ឌិត ស សុខា

ដោយ : បន្ទាយ

បន្ទាយមានជ័យ : កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦:៣០នាទីរសៀល លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបន្តដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅថ្មីរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្នអគារថ្មីនេះសាងសង់សម្រេចលទ្ធផលបានប្រហែលជា ៨០% ។

សូមរំលឹកថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៣០នាទីរសៀល លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យការដ្ឋានសាងសង់អគារនោះ ម្តងហើយដែរ

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ក៏បានអញ្ជើញពិនិត្យផ្នែកខ្លះនៃអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានផ្នែកមួយចំនួនបានខូច ដើម្បីធ្វើការជួសជុលកែលំអរឡើងវិញ ៕