ព័ត៌មានជាតិ

កាកបាទក្រហមខេត្តកំពង់ចាមទទួលបានថវិកាពីសប្បុរសជនប្រមាណជិត៧០ម៉ឺនដុល្លារអាមេរ

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានថ្លែងឱ្យដឹងនៅប៉ុន្មានមុននេះថា កាកបាទក្រហមខេត្តកំពង់ចាមឆ្នាំ២០២៥ នេះទទួលបានថវិកាប្រមាណ ៦៨ម៉ឺន ដុល្លារអាមេរិក ពីសមានចិត្តសប្បុរសជនទាំងឡាយ នៅក្នុងខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ ឆ្នាំនៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ « រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ដោយពិធីនេះបានរៀបចំឡើង នៅសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៨ ឧសភានេះ។


ជាមួយនោះឯកឧត្តមប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានថ្លែអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមានចិត្តរបស់សប្បុរសជនទាំងឡាយ ដែលបានចូលរួមថវិកា តាមការអំពាវនាវរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌៕