ព័ត៌មានជាតិ

ប្រជុំក្រុមការងារ និងត្រួតពិនិត្យកម្លាំងចំនួនទ័ពកងរាជអាវុធហត្ថខេត្តសៀមរាប

ដោយ : បន្ទាយ 

សៀមរាប :  កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្រុមការងារជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ និងក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ។

គឺប្រជុំក្រុមការងារ និងត្រួតពិនិត្យកម្លាំងចំនួនទ័ពកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធាន អង្គភាពនគរបាលយុត្តិធម៌ លោក លោកស្រី នាយ នាយរងការិយាល័យ ជំនួយការទាំងអស់ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថ នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀតផងដែរ ៕