ដោយ៖ សិរីមតី

ភ្នំពេញ ៖ ហ្វារពន្លឺសិល្បៈដែលជាក្រុមសៀកសហសម័យរបស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៤ ខែឧសភា! ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈនឹងផ្តល់ជូនការសម្តែងដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិដែលមានចំណងជើងថា “មាសស” នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រាជធានីភ្នំពេញ។ “មាសស” គឺជាការសម្តែងសៀកបែបកាយសម្ព័ន្ធ ការសម្តែងសិល្បៈ សិល្បៈគំនូរអង្ករកម្ពុជា និងទស្សនីយភាពដ៏គួរឱ្យស្ញប់ស្ញែងជាច្រើនទៀតសម្រាប់ពុកម៉ែបងប្អូន និងទស្សនិកជនចូលទស្សនា និងចង់ដឹងចង់ឈ្វេងយល់អំពីកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។

អង្កររបស់ខ្មែរដែលត្រូវបានប្រៀបធៀបទៅនឹងមាសពណ៌ស នឹងត្រូវយកមកបង្កើតជាគំនូរដ៏រស់រវើកដែលរៀបរាប់អំពីកេរដំណែលវប្បធម៌ ការផ្លាស់ប្តូរក្នុងសង្គម និងការរីកចម្រើននានា។ ទស្សនិកជននឹងបានឈ្វេងយល់អំពីដំណើរជីវិតរបស់ក្មេងប្រុសម្នាក់ដែលជីវិតរបស់គាត់បានផ្លាស់ប្តូរបន្ទាប់ពីបានធ្វើឱ្យខូចខាតដល់ក្បួនវេទមន្តរបស់ឪពុករបស់គាត់ដោយចៃដន្យ។ ត្រូវបានបណ្តេញចេញពីភូមិរបស់គាត់ គាត់បានចូលទៅក្នុងពិភពមួយដែលអង្ករបានក្លាយជារូបិយបណ្ណដ៏មានតម្លៃដែលគ្រប់គ្នាប្រជែង យក បង្កើតជាការលោភលន់ និងភាពអាត្មានិយម។ ការសម្តែងនេះនឹងរៀបរាប់អំពីការថ្លឹងថ្លែងនៃភាពលោភលន់ និងការទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធព្រមទាំងផ្តោតទៅលើការវាយតម្លៃខ្ពស់ទៅលើកេរដំណែលវប្បធម៌របស់ខ្មែរ។

ការសម្តែងរយៈពេល ១ ម៉ោងនេះក៏មានបង្ហាញជូននូវសិល្បៈនៃការគូរគំនូរផ្ទាល់ពិសេសផងដែរដែលវិចិត្រករនឹងបង្កើតរូបគំនូរដ៏អស្ចារ្យដោយប្រើអង្ករនៅលើឆាក។ រូបគំនូរទាំងនេះ នឹងត្រូវដាក់លក់បន្ទាប់ពីការសម្តែងដោយប្រាក់ដែលប្រមូលបានពីការលក់ នឹងត្រូវយកទៅផ្គត់ផ្គង់ក្រុមសៀកទាំងមូល។

ជាលើកដំបូងក្នុងរាជធានីភ្នំពេញ ទស្សនិកជននឹងបានទស្សនាការសម្តែងសៀកដ៏អស្ចារ្យនេះពេញលេញដែលកាលពីមុន ការសម្តែងនេះត្រូវបានបង្ហាញរយៈពេលខ្លីជាងនេះនៅក្នុងកម្មវិធីផ្សេងៗ។ ការសម្តែងនេះនឹងត្រូវធ្វើឡើងនៅសាលមហោស្រព NABA ដែលការសម្តែងពិសេសនឹងត្រូវផ្តល់ជូនដល់សិស្សានុ សិស្សមកពីអង្គការក្រៅរដ្ឋាភិបាល និងសាលារៀនដែលបានចូលរួមសកម្មភាពសង្គម និងការងារទំនួលខុសត្រូវសង្គមនៅក្នុងសប្តាហ៍តែមួយ។ បន្ទាប់មក នឹងមានការសម្តែងដែលលក់សំបុត្រសម្រាប់សាធារណជនទូទៅដែលការសម្តែងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥ ល្ងាច។ មានកៅអីចំនួន ៨០០ ប៉ុណ្ណោះសម្រាប់ការទស្សនាដោយទិញសំបុត្រ។ សំបុត្រមានតម្លៃ ៤០០០០៛ (មនុស្សធំអាយុចាប់ពី ១២ ឆ្នាំ) និង ២០០០០៛ (កុមារអាយុ ៦-១១ ឆ្នាំ)។ សម្រាប់សំណួរពាក់ព័ន្ធនឹងសំបុត្រ ឬការទិញសំបុត្រ សូមទាក់ទងទៅកាន់ក្រុមហ្វារពន្លឺសិល្បៈតាមរយៈលេខទូរសព្ទ ០១៥ ៤៩៩ ៤៨០ ឬ ០៩២ ២២៥ ៣២០ ។

គួរបញ្ជាក់ថា សៀកហ្វារ គឺជាផ្នែកមួយនៃក្រុមហ្វារពន្លឺសិល្បៈដែលការសម្តែងពណ៌នាអំពីសិល្បៈ របាំ តន្ត្រី និងសៀក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្នុងខេត្តបាត់ដំបង ក្រុមសៀកនេះជួយលើកស្ទួយយុវជនដែលមានជីវភាពខ្វះខាតដោយផ្តល់ការអប់រំ និងសិល្បៈដោយឥតគិតថ្លៃ។ ផ្តល់ជូនការសម្តែងជាង ៥០ នៅទូទាំងពិភពលោកដូចជា ទ្វីបអឺរ៉ុប អាហ្វ្រិក អាម៉េរិក ទ្វីបអាស៊ី និងអូស្ត្រាលី ក្រុមហ្វារបានបង្ហាញភាពច្នៃប្រតិដ្ឋរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងរឭកដឹងគុណដល់កេរដំណែលវប្បធម៌របស់ខ្មែរដល់ទស្សនិកជន និងអ្នកដែលស្រឡាញ់វប្បធម៌គ្រប់វ័យ។
ក្នុងនាមជាអ្នកគាំទ្រ និងលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ ណាហ្គាវើលដ៍ បានរៀបចំការសម្តែងធំៗចំនួន ៤ ដោយក្នុងនោះមានការសម្តែងចំនួន ៣ផ្តល់ជូនសម្រាប់សហគមន៍ដែលជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ពេញមួយខែចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។ ការសម្តែងនេះគឺជាការសម្តែងទី៣ នៅសាលមហោស្រព NABA។ណាហ្គាវើលដ៍ផ្តល់ជូនការបញ្ចុះតម្លៃពិសេស ២០% សម្រាប់ទស្សនិកជនដែលអញ្ជើញទៅពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្រ ឬទស្សនិកជនអាចអញ្ជើញទៅទស្សនាភូមិវប្បធម៌ខ្មែរដែលមានលក់អាហារសម្រន់ និងភេសជ្ជៈតម្លៃ ៨០០០៛ និងផលិតផលសិប្បកម្មម៉ាកល្បីៗក្នុងស្រុកជាច្រើនប្រភេទ។
សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិននិងការសម្តែងសិល្បៈក្នុងឱកាសអបអរខួប៣០ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.comឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30 ៕
