ប្រែសម្រួល៖ ស-សម្បត្តិ

តារាភាពយន្តនិងអ្នកបង្ហាញកម្មវិធីទូរទស្សន៍អ៊ុយក្រែន ម៉ាកស៊ីម នេលីប៉ា ត្រូវបានសម្លាប់នៅក្នុងសមរភូមិនៅថ្ងៃទី១២ ខែឧសភា ដែលមិត្តភក្តិនិងក្រុមគ្រួសាររបស់គាត់បានរាយការណ៍នៅថ្ងៃទី១៤ ខែឧសភា។
នេលីប៉ា បានចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធនៅខែមីនា ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីរុស្ស៊ីបានវាយលុកប្រទេសអ៊ុយក្រែនពេញលេញ។
តារាសម្តែង ឌីមីត្រូ អុកស៊ីន បានចែករំលែករូបថតអេក្រង់នៃការបង្ហោះតាមហ្វេសប៊ុកពីភរិយារបស់នេលីប៉ា គឺអ្នកស្រី តាម៉ារ៉ា ដែលប្រកាសពីដំណឹងការស្លាប់របស់គាត់។ តាម៉ារ៉ា នេលីប៉ា បាននិយាយថា ប្តីរបស់នាងត្រូវបានសម្លាប់នៅថ្ងៃទី១២ ខែឧសភា ហើយថា “មានព័ត៌មានតិចតួចអំពីការស្លាប់របស់គាត់រហូតមកដល់ពេលនេះ”។
មិត្តភក្តិនិងសហការីផ្សេងទៀតរបស់នេលីប៉ាបានចែករំលែកការរំឭកនៅលើបណ្តាញសង្គម។
“សហការីរបស់យើង អ្នកបង្ហាញកម្មវិធីទូរទស្សន៍ ម៉ាក នេលីប៉ា ត្រូវបានសម្លាប់នៅក្នុងសមរភូមិ” អ្នកកាសែត អេលេណា ហ្វីឡូណូវ៉ា បានសរសេរ។
“ខ្ញុំមិនអាចជឿបានទេ វាជាការបាត់បង់ដ៏ធ្ងន់ធ្ងរមួយ។ ខ្ញុំសូមសម្តែងការចូលរួមសោកស្តាយយ៉ាងស្មោះដល់ក្រុមគ្រួសារនិងមិត្តភក្តិ។ ម៉ាក ស្នាមញញឹមរបស់អ្នកនឹងនៅក្នុងការចងចាំរបស់យើងជានិច្ច”។
នេលីប៉ា ធ្លាប់ធ្វើជាអ្នកបង្ហាញនិងចូលរួមក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយម រួមទាំងកម្មវិធីកំប្លែង “ឌីសែល ស៊ូ”។
តារាសម្តែងនិងសិល្បករអ៊ុយក្រែនជាច្រើនត្រូវបានសម្លាប់នៅខ្សែមុខសមរភូមិ ខណៈពេលដែលពួកគេការពារប្រទេសរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ កាលពីដើមខែនេះ រោងលោ្ខនយុវជនអាកាដេមីដនីប្រូបានរាយការណ៍ថា តារាសម្តែងដែលក្លាយជាទាហាន ម៉ាកស៊ីម កូវទុន ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ៕
