អន្តរជាតិ

ការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងអ៊ុយក្រែនសម្លាប់មនុស្ស ៤ នាក់ និងរបួស ២៦ នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងមក

ប្រែសម្រួល៖ ស-សម្បត្តិ

ការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបានសម្លាប់ពលរដ្ឋស៊ីវិលយ៉ាងតិច ៤ នាក់ និងធ្វើឱ្យរបួសយ៉ាងតិច ២៦ នាក់ផ្សេងទៀតក្នុងរយៈពេលមួយថ្ងៃកន្លងមក នេះបើតាមការរាយការណ៍របស់អាជ្ញាធរតំបន់កាលពីថ្ងៃទី ១៤ ខែឧសភា។

កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិក Iskander-M/KN-23 ចេញពីឧបទ្វីបគ្រីមដែលកាន់កាប់ដោយរុស្ស៊ី និងដ្រូន ១៤៥ គ្រឿង ចេញពីទីក្រុងរុស្ស៊ីដូចជា Kursk, Bryansk, Orel, Shatalovo, Millerovo និង Primorsk-Akhtarsk ប្រឆាំងនឹងអ៊ុយក្រែនក្នុងរយៈពេលមួយយប់ នេះបើតាមកងកម្លាំងអាកាសអ៊ុយក្រែន។

ប្រព័ន្ធការពារតាមអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ៨០ គ្រឿង ខណៈដែលដ្រូន ៤២ គ្រឿងផ្សេងទៀតបានបាត់ពីរ៉ាដាដោយមិនបង្កឱ្យមានការខូចខាតអ្វីឡើយ បើតាមសេចក្តីថ្លែងការណ៍នេះ។

ដ្រូនដែលបាត់ពីរ៉ាដាមុនពេលដល់គោលដៅរបស់ពួកគេ ជាញឹកញាប់គឺជាបន្លែបញ្ឆោតដែលរុស្ស៊ីបាញ់ជាមួយនឹងដ្រូនពិតប្រាកដ ដើម្បីធ្វើឱ្យប្រព័ន្ធការពារតាមអាកាសរបស់អ៊ុយក្រែនមានការចម្រៀក។

នៅក្នុងភូមិ Nechvolodivka ក្នុងតំបន់ Kharkiv ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់បុរសម្នាក់អាយុ ៨០ ឆ្នាំ និងស្ត្រីម្នាក់អាយុ ៧០ ឆ្នាំ។ ស្ត្រីបីនាក់អាយុ ៨៨, ៨៣ និង ៦៧ ឆ្នាំ ព្រមទាំងបុរសម្នាក់អាយុ ៦៩ ឆ្នាំ ត្រូវបានរងរបួស នេះបើតាមការរាយការណ៍របស់លោកអភិបាល Oleh Syniehubov។

នៅក្នុងទីក្រុង Kupiansk ស្ត្រីម្នាក់អាយុ ៥៦ ឆ្នាំ និងបុរសម្នាក់អាយុ ៣៤ ឆ្នាំ ត្រូវបានរងរបួស។ នៅក្នុងភូមិ Staryi Saltiv បុរសពីរនាក់អាយុ ៦៣ និង ៣៥ ឆ្នាំ ក៏បានរងរបួសផងដែរ។

នៅក្នុងភូមិ Ruski Tyshky បុរសម្នាក់អាយុ ៥១ ឆ្នាំ ត្រូវបានរងរបួសក្នុងការវាយប្រហាររបស់រុស្ស៊ី ខណៈក្នុងភូមិ Oleksandrivka មនុស្សបីនាក់ត្រូវបានរងរបួសក្នុងការវាយប្រហាររបស់រុស្ស៊ី៖ ស្ត្រីម្នាក់អាយុ ៩០ ឆ្នាំ និងបុរសពីរនាក់អាយុ ៥៤ និង ៤៩ ឆ្នាំ។

នៅក្នុងតំបន់ Donetsk ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សពីរនាក់នៅក្នុងភូមិ Berestok បានធ្វើឱ្យរបួសមនុស្សបីនាក់នៅក្នុងទីក្រុង Pokrovsk និងបួននាក់ផ្សេងទៀតនៅក្នុងភូមិ Novoekonomichne, Illinivka, Vasiutynske និង Zolotyi Kolodiaz នេះបើតាមការរាយការណ៍របស់លោកអភិបាល Vadym Filashkin។

នៅក្នុងតំបន់ Kherson រុស្ស៊ីបានគប់គោលដៅលើសហគមន៍ចំនួន ៣០ រួមទាំងទីក្រុងមណ្ឌល Kherson ក្នុងរយៈពេលមួយថ្ងៃកន្លងមក។ ជាលទ្ធផលនៃការវាយប្រហារទាំងនេះ មនុស្សពីរនាក់ត្រូវបានរងរបួស នេះបើតាមការរាយការណ៍របស់លោកអភិបាល Oleksandr Prokudin។

នៅវេលាម៉ោងប្រហែល ៧:០០ ព្រឹកនៅថ្ងៃទី ១៤ ខែឧសភា កងកម្លាំងរុស្ស៊ីក៏បានទម្លាក់គ្រាប់បែកពីដ្រូនមួយទៅលើរថយន្តមួយ ដែលបណ្តាលឱ្យបុរសម្នាក់អាយុ ៤៩ ឆ្នាំរងរបួស។ គាត់បានរងរបួសដោយសារការផ្ទុះគ្រាប់មីន និងជំងឺរលាកខួរក្បាល ព្រមទាំងរបួសដោយសារគ្រាប់បែកកំទេចចំនួនច្រើននៅលើមុខ ដៃ ដងខ្លួន និងភ្លៅ នេះបើតាមការរាយការណ៍របស់រដ្ឋបាលយោធាក្នុងតំបន់។

នៅក្នុងតំបន់ Dnipropetrovsk កងកម្លាំងរុស្ស៊ីបានបាញ់កាំភ្លើងធំ និងដ្រូន FPV (first-person-view) គប់គោលដៅស្រុក Nikopol ក្នុងរយៈពេលមួយថ្ងៃកន្លងមក ដែលបណ្តាលឱ្យបុរសពីរនាក់រងរបួស បើតាមរដ្ឋបាលយោធាក្នុងតំបន់។

នៅក្នុងតំបន់ Rivne កងកម្លាំងរុស្ស៊ីបានគប់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបណ្តាលឱ្យមនុស្សពីរនាក់រងរបួស បើតាមការរាយការណ៍របស់លោកអភិបាល Oleksandr Koval៕