អន្តរជាតិ

ប្រទេសប៉ាគីស្ថានចាប់ផ្តើមប្រតិបត្តិការយោធាថ្មី ដោយអះអាងថាឥណ្ឌាបានវាយប្រហារមូលដ្ឋានយោធារបស់ខ្លួន

ប្រែសម្រួល៖ សហការី

  • ការប្តូរការវាយប្រហារចុងក្រោយ៖

ការប្រឈមមុខគ្នារយៈពេលប៉ុន្មានសប្តាហ៍រវាងឥណ្ឌានិងប៉ាគីស្ថានបានកើនឡើងបន្ថែមទៀតនៅថ្ងៃសៅរ៍ ដោយក្រុងអ៊ីស្លាម៉ាបាតបានចាប់ផ្តើមប្រតិបត្តិការយោធាមួយ ជាការសងសឹកចំពោះអ្វីដែលខ្លួនបាននិយាយថាជាការវាយប្រហាររបស់ឥណ្ឌាទៅលើមូលដ្ឋានយោធារបស់ខ្លួនកាលពីយប់មិញ។ កងទ័ពឥណ្ឌាបានឱ្យដឹងថា “បានប្រឆាំងយ៉ាងប្រសិទ្ធភាពនិងឆ្លើយតបទៅនឹង” ប្រតិបត្តិការរបស់ប៉ាគីស្ថាន។

  • ការសម្លាប់រង្គាលនៅកាស្មៀរ៖

ភាពតានតឹងកើនឡើងរវាងប្រទេសជិតខាងទាំងពីរ ត្រូវបានបណ្តាលមកពីការសម្លាប់រង្គាលទេសចរកាលពីខែមុននៅតំបន់កាស្មៀរក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។ ជាការឆ្លើយតប ឥណ្ឌាបានចាប់ផ្តើម “ប្រតិបត្តិការស៊ីនដូរ” កាលពីថ្ងៃពុធ នៅក្នុងប្រទេសប៉ាគីស្ថាននិងតំបន់កាស្មៀរក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន និងបាននិយាយថាកំពុងដាក់គោលដៅលើ “ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម”។

  • សហរដ្ឋអាមេរិកស្នើសុំជួយសម្របសម្រួល៖

អ្នកការទូតជាន់ខ្ពស់របស់វ៉ាស៊ីនតោន លោក ម៉ាកូ រូប៊ីអូ បានស្នើសុំឱ្យសហរដ្ឋអាមេរិកជួយសម្របសម្រួលក្នុងជម្លោះដែលកំពុងកើនឡើងនេះ ខណៈពេលនិយាយដាច់ដោយឡែកជាមួយសមភាគីរបស់លោកនៅក្នុងប្រទេសទាំងពីរ យោងតាមក្រសួងការបរទេស។

  • ប្រវត្តិនៃភាពតានតឹង៖

ឥណ្ឌាដែលមានភាគច្រើនជាសាសនាហិណ្ឌូ និងប៉ាគីស្ថានដែលមានភាគច្រើនជាសាសនាឥស្លាម គ្រប់គ្រងតំបន់កាស្មៀរមួយផ្នែកៗ ប៉ុន្តែទាមទារកាន់កាប់ទាំងស្រុង ហើយបានធ្វើសង្គ្រាមចំនួនបីលើកមកហើយនៅលើទឹកដីតំបន់នេះ៕

ប្រភព៖ CNN