អន្តរជាតិ

បន្ទាប់ពីសង្គ្រាមបង្ហូរឈាម៣ឆ្នាំនៅអ៊ុយក្រែន ឥឡូវនេះអឺរ៉ុបប្រកាសផែនការហាមឃាត់ការនាំចូលឧស្ម័នរុស្ស៊ីទាំងអស់

ប្រែសម្រួល៖សហការី

ទីក្រុងប្រ៊ុចសែល៖ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរុស្ស៊ី សហភាពអឺរ៉ុបកំពុងតែចាត់វិធានការដើម្បីបិទក្បាលរ៉ូប៊ីនេទាំងស្រុងក្នុងរយៈពេលពីរឆ្នាំខាងមុខ។

គណៈកម្មការអឺរ៉ុប (EC) បានបង្ហាញផែនទីបង្ហាញផ្លូវលម្អិតកាលពីថ្ងៃទី៦ ខែឧសភា ដើម្បីកាត់ផ្តាច់ការពឹងផ្អែកផ្នែកថាមពលរបស់សហភាពអឺរ៉ុបទៅលើប្រទេសរុស្ស៊ីឱ្យបានទាំងស្រុងត្រឹមឆ្នាំ២០២៧។

អគ្គស្នងការថាមពល ដេន យ៉ហ្គេនសិន បានថ្លែងដោយប្រកាសមោទនភាពនៅពេលប្រកាសពីផែនការនេះថា៖ “លែងមានការបញ្ជូនប្រាក់អឺរ៉ូទៅក្នុងហិបប្រាក់សម្រាប់សង្គ្រាមរបស់ប្រទេសរុស្ស៊ីទៀតហើយ។ ឧស្ម័នរបស់អ្នកនឹងត្រូវហាមឃាត់។ កងនាវាដែនស្រមោលរបស់អ្នកនឹងត្រូវបញ្ឈប់៕”
ប្រភព៖ Kyiv independent