ប្រែសម្រួល៖តារា

ក្លិបអ៊ីនធឺមីឡាន (Inter Milan) បានយកឈ្នះដោយរំភើបក្នុងពិន្ទុ ៤-៣ ទៅលើក្រុមបាសេឡូណា (Barcelona) នៅក្នុងការប្រកួតជើងទី២ដែលសរុបការប្រកួតទាំង២ជើងគឺក្រុមអ៊ីនធឺមីឡានបានយកឈ្នះ៧-៦។
លទ្ធផលនៃការប្រកួតដ៏អស្ចារ្យនេះ បានធ្វើឲ្យក្រុមអ៊ីនធឺមីឡាននៃប្រទេសអ៊ីតាលីអាចឡើងទៅប្រកួត នៅវគ្គផ្តាច់ព្រ័ត្រនៃពាន Champions League ជាលើកទីពីរក្នុងរយៈពេលបីឆ្នាំ – ខណៈពេលដែលក្រុមបាសេឡូណាដែលមានតារាបាល់ទាត់វ័យក្មេង ឡាមីន យ៉ាម៉ាល់ និងមិត្តរួមក្រុមបានទទួលការបរាជ័យទាំងមិនអស់ចិត្ត៕
