ព័ត៌មានជាតិ

ព្រះមន្រ្តីសង្ឃស្រុកមង្គលបូរី​ ផ្តល់អំណោយដល់ប្រជាពលរដ្ធ​ ដែលរងគ្រោះ​ ដោយខ្យល់កន្រ្តាក់​នៅឃុំស្រះរាំងចំនួន​ ៣២​គ្រួសារ

ដោយ : បន្ទាយ

បន្ទាយមានជ័យ :បងប្អូនប្រជាពលរដ្ឋបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ​ ស្ថិតនៅក្នុងឃុំស្រះរាំង​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ចំនួន៣២គ្រួសារ​ មន្ត្រីសង្ឃស្រុកមង្គលបូរីបានផ្តល់អំណោយនិងថវិកាមួយចំនួនដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលបានទទួលរងផលប៉ះពាល់និងជួបការលំបាកខ្លាំង។

មន្ត្រីសង្ឃអោយដឹងកាលពីថ្ងៃទី៥ខែឧសភា​ ឆ្នាំ២០២៥​ ថា : ដោយពិនិត្យឃើញ​ ពីការលំបាករបស់ញោមញាតិពុទ្ធបរិស័ទរងគ្រោះបានរៀបចំមកទទួលអំណោយពីព្រះមន្ត្រីសង្ឃ​ ស្រុកមង្គលបូរីនិងមន្ទីរធម្មការ​ និងសាសនាខេត្ត។ហើយសាខាកាកបាទក្រហមខេត្ត​ បានផ្តល់នូវអំណោយមនុស្សធម៌រួចរាល់ផងដែរ។

ព្រះតេជគុណ​ ប៉ែន​ សាវុធ​ និងជាព្រះចៅអធិការវត្តស្រះរាំង​ មានសង្ឈដីកាថា​ : ការផ្តល់អំណោយថវិកាជូនដល់បងប្អូន​ ញាតិញោមពេលនេះ​ គឺជាការចូលរួមចំណែកកាត់បន្ថយនៃការ របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់​ ដែលតែងតែគិតគូរពីសុខទុក្ខតែជីវភាព។
ហើយនេះគឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីទឹកចិត្តខ្មែរជួយខ្មែរ​ ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។

លោក​ យឹម​ សំណាង​ អភិបាលរងខេត្តបន្ទាយមានជ័យ​ បានមានប្រសាសន៍កោតសរសើរ​ និងអរគុណចំពោះព្រះមន្ត្រីសង្ឃស្រុកមង្គលបូរី​ និងមន្ទីរធម្មការនិងសាសនាខេត្ត​ ដែលបានជួយផ្តល់នូវអំណោយទាំងនេះជូនដល់បងប្អូនប្រជាពលរដ្ឋ ៕